-
Vietjet ទទួលបានជ័យលាភីឆ្នាំ ២០២៤ បន្តជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនដែលស្ថិតក្នុងបញ្ជីកំពូលក្រុមហ៊ុនទាំង ៥០ នៅវៀតណាម

ភ្នំពេញ៖ ភ្ញៀវធ្វើដំណើរចំនួនពីររយលាននាក់ ផ្លូវហោះហើរអន្តរជាតិ និងក្នុងស្រុកថ្មី ការទិញយន្តហោះបន្ថែម កិច្ចព្រមព្រៀងអាកាសចរណ៍សំខាន់ៗ និងលំហូរហិរញ្ញវត្ថុដ៏រឹងមាំនៃឆមាសទីមួយ គឺជាសមិទ្ធផលសំខាន់ៗមួយចំនួនរបស់ក្រុមហ៊ុន Vietjet ក្នុងឆ្នាំ 2024 ដែលធ្វើឱ្យយក្រុមហ៊ុនអាកាសចរណ៍ ទទួលបានតំណែងជាក្រុមហ៊ុនដ៏កំពូលមួយក្នុងចំណោមក្រុមហ៊ុនកំពូលរបស់វៀតណាម។ ប្រទេសកម្ពុជាក៏បានរួមចំណែកដល់ការបន្តរីកចម្រើន និងជោគជ័យរបស់ក្រុមហ៊ុនអាកាសចរណ៍ Vietjet ជាក់ស្តែងកាលពីឆ្នាំមុន ក្រុមហ៊ុន Vietjet បានសម្ពោធផ្លូវហោះហើរទៅមកពីសៀមរាបទៅហាណូយ។ កាលពីដើមឆ្នាំនេះ Vietjet ត្រូវបានផ្តល់កិត្តិយសជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុន ដែលបានចុះផ្សាយក្នុងបញ្ជីក្រុមហ៊ុនកំពូលទាំង 50 នៅវៀតណាម ប្រចាំ 2024 ដោយទស្សនាវដ្ដី Forbes Vietnam ដែលនេះបង្ហាញពីអាជីវកម្មឈានមុខគេលើវិស័យផ្សេងៗគ្នានៅលើទីផ្សារភាគហ៊ុនរបស់ប្រទេស។ ការជ្រើសរើសរបស់ Forbes វៀតណាម ដាក់ចូលក្នុងបញ្ជីកំពូលក្រុមហ៊ុនទាំង 50 គឺជាដំណើរការដ៏ម៉ត់ចត់ ដោយចាប់ផ្តើមជាមួយនឹងការពិនិត្យដំបូង ដោយផ្អែកលើប្រតិបត្តិការហិរញ្ញវត្ថុសំខាន់ៗ។ ការវាយតម្លៃនេះ ត្រូវបានអនុវត្តលើកំណើនប្រាក់ចំណូល ប្រាក់ចំនេញ ផលត្រឡប់មកវិញពីទ្រព្យសកម្មសុទ្ធរបស់ក្រុមហ៊ុន (ROE) ផលត្រឡប់មកវិញលើដើមទុនដែលបានប្រើ (ROC) និងកំណើនប្រាក់ចំណូលក្នុងមួយភាគហ៊ុន (EPS) ពីឆ្នាំ 2019 ដល់ឆ្នាំ 2023 រួមជាមួយនឹងមុខតំណែងឧស្សាហកម្ម គុណភាពអភិបាលកិច្ច…
-
ធនាគារ វីង និង JETOUR Cambodia សហការផ្តល់កម្ចី១០០% ទិញរថយន្តស៊េរីទំនើប

(ភ្នំពេញ)៖ ធនាគារ វីង (ខេមបូឌា) ម.ក និងក្រុមហ៊ុន ខេ អិន អិន ខេមបូឌា ដែលជាក្រុមហ៊ុនមេរបស់ JETOUR Cambodia បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់ ដើម្បីផ្តល់ជម្រើសនៃដំណោះស្រាយហិរញ្ញវត្ថុដ៏មានភាពទាក់ទាញ ដែលអតិថិជនអាចក្លាយជាម្ចាស់រថយន្ត JETOUR ស៊េរីទំនើបគ្រប់ម៉ូឌែលជាមួយកម្ចីពីធនាគារ វីង រហូតដល់ទៅ ១០០% នៃតម្លៃរថយន្ត ។ កិច្ចសហការនេះត្រូវបានរៀបចំធ្វើឡើងដែលមានការអញ្ជើញចូលរួមជាសក្ខីភាពដ៏ខ្ពង់ខ្ពស់ពីសំណាក់អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាលធនាគារ វីង និងជាអគ្គនាយកក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប និងអ្នកឧកញ៉ា ជាម ឃុនណាត ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន ខេ អិន អិន ខេមបូឌា ព្រមទាំងមានការចូលរួមពីគណៈគ្រប់គ្រងនៃស្ថាប័នទាំងពីរ និងភ្ញៀវកិត្តិយសជាច្រើនផងដែរ។ លោក ហោ ប៊ុនថែ អគ្គនាយករងធនាគារ វីង បានលើកឡើងថា៖ “យើងខ្ញុំពិតជាមានសេចក្តីសោមនស្សរីករាយចំពោះភាពជាដៃជាមួយ JETOUR Cambodia ដែលឥឡូវនេះពលរដ្ឋកម្ពុជាអាចក្លាយជាម្ចាស់រថយន្តក្នុងក្តីស្រមៃ ដោយមិនចាំបាច់ត្រូវចំណាយសាច់ប្រាក់ផ្ទាល់ខ្លួនទាំងស្រុង ឬចំណាយប្រាក់កក់មុនឡើយ។”លោក ហោ ប៊ុនថែ…
-
Vietjet អបអរអ្នកដំណើរ 200 លាននាក់ ជាមួយនឹងការបញ្ចុះតម្លៃសំបុត្រ 20% រយៈពេលមួយខែ

ភ្នំពេញ៖ អ្នកធ្វើដំណើរមកពីប្រទេសកម្ពុជា នៅថ្ងៃទី ២២ ខែសីហា ឆ្នាំ ២០២៤ អាចទាញយកអត្ថប្រយោជន៍ពីការផ្តល់ជូនពិសេសថ្មីរបស់ក្រុមហ៊ុន Vietjet ខណៈដែលក្រុមហ៊ុនអាកាសចរណ៍ប្រារព្ធព្រឹត្តិការណ៍ដ៏សំខាន់របស់ខ្លួន ជាមួយអ្នកដំណើរចំនួន ២០០ លាននាក់ ដោយបើកដំណើរការប្រូម៉ូសិនពិសេសរយៈពេលមួយខែ។ ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ ២០២៤ អ្នកដំណើរអាចទទួលបានការបញ្ចុះតម្លៃ ២០% (លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត និងចំនួនមានកំណត់) តាមផ្លូវហោះហើរ សៀមរាប-ហាណូយ និងជើងហោះហើរទាំងអស់នៅទូទាំងបណ្តាញដ៏ធំទូលាយរបស់ Vietjet ដោយប្រើលេខកូដ VJ200 នៅពេលកក់តាមរយៈ www.vietjetair.com ឬ Vietjet Air កម្មវិធីទូរស័ព្ទ។ ការផ្តល់ប្រូម៉ូសិនពិសេសនេះ ត្រូវបានផ្តល់ជូនសម្រាប់សំបុត្រប្រភេទ Economic និងមានសុពលភាព សម្រាប់ការធ្វើដំណើរចាប់ពីពេលនេះរហូតដល់ថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ ២០២៤។ នេះ ជាពេលវេលាដ៏ល្អឥតខ្ចោះ ដើម្បីទទួលយកបទពិសោធន៍រដូវស្លឹកឈើជ្រុះដ៏គួរឱ្យគយគន់នៅទូទាំងប្រទេសវៀតណាម និងគោលដៅអាស៊ីផ្សេងទៀត ឬដើម្បីស្វែងយល់ពីនិទាឃរដូវដ៏ស្រស់ស្រាយនៅក្នុងប្រទេសអូស្ត្រាលី។ បច្ចុប្បន្នក្រុមហ៊ុន Vietjet ប្រតិបត្តិការជាង ១៤៩ ផ្លូវនៅទូទាំងប្រទេសវៀតណាម និងអន្តរជាតិ…
-
ទេសាភិបាលធនាគារជាតិនៃកម្ពុជា៖ កម្មវិធីទូទាត់បាគងទេសចរ «Bakong Tourist App» នឹងរួមចំណែកគាំទ្រវិស័យទេសចរណ៍នៅកម្ពុជា

សៀមរាប៖ កម្មវិធីទូទាត់បាគងទេសចរ «Bakong Tourist App» នឹងរួមចំណែកគាំទ្រវិស័យទេសចរណ៍នៅកម្ពុជា តាមរយៈការជួយសម្រួលដល់ការទូទាត់ជាឌីជីថលលើថ្លៃទំនិញ និងសេវារបស់ភ្ញៀវទេសចរអន្តរជាតិ ដែលអញ្ជើញមកកម្សាន្តនៅប្រទេសកម្ពុជា ។ នេះជាការគូសបញ្ជាក់របស់លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា ក្នុងឱកាសសម្ពោធដាក់ឱ្យដំណើរការបឋម កម្មវិធីទាត់បាគងទេសចរ «Bakong Tourist App» នៅរសៀលថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៤ ក្នុងខេត្តសៀមរាប ។ លោកជំទាវបណ្ឌិត ជា សិរី បានមានប្រសាសន៍ថា កម្មវិធីទាត់បាគងទេសចរ «Bakong Tourist App» ជាកម្មវិធីមួយ ដូចនឹងកម្មវិធីបាគង ដែលបាននិងកំពុងប្រើប្រាស់រាល់ថ្ងៃ ។ ចំពោះកម្មវិធីទូទាត់បាគងទេសចរ «Bakong Tourlst App» នឹងផ្ដល់លទ្ធភាពឲ្យទេសចរអាចប្រើប្រាស់ និងមានបទពិសោធន៍ថ្មី នៅពេលដែលពួកគាត់ចូលមកដល់ប្រទេសកម្ពុជា និងសម្រួលដល់ការចាយវាយក្រដាស់ប្រាក់សុទ្ធ។ លោកជំទាវបណ្ឌិត បានបន្តថា ការដាក់ឱ្យដំណើរការ កម្មវិធីទូទាត់បាគងទេសចរ «Bakong Tourist App» មានគោលបំណងលើកកម្ពស់សេវាទូទាត់នៅកម្ពុជាឱ្យកាន់តែប្រសើរ រួមចំណែកគាំទ្រវិស័យទេសចរណ៍នៅកម្ពុជា តាមរយៈការជួយសម្រួល ដល់ការទូទាត់ជាឌីជីថលលើថ្លៃទំនិញ…
-
ធនាគារ វីង ដាក់ឱ្យដំណើរការ វីសាអ៊ីនហ្វីនីតក្រេឌីតកាត ដ៏ប្រណិតបំផុតដំបូងគេនៅកម្ពុជា

ភ្នំពេញ ៖ ធនាគារ វីង (ខេមបូឌា) ម.ក ជាធនាគារឌីជីថលរីកចម្រើនយ៉ាងឆាប់រហ័សមួយនៅកម្ពុជា បានសហការជាមួយក្រុមហ៊ុន វីសា ដែលជាក្រុមហ៊ុននាំមុខគេក្នុងបច្ចេកវិទ្យាទូទាត់សាច់ប្រាក់តាមរយៈឌីជីថល បានដាក់ឱ្យដំណើរការ វីងវីសាអ៊ីនហ្វីនីតក្រេឌីតកាត តែមួយគត់ ក្នុងព្រះរាជាណាចក្រកម្ពុជា ដែលផ្តល់ជូនម្ចាស់កាតនូវបទពិសោធន៍កម្រិតពិភពលោក។ ពិធីដ៏អធិកអធមនេះត្រូវបានរៀបចំឡើងក្រោមវត្តមានអ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាលធនាគារ វីង និងជាអគ្គនាយកក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប និងលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ព្រមទាំងភ្ញៀវកិត្តិយស និងឥស្សរជនជាច្រើនរូបទៀត។លោក ហាន ប៉េងក្វាង អគ្គនាយកធនាគារ វីង បានលើកឡើងថា៖ “វីងវីសាអ៊ីហ្វីនីតក្រេឌីតកាត របស់ធនាគារ យើងខ្ញុំ ផ្តល់ជូនលោកអ្នកនូវការប្រើប្រាស់ឥណទានដែលគ្មានគូប្រៀប អាចធ្វើប្រតិបត្តិការតាមអនឡាញ និងទីតាំងហាងដោយផ្ទាល់យ៉ាងរលូន ក៏ដូចជាអត្ថប្រយោជន៍នៃការធ្វើដំណើរដែលសក្តិសមឥតខ្ចោះសម្រាប់បំពេញតម្រូវការជូនអតិថិជនរបស់យើង។ ”មានត្រឹមតែ វីងវីសាអ៊ីនហ្វីនីតក្រេឌីតកាត នៅក្នុងដៃ ម្ចាស់កាតមានលទ្ធភាពទទួលបានហិរញ្ញវត្ថុកាន់តែច្រើន ដោយអាចស្នើទំហំឥណទានរហូតដល់១លានដុល្លារអាមេរិក និងទទួលបានការអនុគ្រោះមិនបង់ការប្រាក់រយៈពេល៥៥ថ្ងៃ ដែលជួយឱ្យអតិថិជនអាចធ្វើការគ្រប់គ្រងរំហូរសាច់ប្រាក់របស់ពួកគេបានយ៉ាងងាយស្រួលបន្ថែមទៀត។អ្នកស្រី Ivana Tranchini នាយិកាគ្រប់គ្រងក្រុមហ៊ុន វីសា ប្រចាំប្រទេសកម្ពុជាបានមានប្រសាសន៍ថា៖ “វីសាអ៊ីនហ្វីនីតក្រេឌីតកាត របស់ធនាគារ វីង តំណាងឱ្យការរួបរួមគ្នានៃដំណោះស្រាយទូទាត់តាមរយៈឌីជីថលដ៏ទំនើប…
-
កម្ពុជាមានសុខសន្តិភាព មានស្ថិរភាពនយោបាយធ្វើឱ្យវិស័យអចលនទ្រព្យរីកដុះដាលពេញផ្ទៃប្រទេស

ភ្នំពេញ៖ អគារលំនៅឋានប្រណីតដំបូងគេនៅប្របមហាវិថីព្រះមុនីវង្ស ដែលមានកម្ពស់ខ្ពស់កប់ពពក នៅកណ្តាលរាជធានីភ្នំពេញ បានលេចរូបរាងយ៉ាងត្រដែតត្រដឹម ហើយត្រូវបានសាងសង់បញ្ចប់ដល់ជាន់លើបំផុតប្រកបដោយជោគជ័យ។ ថ្លែងនៅក្នុងពិធីបិទបញ្ចប់ការសាងសង់ជាន់ដំបូលអគា“The Pinnacle Residence” គម្រោងទី១ នាយកប្រតិបត្តិក្រុមហ៊ុនលោក Edward Lee បានថ្លែងអំណរគុណ ចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលធ្វើឱ្យប្រទេសមានសុខសន្តិភាព មានស្ថិរភាពនយោបាយ ហើយបើកទូលាយឱ្យមានការវិនិយោគលើគ្រប់វិស័យ ពិសេសវិស័យអចលនទ្រព្យដែលជាទន្ទល់ដ៏រឹងមាំនៃសេដ្ឋកិច្ច បាននិងកំពុងរីកដុះដាលពាសពេញប្រទេស។ លោកបានលើកឡើងពីសំខាន់របស់គម្រោងក្នុងការលើកកម្ពស់មុខមាត់អគារខ្ពស់របស់រាជធានីភ្នំពេញនិងបទពិសោធន៍នៃការរស់នៅដែលមិនអាចប្រៀបផ្ទឹមបាន ។ជាខុនដូ ដ៏ប្រណិតផ្តល់ជូនអតិជនក្នុងទីក្រុង ប្រកបស្តង់ដារគុណភាពខ្ពស់ និងធានាបាននូវការបញ្ចប់ទាន់ពេលវេលា ដើម្បីបំពេញតាមក្តីស្រមៃរបស់ម្ចាស់ផ្ទះនីមួយៗ។ ចំណែកលោក Xiao Haibo បានលើកឡើងថា ការបញ្ចប់ទាន់ពេលវេលាជាន់ដំបូលអគារទី១របស់គម្រោងនេះគឺជាលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់ក្រុមការងារទាំងអស់។ សូមបញ្ជាក់ថា ខុនដូ The Pinnacle Residence មានទីតាំងស្ថិតនៅចំណុចប្រសព្វនៃមហាវិថីព្រះមុនីវង្ស មហាវិថីយោធពលខេមរភូមិន្ទ និងមហាវិថីសម្តេច ហ៊ុន សែន៕ ដោយ៖ ហេង សម្បត្តិ
-
ធនាគារជាតិ នៃកម្ពុជា បានកំពុងពង្រឹងក្របខ័ណ្ឌបទប្បញ្ញត្តិ ដើម្បីប្រកួតប្រជែងស្មើភាព ក្នុងវិស័យហិរញ្ញវត្ថុ

(ឧត្តរមានជ័យ)៖ ធនាគារជាតិនៃកម្ពុជា បានកំពុងពង្រឹងក្របខ័ណ្ឌ បទប្បញ្ញត្តិ និងត្រួតពិនិត្យធនាគារ ក្នុងទិសដៅធានាឱ្យបាន នូវការប្រកួតប្រជែងស្មើភាព សុចរិតភាព តម្លាភាព និងគិតគូរ ដល់អ្នកប្រើប្រាស់សេវាហិរញ្ញវត្ថុ និងការរីកចម្រើនប្រព័ន្ធធនាគារ ប្រកបដោយចីរភាព និងការអភិវឌ្ឍ ។ នេះជាការគូសបញ្ជាក់របស់ ឯកឧត្តម រ័ត្ន សុវណ្ណនរៈ ទេសាភិបាលរងធនាគារជាតិ នៃកម្ពុជា នៅក្នុងសិក្ខាសាលាផ្សព្វផ្សាយ ស្ដីពី “វិស័យមីក្រូ ហិរញ្ញវត្ថុនៅកម្ពុជា” នៅខេត្តឧត្តរមានជ័យ នាព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤ ។ ឯកឧត្តមទេសាភិបាលរង បានមានប្រសាសន៍ថា ជុំវិញវិស័យហិរញ្ញវត្ថុនេះ បានកំពុងទទួលរង នូវការចោទប្រកាន់មិនមានមូលដ្ឋានជាក់លាក់ និងការព្រួយបារម្ភពីអង្គការសង្គមស៊ីវិលមួយចំនួន ពាក់ព័ន្ធនឹងការបញ្ចេញឥណទានហួសពីតម្រូវការ ដែលជាកត្តាជំរុញឱ្យគ្រួសារក្រីក្រ ជាប់បំណុលលើសលប់ និងការអនុវត្តសកម្មភាពប្រមូលបំណុល ដែលមានលក្ខណៈ គំរាមកំហែង ការបង្ខំឱ្យគ្រួសារក្រីក្រកាត់បន្ថយរបបអាហារ លក់ដីធ្លី ឬធ្វើចំណាកស្រុកខុសច្បាប់ ឬជំរុញឱ្យមានការបោះបង់ ការសិក្សា និងការជិះជាន់លើពលកម្មកុមារ ដើម្បីអាចទូទាត់សងប្រាក់ ។ ឯកឧត្តម បន្តថា បញ្ហាចម្បងៗ ដែលជាដើមហេតុ នៃការចោទប្រកាន់ទាំងនេះរួមមាន៖…
-
ពិព័រណ៍ពាណិជ្ជកម្មថៃ BCG ផលិតផលមិនប៉ះពាល់បរិស្ថាន និងជួយដល់ពិភពលោក ២២០ក្រុមហ៊ុន បង្ហាញខ្លួននៅកោះពេជ្រ រយៈពេល៤ថ្ងៃ

(ភ្នំពេញ)៖ ពិធីសម្ពោធបើកជាផ្លូវការ “ពិព័រណ៍ពាណិជ្ជកម្មថៃ BCG Thai Festive Fair 2024” ដើម្បីផ្តល់ជាវេទិកាសម្រាប់ពង្រីកទំនាក់ទំនងពាណិជ្ជកម្ម និងការតភ្ជាប់ពាណិជ្ជកម្មរវាងកម្ពុជា-ថៃ ជាពិសេស ប្រជាជនកម្ពុជា នឹងមានឱកាសជ្រើសរើសទិញផលិតផលថៃ ដែលមានគុណភាពល្អនិងតម្លៃសមរម្យ។ ឯកឧត្តម ឆឺតគៀត អាត់ថៈកន ឯកអគ្គរាជទូតថៃប្រចាំព្រះរាជាណាចក្រកម្ពុជា បានថ្លែងឱ្យដឹងថា ស្ថានទូតថៃរបស់ខ្លួនទទួលបានសិទ្ធរៀបចំកម្មវិធី “ពិព័រណ៍ពាណិជ្ជកម្មថៃ BCG Thai Festive Fair 2024” រយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី១៥ ដល់ ទី១៨ សីហា ឆ្នាំ២០២៤ នៅមជ្ឍមណ្ឌលពិព័រណ៌កោះពេជ្ររាជធានីភ្នំពេញ ដែលជាប្រភេទពិរព័ណដោយនាំយកប្រភេទទំនិញថៃ ម៉ាកល្បីៗ មកដាក់បង្ហាញ លក់និងរកតំណាងដៃសហការចែកចាយនៅកម្ពុជា ។ គោលបំណងក្នុងការរៀបចំ «ពិព័រណ៍ពាណិជ្ជកម្មថៃ BCG Thai Festive Fair 2024 នាលើកនេះគឺ ដើម្បីផ្សព្វផ្សាយផលិតផលរបស់ថៃ ដែលជាផលិតផលមានគុណភាពល្អ តម្លៃសមរម្យ និងមិនប៉ះពាល់ដល់បរិស្ថានហើយដើម្បីជាការអរគុណដល់អតិថិជនដែលជាពលរដ្ឋកម្ពុជាគាំទ្រទំនិញថៃឲ្យមានឳកាសបានទិញទំនិញពីម្ចាស់រោងចក្រដោយផ្ទាល់ក្នុងតម្លៃសមរម្យ ព្រមទាំងពង្រីកទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ អោយកាន់កើនឡើង និងដើម្បីរឹតចំណងមិត្តភាពរវាងប្រទេសនិងប្រជាជនទាំងពីរឲ្យកាន់តែល្អប្រសើរថែមទៀត។ ជាមួយគ្នានោះ លោក…
-
ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប អន្តរជាតិ និង Marriott International ប្រកាសពីការនាំយកយីហោសណ្ឋាគារ & រេស៊ីដេនលំដាប់ផ្កាយ6 The Ritz-Carlton ចូលមកប្រទេសកម្ពុជា

ភ្នំពេញ ៖ ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប អន្តរជាតិ ដែលជាក្រុមហ៊ុនអាជីវកម្មចម្រុះឈានមុខគេនៅកម្ពុជាមានសេចក្តីរំភើបរីករាយក្នុងការប្រកាសពីការចុះហត្ថលេខាកិច្ចព្រមព្រៀងភាពជាដៃគូដ៏សំខាន់ជាមួយ Marriott International ដើម្បីនាំយកម៉ាកយីហោ The Ritz-Carlton មកកាន់រាជធានីភ្នំពេញ។ នេះជាព្រឹត្តិការណ៍ដ៏អស្ចារ្យដែលម៉ាកយីហោ ប្រណីតល្បីល្បាញលំដាប់ថ្នាក់ពិភពលោក The Ritz-Carlton ឈានជើងចូលមកក្នុងព្រះរាជាណាចក្រកម្ពុជា។ ម៉ាកយីហោសណ្ឋាគារ & រេស៊ីដេន The Ritz- Carlton ទាំងពីរនេះបានត្រៀមខ្លួនរួចជាស្រេចដើម្បីលើកកម្ពស់ស្តង់ដានៃប្រណីតភាព និងភាពល្អឥតខ្ចោះនៅក្នុងប្រទេសកម្ពុជា។ ឧកញ៉ា គិត ស៊ូឡា នាយកគ្រប់គ្រងផ្នែកប្រតិបត្តិការ នៃក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប អន្តរជាតិ មានមោទនភាពក្នុងការប្រកាសពីកិច្ចព្រមព្រៀងថ្មីនេះ។ ឧកញ៉ា គិត ស៊ូឡា បានមានប្រសាសន៍ថា៖ “នេះគឺជាលទ្ឋផលការងារយ៉ាងសកម្មរយៈពេល 6 ខែ ដើម្បីកំណត់ទីតាំងយុទ្ឋសាស្ត្រនៃការអភិវឌ្ឍរបស់យើង។ ការជ្រើសរើសដៃគូជាមួយ The Ritz-Carlton បានឆ្លុះបញ្ចាំងពីមហិច្ឆតាលើឧត្តមភាព និងស្របតាមចក្ខុវិស័យនៃការផ្លាស់ប្តូរតាមរយៈការបង្កើតស្នាដៃថ្មីៗ។ កិច្ចព្រមព្រៀងនេះគឺជាព្រឹត្តិការណ៍ដំបូងដ៏សំខាន់នៃសករាជថ្មីលើវិស័យបដិសណ្ឋារកិច្ចកម្ពុជា!”។ស្ថិតនៅចំបេះដូងនៃរាជធានី សណ្ឋាគារ Ritz-Carlton Phnom Penh នឹងផ្តល់នូវទស្សនីយភាពជាមួយទេសភាពនៃអគារដ៍ល្បីក្នុងទីក្រុងភ្នំពេញ រួមមានព្រះបរមរាជវាំង និងទន្លេមេគង្គដ៏ធំ និងមានភាពស្រស់ស្អាត។…
-
ធនាគាជាតិ ស្នើដល់គ្រឹះស្ថានហិរញ្ញវត្ថុ ហាមប្រើឈ្មោះអាជ្ញាធរ ដើម្បីដាក់សម្ពាធ ដល់អតិថិជន ក្នុងការប្រមូលឥណទាន

(សៀមរាប)៖ មន្រ្តីធនាគាជាតិ នៃកម្ពុជា ស្នើឱ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុទាំងអស់ ដែលផ្តល់ឥណទានជូនអតិថិជន ត្រូវចៀសវាងការស្នើសុំឱ្យអាជ្ញាធរមូលដ្ឋាន ឬប្រើឈ្មោះអាជ្ញាធរ ដើម្បីដាក់សម្ពាធណាមួយដល់អតិថិជនក្នុងដំណើរការប្រមូលឥណទាន ។ នេះជាការគូសបញ្ជាក់របស់លោក ម៉ែន ភក្តី ប្រធាននាយកដ្ឋាន គ្រប់គ្រងទិន្នន័យនិងវិភាគម៉ាក្រូ ធនាគារជាតិនៃកម្ពុជា លើកឡើង នៅក្នុងសិក្ខាសាលាផ្សព្វផ្សាយស្តីពី «វិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា» ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប នាថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤ ។ លោក ម៉ែន ភក្តី បានលើកឡើងថា កន្លងមក ធនាគារជាតិ នៃកម្ពុជា តែងតែយកចិត្តទុកដាក់ក្នុងការអនុវត្តសកម្មភាព ដើម្បីជួយសម្រួល និងដោះស្រាយបញ្ហា ប្រឈមនានា ដែលមានក្នុងប្រព័ន្ធធនាគារ។ ជាក់ស្ដែង ធនាគារជាតិ បាននិងកំពុងពង្រឹងក្របខ័ណ្ឌបទប្បញ្ញត្តិ និងត្រួតពិនិត្យ ធនាគារ ក្នុងទិសដៅធានាឱ្យបាននូវការប្រកួតប្រជែងដែលស្មើភាព សុចរិតភាព តម្លាភាព និងគិតគូរដល់អ្នកប្រើប្រាស់សេវាហិរញ្ញវត្ថុ និងការរីកចម្រើនប្រព័ន្ធធនាគារប្រកបដោយចីរភាព និងការអភិវឌ្ឍ ។ លោកបន្តថា ធនាគារជាតិនៃកម្ពុជា បានកំពុងយកចិត្តទុកដាក់ ក្នុងការបញ្ជ្រាបចំណេះដឹងផ្នែកហិរញ្ញវត្ថុ ដើម្បីលើកកម្ពស់ការ ប្រើប្រាស់សេវាហិរញ្ញវត្ថុ…