-
ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស សហការជាមួយកំពូលអ្នកប្រដាល់ ម៉ានី ប៉ាគីអាវ ដើម្បីផ្សព្វផ្សាយគុនខ្មែរទៅកាន់ឆាកអន្តរជាតិ

ភ្នំពេញ ៖ ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស (Hanuman Beverages) ដែលជាក្រុមហ៊ុន ភេសជ្ជៈឈានមុខគេនៅកម្ពុជា និងល្បីល្បាញសម្រាប់ភាពច្នៃប្រឌិត និងផ្តោតសំខាន់លើគុណភាព មានមោទនភាពក្នុងការប្រកាសជាផ្លូវការនូវកិច្ចសហការជាមួយកំពូលកីឡាករប្រដាល់លំដាប់ពិភពលោក ម៉ានី ប៉ាគីអាវ (Manny Pacquiao)។ ក្នុងនាមជាទូតសុច្ឆន្ទៈ អន្តរជាតិដែលទើបតែត្រូវបានតែងតាំងថ្មី សម្រាប់ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស លោក ម៉ានី ប៉ាគីអាវ បានបានអញ្ជើញចូលរួមជាភ្ញៀវកិត្តិយសពិសេសនៅក្នុងកម្មវិធីប្រដាល់ “សង្វៀនហនុមានគុនខ្មែរ” របស់សហព័ន្ធ កីឡាប្រដាល់គុនខ្មែរ (KKF) ដោយ បញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនក្នុងការលើកកម្ពស់បេតិកភណ្ឌ វប្បធម៌ ដ៏សម្បូរបែបរបស់កម្ពុជា និងក្បាច់គុនបុរាណរបស់ខ្លួននៅកាន់ពិភពលោក។ វត្តមាន លោក ម៉ានី ប៉ាគីអាវ ក្នុងកម្មវិធី “សង្វៀនហនុមានគុនខ្មែរ” របស់សហព័ន្ធកីឡាប្រដាល់គុនខ្មែរ (KKF) គឺជាមហាព្រឹត្តិការណ៍ក្នុងកំណត់ត្រាថ្មីដែលបញ្ជាក់ពីគុណតម្លៃនៃកីឡាប្រដាល់គុនខ្មែរ ដែលជាក្បាច់គុនបុរាណរបស់កម្ពុជាដើម្បីឱ្យមានការទទួលស្គាល់ជាលក្ខណៈអន្តរជាតិ។ តាមរយៈការចូលរួមនៅក្នុងមហាព្រឹត្តិការណ៍នេះលោក ម៉ានី ប៉ាគីអាវមិនត្រឹមតែបានបំផុសទឹកចិត្តអត្តពលិកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបាននាំមកនូវការចាប់អារម្មណ៍ជាសាកលទៅលើកីឡាប្រដាល់គុនខ្មែរ ដោយបង្ហាញពីវិន័យ និងជំនាញរបស់ កីឡាករប្រដាល់កម្ពុជាផងដែរ។ នៅក្នុងការប្រកួតនេះ លោក ម៉ានី ប៉ាគីអាវ បានថ្លែងលើកទឹកចិត្ត ដែលធ្វើឲ្យមានការភ្ញាក់ផ្អើលយ៉ាង ខ្លាំងចំពោះទាំងអត្តពលិក និងអ្នកចូលរួមទស្សនា។ លោកបានថ្លែងថា៖ «វាជាកិត្តិយសណាស់ដែលខ្ញុំបានមកទីនេះនៅថ្ងៃនេះ ហើយបានឃើញនូវទេពកោសល្យ និងការលះបង់ដ៏មិនគួរឲ្យជឿរបស់កីឡាករប្រដាល់គុនខ្មែរ ។ ក្នុងនាមខ្ញុំជាមនុស្សម្នាក់ដែលបានចំណាយស្ទើរតែមួយជីវិតនៅលើសង្វៀនប្រដាល់ ខ្ញុំយល់ពីការខិតខំប្រឹងប្រែង និងឆន្ទៈដែលជំរុញយើងម្នាក់ៗឱ្យខិតខំប្រឹងប្រែងដើម្បីឆ្ពោះទៅរកភាពជោគជ័យ…
-
សេចក្ដីបំភ្លឺបន្ថែមរបស់អគ្គនាយកដ្ឋានគយ ពាក់ព័ន្ធកាតព្វកិច្ចពន្ធនិងអាករនាំចូលលើទូរសព្ទប្រភេទ “Nokia ចុចពិល”

ភ្នំពេញ៖ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៅព្រឹកថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៤ បានចេញសេចក្ដីបំភ្លឺបន្ថែមពាក់ព័ន្ធកាតព្វកិច្ចពន្ធនិងអាករនាំចូលលើទូរសព្ទប្រភេទ “Nokia ចុចពិល” ។ សេចក្ដីបំភ្លឺបន្ថែម បានឱ្យដឹងថា ទន្ទឹមនឹងមតិយោបល់ចម្រុះរបស់សាធារណជនលើករណីការចុះចាប់និងដកហូតទូរសព្ទគ្មានពន្ធនាំចូលពីទីតាំងអាជីវកម្មមួយចំនួនដែលស្ថិតនៅក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំ, អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា (អគរ) កត់សម្គាល់មានចម្ងល់របស់សាធារណជនពាក់ព័ន្ធកាតព្វកិច្ចពន្ធនិងអាករនាំចូលលើទូរសព្ទប្រភេទ “Nokia ចុចពិល” ដោយមានការលើកឡើងថាទំនិញនេះត្រូវបង់ពន្ធនិងអាករនាំចូលដល់ទៅ ៩៣ ដុល្លារអាម៉េរិកក្នុងមួយគ្រឿង។ ពាក់ព័ន្ធនឹងការលើកឡើងនេះ អគរ មានកិត្តិយសសូមជម្រាបជូនសាធារណជនមេត្តាជ្រាបបន្ថែមថា មុខទំនិញទូរសព្ទមានពន្ធនិងអាករនាំចូល ១៥,៥% ហើយកន្លងមក ការប្រកាសនាំចូល មានតម្លៃ ៥ USD/គ្រឿង។ ហេតុដូច្នេះ ពន្ធនិងអាករដែលត្រូវបង់គឺ ៥ x ១៥,៥% = ០,៧៧៥ USD/គ្រឿង តែប៉ុណ្ណោះ មិនមែន ៩៣ ដុល្លារអាម៉េរិកដូចមានការលើកឡើងមួយចំនួនឡើយ ៕ ដោយ ៖ វណ្ណលុក
-
វិនិយោគិនចិនបង្កើនជំនឿចិត្តកាន់តែខ្លាំងលើការនាំចូលនិងការផលិតយានយន្តអគ្គិសនីនៅកម្ពុជា

(ភ្នំពេញ)៖ សមាគមមិត្តភាពកម្ពុជា-ចិន និងសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន កាលពីរសៀលថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤ បានរៀបចំសិក្ខាសាលាស្តីពី«ការទាក់ទាញវិនិយោគចិនលើវិស័យយានយន្តអគ្គសនី» ដែលបានគាំទ្រដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ស្ថានទូតចិនប្រចាំកម្ពុជា សភាពាណិជ្ជកម្មចិនប្រចាំកម្ពុជា ក្រុមហ៊ុនYINKE ក្រុមហ៊ុនHauwei ក្រុមហ៊ុនHongqi ក្រុមហ៊ុនMing Yang Guoji និងបណ្តាក្រុមហ៊ុន សហគ្រាសចិនដែលកំពុងវិនិយោគនៅក្នុងប្រទេសកម្ពុជា។ ថ្លែងទៅកាន់វិនិយោគិនចិនដែលមានចំនួនសរុប៩៥រូបមកពីក្រុមហ៊ុន សហគ្រាសចំនួន ៤០ស្ថាប័ន ឯកឧត្តម ឯក សំអុល ប្រធានសមាគមមិត្តភាពកម្ពុជា-ចិនបានមានប្រសាសន៍ថា ក្នុងរយៈពេលជាង១០ឆ្នាំនៃការចូលរួមក្នុងគំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ សេដ្ឋកិច្ចរបស់កម្ពុជាមានការអភិវឌ្ឍយ៉ាងខ្លាំងដែលចរន្តនៃការរីកចម្រើននេះពិតជាមិនអាចកាត់ផ្តាច់បានពីការចូលរួមចំណែកយ៉ាងខ្លាំងក្លាពីមិត្តចិន ហើយដែលក្នុងនោះក៏មានការរួមចំណែកពីវិនិយោគិនចិនផងដែរ។ ឯកឧត្តមបានបន្តថា ការលើកទឹកចិត្តនិងគាំទ្រដល់កិច្ចសហប្រតិបត្តិការរវាង វិនិយោគិននៃប្រទេសទាំងពីរ កម្ពុជានិងចិន ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយភាពវាងវៃរបស់សម្តេចមហាបវរ ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា ក្រោមម្លប់សុខសន្តិភាព និងសេរីភាពពេញបរិបូរណ៍នៅក្នុងប្រទេសកម្ពុជា។ អង្គសិក្ខាសាលាពេញមួយរសៀលនេះ មានវាគ្មិន ១-ឯកឧត្តម នុត អ៊ុនវ័ណរ៉ា អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា ២-ឯកឧត្តម ជា កុកហុង អគ្គនាយករងនៃអគ្គនាយកដ្ឋានគោលនយោបាយនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង៣-លោក Wu Xianbo…
-
ពិព័រណ៍កូនក្មេង ដ៏ធំជាងគេនៅប្រទេសកម្ពុជា ចាប់ផ្តើមដំណើរការហើយនៅកោះពេជ្រ រយៈពេល ៣ថ្ងៃ

(ភ្នំពេញ)៖ ពិព័រណ៍កម្សាន្តកូនក្មេង ដ៏ធំប្រចាំឆ្នាំ២០២៤ នៅកោះពេជ្រ ដោយមានការដាក់តាំងរហូតដល់ទៅជាង ៣០០ស្តង់ ជាមួយនឹងសម្ភារៈប្រើប្រាស់សម្រាប់មាតាបិតា កុមារ ដែលប្រកបទៅដោយគុណភាព និងការបញ្ចុះតម្លៃជាច្រើន ហើយបង្កលក្ខណៈឱ្យកុមារមានភាពសប្បាយរីករាយផងដែរ ។ លោក ឈិន រ៉ាឌី CHHIN RADY សហស្ថាបនិក និងអគ្គនាយកប្រតិបត្តិ ហាងឯកទេសទំនិញកុមារ បេប៊ីអោតឡេត (Babyoutlet) បានអោយដឹងថា ៖ កត្តាដែលធ្វើឲ្យពួកគេទទួលបានដៃគូសហការលឿនយ៉ាងនេះក៏ដោយសារតែពួកគេបានដាក់បញ្ចូលនូវកម្មវិធី សប្បាយៗ ប្លែកៗ ដ៏ច្រើនសម្បូរបែបទៅក្នុង កម្មវិធីពិព័រណីកម្សាន្តកូនក្មេង ហើយអ្វីដែលពិសេសនោះគឺពិព័រណ៍ដ៏ធំនេះ នឹងធ្វើលើផ្ទៃដីរហូតដល់ ១ម៉ឺនម៉ែត្រការ៉េ ហើយអ្នកចូលរួមមិនតិចជាង ៨ម៉ឺននាក់ឡើយ ទាំងអស់នេះហើយជាអ្វីដែលដៃគូសហការរបស់ពួកគេ ចង់បានដើម្បីផ្សព្វផ្សាយ និងដាក់លក់ផលិតផល ឬសេវាកម្មរបស់ពួកគេ។ លោកក៏បានបន្ថែមទៀតថា រឿងសំខាន់នៅក្នុង កម្មវិធីពិព័រណ៍កម្សាន្តកូនក្មេង គឺធ្វើយ៉ាងណាឲ្យអ្នកចូលរួមសប្បាយរីករាយ ហេតុនេះហើយទើបពួកគេមិនសំចៃដៃក្នុងដាក់បញ្ចូល នូវកម្មវិធីសប្បាយៗ ប្លែកៗជាច្រើន ។ លោក កែវ ទ្បង់ឌី សហស្ថាបនិក និងអគ្គនាយកអភិវឌ្ឍធុរកិច្ច ហាងឯកទេសទំនិញកុមារបេបីអោតទ្បេត Baby Outlet បានបញ្ជាក់ផងដែរថា…
-
គម្រោងសាងសង់ ស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) ក្រោយស្ថាបនារួចនឹងអាចដោះស្រាយការកកស្ទះចរាចរណ៍លើកំណាត់ផ្លូវជាតិលេខ១ កាន់តែប្រសើរថែមទៀត

ភ្នំពេញ៖ ស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) ក្រោយស្ថាបនារួចនឹងអាចដោះស្រាយការកកស្ទះចរាចរណ៍លើកំណាត់ផ្លូវជាតិលេខ១ កាន់តែប្រសើរថែមទៀត ដោយសាររដ្ឋបាលរាជធានីភ្នំពេញបង្កើតផ្លូវមួយខ្សែទៀត តភ្ជាប់ពីផ្លូវជាតិលេខ១ កាត់តាមបុរី ប៉េង ហួត បឹងស្នោរ រហូតដល់គល់ស្ពាននេះតែម្តង។ នេះបើតាមការលើកឡើងរបស់ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ខណៈឯកឧត្តមដឹកនាំមន្ត្រីជំនាញ និងតំណាងក្រសួងពាក់ព័ន្ធចុះពិនិត្យទីតាំងគម្រោងផ្លូវ និងស្ពានឆ្លងកាត់ទន្លេបាសាក់ ស្ថិតនៅក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ និងសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ នារសៀលថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤នេះ។ ឯកឧត្តម ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា៖ ស្ពានកោះនរាក្រោយស្ថាបនាហើយ ដោះស្រាយការកកស្ទះចរាចរណ៍លើកំណាត់ផ្លូវជាតិលេខ១ ចូលមកភ្នំពេញ បានប្រមាណ៣០ភាគរយប៉ុណ្ណោះ ដោយវានៅតែបង្កការកកស្ទះចរាចរណ៍ជៀសមិនរួច តែនៅពេលយើងបើកផ្លូវថ្មីតភ្ជាប់ពីផ្លូវជាតិលេខ១ កាត់តាមបុរី ប៉េង ហួត បឹងស្នោរ រហូតដល់គល់ស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា)នេះមួយខ្សែទៀតវានឹងដោះស្រាយការកកស្ទះចរាចរណ៍លើកំណាត់ផ្លូវជាតិលេខ១ កាន់តែប្រសើរឡើងមួយកំរិតទៀត។ ផ្លូវថ្មីតភ្ជាប់ពីផ្លូវជាតិលេខ១ រហូតដល់គល់ស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា)គឺអាចដោះចរាចណ៍ពីផ្លូវជាតិលេខ១ ទៅផ្លូវ៦០ម៉ែត្រខណ្ឌមានជ័យនិងបន្តឆ្ពោះទៅ២១៧ (ផ្លូវចំការដូង)។ លោក ចេង មុនីរ៉ា អភិបាលនៃគណៈអភិបាលខណ្ឌច្បារអំពៅ បានមានប្រសាសន៍អោយដឹងផងដែរថា៖ គម្រោងផ្លូវថ្មីតភ្ជាប់ពីផ្លូវជាតិលេខ១ កាត់តាមបុរី…
-
កីឡាករប្រដាល់លំដាប់ពិភពលោក ម៉ានីប៉ាគីអាវ ក្លាយជាទូតសុច្ឆន្ទៈ ក្រុមហ៊ុន ហនុមាន ចូលរួមលើកស្ទួយវិស័យកីឡាប្រដាល់គុនខ្មែរ លើឆាកអន្តរជាតិ

ភ្នំពេញ ៖ ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស (Hanuman Beverages) បានរៀបចំពិធីចុះហត្ថលេខាជាផ្លូវការនៃកិច្ចព្រមព្រៀងជាមួយកីឡាករប្រដាល់លំដាប់ពិភពលោក ម៉ានីប៉ាគីអាវ (Manny Pacquiao) នាល្ងាចថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤ ក្នុងការចូលរួមលើកស្ទួយវិស័យកីឡាប្រដាល់គុនខ្មែរ លើឆាកអន្តរជាតិ ។ ភាពជាដៃគូនេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយនៅក្នុងដំណើរវិវឌ្ឍន៍របស់ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស ឆ្ពោះទៅរកការទទួលស្គាល់ និងឧត្តមភាពជា ព្រឹត្តិការណ៍នេះនឹងក្លាយជាវេទិកាផ្លូវការ ដើម្បីបង្ហាញពីកិច្ចសហការដ៏វិសេសវិសាល ជាមួយលោក ម៉ានី ប៉ាគីអាវ គឺជាបុគ្គលដ៏មានឥទ្ធិពល និងជាទីចាប់អារម្មណ៍បំផុតមួយក្នុងនាមជាទូតសុច្ឆន្ទៈនៃម៉ាកសញ្ញា ក្រុមហ៊ុន ហនុមានប៊ែវើរីជីស (Hanuman Beverages) ដែលត្រៀមខ្លួនដើម្បីឈានទៅរកភាពជោគជ័យមិនធ្លាប់មានពីមុន មកទាំងក្នុងស្រុក និងនៅលើឆាកអន្តរជាតិ ។ លោក Manny Pacquiao ត្រូវបានគេស្គាល់ផងដែរថាជា “Pac-Man” គឺជាឥស្សរជនដែលត្រូវបានទទួលស្គាល់នៅទូទាំងពិភពលោក តាមរយៈស្នាដៃរបស់គាត់នៅក្នុងកីឡាប្រដាល់អាជីព និងនយោបាយ ។ ក្នុងនាមជាម្ចាស់ជើងឯកពិភពលោកចំនួនប្រាំបីស្ថាប័នផ្សេងគ្នាក្នុងប្រវត្តិសាស្ត្រប្រដាល់ និងជាបុគ្គលសាធារណៈដ៏ឧស្សាហ៍ព្យាយាម លោក Pacquiao បង្ហាញពីគុណតម្លៃនៃឧត្តមភាព ភាពស្មោះត្រង់ និងការជួយដល់ប្រជាជនដទៃ។ ក្នុងឱកាសនោះ លោកជំទាវ ខៀវ សស៊ីលៀប ស្ថាបនិកា អគ្គនាយិកា ក្រុមប្រឹក្សាភិបាល…
-
ហ៊ិននីគែន បង្កើតកម្មវិធី Star Quality ស្វែងរកជើងខ្លាំងខាង Bartender នៅកម្ពុជា ទៅប្រកួតនៅអាល្លឺម៉ង់

ភ្នំពេញ៖ Heineken® ស្រាបៀរម៉ាកល្បីលំដាប់ពិភពលោក នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤ កំពុងនាំមកជូនកម្មវិធីមួយដែលមានឈ្មោះថា Star Quality មកប្រទេសកម្ពុជាជាលើកដំបូង ជាមួយគោលបំណងក្នុងការស្វែងរក និងលើកស្ទួយ Bartender នៅទូទាំងពិភពលោក។ កម្មវិធីនេះនឹងផ្តល់ជូនអ្នកដែលចូលរួមជាមួយនឹងវគ្គបណ្តុះបណ្តាលដើម្បីទទួលបានការទទួលស្គាល់ពីកម្មវិធី Star Quality ដោយចាប់ផ្តើមពីជំនាញចាក់ស្រាបៀររហូតទៅដល់ការលើកស្រាបៀរជូនអតិថិជនប្រកបដោយជំនាញដ៏ឥតខ្ចោះ។ កម្មវិធី Star Quality គឺលើសពីវគ្គបណ្តុះបណ្ដាលធម្មតា ពោលគឺកម្មវិធីនេះនឹងផ្តល់ឱកាសពិសេសដល់អ្នកមានទេពកោសល្យខាង Bartender ក្នុងស្រុកដោយមានវគ្គប្រកួតប្រជែងដើម្បីឈ្នះ និងទទួលបានឱកាសទៅបង្ហាញជំនាញរបស់ខ្លួននៅលើឆាកអន្តរជាតិ។ អ្នកជំនាញក្រឡុកស្រាចំនួន ១០ រូបនៅកម្ពុជានឹងត្រូវបានជ្រើសរើសក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនាខែកក្កដាខាងមុខនេះ ហើយនឹងត្រូវប្រកួតក្នុងវគ្គផ្តាច់ព្រ័ត្រនាខែសីហា។ ជើងឯកអ្នកក្រឡុកស្រា ១ រូបនឹងក្លាយជាអ្នកតំណាងឱ្យប្រទេសកម្ពុជាទៅប្រកួតក្នុងកម្មវិធីខ្នាតអន្តរជាតិ Star Quality នៅទីក្រុង Amsterdam ដែលជាទីកន្លែងកំណើតរបស់ស្រាបៀរ Heineken®។ កាលពីខែមុននេះ Bartender ៨០ រូប និងដៃគូសហការចំនួន ១៣ ហាងបានទទួលការបង្ហាត់បង្រៀនវគ្គដំបូងពីរបៀបនៃការចាក់ស្រាដោយលោក Wayne Wong ដែលជា Commercial Quality Lead ពីក្រុមហ៊ុនហ៊ិននីគែនប្រចាំនៅប្រទេសម៉ាឡេស៊ី។ វគ្គបណ្តុះបណ្ដាលនេះនឹងមានជាបន្តបន្ទាប់ទៅដល់ដៃគូសហការសរុបចំនួន ១០០…
-
Vietjet ទទួលបានពានរង្វាន់ជា “ក្រុមហ៊ុនអាកាសចរណ៍ផ្តល់ជូនតម្លៃសំបុត្រទាបល្អបំផុត” និង”សេវាបដិសណ្ឋារកិច្ចលើយន្តហោះដែលមានតម្លៃទាបបំផុត” ឆ្នាំ ២០២៤

ភ្នំពេញ៖ ក្រុមហ៊ុន Vietjet នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ ២០២៤ ត្រូវបានគេដាក់ឈ្មោះថា ជា “ក្រុមហ៊ុនអាកាសចរណ៍ដែលផ្តល់តម្លៃសំបុត្រទាបបំផុត” និង “សេវាបដិសណ្ឋារកិច្ចលើយន្តហោះដែលមានតម្លៃទាបបំផុត” សម្រាប់ឆ្នាំ ២០២៤ ដោយគេហទំព័រ AirlineRatings.com ដែលជាក្រុមហ៊ុនផវាយតម្លៃសុវត្ថិភាព និងផលិតផលអាកាសចរណ៍ដ៏ល្បីល្បាញរបស់ពិភពលោក។ ភ្ញៀវធ្វើដំណើរតាមផ្លូវពីសៀមរាបទៅហាណូយ និងភ្ញៀវជាច្រើនទៀតដែលធ្វើដំណើរទៅវៀតណាម និងប្រទេសជាច្រើនទៀត ឥឡូវនេះ អ្នកធ្វើដំណើរជាមួយក្រុមហ៊ុនអាកាសចរណ៍តម្លៃសំបុត្រទាបបំផុត ដែលទទួលបានពានរង្វាន់ថាជា ក្រុមហ៊ុនអាកាសចរណ៍តម្លៃសំបុត្រទាបល្អបំផុត និង ក្រុមហ៊ុនអាកាសចរណ៍ផ្តល់សេវាបដិសណ្ឋារកិច្ចលើយន្តហោះដែលមានតម្លៃទាបបំផុត។ AirlineRatings បានផ្តល់កិត្តិយស និងទទួលស្គាល់ក្រុមហ៊ុនអាកាសចរណ៍ Vietjet តាមរយៈការផ្តល់ពានរង្វាន់អន្តរជាតិធំៗជាច្រើនឆ្នាំ ថាជាក្រុមហ៊ុនដែលផ្តល់ជូនអតិថិជននូវតម្លៃសំបុត្រទាប មានភាពច្នៃប្រឌិត សេវាកម្មសម្បូរបែបចម្រុះច្រើនមុខ និងមានការផ្តល់ជូនប្រូម៉ូសិនបញ្ចុះតម្លៃជាច្រើនដ៏អស្ចារ្យ។ Vietjet បន្តពង្រីកជើងហោះហើរ A330s និង A321s និងពង្រីកបណ្តាញហោះហើររបស់ខ្លួន ធ្វើឱ្យការធ្វើដំណើរតាមផ្លូវអាកាស កាន់តែងាយស្រួលសម្រាប់អ្នកធ្វើដំណើរទាំងអស់។ Vietjet ក៏ត្រូវបានទទួលស្គាល់ផងដែរថា ជាក្រុមហ៊ុននាំមុខគេក្នុងការផ្តល់ជូនផលិតផលល្អៗ និងសេវាដែលមានតម្លៃសំបុត្រទាប អមដោយការផ្តល់នូវបទពិសោធន៍ធ្វើដំណើរដ៏អស្ចារ្យដល់អតិថិជនរបស់ខ្លួន។ និពន្ធនាយកក្រុមហ៊ុន Airlineratings.com លោក Geoffrey Thomas បានមានប្រសាសន៍ថា…
-
ក្រសួង ចំនួនពីរ ប្តេជ្ញារួមគ្នា អភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធឆ្នាំ២០២៣-២០២៨ ឱ្យកាន់តែមានប្រសិទ្ធភាព និងប្រសិទ្ធផល

ភ្នំពេញ៖ ក្នុងពិធីបើកកិច្ចប្រជុំពិនិត្យវឌ្ឍនភាព និងជំរុញផែនការសកម្មភាព នៃយុទ្ធសាស្ត្រស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធឆ្នាំ២០២៣-២០២៨ កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងការងារ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និង ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រី ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានប្តេជ្ញារួមគ្នាជំរុញការអនុវត្តផែនការសកម្មភាពនៃយុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធឆ្នាំ២០២៣-២០២៨ ឱ្យកាន់តែមានប្រសិទ្ធភាព និងប្រសិទ្ធផល ។ សូមបញ្ជាក់ថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣កន្លងទៅ បានប្រកាសដាក់ឱ្យដំណើរការជាផ្លូវការនូវផែនការយុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធឆ្នាំ២០២៣-២០២៨ បន្ទាប់ពីគណៈរដ្ឋមន្ត្រីពេញអង្គបានប្រជុំសម្រេចកាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣។ ថ្នាក់ដឹកនាំទាំងពីរ បានប្តេជ្ញាជ្រោមជ្រែងពង្រឹងការអនុវត្តផែនការសកម្មភាពនៃយុទ្ធសាស្ត្រស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធឆ្នាំ២០២៣-២០២៨ឱ្យកាន់តែសកម្មដើម្បីធានាបាននូវប្រសិទ្ធភាព និងប្រសិទ្ធផលដែលអនុវត្តត្រឹមត្រូវចំគោលដៅតាមការចង្អុលបង្ហាញរបស់ប្រមុខរាជរដ្ឋាភិបាលដែលមានទស្សនៈវិស័យលើកកម្ពស់ការគាំពារ ការកសាងសមត្ថភាព ផលិតភាព និងភាពធន់នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធនៅកម្ពុជាឱ្យកាន់តែប្រសើរបន្ថែមទៀត៕ ដោយ ៖ ង៉ាន់ ទិត្យ
-
គម្រោងវិនិយោគ/ធុរកិច្ច ចំនួន ១៤ ក្នុងខេត្តព្រះសីហនុ ដែលមានទុនវិនិយោគសរុបប្រមាណ ៧៣៧ លានដុល្លារអាមេរិក ទទួលបានការលើកទឹកចិត្តពិសេស ពីរាជរដ្ឋាភិបាល

ភ្នំពេញ៖ គម្រោងវិនិយោគ/ធុរកិច្ច ចំនួន ១៤ ក្នុងខេត្តព្រះសីហនុ ដែលមានទុនវិនិយោគសរុបប្រមាណ ៧៣៧ លានដុល្លារអាមេរិក ទទួលបានការលើកទឹកចិត្តពិសេស ពីរាជរដ្ឋាភិបាល។ គម្រោងទាំងនោះរួមមាន គម្រោងពាក់ព័ន្ធនឹងអគារជាប់គាំងចំនួន ៧ និង គម្រោងពុំពាក់ព័ន្ធនឹងអគារជាប់គាំងចំនួន ៦ ដែលដំណើរការបានភ្លាមក្នុងឆ្នាំ ២០២៤ និង គម្រោងពង្រីកចំនួន ១ ។ គម្រោងទាំង ១៤ នោះ រួមមាន គម្រោងបង្កើតសួនកសិ-ឧស្សាហកម្មថ្នាក់ជាតិ, គម្រោងសណ្ឋាគារផ្កាយ ៥ និង កាស៊ីណូ, គម្រោងរមណីយដ្ឋាន, អគារស្នាក់នៅរួម, អគារពហុមុខងារសម្រាប់ការិយាល័យ និង ស្នាក់នៅរួម, ដែលមានទំហំទុនវិនិយោគសរុប ប្រមាណ ៧៣៣ លានដុល្លារអាមេរិក ។ គម្រោងទាំងនេះ ជាគម្រោងចម្រុះ ដែលមានម្ចាស់ជាជនជាតិខ្មែរ និង បរទេស និង មានទំហំតូច មធ្យម និង ធំ ។ នេះបើយោងតាមលទ្ធផលនៃកិច្ចប្រជុំនារសៀលថ្ងៃទី ២៩ ខែឧសភា…