Category: វិទ្យុសំលេងយុវជន (VOY – FM 97MHz)

  • រដ្ឋមន្ត្រីក្រសួងកសិកម្ម ណែនាំឱ្យមានការកែលម្អសហគមន៍ មានភាពល្អរឹងមាំ និងអាចប្រែក្លាយជាលក្ខណៈក្រុមហ៊ុន

    រដ្ឋមន្ត្រីក្រសួងកសិកម្ម ណែនាំឱ្យមានការកែលម្អសហគមន៍ មានភាពល្អរឹងមាំ និងអាចប្រែក្លាយជាលក្ខណៈក្រុមហ៊ុន

    (ភ្នំពេញ)៖ សហគមន៍កសិកម្មទំនើប គឺធ្វើយ៉ាងណាជំរុញ ឱ្យក្លាយជា សហគមន៍ មានការធ្វើផលិតកម្មធំរួម ដាក់ដី និងទុនរួមគ្នា ដើម្បីទទួលបានផលចំណេញទាំង អស់គ្នា ដោយមិនប្រកួតប្រជែងគ្នាឡើយ។ នេះជាការថ្លែងបញ្ជាក់ពីសំណាក់ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដឹកនាំកិច្ចប្រជុំស ហគមន៍កសិកម្មទំនើប នៅទីស្តីការក្រសួងកសិកម្ម។ ថ្លែងក្នុងកិច្ចប្រជុំនារសៀលថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តមរដ្ឋមន្ត្រីឌិត ទីណា បានណែនាំឱ្យមានការកែលម្អសហគមន៍នូវចំណុចខ្វះខាតឱ្យមានភាពល្អរឹងមាំ និង បន្តអ្វីដែលជាភាពខ្លាំងរបស់ពួកគាត់ លើគ្រប់អនុវិស័យទាំងអស់ទាំងកសិកម្ម ព្រៃឈើ ជលផល សត្វ និងកៅស៊ូ ដែលអាចជួយឱ្យសហគមន៍ប្រែក្លាយរូបរាងទៅជាលក្ខណៈ ក្រុមហ៊ុនមួយពេញលក្ខណៈ ដោយផ្តោតសំខាន់លើគុណភាព មានទីផ្សារ មានតម្លៃ បន្ថែមខ្ពស់ មានខ្សែច្រវាក់តម្លៃល្អ ផ្តល់ផលចំណេញ និងមានប្រសិទ្ធភាពសេដ្ឋកិច្ច ពិតប្រាកដ ។ ជាមួយគ្នានេះឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងដែរថាក្នុងនាមថ្នាក់ដឹកនាំត្រូវយល់ ឱ្យបា ន ច្បាស់ អំពីគោលនយោបាយអាទិភាពវិស័យកសិកម្ម ទើបអាចពន្យល់ដល់សហគមន៍ ចំគោលដៅ និងមានប្រសិទ្ធភាព។ លើសពីនេះទៀត…

  • កម្ពុជាត្រូវការដូងស្រស់១៥ម៉ឺនផ្លែក្នុងមួយថ្ងៃ នាំចូលប្រាំម៉ឺនផ្លែ

    កម្ពុជាត្រូវការដូងស្រស់១៥ម៉ឺនផ្លែក្នុងមួយថ្ងៃ នាំចូលប្រាំម៉ឺនផ្លែ

    ភ្នំពេញ៖បច្ចុប្បន្នកម្ពុជាកំពុងប្រឈមនឹងការខ្វះខាតផ្លែដូងស្រស់ដើម្បីបំពេញតម្រូវការក្នុងស្រុក ដែលជំរុញឱ្យមានការនាំចូលផ្លែដូងប្រមាណ ៥0.000 ផ្លែជារៀងរាល់ថ្ងៃពីប្រទេស ថៃ និងវៀតណាម។ លោក សួង ណយ អនុប្រធានគណៈកម្មាធិការជាតិ ជំរុញចលនាភូមិមួយផលិតផលមួយ និងជាស្ថាបនិកសហគមន៍កសិកម្មដូងក្រអូបកម្ពុជា បានប្រាប់ទូរទស្សន៍អប្សរាថា កម្ពុជាត្រូវការដូងស្រស់សរុប១៥ម៉ឺនផ្លែក្នុងមួយថ្ងៃ។ លោកថា បច្ចុប្បន្ន ចម្ការដូងក្នុងស្រុកអាចប្រមូលទិន្នផលប្រមាណ ១០ម៉ឺនផ្លែប៉ុណ្ណោះនៅរដូវវស្សា និងអាចតិចជាងនេះ​នៅ​រដូវប្រាំង។ លោក សួង ណយ លើកឡើងថា ទាំងប្រជាកសិករ និងអ្នកវិនិយោគ មិនសូវចាប់អារម្មណ៍លើដំណាំនេះច្រើនទេ ដោយពួកគាត់យល់ថា ពិបាកដាំ និងមិន​មានទីផ្សារ។ លោក សួង ណយ បានថ្លែងបែបនេះថា «នៅពេលដែលយើងដាំដូង ខ្មែរយើងថា​ ដាំដូងក្រឡាប់ចាក់ ជួនកាលក៏យល់អញ្ចឹងដែរ ហើយមួយទៀតវិស័យកសិកម្មហ្នឹង អ្នកមានធំៗ មិនសូវចង់វិនិយោគទេ ដោយសារតែឱ្យតែវិនិយោគ គិតថា កសិកម្មហ្នឹង តែធ្វើកម្មហើយ​ ដល់អញ្ចឹងហើយគិតតែរឿងស្វាយចន្ទី រឿងកៅស៊ូ រឿងអីផ្សេងៗ ដល់ពេលដូងគាត់ដូចជាពិបាកក្នុងការដាំ ឬក៏ពិបាកក្នុងការរកទីផ្សារ តាមគាត់ហូបដូងរាល់ថ្ងៃ ដោយអត់ដឹងខ្លួន»។ ដំណាំដូងត្រូវការពេលជាង៣ឆ្នាំ និងត្រូវការទឹកស្រោចស្រពច្រើន រួមនឹងការថែទាំផងដើម្បីបានផ្លែ។ ប៉ុន្តែ…

  • Marum Estate និង Angkor Art Gallery រៀបចំតាំងពិព័ណ៌ស្នាដៃសិល្បៈសប្បុរសធម៌ លើកកម្ពស់ដល់ស្ត្រី “Save Mommy” ឬ “គាំទ្រមាតា”

    Marum Estate និង Angkor Art Gallery រៀបចំតាំងពិព័ណ៌ស្នាដៃសិល្បៈសប្បុរសធម៌ លើកកម្ពស់ដល់ស្ត្រី “Save Mommy” ឬ “គាំទ្រមាតា”

    (ភ្នំពេញ)៖ ដើម្បីជាការបង្ហាញនូវឆន្ទៈនៃការគាំទ្រសហគមន៍ក្នុង ឱកាសអបអរ ទិវាអ្នកម្តាយ Marum Estate និង Angkor Art Gallery បានសហការគ្នារៀបចំតាំងពិព័ណ៌ស្នាដៃសិល្បៈសប្បុរសធម៌ ក្នុងគោលបំណងលើក កម្ពស់ដល់ស្ត្រីតាមរយៈស្នាដៃសិល្បៈ និងផ្តល់ការគាំទ្រដល់ជនរងគ្រោះដោយសារអំពើហិង្សា “Save Mommy” ឬ “គាំទ្រមាតា” នាថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៤ ។ ពិព័ណ៌កម្មវិធី “Save Mommy” គូសបញ្ជាក់ពីការយកចិត្តទុកដាក់របស់ខ្លួនក្នុង ការផ្តល់ត្រឡប់ទៅសង្គម និងគាំទ្របុព្វហេតុសំខាន់ៗដែលការពារ និងលើកកម្ពស់ស្ត្រី។ កិច្ចសហការជាមួយ Angkor Art Gallery នេះឆ្លុះបញ្ចាំងពីស្មារតីរួមរបស់ Marum Estate ក្នុងទំនួលខុសត្រូវសាជីវកម្ម គោលបំណង ជំរុញបរិយាកាសគាំទ្រ ដែលសិល្បៈ និងសប្បុរសធម៌ប្រសព្វគ្នា ដើម្បីធ្វើឱ្យមានភាពផ្លាស់ប្តូរជាវិជ្ជមានក្នុងជីវិត របស់ស្ត្រី និងគ្រួសាររបស់ពួកគេ។ មិនតែប៉ុណ្ណោះជាការបង្ហាញស្នាដៃសិល្បៈដោយផ្ទាល់ ដើម្បីជាការបង្កើនបទពិសោធន៍សម្រាប់អ្នកចូលរួម ក៏ដូចជាបង្កើនការយល់ដឹងអំពីបញ្ហាសំខាន់ៗដែលស្ត្រីជាច្រើនកំពុង ប្រឈមមុខនាពេលបច្ចុប្បន្ននេះ។ ថវិកាដែលរៃអង្គាសបានពីការតាំងពិព័ណ៌សិល្បៈនេះនឹងផ្តល់ធនធានសំខាន់ៗដល់ស្ត្រី និងកុមារីដែលរួចរស់ជីវិត ពីអំពើហិង្សាក្នុងគ្រួសារ ការរំលោភបំពានផ្លូវភេទ និងការជួញដូរ ដែលកំពុងស្នាក់នៅក្នុង មណ្ឌលវិបត្តិស្ត្រីកម្ពុជា…

  • រដ្ឋមន្ត្រីក្រសួងកសិកម្ម ៖ ក្រសួងកសិកម្ម រៀបចំឱ្យមានការប្រឡងប្រជែងសិប្បករកែច្នៃគ្រាប់ស្វាយចន្ទី ក្នុងគោលដៅគាំទ្រឱ្យការផលិត កែច្នៃកាន់តែមានគុណភាព និងរីកចម្រើនក្នុងទីផ្សារ

    រដ្ឋមន្ត្រីក្រសួងកសិកម្ម ៖ ក្រសួងកសិកម្ម រៀបចំឱ្យមានការប្រឡងប្រជែងសិប្បករកែច្នៃគ្រាប់ស្វាយចន្ទី ក្នុងគោលដៅគាំទ្រឱ្យការផលិត កែច្នៃកាន់តែមានគុណភាព និងរីកចម្រើនក្នុងទីផ្សារ

    (ខេត្តសៀមរាប)៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីក្នុងកម្មវិធីប្រឡងប្រជែង «អ្នកកែច្នៃគ្រាប់ស្វាយចន្ទីឆ្នើម ឆ្នាំ២០២៤ ជុំទី១» ខេត្តសៀមរាប ។ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា នេះជាលើកទី១ ដែលក្រសួងកសិកម្មរៀបចំឱ្យមានការប្រឡងប្រជែងសិប្បករកែច្នៃគ្រាប់ស្វាយចន្ទី ក្នុងគោលដៅគាំទ្រឱ្យការផលិត កែច្នៃកាន់តែមានគុណភាព និងរីកចម្រើនក្នុងទីផ្សារ។ ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានពន្យល់អំពីតម្លៃគ្រាប់ស្វាយចន្ទី ដែលអាចមានការប្រែប្រួលអាស្រ័យគុណភាព និងបរិមាណនៃការផ្គត់ផ្គង់។ ដូច្នេះអ្វីដែលត្រូវធ្វើ គឺពិនិត្យកែលម្អខ្សែច្រវាក់ផលិតកម្ម ដើម្បីទទួលបានតម្លៃបន្ថែមខ្ពស់ និងរក្សាស្ថិរភាពតម្លៃទីផ្សារ។ ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានលើកទឹកចិត្តដល់សិប្បករកែច្នៃស្វាយចន្ទី ឱ្យរៀបចំផែនការកែច្នៃគ្រាប់ស្វាយចន្ទីឱ្យបានច្បាស់លាស់ មានកិច្ចសន្យាទីផ្សារ ដើម្បីទទួលបានទំនុកចិត្ត ការគាំទ្របន្ថែមពីដៃគូសហការ ក៏ដូចជាការផ្តល់កម្ចី ដើម្បីពង្រីកអាជីវកម្មជាដើម។ ទន្ទឹមនឹងនេះដែរ សិប្បករត្រូវពិនិត្យលទ្ធភាពក្នុងការប្រមូលទិញគ្រាប់ស្វាយចន្ទី មកសម្ងួត និងស្តុកទុក ដើម្បីធានាស្ថិរភាពនៃការផ្គត់ផ្គង់ពេញមួយឆ្នាំ ក៏ដូចជាតម្លៃទីផ្សារល្អផងដែរ។ បើតាម ឯកឧត្តមរដ្ឋមន្ត្រី របៀបកែច្នៃបច្ចុប្បន្ន គឺស្ថិតក្នុងកម្រិតសិប្បកម្មនៅឡើយ ដូច្នេះត្រូវពង្រឹងសមត្ថភាព ដើម្បីឈានដល់ការចូលរួមប្រឡងប្រជែងជាមួយប្រទេសនានាពេលអនាគត ពិសេសអាចមានលទ្ធភាពកែច្នៃគ្រាប់ស្វាយចន្ទីទ្រង់ទ្រាយធំ។…

  • បួនខែដើមឆ្នាំនេះ កម្ពុជាមានរោងចក្របង្កើតថ្មី ៧៥ និងបិទទ្វារប្រាំ

    បួនខែដើមឆ្នាំនេះ កម្ពុជាមានរោងចក្របង្កើតថ្មី ៧៥ និងបិទទ្វារប្រាំ

    ភ្នំពេញ៖ រោងចក្របង្កើតថ្មីនៅកម្ពុជាមានចំនួន៧៥រោងចក្រ ក្នុងរយៈ ពេលបួនខែ ដើមឆ្នាំ២០២៤ នេះ ដែល ធ្វើ ឲ្យ ចំនួនរោង ចក្រសរុបកើន ដល់ ២ ១៩៥ រោងចក្រ នៅទូទាំង ប្រទេសកម្ពុជា។ កំណើន រោងចក្រ ទាំង នេះ នឹង បង្កើត ការងារ ដល់ កម្មករជាង១,៥៨លាននាក់។ក្នុងរយៈពេលដូចគ្នានេះ មានរោងចក្រចំនួនប្រាំបានបិទទ្វារ ដែលបានបណ្តាលឲ្យកម្មករ១៧៤៣នាក់បាត់បង់ការងារ។ នេះបើយោងតាមទិន្និន័យពីក្រសួងឧ្សាហកម្ម  វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដែលទូរទស្សន៍អប្សរាទទួលបាននៅថ្ងៃសុក្រនេះ។ ឯឧត្តម ហេង សុខគង់ អ្នកនាំពាក្យក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ប្រាប់ទូរទស្សន៍អប្សរាថា ទុនវិនិយោគសម្រាប់ រោងចក្រ ទាំងនេះក្នុងរយៈពេល៤ខែ បានកើន ដល់ជាង១៩ពាន់លានដុល្លារ គឺមានកំណើនប្រហែល ១៤ភាគរយធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២៣។ ក្នុងចំណោម រោងចក្រ បង្កើតថ្មីទាំង ៧៥ មានរោងចក្រ កាត់ដេរ…

  • Visa ដាក់ចេញនូវកម្រជំនួយអាជីវកម្ម ដើម្បីគាំទ្រម្ចាស់អាជីវកម្មខ្នាតតូច និងមធ្យម ក្នុងវិស័យទេសចរណ៍ ក្នុងការទាញយកអត្ថប្រយោជន៍អតិបរមាពីការទទួលការទូទាត់ តាមរយៈបច្ចេកវិទ្យា Contactless

    Visa ដាក់ចេញនូវកម្រជំនួយអាជីវកម្ម ដើម្បីគាំទ្រម្ចាស់អាជីវកម្មខ្នាតតូច និងមធ្យម ក្នុងវិស័យទេសចរណ៍ ក្នុងការទាញយកអត្ថប្រយោជន៍អតិបរមាពីការទទួលការទូទាត់ តាមរយៈបច្ចេកវិទ្យា Contactless

    ភ្នំពេញ៖ ក្រុមហ៊ុន Visa នឹងផ្តល់នូវប្រភពចំណេះដឹង និងដំណោះស្រាយថ្មីជាជំហានៗ អនុញ្ញាតឱ្យម្ចាស់អាជីវកម្ម អាចទទួលបានអត្ថប្រយោជន៍ជាអតិបរមាសម្រាប់ការប្រើប្រាស់ការទូទាត់តាមរយៈឌីជីថលរបស់ក្រុមហ៊ុន Visa ដែលជាដំណោះស្រាយដ៏សំខាន់ក្នុងការជំរុញវិស័យទេសចរណ៍នៅក្នុងប្រទេសកម្ពុជា។ ក្រុមហ៊ុន Visa ជាក្រុមហ៊ុនបច្ចេកវិទ្យាទូទាត់សាច់ប្រាក់តាមរយៈប្រព័ន្ធឌីជីថលឈានមុខគេនៅក្នុងពិភពលោក កំពុងចេញនូវយុទ្ធនាពាំនាំនូវប្រភពចំណេះដឹងបន្ថែម ដើម្បីជួយពាណិជ្ជករកម្ពុជា ជាពិសេសអាជីវកម្មខ្នាតតូច និងមធ្យម (SMBs) ក្នុងការទាញយកអត្ថប្រយោជន៍ពេញលេញចេញពីដំណោះស្រាយទូទាត់តាមរយៈឌីជីថលរបស់ក្រុមហ៊ុន Visa ដើម្បីបង្កើនប្រសិទ្ធភាពនៃការលក់ និងបទពិសោធន៍ទិញទំនិញរបស់អតិថិជន ជាពិសេសក្នុងវិស័យទេសចរណ៍ផ្ទាល់តែម្តង ។ នេះគឺជាផ្នែកមួយនៃការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន Visa ក្នុងការផ្តល់សិទ្ធិអំណាចដល់សហគ្រាសធុនតូច និងមធ្យម ក៏ដូចជាការលើកស្ទួយវិស័យទេសចរណ៍នៅក្នុងប្រទេសកម្ពុជា ដែលជាវិស័យដ៏សំខាន់មួយសម្រាប់សេដ្ឋកិច្ច តាមរយៈការជម្រុញម្ចាស់អាជីវកម្មឲ្យងាកមកប្រើប្រាស់វិធីសាស្ត្រទូទាត់តាមរយៈបច្ចេកវិទ្យា contactless ឲ្យកាន់តែច្រើនឡើង ។ កម្រងជំនួយអាជីវកម្ម អនឡាញដែលមាននៅក្នុងគេហទំព័រ [ហេតុអ្វីទទួលយកការទូទាត់ប័ណ្ណឥណទានសម្រាប់អាជីវកម្ម | Visa ] នឹងផ្តល់ការណែនាំលម្អិតជូនដល់ពាណិជ្ជករជាជំហានៗ ក្នុងនោះរួមមានជា ភាសាខ្មែរ និងភាសាអង់គ្លេស ដោយមានទាំងសេចក្តីពន្យល់សម្រាប់អ្នកគិតលុយ ពីរបៀបចាប់ផ្តើម និងបញ្ចប់ប្រតិបត្តិការទូទាត់តាមរយៈឌីជីថលជាដើម ។ កម្មវិធីកញ្ចប់ជំនួយអនឡាញនេះ ភាគច្រើនពិពណ៌នាអំពីមុខងារនៃលក្ខណៈសម្បតិ្ត ប្រភេទ Visa កាត ដែលមានផ្ទុកបច្ចេកវិទ្យា contactless ដោយការសំគាល់លើនិមិត្តសញ្ញា…

  • រដ្ឋមន្ត្រីក្រសួងកសិកម្ម អញ្ជើញជួបសំណេះសំណាលជាមួយសហគមន៍កសិកម្មទំនើបសសី ខេត្តសៀមរាប

    រដ្ឋមន្ត្រីក្រសួងកសិកម្ម អញ្ជើញជួបសំណេះសំណាលជាមួយសហគមន៍កសិកម្មទំនើបសសី ខេត្តសៀមរាប

    សៀមរាប៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដំណើរដោយឯកឧត្តម អ៊ឹម គឹមលាង អភិបាលរងខេត្តសៀមរាប នៅរសៀលថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៤ បានអញ្ជើញជួបសំណេះសំណាលជាមួយសហគមន៍កសិកម្មទំនើបសសី ខេត្តសៀមរាប ។ ឯកឧត្តមរដ្ឋមន្ត្រី បានចុះពិនិត្យស្ថានភាពទីតាំងដីផលិតកម្មសហគមន៍ជាក់ស្តែង ហើយបន្តជួបសំណេះសំណាលជាសមាជិកសហគមន៍ ដើម្បីឈ្វេងយល់ពីបទពិសោធន៍ប្រតិបត្តិការរបស់ក្រុមបណ្តុំមុនចងក្រងជាសហគមន៍កសិកម្មទំនើបនេះ។ ផ្អែកតាមបទពិសោធ និងស្ថានភាពជាក់ស្តែង ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំដល់សហគមន៍កសិកម្មនេះ ដែលទើបបានបង្កើតថ្មីនេះចាប់ផ្តើមសាកល្បងធ្វើផ្ទះសំណាញ់ដែលនៅក្បែរទឹក និងងាយចុះប្រមូលទិញ ពីមួយហិកតាសិន ដោយសារបញ្ហាខ្វះទឹក និងមិនទាន់អាចវាយតម្លៃអំពីប្រភេទដំណាំដែលមានសក្តានុពលនៅលើដីនេះ ដែលទាមទារត្រូវធ្វើទៅតាមទម្រង់ណាដែលអាចធ្វើទៅរួច និងមិនប្រថុយប្រថាន ហើយអាចគ្រប់គ្រងបាន។ ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំបន្ថែមដល់សហគមន៍ ត្រូវពិនិត្យឡើងវិញ និងកែសម្រួលផែនការវិនិយោគរបស់សហគមន៍ទំនើប ទៅតាមស្ថានភាពពិតរបស់សហគមន៍។ ឯកឧត្តមរដ្ឋមន្ត្រី បញ្ជាក់ថា សហគមន៍ត្រូវយកចិត្តទុកដាក់ពិនិត្យបន្ថែមលើការចូលរួមរបស់សហគមន៍ កម្លាំងសមាជិក និងការគ្រប់គ្រងឱ្យបានល្អ ដើម្បីធានាភាពជោគជ័យ ផ្តល់ផលចំណេញដល់សមាជិក ស្របតាមគោលដៅនៃកម្មវិធីគោលនយោបាយ ៕ ប្រភព ៖ ក្រសួងកសិកម្ម

  • ប្រែក្លាយខេត្តកែបទៅជាទីក្រុងឆ្នេរសមុទ្រដែលទាក់ទាញបំផុតនៅកម្ពុជា

    ប្រែក្លាយខេត្តកែបទៅជាទីក្រុងឆ្នេរសមុទ្រដែលទាក់ទាញបំផុតនៅកម្ពុជា

    ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជាបានដាក់គោលដៅប្រែក្លាយខេត្តកែបឱ្យ ទៅជាទីក្រុងឆ្នេរសមុទ្រដែលមានភាពទាក់ទាញបំផុតនៅកម្ពុជា។ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី និងជា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានប្រាប់ទូរទស្សន៍អប្សរាថា ភាពល្អឯកដែលអាចផ្លាស់ប្តូរមុខមាត់របស់ខេត្តកែបនាពេលអនាគត គឺកែបអាចផ្តល់អារម្មណ៍លំហែដ៏ស្ងប់ស្ងាត់បែបធម្មជាតិ ដែលខុសពីខេត្តព្រះសីហនុដែលនឹងឆ្ពោះទៅរកឧស្សាហកម្ម និង ខេត្តកោះកុងដែលនឹងផ្តោតលើអេកូទេសចរណ៍ និងជលផលសមុទ្រ។ ប៉ុន្តែ ដើម្បីសម្រេចគោលដៅនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ប្រាប់ថា ខេត្តកែបចាំបាច់ត្រូវតែពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ និងអនាម័យជូនប្រជាជន និងភ្ញៀវទេសចរ និងកែលម្អហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្តដើម្បីសម្រួលការធ្វើដំណើរ និងជំរុញការដើរកំសាន្តទៅតំបន់ទេសចរណ៍ផ្សេងនៅក្នុងខេត្ត។ ខេត្តកែប គឺជាខេត្ត តូចជាង គេដែល ស្ថិត នៅ ភាគ ខាងនិរតី ប្រទេស កម្ពុជា។ ហ៊ុព័ន្ធដោយសមុទ្រនៅចំពីមុខ និងជួរភ្នំនៅពីក្រោយ ខេត្តនេះ មានទីតាំងគោលដៅទេសចរណ៍ និងរមណីយដ្ឋាន ដ៏គួរឲ្យ ទាក់ ទាញ ចំនួន៤២កន្លែង ដូចជា ក្រុមកោះ នភ្នំ  ឧទ្យាន ព្រៃ កោងកាង…

  • កម្ពុជា និង ថៃ សហការ ភ្ជាប់ សេវា រថភ្លើង ដឹក អ្នកដំណើរ ឆ្លងកាត់ ព្រំដែន

    កម្ពុជា និង ថៃ សហការ ភ្ជាប់ សេវា រថភ្លើង ដឹក អ្នកដំណើរ ឆ្លងកាត់ ព្រំដែន

    ភ្នំពេញ៖ ដើម្បីបង្កើនការតភ្ជាប់ក្នុងតំបន់ និងសម្រួលដល់ការធ្វើដំណើរឆ្លងកាត់ព្រំដែន កម្ពុជា និងថៃ កំពុងបោះជំហានទៅរកកិច្ចព្រមព្រៀងដ៏សំខាន់មួយដែលអនុញ្ញាតឱ្យរថភ្លើងដឹកអ្នកដំណើរកម្ពុជា តភ្ជាប់ដោយផ្ទាល់ជាមួយរថភ្លើងថៃ នៅស្ថានីយបានខ្លុងឡឹក ស្ថិតនៅជាប់ផ្សាររុងក្លឿរបស់ថៃ និងច្រកឆ្លងដែនក្រុងប៉ោយប៉ែតរបស់ខ្មែរ។ លោក ចន កឺរី នាយកប្រតិបត្តិក្រុមហ៊ុន Royal Railway Cambodia បានប្រាប់ទូរទស្សន៍អប្សរាក្នុងបទសម្ភាសផ្តាច់មុខនៅថ្ងៃព្រហស្បតិ៍នេះថា ក្រុមហ៊ុនរបស់លោក និងប្រតិបត្តិករផ្លូវដែករដ្ឋរបស់ថៃ State Railway of Thailand ឬ SRT នឹងបញ្ចប់ការចរចារក្នុងពេលមួយឬពីសប្តាហ៍ខាងមុខ ដែលនឹងបើកទ្វារថ្មីសម្រាប់ទេសចរណ៍ ពាណិជ្ជកម្ម និងការផ្លាស់ប្តូរវប្បធម៌រវាងប្រទេសទាំងពីរ។ ក្រោមកិច្ចសហការនេះ លោក ចន កឺរី ប្រាប់ថា រថភ្លើងរបស់ខ្មែរនឹងអាចចូលទៅដល់ស្ថានីយរថភ្លើងរបស់ថៃ ដោយអ្នកដំណើរមិនបាច់ដើរឆ្លងកាត់តំបន់សដែលចែកព្រំដែននៃប្រទេសទាំងពីរនោះទេ ពោលគឺ ពួកគេអាចបន្តដំណើរតាមរថភ្លើងថៃនៅក្នុងស្ថានីយតែមួយ។ លើសពីនេះ លោកកំពុងចរចារដើម្បីឲ្យការបំពេញបែបបទឆ្លងដែននៅខាងប៉ោយប៉ែតអាចធ្វើបាននៅលើរថភ្លើងតែម្តង។ គួររំលឹកថា កាលពីមុនវិបត្តិកូវិដ១៩ កម្ពុជាមានសេវារថភ្លើងដឹកអ្នកដំណើរទៅដល់ព្រំដែនប៉ោយប៉ែត ប៉ុន្តែត្រូវចូលចតនៅស្ថានីយខាងកម្ពុជាដែលមានចម្ងាយប្រហែល៧៥០ម៉ែត្រពីព្រំប្រទល់ថៃ។ សេវាកម្មនេះត្រូវបានផ្អាកចាប់តាំងពីវិបត្តិកូវីដមកដល់ពេលបច្ចុប្បន្ន។ ការធ្វើដំណើរតាមរថភ្លើងឆ្លងប្រទេសនេះទៀតសោត នៅតែមិនទាន់ពេញនិយមក្នុងចំណោមប្រជាជនខ្មែរ មួយផ្នែកធំត្រូវការចាយពេលធ្វើដំណើរយូរ និងផលលំបាកក្នុងការឆ្លងដែន។ យ៉ាងក៏ដោយ លោក ចន កឺរី នៃក្រុមហ៊ុន Royal Railway Cambodia ជឿថា…

  • យូអិនឌីភី លាតត្រដាងឧបសគ្គប្រាំធំៗរារាំងសក្តានុពលរបស់យុវជនខ្មែរ

    យូអិនឌីភី លាតត្រដាងឧបសគ្គប្រាំធំៗរារាំងសក្តានុពលរបស់យុវជនខ្មែរ

    លទ្ធផលស្ទង់មតិរបស់កម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ ហៅកាត់ យូអិនឌីភី(UNDP )នាពេលថ្មីៗនេះ បានបង្ហាញពីឧបសគ្គធំៗចំនួនប្រាំដែលរារាំងសក្ដានុពលរបស់យុវជនខ្មែរ ជាបញ្ហាដែលកម្ពុជាចាំបាច់ត្រូវតែដោះស្រាយ។ បញ្ហានោះរួមមាន លទ្ធភាពទទួលបានធនធានហិរញ្ញវត្ថុតិចតួច ខ្វះការអប់រំដែលមានគុណភាព ឱកាសបណ្តុះបណ្តាលមិនគ្រប់គ្រាន់ទាំងជំនាញទន់ និងជំនាញរឹង ឱកាសចូលរួមក្នុងកិច្ចការសង្គមមានកំណត់ និងកង្វះការងារធ្វើនៅតាមខេត្ត។ លើសពីនេះទៀត ការស្ទង់មតិដែលប្រមូលបានពីយុវជនជាង៤០០នាក់នៅ១៧រាជធានីខេត្ត មានអាយុ១៥ទៅ៣០ឆ្នាំ បានកំណត់ភាពក្រីក្រ ការអប់រំគុណភាពអន់ ការធ្វើចំណាកស្រុក ការប្រើប្រាស់ថ្នាំញៀន ការចំណាយខ្ពស់ក្នុងការរស់នៅ និងការថែទាំងសុខភាព ជាបញ្ហាប្រឈមធំបំផុតដែលរារាំងការអភិវឌ្ឍន៍ប្រទេស។ លោក សាន បូរី ជាយុវជនម្នាក់រស់នៅរាជធានីភ្នំពេញ បានប្រាប់ទូរទស្សន៍អប្សរាថា ការស្ទង់មតិនេះ ពិតជាបានឆ្លុះបញ្ចាំងអំពីកង្វល់មួយចំនួនរបស់យុវជន។ លោកលើកឧទាហរណ៍ពីបញ្ហាអប់រំ ដោយលោកថាការបណ្តុះបណ្តាលជំនាញឱ្យសមស្របតាមទីផ្សារការងារនៅតែជាឧបសគ្គ។ ចំណែកគុណភាពនៃការទទួលបានការអប់រំបែបទំនើប ឬតាមបច្ចេកវិទ្យានៅមានកម្រិតនៅឡើយ។ ទន្ទឹមនឹងឧបសគ្គ និងបញ្ហាប្រឈមទាំងនេះ យុវជនខ្មែរក៏បានកត់សម្គាល់ឃើញពីវឌ្ឈនភាពមួយចំនួនដើម្បីសម្រេចគោលដៅអភិវឌ្ឍប្រកបដោយចីរភាព SDGs ដែលកំណត់ដោយអង្គការសហប្រជាជាតិផងដែរ។ ៦០ភាគរយនៃពួកគេបានឃើញពីភាពប្រសើរឡើងខ្លះដែរ ក្នុងវិស័យសុខាភិបាល សុខមាលភាព និងទឹកស្អាត និងអនាម័យ។ ការស្ទង់មតិដដែលនេះ បង្ហាញទៀតថា ក្នុងរយៈពេលប្រាំឆ្នាំខាងមុខ ក្រុមយុវជនទាំងនេះចង់ឃើញកម្ពុជា មានប្រព័ន្ធអប់រំដែលមានគុណភាពខ្ពស់ មានការងារច្រើននៅខេត្តនិងជនបទ និងការអភិវឌ្ឍដែលមានតុល្យភាពរវាងតំបន់ទីក្រុង និងជនបទ។ លើសពីនេះទៀត យុវជនបានសង្កត់ធ្ងន់លើតម្រូវការសម្រាប់ការទទួលបានសេវាសាធារណៈកាន់តែប្រសើរឡើង និងបានអំពាវនាវឱ្យមានការកែលម្អហេដ្ឋារចនាសម្ព័ន្ធបន្ថែមទៀត។…