Category: វិទ្យុសំលេងយុវជន (VOY – FM 97MHz)

  • គម្រោងសាងសង់ផ្លូវរថភ្លើងល្បឿនលឿន ១៦០គីឡូម៉ែត្រក្នុងមួយម៉ោង ភ្នំពេញ-ប៉ោយប៉ែត ត្រូវពន្យាពេល

    គម្រោងសាងសង់ផ្លូវរថភ្លើងល្បឿនលឿន ១៦០គីឡូម៉ែត្រក្នុងមួយម៉ោង ភ្នំពេញ-ប៉ោយប៉ែត ត្រូវពន្យាពេល

    ភ្នំពេញ៖ គម្រោងលើកកម្រិតផ្លូវដែកល្បឿនលឿនភាគខាងជើង ពីរាជធានីភ្នំពេញ ទៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដែលអាចឲ្យរថភ្លើងរត់បានរហូតដល់ទៅ ១៦០គីឡូម៉ែត្រក្នុងមួយម៉ោង ត្រូវបានពន្យាពេលជាផ្លូវការ។ ក្រសួងសាធាណការនិងដឹកជញ្ជូន បានឲ្យក្រុមហ៊ុនសាជីវកម្មថ្នល់ និងស្ពានចិន (CRBC) សិក្សាពីគម្រោងនេះកាលពីឆ្នាំ២០២២ និងបានប្រកាសជាសាធារណៈនៅខែមករាឆ្នាំ ២០២៣ អំពីផែនការចាយបួនពាន់លានដុល្លារ ដែលរួមទាំងសម្រាប់ការសាងសង់ផ្លូវនេះដែលមានប្រវែង ៣៨២គីឡូម៉ែត្រ មានស្ថានីយសរុបចំនួន៣៣ ដោយស្ថានីយចំនួន១៩ ក្នុងផែនការរយៈពេលខ្លី និងស្ថានីយ ១៤ទៀត ក្នុងផែនការរយៈពេលវែង និងចំណាយមួយចំនួនលើទូ និងរថភ្លើងផងដែរ។ ឯកឧត្តម ស៊ុន ចាន់ថុលដែលកាលនោះគឺជារដ្ឋមន្ត្រីក្រសួងសាធាណៈការ និងដឹកជញ្ជូន និយាយច្បាស់ៗថា គម្រោងនេះនឹងកើតឡើងឆាប់ៗ និងបញ្ចប់ក្នុងរយៈពេលបួនឆ្នាំ។ ក៏ប៉ុន្តែ ក្នុងកម្មវិធីសំណេះសំណាលមួយនៅខេត្តកំពង់ផែក្រុងព្រះសីហនុនាពេលថ្មីៗនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានបង្វែរគម្រោងផ្លូវដែកល្បឿនលឿននេះ ងាកទៅរកការពង្រឹងបណ្តាញផ្លូវដែកដែលមានស្រាប់វិញ ដើម្បីឲ្យរថភ្លើងអាចរត់ក្នុងល្បឿនធម្មតាត្រឹម ៨០គីឡូម៉ែត្រក្នុងមួយម៉ោង។ សម្តេចថា ផ្លូវដែកល្បឿនលឿនថ្លៃពេក ហើយប្រាប់ឲ្យផ្អឹបទុកគម្រោងនេះសិន។  ការសម្រេចចិត្តនេះ ធ្វើឡើងចំពេលរដ្ឋាភិបាលកំពុងព្យាយាមពង្រីកសក្តានុពលដឹកជញ្ជូនទំនិញតាមផ្លូវដែក ដែលមកដល់ពេលនេះ មានទំនិញប្រហែលតែ៦ ភាគរយប៉ុណ្ណោះនៃទំនិញចេញចូលប្រទេសកម្ពុជា ត្រូវបានដឹកតាមផ្លូវដែក។ ទំនិញច្រើនលើសលុបត្រូវបានដឹកតាមផ្លូវថ្នល់ ដែលនាំឲ្យមានតម្លៃខ្ពស់ ខូចខាតផ្លូវ និងបង្កហានិភ័យនៃគ្រោះថ្នាក់ចរាចរខ្ពស់ជាងការដឹកជញ្ជូនតាមផ្លូវដែក។ ប៉ុន្តែ…

  • គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹតលក់ភាគហ៊ុន ១០០% ឱ្យធនាគារតៃវ៉ាន់ SinoPac

    គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹតលក់ភាគហ៊ុន ១០០% ឱ្យធនាគារតៃវ៉ាន់ SinoPac

    ភ្នំពេញ៖ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹតបានសម្រេចលក់ភាគហ៊ុន ១០០ភាគរយ ទៅក្រុមហ៊ុនតៃវ៉ាន់ SinoPac Holdings ក្នុងតម្លៃជាង ៥៤០លានដុល្លារ។ ការទិញលក់នឹងចែក ជាបីដំណាក់កាល។ ដំណាក់កាលទីមួយ ក្រុមហ៊ុននឹងទិញយក ៨០ភាគរយក្នុងតម្លៃប្រហែល ៤៣៥ លានដុល្លារ ហើយបន្ទាប់មកនឹងទិញយក១០ភាគរយទៀតនៅចុងឆ្នាំទី១ និង១០ភាគរយទៀតនឹងទិញយកនៅចុងឆ្នាំទី២។ ក្រុមហ៊ុន SinoPac Holdings ដែលជាបុត្រសម្ព័ន្ធរបស់ធនាគារ SinoPac បានប្រកាសពីការទិញផ្តាច់យកគ្រឹះស្ថានដ៏ធំមួយនេះកាលពីថ្ងៃសៅរ៍ ដោយបញ្ជាក់ថា នេះជាគោលដៅយុទ្ធសាស្រ្តដើម្បីបង្កើនប្រាក់ចំណូល និងពង្រីកសក្តានុពលរបស់ខ្លួននៅអន្តរជាតិ ជាពិសេសនៅទីផ្សារកម្ពុជា ដែលក្រុមហ៊ុននេះថា មានកំណើនសេដ្ឋកិច្ច និងប្រជាសាស្ត្រ ទាក់ទា ញដែលអាចគាំទ្រដល់កំណើនរយៈពេលវែង។ SinoPac ជាម្ចាស់បំណុលដ៏ធំមួយរបស់គ្រឹះស្ថានហិរញ្ញវត្ថុអម្រឹត។ ធនាគារនេះជាអ្នកផ្ដល់កម្ចីដ៏ធំសម្បើមមួយ របស់អម្រឹតតាំងពីឆ្នាំ ២០១៧មក។ លោកជំទាវ ឌិត នីតា ប្រធានក្រុមប្រឹក្សាភិបាលសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) បានប្រាប់ទូរទស្សន៍អប្សរាថា ការទិញលក់ ឬការច្របាច់បញ្ចូលគ្នារវាងស្ថាប័នមីក្រូហិរញ្ញវត្ថ ឬរវាងធនាគានិងមីក្រូហិរញ្ញវត្ថុ គឺជារឿងធម្មតានៅក្នុងវិស័យហិរញ្ញវត្ថុ។ លោកជំទាវថា នេះជាផ្នែកមួយក្នុងការពង្រីកប្រតិបត្តិការអជីវកម្មផ្អែកទៅតាមជម្រើស និងទស្សនៈវិស័យរបស់ស្ថាប័ននីមួយៗ ហើយថា នេះជាសញ្ញាល្អដែលបង្ហាញពីទំនុកចិត្តរបស់អ្នកវិនិយោគទៅលើភាពធន់នៃវិស័យហិរញ្ញវត្ថុនៅកម្ពុជា។ លោកបណ្ឌិត ហុង វណ្ណៈ…

  • ចាយលើសប្រាំលានដុល្លារជីកពង្រីកផ្លូវទឹក សង្គ្រោះកំពង់ផែទេសចរណ៍កំពតដែលជាប់គាំង

    ចាយលើសប្រាំលានដុល្លារជីកពង្រីកផ្លូវទឹក សង្គ្រោះកំពង់ផែទេសចរណ៍កំពតដែលជាប់គាំង

    ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន តាមរយៈការដេញថ្លៃ បានផ្តល់សិទ្ធិឲ្យក្រុមហ៊ុន AZ Builders ដើម្បីសង្គ្រោះកំពង់ផែទេសចរណ៍កំពតដែលត្រូវបានទុកចោលរយៈពេលពីរឆ្នាំមកហើយក្រោយបញ្ចប់ការសាងសង់តាំងពីឆ្នាំ២០២២មក។ ក្រុមហ៊ុន AZ Builders ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនខ្មែរ AZ Group នឹងត្រូវបោះទុនវិនិយោគពី ៥លានទៅ១០លានដុល្លារអាមេរិក ជីកស្តារពង្រីកផ្លូវទឹកឲ្យបានជ្រៅ និងធំទូលាយ ដើម្បីអាចឲ្យនាវាចូលចតបាន។ នេះបើយោងតាមរដ្ឋមន្រ្តីក្រសួងសាធារណការឯកឧត្តម ប៉េង ពោធិ៍នា និង ឯកឧត្តម ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន។ ក្នុងសន្និសីទកាសែតកាលពីថ្ងៃសុក្រសប្តាហ៍មុន ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ឲ្យដឹងថា រដ្ឋាភិបាលគ្រោងចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនវិនិយោគឯកជននេះ នៅអំឡុងត្រីមាសទី២ ឆ្នាំ ២០២៤។ លោករំពឹងថា កំពង់ផែទេសចរណ៍កំពតនឹងអាចដំណើរការបណ្តោះអាសន្ន ក្នុងអំឡុងត្រីមាសទី៣ឆ្នាំនេះ និងគ្រោងបើកជាផ្លូវការនៅចុងឆ្នាំដដែល។ គួរបញ្ជាក់ថា កំពង់ផែទេសចរណ៍នេះ ត្រូវបានសាងសង់កាលពីឆ្នាំ២០១៨ ក្រោមកម្ចីរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB )ក្នុងទំហំទឹកប្រាក់ជាងប្រាំបួនលានដុល្លារ ដោយដំបូងឡើយត្រូវបានគ្រប់គ្រងដោយក្រសួងទេសចរណ៍ មុននឹងផ្ទេរទៅក្រសួងសាធារណការ។ គេមិនបានដឹងពីការបោះបង់កំពង់ផែនេះនោះទេរហូតដល់ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ស៊ុន…

  • ដំណាំបន្លែធម្មជាតិ ជាមុខរបរថ្មីនិងប្រភពចំណូល បន្ថែម របស់ អ្នកឃុំស្វាយជ្រំ

    ដំណាំបន្លែធម្មជាតិ ជាមុខរបរថ្មីនិងប្រភពចំណូល បន្ថែម របស់ អ្នកឃុំស្វាយជ្រំ

    ស្វាយរៀង៖ដំណាំបន្លែធម្មជាតិជាច្រើនប្រភេទ បានក្លាយ ជា មុខរបរថ្មីនិងជាប្រភពចំណូលបន្ថែម សម្រាប់ ប្រជាពលរដ្ឋរស់ នៅភូមិ ត្របែក និងភូមិឃ្មត់ ឃុំស្វាយជ្រំ ស្រុកស្វាយជ្រំ ខេត្ត ស្វាយរៀង ។ផលដំណាំទាំងនេះទទួលការចាប់ អារម្មណ៍ ខ្លាំង ពីអ្នកទិញ ហើយក៏មានទីផ្សារនៅផ្សារស្រុក ស្វាយ ជ្រំផ្ទាល់ និងផ្សារផ្សេងទៀតក្នុងខេត្ត។ បន្ថែមលើការងារស្រែ ចម្ការ កសិករ ព្រហ្ម សារ៉ាន បាន ងាកមកប្រកបរបរដាំបន្លែធម្មជាតិដើម្បីបង្កើនចំណូល។បន្លែមានជាអាទិ៍ ត្រកួន ភ្លៅកង្កែប ស្ពៃ ត្រប់ ល្ពៅ ត្រឡាច ននោង ត្រសក់ កញ្ឆែត ដងវែក កណ្តៀង ស្លឹកគ្រៃ ស្លឹកខ្ទឹម ជីរណា ជីគ្រប់មុខ និងបន្លែផ្សេងៗច្រើនមុខទៀត។ កសិករ ព្រហ្ម សារ៉ាន បាននិយាយថា ដំណាំបន្លែរកចំណូល បានគួរសម ។ក្នុងមួយថ្ងៃអាច រកបានពីប្រាំមួយ ម៉ឺនរៀល ទៅ ១០ម៉ឺន…

  • ក្រុមមហ៊ុនធំៗ ២០ នឹងផ្តល់ឱកាសការងារជាង ៥ពាន់កន្លែង ក្នុងពិព័រណ៍ការងារនៅអគារ KAMPUS នាថ្ងៃទី ៩-១០ ខែឧសភា ខាងមុខ

    ក្រុមមហ៊ុនធំៗ ២០ នឹងផ្តល់ឱកាសការងារជាង ៥ពាន់កន្លែង ក្នុងពិព័រណ៍ការងារនៅអគារ KAMPUS នាថ្ងៃទី ៩-១០ ខែឧសភា ខាងមុខ

    (ភ្នំពេញ)៖ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយ សហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ និងទទួលបានការគាំទ្រដោយអង្គការអន្តរជាតិខាងការងារ (ILO) នឹងរៀបចំពិព័រណ៍ការងារ និងមគ្គទេសន៍អាជីព រយៈពេល២ថ្ងៃជាប់គ្នា គឺនៅថ្ងៃទី ៩-១០ ខែឧសភា ឆ្នាំ២០២៤ នៅទីតាំង អាគារ KAMPUS ជិតស្ពានអាកាសក្បាលថ្នល់ ដោយនាំយកក្រុមហ៊ុន សហគ្រាសធំៗចំនួន ២០ មកជ្រើសរើសបុគ្គលិកសរុបចំនួន ៥៤០០នាក់ ។ លោក ចាប់ ចំណាន មន្ត្រីទំនាក់ទំនងដៃគូពាណិជ្ជករ ដែលបានចូលរួមក្នុងពិព័រណ៌ការងារនៅ KAMPUS កាលពីឆ្នាំ ២០២៣ កន្លងទៅ ហើយបានសម្ភាសការងារជាប់ជាមួយ ធនាគារ Wing បានលើកឡើងថា លោកបានចូលរួម ក្នុងពិព័រណ៌ការងារ និងមគ្គទេសន៍អាជីព កាលពីឆ្នាំ២០២៣ ហើយបានទទួលការប្រឹក្សាយោបល់ពីមន្ត្រី NEA និងទទួលបានគន្លឹះជាច្រើនក្នុងការត្រៀមខ្លួនដាក់ពាក្យរកការងារ។ ជាលទ្ធផល លោក ចំណាន បានសម្ភាសជាប់ការងារភ្លាមៗ ជាមួយធនាគារ Wing នាពេលនោះតែម្តងដែរ។ លោកបន្ថែមថា…

  • សួនកម្សាន្ត និងផ្សាររាត្រីថ្មីមួយ នឹងរួមចំណែកក្នុងការអភិវឌ្ឍ និងទាក់ទាញវិស័យទេសចរណ៍នៅភ្នំពេញ

    សួនកម្សាន្ត និងផ្សាររាត្រីថ្មីមួយ នឹងរួមចំណែកក្នុងការអភិវឌ្ឍ និងទាក់ទាញវិស័យទេសចរណ៍នៅភ្នំពេញ

    ភ្នំពេញ៖ សួនកម្សាន្ត និងផ្សាររាត្រី Phnom Penh Fantasy Park ដែលមានទីតាំងនៅ OCIC ជិតស្ពានជ្រោយចង្វារ បានសម្ពោធជាផ្លូវការកាលពីថ្ងៃទី០៤ និងទី០៥ ខែ ឧសភា ឆ្នាំ២០២៤។សមិទ្ធិនេះ នឹងរួមចំណែកយ៉ាងសកម្ម ក្នុងការអភិវឌ្ឍ និងទាក់ទាញវិស័យទេសចរណ៍នៅរាជធានីភ្នំពេញ ក៏ដូចជាផ្តល់ការងារជូនប្រជាពលរដ្ឋខ្មែរផងដែរ ។ សួនកម្សាន្ត និងផ្សាររាត្រីថ្មីមួយនេះ ផ្តល់ជូនភ្ញៀវនូវសេវាកម្ម និងសកម្មភាពផ្សេងៗជាច្រើន ដើម្បីឱ្យទទួលបានភាពសប្បាយរីករាយ និងបទពិសោធន៍ផ្ទាល់ខ្លួនជាមួយមិត្តភក្តិ និងក្រុមគ្រួសារបាន មិនថាថ្ងៃធ្វើការ ឬនៅពេលចុងសប្តាហ៍។ ក្នុងកម្មវិធីសម្ពោធនេះ មានការចូលរួមពីសិល្បករ និងអ្នកបង្កើតមាតិកាក្នុងបណ្តាញសង្គមជាច្រើន និងភ្ញៀវពិសេសជាច្រើនទៀត អម ដោយការចែកកាដូរអនុស្សាវរីយ៍ ការប្រកាសរង្វាន់នៃការប្រកួតថតរូប ការលេងហ្គេមកម្សាន្ត ការចែកគូប៉ុង និងការ សម្តែងពិសេសជាច្រើនថែមទៀត ។ ប្រធានសួនកម្សាន្ត និងផ្សាររាត្រី Phnom Penh Fantasy Park បានឱ្យដឹងថា សួនដ៏ធំនេះ មានកន្លែងកម្សាន្តចម្បង រួមមាន Camping Bar, សួនកម្សាន្ត, Sky…

  • ឯកឧត្តម ទុយ រី ៖ ព្រឹត្តិការណ៍ពិព័រណ៍កម្ពុជាលើកទី៨ ឆ្នាំ២០២៤ រយៈពេល២ថ្ងៃ បានបញ្ចប់ជាមួយការផ្សារភ្ជាប់គ្នាលើគ្រប់វិស័យរវាង កម្ពុជា-ជប៉ុន

    ឯកឧត្តម ទុយ រី ៖ ព្រឹត្តិការណ៍ពិព័រណ៍កម្ពុជាលើកទី៨ ឆ្នាំ២០២៤ រយៈពេល២ថ្ងៃ បានបញ្ចប់ជាមួយការផ្សារភ្ជាប់គ្នាលើគ្រប់វិស័យរវាង កម្ពុជា-ជប៉ុន

    (ជប៉ុន)៖ ឯកឧត្តម ទុយ រី ឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសជប៉ុន បានគូសបញ្ជាក់ថា ព្រឹត្តិការណ៍ពិព័រណ៍កម្ពុជាលើកទី៨ ឆ្នាំ២០២៤ រយៈពេល២ថ្ងៃ បានបញ្ចប់ដោយអធិកអធម ដែលទាំងអស់នេះគឺជាការផ្សារភ្ជាប់ប្រាស្រ័យទាក់ទងគ្នារវាងប្រជាជន និងប្រជាជន ក៏ដូចជាការចែករំលែកវប្បធម៌ ប្រពៃណីគ្នាទៅវិញទៅមក ជាផ្នែកមួយដើម្បីផ្សារភា្ជប់គោលនយោបាយការបរទេស និងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ដោយប្រើប្រាស់មធ្យោបាយការទូត ក្នុងការចូលរួមលើកកម្ពស់ វិស័យពាណិជ្ជកម្មអន្តរជាតិ និងជំរុញវិនិយោគិនពីបរទេសទៅកម្ពុជា ក៏ដូចជាកាលើកកម្ពស់វិស័យទេសចរណ៍ទៅកម្ពុជាឲ្យបានកាន់តែច្រើនឡើងថែមទៀត។ ថ្លែងក្នុងឱកាសបិទនារសៀលថ្ងៃទី០៤ ខែឧសភា ឆ្នាំ ២០២៤ ឯកឧត្តម ទុយ រី មានប្រសាសន៍ថា តាមការសង្កេតឃើញរបសគណះកម្មាធិការរៀបចំព្រឹត្តិការណ៍ពិពរ័ណ៌កម្ពុជា ឆ្នាំ២០២៤នេះ មានរយៈពេលពីរថ្ងៃ គឺថ្ងៃទី៣-៤ ខែឧសភា នេះ មានភ្ញៀវជាតិ អន្តរជាតិចំរុះជាតិសាសន៍ ប្រមាណជា៨០០០០ នាក់ មកចូលរួមទស្សនាការដាក់តាំងបង្ហាញ នូវផលិតផលមុខម្ហូបរបស់ខ្មែរ ការសម្ដែងនូវរបាំបុរាណខ្មែរ ការបង្ហាញសម្លៀកបំពាក់ប្រពៃណីខ្មែរ ការប្រគុំតន្ត្រី និងច្រៀង ដោយមិត្តជប៉ុន និងការសំដែងក្បាច់គុនបុរាណខ្មែរ រួមទស្សនីយភាពកំសាន្តជាច្រើន ប្រកបដោយបរិយាកាសសប្បាយរីករាយស្និទ្ធស្នាលជាទីបំផុត។ ជាមួយគ្នានេះ ឯកឧត្ដម ទុយ រី ក្នុងនាមស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន…

  • ក្រុមអ្នកកែច្នៃត្រីឆ្អើរកំពុងរៀបចំដំណើការបង្កើតជាសហគ្រាសសហគមន៍ខ្នាតតូច

    ក្រុមអ្នកកែច្នៃត្រីឆ្អើរកំពុងរៀបចំដំណើការបង្កើតជាសហគ្រាសសហគមន៍ខ្នាតតូច

    (ភ្នំពេញ)៖ របរធ្វើត្រីឆ្អើរ គឺជាមុខរបរចម្បងមួយ និងជាប្រភពប្រាក់ចំណូលដ៏សំខាន់សម្រាប់ ប្រជាសហគមន៍រស់នៅក្នុង តំបន់ បឹងទន្លេសាប ក៏ដូចជាសហគមន៍តំបន់ការពារធម្មជាតិទួលនាងសាវផ្លូវហ្លួងផងដែរ ។ ទោះបីយ៉ាងណាដោយសារកង្វះខាតនូវធនធាន និងបច្ចេកទេសបានធ្វើឲ្យដំណើរការផលិតជួបប្រទះនូវបញ្ហាកង្វះអនាម័យ និងគុណភាពនៅឡើយ។ អង្គការជីវិតធម្មជាតិនៅកម្ពុជា (NatureLife Cambodia)បានឱ្យដឹងថាព្រោះដោយមើលឃើញពីតម្រូវការចាំបាច់នេះ កាលពីខែមេសា ឆ្នាំ២០២៤ អង្គការជីវិតធម្មជាតិនៅកម្ពុជា បាន សហការជាមួយសហគមន៍តំបន់ការពារធម្មជាតិទួលនាងសាវផ្លូវហ្លួងរៀបចំចងក្រងប្រជាសហគមន៍ ដែលកំពុង ប្រកបរបរឆ្អើរត្រីជាក្រុម ក្នុងទម្រង់ជាសហគ្រាសសហគមន៍ខ្នាតតូច ក្នុងគោលបំណងលើកកម្ពស់កម្រិត ជីវភាព ប្រជាសហគមន៍មូលដ្ឋាន និងជំរុញការលើកកម្ពស់គុណភាព និងអនាម័យផលិផលរួមទាំងបញ្ចូលនូវ គោលការណ៍ អភិរក្សធនធានធម្មជាតិផងដែរ។ សមាជិកសហគមន៍បានចុះឈ្មោះជាសមាជិកក្រុមផលិតត្រីឆ្អើរចំនួន ២៩ រូប (ស្ដ្រីចំនួន ១៨រូប) និងបានកំណត់ បង្កើតជា ២ ក្រុម ដោយបានកំណត់ឈ្មោះជាផ្លូវការថា “សហគ្រាសកសិផលអភិរក្សទន្លេសាប”។ ក្នុងកិច្ចប្រជុំនេះ សហគមន៍ក៏បានរៀបចំការបោះឆ្នោតជ្រើសរើសគណៈកម្មការគ្រប់គ្រងសម្រាប់ក្រុមទាំងពីរ ដោយមានតំណាងចំនួន ៣ រូប ដែលបេក្ខភាពជាប់ជាប្រធានសុទ្ធតែជាស្រ្ដី។ បន្ទាប់ពីលទ្ធផលជ្រើសរើសរួច ក្រុមការងារក៏បានកំណត់បង្ហាញពីរចនាសម្ព័ន្ធ តួនាទី និងដំណើរការគ្រប់គ្រងដល់គណៈកម្មការជាប់ឆ្នោត និងកំណត់ផែនការសកម្មភាពបន្តសម្រាប់ផ្សព្វផ្សាយជ្រើសរើសសមាជិកបន្ថែម រៀបចំទីតាំងសហគ្រាស និងផែនការអាជីវកម្ម។ គួរបញ្ជាក់ផងដែរថា…

  • អង្ករក្រអូបត្រូវប៉ាន់! ម៉ាឡេស៊ីស្នើឱ្យកម្ពុជាផលិតឱ្យបានច្រើនដើម្បីនាំចូលទៅម៉ាឡេស៊ី

    អង្ករក្រអូបត្រូវប៉ាន់! ម៉ាឡេស៊ីស្នើឱ្យកម្ពុជាផលិតឱ្យបានច្រើនដើម្បីនាំចូលទៅម៉ាឡេស៊ី

    ភ្នំពេញៈអង្ករក្រអូបរបស់កម្ពុជាគឺអង្ករផ្ការំដួល និងសែនក្រអូប កំពុងពេញនិយមនៅប្រទេសម៉ាឡេស៊ី។ ភាគីម៉ាឡេស៊ី បានស្នើសុំឱ្យកម្ពុជាផលិតអង្ករប្រភេទនេះឱ្យបានច្រើនសម្រាប់នាំចេញទៅម៉ាឡេស៊ី។ នេះបើយោងតាមការឲ្យដឹងពីសហព័ន្ធស្រូវអង្ករកម្ពុជា។ សហព័ន្ធស្រូវអង្ករកម្ពុជា បញ្ជាក់ថា ម៉ាឡេស៊ីបានសន្យានឹងដឹកនាំក្រុមហ៊ុននានាដែលជាក្រុមហ៊ុននាំចូលអង្ករមកទស្សនកិច្ចសិក្សាដល់រោងម៉ាស៊ីនស្រូវនៅកម្ពុជានានៅក្នុងខែកញ្ញាឆ្នាំ២០២៤នេះដែលជារដូវប្រមូលផលស្រូវមិនប្រកាន់ដូវវគ្គទី២។ ម៉ាឡេស៊ីជាប្រទេសធំទី៣ ដែលកម្ពុជាបាននាំចេញអង្កការប្រចាំឆ្នាំ បរិមាណជាង ៥ម៉ឺនតោន ដែលអង្ករទាំងនោះគី ៩៥ភាគរយ ជាអង្ករផ្ការំដួល និង សែនក្រអូប ដែលមានក្លិនក្រអូបឈ្ងុយ។ ចំណែកកម្ពុជាជាប្រទេសធំទី៥ ដែលប្រទេសម៉ាឡេស៊ីបាននាំអង្ករចូលក្នុងចំណោមប្រទេសទាំង១២។ ការបរិភោគអង្ករទាំងពីរប្រភេទនេះក្នុងចំណោមប្រជាជនម៉ាឡេស៊ី មានកំណើនជាង១០ភាគរយប្រចាំឆ្នាំ។ នេះបើយោងតាមក្រុមហ៊ុនរដ្ឋប្រទេសម៉ាឡេស៊ី Padiberas Nasional Bhd (BERNAS) ដែលជាក្រុមហ៊ុនផ្តាច់មុខលើការនាំចូល និងក្រុមហ៊ុនទទួលចែកចាយបន្តនៅក្នុងប្រទេសម៉ាឡេស៊ី។ ក្នុងត្រីមាសទី១ ឆ្នាំ២០២៤នេះ ការនាំចេញស្រូវអង្កររបស់កម្ពុជាមានតម្លៃសរុបជាង ៧២៣លានដុល្លារអាមេរិក។ ពេញមួយឆ្នាំ២០២៣ការនាំចេញស្រូវអង្កររបស់កម្ពុជាមានទឹកប្រាក់ជាង ១ ៧០០លានដុល្លារក្នុងនោះការនាំចេញអង្ករមានជាង ៤៦៦លានដុល្លារ និងស្រូវជាង ១ ៣០០លានដុល្លារ៕ដោយៈយ៉ែម សុផល

  • កម្ចីសម្រាប់អាជីវកម្មខ្នាតតូចនៅកម្ពុជាកើនដល់ ៣៤ពាន់លានដុល្លារ អ្នកសងយឺតកាន់តែច្រើន

    កម្ចីសម្រាប់អាជីវកម្មខ្នាតតូចនៅកម្ពុជាកើនដល់ ៣៤ពាន់លានដុល្លារ អ្នកសងយឺតកាន់តែច្រើន

    ភ្នំពេញ៖ គិតត្រឹមត្រីមាសទី១ឆ្នាំ២០២៤នេះ កម្ចីលក្ខណៈបុគ្គលសម្រាប់អាជីវកម្មខ្នាតតូចបានកើនដល់ ៣៤ពាន់លានដុល្លារអាមេរិក ដោយមានអ្នកខ្ចីជិត ១,៩លាននាក់ឬគណនី ដែលចំនួនអ្នកខ្ចីបានថយចុះតិចតួចត្រឹមជាង១ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើយោងតាមបាយការណ៍របស់ក្រុមហ៊ុន ក្រេឌីត ប្យួរ៉ូ ខេមបូឌា ខូ អិលធីឌី (CBC) ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍នេះ។ របាយការណ៍ដដែលបង្ហាញថា ក្នុងចំណោមកម្ចីសរុប ឥណទានអចលនទ្រព្យមានចំណែកធំជាងគេរហូតដល់ ៦៨ភាគរយ ឥណទានកសិកម្ម ១១ភាគរយ កម្ចីទ្រព្យសកម្ម ៧ភាគរយ ,សំណង់ ២ភាគរយ និងក្រៅពីនោះជាកម្ចីមូលធន រួមទាំងសម្រាប់ប្រតិបត្តិការ។ តម្រូវការឥណទានបានកើនឡើងនៅតំបន់ខ្ពង់រាប តំបន់ទំនាប តំបន់ឆ្នេរ និង តំបន់បឹងទន្លេសាប។ ទន្ទឹមនឹងការកើនឡើងនូវកម្ចីនេះ ចំនួនអ្នកសងយឺតយ៉ាវក៏កើនឡើងផងដែរ។ CBC បង្ហាញថា អត្រាអ្នកសងយឺតលើសពី៣០ថ្ងៃបានកើនឡើងពីជាង ៦ភាគរយក្នុងត្រីមាសទីបួន ឆ្នាំ២០២៣ ទៅជិត ៨ភាគរយ ក្នុងត្រីមាសទី១ឆ្នាំនេះ។ ឥណទានដែលមានអត្រាសងយឺតខ្ពស់បំផុតគឺឥណទានសំណង់ជាមួយនឹងអនុបាតជិត២០ភាគរយ ។ លោក អឿ សុធារ័ត្ន ប្រធាននាយកប្រតិបត្តិនៃក្រុមហ៊ុន ក្រេឌីត ប្យួរ៉ូ ខេមបូឌា ខូ អិលធីឌី លើកឡើងថា តម្រូវការពាក្យស្នើសុំឥណទានបុគ្គលប្រើប្រាស់សម្រាប់អាជីវកម្មខ្នាតតូចមានការកើនឡើង ប៉ុន្តែគុណភាពឥណទានមានការធ្លាក់ចុះ។ ប៉ុន្តែ លោកមិនបានបញ្ជាក់ពីមូលហេតុទេ។ ក្នុងស្ថានភាពសេដ្ឋកិច្ចតឹងតែង…