Category: វិទ្យុសំលេងយុវជន (VOY – FM 97MHz)

  • សហគ្រិនខ្មែរបានរៀបចំកម្មវិធីប្រកួតប្រជែងសហគ្រិនមហាវិទ្យាល័យថ្នាក់ជាតិ (Unipreneur National Challenge) ដោយជោគជ័យ

    សហគ្រិនខ្មែរបានរៀបចំកម្មវិធីប្រកួតប្រជែងសហគ្រិនមហាវិទ្យាល័យថ្នាក់ជាតិ (Unipreneur National Challenge) ដោយជោគជ័យ

    ភ្នំពេញ៖ កម្មវិធីប្រកួតប្រជែងសហគ្រិនមហាវិទ្យាល័យថា្នក់ជាតិ (UniPreneur National Challenge) ដែលជាព្រឹត្តិការណ៍ដ៏សំខាន់មួយក្នុងវិស័យសហគ្រិនភាព បាននាំសហគ្រិននិស្សិត ដែលមានសមត្ថភាពប្រហែល ១.០០០ នាក់ ពីសាកលវិទ្យាល័យចំនួន ២៥ ទូទាំងប្រទេស ជួបជុំគ្នាក្នុងព្រឹត្តិការណ៍ប្រកួតធ្វើបទបង្ហាញគំនិតធុរកិច្ចថ្មីថ្នាក់ជាតិ ដែលប្រព្រឹត្តទៅចំនួនបីថ្ងៃ នៅមជ្ឈមណ្ឌលបច្ចេកវិទ្យារបស់សាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP’s ATC) ចាប់ពីថ្ងៃទី២៩ ដល់ ៣១ ខែសីហា ឆ្នាំ២០២៤។ ព្រឹត្តិការណ៍នេះ ជាដំណាក់កាលចុងក្រោយ នៃការដំណើរការកម្មវិធី សហគ្រិនមហាវិទ្យាល័យ (UniPreneur Program) រដូវកាលទី២ របស់សហគ្រិនខ្មែរ។ ឯកឧត្តមបណ្ឌិត ឈៀង វណ្ណមុនិណ្ឌ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជានាយកប្រតិបត្ដិនៃសហគ្រិនខ្មែរ បានមានប្រសាសន៍ថា «ប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពដែលមានភាពរស់រវើក តែងតែមានការបង្កើតនវានវត្តន៍ថ្មី ថែទាំនវានុវត្តន៍ដែលមានស្រាប់ ជម្រុញនវានុវត្តន៍ដែលមានសក្តានុពល។ កម្មវិធីថ្ងៃនេះយុវសិស្សមានឱកាស បង្កើតវានុវត្តន៍ថ្មី ដើម្បីទុកជាទុនសម្រាប់គំនិតច្នៃប្រឌិតថ្ងៃក្រោយ ដែលជាការអភិវឌ្ឍមូលធនមនុស្សស្របតាម យុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា»។ កម្មវិធីសហគ្រិនមហាវិទ្យាល័យ (UniPreneur) មានកម្មវិធីធំៗ បី គឺ UnipreneurCamp, UnipreneurSprint និង…

  • ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ និងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ពិភាក្សាអំពីកិច្ច​សហប្រតិបត្តិការសម្រាប់ឆ្នាំ២០២៥ និង ២០២៦

    ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ និងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ពិភាក្សាអំពីកិច្ច​សហប្រតិបត្តិការសម្រាប់ឆ្នាំ២០២៥ និង ២០២៦

    (ភ្នំពេញ)៖ ការិយាល័យទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ ហៅកាត់ថា (កយកា-KOICA)ប្រចាំប្រទេសកម្ពុជា និងគណៈកម្មាធិការសហប្រតិបត្តិការអភិវឌ្ឍន៍កម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (គ.ស.អ.ក/ក.អ.ក-CDCB/CDC) បានប្រជុំពិភាក្សា​ការងារ អំពីកិច្ចសហប្រតិបត្តិការសម្រាប់ឆ្នាំ២០២៥ និង ២០២៦ កាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤ នៅភោជនីយដ្ឋាន Brasserie Louis អគារវឌ្ឍនៈកាពីតាល រាជធានីភ្នំពេញ។ ភាគីទីភ្នាក់ងារកយកា(KOICA) ដឹកនាំដោយលោកស្រី ឆយ ម៉ូនជង់ (CHOI Moon Jung) នាយិកាប្រចាំប្រទេសនៃការិយាល័យកយកា-KOICA ប្រចាំនៅកម្ពុជា ចំណែក​ភាគីកម្ពុជាដឹកនាំដោយ ឯកឧត្តម ឈៀង យ៉ាណារ៉ា ទេសរដ្ឋមន្ត្រីទទួលបន្ទុក​បេសកកម្ម​ពិសេស និងជាអនុប្រធានទី២ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក-CDC)។ ក្នុងជំនួបនោះ ភាគីទាំងពីរបានចែករំលែកពីវឌ្ឍនភាពនៃគម្រោងដែលកំពុងដំណើរការ​របស់កយកា-KOICA តាំងពីដើមឆ្នាំរហូតមកដល់ពេលនេះ ពិភាក្សាអំពីផែនការ​សម្រាប់ឆមាសទីពីរនៃឆ្នាំ២០២៤ និងពិភាក្សាលើការរៀបចំផែនការគម្រោងថ្មី​សម្រាប់ឆ្នាំ២០២៦។ យើងរំពឹងថាកិច្ចប្រជុំនេះនឹងអនុញ្ញាត កយកា-KOICA ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរបស់ខ្លួនក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(ក.អ.ក-CDC)និងរួមចំណែកកាន់តែច្រើនក្នុងការអភិវឌ្ឍប្រទេសកម្ពុជា៕ ដោយ ៖ ង៉ាន់ ទិត្យ

  • គម្រោងវិនិយោគ និង ធុរកិច្ច ចំនួន ២៧ ទៀត ក្រោមទុនវិនិយោគសរុប ៣០៦ លានដុល្លារ ក្នុងខេត្តព្រះសីហនុ ទទួលបានការលើកទឹកចិត្តពិសេស

    គម្រោងវិនិយោគ និង ធុរកិច្ច ចំនួន ២៧ ទៀត ក្រោមទុនវិនិយោគសរុប ៣០៦ លានដុល្លារ ក្នុងខេត្តព្រះសីហនុ ទទួលបានការលើកទឹកចិត្តពិសេស

    (ភ្នំពេញ)៖ តាមការណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ, ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ទីប្រឹក្សាសម្តេចធិបតីនាយករដ្ឋមន្រ្តី និង ជាប្រធានក្រុមការងារជំរុញការ​វិនិយោគក្នុងខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី ២៩ ខែ សីហា ឆ្នាំ ២០២៤ នៅទីស្តីការ​ក្រសួង​សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បានដឹកនាំកិច្ចប្រជុំលើកទី ៩ ដើម្បីពិនិត្យលើ​គម្រោង​វិនិយោគ និង ធុរកិច្ច ដែលបានស្នើការលើកទឹកចិត្ត, ការអនុគ្រោះ និង ការសម្រួល​នីតិ​វិធី ក្នុងក្របខ័ណ្ឌ “កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤” ។ អង្គប្រជុំបានសម្រេចជាគោលការណ៍ផ្តល់ការលើកទឹកចិត្តពិសេស ដល់គម្រោងចំនួន ២៧ ដែលមានទុនវិនិយោគសរុប ៣០៦ លានដុល្លារអាមេរិក ជាអាទិ៍ រោងចក្រកែ​ច្នៃអាលុយមីញ៉ូម, សិប្បកម្មកែឆ្នៃដែក, រោងចក្រផលិតបំពង់ទីបដែក, រោងចក្រផលិត​ចំណីសត្វ, រោងចក្រផលិតគ្រឿងសង្ហារិម, អគារពហុមុខងារ, គម្រោងអភិវឌ្ឍលំនៅ​ដ្ឋាន, ស្ថានីយ៍សាករថយន្តអគ្គិសនី (EVs), សណ្ឋាគារ, និង…

  • ប្រធានបណ្ដាញសហគ្រិនស្រ្តីអាស៊ាន និងបណ្ដាញសហគ្រិនស្រ្តីកម្ពុជា អញ្ជើញចូលរួមវេទិកាស្រ្តីពិភពលោក

    ប្រធានបណ្ដាញសហគ្រិនស្រ្តីអាស៊ាន និងបណ្ដាញសហគ្រិនស្រ្តីកម្ពុជា អញ្ជើញចូលរួមវេទិកាស្រ្តីពិភពលោក

    ភ្នំពេញ៖លោកជំទាវបណ្ឌិត អេង លីគង់ ប្រធានបណ្ដាញសហគ្រិន ស្រ្តីអាស៊ាន និងបណ្ដាញសហគ្រិនស្រ្តីកម្ពុជា ដោយ​បាន​ទទួល​ការ​អញ្ជើញពី International Trade Center និង SheTrades Initiative និងឯកឧត្តម យុនិគេង ការុសាក់ ប្រធានាធិបតី​នៃ​ប្រទេស​ម៉ុងហ្គោលី បានដឹកនាំគណៈប្រតិភូអញ្ជើញទៅចូលរួម ក្នុងកម្មវិធី វេទិកាស្រ្តីពិភពលោក ( World Women’s Forum) នាទីក្រុង អ៊ូឡង់បាទ័រ ប្រទេសម៉ុងហ្គោលី។សមាសភាពគណៈប្រតិភូមាន លោកស្រី ឡា សុភ័ក្រ ដែលជា Focal Point នៃបណ្ដាញ​សហគ្រិន​ស្រ្តីអាស៊ាន​ប្រចាំប្រទេសកម្ពុជា លោក ជិន ថូមីត និងកញ្ញា គង់ សុខគាង ជាទីប្រឹក្សាផ្ទាល់របស់លោកជំទាវបណ្ឌិត អេង លីគង់។ កម្មវិធីវេទិកាស្រ្តីពិភពលោកបានប្រព្រឹត្តទៅពីថ្ងៃទៅ២០ ដល់ ទី២៥ ខែសីហា ឆ្នាំ២០២៤។ គឺជាកម្មវិធីអន្តរជាតិដ៏ធំមួយ ដែល​មានការ​ចូលរួមពីសំណាក់មេដឹកនាំពិភពលោកជាច្រើនដូចជា ប្រធានា ធិបតី​ប្រទេសម៉ុងហ្គោលីជាម្ចាស់ផ្ទះ ,ប្រធានាធិបតី​ប្រទេស​ស្លូវេនី, តំណាង​របស់អ្នកស្រី កាមេឡា…

  • វិនិយោគិនចិនគ្រោងដាក់ទុន៥០លានដុល្លារ ដើម្បីសាងសង់រោងចក្រ​ផលិតឆ្នាំងចម្អិនភីហ្សាសម្រាប់នាំចេញ

    វិនិយោគិនចិនគ្រោងដាក់ទុន៥០លានដុល្លារ ដើម្បីសាងសង់រោងចក្រ​ផលិតឆ្នាំងចម្អិនភីហ្សាសម្រាប់នាំចេញ

    កំពង់ស្ពឺ៖វិនិយោគិនមកពីខេត្តជឺជាំង នៃសាធារណរដ្ឋប្រជាមានិតចិន បានទម្លាក់ទុនមួយផ្នែករួចហើយសម្រាប់ការសិក្សា ។ ​ក្រុម​ហ៊ុនក៏គ្រោង​វិនិយោគលើទឹកប្រាក់ប្រមាណ៥០លានដុល្លារអាមេរិកបន្ថែមទៀត ដើម្បីសាងសង់រោងចក្រផលិតឆ្នាំងចម្អិនភីហ្សា នៅក្នុងស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។នេះបើយោងតាមជំនួបពិភាក្សាការងារនៅសាលាខេត្ត​កំពង់​ស្ពឺកាលពីព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤។ ឯកឧត្តមបណ្ឌិត ជាម ចន្ទ័សោភ័ណ អភិបាលខេត្តកំពង់ស្ពឺ បានឱ្យ​ដឹងថា អ្នកវិនិយោគនៃខេត្តជឺជាំងលោក XIA RUZHONG បាន​សម្រេចទម្លាក់ទុនដ៏ច្រើនខាងលើ បន្ទាប់ពីលោកបានចុះ​សិក្សាស្វែង​យល់ពីឱកាសវិនិយោគនៅក្នុងប្រទេសវៀតណាម​ចំនួន​៨លើក និងប្រទេសថៃចំនួន២លើក។ឯកឧត្តមបន្តថា ប្រទេសកម្ពុជាជាប្រទេស​ទីមួយនិងចុងក្រោយ ដែលលោក XIA RUZHONG បាន​មកដល់និង​យល់ពីឱកាសវិនិយោគ ហើយការសម្រេចចិត្តធ្វើឡើងត្រឹម​តែ៣ថ្ងៃ​ប៉ុណ្ណោះ បន្ទាប់ពីលោកបានមកដល់កម្ពុជា។វិនិ​យោ​គិនរូបនេះ និងក្រុមការងារបានសម្រេចទម្លាក់ទុននិងជ្រើសយកស្រុកសំរោងទងជាស្រុកគោលដៅ និងតាំងរោងចក្រ​ផលិត​តែម្តង ។ ក្នុងជំនួបដដែលនេះឯកឧត្តមបណ្ឌិត ជាម ចន្ទ័សោភ័ណ ក៏បានបង្ហាញ​ពីសក្តានុពលរបស់ខេត្តកំពង់ស្ពឺ និងឱកាសវិនិយោគសម្រាប់​ក្រុមហ៊ុន​ដែលមានបំណងចង់បណ្តាក់ទុនរកស៊ីនៅក្នុងខេត្តនេះផងដែរ ។ គួរជម្រាបថា គិតត្រឹមឆមាសទី១ឆ្នាំនេះ ខេត្តកំពង់ស្ពឺ មានរោងចក្រ​ចំនួន៣០កំពុងដំណើរការថ្មី និង​រោងចក្រជាច្រើនផ្សេង​ទៀត​កំពុង​សាងសង់ ។បច្ចុប្បន្នខេត្តមានរោងចក្រចំនួន៤២៣​កន្លែង,​សហគ្រាស​ធុនតូចនិងមធ្យមជិត១ ០០០កន្លែង ដោយមានកម្មករ កម្មការិនីជាង​២សែននាក់កំពុងបំពេញការងារ។ក្នុងចំណោមរោងចក្រទាំងនោះមាន​វិនិយោគិនប្រមាណ៩០ភាគរយជា​ជនជាតិ​ចិន៕អត្ថបទនិងរូបភាព៖ ម៉ុន សំអាត

  • គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ អាចនឹងចាប់ផ្តើម​នៅមិថុនាឆ្នាំក្រោយ

    គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ អាចនឹងចាប់ផ្តើម​នៅមិថុនាឆ្នាំក្រោយ

    ភ្នំពេញ៖ ឯកឧត្តម ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹក​ជញ្ជូនបានបង្ហើបឱ្យដឹង​ថា “បើគ្មានការប្រែប្រួលទេ គម្រោង​សាងសង់​ស្ពានមិត្តភាពកម្ពុជា-កូរ៉េ នឹងបើកការដ្ឋានសាងសង់នៅរយៈពេល​១០ខែ​ទៀត អាចរង្វង់ខែមិថុនា ឆ្នាំ២០២៥ខាងមុខ”។ ឯកឧត្តម ផន រឹម បានបង្ហាញលើបណ្ដាញសង្គមហ្វេសប៊ុកនៅ​ថ្ងៃព្រហស្បតិ៍ទី២៩ ខែសីហា ឆ្នាំ២០២៤​នេះថា ការសិក្សា​លម្អិត​ចំពោះផលប៉ះពាល់បរិស្ថាន និងសង្គម(ESIA)បានបើកកិច្ចប្រជុំពិនិត្យ​បិទបញ្ចប់របាយការណ៍ចុងក្រោយ និងបានឯកភាព​លើរបាយការណ៍​រួចរាល់ ដែលជាផ្នែកចម្បងដើម្បីបើកផ្លូវសម្រាប់ដំណើរការបើក​ការដ្ឋាន​សាងសង់ និងដើម្បីភាពប្រាកដ​និយម​ពេលគម្រោងចាប់ផ្តើមសាងសង់ នឹងទទួលបានលទ្ធផលល្អប្រសើរតាមការគ្រោងទុក ហើយផ្នែកដ៏​សំខាន់ នៃដំណាក់កាលបន្ទាប់ គឺការគូរប្លង់សាងសង់លម្អិត នៃគម្រោង​(Details Design)។ គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ ជាហិរញ្ញប្បទានរបស់​ធនាគារ​អាហរ័ណ-នីហរ័ណ នៃសាធារណរដ្ឋកូរ៉េ ដែលតម្លៃ​គម្រោង​កិច្ចសន្យាមានតម្លៃ ២៣៥លានដុល្លារអាមេរិក និងមានកិច្ចសន្យា​សាងសង់មានរយៈពេល៦០ខែ។ទីតាំងនៃគម្រោងនេះ គឺស្ថិតនៅ​ផ្សាររាត្រីជ្រោយចង្វារ-អរិយក្សត្យ(ភ្នំពេញ-ក្រុងអរិយក្សត្យ ខេត្តកណ្ដាល)។ អ្នកនាំពាក្យបញ្ជាក់ថា គម្រោងនេះប្រភេទស្ពានខ្សែកាប(Two cable stayed bridges)មានប្រវែងនៃស្ពានសរុប២.៣៧៥ម៉ែត្រ និងទទឹង ២៧,៥ម៉េត្រ ,ប្រវែងផ្លូវក្បាលស្ពានសរុប(Approach road) ១.១៧៤ម៉ែត្រ(ទទឹងផ្លូវ ២២,៥ម៉ែត្រ)៕ដោយ៖មុនី

  • ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម អញ្ជើញប្រគល់ដើមមន របស់ក្រសួងជូនដល់ក្រុមហ៊ុនសិប្បករអង្គរ នៅខេត្តសៀមរាប

    ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម អញ្ជើញប្រគល់ដើមមន របស់ក្រសួងជូនដល់ក្រុមហ៊ុនសិប្បករអង្គរ នៅខេត្តសៀមរាប

    ភ្នំពេញ៖ឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនៅព្រឹកថ្ងៃព្រហស្បតិ៍ទី២៩ ខែសីហា ឆ្នាំ២០២៤ បាន​អញ្ជើញជាអធិបតីនៅក្នុងពិធីប្រគល់ដើមមនចំនួន ១ ០០០ដើម របស់ក្រសួង ជូនដល់ក្រុមហ៊ុនសិប្បករអង្គរ នៅ ស្រុកពួក ខេត្ត​សៀមរាប។ក្រសួងកសិកម្មបានជួយគាំទ្រដល់ក្រុមហ៊ុនសិប្បករអង្គរ ក្នុងការស្ដារឡើងវិញនូវសិប្បកម្មតម្បាញសូត្ររបស់ខ្មែរ ចាប់តាំងពីខែមីនា ឆ្នាំ២០២៤ រហូតក្រុមហ៊ុនអាចដំណើរការឡើងវិញ​ទាំងស្រុង ចាប់តាំងពីការដាំដើមមន ចិញ្ចឹមដង្កូវនាង ស្រាវសូត្រ និងតម្បាញ។ ក្នុងឱកាសនេះដែរ បន្ទាប់ពីបានទស្សនាលំហូរនៃសិប្បកម្មតម្បាញ​សូត្ររបស់​ក្រុមហ៊ុន ឯកឧត្តមរដ្ឋមន្ដ្រី​ឌិត ទីណា បាន​សាទរ​ចំពោះក្រុមហ៊ុន ដែលខិតខំប្រឹងប្រែងស្ដារឡើងវិញនូវវិស័យ​តម្បាញសូត្រ ដែលជាវប្បធម៌ដ៏ចំណាស់។ សូមជម្រាបថា ក្រោមការគាំទ្រពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អគ្គនាយកដ្ឋានកសិកម្មបានគាំទ្រដល់​ក្រុមហ៊ុន​សិប្បករអង្គរ ដើម្បីចូលរួមចំណែកលើកស្ទួយកោសេយ្យ​វប្បកម្ម​នៅកម្ពុជា ដោយបានផ្តល់ពូជដង្កូវនាងនិងពូជមន ក្នុងកំឡុងខែកក្កដា និងខែសីហា ឆ្នាំ២០២៤ ។ក្នុងនេះមាន៖

  • លោកជំទាវ ឌិត នីតា៖ ចំណេះដឹងហិរញ្ញវត្ថុ ជួយសិស្សនិស្សិតឱ្យធ្វើការសម្រេចចិត្តប្រកបដោយការយល់ដឹង និងឆ្លាតវៃ

    លោកជំទាវ ឌិត នីតា៖ ចំណេះដឹងហិរញ្ញវត្ថុ ជួយសិស្សនិស្សិតឱ្យធ្វើការសម្រេចចិត្តប្រកបដោយការយល់ដឹង និងឆ្លាតវៃ

    (ភ្នំពេញ)៖ លើកឡើងក្នុងវេទិកាកិច្ចពិភាក្សា របស់កម្មវិធីវិថីហិរញ្ញវត្ថុ រដូវកាលទី២ ក្រោមប្រធានបទ ៖ រៀបចំគោលដៅអនាគតដោយចាប់ផ្តើមរៀបចំផែនការហិរញ្ញវត្ថុ នៅរឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤ លោកជំទាវ ឌិត នីតា ប្រធានក្រុមប្រឹក្សាភិបាលសមាគមមីក្រូហិរញ្ញវត្ថុនៅកម្ពុជា មានប្រសាសន៍ថា ការយល់ដឹងអំពីបញ្ហាហិរញ្ញវត្ថុ គឺជារឿងសំខានក្នុងជីវិតរបស់យើងគ្រប់គ្នា ដូចគ្នានេះដែរ សិស្សនិស្សិតត្រូវមានចំណេះដឹងក្នុងការៀបផែនការចាត់ចែងលុយកាក់ ព្រោះចំណេះដឹងទាំងនេះនឹងជួយប្អូនៗឱ្យធ្វើការសម្រេចចិត្តប្រកបដោយការយល់ដឹង និងការសម្រេចចិត្តដ៏ឆ្លាតវៃ ដែលអាចកំណត់ភាពជោគជ័យក្នុងការសិក្សា អាជីពការងារ និងជីវកម្មនាពេលពេលបច្ចុប្បន្ន និងអនាគត។ លោកជំទាវបន្តថា ការរៀបចំផែនការហិរញ្ញវត្ថុជាមុនអាចជួយឱ្យយើងមានផែនទីបង្ហាញ ផ្លូវ មួយនៅក្នុងការប្រើប្រាស់ថវិកា ដូចជាសម្រាប់យកទៅវិនិយោគ យកទៅសិក្សា សម្រាប់សន្សំ សម្រាប់ប្រើប្រាស់នាពេលអាសន្ន សម្រាប់គោលដៅអនាគត ដូចជាការសិក្សាបន្ថែម ការធ្វើដំណើរកម្សាន្ត ឬការចាប់ផ្តើមអាជីវកម្មជាដើម។ វាក៏ជួយយើងទាំងអស់គ្នា ក៏ដូចជាប្អូនៗសិស្សនិស្សិតឱ្យមានលទ្ធភាពកំណត់និងសម្រេចបាននូវគោលដៅហិរញ្ញវត្ថុរយៈពេលខ្លី និងរយៈពេលវែង។ នៅពេលដែលយើងចេះរៀបចំផែនការ យើងអាចជៀសវាងនូវបញ្ហាផ្សេងៗ ដូចជា ការចាយវាយមិនចាំបាច់ ប្រើកម្ចីមិនចាំបាច់ បង្កើតទំលាប់សន្សំ និងមានគោលដៅហិរញ្ញវត្ថុច្បាស់លាស់។ការចាប់ផ្តើមស្វែងយល់នូវចំណេះដឹងហិរញ្ញវត្ថុកាន់តែឆាប់ កាន់តែជួយយើងឱ្យសម្រេច គោលដៅហិរញ្ញវត្ថុកាន់តែលឿន ប្រធានក្រុមប្រឹក្សាភិបាលសមាគមមីក្រូហិរញ្ញវត្ថុនៅកម្ពុជាបន្ថែមថា វេទិកាពិភាក្សានេះ នឹងចែករំលែកពីចំណេះដឹងនិងបទពិសោធល្អៗ ដើម្បីពង្រឹងការយល់ដឹង និងការសម្រេចចិត្តផ្នែកហិរញ្ញវត្ថុប្រកដោយប្រសិទ្ធភាព ដែលនឹងជួយជៀសវាងពីបញ្ហាហិរញ្ញវត្ថុ។…

  • ក្រុមហ៊ុនធំៗ១០ បន្តសហការជាមួយ NEA ដោយនាំយកឱកាសការងារ ១៣១៥ កន្លែងសម្រាប់យុវជនក្នុងវេទិកាការងារ

    ក្រុមហ៊ុនធំៗ១០ បន្តសហការជាមួយ NEA ដោយនាំយកឱកាសការងារ ១៣១៥ កន្លែងសម្រាប់យុវជនក្នុងវេទិកាការងារ

    (ភ្នំពេញ)៖ ឱកាសការងារថ្មីបន្ថែមទៀតសរុប ១៣១៥ កន្លែង នឹងត្រូវផ្តល់ជូនយុវជន សិស្ស/និស្សិត និងអ្នកស្វែងរកការងារនៅក្នុងវេទិកាការងារ និងកម្មសិក្សាការងារ ដែល​រៀបចំដោយទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះ​បណ្តាល​វិជ្ជាជីវៈ សហការជាមួយ ស.ស.យ.ក. វិស័យការងារ សន្តិសុខសង្គម និង​បណ្តុះ​បណ្តាលវិជ្ជាជីវៈ នាថ្ងៃប្រពហស្បតិ៍ ទី២៩ ខែសីហា ឆ្នាំ២០២៤ ខាងមុខនេះ។ ក្រុមហ៊ុនទាំង១០ដែលនឹងចូលរួមក្នុងវេទិកាការងារនេះរួមមាន៖ ផ្សារទំនើប ម៉ាក្រូ, ផ្សារទំនើប AEON, ក្រុមហ៊ុន ELEVEN១, មីក្រូហិរញ្ញវត្ថុ JACCS, ក្រុមហ៊ុន អេលីហ្គេន ហ្វាម៉ិន ឯ.ក, ក្រុមហ៊ុន AMK, សណ្ឋាគារ KVL, ក្រុមហ៊ុន BS Land&Home, ធនាគារ ABA និងក្រុមហ៊ុន TRUMP។ លោកស្រី ពេជ្រ ធីតា ប្រធានផ្នែកសម្ភាសន៍ និងបង្ហាត់បង្រៀននៃផ្សារទំនើប ម៉ាក្រូ លើកឡើងថាវេទិកាការងារ និងកម្មសិក្សាការងារ…

  • Vietjet ទទួលបានជ័យលាភីឆ្នាំ ២០២៤ បន្តជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនដែលស្ថិតក្នុងបញ្ជីកំពូលក្រុមហ៊ុនទាំង ៥០ នៅវៀតណាម

    Vietjet ទទួលបានជ័យលាភីឆ្នាំ ២០២៤ បន្តជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនដែលស្ថិតក្នុងបញ្ជីកំពូលក្រុមហ៊ុនទាំង ៥០ នៅវៀតណាម

    ភ្នំពេញ៖ ភ្ញៀវធ្វើដំណើរចំនួនពីររយលាននាក់ ផ្លូវហោះហើរអន្តរជាតិ និងក្នុងស្រុកថ្មី ការទិញយន្តហោះបន្ថែម កិច្ចព្រមព្រៀងអាកាសចរណ៍សំខាន់ៗ និងលំហូរហិរញ្ញវត្ថុដ៏រឹងមាំនៃឆមាសទីមួយ គឺជាសមិទ្ធផលសំខាន់ៗមួយចំនួនរបស់ក្រុមហ៊ុន Vietjet ក្នុងឆ្នាំ 2024 ដែលធ្វើឱ្យយក្រុមហ៊ុនអាកាសចរណ៍ ទទួលបានតំណែងជាក្រុមហ៊ុនដ៏កំពូលមួយក្នុងចំណោមក្រុមហ៊ុនកំពូលរបស់វៀតណាម។ ប្រទេសកម្ពុជាក៏បានរួមចំណែកដល់ការបន្តរីកចម្រើន និងជោគជ័យរបស់ក្រុមហ៊ុនអាកាសចរណ៍ Vietjet ជាក់ស្តែងកាលពីឆ្នាំមុន ក្រុមហ៊ុន Vietjet បានសម្ពោធផ្លូវហោះហើរទៅមកពីសៀមរាបទៅហាណូយ។ កាលពីដើមឆ្នាំនេះ Vietjet ត្រូវបានផ្តល់កិត្តិយសជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុន ដែលបានចុះផ្សាយក្នុងបញ្ជីក្រុមហ៊ុនកំពូលទាំង 50 នៅវៀតណាម ប្រចាំ 2024 ដោយទស្សនាវដ្ដី Forbes Vietnam ដែលនេះបង្ហាញពីអាជីវកម្មឈានមុខគេលើវិស័យផ្សេងៗគ្នានៅលើទីផ្សារភាគហ៊ុនរបស់ប្រទេស។ ការជ្រើសរើសរបស់ Forbes វៀតណាម ដាក់ចូលក្នុងបញ្ជីកំពូលក្រុមហ៊ុនទាំង 50 គឺជាដំណើរការដ៏ម៉ត់ចត់ ដោយចាប់ផ្តើមជាមួយនឹងការពិនិត្យដំបូង ដោយផ្អែកលើប្រតិបត្តិការហិរញ្ញវត្ថុសំខាន់ៗ។ ការវាយតម្លៃនេះ ត្រូវបានអនុវត្តលើកំណើនប្រាក់ចំណូល ប្រាក់ចំនេញ ផលត្រឡប់មកវិញពីទ្រព្យសកម្មសុទ្ធរបស់ក្រុមហ៊ុន (ROE) ផលត្រឡប់មកវិញលើដើមទុនដែលបានប្រើ (ROC) និងកំណើនប្រាក់ចំណូលក្នុងមួយភាគហ៊ុន (EPS) ពីឆ្នាំ 2019 ដល់ឆ្នាំ 2023 រួមជាមួយនឹងមុខតំណែងឧស្សាហកម្ម គុណភាពអភិបាលកិច្ច…