អង្ករក្រអូបត្រូវប៉ាន់! ម៉ាឡេស៊ីស្នើឱ្យកម្ពុជាផលិតឱ្យបានច្រើនដើម្បីនាំចូលទៅម៉ាឡេស៊ី

ភ្នំពេញៈអង្ករក្រអូបរបស់កម្ពុជាគឺអង្ករផ្ការំដួល និងសែនក្រអូប កំពុងពេញនិយមនៅប្រទេសម៉ាឡេស៊ី។ ភាគីម៉ាឡេស៊ី បានស្នើសុំឱ្យកម្ពុជាផលិតអង្ករប្រភេទនេះឱ្យបានច្រើនសម្រាប់នាំចេញទៅម៉ាឡេស៊ី។ នេះបើយោងតាមការឲ្យដឹងពីសហព័ន្ធស្រូវអង្ករកម្ពុជា។

សហព័ន្ធស្រូវអង្ករកម្ពុជា បញ្ជាក់ថា ម៉ាឡេស៊ីបានសន្យានឹងដឹកនាំក្រុមហ៊ុននានាដែលជាក្រុមហ៊ុននាំចូលអង្ករមកទស្សនកិច្ចសិក្សាដល់រោងម៉ាស៊ីនស្រូវនៅកម្ពុជានានៅក្នុងខែកញ្ញាឆ្នាំ២០២៤នេះដែលជារដូវប្រមូលផលស្រូវមិនប្រកាន់ដូវវគ្គទី២។
 
ម៉ាឡេស៊ីជាប្រទេសធំទី៣ ដែលកម្ពុជាបាននាំចេញអង្កការប្រចាំឆ្នាំ បរិមាណជាង ៥ម៉ឺនតោន ដែលអង្ករទាំងនោះគី ៩៥ភាគរយ ជាអង្ករផ្ការំដួល និង សែនក្រអូប ដែលមានក្លិនក្រអូបឈ្ងុយ។ ចំណែកកម្ពុជាជាប្រទេសធំទី៥ ដែលប្រទេសម៉ាឡេស៊ីបាននាំអង្ករចូលក្នុងចំណោមប្រទេសទាំង១២។ ការបរិភោគអង្ករទាំងពីរប្រភេទនេះក្នុងចំណោមប្រជាជនម៉ាឡេស៊ី មានកំណើនជាង១០ភាគរយប្រចាំឆ្នាំ។ នេះបើយោងតាមក្រុមហ៊ុនរដ្ឋប្រទេសម៉ាឡេស៊ី Padiberas Nasional Bhd (BERNAS) ដែលជាក្រុមហ៊ុនផ្តាច់មុខលើការនាំចូល និងក្រុមហ៊ុនទទួលចែកចាយបន្តនៅក្នុងប្រទេសម៉ាឡេស៊ី។
 
ក្នុងត្រីមាសទី១ ឆ្នាំ២០២៤នេះ ការនាំចេញស្រូវអង្កររបស់កម្ពុជាមានតម្លៃសរុបជាង ៧២៣លានដុល្លារអាមេរិក។ ពេញមួយឆ្នាំ២០២៣ការនាំចេញស្រូវអង្កររបស់កម្ពុជាមានទឹកប្រាក់ជាង ១ ៧០០លានដុល្លារក្នុងនោះការនាំចេញអង្ករមានជាង ៤៦៦លានដុល្លារ និងស្រូវជាង ១ ៣០០លានដុល្លារ៕
ដោយៈយ៉ែម សុផល

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner