-
ក្រុមហ៊ុនតូយ៉ូតាបើកជាផ្លូវការរោងចក្រផ្គុំ និងដំឡើងរថយន្តនៅកម្ពុជា

ភ្នំពេញ៖ ជាមួយនឹងទុនវិនិយោគជិត៣៧លានដុល្លារអាមេរិកលើផ្ទៃទំហំជាងបួនហិកតា ស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេសរ៉ូយ៉ាល់គ្រុបភ្នំពេញ ,ក្រុមហ៊ុនតូយ៉ូតា ស៊ុយស៊ូ មេនូហ្វេកឆឺរីង(Toyota Tsusho Manufacturing) (Cambodia) Co., Ltd បានសម្ពោធបើកជាផ្លូវការនូវរោងចក្រផ្គុំ និងដំឡើងរថយន្តតូយ៉ូតានៅកម្ពុជាកាលពីព្រឹកថ្ងៃព្រហស្បតិ៍ទី២ ខែឧសភា ឆ្នាំ២០២៤ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចលកម្ពុជា ឯកឧត្តម អាតស៊ូស៊ី យូអេណូ( Atsushi Ueno) អគ្គរាជទូតជប៉ុនប្រចាំកម្ពុជា ព្រមទាំងមន្រ្តីជាន់ខ្ពស់រាជរដ្ឋាភិបាល និងមន្រ្តីក្រុមហ៊ុនជាច្រើនរូប ។ ព្រឹត្តិការណ៍នៅព្រឹកថ្ងៃទី២ ខែឧសភានេះ របស់ក្រុមហ៊ុនតូយ៉ូតា ត្រូវបានចាត់ទុកជាសមិទ្ធផលថ្មីសន្លាងមួយទៀតក្នុងវិស័យឧស្សាហកម្មយានយន្តនៅកម្ពុជា និងជាការបោះទុនដ៏ធំរបស់ក្រុមហ៊ុន បន្ទាប់ពីអនុស្សរណៈយោគយល់លើកិច្ចសហប្រតិបត្តិការ សម្រាប់ការអភិវឌ្ឍឧស្សាហកម្មយានយន្ត ត្រូវបានចុះហត្ថលេខាររវាងរាជរដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុន Toyota Tsusho កាលពីខែវិច្ឆិកា ឆ្នាំ២០២២។ សម្ដេចធិបតីនាយករដ្ឋមន្រ្តីកម្ពុជា បានកត់សម្គាល់ដោយមោទនភាពចំពោះការសម្រេចចិត្តវិនិយោគរបស់ក្រុមហ៊ុនតូយ៉ូតា ។សម្ដេចបានថ្លែងទៅកាន់អ្នកចូលរួមនិងជាសាធារណៈថា កម្ពុជាមានចក្ខុវិស័យប្រែក្លាយខ្លួនជាមជ្ឈមណ្ឌលប្រមូលផ្តុំសកម្មភាពផលិតគ្រឿងបង្គំយានយន្ត និងបរិក្ខារអេឡិចត្រូនិក សម្រាប់នាំចេញទៅទីផ្សារក្នុងតំបន់ និងសកលលោក ដែលការសម្រេចបានចក្ខុវិស័យនេះ នឹងនាំមកជាផ្លែផ្កាវិជ្ជមានជាច្រើន សម្រាប់ការអភិវឌ្ឍសង្គមសេដ្ឋកិច្ចជាតិ ។ ទាក់ទងនឹងវត្តមានរបស់ក្រុមហ៊ុន Toyota Tsushoនៅកម្ពុជា សម្ដេចធិបតីបានបញ្ជាក់ថា…
-
ក្រុមហ៊ុនអាកាសចរណ៍ Emirates ដំណើការជើងហោះហើរមកទីក្រុងភ្នំពេញឡើងវិញ

ភ្នំពេញ៖ ជើងហោះហើរដំបូងលេខ EK348 ប្រភេទយន្តហោះ Boeing 777-300ER របស់ក្រុមហ៊ុនអាកាសចរណ៍ Emirates នៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៤ បាននាំអ្នកដំណើរចម្រុះជាតិសាសន៍ជិត ១៨០នាក់ ពីទីក្រុងឌូបៃ មកអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ បន្ទាប់ពីក្រុមហ៊ុននេះ បានសម្រេចចិត្តតភ្ជាប់ជើងហោះហើរត្រង់មកកម្ពុជាឡើងវិញ។ ថ្លែងក្នុងពិធីនេះ ឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានមានប្រសាសន៍ថា ការចាប់ផ្ដើមជើងហោះហើរឡើងវិញនៅថ្ងៃនេះ គឺបង្ហាញឱ្យឃើញពីការប្ដេជ្ញាចិត្តបង្កើនឱ្យមានភាពងាយស្រួល និងលទ្ធភាពប្រើប្រាស់កាន់តែច្រើនបន្ថែមទៀត សម្រាប់ប្រជាពលរដ្ឋ អាជីវកម្ម និង ភ្ញៀវទេសចរ ទាំងកម្ពុជា និងអេមីរ៉ាតអារ៉ាប់រួម។ ឯកឧត្តមបន្តថា ស្របពេលយើងទាំងអស់គ្នាកំពុងធ្វើដំណើរឈានទៅមុខ នៅក្នុងវិស័យអាកាសចរណ៍ស៊ីវិល ឯកឧត្តមសូមអំពាវនាវឱ្យមានការរួបរួមគ្នាបំពេញការងារ ដើម្បីធានាសន្តិសុខ សុវត្ថិភាព និងផាសុកភាពនៃអ្នកធ្វើដំណើតាមផ្លូវអាកាស ចេញ និងចូលកម្ពុជា ព្រមទាំងទទួលបទពិសោធន៍ថ្មីៗ នៃសេវាកម្មលំដាប់ផ្កាយប្រាំរបស់ក្រុមហ៊ុនអាកាសចរណ៏ Emirates នាថ្ងៃនេះផងដែរ។ ឯកឧត្តមសង្ឃឹមថា នឹងមានការតភា្ជប់ជើងហោះហើរត្រង់ ហើយចំនួនជើងហោះហើរនឹងកាន់តែមានច្រើនបន្ថែមទៀតមកកាន់កម្ពុជាពីគ្រប់តំបន់ ដែលនឹងនាំមកនូវការរួមចំណែកជាវិជ្ជមានដល់ការរីកចម្រើនរបស់កម្ពុជា ក្រោមម្លប់សុខសន្តិភាពពេញលេញនាពេលនេះ និងទៅថ្ងៃអនាគត។ លោក Nabil Sultan អនុប្រធានប្រតិបត្តិផ្នែកលក់…
-
ឆេះចម្ការកៅស៊ូ សេដ្ឋី ម៉ុង ឬទ្ធី ខាតបីលានដុល្លារ កម្មករ២០០០នាក់បាត់ការងារ

ភ្នំពេញៈ ចម្ការកៅស៊ូដែលកំពុងប្រមូលផលជាង ២០ហិកតា នៅខេត្តកោះកុង ដែលត្រូវភ្លើងឆេះ បានបណ្តាលឲ្យសេដ្ឋីកសិកម្ម អ្នកឧកញ៉ា ម៉ុង ឬទ្ធី ខាតប្រាក់បីលានដុល្លារ។ លើសពីនេះ ហេតុការណ៍នេះនាំឲ្យប៉ះពាល់ការងាររបស់កម្មករប្រមាណ២០០០ពាន់នាក់។ លោកសេដ្ឋីរូបនេះបានប្រាប់ទូរទស្សន៍អប្សរាថា មូលហេតុដែលបណ្តាលឱ្យកើតមានភ្លើងឆេះចម្ការកៅស៊ូនេះ ផ្តើមចេញពីប្រជាពលរដ្ឋកាប់រានដុតព្រៃដោយមិនមានការប្រុងប្រយ័ត្ន នាំឱ្យឆេះរាលដាលដល់ចម្ការកៅស៊ូលោក។ លោកថានេះជាលើកទី១ហើយដែលឆេះក្នុងទំហំធំ និងខាតប្រាក់ច្រើន។ ប៉ុន្តែ លោកគ្មានបំណងប្តឹងផ្តល់អ្នកដុតព្រៃនោះទេ។ លោកឡើងដូច្នេះថា« ចង់ផ្តាំផ្ញើដល់ប្រជាជនកុំចេះតែដុតព្រៃអ៊ីចឹងទៀត ព្រោះកំដៅកំពុងតែក្តៅខ្លាំង ៤០,៤១,៤២ អង្សារ ហើយគាត់ដុតព្រៃចឹងវារាលដាល ហើយយើងទៅចាប់ទោសអូសដំណើរយ៉ាងម៉េចកើត អាចមានរឿងទៀតជាមួយប្រជាជន»។ ចំពោះបុគ្គលិក និងកម្មករដែលបាត់ការងារ លោកនឹងព្យាយាមប្តូរពួកគេទៅធ្វើការនៅកន្លែងផ្សេងវិញ ដើម្បីឲ្យពួកគេបន្តមានចំណូលសម្រាប់ផ្គត់ផ្គង់ជីវិត។ គួរសម្គាល់ថា បណ្តាប្រទេសនៅទ្វីបអាស៊ីកំពុងប្រឈមនឹងរលកកម្តៅ ខណៈសីតុណ្ណភាពនៅកម្ពុជា មានរហូតដល់ ៤៦អង្សានៅតំបន់ខ្លះនៅថ្ងៃពុធនេះ។ កម្តៅដ៏ក្តៅបែបនេះ បានជះឥទ្ធិពលយ៉ាងខ្លាំងលើប្រជាជន ហើយវាអាចបង្កហានិភ័យដល់សុខភាពថែមទៀត ជាពិសេសក្រុមមនុស្សងាយរងគ្រោះមនុស្សចាស់ កុមារ និងហានិភ័យនៃការឆេះព្រៃជាដើម។ អាជ្ញាធរ ក៏បានព្រមានពីគ្រោះរាំងស្ងួតផងដែរ៕ ដោយៈទួន សុផល
-
អាកាសធាតុកាន់តែក្តៅ ក្រសួងអប់រំពិនិត្យលទ្ធភាពផ្អាកការសិក្សានៅសាលា

ភ្នំពេញ:មកដល់ថ្ងៃនេះ អាកាសធាតុកាន់តែក្តៅខ្លាំង លោកជំទាវ ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានប្រាប់ទូរទស្សន៍អប្សរានៅរសៀលថ្ងៃពុធនេះថា ក្រសួងអប់រំនឹងពិនិត្យលទ្ធភាពផ្អាកការសិក្សា នៅសាលារៀន។ លោកជំទាវ បញ្ជាក់ទៀតថា ក្រសួងបានបើកលទ្ធភាពឱ្យគណៈគ្រប់គ្រងសាលានីមួយៗនៅទូទាំងប្រទេសអាចសម្រេចតាមស្ថានភាពជាក់ស្តែងនៅពេលកម្តៅឡើងក្តៅខ្លាំង។ការលើកឡើងរបស់ លោកជំទាវ ឃួន វិច្ឆិកា នេះគឺស្របពេលដែលសម្តេចធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នៅថ្ងៃពុធដដែលនេះបានណែនាំឲ្យក្រសួងអប់រំគួរពិចារណាផ្អាកការសិក្សានៅតាមសាលារៀន ប្រសិនបើកម្តៅឡើងលើសពី ៤០អង្សាសេ។នៅថ្ងៃនេះ តំបន់ខ្លះនៃប្រទេសកម្ពុជា កម្តៅបានហក់ឡើងដល់ ៤៦អង្សាសេ។ នេះបើយោងតាម លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល។រយៈពេលប៉ុន្មានថ្ងៃនេះ សាលារៀនមួយចំនួននៅទីប្រជុំជនដែលមានឡានទឹក បានបាញ់ស្រោចលើដំបូលសាលារៀន និងទីធ្លាក្នុងសាលា។ ចំណែក សាលានៅតាមជនបទមួយចំនួន លោកគ្រូអ្នកគ្រូ យួរទឹកធុងជះលើបេតុងក្នុងថ្នាក់រៀនដើម្បីបន្ថយកម្តៅ។ កូនសិស្សនៅតាមខេត្ត និងតំបន់ដាច់ស្រយាល រៀនទាំងបែកញើសសស្រាក់ ហើយនិយាយថា ពួកគេរៀនមិនសូវចូលទេដោយសារក្តៅពេក។ ចំណែក កូនសិស្សតូចៗខ្លះបានជួតក្បាលនឹងក្រមាសើម។ ក្រសួងសុខាភិបាលថ្មីៗនេះ បានព្រមានថាអាកាសធាតុក្តៅបែបនេះ អាចបណ្តាលឲ្យគាំងបេះដូង រលាកផ្លូវដង្ហើម ហើយការខ្វះជាតិទឹកក៏បណ្តាលឱ្យកើតជំងឺអសន្នរោគ រាគរួស គ្រុនពោះវៀនផងដែរ។លោក អន គុណរ័ត្ន នាយកសាលាបឋមសិក្សាវត្តបូព៌…
-
អ៊ែរ អេស៊ា ខ្មែរ ចេញដឹកភ្ញៀវថ្ងៃដំបូងប្រើយន្តហោះបារំាង អ៊ែរ ប៊ើសA320 ពីរគ្រឿង

ភ្នំពេញៈនៅថ្ងៃព្រហស្បតិ៍នេះ ក្រុមហ៊ុន អ៊ែរ អេស៊ា ខេមបូឌា(Air Asia Cambodia )ចាប់ផ្តើមបើកការហោះហើរទៅខេត្តព្រះសីហនុ និងសៀមរាបជាផ្លូវការ ដោយប្រើយន្តហោះពីរគ្រឿងផលិតនៅប្រទេសបារាំង ប្រភេទ អ៊ែរប៊ើស(Airbus A320)។ យន្តហោះនេះអាចដឹកអ្នកដំណើរជាង២០០នាក់។លើកឡើងក្នុងពិធីសម្ពោធផ្លូវការថ្ងៃពុធនេះ ឯកឧត្តម ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល និយាយថា នេះជាប្រវត្តិសាស្ត្រថ្មីមួយទៀតនៃវិស័យអាកាសចរណ៍របស់កម្ពុជា។ លោក Tony Fernandes ទីប្រឹក្សា និងជានាយកនៃក្រុមហ៊ុនអាកាសចរណ៍ AirAsia Aviation Group ប្រជាជនកម្ពុជារាប់លាននាក់នឹងអាចធ្វើដំណើរបានតាមយន្តហោះក្នុងតម្លៃសំបុត្រទាបបំផុត។ យោងតាមគេហទំព័រលក់សំបុត្ររបស់ AirAsia តម្លៃសំបុត្រពីរាជធានីភ្នំពេញទៅខេត្តសៀមរាប សម្រាប់ថ្ងៃស្អែក មានតម្លៃ $35សម្រាប់មួយកន្លែងដោយរាប់បញ្ជូលទាំងពន្ធ។ តម្លៃនេះថោកជាងក្រុមហ៊ុនអាកាសចរណ៍ Cambodia Angkor Air ដែលលក់សំបុត្រពីភ្នំពេញទៅសៀមរាបប្រហែល ៨០ដុល្លារ។ ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា អ្នកនាំពាក្យអាកាសចរណ៍ស៊ីវិល ប្រាប់ទូរទស្សន៍អប្សរាថា ជើងហោះហើរក្នុងស្រុកដំបូងរបស់ Air Asia មានចំនួនភ្ញៀវទេសចរពេញ ១០០ភាគរយគឺ ១៨០នាក់ ពីភ្នំពេញទៅខេត្តសៀមរាប។ ដោយឡែកពីសៀមរាប ទៅព្រះសីហនុ…
-
ត្រៀមធ្វើទំនើបកម្មផ្លូវដែកភ្នំពេញ-ប៉ោយប៉ែត និងសាងសង់ស្ពានរំលងផ្លូវសម្រាប់រថភ្លើង

ភ្នំពេញ៖ រាជរដ្ឋាភិបាលនៅថ្ងៃពុធនេះបានជំរុញឱ្យក្រសួងសាធារណការ និងដឹកជញ្ជូន ពន្លឿនការធ្វើទំនើបកម្ម ផ្លូវដែកប៉ែកខាងជើងពីរាជធានីភ្នំពេញ ទៅក្រុងប៉ោយប៉ែតនៃខេត្តបន្ទាយមានជ័យ ដើម្បីឱ្យរថភ្លើងអាចរត់ល្បឿនយ៉ាងហោច ៨០គីឡូម៉ែត្រ ក្នុងមួយម៉ោង។ នៅពេលនេះ ផ្លូវដែកប្រវែង៣៨៦គីឡូម៉ែត្រនេះ រទេះភ្លើងអាចរត់បានត្រឹម៥០គីឡូម៉ែត្រក្នុងមួយម៉ោងតែប៉ុណ្ណោះ។ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាបានឲ្យដឹងថា ដែកកំណល់ផ្លូវរថភ្លើងមានហើយ នៅចាំតែផ្លាស់ប្តូរជាមួយដែកបច្ចុប្បន្នប៉ុណ្ណោះ។ ឯកឧត្តម ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន មិនទាន់ឆ្លើយសំណួររបស់ទូរទស្សន៍អប្សរានៅឡើយនៅថ្ងៃពុធនេះ អំពីពេលវេលានៃការចាប់ផ្តើមកែលម្អផ្លូវដែកភាគខាងជើងនេះ និងថាតើវាអាចបញ្ចប់នៅពេលណា ខណៈដែលក្រុមហ៊ុន Royal Railway Cambodia គ្រោងនឹងបើកដំណើរការរថភ្លើងមួយទឹកពីជប៉ុននៅខែមិថុនាខាងមុខ ដែលរថភ្លើងនេះមានសមត្ថភាពរត់បានដល់ទៅ១១០គីឡូម៉ែត្រក្នុងមួយម៉ោង ដែលហួសពីសមត្ថភាពផ្លូវដែក។ ទន្ទឹមនឹងការធ្វើទំនើបកម្មផ្លូវរថភ្លើងនេះ បញ្ហាសុវត្ថិភាពគឺជាក្តីកង្វល់ដ៏ធំរបស់ប្រជាជន ដោយសារតែ កន្លងមកមានគ្រោះថ្នាក់ជាបន្តបន្ទាប់ ជាពិសេសករណីរថភ្លើងបុកឡាន។ ទាក់ទងនឹងបញ្ហានេះ សម្តេចនាយករដ្ឋមន្ត្រី បង្ហើបពីគម្រោងសាងសង់ស្ពានឆ្លងផ្លូវសម្រាប់រថភ្លើងឆ្លងកាត់ ជំនួសឲ្យការប្រើរបាំងនៅកន្លែងផ្លូវបំបែក ដូចបច្ចុប្បន្ន។ ប៉ុន្តែ សម្តេចមិនបានលម្អិតទេថាគម្រោងនេះអាចចេញជារូបរាងនៅពេលណាទេ។ ទោះយ៉ាងណា លោក ជា ចាន់ដារ៉ា ប្រធានសមាគមពាណិជ្ជករដឹកជញ្ជូន និងខ្សែច្រវ៉ាក់ផ្គត់ផ្គង់នៅកម្ពុជា លើកឡើងថា នេះជាសញ្ញាល្អនៃវិស័យដឹកជញ្ជូន ព្រោះជួយកាត់បន្ថយថ្លៃដើម បន្ថយការខូចខាតផ្លូវថ្នល់…
-
កម្ពុជា បច្ចុប្បន្នមានរោងចក្រផ្គុំ និងដំឡើងរថយន្ត ចំនួនប្រាំមួយ នៅក្នុងរាជធានី-ខេត្តចំនួន ៦

ភ្នំពេញ៖ កម្ពុជា បច្ចុប្បន្នមានរោងចក្រផ្គុំ និងដំឡើងរថយន្ត សរុបចំនួនប្រាំមួយ។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ រោងចក្រផ្គុំ និងដំឡើងរថយន្តតូយ៉ូតា ដែលចំណាយទុនវិនិយោគជិត ៣៧លានដុល្លារ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី២ ឧសភា ២០២៤ នៅតំបន់សេដ្ឋកិច្ចពិសេសរ៉ូយ៉ាល់គ្រុបភ្នំពេញ ។ រោងចក្រផ្គុំ និងដំឡើងរថយន្តទាំងប្រាំមួយរួមមាន រោងចក្ររបស់ក្រមហ៊ុន DAEHANAUTO ចាប់ផ្តើមប្រតិបត្តិការឆ្នាំ២០២២ នៅខេត្តស្វាយរៀង ផលិតរថយន្តSAMYUNG។ រោងចក្ររបស់ក្រុមហ៊ុន RMA AUTOMOTIVE ចាប់ផ្តើមឆ្នាំ២០២២ នៅខេត្តពោធិ៍សាត់ ផលិតរថយន្ត FORD ។រោងចក្ររបស់ក្រុមហ៊ុន CAMKO MOTOR ចាប់ផ្តើមឆ្នាំ២០២២ នៅខេត្តកោះកុង ផលិតរថយន្ត HYUNDAI។ រោងចក្ររបស់ក្រុមហ៊ុន HGB MOTORS ASSEMBLY ចាប់ផ្តើមឆ្នាំ២០២៣ នៅខេត្តបន្ទាយមានជ័យ ផលិតរថយន្ត KIA។រោងចក្ររបស់ក្រុមហ៊ុន…
-
ប្រជាពលរដ្ឋ ភូមិប៉ាតឡាង បោះបង់មុខរបរត្បាញរំពាក់ មកលក់ដូរក្នុងវត្ត ចន្ទប្បជោត្តនារាម ហៅវត្តតាសុត ធ្វើឱ្យជីវភាពប្រសើរឡើង

(ខេត្តកំពង់ឆ្នាំង)៖ ដោយសារតែភាពល្បីល្បាញ របស់ព្រះអង្គ ច័ន្ទមុន្នី គង្គនៅវត្ត ចន្ទប្បជោត្តនារាម ហៅវត្តតាសុត ស្ថិតនៅក្នុងភូមិប៉ាតឡាង ឃុំក្រាំងលាវ ស្រុករលាប្អៀរ ដែលធ្វើឲ្យបងប្អូនប្រជាពលរដ្ឋ ភ្លូកទឹកភ្លូកដីទៅកាន់ទីអារាមមួយនេះ បានប្រែក្លាយ ប្រជាពលរដ្ឋរស់នៅ ក្នុងភូមិខាងលើនេះ ផ្លាស់ប្តូរមុខរបរប្រចាំគ្រួសារ ទម្លាក់ទម្លាប់ចាស់ កាន់យកមុខរបរថ្មី ដើម្បីបង្កើនជីវភាពគ្រួសារ ។ អ្នកភូមិប៉ាតឡាង ឃុំក្រាំងលាវ ស្រុករលាប្អៀរ មានមុខរបរបន្ទាប់បន្សំ ពីដូនតា គឺការតម្បាញរំពាក់ ធ្វើបង្គី កញ្ជើ ល្អី និងរបស់ប្រើប្រាស់ផ្សេងទៀតជាដើម។ បច្ចុប្បន្នពួកគាត់បានបោះបង់មុខរបរ នេះអស់ហើយ ពុំមានអ្នកណាទៅបោចរំពាក់ និងអ្នកត្បាញរំពាក់ ធ្វើបង្គី កញ្ឆើទៀតឡើយ។ ក្នុងគ្រួសារនីមួយៗបានទៅចាប់មុខរបរលក់ដូរនៅក្នុងវត្ត គ្រប់ៗគ្នាព្រោះការលក់ដូរបស់ពួកគាត់កាក់កបណាស់ ។ ពួកគាត់លក់ ទំនិញសព្វសារពើផ្សេងៗតាមតម្រូវការភ្ញៀវ ដែលបានមកកាន់ទីអារ៉ាមួយនេះ ដូចជាលក់ ទៀន ធូប ទឹកសុទ្ធ ប្រេងក្រឡា ទឹកអប់ និងរូបព្រះអង្គច័ន្ទមុន្នីជាដើម ។ បើសម្រាប់បុរសខ្លះក៏បានទៅធ្វើជាសន្តិសុខ រៀបចំសណ្ដាប់ធ្នាប់ ខ្លះជាអ្នកអនាម័យដាក់ភាស៊ី យាមឡាន ម៉ូតូជាដើម ។…
-
សហគ្រិនខ្មែរបើកសម្ពោធកម្មវិធី សហគ្រិនបាត់ដំបងវគ្គបណ្តុះបណ្តាលអាជីវកម្មដំបូងរដូវកាលទី៥ និងទី៦

ភ្នំពេញ ៖ សហគ្រិនខ្មែរ ភូមិអ៊ីមផេកបាត់ដំបង អ៊ីមផេកហាប់ភ្នំពេញ និងអង្គការ វីអេសអូ កម្ពុជា បានប្រកាសសម្ពោធជាផ្លូវការកម្មវិធី សហគ្រិនបាត់ដំបងវគ្គបណ្តុះបណ្តាលអាជីវកម្មដំបូងរដូវកាលទី៥ និង៦ នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤។ កម្មវិធីសហគ្រិនបាត់ដំបងនេះ ជាកម្មវិធីភ្ញាស់គំនិតអាជីវកម្ម ក្នុងគោលបំណងពង្រឹងសម្ថតភាពយុវជនក្នុងខេត្តបាត់ដំបងក្នុងការចាប់ផ្តើមអាជីវកម្មដែលចូលរួមចំណែកជាវិជ្ជមានដល់សហគមន៍មូលដ្ឋាន។ ក្នុងរយៈពេល ៣ខែនេះ តម្រូវឲ្យអ្នកសិក្សាយកផលិតផលរបស់ពួកគេសាកល្បងជាមួយទីផ្សារជាក់ស្តែង ហើយកសាងគំនិតអាជីវកម្មរបស់ពួកគេទៅជាផែនការអាជីវកម្មដោយមានការណែនាំពីជំហានលំអិតនីមួយៗស្របពេលមានការប្រឹក្សា យោបល់ពីអ្នកជំនាញ។ កម្មវិធីសិក្សាក៏មានរួមបញ្ចូល ទស្សនៈសិក្សា និង ធ្វើបទបង្ហាញជាសាធារណៈអំពីគំនិតអាជីកម្ម នៅពេលបិទបញ្ចប់វគ្គ។ ថ្លែងក្នុងពិធីនេះ ឯកឧត្តម ដូមីនិក វីល្លៀម ឯកអគ្គរាជទូតចក្រភពអង់គ្លេសប្រចាំនៅកម្ពុជា បានមានប្រសាសន៍ថា នេះគឺជាឱកាសមួយនៅក្នុងការប្រមូលផ្ដុំភាពវៃឆ្លាតរបស់យុវជនកម្ពុជា ដើម្បីជួយជ្រោមជ្រែងនិងគាំទ្រយុវជននៅក្នុងខេត្តបាត់ដំបង ក្នុងការអភិវឌ្ឍជំនាញសហគ្រិនរបស់ពួកគេ។ ឯកឧត្តមបន្តថា កម្មវិធីនេះដែរ ក៏ជាកតាលីករនៅក្នុងការជួយបញ្ចូនគំនិត និងថាមពលយុវជនឱ្យក្លាយចេញជារូបរាងផ្ដួចផ្ដើមអាជីវកម្មជោគជ័យ ដែលនឹងមានផលប្រយោជន៍រួមសម្រាប់សហគមន៍មូលដ្ឋានផងដែរ។ ឯកឧត្តមបណ្ឌិត ឈៀង វណ្ណមុនិណ្ឌ អគ្គនាយកប្រតិបត្តិនៃសហគ្រិនខ្មែរ បានសង្កត់ធ្ងន់លើការប្តេជ្ញាចិត្តក្នុងការជំរុញស្មារតីសហគ្រិនភាព ក្នុងនាមជាស្ថាប័នមួយដែលឈានមុខគេ ក្នុងការកសាងប្រព័ន្ធអេកូឡូស៊ី។ ឯកឧត្តមបន្តថា សហគ្រិនខ្មែរជឿជាក់ថា ទេពកោសល្យនៃការធ្វើអាជីវកម្ម និងគំនិតអាជីវកម្មល្អៗមាននៅគ្រប់ទីកន្លែង ហើយការបង្វែរការគាំទ្រឲ្យបានទៅដល់យុវជននៅតាមខេត្តដែលមានសក្កានុពល ដូចជាខេត្តបាត់ដំបងជាដើម គឺមានសារៈសំខាន់ណាស់។…
-
កម្មករ នៅទូទាំងប្រទេស បង្ហាញការរីករាយ និងពេញចិត្ត ព្រោះកន្លែងធ្វើការមានលក្ខខណ្ឌការងារល្អ និងសិទ្ធិសេរីភាពបរិបូរណ៍

ភ្នំពេញ៖ កម្មករនៅទូទាំងប្រទេសថា កន្លែងធ្វើការមានលក្ខខណ្ឌ ការងារល្អ និងសិទ្ធិសេរីភាពបរិបូរណ៍ និងទទួលបានការយកចិត្តទុកដាក់ខ្ពស់ពីរដ្ឋាភិបាល ដែលធ្វើឱ្យកម្មករសាទរ ។ កម្មកររោងចក្រកាត់ដេរនៅកម្ពុជា បានលើកឡើងក្នុងឱកាសទិវាពលកម្មអន្តរជាតិ១ឧសភា ឆ្នាំ២០២៤ ក្រោមប្រធានបទ «សហគ្រាសមួយ ជាសហគមន៍ សុខសាន្តមួយ» ថា សិទ្ធិសេរីភាពរបស់ពួកគាត់ ត្រូវបានថៅកែរោងចក្រ គោរព ខណៈដែលរាជរដ្ឋាភិបាលកម្ពុជា ក៏បានផ្តល់នូវការយកចិត្តទុកដាក់យ៉ាងច្រើន ចំពោះកម្មករ ។ ការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា មានដូចជា៖ការដំឡើងប្រាក់ឈ្នួល, ការផ្តល់ការថែទាំសុខភាព តាមរយៈបេឡាជាតិសន្តិសុខសង្គម, ការផ្តល់ឱកាសសិក្សារៀនសូត្រជំនាញ, ការសម្រួលឱ្យមានអាហារដ្ឋានសមរម្យ, គម្រោងរៀបចំ ទារកដ្ឋានសម្រាប់កម្មកររោងចក្រ និង ការគិតគូរពីមធ្យោបាយធ្វើដំណើរជាដើម ។ ជាមួយគ្នានេះ កម្មករទាំងអស់ សប្បាយចិត្ត និងពេញចិត្ត ចំពោះរាជរដ្ឋាភិបាល តាំងពីអាណត្តិមុនៗ រហូតដល់អាណត្តិទី៧ ដែលបានគិតគូរផលប្រយោជន៍ជូនកម្មករ ដែលបាននិងកំពុងធ្វើឱ្យកម្មករនៅទូទាំងប្រទេស ទទួលបានជីវភាពធូរធារ និងកាន់តែប្រសើរឡើងជាលំដាប់ ត្បិតប្រាក់ឈ្នួលក៏បន្តកើនឡើង ហើយលក្ខខណ្ឌការងារ គឺកាន់តែប្រសើរ៕ ដោយ វណ្ណលុកប្រភព៖ ក្រសួងការងារ