Category: វិទ្យុសំលេងយុវជន (VOY – FM 97MHz)

  • សហគ្រិនខ្មែរ កសាងសមត្ថភាព អនាគតសហគ្រិនកម្ពុជា តាមរយៈកម្មវិធី UnipreneurCamp វគ្គទី៣ ប្រកបដោយជោគជ័យនៅវិទ្យាស្ថានបច្ចេកវិទ្យាគិរីរម្យ (KIT)

    សហគ្រិនខ្មែរ កសាងសមត្ថភាព អនាគតសហគ្រិនកម្ពុជា តាមរយៈកម្មវិធី UnipreneurCamp វគ្គទី៣ ប្រកបដោយជោគជ័យនៅវិទ្យាស្ថានបច្ចេកវិទ្យាគិរីរម្យ (KIT)

    ភ្នំពេញ: នៅក្នុងសក្ខីកម្មនៃស្មារតីសហគ្រិនភាព ដែលកំពុងរីកចម្រើនក្នុងចំណោម យុវជនកម្ពុជា សហគ្រិនខ្មែរ មានមោទនភាពចំពោះការបើកដំណើរការកម្មវិធី UnipreneurCamp វគ្គទី៣ ប្រកបដោយជោគជ័យ។ កម្មវិធី Hackathon ដ៏សកម្មនេះ បាននាំយកនិស្សិតដែលមានបំណងក្លាយជាសហគ្រិនចំនួន ២០០ នាក់ មកពីសាកលវិទ្យាល័យចំនួន ៩ ដែលមានទីស្នាក់ការនិងប្រតិបត្តិការក្នុងខេត្តចំនួន ៨ នៅទូទាំងប្រទេសកម្ពុជា រួមមាន សាកលវិទ្យាល័យអង្គរខេមរា (កំពង់ស្ពឺ) វិទ្យាស្ថានបច្ចេកវិទ្យាគិរីរម្យ (កំពង់ស្ពឺ) សាកលវិទ្យាល័យជាតិមានជ័យ (បន្ទាយមានជ័យ) សាកលវិទ្យាល័យជាតិបាត់ដំបង (បាត់ដំបង) សាកលវិទ្យាល័យជាតិជាស៊ីមកំចាយមារ (ទីតាំងគោល) សាកលវិទ្យាល័យជាតិជាស៊ីមកំចាយមារ (ព្រៃវែង) សាកលវិទ្យាល័យជាតិជាស៊ីមកំចាយមារ (កំពង់ចាម) សាកលវិទ្យាល័យស្វាយរៀង (ស្វាយរៀង) និង សាកលវិទ្យាល័យសៅស៍អ៉ីសថ៍អេយសៀ (សៀមរាប) ដែលធ្វើឱ្យកម្មវិធីសហគ្រិនមហាវិទ្យាល័យមានអ្នកចូលរូមសរុបទាំងអស់ ប្រមាណ ១.០០០នាក់ ក្នុងឆ្នាំ ២០២៤ នេះ។ ឯកឧត្តមបណ្ឌិត ឈៀង វណ្ណមុនិណ្ឌ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជានាយកប្រតិបត្ដិនៃសហគ្រិនខ្មែរ បានមានប្រសាសន៍ថា «ប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពដែលមានភាពរស់រវើក តែងតែមានការបង្កើតនវានវត្តន៍ថ្មី ថែទាំនវានុវត្តន៍ដែលមានស្រាប់ ជម្រុញនវានុវត្តន៍ដែលមានសក្តានុពល។ កម្មវិធីថ្ងៃនេះយុវសិស្សមានឱកាសបង្កើតវានុវត្តន៍ថ្មី…

  • គម្រោងវិនិយោគ ចំនួន ២៤ មានទំហំទឹកប្រាក់ ១២៩លានដុល្លារអាមេរិក ទទួលបាន​ការលើកទឹកចិត្ត ក្នុងក្របខ័ណ្ឌនៃកម្មវិធីពិសេសជំរុញ​ការវិនិយោគ​ក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤

    គម្រោងវិនិយោគ ចំនួន ២៤ មានទំហំទឹកប្រាក់ ១២៩លានដុល្លារអាមេរិក ទទួលបាន​ការលើកទឹកចិត្ត ក្នុងក្របខ័ណ្ឌនៃកម្មវិធីពិសេសជំរុញ​ការវិនិយោគ​ក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤

    ភ្នំពេញ៖ គម្រោងចំនួន ២៤ ដែលមានទំហំវិនិយោគ ១២៩ លានដុល្លារអាមេរិក រួមមាន គម្រោងពាក់ព័ន្ធនឹងអគារកំពុងជាប់គាំង គម្រោងដែលចាប់ផ្តើមអនុវត្តក្នុងឆ្នាំ ២០២៤, ការពង្រីកគម្រោង, និង គម្រោងដែលមានស្រាប់ ។ នេះបើយោងតាមលទ្ធផលនៃកិច្ចប្រជុំ ដឹកនាំដោយ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ប្រធានក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ បានដឹកនាំកិច្ចប្រជុំពិនិត្យលើគម្រោងវិនិយោគ និង ធុរកិច្ច ដែលបានស្នើសុំ ការលើកទឹកចិត្ត ការអនុគ្រោះ ការសម្រួលនីតិវិធី និង ការសម្របសម្រួលដោះស្រាយវិវាទ កាលពីថ្ងៃទី ៣១ ខែ កក្កដា ឆ្នាំ ២០២៤ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ តាមការណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ។ សូមជម្រាបជូនថា កាលថ្ងៃទី ៣១ ខែ មករា ឆ្នាំ ២០២៤ សម្តេចមហាបវរធិបតី…

  • ប្រាក់ចំណេញលើប្រតិបត្តិការអាជីវកម្ម Vietjet កើនលើសពីការរំពឹងទុករហូតដល់ ២១ភាគរយ

    ប្រាក់ចំណេញលើប្រតិបត្តិការអាជីវកម្ម Vietjet កើនលើសពីការរំពឹងទុករហូតដល់ ២១ភាគរយ

    ភ្នំពេញ៖ ក្រុមហ៊ុន Vietjet Aviation Joint Stock Company (HOSE: VJC) នៅថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ ២០២៤ បានចេញផ្សាយរបាយការណ៍ហិរញ្ញវត្ថុរបស់ខ្លួនសម្រាប់ឆមាសទីមួយនៃឆ្នាំ ២០២៤ (H1/2024) ដោយរាយការណ៍ពីកំណើនប្រាក់ចំណូលរបស់ខ្លួន។ ក្នុងរយៈពេលប្រាំមួយខែដំបូងនៃឆ្នាំ ២០២៤ ប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុន Vietjet មានការរីកចម្រើនខ្លាំងជារយៈពេលមុនការឆ្លងរាតត្បាតឆ្នាំ ២០១៩។ ក្រុមហ៊ុនអាកាសចរណ៍នេះបានដឹកជញ្ជូនអ្នកដំណើរសរុបចំនួន ១៣,១ លាននាក់នៅលើជើងហោះហើរចំនួន ៧០.១៥៤ ដោយសុវត្ថិភាពក្នុងអំឡុងពេលឆមាសទីមួយនៃឆ្នាំ ២០២៤ ។ សម្រាប់ត្រីមាសទី ២ ឆ្នាំ ២០២៤ (Q2/2024) ក្រុមហ៊ុន Vietjet បានចេញរបាយការណ៍ប្រាក់ចំណូលពីការដឹកជញ្ជូនភ្ញៀវធ្វើដំណើរតាមផ្លូវអាកាសមានចំនួន ១៥,១២៨ ទ្រីលានដុង (ប្រហែល ៦០១ លានដុល្លារអាមេរិក) និងប្រាក់ចំណេញមុនបង់ពន្ធចំនួន ៥១៧ ប៊ីលានដុង (ប្រហែល ២០,៥៧ លានដុល្លារអាមេរិក) ដែលកំណើនពីមួយឆ្នាំទៅមួយឆ្នាំមានចំនួន ២៣% និង ៦៨៣%។ ក្នុងរយៈពេលប្រាំមួយខែ…

  • យុវជនសូមត្រៀម CV ដាក់ពាក្យជាមួយក្រុមហ៊ុនធំៗចំនួន៤០ និងផ្តល់ ឱកាសការងារ ១៥០០កន្លែង ក្នុងពិព័រណ៍ការងារនៅមជ្ឈមណ្ឌលសហ​ប្រតិបត្តិការ កម្ពុជា-ជប៉ុន នៅចុងសប្តាហ៍នេះ

    យុវជនសូមត្រៀម CV ដាក់ពាក្យជាមួយក្រុមហ៊ុនធំៗចំនួន៤០ និងផ្តល់ ឱកាសការងារ ១៥០០កន្លែង ក្នុងពិព័រណ៍ការងារនៅមជ្ឈមណ្ឌលសហ​ប្រតិបត្តិការ កម្ពុជា-ជប៉ុន នៅចុងសប្តាហ៍នេះ

    (ភ្នំពេញ)៖ យុវជនដែលជានិស្សិតទើបនិងបញ្ចប់ការសិក្សា ក៏ដូចជាអ្នកដែលបំណងចង់ផ្លាស់ប្តូរការងារ សូមត្រៀមរៀបចំនូវប្រវត្តិរូបសង្ខប ក៏ដូចជា CV ដាក់ពាក្យជាមួយនិងក្រុមហ៊ុនធំៗចំនួន ៤០ អាចធ្វើការសាកសួរព័ត៌មាន ព្រមទាំងអាចធ្វើការសម្ភាសផ្ទាល់ជាមួយក្រុមហ៊ុន ដែលខ្លួនពេញចិត្ត នៅក្នុងកម្មវិធីពិព័រណ៍ការងារ ឆ្នាំ២០២៤ ដែលរៀបចំឡើងដោយមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC) នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ រួមសហការជាមួយសមាគមធុរកិច្ចជប៉ុន (JBAC) នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន ចាប់ពីម៉ោង ៨:០០ព្រឹក ដល់ម៉ោង ៥:០០ល្ងាច ។ លោក លឹម លាង ប្រធានមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC) បានឱ្យដឹងថា ពិព័រណ៍ការងារ ឆ្នាំ២០២៤នេះ នឹងមានក្រុមហ៊ុនជប៉ុន និងក្រុមហ៊ុនកម្ពុជា ចូលរួមជ្រើសរើសបុគ្គលិកប្រមាណជាង ៤០ក្រុមហ៊ុន ព្រមទាំងផ្តល់ឱកាសការងារប្រមាណជិត ១៥០០កន្លែង ។ សូមបញ្ជាក់ថា កម្មវិធីពិព័រណ៍ការងារ នៃមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន ប្រារព្ធធ្វើឡើងចំនួន ២ដង ក្នុងមួយឆ្នាំ ដោយលើកទី១ ធ្វើឡើងនៅអំឡុងខែកក្កដា និងលើកទី២ ធ្វើឡើងនៅខែធ្នូ។ កម្មវិធីពិព័រណ៍ការងារនេះ មជ្ឈមណ្ឌលសង្ឈឹមថា នឹងមានអ្នកចូលរួមចំនួន…

  • ខេត្តបាត់ដំបងឆ្នាំនេះ ល្បឿនដាំដុះស្រូវវស្សាលឿន និងលូតលាស់បានល្អ

    ខេត្តបាត់ដំបងឆ្នាំនេះ ល្បឿនដាំដុះស្រូវវស្សាលឿន និងលូតលាស់បានល្អ

    បាត់ដំបង៖មន្ត្រីជាន់ខ្ពស់នៃមន្ទីរកសិកម្មខេត្តបាត់ដំបង បាន បញ្ជាក់ថា ការងារដាំដុះស្រូវរដូវវស្សា​ឆ្នាំ២០២៤​នេះមាន ល្បឿនលឿន និងលូតលាស់បានល្អប្រសើរជាងបណ្តា ឆ្នាំមុនបើ ប្រៀបធៀបនិងរយៈពេលដូចគ្នា។ លោក ឈឹម វជិរ៉ា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបងបានប្រាប់ទូរទស្សន៍អប្សរាថា ការងារបង្កបង្កើន​ផលស្រូវវស្សាឆ្នាំនេះគិតត្រឹមជិតចុងខែកក្កដា ទូទាំងខេត្តសម្រេចបានប្រមាណ ២៥ម៉ឺនហិកតាស្មើនឹង៧៤ ភាគរយ លើផែនការ​សរុប ៣៣៥ ០០០ហិកតា។លោកពណ៌នាថាការបង្កបង្កើនផលឆ្នាំ២០២៤មានល្បឿនលឿនជាងឆ្នាំមុន។ទន្ទឹមនេះស្ថានភាពលូតលាស់ដំណាំស្រូវនិង ដំណាំផ្សេងៗ ក៏មានលក្ខណៈល្អប្រសើរដូចគ្នាដែរ។ លោកប្រធានមន្ទីរបន្តថា បើទោះបីជាប៉ុន្មានថ្ងៃកន្លងមក មាន ភ្លៀងធ្លាក់ជាប់ៗគ្នាក្នុងបរិមាណច្រើនក៏ដោយ ហើយនៅ តាមបណ្ដា​ស្ទឹងមួយ​ចំនួនមានកម្ពស់ទឹកខ្ពស់ក៏ពិតមែន ប៉ុន្តែវាពុំមានបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់ដំណាំស្រូវ ដំណាំរួមផ្សំផ្សេងៗ និងផ្ទះសម្បែង​ប្រជាពលរដ្ឋដែរ។ ពេលនេះទឹកបានស្រកចុះទៅវិញជាបណ្តើរៗវិញហើយ។.លោក ឈឹម វជិរ៉ា ប្រធានមន្ទីរកសិកម្មខេត្តក៏បានឱ្យដឹង បន្ថែមទៀតថា​កាលពីប៉ុន្មានថ្ងៃមុនកើតមានបញ្ហាដង្កូវកាត់ ស្លឹកនិង​ដង្កូវ​ស៊ីរូងដើមលើដំណាំពោតនៅស្រុកកំរៀង ប៉ុន្តែមន្រ្តីជំនាញបានចាត់វិធានការអន្តរាគមន៍ និងទប់ស្កាត់ បានទាន់ពេលវេលា។ រហូតមកដល់ពេលនេះស្ថានភាពនៃការ រាតត្បាតសត្វចង្រៃនៅក្នុងខេត្តបាត់ដំបង មិនទាន់មានសញ្ញា អាក្រក់កើត​ឡើង​ទេ គឺមាន​កម្រិតតិចតួចបំផុតនៅឡើយ។លោកបន្តថា ជាមួយនឹងល្បឿននៃការដាំដុះបានឆាប់រហ័ស ដោយសារធម្មជាតិអំណោយផល មន្ទីរក៏បានចាត់មន្រ្តីជំនាញ ឱ្យតាមមើលជាប្រចាំត្រៀមជួយដល់ កសិករឱ្យបានទាន់ ពេលប្រសិនជាមានអ្វីកើតឡើងជាឧបសគ្គដល់ដំណាំស្រូវ ឬដំណាំផ្សេងៗទៀត។តាមរយៈទូរទស្សន៍អប្សរាលោកក៏សូមអំពាវនាវផងដែរដល់កសិករ បើកើតឡើងនូវអ្វីប្លែកសូមរាយការណ៍ឱ្យបានជា បន្ទាន់ដល់អាជ្ញាធរមូលដ្ឋានដែរនៅជិតបំផុត៕…

  • Vietjet ចុះកិច្ចព្រមព្រៀងជាមួយ Airbus ទិញយន្តហោះ A330neo ចំនួន ២០គ្រឿង ក្នុងតម្លៃ ៧.៤ពាន់លានដុល្លារ

    Vietjet ចុះកិច្ចព្រមព្រៀងជាមួយ Airbus ទិញយន្តហោះ A330neo ចំនួន ២០គ្រឿង ក្នុងតម្លៃ ៧.៤ពាន់លានដុល្លារ

     ភ្នំពេញ: ក្រុមហ៊ុន Vietjet និងក្រុមហ៊ុន Airbus នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ ២០២៤ បានចុះហត្ថលេខាជាផ្លូវការលើកិច្ចសន្យាទិញយន្តហោះប្រភេទ A330neo (A330-900) ជំនាន់ថ្មីចំនួន ២០គ្រឿង ដែលមានតម្លៃសរុបចំនួន ៧,៤ពាន់លានដុល្លារអាមេរិក តាមតម្លៃបញ្ជីក្រុមហ៊ុនផលិតនៅក្នុងកម្មវិធី Farnborough International Airshow 2024។ ពិធីចុះហត្ថលេខាលើកិច្ចសន្យានេះ ត្រូវបានធ្វើឡើងក្រោមវត្តមានប្រធានក្រុមហ៊ុន Vietjet បណ្ឌិត Nguyen Thi Phuong Thao និងនាយកប្រតិបត្តិក្រុមហ៊ុន លោក Christian Scherer ក្រុមហ៊ុនអាកាសចរណ៍ Airbus នៃ Commercial Aircraft Business។ នេះជាកិច្ចព្រមព្រៀងដ៏ធំបំផុតមួយនៅក្នុងកម្មវិធី Airshow ក្នុងឆ្នាំនេះ។ យន្តហោះដែលបានបញ្ជាទិញថ្មីៗនេះ នឹងត្រូវដាក់ឱ្យដំំណើរការផ្តល់សេវាដឹកអ្នកដំណើរផ្លូវឆ្ងាយ ដែលកំពុងតែរីកចម្រើនរបស់ក្រុមហ៊ុន Vietjet ក៏ដូចជានៅលើផ្លូវហោះហើរដែលមានតម្រូវការខ្ពស់នៅក្នុងតំបន់។ យន្តហោះទាំងនោះ នឹងត្រូវបានដាក់ជំនួសយន្តហោះ A330-300 បច្ចុប្បន្នរបស់ក្រុមហ៊ុន Vietjet និងគាំទ្រផែនការយុទ្ធសាស្រ្តរបស់ក្រុមហ៊ុនអាកាសចរណ៍ក្នុងការពង្រីកបណ្តាញហោះហើរអន្តរទ្វីបរបស់ខ្លួន។ ប្រធានក្រុមហ៊ុន Vietjet លោកស្រី Dr.…

  • CAPFISH-Capture បានជួយឱ្យគ្រំចំពុះទា នៅកោះកុង បង្កើនបរិមាណលក់ និង ប្រាក់ចំណូល

    CAPFISH-Capture បានជួយឱ្យគ្រំចំពុះទា នៅកោះកុង បង្កើនបរិមាណលក់ និង ប្រាក់ចំណូល

    ភ្នំពេញ៖ តាមរយៈគម្រោងវិស័យជលផល ក្រោយប្រមូលផល ហៅកាត់ថា CAPFISH-Capture បាននិងកំពុងធ្វើការ អភិវឌ្ឍន៍ខ្សែច្រវាក់តម្លៃផលិតផល ជលផល ដោយផ្តោតលើការពង្រឹងសមត្ថភាព ដោយក្នុងនេះបានជួយសិប្បកម្មកែច្នៃគ្រំចំពុះទា នៅសហគមតំបន់ការពារធម្មជាតិពាមក្រសោម ក្នុងការបង្កើនបរិមាណលក់បាន ៣១ភាគរយ ឯប្រាក់ចំណូលកើនឡើង ៦៨ភាគរយ ។ លោក វង្ស តារា ម្ចាស់សិប្បកម្មកែច្នៃគ្រំចំពុះទា បង្គាក្រៀម ស្ថិតនៅសហគមតំបន់ការពារធម្មជាតិ ពាមក្រសោប ឃុំពាមក្រសោប ស្រុកមណ្ឌលសីមា ខេត្តកោះកុង បានឱ្យដឹងថា តាមរយៈការជួយរកទីផ្សារពីសំណាក់ភាគីពាក់ព័ន្ធ ក្នុងនេះដូចជាក្រសួងបរិស្ថាន ក្រសួងកសិកម្ម ឃើញថា កំណើនលក់គ្រំចំពុះទាបានកើនឡើងចំនួន ២០ទៅជាង ៣០ភាគរយ ហើយតម្លៃទៀតសោតក៏បានខ្ពស់ជាងមុនដែរ ។ លោកថា គ្រំចំពុះទា គឺជាផលិតផលចម្បងរបស់សិប្បកម្ម ដោយក្នុងនេះលក់ចេញបានប្រមាណ ៧០ភាគរយ រីឯបង្គាក្រៀមមានចំនួន ២០ភាគរយ និងកាពិ ១០ភាគរយ ។ សម្រាប់គ្រំចំពុះទាស្រស់មានតម្លៃចាប់ពី ៦ពាន់ ទៅ ៧ពាន់រៀល ក្នុង១គីឡូក្រាម និង គ្រំចំពុះទាសាច់ឆ្អិនមានតម្លៃ ៤ម៉ឺនរៀលក្នុងមួយគីឡូក្រាម។ តម្លៃដុំ…

  • វិស័យជលផលក្រោយប្រមូលផល កំពុងអភិវឌ្ឍន៍ខ្លួន ដើម្បីឈោងចាប់ទីផ្សារឱ្យកាន់តែទូលំទូលាយទាំងក្នុងស្រុក និង បរទេស

    វិស័យជលផលក្រោយប្រមូលផល កំពុងអភិវឌ្ឍន៍ខ្លួន ដើម្បីឈោងចាប់ទីផ្សារឱ្យកាន់តែទូលំទូលាយទាំងក្នុងស្រុក និង បរទេស

    ភ្នំពេញ៖ វិស័យជលផលក្រោយប្រមូលផល ដែលហៅកាត់ថា CAPFISH-Capture កំពុងសម្រួចគោលដៅរបស់ខ្លួន ក្នុងការពង្រឹងសមត្ថភាព និង ការអភិវឌ្ឍន៍ខ្សែច្រវាក់តម្លៃផលិតផលជលផលដើម្បីឈានឆ្ពោះទៅរកទីផ្សារកាន់តែល្អប្រសើរដោយក្នុងនេះបានផ្តោតទាំងក្នុងស្រុក និងការនាំចេញក្រៅប្រទេស។ ក្នុងដំណើរទស្សនកិច្ចសិក្សា និងផ្សព្វផ្សាយអំពីសហគ្រាសជលផលទទួលបានការគាំទ្រពីគម្រោងក្នុងរាជធានីភ្នំពេញ កោះកុង និង ព្រះសីហនុ ចាប់ពីថ្ងៃទី១៥-១៨ខែ កក្កដា ឆ្នាំ ២០២៤ កន្លងមកថ្មីៗនេះ លោកជំទាវ អ៊ឹម រចនា មន្រ្តីនាំពាក្យក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទបានឱ្យដឹងថា ៖ ផលិតផល ជលផល កំពុងត្រូវបានយកចិត្តទុកដាក់ដើម្បីនាំទៅកាន់ផ្សារក្នុងស្រុក និង ពិសេស ការនាំចេញទៅកាន់ប្រទេសជិតខាងកម្ពុជា ប្រទេសចិន សហរដ្ឋអាមេរិក ហើយគោលដៅបន្ទាប់គឺបណ្តាប្រទេសសហគមន៍អឺរ៉ុប ។ មន្រ្តីអ្នកនាំពាក្យរូបនេះ បន្តថា ក្នុងចំណោមសហគ្រាសដែលទទួលបានវិញ្ញាបនបត្រនិមិត្តសញ្ញាគុណភាព ផលិតផល ជលផលកម្ពុជា ហៅកាត់ថា CQS ពួកគាត់តែងមានទីផ្សារល្អជាងមុន និងក្រៅពីនេះផលិតផលជលផលរបស់គាត់ក៏មានតម្លៃល្អប្រសើរដែរ ។ លោក ប្រាយ អិន ហ្វរណាវី ប្រធានកិច្ចសហប្រតិបត្តិការនៃស្ថានប្រតិភូសហភាពអឺរ៉ុបប្រចាំនៅកម្ពុជាគូសបញ្ជាក់ប្រាប់ថា៖សម្រាប់សហភាពអឺរ៉ុបគាំទ្រទាំងបច្ចេកទេស និងជំនាញឯកទេស ។ ទោះបីយ៉ាងណាការនាំចេញវាត្រូវការនីតិវិធី និងលក្ខខណ្ឌបច្ចេកទេសជាច្រើនផ្គួបផ្សំ ។…

  • សហគ្រិននិស្សិតឆ្នើម ២០០នាក់ ជួបជុំគ្នាបង្កើតគំនិតច្នៃប្រឌិតធុរកិច្ចថ្មី នៅ UnipreneurCamp វគ្គទី ២ របស់សហគ្រិនខ្មែរ

    សហគ្រិននិស្សិតឆ្នើម ២០០នាក់ ជួបជុំគ្នាបង្កើតគំនិតច្នៃប្រឌិតធុរកិច្ចថ្មី នៅ UnipreneurCamp វគ្គទី ២ របស់សហគ្រិនខ្មែរ

    ភ្នំពេញ កម្ពុជា – ថ្ងៃទី ២១ ខែកក្កដា ឆ្នាំ ២០២៤ – ដោយទទួលបានភាពជោគជ័យ និងការគាំទ្រយ៉ាងលើសលប់ ពីសំណាក់យុវនិស្សិត នៃការបើកដំណើរការ កម្មវិធី UnipreneurCamp វគ្គទី១ ដែលមានការចូលរួមពីសាកលវិទ្យាល័យចំនួន ០៧ ដូចជា សាកលវិទ្យាល័យអាមេរិកកាំងភ្នំពេញ (AUPP) សាកលវិទ្យាល័យ ពាណិជ្ជសាស្ត្រអេស៊ីលីដា (AUB) សាកលវិទ្យាល័យបៀលប្រាយ (BBU) សាកលវិទ្យាល័យបច្ចេកវិទ្យា និង វិទ្យាសាស្ត្រកម្ពុជា (CAMTECH), សាកលវិទ្យាល័យអន្តរជាតិផារ៉ាហ្កន (PIU) សាកលវិទ្យាល័យភូមិន្ទកសិកម្ម (RUA) និងសាកលវិទ្យាល័យពុទ្ធិសាស្ត្រ (UP) ថ្មីៗនេះសហគ្រិនខ្មែរ បានចាប់ផ្តើមដំណើរការ កម្មវិធី UnipreneurCamp វគ្គទី២ ដែលពោរពេញដោយការចូលរួមយ៉ាងសកម្ម និងប្រកបដោយភាពប្រកួតប្រជែងខ្ពស់។ រៀបចំឡើងជាថ្មីម្តងទៀតនៅសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP) ព្រឹត្តិការណ៍រយៈពេលបីថ្ងៃនេះបានប្រមូលផ្តុំ និស្សិតចំនួន ២០០ រូប មកពីសាកលវិទ្យាល័យ ០៩ រូមមាន សាកលវិទ្យាល័យជាតិគ្រប់គ្រង (NUM) សាកលវិទ្យាល័យភូមិន្ទភ្នំពេញ…

  • សិប្បកម្មកែច្នៃផលិតផលជលផល នៅខណ្ឌឫស្សីកែវ ចាប់ផ្តើមសាកល្បង បញ្ចេញទៅ លក់នៅក្រៅប្រទេស

    សិប្បកម្មកែច្នៃផលិតផលជលផល នៅខណ្ឌឫស្សីកែវ ចាប់ផ្តើមសាកល្បង បញ្ចេញទៅ លក់នៅក្រៅប្រទេស

    (ភ្នំពេញ)៖ តាមរយៈការបានទទួលឧបករណ៍កាន់តែទំនើបឡើង និងពិសេស បានទទួលវិញ្ញាបនប័ត្រនិមិត្តសញ្ញាគុណភាពផលផលិតផលជលផលកម្ពុជា (CQS) រួចមកនោះ សិប្បកម្មយូនីកា ដែលមានទីតាំងនៅខណ្ឌឬស្សីកែវ ក្នុង រាជធានីភ្នំពេញក្រៅពីលក់ក្នុងប្រទេស ហើយនាពេលនេះបានសាកល្បង នាំទៅលក់ ប្រទេសនូវែហ្សូឡង់ និងកូរ៉េបន្ថែមទៀត ។ បើតាមអ្នកស្រី ឡឹប ម៉ារី ម្ចាស់សិប្បកម្ម កែច្នៃត្រី យូនីកា បានឱ្យដឹងថា ក្នុងជំហ៊ានដំបូងនេះ សិប្បកម្មអ្នកស្រីសាកល្បងនាំចេញទៅលក់ ប្រទេស នូវែហ្សូឡង់ និងកូរ៉េ ។ នាពេលនេះកំពុងតែបោះជំហ៊ានបន្ថែមទៀត សម្រាប់ នាំចេញទៅលក់ទីផ្សារក្រៅប្រទេសកាន់តែច្រើនឡើងថែមទៀត ពិសេសស ហគមអឺរ៉ុបតែម្តង។ ជាមួយកំណើនការលក់នេះដែរ អ្នកស្រី ឡឹប ម៉ារីបានឱ្យដឹងដែរថា៖ការរីក ចម្រើ នៃអាជីវកម្មនេះដែរដោយសារ គម្រោង CAPFISH-Capture ដែលជា ស្ពានមួយសំខាន់សម្រាប់ជួយរុញច្រានឱ្យសិប្បកម្មអ្នកស្រីអាចពង្រីកអាជីវកម្មបោះជំហ៊ានឆាប់រហ័សទៅមុខ។ លោកស្រី ឡឹប ម៉ារី បានចាប់ផ្តើមអាជីវកម្មនៅក្នុងឆ្នាំ២០១៤ ហើយបច្ចុប្បន្ន ជាមធ្យមក្រុមហ៊ុនលក់បានប្រមាណ ៦០០គីឡូក្រាមក្នុងមួយខែ ទៅកាន់ទី​ផ្សារ​ធំៗចំនួន ១២នៅរាជធានីភ្នំពេញ។ ផលិតផលសំខាន់ៗមានដូចជា៖ ត្រីងៀត ប្រហុក…