Category: វិទ្យុសំលេងយុវជន (VOY – FM 97MHz)

  • ADB ប្រកាសអនុវត្តយុទ្ធសាស្ត្រភាពជាដៃគូប្រចាំប្រទេសថ្មីសម្រាប់កម្ពុជាចាប់ពីឆ្នាំ ២០២៤-២០២៨

    ADB ប្រកាសអនុវត្តយុទ្ធសាស្ត្រភាពជាដៃគូប្រចាំប្រទេសថ្មីសម្រាប់កម្ពុជាចាប់ពីឆ្នាំ ២០២៤-២០២៨

    (ភ្នំពេញ)៖ ធនាគារអភិវឌ្ឍន៍អាស៊ី ហៅកាត់ថា (ADB) នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤ នាទីក្រុងម៉ានីល ប្រទេសហ្វីលីពីន បានប្រកាសអនុវត្តយុទ្ធសាស្ត្រភាពជាដៃគូប្រចាំប្រទេសថ្មីសម្រាប់កម្ពុជាចាប់ពីឆ្នាំ ២០២៤-២០២៨។ យុទ្ធ សាស្ត្រ ថ្មីនេះ ដែលមានសង្គតិភាពយ៉ាងជិតស្និទ្ធជាមួយយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទីមួយ របស់ រាជ រដ្ឋាភិបាលកម្ពុជាសម្រាប់រយៈពេលដូចគ្នា មានគោលបំណងពង្រឹង ដំណើរឆ្ពោះទៅរកសេដ្ឋកិច្ច ប្រកប ដោយនិរន្តរភាព បរិយាបន្ន និងភាពធន់នៅក្នុងប្រទេសកម្ពុជា។ យុទ្ធសាស្រ្តរយៈពេល ៥ឆ្នាំនេះផ្តោតលើការធ្វើការជាមួយរាជរដ្ឋាភិបាល និង ដៃគូផ្សេងទៀត ដើម្បី ពន្លឿនការធ្វើពិពិធកម្មសេដ្ឋកិច្ចដែលនាំមុខដោយវិស័យឯកជន ជំរុញការអភិវឌ្ឍមនុស្ស និងពង្រឹង ភាពធន់នឹងអាកាសធាតុ។ យុទ្ធសាស្ត្រដ៏ទូលំទូលាយនេះ ក៏រួមបញ្ចូលផងដែរនូវអាទិភាពពហុផ្នែកមួយ ចំនួនដើម្បីដោះស្រាយការប្រែប្រួលអាកាសធាតុ ពង្រឹងអភិបាលកិច្ច និងសមត្ថភាពស្ថាប័ន កែលម្អ សមភាព យេនឌ័រ លើកកម្ពស់ឌីជីថលភាវូបនីយកម្ម និងធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការ និងសមា ហរណកម្មក្នុងតំបន់។ លោក Scott Morris អនុប្រធាន ADB ប្រចាំតំបន់អាស៊ីបូព៌ានិងអាស៊ីអាគ្នេយ៍ និងតំបន់ប៉ាស៊ីហ្វិក មានប្រសាសន៍ថា «បង្កើតឡើងដោយមានការពិភាក្សាយ៉ាងជិតស្និទ្ធ ជាមួយភាគីពាក់ព័ន្ធជាច្រើន…

  • អគ្គនាយកដ្ឋានពន្ធដារ ផ្តល់សិទ្ធដល់ធនាគារ វីង ទទួលការទូទាត់បង់ពន្ធពីសាធារណជន ក្នុងការបំពេញកាត្វកិច្ចបង់ពន្ធនៅទូទាំងប្រទេសកម្ពុជា ដោយមិនគិតថ្លៃសេវាបន្ថែម

    អគ្គនាយកដ្ឋានពន្ធដារ ផ្តល់សិទ្ធដល់ធនាគារ វីង ទទួលការទូទាត់បង់ពន្ធពីសាធារណជន ក្នុងការបំពេញកាត្វកិច្ចបង់ពន្ធនៅទូទាំងប្រទេសកម្ពុជា ដោយមិនគិតថ្លៃសេវាបន្ថែម

    (ភ្នំពេញ)៖ ដើម្បីផ្តល់នូវភាពងាយស្រួលទៅដល់អ្នកជាប់ពន្ធជារូបវន្តបុគ្គល និងស្ថាប័ននានា ក្នុងការបំពេញកាត្វកិច្ចបង់ពន្ធនៅទូទាំងប្រទេសកម្ពុជា អគ្គនាយកដ្ឋានពន្ធដារ បានផ្តល់សិទ្ធអនុញ្ញាតទៅដល់ធនាគារ វីង ដើម្បីទទួលការទូទាត់បង់ពន្ធពីសាធារណជន តាមរយៈធនាគារ វីង ដោយមិនមានការយកកម្រៃសេវាបន្ថែមនោះឡើយ ។ កិច្ចសហការនៃសេវាកម្មនេះ ត្រូវបានដាក់សម្ពោធជាផ្លូវការនៅអគារធនាគារវីងថៅវើ ក្រោមអធិបតីភាព ឯកឧត្តម គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាល ធនាគារ វីង និងជាអគ្គនាយកក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប និងភ្ញៀវកិត្តិយសជាច្រើនរូបទៀត នាព្រឹកថ្ងៃទី ២៩ ខែឧសភា ឆ្នាំ ២០២៤ ។ លោក ហោ ប៊ុនថែ អគ្គនាយករងធនាគារ វីង បានថ្លែងអំណរគុណ ទៅដល់អគ្គនាយដ្ឋានពន្ធដារសម្រាប់ការផ្តល់ទំនុកចិត្តចំពោះធនាគារ វីង ហើយអនុញ្ញាតឱ្យធនាគារ វីង ប្រើប្រាស់នូវជំនាញបច្ចេកវិទ្យាហិរញ្ញវត្ថុ ដើម្បីជួយសម្រួលការទូទាត់បង់ពន្ធឱ្យកាន់តែប្រសើរបន្ថែមទៀត។ ក្នុងនាមជាធនាគារឌីជីថល ដែលមានការរីកចម្រើនយ៉ាងឆាប់រហ័សមួយនៅកម្ពុជា ធនាគារ វីង ក្លាយជាដៃគូគួរឱ្យជឿជាក់មួយនៃអគ្គនាយកដ្ឋានពន្ធដាររយៈពេល ជាយូរមកហើយ ។ កិច្ចសហការនេះ ក៏មានគោលបំណងជួយទៅដល់រូបវន្តបុគ្គលដែលត្រូវការទូទាត់បង់ពន្ធ…

  • ក្រុមហ៊ុន Visa បន្តគាំទ្រម្ចាស់អាជីវកម្មខ្នាតតូច និងខ្នាតមីក្រូ (SMBs) ដែលដឹកនាំដោយស្ត្រី និងយុវជនក្នុងតំបន់អាស៊ីអាគ្នេយ៍

    ក្រុមហ៊ុន Visa បន្តគាំទ្រម្ចាស់អាជីវកម្មខ្នាតតូច និងខ្នាតមីក្រូ (SMBs) ដែលដឹកនាំដោយស្ត្រី និងយុវជនក្នុងតំបន់អាស៊ីអាគ្នេយ៍

    ភ្នំពេញ៖ ក្រុមហ៊ុន Visa ជាក្រុមហ៊ុនបច្ចេកវិទ្យាទូទាត់សាច់ប្រាក់តាមរយៈប្រព័ន្ធឌីជីថលឈានមុខគេនៅក្នុងពិភពលោក បានធ្វើការប្តេជ្ញាចិត្តក្នុងការលើកកម្ពស់ការធ្វើបរិយាបន្នផ្នែកឌីជីថល និងហិរញ្ញវត្ថុ ដល់ស្ត្រី និងយុវជននៅក្នុងតំបន់អាស៊ីអាគ្នេយ៍ តាមរយៈការបណ្តុះបណ្តាលនូវជំនាញឌីជីថល និងចំណេះដឹងផ្នែកហិរញ្ញវត្ថុសំខាន់ៗ ដែលនឹងជួយពួកគាត់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចអាជីវកម្មប្រកបដោយចីរភាព និងត្រួសត្រាយផ្លូវសម្រាប់ភាពជោគជ័យរយៈពេលវែង។ យោងតាមរបាយការណ៍របស់អង្គការ OECD បានរកឃើញថា សហគមន៍ជនបទ ស្ត្រី និងក្រុមជនជាតិភាគតិចមួយចំនួន ប្រឈមឧបសគ្គក្នុងការសម្រេចបាននូវការប្រើប្រាស់ជម្រើសឌីជីថលពេញលេញ។ ទំនៀមទម្លាប់ វប្បធម៌ និងកង្វះជម្រើសផ្នែកហិរញ្ញវត្ថុផ្លូវការ បានក្លាយជាឧបសគ្គរាំងស្ទះក្នុងការសម្រេចបាននូវកំណើនទាំងនោះ។ 8 Mar 2022 – The Ministry of Women’s Affairs, the National Bank of Cambodia and Visa celebrate completion of partnership on Promoting Financial Lit. ប្រជាជនវ័យក្មេងមួយភាគធំ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ (ប្រមាណជាមួយភាគបី) បូករួម និងអាជីវកម្មខ្នាតតូច ខ្នាតមីក្រូ (SMBs) សហគ្រាសធុនតូច…

  • លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ៖ ការជួយទិញ និងគាំទ្របន្លែផ្លែឈើក្នុងស្រុក គឺជួយដល់កសិករខ្មែរ និងជួយដល់សេដ្ឋកិច្ចជាតិយើង

    លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ៖ ការជួយទិញ និងគាំទ្របន្លែផ្លែឈើក្នុងស្រុក គឺជួយដល់កសិករខ្មែរ និងជួយដល់សេដ្ឋកិច្ចជាតិយើង

    ភ្នំពេញ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នឹងរៀបចំពិព័រណ៍កសិកម្ម «ភូមិកសិផលខ្មែរ» និងវេទិកាពិភាក្សា «រសជាតិកសិផល» ចំនួន ២ ថ្ងៃ ចាប់ពីថ្ងៃទី១ ដល់ ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៤ ក្រោមវត្តមានលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត។ ពិព័រណ៍ និងវេទិកាពិភាក្សានេះ ធ្វើឡើងដើម្បីបំផុសស្មារតីជាតិនិយម ជួយដល់កសិករខ្មែរ និងជំរុញការគាំទ្រកសិផលខ្មែរឱ្យបានកាន់តែខ្លាំងក្លាឡើងថែមទៀត ក្នុងចំណោមគ្រប់តួអង្គពាក់ព័ន្ធទាំងអស់ ជាពិសេសអ្នកទទួលទាន និងអ្នកប្រើប្រាស់។ ពិព័រណ៍ និងវេទិកាពិភាក្សារយៈពេល២ថ្ងៃនេះ ក៏នឹងផ្ដល់ឱកាសភ្ជាប់ទំនាក់ទំនងរវាងអ្នកផលិត និងអ្នកទទួលទិញ ព្រមទាំងបំផុសការពិភាក្សាអំពីការប្រើប្រាស់កសិផលក្នុងស្រុកសម្រាប់ផ្គត់ផ្គង់នៅក្នុងពិធីបុណ្យផ្សេងៗ។ វេទិកា នឹងប្រារព្ធធ្វើនៅផ្សារទំនើបជីបម៉ុង ម៉េហ្គាម៉ល ២៧១ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៤ ជាមួយនឹងការប្រគំតន្ត្រីរបស់តារាចម្រៀងល្បីៗ ដូចជាអ្នកនាង មាស សុខសោភា និងព្រះនាង នរោត្តម ជេនណា ផងដែរ។ ការចូលរួមរបស់សាធារណជន គឺជាការចូលរួមលើកទឹកចិត្តកសិករខ្មែរ គាំទ្រកសិផលក្នុងស្រុក កាត់បន្ថយការនាំចូល និងចូលរួមលើកកម្ពស់សេដ្ឋកិច្ចជាតិ។…

  • ឯកឧត្តម ស៊ាន បូរ៉ាត៖ រាជរដ្ឋាភិបាល បានចាត់ទុកការអភិវឌ្ឍយុវជន គឺជាអាទិភាពចម្បង និងមូលដ្ឋានដ៏រឹងមាំមួយ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិ

    ឯកឧត្តម ស៊ាន បូរ៉ាត៖ រាជរដ្ឋាភិបាល បានចាត់ទុកការអភិវឌ្ឍយុវជន គឺជាអាទិភាពចម្បង និងមូលដ្ឋានដ៏រឹងមាំមួយ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិ

    (ភ្នំពេញ)៖ កម្មវិធី “យុវជន២១” រៀបចំដោយនាយកដ្ឋានយុវជន នៃអគ្គនាយកដ្ឋានយុវជន ក្នុងគោលបំណង អភិវឌ្ឍសមត្ថភាព និងប្រែក្លាយយុវជនកម្ពុជា នៅក្នុងសតវត្សរ៍ទី២១ ឱ្យមានជំនាញ និងបំណិនប្រចាំជីវិត ជាពិសេស គឺជំរុញឱ្យយុវជនកម្ពុជាប្រើប្រាស់បច្ចេកវិទ្យា ក្នុងការដោះស្រាយបញ្ហានៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។ ពិធីបើកខាងលើស្ថិតក្រោមអធិតីភាព ឯកឧត្តមបណ្ឌិត ស៊ាន បូរ៉ាត រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា នាព្រឹកថ្ងៃទី២៧ ខែឧសភាឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលម៉ានី រាជធានីភ្នំពេញ ។ លោក ម៉ិល ផនសីហា ប្រធាននាយកដ្ឋានយុវជន បានអោយដឹងថា កម្មវិធី “យុវជន២១” គឺជាគំនិតផ្តួចផ្ដើមរបស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ក្នុងឆ្នាំ២០២១ ដែលរៀបចំឡើងក្នុងគោលបំណង អភិវឌ្ឍសមត្ថភាព និងប្រែក្លាយយុវជនកម្ពុជា នៅក្នុងសតវត្សរ៍ទី២១ ឱ្យមានជំនាញ និងបំណិនប្រចាំជីវិត ជាពិសេសគឺជំរុញឱ្យយុវជនកម្ពុជាចេះទាញយកអត្ថប្រយោជន៍ និងប្រើប្រាស់បច្ចេកវិទ្យាក្នុងការដោះស្រាយបញ្ហានៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ។ ក្នុងរយៈពេល ៣ឆ្នាំកន្លងមកន ការអនុវត្ត កម្មវិធី យុវជន២១ កម្មវិធីពិតជាបានផ្ដល់ផលជះយ៉ាងវិជ្ជមានដល់យុវជនកម្ពុជា…

  • ផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល ប្រកាសបន្តដាក់រង្វាន់ឡានទំនើបក្នុងប្រូម៉ូសិនថ្មី Mega អស្ចារ្យ និងប្រគល់រង្វាន់ឡានជូនអតិថិជន

    ផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល ប្រកាសបន្តដាក់រង្វាន់ឡានទំនើបក្នុងប្រូម៉ូសិនថ្មី Mega អស្ចារ្យ និងប្រគល់រង្វាន់ឡានជូនអតិថិជន

    ភ្នំពេញ៖ ប្រូម៉ូសិន Mega Celebration ទើបតែបានបញ្ចប់កាលពីខែ៤កន្លងទៅនេះ និងបានរកឃើញអតិថិនដែលមានសំណាងបានក្លាយខ្លួនជាម្ចាស់រថយន្ត Mitsubishi យ៉ាងថ្មីស្រឡាងមួយគ្រឿងពុំធ្លាប់មានផ្សារទំនើបណាហ៊ានផ្ដល់ជូនពីមុន និងបានប្រគល់ជូនផ្ទាល់ក្នុងកម្មវិធីសម្ភោធប្រម៉ូសិនថ្មី Mega អស្ចារ្យ នៅផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល នាថ្ងៃទី ២៦ ខែឧសភា ឆ្នាំ២០២៤ ។ ពីមួយឆ្នាំទៅមួយឆ្នាំ ផ្សារទំនើបបង្កើតឡើងដោយកូនខ្មែរមួយនេះតែងតែនាំអ្វីថ្មីជូនអតិថិជនជានិច្ច ហើយកម្មវិធីដ៏អស្ចារ្យនេះប្រព្រឹត្តិទៅក្រោមវត្តមាន លោកអ្នកឧកញ៉ា លាង ឃុន សហស្ថាបនិក និងជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ជីប ម៉ុង, លោកអ្នកឧកញ៉ា លាង ម៉េង សហស្ថាបនិក និងជាប្រធានក្រុមអគ្គនាយកក្រុមហ៊ុន ជីប ម៉ុង, លោកជំទាវ តែ សុវណ្ណី ជាអគ្គនាយិការពហុពាណិជ្ជកម្ម ក្រុមហ៊ុន ជីប ម៉ុង, លោកជំទាវ លី សុខឆេង អគ្គនាយិកាក្រុមហ៊ុន ជីប ម៉ុង រីថែល និងសមាជិកក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន…

  • រាជធានីភ្នំពេញចង់បានការវិនិយោគលើ ហេដ្ឋាចនាសម្ព័ន្ធ បរិស្ថាន ឧស្សាហកម្មធុនធ្ងន់ក៏ដូចជាវិស័យវាយនភ័ណ្ឌ និងទេសចរណ៍ បន្ថែមទៀត

    រាជធានីភ្នំពេញចង់បានការវិនិយោគលើ ហេដ្ឋាចនាសម្ព័ន្ធ បរិស្ថាន ឧស្សាហកម្មធុនធ្ងន់ក៏ដូចជាវិស័យវាយនភ័ណ្ឌ និងទេសចរណ៍ បន្ថែមទៀត

    (ភ្នំពេញ)៖ រាជធានីភ្នំពេញ ជាទីក្រុងដែលកំពុងអភិវឌ្ឍន៍ ដែលត្រូវអោយមានអ្នកវិនិយោគទុន មកវិនិយោគទុនបន្ថែមទៀត បើទោះបី អ្នកវិនិយោគមកពីខេត្តក្វាងទុង បានធ្វើការវិនិយោគនៅរាជធានីភ្នំពេញមួយចំនួនហើយក្តី។ រាជធានីភ្នំពេញចង់បានការវិនិយោគលើ ហេដ្ឋាចនាសម្ព័ន្ធ បរិស្ថាន ឧស្សាហកម្មធុនធ្ងន់ក៏ដូចជាវិស័យវាយនភ័ណ្ឌ និងទេសចរណ៍ជាដើម។ រាជធានីភ្នំពេញក៏ដូចជាប្រទេសកម្ពុជាទាំងមូល គឺជាប្រទេសដែលមានសន្តិភាពពេញលេញ ដែលអាចធានាបាននូវសុវត្ថិភាព ចំពោះអ្នកវិនិយោគក៏ដូចជាអ្នកទេសចរបរទេស មកទេសចរណ៍ក៏ដូចជាការមកបណ្ដាក់ទុនរកស៊ីនៅកម្ពុជា។ ហេតុនេះសូមឱ្យ គណៈកម្មាធិការបក្សកុម្មុយនីស្តចិន ខេត្តក្វាងទុង ជួយផ្សព្វផ្សាយទៅអ្នកវិនិយោគទុនចិន មកដាក់ទុនរកស៊ីនៅរាជធានីភ្នំពេញ ក៏ដូចជានៅកម្ពុជា ឲ្យបានច្រើនបន្ថែមទៀត ដើម្បីឲ្យរាជធានីភ្នំពេញមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ។ នេះជាការលើកឡើងរបស់ ឯកឧត្ដម ឃួង ស្រេងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញក្នុងជំនួបពិភាក្សាការងារ ជាមួយ ឯកឧត្តម សុង ហ្វូឡុង សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សកុម្មុយនីស្តចិន ខេត្តក្វាងទុង ជាលេខាធិការនៃគណៈកម្មាធិការអធិការកិច្ចវិន័យ ខេត្តក្វាងទុង និងជាអគ្គនាយកនៃគណៈកម្មការត្រួតពិនិត្យកិច្ចការរដ្ឋ ខេត្តក្វាងទុង នាព្រឹកថ្ងៃទី២៧ខែឧសភាឆ្នាំ២០២៤នេះ នៅសាលារាជធានីភ្នំពេញ។ ឯកឧត្ដម ឃួង ស្រេង បន្តថាកន្លងមកនេះរោងចក្រវាយនភ័ណ្ឌមួយចំនួនរបស់ចិន ភាគច្រើននាំផលិតផលសម្រេចទៅកាន់អឺរ៉ុប ឯកឧត្ដមចង់ឲ្យមានការវិនិយោគទៅលើវិស័យកាត់ដេរ ពេលទទួលបានផលិតផល នាំទៅកាន់ប្រទេសចិនតែម្ដងដោយសារតែបច្ចុប្បន្ននេះ ទីផ្សាររបស់អឺរ៉ុបក៏មានលក្ខណៈចង្អៀតដែរ។ ឯកឧត្តម សុង ហ្វូឡុង បានលើកឡើងពីការរីកចម្រើនរបស់ខេត្តក្វាងទុង…

  • ពិព័រណ៍ពាណិជ្ជកម្មថៃ Thailand Products Expo 2024 ជំរុញការធ្វើពាណិជ្ជកម្ម ការវិនិយោគ និងទំនាក់ទំនងរវាងកម្ពុជា-ថៃ

    ពិព័រណ៍ពាណិជ្ជកម្មថៃ Thailand Products Expo 2024 ជំរុញការធ្វើពាណិជ្ជកម្ម ការវិនិយោគ និងទំនាក់ទំនងរវាងកម្ពុជា-ថៃ

    (ភ្នំពេញ)៖ ពិព័រណ៍ពាណិជ្ជកម្មថៃ Thailand Products Expo 2024 រយៈពេល៤ថ្ងៃ នៅសាលសន្និសិទកោះពេជ្រ ធ្វើឡើងក្នុងគោលបំណងជំរុញការធ្វើពាណិជ្ជកម្ម ការវិនិយោគ និងទំនាក់ទំនងខាងផ្នែកពាណិជ្ជកម្មរវាងប្រទេសថៃនិងប្រទេសកម្ពុជា ។ ជាពិសេសចង់អោយ ប្រជាជនកម្ពុជាមានឱកាសជ្រើសរើសទិញទំនិញថៃ ដែលមានគុណភាពល្អនិងតំលៃសមរម្យ និងជាវេទិកាសំរាប់ពាណិជ្ជករថៃនិងពាណិជ្ជករកម្ពុជាធ្វើការចរចារចាប់ដៃគូពាណិជ្ជកម្មជាមួយគ្នាដើម្បី ស្វែងរកមិត្តដៃគូពាណិជ្ជកម្មក្នុងការធ្វើអាជីវកម្មជាមួយគ្នា ។ លោកស្រី ជីរ៉ាណាន់ វង្សមង្គល ប្រធានសមាគមពាណិជ្ជកម្មថៃនៅកម្ពុជា មានប្រសាសន៍ថា ការដាក់តាំងពិព័រណ៍នេះ មិនត្រឹមតែជម្រុញពាណិជ្ជកម្មរវាងកម្ពុជា-ថៃ ប៉ុណ្ណោះទេ ជាពិសេសចង់អោយ ប្រជាជនកម្ពុជាមានឱកាសជ្រើសរើសទិញទំនិញថៃ ដែលមានគុណភាពល្អនិងតំលៃសមរម្យ និងជាវេទិកាសំរាប់ពាណិជ្ជករថៃនិងពាណិជ្ជករកម្ពុជាធ្វើការចរចារចាប់ដៃគូពាណិជ្ជកម្មជាមួយគ្នាដើម្បី ស្វែងរកមិត្តដៃគូពាណិជ្ជកម្មក្នុងការធ្វើអាជីវកម្មជាមួយគ្នា ។ ពិព័រណ៍ពាណិជ្ជកម្មថៃនេះ ធ្វើឡើងរយៈពេល១០ឆ្នាំមកហើយ ដោយការតាំងពិព័រណ៌នេះ មានធ្វើនៅកម្ពុជាផង ហើយក៏មានធ្វើឡើងនៅប្រទេសថៃផងដែរ។ លោក សឿង សែ ប្រធានផ្នែកទីផ្សារ នៃក្រុមហ៊ុន Khorn thanat (Cambodia)Co.LTD,. ដែលបានចូលរួមក្នុងពិព័រណ៍នេះ បានអោយដឹងថា ៖ ថ្ងៃទីមួយនេះ មានអ្នកចូលរួមទស្សនា និងទិញទំនិញ មានច្រើន និងបានទិញទំនិញ ជាច្រើន រួមមានទាំងផលិតផល…

  • តម្រូវការប្រើប្រាស់ដីធ្លីតាមផ្លូវក្រវាត់ក្រុងទី៣ រំពឹងមានកំណើនខ្ពស់

    តម្រូវការប្រើប្រាស់ដីធ្លីតាមផ្លូវក្រវាត់ក្រុងទី៣ រំពឹងមានកំណើនខ្ពស់

    ភ្នំពេញ៖ អ្នកជំនាញអចលនទ្រព្យបានព្យាករណ៍ពីការកើនឡើងនៃតម្រូវការប្រើប្រាស់ដីធ្លីនៅតាមបណ្តោយ​ផ្លូវក្រវាត់ក្រុងទី៣ ដែលទើបសម្ពោធដាក់ឱ្យប្រើប្រាស់កាលពីចុងឆ្នាំមុនក្នុងរាជធានីភ្នំពេញ។ ផ្លូវនេះបានជំរុញសកម្មភាពសេដ្ឋកិច្ច និងការអភិវឌ្ឍន៍មួយចំនួន ដែលរំពឹងថា នឹងផ្តល់ប្រយោជន៍លើសពីការដឹកជញ្ជូន និងការធ្វើដំណើរចេញ-ចូលទីក្រុង។ បច្ចុប្បន្នលើកំណាត់ផ្លូវក្រវាត់ក្រុងដែលភ្ជាប់ពីផ្លូវឈ្នះ ឈ្នះ ឬគេនិយមហៅថា ផ្លូវទំនប់កប់ស្រូវភ្ជាប់ទៅស្ពានអាកាសជម្ពូវ័ន្តលើផ្លូវជាតិលេខ៤ និងបន្តរហូតដល់ផ្លូវជាតិលេខ៣ មានត្រៀមដីសម្រាប់អភិវឌ្ឍន៍សំណង់លំនៅឋានខ្លះដែរ ហើយក្នុងនោះក៏ឃើញមានអាជីវកម្មមួយចំនួន ដូចជា ភោជនីយដ្ឋាន  អាហារដ្ឋាន ឃ្លាំងស្តុកទំនិញ ថ្មីៗទៀតចាប់ផ្ដើមលេចរូបរាងជាបន្តបន្ទាប់។ លោក ប៉ូ អ៊ាវគង់ អគ្គនាយក ក្រុមហ៊ុន អចលនទ្រព្យ Advance និយាយថា នៅតាមបណ្ដោយផ្លូវក្រវាត់ក្រុង មានតំបន់ប៉ែកខាងលិចឆៀងខាងត្បូងគឺជាតំបន់ដែលមានសក្ដានុពល សម្រាប់អភិវឌ្ឍជាពិសេសឃ្លាំងស្តុកទំនិញមុននិងក្រោយផលិត ព្រោះទីតាំង នោះសម្បូរទៅដោយ រោងចក្រ និងសហគ្រាស។ ចំណែកតំបន់ប៉ែកខាងត្បូង  និងខាងកើតវិញ លោកប៉ូ អ៊ាវគង់ លើកឡើងថា  វាជាតំបន់ដែលនឹងមាន តម្រូវការដីលំនៅឋាន  ទាំងសម្រាប់អ្នកមានចំណូលមធ្យម  និងបង្គួរ។ យ៉ាងណាក៏ដោយសន្ទុះកំណើនរំពឹងទុកនៅផ្លូវក្រវាត់ក្រុងនេះ មិនឆ្លុះបញ្ចាំងពីវិស័យអចលទ្រព្យទាំងមូលនោះទេ។ ទស្សនវិស័យ និងទិសដៅការងារឆ្នាំ២០២៤ របស់ធនាគារជាតិនៃកម្ពុជា បានព្យាករថា  វិស័យសំណង់ និងអចលនទ្រព្យ នឹងបន្តមានកំណើនទាបនៅឆ្នាំនេះ ហើយថា ការងើបឡើងយ៉ាងទន់ខ្សោយនៃវិស័យសំណង់…

  • ក្រុមហ៊ុនធំមួយរបស់ចិនចង់ទិញគ្រាប់ស្វាយចន្ទីក្រៀម ២០ម៉ឺនតោនពីកម្ពុជា

    ក្រុមហ៊ុនធំមួយរបស់ចិនចង់ទិញគ្រាប់ស្វាយចន្ទីក្រៀម ២០ម៉ឺនតោនពីកម្ពុជា

    ភ្នំពេញ៖ ក្រុមហ៊ុនធំមួយរបស់ចិនដែលមានមូលដ្ឋាននៅខេត្តគ័ងស៊ីកំពុងចរចាទិញគ្រាប់ស្វាយចន្ទីក្រៀមចំនួន ២០ ម៉ឺនតោនពីប្រទេសកម្ពុជាសម្រាប់ឆ្នាំ២០២៥។ នេះបើយោងតាមសមាគមស្វាយចន្ទីកម្ពុជា។ លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជាបានឱ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថា គ្រាប់ស្វាយចន្ទីក្រៀមដែលក្រុមហ៊ុនចង់ចិនចង់ទិញពីកម្ពុជានេះគឺសម្រាប់ផ្គត់ផ្គង់នៅក្នុងខេត្តគ័ងស៊ី។លោកថា ពេលនេះក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុន និង សមាគមរបស់លោក បានត្រៀមចរចាដើម្បីសម្រេចលើនីតិវិធីលើការដឹកជញ្ជូន មុននឹងឈានទៅដល់ការចុះកុងត្រា។ ចំពោះតម្លៃ លោក អួន ស៊ីឡុត បញ្ជាក់ថា ផ្អែកទៅតាមតម្លៃទីផ្សារ។ បច្ចុប្បន្នគ្រាប់ស្វាយចន្ទីក្រៀម ឬស្ងួតមានតម្លៃ ជាង ១៦០០ ដុល្លារក្នុងមួយតោន។ កាលពីខែមេសាកន្លងទៅនេះ គ្រាប់ស្វាយចន្ទីសើមមានតម្លៃ ៥០០០រៀល ក្នុង១គីឡូក្រាម។ គួរបញ្ជាក់ដែរថា នៅក្នុងរយៈពេលបីខែ ដើមឆ្នាំ២០២៤នេះ  កម្ពុជាផលិតគ្រាប់ស្វាយចន្ទីឆៅបានជាង ៤៧ម៉ឺន៤ពាន់តោន ដោយក្នុងនោះបាននាំចេញទៅប្រទេសវៀតណាមចំនួន  ៤២៤.០០០តោន គិតជាទឹកប្រាក់  ៥៤៣លានដុល្លារ  ។ នេះបើតាមការឱ្យដឹងពីប្រធានសមាគមស្វាយចន្ទីកម្ពុជា។ បើគិតពេញមួយឆ្នាំ ២០២៣ កម្ពុជានាំចេញគ្រាប់ស្វាយចន្ទីឆៅទៅទីផ្សារអន្តរជាតិចំនួន ៦៥៦.០០០ មតោន ថយចុះ ៧.៦ភាគរយគិតជាទឹក ប្រាក់ ចំនួន ៨៣៧ លានដុល្លារបើប្រៀបធៀបឆ្នាំ២០២២។ ទោះយ៉ាងណាបញ្ហាប្រឈមធំបំផុតមួយរបស់កម្ពុជាគឺការនាំចេញភាគច្រើននៅពេលនេះជាគ្រាប់ស្វាយចន្ទីមិនទាន់កែច្នៃ និងក្នុងតម្លៃទាបនៅឡើយដោយសារខ្វះកន្លែងសម្រាប់សម្ងួត និងខ្វះឃ្លាំងស្តុកទុក…