Category: វិទ្យុសំលេងយុវជន (VOY – FM 97MHz)

  • តម្លៃប្រេងសាំងបានចុះ ១០០រៀល ក្នុងមួយលីត្រសម្រាប់ ១០ថ្ងៃនេះ

    តម្លៃប្រេងសាំងបានចុះ ១០០រៀល ក្នុងមួយលីត្រសម្រាប់ ១០ថ្ងៃនេះ

    ភ្នំពេញ៖ យោងតាមសេចក្តីប្រកាសរបស់ក្រសួងពាណិជ្ជនៅ​ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤ បានឱ្យដឹងថា តម្លៃអតិបរមា​លក់រាយ​ប្រេងឥន្ធនៈនៅតាមស្ថានីយលក់រាយប្រេង​ឥន្ធនៈ​ទាំងអស់សម្រាប់អនុវត្តចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី២០ ខែមិថុនា គឺតម្លៃលក់រាយ​ប្រេងសាំងធម្មតាតម្លៃ៤.១០០ រៀលក្នុងលីត្រ និងប្រេងម៉ាស៊ូតតម្លៃ៤.០០០រៀល​ក្នុងលីត្រ ។ តម្លៃសម្រាប់១០ថ្ងៃ​នេះបានបង្ហាញឱ្យឃើញថា បានចុះថ្លៃ​១០០រៀលក្នុង​មួយលីត្រ​សម្រាប់ប្រេងសាំង និងចំនួន៥០​រៀល​សម្រាប់​ប្រេង​ម៉ាហ្សូត បើធៀបនឹងតម្លៃក្នុងរយៈពេល១០​ថ្ងៃដូច​គ្នាកាលពី១០ថ្ងៃមុន៕ដោយ៖មុនី

  • គំនិតច្នៃប្រឌិតចក្រាវិស័យបរិស្ថានរបស់និស្សិតសាកលវិទ្យាល័យ ឈ្នះក្នុងកម្មវិធី Sustainathon ប្រចាំឆ្នាំទីពីររបស់ ហ៊ិននីគែន ខេមបូឌា

    គំនិតច្នៃប្រឌិតចក្រាវិស័យបរិស្ថានរបស់និស្សិតសាកលវិទ្យាល័យ ឈ្នះក្នុងកម្មវិធី Sustainathon ប្រចាំឆ្នាំទីពីររបស់ ហ៊ិននីគែន ខេមបូឌា

    ភ្នំពេញ៖ ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា សហការជាមួយអង្គការអភិវឌ្ឍន៍អន្តរជាតិអាល្លឺម៉ង់ប្រចាំប្រទេសកម្ពុជា (GIZ Cambodia) នៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៤ បានប្រារព្ធពិធីអបអរសាទរអ្នកឈ្នះក្នុងកម្មវិធី Sustainathon ប្រចាំឆ្នាំលើកទីពីររបស់ខ្លួនក្នុងសប្តាហ៍នេះ។ ការប្រកួតប្រជែងនេះ ត្រូវបានរៀបចំឡើងដើម្បីផ្តល់ឱកាសដល់និស្សិតសាកលវិទ្យាល័យក្នុងការអភិវឌ្ឍដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត សម្រាប់អនាគតប្រកបដោយនិរន្តរភាព ដែលក្រុមចំនួនបីទទួលបានជ័យជំនះសម្រាប់គម្រោងឆ្នើមរបស់ពួកគេ ដែលគម្រោងទាំងនោះផ្តោតលើចក្រាវិស័យបរិស្ថាន ឬការបង្កើនការប្រើប្រាស់ឡើងវិញក្នុងវិស័យម្ហូបអាហារ និងភេសជ្ជៈ។ ក្រុម «Eco-brew» ទទួលបានជ័យលាភីជើងឯកសម្រាប់គម្រោងរបស់ពួកគេ ក្នុងការបំប្លែងផ្លែស្វាយដែលច្រើនលើសតម្រូវការក្នុងស្រុកទៅជាដុំស្ករ ដែលមានគោលបំណងជួយគាំទ្រដល់អាជីវកម្មក្នុងស្រុក និងរួមចំណែកដល់ការបង្កើនការប្រើប្រាស់ឡើងវិញ។ ក្រុម «Refuel» ទទួលបានតំណែងជើងឯករងទីមួយជាមួយនឹងវិធីសាស្រ្តរបស់ពួកគេ ក្នុងការធ្វើគ្រាប់ធញ្ញជាតិដែលបានប្រើប្រាស់រួចធ្វើជាម្សៅ ដើម្បីកាត់បន្ថយកាកសំណល់ និងផលប៉ះពាល់បរិស្ថាន។ រង្វាន់ជ័យលាភីលេខ២ បានទៅលើក្រុម «INKABLE» សម្រាប់ទឹកថ្នាំដែលមិនប៉ះពាល់ដល់បរិស្ថានរបស់ពួកគេ ដែលផលិតចេញពីប្រេងឆា និងសារធាតុពណ៌ធម្មជាតិ ដែលចម្រាញ់ពីរុក្ខជាតិដោយប្រើប្រាស់ការបំប្លែងថាមពលស្អាត។ នៅឆ្នាំនេះ កម្មវិធី HEINEKEN Sustainathon បានយកចិត្តទុកដាក់លើប្រធានបទបរិស្ថាន ដែលផ្តោតលើការបង្កើនការប្រើប្រាស់ឡើងវិញដែលស្របតាមមហិច្ឆតា «ធ្វើឱ្យប្រទេសកម្ពុជាកាន់តែប្រសើរ» រយៈពេលវែងរបស់ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា ដែលប្រារព្ធខួបគម្រប់ ៣០ ឆ្នាំរបស់ក្រុមហ៊ុននៅឆ្នាំនេះ។ មហិច្ឆតា «ធ្វើឱ្យប្រទេសកម្ពុជាកាន់តែប្រសើរ» មានគោលបំណងចូលរួមចំណែកជាវិជ្ជមានតាមរយៈសសរស្តម្ភសំខាន់ៗចំនួនបីគឺ…

  • ជម្រុញសក្កានុពលធុរកិច្ចរបស់អ្នក៖ ដាក់ពាក្យប្រកួតពានរង្វាន់សហគ្រិនខ្មែរសហគ្រាសធុនតូច និងមធ្យម២០២៤ឥលូវនេះ!

    ជម្រុញសក្កានុពលធុរកិច្ចរបស់អ្នក៖ ដាក់ពាក្យប្រកួតពានរង្វាន់សហគ្រិនខ្មែរសហគ្រាសធុនតូច និងមធ្យម២០២៤ឥលូវនេះ!

    ភ្នំពេញ៖ សហគ្រិនខ្មែរប្រកាសបើកទទួលការដាក់ពាក្យចូលរួមក្នុង កម្មវិធីប្រកួតប្រជែង «ពានរង្វាន់ សហគ្រិនខ្មែរសហគ្រាសធុនតូច និងមធ្យមឆ្នាំ២០២៤» ចាប់ពីថ្ងៃផ្សាយដំណឹងនេះតទៅរហូតដល់ថ្ងៃទី0៤ ខែសីហា ឆ្នាំ២០២៤។ កម្មវិធីនេះត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំ ក្នុងគោលបំណងលើកកម្ពស់វប្បធម៌សហគ្រិនភាព និងធ្វើឱ្យបណ្តាញ ទំនាក់ទំនងក្នុងចំណោមតួអង្គសកម្មទាំងអស់នៅក្នុងប្រព័ន្ធអេកូឡូស៊ីប្រសើរឡើង។ ជាពិសេសផ្ដល់ការគាំទ្រដល់ សហគ្រាសធុនតូច និងមធ្យមទូទាំងប្រទេសកម្ពុជា ដែលមកពីគ្រប់វិស័យ។ សហគ្រាសធុនតូច និងមធ្យមទំាងអស់ត្រូវបានលើកទឹកចិត្តឲ្យចូលរួមនៅក្នុងកម្មវិធីប្រកួតប្រជែងនេះ ដើម្បីថ្លឹងថ្លែង ពីសមត្ថភាព និងជម្រុញនូវស្មារតីប្រកួតប្រជែងធុរកិច្ចរបស់អ្នកតាមរយៈ ឱកាសទទួលបានវគ្គត្រៀមខ្លួនប្រកួតប្រជែង ការធ្វើទស្សនកិច្ចសិក្សាទៅកាន់ក្រុមហ៊ុនដែលមានសក្កានុពល ក្នុងការផលិត និងកែច្នៃផលិតផលក្នុងស្រុក ក៏ដូចជាឱកាសជួបជាមួយសហគ្រិនឆ្នើមជាច្រើនផ្សេង ទៀតដើម្បីផ្លាស់ប្តូរយោបល់អាជីវកម្មផងដែរ។ សហគ្រិនដែលចូលរួមប្រកួតនឹងទទួលបានអត្ថប្រយោជន៍ដូចជា៖*ឱកាសក្នុងការចូលរួមវគ្គត្រៀមខ្លួនដើម្បីធ្វើការប្រកួតពង្រឹងអាជីវកម្ម*ឱកាសបង្កើនដៃគូសហការអាជីវកម្ម*ក្លាយជាសមាជិកនៃបណ្ដាញសហគ្រិនខ្មែរ*ឈ្នះទឹកប្រាក់រង្វាន់សរុបប្រមាណ ១១០លានរៀល បែងចែកទៅតាមជ័យលាភីសហគ្រិនដែលមានបំណងចង់ចូលរួមត្រូវបំពេញលក្ខខណ្ឌដូចខាងក្រោម៖● មានសញ្ជាតិខ្មែរ● ជាស្ថាបនិក /សហស្ថាបនិក ឬប្រធានគ្រប់គ្រង (លិខិតបញ្ជាក់ផ្ទេរសិទ្ធចូលរួមប្រកួតក្នុងករណីអ្នកចូលរួមមិនមែនជាស្ថាបនិក /សហស្ថាបនិក)● ជាអាជីវកម្មបង្កើតក្នុងស្រុក● អាយុកាលនៃអាជីវកម្មចាប់ពី៣ឆ្នាំឡើងទៅ● មានពេលវេលាគ្រប់គ្រាន់ក្នុងការចូលរួមវគ្គត្រៀមខ្លួនរប្រកួត● មានការតាំងចិត្តខ្ពស់ និងមានសុក្រិតភាពកុំឲ្យឱកាសនេះរំលងទៅឲ្យសោះ!តោះដាក់ពាក្យចូលរួមទំាងអស់គ្នាតាមរយៈតំណរភ្ជាប់ខាងក្រោមនេះ៖ https://forms.gle/UQBWiPfiC5wySPmW8សម្រាប់ព័ត៌មានលម្អិតសូមចូលទៅកាន់តេលេក្រាមគ្រុបខាងក្រោមនេះ៖https://t.me/KESMEsAward ឬទាក់ទងតាមលេខទំនាក់ទំនង 095 573 167 ។ គួរបញ្ជាក់ថា កម្មវិធីប្រកួតពានរង្វាន់សហគ្រិនខ្មែរ សហគ្រាសធុនតូច និងមធ្យម ២០២៤ ជាកម្មវិធីប្រកួតប្រជែងផ្នែកសហគ្រិនភាពមួយក្នុងចំណោមកម្មវិធីប្រកួតផ្សេងៗទៀតដែលរៀបចំឡើងដោយ សហគ្រិនខ្មែរ…

  • រោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីនៅខេត្តកំពង់ធំតម្លៃជាងមួយលានដុល្លារ ត្រូវបានសម្ពោធ

    រោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីនៅខេត្តកំពង់ធំតម្លៃជាងមួយលានដុល្លារ ត្រូវបានសម្ពោធ

    កំពង់ធំ៖រោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីមានតម្លៃជាងមួយលាន​ដុល្លារនៅខេត្តកំពង់ធំ​ ដែលជាការវិនិយោគពីប្រទេស​ជប៉ុន​ត្រូវបាន​សម្ពោធកាល​ពីថ្ងៃទី៤ ខែ មិថុនាឆ្នាំ ២០២៤ក្រោម​វត្តមានឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួងកសិកម្ម ​រុក្ខាប្រមាញ់​និងនេសាទ និងឯកឧត្តម អាតស៊ូស៊ិ អ៊ូអិណូ អគ្គរាជ​ទូតជប៉ុនប្រចាំព្រះរាជណាចក្រកម្ពុជា។រោងចក្រនេះ​ស្ថិតនៅភូមិត្រពាំងអារក្ស ឃុំជ័យ ស្រុកកំពង់ស្វាយ ។ លោក ញ៉ឹក បានខេង អភិបាលរងខេត្តកំពង់ធំបានឱ្យដឹងថា ខេត្តកំពង់ធំមានផ្ទៃដីដាំដុះដំណាំកសិ​ឧស្សាហកម្ម​ដូចជា ដំណាំចន្ទី​ដាំដុះបាន ១៤៥.៣០០ហិកតា ,អាចប្រមូលផល​បានលើផ្ទៃដី៨០.០០០ហិកតាដោយទទួលបានទិន្នផលជាមធ្យម១,៥តោន​ក្នុងមួយ​ហិកតាក្នុងមួយឆ្នាំ។ខេត្តមាន​សហគ្រាស​សិប្បកម្ម កែច្នៃស្វាយចន្ទីចំនួនប្រាំពីរកន្លែង និងម៉ាស៊ីនសម្ងួត ២៣កន្លែង។ ដោយឡែករោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីដែលដាក់សម្ពោធនេះប្រើប្រាស់ទុនជាងមួយលានដុល្លារ ។រោងចក្រមានទំហំ៥៨ ម៉ែត្រ គុណ២០ ម៉ែត្រ និងអាចផលិតបាន១០តោនក្នុងមួយថ្ងៃ​ក្នុងកម្រិតកុងត្រា១ ៥០០តោនក្នុងមួយឆ្នាំសម្រាប់​ឆ្នាំដំបូង​និងសម្រាប់​ឆ្នាំបន្ទាប់៣ ០០០តោន ក្នុងមួយឆ្នាំ ។ ឯកឧត្តម តូច ប៊ុនហួរ បានថ្លែងថា​ខេត្តកំពង់ធំត្រូវបាន​គេស្គាល់​យ៉ាងទូលំទូលាយថាជាខេត្តផលិតគ្រាប់ស្វាយ​ចន្ទី​ឈានមុខគេក្នុង​ប្រទេស​កម្ពុជា។លើសពីនេះគ្រាប់ស្វាយចន្ទី​របស់​កម្ពុជាមានទំហំធំនិង​មានរសជាតិឈ្ងុយឆ្ងាញ់ហើយក៏​ទទួលបានការវាយ​តម្លៃ​ខ្ពស់​ពីប្រទេសនានា រួមមានប្រទេស​ជប៉ុនផងដែរ។ ឯកឧត្តមបញ្ជាក់ថា ដោយឃើញពីសក្តានុពលនៃផលិត​ផលស្វាយចន្ទី សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋ​មន្ត្រីកម្ពជា​ បានផ្តល់​ការ​ណែនាំដ៏ខ្ពង់ខ្ពស់ ដល់គណៈកម្មាធិ​ការគោលនយោបាយ សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ឱ្យធ្វើការដឹកនាំ​រៀបចំនិង ដាក់ចេញនូវ…

  • សំណង់ស្ពានខ្ពស់ជាងគេនៅកម្ពុជាសម្រេចបានជាង៤១ភាគរយ,ខណៈការដ្ឋានកំណាត់ផ្លូវជាតិលេខ១០សម្រេចបានជាង៨៣ភាគរយ

    សំណង់ស្ពានខ្ពស់ជាងគេនៅកម្ពុជាសម្រេចបានជាង៤១ភាគរយ,ខណៈការដ្ឋានកំណាត់ផ្លូវជាតិលេខ១០សម្រេចបានជាង៨៣ភាគរយ

    ភ្នំពេញ៖ក្រសួងសាធារណការនិងដឹកជញ្ជូនបានឱ្យដឹងនៅ​ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៤នេះថា គិតត្រឹមដំណាច់ខែឧសភា​កន្លង​ទៅ​ថ្មីៗនេះគម្រោងស្ថាបនាផ្លូវជាតិលេខ១០ តភ្ជាប់ពី​ខេត្តចំនួនបី រួមមាន ខេត្តបាត់ដំបង-ពោធិ៍សាត់ និងខេត្ត​កោះកុង (សំឡូត-វាលវែង-កោះកុង)មានប្រវែងសរុប ១៩៨,៥១៨ គីឡូម៉ែត្រសម្រេចបាន៨៣,៣៦ភាគរយ​នៃ​គម្រោងទាំងមូល ។ ឯកឧត្តម ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការនិង​ដឹកជញ្ជូ​ន​បានបញ្ជាក់ថា ក្នុងវឌ្ឍនភាពការដ្ឋាន​៨៣,៣៦​ភាគរយនៃ​គម្រោង​ទាំងមូល​នេះ​រួមមាន៖ ការងារផ្លូវថ្នល់​សម្រេចបាន ៨៧,៣១ភាគរយ ,ការងារស្ពាន​សម្រេច​បាន៩១,១៨ភាគរយ។​ដោយឡែក​ការងារស្ពានខ្ពស់ជាង​គេប្រវែង៥៣០ម៉ែត្រសម្រេចបាន៤១,៥០ភាគរយ​ដែល​គ្រោងដាក់ឱ្យប្រើប្រាស់សាកល្បងនៅចុងខែមីនា ឆ្នាំ២០២៥​ខាងមុខ។ចំណែកការងារលូកាត់ទទឹងថ្នល់សម្រេចបាន ៩៩,៨២ភាគរយ និងការងារលូ​បណ្តោយថ្នល់ និងជញ្ជាំង​ការពារ​​ជើង​​ទេរអនុវត្តបាន ៨៩,៨៤ភាគរយ។ ឯកឧត្តម ផន រឹម បន្ថែមថា​នៅរដូវវស្សានេះ​ផ្លូវជាតិលេខ១០ ប្រជាពលរដ្ឋអាចធ្វើដំណើរបានដោយរលូន តែត្រូវមាន​ការ​ប្រុងប្រយ័ត្ន ដោយសារកំណាត់ផ្លូវខ្លះនៅជា​ក្រួស​ក្រហម និងកំណាត់ផ្លូវខ្លះទៀត អាចរអិលដោយអន្លើពេលមាន​ភ្លៀង​ធ្លាក់ខ្លាំង។ លោកបន្តថា បច្ចុប្បន្នកំណាត់ផ្លូវលេខ១០ មានស្ថានភាព​ដូចតទៅ៖ ពីpk0(សំឡូត)-pk60(ក្រពើពីរ)កៅស៊ូ ,ពីpk 60-pk 85 ក្រួសក្រហម ,ពីpk 85-pk112(អូរសោម)កៅស៊ូ ,ពីpk 112 -pk 130 ក្រួសក្រហម(អាចរអិលបន្តិចបន្តួច​ពេលភ្លៀង​លើ​កំណាត់​ខ្លះៗ),ពីpk 130-pk 160 កៅស៊ូ,pk 160 -pk 175…

  • បង្កើនការគ្រប់គ្រងទឹក ដើម្បីនិរន្តរភាពលើការអភិវឌ្ឍន៍វិស័យទឹក និងកសិកម្ម

    បង្កើនការគ្រប់គ្រងទឹក ដើម្បីនិរន្តរភាពលើការអភិវឌ្ឍន៍វិស័យទឹក និងកសិកម្ម

    ខេត្តបន្ទាយមានជ័យ៖ កិច្ចប្រជុំស្ដីពី ចុះកិច្ចព្រមព្រៀងរវាង គម្រោងនើឆ័រ ជាមួយ មន្ទីរធនធានទឹក និងឧតុនិយម មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានរៀបចំឡើង កាលពីថ្ងៃទី ៤ខែ មិថុនាឆ្នាំ២០២៤ នៅ មន្ទីរកសិកម្ម ខេត្តបន្ទាយមានជ័យ ។ លោក ឈឿន ក្រៃយ៉ុង អភិបាលរងខេត្តបន្ទាយមានជ័យ បានសង្កត់ធ្ងន់លើការ ចុះកិច្ចព្រមព្រៀងលើគម្រោងនើឆ័រ សម្រាប់អនុវត្ត ឆ្នាំ២០២៤ ដំណាក់កាលទីមួយក្នុងខេត្តបន្ទាយមានជ័យនេះ ទទួលការគាំទ្រពីមូលនិធិពីអង្គការ ហិក ការីតាស់ស្វីស S A D និង ទីភ្នាក់ងារកិច្ចសហប្រតិបត្តិការស្វីស ។ គម្រោងនើឆ័រនេះ បានផ្តោតជាចម្បងលើ ការគ្រប់គ្រង និងការប្រើប្រាស់ទឹកសម្រាប់វិស័យកសិកម្ម ដែលធន់នឹងអាកាសធាតុ ឬ ស្របទៅនឹងស្ថានភាពបំរែបំរួលអាកាសធាតុ ពោលគឺ បង្កើនការគ្រប់គ្រងទឹកដើម្បីនិរន្តភាពឬភាពជាប់លាប់លើការអភិវឌ្ឍន៍ វិស័យទឹក និងកសិកម្ម។ លោកឈឿន ក្រៃយ៉ុង បញ្ជាក់ថា ដើម្បីអនុវត្តម្រោងនើឆ័រប្រចាំប្រទេសកម្ពុជា សម្រាប់ខេត្តបន្ទាយមានជ័យពេលនេះ ឲ្យមាននិរន្តរភាព ចាំបាច់បង្កើតសហគមន៍កសិករប្រើប្រាស់ទឹក ឲ្យយល់ដឹងពីសារៈសំខាន់ពីការគ្រប់គ្រងទឹកក៏ដូចជាការគ្រប់គ្រងប្រព័ន្ធធារាសាស្ត្រ ប្រកបដោយប្រសិទ្ធភាព…

  • កសិករមួយរូប នៅក្រុងសិរីសោភ័ណ បានពង្រីកការចិញ្ចឹមបង្កង ពីអាងតង់កៅស៊ូ រហូតដល់ពង្រីកផ្ទៃដី ជាងពីរហិកតា ផ្ដើមចេញពីបច្ចេកទេសរៀនតាមយូធូប

    កសិករមួយរូប នៅក្រុងសិរីសោភ័ណ បានពង្រីកការចិញ្ចឹមបង្កង ពីអាងតង់កៅស៊ូ រហូតដល់ពង្រីកផ្ទៃដី ជាងពីរហិកតា ផ្ដើមចេញពីបច្ចេកទេសរៀនតាមយូធូប

    បន្ទាយមានជ័យ៖ ផ្ដើមចេញពីការស្រឡាញ់ផ្នែកកសិកម្ម កសិករមួយរូបមានវ័យជាង ៣០ឆ្នាំ រស់នៅក្នុងសង្កាត់ភ្នៀត ក្រុងសិរីសោភ័ណ បានចាប់យករបរ ចិញ្ចឹមបង្កង អូស្រ្ដាលី ដោយទទួលបានបច្ចេកទេសពីការសិក្សាតាមប្រព័ន្ធ យូរធូប ទើបធ្វើឱ្យរូបលោក បែកគំនិតក្នុងការចិញ្ចឹមបង្កងពីផ្ទៃដីតូច ហានបោះទុនរហូតដល់ មានការពង្រីកផ្ទៃដី ដល់ ២ហិកតា បន្ថែម ។ លោក លី រតនៈ ដែលជាម្ចាស់កសិដ្ឋានបង្កង កសិករកម្ពុជា មានទីតាំងនៅភូមិថ្មី សង្កាត់ភ្នៀត បានឱ្យដឹងថា លោកចាប់របចិញ្ចឹមបង្កងអូស្រ្តាលីនេះមានរយៈពេលជិត ៥ឆ្នាំហើយ ដោយសារតែមានការចាប់អារម្មណ៍ និងស្រឡាញ់ខាងផ្នែកកសិកម្ម ជាពិសេសការចិញ្ចឹមបង្កង មិនសូវមានអ្នកចិញ្ចឹម មួយវិញទៀត បង្កងនេះក៏មានតម្រូវការទីផ្សារច្រើនផងដែរ ទើបរូបលោកបានធ្វើការស្រាវជ្រាវ បច្ចេកទេសតាមយូធូប និងមើលអ្នកចិញ្ចឹមនៅខេត្តបាត់ដំបងប្រហែល ២ម៉ោង ក៏ចាប់ផ្តើមរៀបចំអាងដំបូងតែ៥០ ទៅ៦០ការ៉េ តែប៉ុណ្ណោះ ដើម្បីសាកល្បងរយៈពេល ៤ខែ ឃើញវាធំលឿន ក៏ចាប់ផ្តើមពង្រីកផ្ទៃដីជាង ៣០០០ម៉ែត្រការ៉េ ឃើញថាទទួលបានផល ទើបបង្កើតទីតាំងមួយបន្ថែមទៀតដែលមានផ្ទៃដី ២ម៉ឺនម៉ែត្រការ៉េ (២ហិកតា) ដោយយកដើមទុនកម្ចីពីធនាគារ កសិកម្មអភិវឌ្ឍន៍ជនបទ (ARDB) ដើម្បីពង្រីកការចិញ្ចឹមបន្ថែម…

  • ឆ្នាំ២០២៤ កម្ពុជាមានប្រជានេសាទប្រមាណ ១.៥ លាននាក់ ខណៈសហគមន៍នេសាទមានចំនួន៥១៦

    ឆ្នាំ២០២៤ កម្ពុជាមានប្រជានេសាទប្រមាណ ១.៥ លាននាក់ ខណៈសហគមន៍នេសាទមានចំនួន៥១៦

    ភ្នំពេញ៖ សហគមន៍នេសាទនៅកម្ពុជាមានប្រជានេសាទប្រមាណ ១.៥ លាននាក់ ។ក្នុងនេះមានប្រហែល ១.៣៩៥.០០០ នាក់ ប្រកបរបរពាក់ព័ន្ធទៅនឹងការនេសាទទឹកសាប ខណៈប្រមាណ ១០៥.០០០ នាក់ទៀតកំពុងប្រកបរបរនេសាទសមុទ្រ។ជាមួយគ្នានេះកម្ពុជាក៏បានបង្កើតសហគមន៍នេសាទចំនួន៥១៦ ។ក្នុងនេះ៤៧៥ ទីតាំងស្ថិតនៅលើគោកនិង៤១ នៅតាមបណ្តោយឆ្នេរសមុទ្រ។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់អង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ (FAO)នៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៤បានឳ្យដឹងថា កម្មវិធី CAPFISH-Capture ដែលផ្តល់មូលនិធិដោយសហភាពអឺរ៉ុប (EU) ជាមួយនឹងជំនួយបច្ចេកទេសពីអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ (FAO) រួមជាមួយសហគមន៍ នេសាទបានជួបជុំពិភាក្សាគ្នាមួយនៅខេត្តកំពតដើម្បីពិនិត្យ និងសម្រេចទៅលើឯកសារណែនាំស្តីពីបច្ចេកទេសនៃផែនការនិរន្តរភាពហិរញ្ញប្បវត្ថុសហគមន៍នេសាទ ដែលរំពឹងថានឹងដាក់ឱ្យប្រើប្រាស់នាពេលឆាប់ៗនេះ។ ទាក់ទិនក្នុងរឿងនេះលោក អៀម ឌីណា ទីប្រឹក្សាបច្ចេកទេស (ផលផលសហគមន៍) អង្គការ FAO នៅកម្ពុជា បានបញ្ជាក់ថា “យើងបាន ប្រមូលផ្តុំគ្នាដើម្បីវិភាគស្ថានភាពសហគមន៍ ប្រភពនៃមូលនិធិ និងជម្រើសហិរញ្ញវត្ថុឆ្ពោះទៅរកការបង្កើតផែនការហិរញ្ញវត្ថុ ប្រកបដោយនិរន្តរភាពរបស់សហគមន៍នេសាទ។ ការរៀបចំផែនការបែបនេះ គឺជាយន្តការដ៏សំខាន់មួយក្នុងការពង្រឹងនឹង នីរន្តរភាពសហគមន៍នេសាទ ហើយវាទាមទារឱ្យតួអង្គសំខាន់ៗ (រដ្ឋាភិបាល និងអង្គការមិនមែនរដ្ឋាភិបាល) និងអ្នកពាក់ព័ន្ធធ្វើការរួមគ្នាជាមួយសមាជិកសហគមន៍”។ បណ្ឌិត លាង សុផា ប្រធាននាយកដ្ឋានអភិវឌ្ឍន៍សហគមន៍នេសាទ…

  • សហគ្រិនវ័យក្មេងខ្មែរមួយរូប បង្កើតហាងនំថ្មីដោយនាំយកយីហោងល្បីប្រចាំពិភពលោកចូលមកកម្ពុជា ឆ្លើយតបទៅតម្រូវការទីផ្សារកម្ពុជា

    សហគ្រិនវ័យក្មេងខ្មែរមួយរូប បង្កើតហាងនំថ្មីដោយនាំយកយីហោងល្បីប្រចាំពិភពលោកចូលមកកម្ពុជា ឆ្លើយតបទៅតម្រូវការទីផ្សារកម្ពុជា

    (ភ្នំពេញ)៖ ម៉ាកយីហោនំល្បីនៅលើទីផ្សារអន្តរជាតិ និងជាប់លេខ១ប្រទេសថៃ April’s Bakery Cambodia ត្រូវបានមហាជនទទួលស្គាល់ ហើយជាពិសេសនោះ ប្រជាពលរដ្ឋខ្មែរ កំពុងពេញនិយម ។ ក្នុងពិធីបើកសម្ពោធហាង លោក ម៉ា ឡាយឃៀង ម្ចាស់ហាង April’s Bakery Cambodia បានឱ្យដឹងថា April’s Bakery ផលិតផលនំដូចជា ទំពារ, នំខេក, នំតាមរដូវកាល, នំប៉័ង, ខូឃី,ល, ហេហើយយើងមានការប្តេជ្ញាចិត្តដើម្បីអភិវឌ្ឍទៅជាក្រុមហ៊ុនផលិតខំ ដែលឈានមុខគេផងដែរ។ April’s Bakery ក៏មានបង្អែមជាច្រើនមុខ រួមមាន នំដុតថ្មីៗ ប្រេនទំពារឋានសួគ៌ ប្រេនទំពារApril’s នំមូជីឡាវ៉ា ដោយហ្គូតុ ប្រោននី នំប្រេ នម៉ានី ដែលជាប្រភទ (ខូឃីប៊័រ តៃវ៉ាន់) នំស្រួយនំខូឃី គ្រាប់ស្វាយចន្ទី និង ប្រភេទនំហុងកុង មានរសជាតិឈ្ងុយឆ្ងាញ់ ជាមួយនឹងគុណភាព និងស្តង់ដារវិជ្ជាជីវៈខ្ពស់ រោងចក្ររបស់យើងបានទទួល វិញ្ញាបនប័ត្រគុណភាព GMP…

  • សិស្សានុសិស្សជាង ៥ពាន់នាក់ ចូលរួមទស្សនាពិព័រណ៍ជំនាញសិក្សាសាកលវិទ្យាល័យពុទ្ធិសាស្ត្រ

    សិស្សានុសិស្សជាង ៥ពាន់នាក់ ចូលរួមទស្សនាពិព័រណ៍ជំនាញសិក្សាសាកលវិទ្យាល័យពុទ្ធិសាស្ត្រ

    (ភ្នំពេញ)៖ សាកលវិទ្យាល័យពុទ្ធិសាស្ត្រ បានរៀបចំពិព័រណ៍ជំនាញសិក្សារយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី ៣ដល់ថ្ងៃទី៥ ខែមិថុនា ឆ្នាំ ២០២៤ ដែលមានអ្នកចូលរួមទស្សនាជាង ៥ពាន់ នាក់ ភាគច្រើនជាសិស្សវិទ្យាល័យថ្នាក់ទី១២។ក្នុងកម្មវិធីនេះ បុគ្គលិក និស្សិត និងសាស្ត្រាចារ្យរបស់ សាកលវិទ្យាល័យ បានស្វាគមន៍ប្អូនៗសិស្សានុសិស្ស និងអ្នកចូលរួមទស្សនាយ៉ាងកក់ក្តៅ ហើយបានបង្កើតបរិយាកាសដ៏រំភើបរីករាយដែលបង្ហាញពីភាពជោគជ័យរបស់ សាកលវិទ្យាល័យពុទ្ធិសាស្រ្ត។ លោក សាស្រ្តាចារ្យ អ៊ាន ហ្វីនលេ សាកលវិទ្យាធិការ សាកលវិទ្យាល័យ ពុទ្ធិសាស្រ្ត បានលើកឡើងថា “យើងពិតជារំភើបក្នុងការរៀបចំកម្មវិធី នេះឡើង និងចែករំលែកព័ត៌មានទៅកាន់អ្នកចូលរួមក្នុងកម្មវិធីនេះ ក៏ដូចជាការផ្តល់ជូនវគ្គតម្រង់ទិសទៅកាន់សិស្សានុសិស្ស អោយបានជ្រាបពីកម្មវិធីសិក្សា ដែលមាននៅសាកលវិទ្យាល័យ ពុទ្ធិសាស្រ្ត។” លោកសាស្រ្តាចារ្យបន្ថែមថា “ព្រឹត្តិការណ៍នេះគឺមានសារៈសំខាន់ក្នុងការផ្តល់ជាព័ត៌មានដល់សិស្សវិទ្យាល័យ និងផ្តល់ឱ្យពួកគេនូវឱកាស និងការអប់រំដែលចាំបាច់ដើម្បីអោយសិស្សានុសិស្សទទួលបាន អាជីពដ៏ប្រសើរសម្រាប់ពួកគេនាពេលអនាគត។ បន្ថែមពីលើនេះទៀតប្អូនៗសិស្សានុសិស្សក៏មានឱកាសចូលរួមក្នុងការពិសោធន៍ផ្ទាល់ជាមួយនឹងសកម្មភាពជាច្រើនដែលមានដាក់តាំងបង្ហាញក្នុងកម្មវិធីនេះផងដែរ។ សាកលវិទ្យាល័យ ពុទ្ធិសាស្រ្ត ក៏បាននបញ្ចូលនូវកម្មវិធី ស្ទែម (STEM) ផងដែរ ដែលជំនាញនេះនឹងនាំឱ្យនិស្សិតបញ្ចប់ការសិក្សា ទទួលបានការងារល្អប្រសើរ ជាមួយនឹងប្រាក់បៀរវត្តន៍ខ្ពស់។ ពិព័រណ៍ជំនាញសិក្សានេះ គឺជាកម្មវិធីមួយដែលដើរតួយ៉ាងសំខាន់ជាពិសេសសម្រាប់សិស្សានុសិស្ស សិក្សានៅវិទ្យាល័យដើម្បីស្វែងយល់ពីបទពិសោធន៍ជីវិតសិក្សានៅសាកលវិទ្យាល័យ និងត្រៀមលក្ខណៈសម្រាប់ការប្រឡងសញ្ញាបត្រទុតិយភូមិក្នុងពេលខាងមុខ។ គួរបញ្ជាក់ផងដែរថា…