-
ក្នុងមួយថ្ងៃអ្នកទេសចរទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរប្រមាណ ១៣០០ – ១៧០០ នាក់

ភ្នំពេញ៖ ក្រសួងទេសចរណ៍បានឱ្យដឹងថាក្នុងមួយ ថ្ងៃៗ ភ្ញៀវទេសចរបានទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរប្រមាណ១,៣០០ នាក់ ទៅ ១,៧០០ នាក់ ។ បើតាមក្រសួងទេសចរចណ៍បានឱ្យដឹងនៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ ២០២៤នេះថា សម្រាប់ជើងហោះចូលមកកាន់ខេត្តសៀមរាបមានចន្លោះពី ១៤-១៩ ជើងហោះហើរក្នុងមួយថ្ងៃ ក្នុងនោះមានមកពីបាងកកចំនួន ៥-៦ ជើងក្នុងមួយថ្ងៃ,ហូជីមីញ ៣ ជើងក្នុងមួយថ្ងៃ, ដាណាង ១ ជើងក្នុងមួយថ្ងៃ, ហាណូយ ២ ជើងក្នុងមួយថ្ងៃ។ កូឡាឡាំពួរ ១ ជើងក្នុងមួយថ្ងៃ, សិង្ហបុរី ១ជើងក្នុងមួយថ្ងៃ, ភ្នំពេញ ២ជើងក្នុងមួយថ្ងៃ និង ក្រុងព្រះសីហនុ ១ជើងក្នុងមួយថ្ងៃ។ បើតាមក្រសួងទេសចរណ៍បានឱ្យដឹងដែរថាសម្រាប់នាព្រឹកថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៤ មានភ្ញៀវទេសចរជាតិនិងអន្តរជាតិជាច្រើនទៅទស្សនាថ្ងៃរះនៅប្រាសាទអង្គរ និងតំបន់ជាច្រើនទៀតនៅតំបន់រមណីយដ្ឋានឧទ្យានអង្គរជាច្រើននាក់ផងដែរ។ គួរបញ្ជាក់ផងដែរថា កាលពីពេលថ្មីៗនេះ ប្រាសាទអង្គរវត្ត បានស្ថិតនៅលំដាប់លេខ ២ ក្លាយជាគោលដៅទេសចរណ៍ទាក់ទាញល្អបំផុតនៅតំបន់អាស៊ី ៕ ដោយ ៖ ម៉ាដេប៉ូ
-
ផ្លូវអាកាសថ្មីត្រូវបានពង្រីក៖ ផ្លូវហោះហើរថ្មីរបស់ Vietjet តភ្ជាប់ប្រទេសចិន និងកូរ៉េខាងត្បូង

ភ្នំពេញ៖ ការផ្តល់ជូនប្រូម៉ូសិនពិសេសនេះ មានរយៈពេលតែមួយសប្តាហ៍ប៉ុណ្ណោះ តម្លៃសំបុត្រចាប់ផ្តើមពី USD0 សម្រាប់បណ្តាញជើងហោះហើរទាំងអស់។ ក្រុមហ៊ុន Vietjet នៅថ្ងៃទី០៣ ខែកក្កដា ឆ្នាំ ២០២៤ បានកំណត់នូវព្រឹត្តិការណ៍ថ្មីក្នុងប្រតិបត្តិការដឹកអ្នកដំណើរជាមួយការតភ្ជាប់ផ្លូវអាកាសរបស់ខ្លួននៅទូទាំងតំបន់អាស៊ីប៉ាស៊ីហ្វិក ដោយបើកដំណើរសេវាហោះហើរដោយផ្ទាល់ជាលើកដំបូងដែលមិនធ្លាប់មាន ភ្ជាប់ទីក្រុងហូជីមិញទៅទីក្រុងស៊ីអាន (ប្រទេសចិន) និងប្រកាសដំណើរការផ្លូវហោះហើររវាង ញ៉ាត្រាង – ទីក្រុងដែហ្គូ (កូរ៉េខាងត្បូង) ។ គំនិតផ្តួចផ្តើមទាំងនេះ បញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន Vietjet ក្នុងការផ្តល់ជូននូវឱកាសធ្វើដំណើរដែលមានតម្លៃសមរម្យ និងការធ្វើដំណើរគ្មានដែនកំណត់ ខណៈពេលដែលការពង្រឹងការតភ្ជាប់ផ្លូវអាកាសនៅទូទាំងអាស៊ីអាគ្នេយ៍ និងអាស៊ីឦសាន។ ដើម្បីអបអរសាទរក្នុងឱកាសនេះ ក្រុមហ៊ុន Vietjet ផ្តល់ជូនការបញ្ចុះតម្លៃពិសេសចាប់ពីថ្ងៃទី 1 ខែកក្កដា ដល់ថ្ងៃទី 7 ខែកក្កដា ឆ្នាំ 2024 នូវសំបុត្រចំនួន ១ លានសំបុត្រ ដែលមានតម្លៃចាប់ពី 65 ដុល្លារ (រួមបញ្ចូលទាំងអស់) សម្រាប់ទូទាំងបណ្តាញជើងហោះហើរទាំងអស់របស់ខ្លួន រួមទាំងជើងហោះហើរពីខេត្តសៀមរាបក្នុងប្រទេសកម្ពុជាទៅកាន់ទីក្រុងហាណូយផងដែរ។ ក្រុមហ៊ុន Vietjet បានបន្ថែមជើងហោះហើរត្រង់ប្រចាំថ្ងៃរវាងខេត្តសៀមរាបក្នុងប្រទេសកម្ពុជា និងរដ្ឋធានីហាណូយរបស់វៀតណាមកាលពីខែធ្នូឆ្នាំមុន។ លោកអ្នកអាចធ្វើការកក់សំបុត្រដើម្បីទទួលបានការបញ្ចុះតម្លៃពិសេសសម្រាប់ជើងហោះហើរនេះ (ដើម្បីធ្វើដំណើរ)…
-
គម្រោងវិនិយោគធុរកិច្ច ចំនួន ២២ ក្នុងខេត្តព្រះសីហនុ ក្រោមទុនវិនិយោគសរុបជាង ២ ពាន់លាន ដុល្លារអាមេរិក ទទួលបានការលើកទឹកចិត្តពិសេស

ភ្នំពេញ៖ គម្រោងវិនិយោគធុរកិច្ច ចំនួន ២២ ក្នុងខេត្តព្រះសីហនុ ក្រោមទុនវិនិយោគសរុបជាង ២ ពាន់លាន ដុល្លារអាមេរិក ទទួលបានការលើកទឹកចិត្តពិសេសគម្រោងទាំងនោះរួមមាន គម្រោងពាក់ព័ន្ធនឹងអគារជាប់គាំងចំនួន ១៣, គម្រោងពុំពាក់ព័ន្ធនឹងអគារជាប់គាំង (គម្រោងថ្មី) ចំនួន ៧, និង គម្រោងពង្រីកចំនួន ២ ដែលមានសកម្មភាពលើការផលិតសំបកកង់រថយន្ត, ការផលិតបន្ទះសូឡា, សណ្ឋាគារ, រមណីយដ្ឋាន, ការអភិវឌ្ឍលំនៅដ្ឋាន, អគារពហុមុខងារ, សាលារៀន, និង មន្ទីរពេទ្យ ។ គម្រោងទាំងនេះ ជាគម្រោងចម្រុះ ដែលមានម្ចាស់ជាជនជាតិខ្មែរ និង បរទេស និង មានទំហំតូច មធ្យម និង ធំ ដែលមានទុនចាប់ពី ១០ម៉ឺនដុល្លារអាមេរិក ដល់ ៥០០លានដុល្លារអាមេរិក ។ នេះបើយោងតាមស្មារតីនៃ កិច្ចប្រជុំក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ រយៈពេលពីរថ្ងៃពេញ ចាប់ពី ថ្ងៃទី ២៦ ដល់ថ្ងៃទី ២៧ ខែ មិថុនា ឆ្នាំ…
-
អាកាសយានដ្ឋានអន្តរជាតិតេជោ នឹងប្រតិបត្តិការនៅដើមឆ្នាំ២០២៥ ដោយផ្ដល់សិទ្ធិឱ្យក្រុមហ៊ុនបារាំង លក់ទំនិញរួចពន្ធ និងសេវាកម្មម្ហូបអាហារ

ភ្នំពេញ៖ ក្រុមហ៊ុនអាកាសយានដ្ឋានអន្តរជាតិតេជោនឹងបើកប្រតិបត្តិការនៅដើមឆ្នាំ២០២៥ ដោយផ្ដល់សិទ្ធិឱ្យក្រុមហ៊ុនបារាំង លក់ទំនិញរួចពន្ធ និងសេវាកម្មម្ហូបអាហារ ដែលពុំធ្លាប់មាននៅកម្ពុជា រយៈពេល ១២ឆ្នាំ ។ នេះបើតាមការបញ្ជាក់របស់ក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៊ិនវេសមិន ឯ.ក (Cambodia Airport Investment Co., Ltd.“CAIC”) ក្នុងឱកាសនៃពិធីចុះកិច្ចសន្យារយៈពេល ១២ឆ្នាំ ជាមួយក្រុមហ៊ុនបារាំង ឡាហ្គាឌែរ ត្រាវែល រឺឆែល អេស អេ អេ ស (Lagardère Travel Retail SAS) និងដៃគូសហការក្នុងស្រុក HSC Group ក្នុងការលក់ទំនិញរួចពន្ធ សម្ភារសម្រាប់ធ្វើដំណើរសំខាន់ៗ និងការផ្តល់សេវាកម្មម្ហូបអាហារ នាថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤។ កិច្ចសន្យានេះ បានឆ្លុះបញ្ចាំងពីជោគជ័យដ៏ធំមួយក្នុងការអភិវឌ្ឍ អាកាសយានដ្ឋានអន្តរជាតិតេជោ ដែលគ្រោងនឹងចាប់ផ្តើមប្រតិបត្តិការនៅឆ្នាំ២០២៥ ។ កិច្ចសន្យានេះ ផ្តោតលើគំរូនៃការបែងចែកប្រាក់ចំណេញ ដែលនឹងផ្លាស់ប្តូរនូវបរិបទនៃឧស្សាហកម្មផ្តល់សេវាលក់ ទំនិញក្នុងវិស័យទេសចរណ៍។ គំរូនៃការបែងចែកប្រាក់ចំណេញនេះ បង្កើតបាននូវភាពជាដៃគូពិតប្រាកដរវាង ប្រតិបត្តិករ និងអាកាសយានដ្ឋាន…
-
មន្ត្រីគយ និងនគរបាលជំនាញបានចុះធ្វើការផ្សព្វផ្សាយដល់អាជីវករអំពីភាពខុសគ្នារវាងទំនិញមានពន្ធនិងទំនិញគេចពន្ធ

បន្ទាយមានជ័យ៖ មន្ត្រីគយ និងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តបន្ទាយមានជ័យបានចុះផ្សព្វផ្សាយដល់ម្ចាស់ហាងលក់ទំនិញនិងអ្នកប្រើប្រាស់អំពីភាពខុសគ្នារវាងទំនិញមានពន្ធនិងទំនិញគេចពន្ធ ប្រយោជន៍ទប់ស្កាត់ការលួចនាំចូលទំនិញគេចពន្ធ ។ការផ្សព្វផ្សាយនេះបានធ្វើឡើងកាលពីព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៤ នៅតាមហាងធំៗ រួមមាន ហាងលក់ទំនិញ ហាងលក់ទូរសព្ទដៃនានាក្នុងទីរួមខេត្ត។ ក្នុងសកម្មភាពផ្សព្វផ្សាយមន្ត្រីគយនិង នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តបានចែកនូវខិត្តបណ្ណពន្យល់ដើម្បីបញ្ជ្រាបការយល់ដឹងជាសាធារណៈជនដល់អ្នកចែកចាយ និងអ្នកប្រើប្រាស់ អំពីភាពខុសគ្នា រវាងទំនិញមានពន្ធ និងទំនិញគេចពន្ធ ក្នុងន័យ ការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់អ្នកចែកចាយ និងអ្នកប្រើប្រាស់ ដើម្បីបញ្ជៀសការចូលរួមប្រព្រឹត្តបទល្មើសសេដ្ឋកិច្ចដោយមិនដឹងខ្លួន។ ជាពិសេសនាំបាត់ចំណូលពន្ធគយក៏ដូចការបាត់ចំណូលថវិកាជាតិផងដែរ ។ ខិតបណ្ណបានបញ្ជាក់ថា ទី១.ទំនិញមានពន្ធមាន មានបង្កាន់ដៃពន្ធ,មានបិទលតាប័ត្រសម្រាប់រថយន្ត និងមានបិទតែមប្រ៍, អាករ ហើយសម្រាប់ផលិតផលមានបិតត្រាពន្ធគយ។ទី២.ទំនិញគេចពន្ធរួមមានគ្មានបង្កាន់ដៃពន្ធ ,គ្មានបិទលតាប័ត្រសម្រាប់រថយន្ត ,គ្មានបិទ តែមប្រ៍អាករ សម្រាប់ផលិតផលគឺមានបិតត្រាគយជាដើម។ ខិតបណ្ណក៏បានបង្ហាញពីទោសទណ្ឌផងដែរ ចំពោះការគេចវេស ការក្លែងបន្លំនិងការប្រើប្រាស់ឯកសារក្លែងក្លាយជាដើម៕ ដោយ ៖គៀន ច័ន្ទហ៊ីន
-
MoneyGram ចាប់ដៃគូជាមួយធនាគារ ព្រីនស៍ សម្រាប់ការបើកដំណើរការថ្មី និងយុទ្ធនាការប្រូម៉ូសិនដ៏អស្ចារ្យ

ភ្នំពេញ៖ MoneyGram បានបង្កើតភាពជាដៃគូ ដើម្បីផ្តល់ជូនអតិថិជននូវអត្ថប្រយោជន៍ពិសេសក្នុងការផ្ទេរប្រាក់។ កិច្ចសហការកាលពីពេលថ្មីៗនេះ មានគោលបំណងធ្វើឱ្យប្រសើរឡើងនូវបទពិសោធន៍អតិថិជនទាំងមូល ដោយធានាបាននូវពេលវេលានៃការធ្វើប្រតិបត្តិការលឿនជាងមុន កាត់បន្ថយថ្លៃចំណាយ និងការផ្តល់ជូនជាអាទិភាពសម្រាប់អតិថិជនដោយភាពស្មោះត្រង់។ តាមរយៈការប្រើប្រាស់ចំណុចប្រសព្វខ្លាំងរបស់ក្រុមហ៊ុនទាំងពីរ គំនិតផ្តួចផ្តើមនេះនឹងផ្តល់នូវការបង្កើនតម្លៃ និងភាពងាយស្រួលសម្រាប់អតិថិជនដែលត្រូវការសេវាផ្ទេរប្រាក់អន្តរជាតិ ដែលអាចជឿទុកចិត្តបាន ដោយបង្ហាញពីការប្តេជ្ញាចិត្តចំពោះសេវាកម្មដ៏លេចធ្លោ និងការពេញចិត្តរបស់អតិថិជន។ MoneyGram គឺជាក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុ ឈានមុខគេលើពិភពលោក ដែលសម្រួលដល់ការផ្ទេរប្រាក់ជាសកលដោយរលូន។ ថ្មីៗនេះ MoneyGram បានចាប់ផ្តើមភាពជាដៃគូជាមួយធនាគារ ព្រីនស៍ និងផ្តល់ជូនប្រូម៉ូសិនដល់អតិថិជន។ ការផ្ដល់ប្រូម៉ូសិននេះត្រូវបានប្រព្រឹត្តឡើងដើម្បីបំពេញតាមតម្រូវការនានាដូចជា ការផ្ទេរប្រាក់សម្រាប់ថ្លៃសិក្សានៅបរទេស ការជូនជាកាដូ ឬការចំណាយផ្សេងៗទូទៅ។ សេវាកម្មនេះពិតជាផ្តល់ជូនអតិថិជនយើងនូវភាពស្ងប់ចិត្ត និងសុវត្ថិភាព ហើយអាចប្រតិបត្តិការបានយ៉ាងងាយស្រួលនៅគ្រប់សាខាធនាគារ ព្រីនស៍។“ខ្ញុំមានក្តីរំភើបជាខ្លាំងក្នុងការពង្រីកបណ្តាញរបស់យើង និងកំណើនចេញក្រៅប្រទេសជាមួយនឹងធនាគារ ព្រីនស៍។ ឥឡូវនេះ ជនបរទេស និងបុគ្គលិកធ្វើការដែលរស់នៅក្នុងប្រទេសកម្ពុជាអាចរីករាយនឹងការផ្តល់ជូនពិសេសនេះ។ យើងរីករាយក្នុងការធ្វើឲ្យក្រុមគ្រួសារអ្នកកាន់តែជិតស្និទ្ធតាមរយៈការផ្ទេរប្រាក់ទៅគ្រប់ទីកន្លែងដែលជាទីទុកចិត្ត និងរហ័ស” — នេះបើយោងតាមសម្តីលោក Vijay Raj Poduval ប្រធានប្រចាំតំបន់អាស៊ីអាគ្នេយ៍ និងឥណ្ឌូចិន។ធនាគារ ព្រីនស៍ ភីអិលស៊ី ជាគ្រឹះស្ថានធនាគារពាណិជ្ជឈានមុខគេដែលមានបណ្តាញធំទូលាយនៃសាខាចំនួន 36 និងទីតាំងទូ ATM ចំនួន 85 ទីតាំងដែលកំពុងប្រតិបត្តិការទូទាំងប្រទេស។…
-
ការបង្កើនផលិតភាពការងារ គឺជាគន្លឹះក្នុងការទាក់ទាញវិនិយោគទុនបន្ថែមមកកម្ពុជា

(ភ្នំពេញ)៖ ឯកឧត្តម រដ្ឋមន្ត្រី ហេង សួរ បានថ្លែងថា មានតែការបង្កើនផលិតភាពការងារ និងកម្លាំងពលកម្មជំនាញទេ ដែលអាចធ្វើឱ្យកម្ពុជា នៅរក្សាបានភាពប្រកួតប្រជែង និងបង្កើនភាពទាក់ទាញវិនិយោគទុនបន្ថែមទៀត។ ការថ្លែងបែបនេះរប់ស ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងពិធីបិទទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៧ ក្រោមប្រធានបទ «TVETរៀនឱ្យចប់ ឱ្យចេះ ឱ្យមានការងារ» ដែលធ្វើឡើងនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៤នេះ។ ឯកឧត្តមរដ្ឋមន្ត្រីលើកឡើងថា ផលិតភាពការងារ ដែលមានភាពទាក់ទាញវិនិយោគខ្លាំងជាងគេ គឺក្នុងវិស័យឧស្សាហកម្មបែបថ្មី ដែលមិនមែនជាឧស្សាហកម្មប្រើប្រាស់កម្លាំងពលកម្មទេ តែជាឧស្សាហកម្ម ដែលត្រូវការ ការប្រើប្រាស់ជំនាញ ចំណេះដឹង បច្ចេកវិទ្យា ក៏ដូចជាផលិតផលដែលមានតម្លៃខ្ពស់សម្រាប់បង្កើតឱ្យមានតម្លៃបន្ថែមសម្រាប់ប្រជាពលរដ្ឋ។ ឯកឧត្តមបញ្ជាក់ថា ដើម្បីឆ្លើយតបការចង់បានរបស់វិនិយោគទុន ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជិវៈ ព្រមទាំងក្រសួង ស្ថាប័នពាក់ព័ន្ធទាំងអស់ ត្រូវរួមសហការគ្នាឱ្យបានល្អ ដើម្បីធ្វើយ៉ាងណាឱ្យកម្មវិធី បណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ មានភាពប្រទាក់ក្រឡាគ្នា ផ្តល់ជាផលប្រយោជន៍ទៅដល់យុវជន ដែលទើបដល់វ័យចូលទីផ្សារការងារ ក៏ដូចជាផ្តល់នូវផលប្រយោជន៍ ដល់កម្មករនិយោជិត…
-
កម្ពុជា-ឥណ្ឌា សម្ពោធតភ្ជាប់ជើងហោះហើរត្រង់ជាប្រវត្តិសាស្រ្ត ដោយធ្វើការហោះហើរ ៤ជើងក្នុង ១សប្តាហ៍

ភ្នំពេញ៖ កម្ពុជា និង ក្រុមហ៊ុនអាកាសចរណ៍កម្ពុជាអង្គរអ៊ែរ ព្រមទាំងព្រមទាំងវិស័យ ឯកជនពាក់ព័ន្ធនានា នៅរសៀលថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៤នេះ បានធ្វើការរៀបចំពិធីសម្ពោធជើងហោះហើរលើកទី១ ជាប្រវត្តិសាស្រ្ត លើការតភ្ជាប់ជើងហោះហើរត្រង់ រវាង កម្ពុជា និង សាសារធារណៈរដ្ឋឥណ្ឌា ។ ឯកឧត្តម ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានថ្លែងថា ក្រុមហ៊ុនអាកាសចរណ៍អង្គរអ៊ែរ និងធ្វើការហោះហើរចំនួន ៤ជើងក្នុងមួយសប្តាហ៍ ជារៀងរាល់ថ្ងៃចន្ទ៍ ថ្ងៃពុធ ថ្ងៃសុក្រ និងថ្ងៃអាទិត្យ ពីរាជធានីភ្នំពេញ ទៅកាន់រដ្ឋធានីញូវដេលី តាមរយៈជើងហោះហើរ លេខK6 760 ដោយហោះចេញពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅវេលាម៉ោង ១៦ និង៤៥ ហើយទៅកាន់រដ្ឋធានីញូវដេលី ដែលប្រើរយៈពេល ៤ម៉ោង និង ៣៥នាទី ដោយប្រើប្រាស់អាកាសយានប្រភេទ AIR BUS 321 ។យោងតាមតម្រូវការជាក់ស្តែងរបស់ផ្នែកទីផ្សារ ការហោះហើយរៀងរាល់ថ្ងៃទៅកាន់រដ្ឋធានីញូវដេលី និងចាប់ផ្តើមពីចុងខែតុលា ឆ្នាំ២០២៤ នេះតទៅ ។ ឯកឧត្តម សន្ដិបណ្ឌិត…
-
ឯកឧត្តម ឌិត ទីណា៖ កម្ពុជា បើកទូលាយ និងស្វាគមន៍អ្នកវិនិយោគ មកវិនិយោគ លើការកែច្នៃ វេចខ្ចប់ នាំចេញកសិផល ទៅកាន់ទីផ្សារអន្តរជាតិ

ភ្នំពេញ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីរសៀលថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤ បានទទួលជួប ពិភាក្សាការងារជាមួយលោកស្រី Beverly Posma នាយិកាប្រតិបត្តិនៃអង្គការ Grow Asia Partnership នៅទីស្តីការក្រសួងកសិកម្ម ។ ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ថា ក្រសួងបាននិងកំពុងជំរុញគោលនយោបាយកសិកម្មឱ្យកាន់តែរីកចម្រើន ដើម្បីធានាសន្តិសុខស្បៀង និងនិរន្តរភាពសេដ្ឋកិច្ចនិងបរិស្ថាន តាមរយៈការកាត់បន្ថយថ្លៃដើមផលិត ការដាក់ពង្រាយមន្ត្រីកសិកម្មឃុំ និងការពង្រឹងសហគមន៍កសិកម្មទំនើប ដែលជាដំណោះស្រាយមួយសម្រាប់ប្រជាកសិករដែលត្រូវការការគាំទ្រ ទាំងបញ្ហាបច្ចេកទេស ទុន ទីផ្សារ និងបញ្ហាប្រឈមផ្សេងៗ ឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព។ បើតាម ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា កម្ពុជាកំពុងបន្តជំរុញការនាំចេញកសិផលសក្តានុពល ដូចជា ស្រូវ អង្ករ ស្វាយ ស្វាយចន្ទី និងម្រេច ជាដើម ទៅកាន់ទីផ្សារអន្តរជាតិ ដើម្បីទទួលបានតម្លៃបន្ថែមខ្ពស់។ លើសពីនេះ កម្ពុជាបើកទូលាយ និងស្វាគមន៍អ្នកវិនិយោគ មកវិនិយោគលើការកែច្នៃ វេចខ្ចប់ នាំចេញកសិផលទៅកាន់ទីផ្សារអន្តរជាតិផងដែរ។…
-
ស្ពានពីរខ្សែក្នុងសង្កាត់ព្រះពន្លាកំពុងពន្លឿនការសាងសង់

បន្ទាយមានជ័យ៖ លោក ជា យុទ្ធារុណ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបន្ទាយ មានជ័យ និងក្រុមការងារបានអញ្ជើញចុះពិនិត្យវឌ្ឍនភាពនៃការដ្ឋានសាងសង់ស្ពានបេតុងពីភូមិព្រះពន្លាតភ្ជាប់ទៅភូមិចកនៅសង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ។ស្ពាននេះប្រវែង១០៨ម៉ែត្រ,ទទឹង១០ម៉ែត្រជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា តាមរយៈឯកឧត្តម កែ គឹមយ៉ាន អ្នកតំណាងរាស្ត្រ មណ្ឌល ខេត្តបន្ទាយ មានជ័យ និងជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងលោកជំទាវ ។ លោកប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបានបញ្ជាក់ថា ការរបន្តចាប់ផ្តើមការសាងសង់ស្ពានបេតុងថ្មីពីភូមិព្រះពន្លាតភ្ជាប់ទៅភូមិចក (ក្រវាត់ក្រុង ផ្លូវជាតិលេខ៥ ទៅផ្លូវជាតិលេខ៦)ឡើងវិញចាប់ពីថ្ងៃទី៥ ខែឧសភាដែលអនុវត្តដោយក្រសួងអភិវឌ្ឍន៍ជនបទ ។នាពេលនេះដំណើរការបានជាង៤០ភាគរយហើយ។ម៉្យាងវិញទៀតការសាងសង់ស្ពានបេតុងថ្មីនេះក្រុមការងារបានធ្វើពិនិត្យយ៉ាងម៉ត់ចត់ និងមុឺងម៉ាត់ ដូចជាធ្វើការពិនិត្យទៅលើគុណភាពបេតុង ជាមុនសិនទើបយកទៅប្រើការ។ ស្ពានទាំងពីរខ្សែនេះមានអត្ថប្រយោជន៍ និងចាំបាច់ណាស់សម្រាប់ប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់។ គួរបញ្ជាក់ថា សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណទទួលបានស្ពានបេតុងថ្មី អនុវត្តសាងសង់ដោយក្រសួងអភិវឌ្ឍន៍ជនបទ ចំនួនពីរ។ ១-ស្ពានចក ពីភូមិព្រះពន្លាតភ្ជាប់ទៅភូមិចក (ក្រវាត់ក្រុង ផ្លូវជាតិលេខ៥ ទៅផ្លូវជាតិលេខ៦) ប្រវែង១០៨ម៉ែត្រ ទទឹង១០ម៉ែត្រ។២-ស្ពានព្រះពន្លា តភ្ជាប់ពីភូមិ៣ ភូមិ៤ ទៅភូមិព្រៃឫស្សី ក្នុងសង្កាត់ព្រះពន្លា (ផ្លូវជាតិលេខ៥ )ដែលមានប្រវែង៩០ម៉ែត្រ ទទឹង១០ម៉ែត្រ៕ដោយ៖ឃិន គន្ធា