-
សហគ្រិនខ្មែរ សហការជាមួយផ្សារទំនើបអុីអនម៉ល ផ្សព្វផ្សាយផលិតផលក្នុងស្រុក

ភ្នំពេញ៖ ពិព័រណ៍ផលិតផលក្នុងស្រុកបានត្រលប់មកវិញហើយ!សហគ្រិនខ្មែរ (Khmer Enterprise) និងផ្សារទំនើបអ៊ីអន មានមោទនភាពប្រកាសពីពិព័រណ៍ផលិតផលក្នុងស្រុក ដែលនឹងដំណើរការចាប់ពីថ្ងៃទី២០ ខែឧសភា ដល់ថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៤ នៅតាមបណ្តាផ្សារទំនើបអ៊ីអនរាជធានីភ្នំពេញ ផ្សារទំនើបបអ៊ីអនសែនសុខនិង ផ្សារទំនើបអ៊ីអនមានជ័យ។ ការតាំងពិព័រណ៍រយៈពេល ៣សប្តាហ៍នេះ មានគោលបំណងលើកកម្ពស់ផលិតផលក្នុងស្រុក លើកកម្ពស់ជីវភាពរបស់ប្រជាកសិករក្នុងស្រុក និង បើកឱកាសទីផ្សារថ្មីទាំងក្នុងស្រុក និង អន្តរជាតិ សម្រាប់ផលិតផលក្នុងស្រុក ។ នេះជាលើកទី៧ហើយ ដែលសហគ្រិនខ្មែរនិងផ្សារទំនើបអ៊ីអនបានចាប់ដៃគូក្នុងការលើកកម្ពស់ផលិតផលនិងសហគ្រាសធុនតូចនិងមធ្យមក្នុងស្រុកដែលស្របទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការជំរុញផលិតផលក្នុងស្រុកអោយកាន់តែ មានទីផ្សារ។ពាក្យស្លោករបស់ពិព័រណ៌ គឺ “គាំទ្រផលិតផលខ្មែរ ថែសេដ្ឋកិច្ចជាតិ”។ឯកឧត្តមបណ្ឌិត ឈៀង វណ្ណមុនិណ្ឌ ប្រតិភូរាជរដ្ឋាភិបាលទទួកបន្ទុកជានាយកប្រតិបត្តិនៃ សហគ្រិនខ្មែរ បានមានប្រសាសន៍ថា ៖“សហគ្រិនខ្មែរមានសេចក្តីសោមនស្សរីករាយ ពីការកើនឡើងដ៏គួរឱ្យកត់សម្គាល់នៃការគាំទ្ររបស់អតិថិជនចំពោះផលិតផលក្នុងស្រុក។ ភាពជាដៃគូជាមួយ AEON សម្រាប់ពិព័រណ៍ ផលិតផលក្នុងស្រុកនេះនឹងពង្រីកការលក់និង គាំទ្រដល់សហគ្រាសធុនតូចនិងមធ្យម ដែលស្របតាមបេសកកម្មរបស់សហគ្រិនខ្មែរក្នុងការផ្សព្វផ្សាយផលិតផលក្នុងស្រុកនៅក្នុងផ្សារទំនើបនិងទីផ្សារផ្សេងៗទៀត។សហគ្រិនខ្មែរនឹងបន្តបេសកកម្មក្នុងការលើកកម្ពស់លទ្ធភាពទទួលបានទីផ្សារសម្រាប់សហគ្រាសធុនតូចនិងមធ្យមតាមរយៈដៃគូក្នុងតំបន់ និងបណ្តាញអន្តរជាតិ”។តាមរយៈ លោក ស៊ិន ពិសី អគ្គនាយក ក្រុមហ៊ុន អ៊ីអន (ខេមបូឌា) មានប្រសាសន៌ថា៖ “ផ្សារទំនើបអ៊ីអននៅតែបន្តចូលរួមយ៉ាងសកម្ម និងគាំទ្រយ៉ាងពេញទំហឹងក្នុងន័យជម្រុញការផ្សព្វផ្សាយ ពង្រីកទីផ្សារបន្ថែមសម្រាប់ផលិតផលខ្មែរ…
-
រដ្ឋមន្ត្រីក្រសួងកសិកម្ម៖ គោលនយោបាយអាទិភាពក្នុងវិស័យកសិកម្ម ផ្តោតលើ សន្តិសុខស្បៀង និងនិរន្តរភាពសេដ្ឋកិច្ច និងបរិស្ថាន

(ភ្នំពេញ)៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤ បានចូលរួមប្រជុំពិភាក្សាគម្រោង ស្តីពី ការអនុវត្តគម្រោងក្របខណ្ឌតំបន់អាស៊ាន កសិ-ពាណិជ្ជកម្ម ដំណាក់កាលទី២ នៅទីស្តីការក្រសួងកសិកម្ម ។ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ប្រាប់តំណាងអង្គការ GIZ អំពីគោលនយោបាយអាទិភាពក្នុងវិស័យកសិកម្ម ដែលផ្តោតលើសន្តិសុខស្បៀង និងនិរន្តរភាពសេដ្ឋកិច្ច និងបរិស្ថាន។ ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់បន្ថែមថា យុទ្ធសាស្ត្រ និងផែនការសកម្មភាព គឺមានសារសំខាន់ ដើម្បីធ្វើឱ្យប្រសើរឡើងនូវផលិតភាពសេដ្ឋកិច្ចរបស់កសិករ ធ្វើយ៉ាងណាឱ្យ ប្រជាកសិករទទួលបានតម្លៃបន្ថែមខ្ពស់ កាត់បន្ថយថ្លៃដើមផលិត តាមរយៈការជំរុញការចងក្រងសហគមន៍កសិកម្មទំនើប។ សហគមន៍កសិកម្មទំនើប គឺជាកម្មវិធីគោលនយោបាយអាទិភាពមួយរបស់ក្រសួង ដែលដាក់ចេញក្នុងគោលដៅជួយដោះស្រាយបញ្ហាប្រឈមនានារបស់កសិករ ដូចជា ដើមទុន បច្ចេកទេស ទីផ្សារជាដើម ជាពិសេសការទទួលបានកម្ចីដែលមានអត្រាការប្រាក់ទាប និងការធានារ៉ាប់រងផលិតកម្មផងដែរ។ ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ផងដែរថា ចំពោះការងារបច្ចេកទេស ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានក្រុមអ្នកស្រាវជ្រាវ ព្រមទាំងមន្ត្រីផ្សព្វផ្សាយកសិកម្មនៅតាមមូលដ្ឋាន ដើម្បីជួយគាំទ្រដល់កសិករ បើទោះបីជាពួកគាត់មិនមែនជាសមាជិកនៃសហគមន៍កសិកម្មទំនើបក៏ដោយ៕ ប្រភព…
-
កិច្ចប្រជុំបញ្ចប់គម្រោងជំរុញសុវត្ថិភាពចំណីអាហារខ្សែច្រវាក់តម្លៃដំណាំម្រេច និងការបើកទីផ្សារក្នុងប្រទេសវៀតណាម ឡាវ និងកម្ពុជា

ភ្នំពេញ៖ ដោយមានកិច្ចសហការជាមួយមជ្ឈមណ្ឌលកសិកម្ម និងជីវវិទ្យាអន្តរជាតិ (CABI) នាយកដ្ឋានការពារដំណាំ អនាម័យ និងភូតគាមអនាម័យនៃអគ្គនាយកដ្ឋានកសិកម្ម បានរៀបចំកិច្ចប្រជុំបញ្ចប់គម្រោងជំរុញសុវត្ថិភាពចំណីអាហារខ្សែច្រវាក់តម្លៃដំណាំម្រេច និងការបើកទីផ្សារក្នុងប្រទេសវៀតណាម ឡាវ និងកម្ពុជា របស់កម្មវិធី STDF (STDF/PPG/619) នាសណ្ឋាគារហ៊ីម៉ាវ៉ារី ។ កិច្ចប្រជុំនេះប្រព្រឹត្តរយៈពេលពីរថ្ងៃ គឺចាប់ពីរសៀលថ្ងៃទី២០ ដល់ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤ ក្រោមវត្តមាន លោកបណ្ឌិត កែ មុនធីវុធ ប្រធាននាយកដ្ឋានការពារដំណាំ អនាម័យ និងភូតគាមអនាម័យ។ គោលបំណងសំខាន់របស់គម្រោង គឺ ដើម្បីបង្កើនប្រាក់ចំណូលរបស់កសិករដាំដុះដំណាំម្រេច តាមរយៈការលើកកម្ពស់គុណភាពនិងសុវត្ថិភាពផលិតកម្មដំណាំម្រេចឱ្យស្របតាមស្តង់ដារអន្តរជាតិ ការចរចារបើកទីផ្សារ និងការជំរុញការនាំចេញផលិតផលម្រេចពីប្រទេសកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ ជាពិសេសទីផ្សាររបស់ប្រទេសចិន អឺរ៉ុប ជប៉ុន និងអាមេរិកជាដើម។ ទន្ទឹមនឹងនេះ គម្រោងក៏បានធ្វើការយ៉ាងជិតស្និតជាមួយក្រុមហ៊ុននាំចេញម្រេច និងសហគមន៍កសិកម្មដំណាំម្រេច តាមរយៈការកសាងសមត្ថភាព ដោយមានការរៀបចំឯកសារបច្ចេកទេស ការរៀបចំវគ្គបណ្តុះបណ្តាល ការកសាងសមត្ថភាពពាក់ព័ន្ធនឹងការគ្រប់គ្រងសមាសភាពចង្រៃ ការបំពេញលក្ខខណ្ឌតម្រូវភូតគាមអនាម័យក្នុងការនាំចេញម្រេច ការអនុវត្តគោលការណ៍នៃការអនុវត្តកសិកម្មល្អកម្ពុជា ព្រមទាំងគោលការណ៍ PGS។ សូមបញ្ជាក់ផងដែរថា ប្រទេសកម្ពុជាត្រូវបានជ្រើសរើសជាប្រទេសសាកល្បងក្នុងការអនុវត្តគម្រោងខាងលើ (Pilot Country) ដោយបានដំណើរការអនុវត្តចាប់ពីខែតុលា ឆ្នាំ២០២០…
-
កម្ពុជារៀបចំពិព័រណ៍ «ពន្លកបៃតង» និងចែកដើមឈើយ៉ាងតិច ១លានដើមជូន ប្រជាពលរដ្ឋយកទៅដាំ នៅថ្ងៃទី១០-១៦ ខែកក្កដា ខាងមុខ

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន នៅក្នុងជំនួបជាមួយអ្នកសារព័ត៌មាន នៅព្រឹកថ្ងៃចន្ទ ទី២០ ខែឧសភា ឆ្នាំ២០២៤ បានលើកឡើងថា ក្រសួងបរិស្ថានការរៀបចំតាំងពិព័រណ៍ និងចែកកូនឈើ ក្រោមមូលបទ«ពន្លកបៃតង» ចាប់ពីថ្ងៃទី១០-១៦ ខែកក្ដដា ខាងមុខនេះ ដោយមានការដាក់តាំងបង្ហាញនូវដើមឈើជាច្រើនប្រភេទ ចំនួនជាង ១លានដើម ដើម្បីចែកជូនប្រជាសហគមន៍ ដាំលើផ្ទៃដីសឹករិចរិល នៅតាមផ្លូវសាធារណៈ សាលារៀន វត្តអារាម និងតាមតំបន់ផ្សេងៗទៀតនៅក្នុងមូលដ្ឋានរស់នៅរបស់ប្រជាពលរដ្ឋ ទូទាំងប្រទេសកម្ពុជា។ បើតាមប្រសាសន៍របស់ ឯកឧត្ដមបណ្ឌិត អ៊ាង សុផល្លែត ពិព័រណ៍និងចែកកូនឈើ «ពន្លកបៃតង» គឺព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រ រៀបចំឡើងស្របតាមយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ក្នុងគោលបំណងប្រែក្លាយសក្តានុពលវិស័យបរិស្ថាន ឱ្យទៅជាឧត្តមប្រយោជន៍ពិតជាក់ស្តែង សម្រាប់ប្រទេសជាតិ និងប្រជាជនកម្ពុជាគ្រប់ជំនាន់។ ឯកឧត្តមបណ្ឌិតរដ្ឋមន្រ្តី បានបញ្ជាក់ថា កម្ពុជាបាននឹងកំពុង តែមានភាពល្អប្រសើរ និងទទួលបានជោគជ័យ លើការកាត់បន្ថយប្រើប្រាស់ប្លាស្ទិក ដោយមានអ្នកចូលរួមចំនួនជាង ៨ លាន/អង្គនាក់ បានបេ្ដជ្ញា«ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិក» បើគិតចាប់ពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៣ មកដល់ពេលបច្ចុប្បន្ននេះ។ ឯកឧត្ដមបណ្ឌិត…
-
ធនាគារជាតិនៃកម្ពុជា៖ បំណុលរដ្ឋាភិបាលកើនឡើង ចំណូលធ្លាក់ចុះ ឱនភាពថវិការីក

ភ្នំពេញ៖ កម្ពុជាកំពុងប្រឈមនឹងបញ្ហាផ្នែកហិរញ្ញវត្ថុ ដោយបំណុលរបស់រដ្ឋាភិបាលបានបន្តកើនឡើងដល់ ១១ ៥០០លានដុល្លារអាមេរិកត្រឹមដំណាច់ឆ្នាំ ២០២៣ ពី ១០ ២៨០លានដុល្លារ កាលពីឆ្នាំ២០២២ ពោលគឺកើនឡើងចំនួន ១១,៨ភាគរយ។ នេះបើយោងតាមទិន្នន័យចុងក្រោយរបស់ធនាគារជាតិនៃកម្ពុជា។ របាយការណ៍ស្តីពីស្ថានភាពស្ថិរភាពហិរញ្ញវត្ថុឆ្នាំ ២០២៣ របស់ធនាគារជាតិនៃកម្ពុជាដែលចេញផ្សាយនៅថ្ងៃច័ន្ទនេះ បានបង្ហាញទៀតថា ចាប់ពីឆ្នាំ ២០២០ ដល់ឆ្នាំ ២០២៣ ក្នុងអំលុងនៃជំងឺរាតត្បាតកូវីដ១៩ ការចំណាយរបស់ប្រទេសកម្ពុជាបានកើនលើសចំណូលជាបន្តបន្ទាប់។ នៅឆ្នាំ ២០២៣ ចំណាយរបស់រដ្ឋមានចំនួន ៧ ២០០លានដុល្លារ កើនឡើងជិត១០ភាគរយធៀបនឹងឆ្នាំ ២០២២ ខណៈដែលការប្រមូលចំណូលបានធ្លាក់ចុះ ៤,៧ភាគរយ មកត្រឹម ៦ ១០០លានដុល្លារ។ ពោលគឺ ចាយលើសចំណូលជិត១ ០០០ លានដុល្លារ។ ការណ៍នេះបានរុញឱនភាពថវិកាកើនដល់ ២,៦ភាគរយ នៃផលិតផលក្នុងស្រុកសរុប ឬ GDP របស់កម្ពុជា ពីត្រឹម ០,៤ភាគរយ នៅឆ្នាំ២០២២។ ធនាគារជាតិនៃកម្ពុជា បានចង្អុលបង្ហាញពីការធ្លាក់ចុះនៃការប្រមូលពន្ធ ចំពេលមានការថយចុះនៃសកម្មភាពសេដ្ឋកិច្ចក្នុងវិស័យមួយចំនួន និងការថយចុះនៃពន្ធគយដោយសារការនាំចូលទាប រួមជាមួយនឹងការកើនឡើងនៃការចំណាយទាក់ទងនឹងការរៀបចំកីឡា SEA Game និង ASEAN…
-
កំណើនឥណទាន ក្នុងធនាគារធ្លាក់ចុះ ជិត ១៥ភាគរយ តែ ប្រព័ន្ធធនាគារ កម្ពុជា នៅ មាន សុខភាពល្អ

ភ្នំពេញ៖ របាយការណ៍ ផ្លូវ ការ បង្ហាញថា កំណើន ឥណទាន ក្នុង វិស័យធនាគារ «មាន ការ ធ្លាក់ចុះ យ៉ាង ខ្លាំង» ប៉ុន្តែ ប្រព័ន្ធធន គារ គម្ពុជា «នៅ បន្ត» រីក ចម្រើន នៅឡើយ។ នៅ ក្នុង សិក្ខា សាលា មួយ នៅថ្ងៃ ចន្ទនេះ ធនាគារជាតិ បានបង្ហាញ ក្នុង របាយការណ៍ របស់ ខ្លួនថា «កំណើនប្រាក់កម្ចីបានធ្លាក់ចុះ» ១៤,៨ ភាគរយ ចន្លោះ ពីឆ្នាំ២០២២ ដល់ ឆ្នាំ ២០២៣។ ការ ធ្លាក់ ចុះ នេះ ដោយសារ អត្រា ការ ប្រាក់ ខ្ពស់ បង្កើន កម្រិត…
-
កម្ពុជាផ្តួចផ្តើមបង្កើតតំបន់សេដ្ឋកិច្ចពិសេសកូរ៉េនៅកម្ពុជា

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជានាពេលថ្មីៗនេះ បានផ្តួចផ្តើមឲ្យបង្កើតតំបន់សេដ្ឋកិច្ចពិសេសមួយសម្រាប់តែក្រុមហ៊ុនកូរ៉េ ដែលរំពឹងថានឹងជួយជំរុញវិនិយោគិនកូរ៉េដែលកំពុងបណ្តាញក់ទុននៅកម្ពុជាស្រាប់ឱ្យបង្កើនទុនវិនិយោគ និងទាក់ទាញក្រុមហ៊ុនកូរ៉េថ្មីៗផ្សេងទៀតឲ្យមកកម្ពុជា។ ឯកឧត្តម តាន់ ហ្សង់ហ្វ្រង់ស្វ័រ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការបរទេស បាននិយាយក្នុងសន្និសិទកាសែតកាលពីថ្ងៃអាទិត្យថា យន្ដការពិគ្រោះយោបល់ទៀងទាត់មួយរវាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC )និងស្ថានទូតកូរ៉េ នឹងត្រូវបង្កើតឡើងដើម្បីសម្របសម្រួលប្រតិបត្តិការនានា ឈានទៅរកការបង្កើតតំបន់សេដ្ឋកិច្ចពិសេសនេះ។ ដោយឡែក សម្រាប់ពេលវេលាជាក់លាក់នៃការបង្កើតតំបន់សេដ្ឋកិច្ចពិសេសរបស់កូរ៉េនៅកម្ពុជានេះ គឺនៅមិនទាន់អាចកំណត់បាននៅឡើយទេ ដោយឯកឧត្តម តាន់ ហ្សង់ហ្វ្រង់ស្វ័រ បានគូសបញ្ជាក់ថា រដ្ឋាភិបាលនឹងផ្ដល់អាទិភាពឱ្យ CDC និងស្ថានទូតកូរ៉េ បានជជែកពិភាក្សាគ្នាជាមុនសិន។ ឆ្លើយតបទៅនឹងគំនិតផ្តួចផ្តើមនេះ អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានលើកឡើងថា ការមានតំបន់សេដ្ឋកិច្ចពិសេសកាន់តែច្រើន នឹងធ្វើឱ្យសេដ្ឋកិច្ចប្រទេសមួយអាចរីកចម្រើនបានលឿន។ លោកបញ្ជាក់ថា តំបន់សេដ្ឋកិច្ចពិសេសអាចជួយសម្រួលដំណើរការរត់ឯកសាររបស់វិនិយោគិន ព្រមទាំងការដឹកជញ្ជូនផ្សេងៗ បូករួមជាមួយនឹងការអនុគ្រោះជាច្រើនផ្សេងទៀត។ គួរសម្គាល់ថា សាធារណរដ្ឋកូរ៉េ គឺជាដៃគូពាណិជ្ជកម្ម និងវិនិយោគដ៏ធំមួយរបស់កម្ពុជា ដែលមានទំហំពាណិជ្ជកម្មទ្វេភាគីសរុបប្រមាណ ៧៥១លានដុល្លារ ឈរលើលេខរៀងទី១១ ក្នុងឆ្នាំ២០២៣កន្លងមកនេះ។ ការវិនិយោគផ្ទាល់ពីកូរ៉េមកកម្ពុជាមានចំនួនជាង ៤០០លានដុល្លារនៅឆ្នាំ ២០២៣ ឈរលេខរៀងទី២បន្ទាប់ពីប្រទេសចិន។ ក្រៅពីតំបន់សេដ្ឋកិច្ចពិសេសកូរ៉េ កម្ពុជាក៏កំពុងស្ថិតក្នុងដំណាក់កាលបង្កើតតំបន់សេដ្ឋកិច្ចពិសេសសម្រាប់វិនិយោគគិនកូរ៉េ និងតំបន់សេដ្ឋកិច្ចដោយឡែកមួយទៀតសម្រាប់ វិនិយោគិនចិនផងដែរ។ បច្ចុប្បន្ន តំបន់សេដ្ឋកិច្ចពិសេសដែលកំពុងដំណើរការនៅកម្ពុជាមានចំនួន ២៤ ជាមួយនឹងគម្រោងវិនិយោគ ៥៦១ គម្រោង…
-
កូនខ្មែរតួហូលីវូដ Maurice Chan ប្រមូលទុនមកថតភាពយន្តប្រយុទ្ធខ្នាតធំនៅខ្មែរ

ភ្នំពេញ៖ លោក Maurice Chan តារាសម្តែងក្បាច់គុនហូលីវូដដែលមានដើមកំណើតខ្មែរ កំពុងកៀរគរធនធានថវិកាសម្រាប់គម្រោងភាពយន្តខ្នាតធំដ៏ពិសេសមួយដែលនឹងបង្ហាញនូវមរតកសិល្បៈក្បាច់គុនរបស់ប្រទេសកម្ពុជា ជាពិសេសគឺល្បុក្កតោ ទៅកាន់ទស្សនិកជនអន្តរជាតិ។ លោក Maurice Chan ដែលទើបបញ្ចប់ការសម្តែងក្នុងភាពយន្តសាកល្បងខ្នាតខ្លីដែលថតនៅរាជធានីភ្នំពេញ បានបង្ហើបពីផែនការដឹកនាំរឿងខ្នាតធំនេះដែលទំនងជានឹងចាប់ផ្តើមថតនៅឆ្នាំក្រោយ។ ក្នុងបទសម្ភាសផ្តាច់មុខជាមួយ Apsara Tonight ពីប្រទេសបារំាង កូនខ្មែរតួហូលីវូដល្បីឈ្មោះរូបនេះនិយាយថា ប្រទេសកម្ពុជាមានគ្រប់យ៉ាងដែលលោកត្រូវការសម្រាប់ភាពយន្តខ្នាតធំនេះ។ លោកបន្តថា ៖ «ខ្ញុំគិតថា ក្នុងនាមយើងជាជនជាតិខ្មែរ យើងគួរតែត្រឡប់មកមាតុភូមិយើងវិញ ដើម្បីចែករំលែកបទពិសោធន៍របស់យើងសម្រាប់មនុស្សទាំងអស់នេះ និងមនុស្សជំនាន់ក្រោយ។ សម្រាប់ការផលិតភាពយន្តធំមួយនេះខ្ញុំ គិត ថា វា អាច ទៅ រួច ព្រោះ យើង មាន អ្វី គ្រប់ យ៉ាង យើងមានកន្លែងដែលយើងត្រូវការ និងមានមនុស្សដែលមានទេពកោសល្យ។ យើងគ្រាន់តែខ្វះអ្នកបង្ហាត់បង្ហាញដែលមានបទពិសោធន៍ប៉ុណ្ណោះ»។ ភាពយន្តខ្នាតធំនេះនឹងមានរយៈពេលពីរម៉ោង សម្បូរដោយឈុតឆាកប្រយុទ្ធ ឬក៏ហៅថា Action Movie ដែលបង្ហាញពីស្នៀតគុនក្នុងសមរភូមិគ្រោះថ្នាក់។ Maurice Chan ប្រាប់ថា វាត្រូវការដើមទុនច្រើនម៉ឺនដុល្លារ ដែលលោកកំពុងពិភាក្សាជាមួយដៃគូផលិតភាពយន្តចម្រុះជាតិសាសន៍។ រឿងនេះនឹងត្រូវដាក់បញ្ចាំងនៅរោងភាពយន្តអន្តរជាតិដោយចាប់ផ្តើមពីប្រទេសបារាំងទៅមុន។ សូមរំលឹកថា លោក Maurice Chan អាយុ៤៨ឆ្នាំ…
-
ឥណទានមិនដំណើរការកើនដល់ជិត បីពាន់លានដុល្លារ អ្នកជំនាញបង្ហាញសញ្ញាហានិភ័យ

ភ្នំពេញ៖ គិតត្រឹមដំណាច់ខែមីនាឆ្នាំ២០២៤ នេះ ចំនួនសមតុល្យឥណទានមិនដំណើរការលើសពី៣០ ថ្ងៃ បានកើនឡើងដល់ ១៨,៨ ភាគរយ ឬប្រហែលនឹង ២,៨៦ ពាន់លានដុល្លារអាមេរិក នៃចំនួនឥណទានលក្ខណៈបុគ្គលសរុប ១៥,២១ ពាន់លានដុល្លារ ដែលមាននៅក្នុងវិស័យធនាគារ និងមីក្រូហិរញ្ញវត្ថុទាំងមូលរបស់កម្ពុជា។ នេះបើតាមរបាយការណ៍ប្រចាំត្រីមាសទី១ របស់ក្រុមហ៊ុនការិយាល័យឥណទានកម្ពុជា ឬហៅកាត់ថា CBC។ របាយការណ៍ CBC បង្ហាញថា ការកើន ឡើងដែលច្រើនជាងគេនៃចំនួនទឹកប្រាក់ឥណទានសំណងយឺតលើសពី៣០ថ្ងៃគឺ នៅតំបន់ទំនាប និងតំបន់ទន្លេសាប មានកំណើនទឹកប្រាក់ឥណទានសងយឺតច្រើនជាងគេ គឺរហូតដល់ទៅ ២០ភាគរយតាមបន្តដោយតំបន់ខ្ពង់រាបដែលកើនឡើង +១៥ភាគរយនិង តំបន់ ឆ្នេរ កើនឡើង ចំនួន១០ភាគរយ។ លោក អឿ សុធារ័ត្ន ប្រធាននាយកប្រតិបត្តិ CBC បានអត្ថាធិប្បាយលើគេហទំព័ររបស់ CBC ថា គុណភាពឥណទានបានធ្លាក់ចុះជាមួយនឹងការកើនឡើងនៃអនុបាតនៃគណនីប្រាក់កម្ចីដែលសងយឺតហួសកាលបរិច្ឆេទកំណត់៣០ថ្ងៃ ពីជាង ៥ភាគរយក្នុងត្រីមាសទី៤ក្នុងឆ្នាំ២០២៣ មកជាង ៦ភាគរយក្នុងត្រីមាសទី១ឆ្នាំនេះ។ របាយការណ៍ដដែលបានបង្ហាញថា ក្នុងចំណោមឥណទានលក្ខណៈបុគ្គលសរុបជាង១៥ពាន់លានដុល្លារ កម្ចីសម្រាប់ទិញលំនៅដ្ឋានមានច្រើនជាងគេរហូតដល់ជាង ៥៣ ភាគរយ ឬស្មើនឹងជាង ៨ពាន់លានដុល្លារនៃទំហំឥណទានសរុប។ ចំណែកទំហំឥណទានធំបំផុតទី២ គឺកម្ចីសម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួន ដែលមានជាង…
-
Uber ចាយជាង ១,២៥ពាន់លានដុល្លារ ទិញភាគហ៊ុន Foodpanda និងភាគរយរបស់ Delivery Hero

តៃប៉ិ៖ ក្រុមហ៊ុន Uber ថ្មីៗនេះ បានប្រកាសទិញយកក្រុមហ៊ុនដឹកជញ្ជូនអាហារ foodpanda នៅកោះតៃវ៉ាន់ និងទិញភាគហ៊ុនថ្មីក្នុងក្រុមហ៊ុន Delivery Hero របស់អាល្លឺម៉ង់ ក្នុងតម្លៃ ១,២៥ពាន់លានដុល្លារ ដើម្បីបង្កើនសេវាដឹកជញ្ជូន ដែលកំពុងកើនឡើងការប្រកួតប្រជែងនៅអាស៊ី។ តាមរយៈកិច្ចព្រមព្រៀងនេះ ក្រុមហ៊ុនផ្តល់សេវាតាក់ស៊ី Uber របស់អាមេរិក នឹងកាន់កាប់ក្រុមហ៊ុន foodpanda នៅកោះតៃវ៉ាន់ក្នុងតម្លៃ ៩០០លានដុល្លារជាសាច់ប្រាក់ និងទិញភាគហ៊ុនថ្មីតម្លៃ ៣០០លានដុល្លារនៅក្នុងក្រុមហ៊ុន Delivery Hero ក្នុងតម្លៃជាង ៣៥ដុល្លារក្នុងមួយហ៊ុន និងបុព្វលាភ ៣០ភាគរយ។ ក្រុមហ៊ុនទាំងពីរមានគោលបំណងបញ្ចប់ប្រតិបត្តិការទិញលក់នេះ នៅឆមាសទីមួយ ឆ្នាំ២០២៥។ ក្រុមហ៊ុន Uber ក៏រំពឹងផងដែរថា ការទិញនេះ នឹងធ្វើឱ្យខ្លួនទទួលបានប្រាក់ប្រចាំឆ្នាំ ១៥០លានដុល្លារបន្ថែមពីលើប្រាក់ចំណេញស្នូល នៃអាជីវកម្មដឹកជញ្ជូនរបស់ខ្លួន ក្នុងរយៈពេល១ឆ្នាំ នៃការបិទកិច្ចព្រមព្រៀង ដែលទំនងជានៅឆមាសទី១ ឆ្នាំ២០២៥។ ទ្វីបអាស៊ីបានក្លាយជាទីផ្សារដ៏ធំសម្រាប់ក្រុមហ៊ុន Delivery Hero បន្ទាប់ពីក្រុមហ៊ុននេះសម្រេចបានកិច្ចព្រមព្រៀង ៤ពាន់លានដុល្លារនៅកូរ៉េខាងត្បូងក្នុងឆ្នាំ២០១៩៕ ប្រភព៖ រ៉យទ័រ ប្រែសម្រួលដោយ៖ ឈឹម ទីណា