-
សហគ្រាសធុនតូច និងមធ្យមជាង ៤០០ នៅតាមប្រទេសចិន និងប្រទេសអាស៊ាន មានបំណងមកបោះទុនវិនិយោគនៅកម្ពុជា

សហគ្រាសធុនតូច និងមធ្យមជាង ៤០០ នៅតាមប្រទេសចិន និងប្រទេសអាស៊ាន មានបំណងមកបោះទុនវិនិយោគនៅកម្ពុជា (ភ្នំពេញ)៖ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងអធិការកិច្ច កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤ បានអនុញ្ញាតឱ្យលោក LIU Yichuon និងសហការីពីសមាគមសហគ្រាសធុនតូច និងមធ្យមពីប្រទេសចិន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ព្រមទាំងស្នើសុំអនុសាសន៍ដ៏ខ្ពង់ខ្ពស់សម្រាប់ការចាប់ផ្តើមធុរកិច្ចនៅព្រះរាជាណាចក្រកម្ពុជា នៅទីស្តីការក្រសួងអធិការកិច្ច ។ ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងក្ដីសោមនស្សរីករាយស្វាគមន៍ លោក LIU Yichuon និងសហការី មកកាន់ទីស្ដីការក្រសួង ដើម្បីជួបពិភាក្សាការងារនាថ្ងៃនេះ និងស្វែងយល់សភាពការណ៍ពិតពីនយោបាយ សង្គម និងសេដ្ឋកិច្ច បទដ្ឋានគតិយុត្ត យន្តការលើកទឹកចិត្តនានារបស់រាជរដ្ឋាភិបាល ព្រមទាំងឱកាសវិនិយោគ សម្រាប់ការចាប់ផ្តើមធុរកិច្ចរបស់ខ្លូននៅ កម្ពុជា។ លោកប្រធានសមាគម បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ ឯកឧត្តមរដ្ឋមន្ត្រី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតដល់រូបលោក និងសហការី បានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ព្រមទាំងបានជម្រាបជូនពីសមាគមរបស់លោកដែលប្រមូលផ្តុំនូវសហគ្រាសធុនតូច និងមធ្យមជាង៤០០នៅតាមប្រទេសចិន និងប្រទេសអាស៊ាន ។ លោកប្រធានសមាគម បានជម្រាបបន្ថែមថា នេះជាដំណើរទស្សនកិច្ចស្វែងយល់ពីប្រទេសកម្ពុជា និងឱកាសវិនិយោគនៅកម្ពុជារៀបចំដោយសមាគមជូនដល់ម្ចាស់សហគ្រាសធុនតូច…
-
ធនាគារ ព្រីនស៍ បានសម្ពោធផលិតផលថ្មី គណនីសន្សំឆ្លាតបៀលដឺ ជាមួយអត្ថប្រយោជន៍ដ៏ល្អឥតខ្ចោះសម្រាប់អតិថិជនកម្ពុជា

ភ្នំពេញ៖ ធនាគារ ព្រីនស៍ គឺជាធនាគារដំបូងគេនៅប្រទេសកម្ពុជា ដែលបានសម្ពោធផលិតផល គណនីសន្សំស៊េរីថ្មីគឺ “គណនីសន្សំឆ្លាតបៀលដឺ” ដែលផ្តល់ជូនលើសពីការសន្សំបែបប្រពៃណី និងឈានមុខគេ ទៅកាន់ទីផ្សារ ដើម្បីបំពេញតាមការវិវត្តនៃតម្រូវការរបស់អតិថិជន។ វាបានឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់របស់ធនាគារ ព្រីនស៍ ក្នុងការផ្តល់ជូនអតិថិជនយើងនូវកញ្ចប់ហិរញ្ញវត្ថុមួយ ដែលប្រកបដោយភាពច្នៃប្រឌិត ភាពងាយស្រួល និងសុវត្ថិភាពបំផុត។ គណនីសន្សំឆ្លាតបៀលដឺ មិនត្រឹមតែជាផលិតផលគណនីសន្សំធម្មតាមួយប៉ុណ្ណោះទេ ព្រោះវាក៏ជាដំណោះស្រាយហិរញ្ញវត្ថុដ៏ល្អ និងប្រកបដោយការការពារ ដើម្បីជួយដល់អតិថិជនក្នុងការបង្កើនសក្តានុពលនៃការសន្សំរបស់ពួកគេ។ ជាមួយនឹងអត្រាការប្រាក់ដែលមានភាពប្រកួតប្រជែង និងមុខងារជំរុញទម្លាប់នៃការសន្សំជាប្រចាំ គណនីសន្សំឆ្លាតបៀលដឺ បានធ្វើឱ្យប្រាក់សន្សំរបស់អតិថិជនកើនឡើងជាលំដាប់ជារៀងរាល់ថ្ងៃ ដែលជាមូលហេតុជួយពួកគេក្នុងការសន្សំឆាប់ដល់គោលដៅហិរញ្ញវត្ថុបានកាន់តែងាយស្រួល។ ម្យ៉ាងវិញទៀត វាក៏ជួយសម្រាលដល់បន្ទុកហិរញ្ញវត្ថុអតិចិជនយើងក្នុងអំឡុងពេលមានទុក្ខធុរៈដោយសារគ្រោះថ្នាក់ចៃដន្យផ្សេងៗ តាមរយៈការផ្តល់ជូនការរ៉ាប់រងគ្រោះថ្នាក់បុគ្គលរហូតដល់ 10,000ដុល្លារ ក្នុងមួយឆ្នាំដោយឥតគិតថ្លៃ និងធានារ៉ាប់រងថ្លៃព្យាបាលផ្នែកវេជ្ជសាស្រ្តរហូតដល់ 3,000ដុល្លារ ក្នុងមួយករណីដោយឥតគិតថ្លៃ ទាំងនេះសបញ្ជាក់ថា ពួកគេ និងក្រុមគ្រួសារត្រូវបានការពារដោយសំណាញ់សុវត្ថិភាពហិរញ្ញវត្ថុ និងអស់បារម្ភចំពោះការកើតមានហានិភ័យនៃហេតុការណ៍អកុសល ឬឧបទ្ទវហេតុណាមួយ។ គណនីសន្សំឆ្លាតបៀលដឺ គឺជាផលិតផលហិរញ្ញវត្ថុមួយ ដែលមានមុខងារច្រើនយ៉ាង ព្រោះវាត្រូវបានរចនាឡើងដោយឆ្លងកាត់ការគិតគូរយ៉ាងល្អិតល្អន់សម្រាប់អតិថិជនដ៏មានតម្លៃរបស់យើង។ លោក ហ៊ន់ សុរចនា ប្រធាននាយកប្រតិបត្តិ និងជានាយកគ្រប់គ្រងធនាគារ ព្រីនស៍ បានមានប្រសាសន៍ថា ” ក្នុងគោលការណ៍រួមលើការយកចិត្តទុកដាក់ចំពោះអតិថិជនរបស់យើង ធនាគារ ព្រីនស៍…
-
ក្រុមអ្នកវិនិយោគមកពីប្រទេសម៉ាឡេស៊ី ស្វែងយល់ពីសភាពការណ៍ពិត សម្រាប់ការចាប់ផ្តើមធុរកិច្ចនៅកម្ពុជា

(ភ្នំពេញ)៖ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងអធិការកិច្ច នាថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងអធិការកិច្ច បានអនុញ្ញាតឱ្យ លោក យ៉ុង ជីងសាន តំណាងក្រុមអ្នកវិនិយោគមកពីប្រទេស ម៉ាឡេស៊ី និងក្រុមការងារ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ព្រមទាំងស្នើសុំអនុសាសន៍ដ៏ខ្ពង់ខ្ពស់សម្រាប់ការចាប់ផ្តើមធុរកិច្ចនៅកម្ពុជា ។ ឯកឧត្តមរដ្ឋមន្ត្រី រីករាយស្វាគមន៍ លោក យ៉ុង ជីងសាន និងក្រុមអ្នកវិនិយោគមកពីប្រទេសម៉ាឡេស៊ី និងបានបង្ហាញអំពីសភាពការណ៍ពិត នៃនយោបាយ សង្គម និងសេដ្ឋកិច្ច បទដ្ឋានគតិយុត្ត យន្តការលើកទឹកចិត្តនានារបស់រាជរដ្ឋាភិបាល ព្រមទាំងឱកាសវិនិយោគ សម្រាប់ការចាប់ផ្តើមធុរកិច្ចរបស់ខ្លួននៅកម្ពុជា។ លោកតំណាងក្រុមអ្នកវិនិ បានជម្រាបជូនពីផែនការវិនិយោគ និងដៃគូវិនិយោគដែលជាក្រុមហ៊ុននានាពីប្រទេសអង់គ្លេស ក្រិក ម៉ាឡេស៊ី និង ហូឡង់ឈ្មោះថា Meijer Realty Partners “MRP” ដែលបានវិវត្តពីក្រុមហ៊ុនគ្រួសារ Meijer Family Heritage បង្កើតឡើងតាំងពីកំឡុងឆ្នាំ១៩០០ ក្លាយជាក្រុមហ៊ុនអចលនទ្រព្យដ៏ធំឈានមុខគេនៅប្រទេសហូឡង់នាឆ្នាំ២០១៣ ហើយបានពង្រីកអាជីវកម្មរបស់ខ្លួនពេញទ្វីបអឺរ៉ុបជាពិសេសភាពជោគជ័យក្នុងប្រទេសក្រិកនាឆ្នាំ២០២១ ថ្មីៗនេះ។ ឯកឧត្តមរដ្ឋមន្ត្រី បានជូនពរ…
-
ឯកឧត្តម ឌិត ទីណា ៖ វិស័យឯកជន ចាំបាច់ធ្វើការសិក្សាឱ្យបានច្បាស់លាស់ ទើបអាចវិភាគ និងវាយតម្លៃបញ្ហាប្រឈមនានាចំគោលដៅ និងមានប្រសិទ្ធភាព

(ភ្នំពេញ)៖ វិស័យឯកជនចាំបាច់ត្រូវធ្វើការសិក្សាឲបានច្បាស់លាស់ ក្តោបព័ត៌មាន និងស្ថានការណ៍ឱ្យបានត្រឹមត្រូវ គ្រប់ជ្រុងជ្រោយ ទើបអាចវិភាគ និងវាយតម្លៃបញ្ហាប្រឈមនានាចំគោលដៅ និងមានប្រសិទ្ធភាព។ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងបែបនេះ ក្នុងកិច្ចប្រជុំលើសំណើពិនិត្យដោះស្រាយលើបញ្ហាប្រឈម និងសំណូមពររបស់វិស័យឯកជន នៅទីស្តីការក្រសួងកសិកម្ម នារសៀលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤ ។ ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បន្តថា វិស័យឯកជនត្រូវសហការរួមគ្នា ចងក្រងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ស្វែងយល់និងរកហេតុផលច្បាស់លាស់ ដើម្បីកាត់បន្ថយហានិភ័យខ្ពស់ ។ ឯកឧត្តមរដ្ឋមន្ត្រី ការកសាងទំនុកចិត្តទាំងអស់គ្នា គឺជាកត្តាចាំបាច់ ក្នុងការសហការ ស្វែងរកដំណោះស្រាយដែលល្អ ទទួលយកបាន ព្រមទាំងទទួលបានផលចំនេញ និងមាននិរន្តរភាពសេដ្ឋកិច្ច។ ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រី ណែនាំឱ្យមានការពង្រឹងខ្សែច្រវាក់តម្លៃ ប្រកបដោយបរិយាបន្ន និងមានភាពតែមួយ៕ ប្រភព៖ក្រសួងកសិកម្ម
-
កសិករម្នាក់ កំពុងទទួលផលពីការដាំបន្លែសរីរាង្គចម្រុះ ក្រោយចាយពេល ៣ឆ្នាំ លើការអនុវត្តតាមបែបកសិអេកូឡូស៊ី

(បាត់ដំបង)៖ ដោយយល់ពីផលប៉ះពាល់អវិជ្ជមាន នៃការអនុវត្តកសិកម្មដោយពឹងផ្អែកច្រើនលើកសិកម្មគីមី លោក ស៊ិន ស៊ីវនឿត បានក្លាយជាកសិករគំរូ ក្នុងការអនុវត្តដាំបន្លែសរីរាង្គចម្រុះ នៅក្នុងភូមិកំពង់សីមា ឃុំវត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ក្រោយរូបលោកបានចំណាយពេលវេលាសិក្សា និងដកពិសោធន៍ ក្នុងការកែប្រែដីដែលធ្លាប់ប្រើប្រាស់ជីគីមី មកជាដីដាំដុះដោយប្រើប្រាស់ជីធម្មជាតិទៅលើផលដំណាំដោយជោគជ័យ ។ គួរបញ្ជាក់ផងដែរថា កសិអេកូឡូស៊ី គឺជាប្រព័ន្ធផលិតកម្មកសិកម្ម និងស្បៀងអាហារសម្រាប់ទ្រទ្រង់ជីវិតរស់នៅរបស់មនុស្ស និងរក្សាបាននូវគុណភាពបរិស្ថានល្អប្រសើរ។ ការធ្វើកសិកម្មតាមលក្ខណៈបែបនេះ ផ្តល់នូវតម្លៃដល់ជីវចម្រុះ និងដំណើរប្រព្រឹត្តទៅនៃ ប្រព័ន្ធអេកូឡូស៊ីធម្មជាតិ ហើយទាក់ទាញចំណាប់អារម្មណ៍សាធារណជន តាមរយៈលើកកម្ពស់អធិបតេយ្យភាពស្បៀងអាហារ បង្កើតទីផ្សារក្នុងតំបន់ និងកសិកម្មខ្នាតតូច។ កសិអេកូឡូស៊ីនេះ ត្រូវបានកសិករ ស៊ិន ស៊ីវនឿត អនុវត្តដាំដំណាំសរីរាង្គចម្រុះដោយប្រើជីកំប៉ុស្តគោក លើផ្ទៃដីប្រមាណ៣០អា ដោយក្នុងមួយថ្ងៃ អាចរកកម្រៃបានពីការលក់បន្លែសរីរាង្គចន្លោះ ១០ម៉ឺនរៀល ។ លោក ស៊ិន សីវនឿត បានអនុវត្តនូវកសិអេកូឡូស៊ី ដោយប្រែក្លាយដីហិរ ឬពុលដោយថ្នាំ និងជីគីមី តាំងពីឆ្នាំ២០១៩ រហូតអនុវត្តបានជោគជ័យនៅឆ្នាំ២០២១ លើការដាំដំណាំឈើហូបផ្លែ និងបន្លែសរីរាង្គចម្រុះមានដូចជា៖ ប្រភេទស្ពៃគ្រប់មុខ សណ្ដែកទ្រើង ត្រាប់វែងជាដើម ។…
-
ផ្លែមានស្រស់កម្ពុជា ទីផ្សារធំនាំទៅកាន់ទៅប្រទេសចិន និង កំពុងត្រូវមាត់ប្រជាជនចិន

(ភ្នំពេញ)៖ទីផ្សារការនាំចេញមានស្រស់របស់កម្ពុជាគឺប្រទេសចិន ហើយចាប់តាំងតែការនាំចេញមានស្រស់ទៅកាន់ប្រទេសចិនក្នុងឆ្នាំ ២០២២មក គឺផ្លែមានស្រស់របស់កម្ពុជា ត្រូវមាត់ប្រជាជនចិន។ព្រមជាមូយយគ្នាការកុម្ម៉ងនាំចេញបានកើនឡើងជាបន្តបន្ទាប់ពីមួយឆ្នាំទៅមួយឆ្នាំ។ មន្រ្តីអ្នកនាំពាក្យក្រសួងកសិកម្មរុក្ខាប្រមាញ់ និង នេសាទ លោកជំទាវ អ៊ឹម រចនា បានថ្លែងប្រាប់បណ្តាញសារព័ត៌មាននៅថ្ងៃទី ១០ ខែកក្កដា ឆ្នាំ២០២៤នេះឱ្យដឹងថា៖ តាមរយៈការខិតខំប្រឹងប្រែងបណ្តុះបណ្តាលដល់កសិករក្នុងការដាំដើមមានឱ្យស្របតាមស្តង់ដាបច្ចេកទេស និងតម្រូវការទីផ្សាររបស់ប្រទេសចិនដែលធានានូវស្ថេរភាពការផ្គត់ផ្គង់មានស្រស់ទៅកាន់ប្រទេសចិន ។ ក្នុងនេះប្រជាកសិករដែលបានដាំដុះមានស្របតាមស្តង់ដាទីផ្សារប្រទេសចិន គឺពួកគាត់នឹងលក់បាននូវតម្លៃមួយខ្ពស់ជាងការដែលដាំដុះតាមប្រពៃណី ។ មន្រ្តីអ្នកនាំពាក្យរូបនេះបានបញ្ជាក់ដែរថា៖”ក្នុងការនាំចេញនេះដែរពោលគឺក្រសួងកសិកម្មជាអ្នកផលិត ចំណែកក្រសួងពាណិជ្ជកម្មជាអ្នកនាំចេញ ដែលជាការមួយជំរុញដល់ផលិតផលកសិកម្មកម្ពុជាលេចមុខលេចមាត់ក្នុងទីផ្សារអន្តរជាតិ។តាមរយៈក្រសួងពាណិជ្ជកម្មចុះអនុស្សារណៈយោគយល់គ្នាជាមួយក្រុមហ៊ុនអាលីបាបាដើម្បីលក់ផលិតផលកសិកម្មកម្ពុជាធ្វើឱ្យមានទីផ្សារកាន់តែទូលំទូលាយឡើង។ គួរបញ្ជាក់ថាបើយោងតាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានឱ្យដឹងថា ក្នុងឆមាសទី១ ឆ្នាំ២០២៤នេះ កម្ពុជានាំចេញមៀនស្រស់ទៅកាន់ទីផ្សារអន្តរជាតិចំនួនជាង ១៤ ៨០០ តោនកើនឡើង ១២០.៣៣ភាគរយ៕ ដោយ៖ម៉ាដេប៉ូ
-
គ្រាប់ស្វាយចន្ទីស្រស់នាំ ចេញទៅកាន់ប្រទេសវៀតណាមថយចុះ ខណៈការកែច្នៃគ្រាប់ចន្ទីនៅកម្ពុជាកើនឡើង

(ភ្នំពេញ)៖ ដំណាំគ្រាប់ស្វាយចន្ទីឆៅរបស់កម្ពុជាដែលនាំចេញទៅក្រៅប្រទេសកន្លងមក គឺបាននាំទៅកាន់ប្រទេសវៀតណាមច្រើនជាងគេ ប៉ុន្តែបច្ចុប្បន្នការនាំចេញនេះបានធ្លាក់ចុះបន្តិចវិញ ក្រោយពីពេលដែលការកែច្នៃក្នុងស្រុកកើនឡើងរួចមក ។ ថ្លែងបញ្ជាក់ប្រាប់បណ្តាញសារព័ត៌មាននាថ្ងៃទី ១០ ខែកក្កដា ឆ្នាំ២០២៤នេះ លោក ជំទាវ អ៊ឹម រចនា មន្រ្តីនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា ៖ កាលពីមុនមកនេះគ្រាប់ស្វាយចន្ទីឆៅនៅកម្ពុជានាំចេញក្រៅប្រទេសស្ទើរតែ៩៩ភាគរយទៅហើយ ដោយក្នុងចំណោមនេះគ្រាប់ស្វាយចន្ទីនាំទៅកាន់ប្រទេសវៀតណាមច្រើនជាងគេ ។ សម្រាប់នាពេលបច្ចុប្បន្ននេះដែរការនាំចេញគ្រាប់ស្វាយចន្ទីស្រស់មានប្រមាណ ៩០ភាគរយ ទាំងនេះដោយសារថាការកែច្នៃគ្រាប់ផ្លែចន្ទីស្រស់នៅក្នុងស្រុកមាន និន្នការកាន់តែកើនឡើង។ លោក ជំទាវ អ៊ឹម រចនា បានថ្លែងថាក្រសួងកសិកម្មចង់បានការកែច្នៃគ្រាប់ចន្ទីស្រស់ និងគ្រាប់ស្វាយចន្ទីឆៅក្នុងស្រុកឱ្យទៅជាផលិតផលសម្រេចដើម្បីនាំចេញទៅក្រៅប្រទេស។ ក្រសួងត្រូវការក្រុមហ៊ុនវិនិយោគកើនឡើង ជាមួយគ្នានេះការកែច្នៃនាំចេញនេះដែរគឺនឹងនាំមកនូវប្រាក់ចំណូលដល់ប្រជាកសិករ ដល់សហគ្រាស ហើយយន្តការមួយនេះគឺជាការចង់បានរបស់ក្រសួងកសិកម្ម។ លោកជំទាវ បានថ្លែងបញ្ជាក់បន្ថែមថា”ការកែច្នៃគ្រាប់ចន្ទីស្រស់ និងគ្រាប់ចន្ទី ឆៅ ឱ្យទៅជាផលិតផលសម្រេច ហើយនាំចេញទៅក្រៅប្រទេស ការវិនិយោគទៅលើការកែច្នៃនេះ គឺមានសារៈសំខាន់ទាល់តែមែនទែនក្នុងការបង្កើនតម្លៃបន្ថែមសម្រាប់ផលិតផលផ្លែចន្ទី តម្លៃបន្ថែមនេះហើយគឺផ្តល់ផលចំណេញបន្ថែមរបស់ប្រជាកសិករលើការដាំដុះ ហើយនិងមុខមាត់របស់ផលិតផលរបស់កម្ពុជាលើឆាកអន្តរជាតិ”។ គួរបញ្ជាក់ថា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចុះបញ្ជីការពារពូជស្វាយចន្ទីចំនួន ៤ ប្រភេទ រួមមានពូជចន្ទី M-23,ពូជ…
-
ខេត្តព្រះសីហនុ នឹងបន្តអភិវឌ្ឍទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ដោយអនុវត្តជាពីរដំណាក់កាល

(ភ្នំពេញ)៖ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង ជាប្រធានគណៈកម្មាធិការសម្របសម្រួលអន្តរក្រសួងរៀបចំផែនការមេ ដើម្បីអភិវឌ្ឍខេត្តព្រះសីហនុ ទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង (គ.ស.ផ.) បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលអន្តរក្រសួង លើកទី៣ នាថ្ងៃទី៩ ខែ កក្កដា ឆ្នាំ២០២៤ នៅទីស្តីការក្រសួង ដើម្បីពិនិត្យ និងផ្ដល់យោបល់លើសេចក្តីព្រាង «ផែនការមេដើម្បីអភិវឌ្ឍខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង» និង «ផែនការសកម្មភាព» មុននឹងដាក់ជូនរាជរដ្ឋាភិបាល អនុម័ត ដាក់ឱ្យអនុវត្តនាពេលខាងមុខ ។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តមឧបនាយករដ្ឋមន្ត្រី, ឯកឧត្តមរដ្ឋមន្រ្តី, ឯកឧត្តមរដ្ឋលេខាធិការ, ឯកឧត្តមអភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងថ្នាក់ដឹកនាំជាន់ខ្ពស់ នៃក្រសួង-ស្ថាប័នពាក់ព័ន្ធ ដែលជាសមាជិក-សមាជិកា គ.ស.ផ. ។ ជាវឌ្ឍនភាពថ្មីមួយដ៏សំខាន់របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ស្របតាមយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ ក្រោមការដឹកនាំដ៏ស្វាហាប់ និងឈ្លាសវៃរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា, ផែនការមេដើម្បីអភិវឌ្ឍខេត្តព្រះសីហនុ ទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង គឺជាត្រីវិស័យក្នុងការអភិវឌ្ឍខេត្តព្រះសីហនុ ឱ្យទៅជាប៉ូលសេដ្ឋកិច្ចដ៏សំខាន់មួយសំដៅជំរុញកំណើនសេដ្ឋកិច្ច, ការអភិវឌ្ឍសង្គម និងការការពារបរិស្ថានប្រកបដោយចីរភាព…
-
សហគ្រិននិស្សិត ២០០នាក់ចូលរួមបង្កើតគំនិតច្នៃប្រឌិតក្នុងកម្មវិធី UnipreneurCamp វគ្គទី១ របស់សហគ្រិនខ្មែរ

ភ្នំពេញ កម្ពុជា – ថ្ងៃទី ០៨ ខែកក្កដា ឆ្នាំ ២០២៤ – ចុងសប្តាហ៍នេះ ទិដ្ឋភាពសហគ្រិនភាពនៃរាជធានីភ្នំពេញ មានការចាប់អារម្មណ៍គួរឲ្យកត់សម្គាល់ ដោយសហគ្រិនខ្មែរ បានរៀបចំកម្មវិធី UnipreneurCamp កម្រងទី ១ ដែលជាកម្មវិធីដ៏ល្អមួយក្រោមក្របខណ្ឌកម្មវិធី “សហគ្រិនមហាវិទ្យាល័យ” ដោយជោគជ័យ។ កម្មវិធី Hackathon ប្រព្រឹត្តឡើងក្នុងរយៈពេលបីថ្ងៃជាមួយនឹងសកម្មភាពជាច្រើន ដែលរៀបចំនៅសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP) បាននាំនិស្សិតចំនួន ២០០ នាក់មកពីសាកលវិទ្យាល័យចំនួន ៧ នៅទូទាំងរាជធានីភ្នំពេញ។ ក្នុងវគ្គទី១នេះ សហគ្រិននិស្សិតចំនួន ៤០ ក្រុមត្រូវបានបង្កើតឡើង ពោរពេញដោយភាពស្វាហាប់ និងការប្រកួតប្រជែង ហើយពួកគេបាន ធ្វើការស្រាវជ្រាវ និងរៀបចំបទបង្ហាញ អំពីគំនិត ដំណោះស្រាយ យ៉ាងល្អឥតខ្ជោះទៅកាន់គណកម្មការវាយតម្លៃ។ កម្មវិធីនេះបានដំណើរការចាប់ពីថ្ងៃសៅរ៍ ទី ៦ ដល់ថ្ងៃចន្ទ ទី ៨ ខែកក្កដា ឆ្នាំ ២០២៤ ដែលមានគោលបំណងបំពាក់បំប៉ន និស្សិតនូវ ជំនាញបច្ចេកទេស និងជំនាញទន់ដែលផ្តល់ជាមូលដ្ឋានគ្រឹះក្នុងការកសាងធុរកិច្ចថ្មី។…
-
ខួប៣០ឆ្នាំនៅកម្ពុជា ហ៊ិននីគែន ខេមបូឌា ត្រៀមបង្ហាញស្រាបៀរគ្មានជាតិអាល់កុលឈានមុខគេលើពិភពលោក

ភ្នំពេញ៖ ស្រាបៀរ Heineken® 0.0 ដែលជាស្រាបៀរគ្មានជាតិអាល់កុលឈានមុខគេលើពិភពលោក នឹងមកដល់ប្រទេសកម្ពុជាក្នុងពេលឆាប់ៗនេះ ដែលស្របជាមួយនឹងការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា ក្នុងការលើកកម្ពស់ការប្រើប្រាស់ប្រកបដោយការទទួលខុសត្រូវ និងផ្តល់ជម្រើសដល់អ្នកប្រើប្រាស់។ ស្រាបៀរ Heineken® 0.0 នឹងក្លាយជាស្រាបៀរគ្មានជាតិអាល់កុលដំបូងគេនៅចំណោមម៉ាកយីហោរបស់ ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា។ ការចាប់ផ្តើមនៃការបង្កើតថ្មីនេះ ស្របពេលជាមួយនឹងខួបលើកទី ៣០ របស់ក្រុមហ៊ុនដែលបានប្រតិបត្តិការនៅក្នុងប្រទេសកម្ពុជាកន្លងមក ហើយជាព្រឹត្តិការណ៍មួយដែលបង្ហាញពីការប្តេជ្ញាចិត្តយូរអង្វែងរបស់ក្រុមហ៊ុនចំពោះមហិច្ឆតា « រួមគ្នាដើម្បីកម្ពុជាកាន់តែប្រសើរ» របស់ខ្លួន។ មុនពេលការសម្ពោធជាផ្លូវការនៃស្រាបៀរ Heineken® 0.0 នៅក្នុងប្រទេសកម្ពុជា ក្រុមអ្នកសារព័ត៌មានត្រូវបានអញ្ជើញជាពិសេសឱ្យមកទស្សនកិច្ចនៅរោងចក្រស្រាបៀរក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា ដែលរួមមានការសង្ខេបអំពីយុទ្ធសាស្ត្ររបស់ក្រុមហ៊ុន ទស្សនកិច្ចរោងចក្រស្រាបៀរ បទបង្ហាញពីផលិតផល និងការភ្លក់ផលិតផលថ្មី។ ក្នុងនាមជាអ្នកនាំមុខគេលើពិភពលោកក្នុងប្រភេទស្រាបៀរមិនមានជាតិអាល់កុល ក្រុមហ៊ុន ហ៊ិននីគែន បានប្តេជ្ញាចិត្តក្នុងការផលិតប្រកបដោយការទទួលខុសត្រូវ និងលើកទឹកចិត្តឱ្យអ្នកទាំងអស់គ្នាទទួលទានប្រកបដោយទំនួលខុសត្រូវ ក្នុងគោលបំណងផ្តល់សិទ្ធិដល់អ្នកប្រើប្រាស់ក្នុងការជ្រើសរើសភេសជ្ជៈសមស្របសម្រាប់ឱកាសដ៏ត្រឹមត្រូវ គ្រប់ទីកន្លែង និងគ្រប់ពេលវេលា។លោកស្រី Anne De Graaf នាយកកិច្ចការសាជីវកម្មនៃ ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា បានមានប្រសាសន៍ថា៖ «ក្នុងនាមជាអ្នកផលិតស្រាបៀរដែលមានទំនួលខុសត្រូវនិងឈានមុខមួយ យើងបានប្តេជ្ញាចិត្តក្នុងការច្នៃប្រឌិត…