Category: វិទ្យុសំលេងយុវជន (VOY – FM 97MHz)

  • ធនាគារ ព្រីនស៍ ប្រារព្ធពិធីខួបលើកទី៩ ដ៏អស្ចារ្យ ដែលជាភាពរីកចម្រើនជោគជ័យ និងការប្តេជ្ញាចិត្ត ដើម្បីក្លាយជាធនាគារដែលជឿទុកចិត្ត និងឈានមុខគេនៅកម្ពុជា

    ធនាគារ ព្រីនស៍ ប្រារព្ធពិធីខួបលើកទី៩ ដ៏អស្ចារ្យ ដែលជាភាពរីកចម្រើនជោគជ័យ និងការប្តេជ្ញាចិត្ត ដើម្បីក្លាយជាធនាគារដែលជឿទុកចិត្ត និងឈានមុខគេនៅកម្ពុជា

    ភ្នំពេញ៖ ធនាគារ ព្រីនស៍ ដែលជាធនាគារកម្ពុជា ថ្មីៗនេះបានប្រារព្ធពិធីខួបលើកទី៩របស់ខ្លួន ក្រោមរូបភាពជាអ្នកជំនាញផ្តល់សេវាហិរញ្ញវត្ថុទូទាំងប្រទេសដោយផ្ទាល់ និងដោយប្រយោលតាមរយៈសកម្មភាពផ្សេងៗក្នុងការកសាងប្រទេសជិតមួយទសវត្សមកនេះ។ បុគ្គលិករួសរាយរាក់ទាក់ និងទទួលបានការបណ្តុះបណ្តាលយ៉ាងល្អរបស់យើងនៅទីនេះ។ យើងរីករាយក្នុងផ្ដល់ដំណោះស្រាយផ្នែកតម្រូវការហិរញ្ញវត្ថុជូនអ្នក! ចាប់តាំងពីការបង្កើតឡើងក្នុងឆ្នាំ២០១៥ ជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងនៅឆ្នាំ២០១៨ជាធនាគារពាណិជ្ជពេញលេញមួយ គោលបំណងរបស់ធនាគារ ព្រីនស៍ គឺផ្តល់នូវឧត្តមភាពធនាគារ ដែលរួមបញ្ចូលការច្នៃប្រឌិតបច្ចេកវិទ្យា និងផ្តោតសំខាន់លើការពេញចិត្តរបស់អតិថិជនជាមួយដំណោះស្រាយធនាគារប្រកបដោយគុណតម្លៃ និងទំនុកចិត្ត។ ក្នុងព្រឹត្តិការណ៍ខួបលើកទី៩នេះ ធនាគារ ព្រីនស៍ មិនត្រឹមតែសម្រេចបាននូវព្រឹត្តិការណ៍ដ៏សំខាន់មួយនេះប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានលើសពីការរំពឹងទុកទៅទៀត ក្នុងការលេចចេញជាតួអង្គសំខាន់នៅក្នុងវិស័យធនាគាររបស់កម្ពុជា។ បន្ទាប់ពីបើកដំណើរការរយៈពេល៩ឆ្នាំក្នុងប្រទេសកម្ពុជា ធនាគារ ព្រីនស៍ បានកសាងទំនុកចិត្ត និងភាពរឹងមាំក្នុងវិស័យហិរញ្ញវត្ថុជាមួយទ្រព្យសកម្មសរុបប្រហែល ១,៤00លានដុល្លារ។ អនុបាតភាពគ្រប់គ្រាន់នៃដើមទុនរបស់ធនាគារស្មើនឹង ២៧%ក្នុងឆ្នាំ២០២៣ លើសច្រើនពីកម្រិតកំណត់ ដែលអាចឈរជើងលើទីតាំងវិជ្ជមានសម្រាប់ការអភិវឌ្ឍរបស់ខ្លួននាពេលអនាគត។ ពានរង្វាន់អន្តរជាតិដែលយើងទទួលបាន ជាមួយនឹងកំណើនអតិថិជនប្រមាណជា ១០០,០០០ នាក់ ធនាគារ ព្រីនស៍ បានក្លាយខ្លួនជាគ្រឹះស្ថានហិរញ្ញវត្ថុដ៏រឹងមាំមួយ ជាមួយប្រាក់បញ្ញើដល់ទៅ ១0០0 លានដុល្លារ និងការផ្តល់ឥណទានជិត ៨00 លានដុល្លារ។ លើសពីនេះ យើងបានគាំទ្រយ៉ាងពេញទំហឹងក្នុងការប្រើប្រាស់ ប្រាក់រៀល និងសហការយ៉ាងជិតស្និទ្ធជាមួយធនាគារជាតិនៃកម្ពុជា (NBC) និងសមាគមធនាគារនៅកម្ពុជា (ABC)…

  • វារីវប្បកម្មសមុទ្រ-វារីវប្បកម្មទឹកសាប នឹង ជួយផុ្គត់ផ្គង់ដល់ផលិតផល ជលផល នៅកម្ពុជានៅថ្ងៃអនាគត

    វារីវប្បកម្មសមុទ្រ-វារីវប្បកម្មទឹកសាប នឹង ជួយផុ្គត់ផ្គង់ដល់ផលិតផល ជលផល នៅកម្ពុជានៅថ្ងៃអនាគត

    ភ្នំពេញ៖ វារីវប្បកម្ម(ការចិញ្ចឹមត្រី)សមុទ្រកំពុងតែបោះជំហ៊ានមួយដែលសំដៅឈានទៅក្នុងការផ្គត់ផ្គង់ទីផ្សារនៃផលិតផលជលផលនៅកម្ពុជា ដែលព្រមជាមួយគ្នាវារីវប្បកម្មទឹកសាបកំពុងមានសន្ទុះកើនឡើងដូចគ្នាក្នុងការផ្គត់ផ្គង់លើផលិតផល ជលផលនៅកម្ពុជាឱ្យមានស្ថេរភាពនៅថ្ងៃអនាគត។ លោក ជំទាវ អឹមរចនា អ៊ឹម រចនា មន្រ្តីអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទក្នុងដំណើរ ទស្សនកិច្ចសិក្សា និង ផ្សព្វផ្សាយ របស់អ្នកសារព័ត៌មាន អំពីសហគ្រាសជលផលទទួលបានការគាំទ្រពីគម្រោងក្នុងរាជធានីភ្នំពេញ ខេត្ត កោះកុង និងព្រះសីហនុ នាថ្ងៃទី១៧ ខែ កក្កដា ឆ្នាំ ២០២៤ឱ្យដឹងថា៖មជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍វារីវប្បកម្មសមុទ្រ(MARDeC)នៅខេត្តព្រះសីហនុគឺជាកន្លែងបង្កាត់ពូជសត្វសមុទ្រដ៏សំខាន់ សម្រាប់ការចែកចាយ និងក៏ដូចជាទីកន្លែងសម្រាប់បង្កើនចំនួនត្រី ក្តាម និងសត្វដទៃទៀតនៅកម្ពុជា។ លោកជំទាវបានថ្លែងដោយបញ្ជាក់ថាវារីវប្បកម្មគឺជាប្រភពផ្គត់ផ្គង់ផលិតផល ជលផល ដ៏សំខាន់នាពេលអនាគតរបស់កម្ពុជា ដែលវាផ្តល់ការទ្រទ្រង់ និងក៏ដូចជាជួយបំពេញបន្ថែមនៃចំនួនត្រីក្នុងធម្មជាតិ។ លោក សេតធី ស៊ីថារ៉ាម៉ាប្រធានទីប្រឹក្សាបច្ចេកទេសរបស់អង្គការយូនីដូ មជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍វារីវប្បកម្មសមុទ្រ គឺជាមជ្ឈមណ្ឌលមួយកំពុងក្លាយជាកន្លែងចែកចាយ និងក៏ដូចជាបណ្តុះនូវផ្នត់គំនិតគំរូដល់វារីវប្បករដទៃទៀតសម្រាប់អភិវឌ្ឍន៍វិស័យជលផលនៅកម្ពុជា។ដោយឡែកសម្រាប់វារីវប្បកម្មទឹកសាបក៏មានសារសំខាន់ដូចគ្នាក្នុងការផ្តត់ផ្គត់ទីផ្សារទាំងក្នុងស្រុកនិងក្រៅប្រទេស។ លោក ម៉ម សុខ តារា នាយកមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍វារីវប្បកម្មសមុទ្រ នៃរដ្ឋបាលជលផលរបស់ក្រសួងកសិកម្មប្រចាំនៅខេត្តព្រះសីហនុបានឱ្យដឹងថាមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍វារីវប្បកម្មសមុទ្រ បង្កើតឡើង ដើម្បីជួយដោះស្រាយបញ្ហាមួយចំនួន ពិសេសកង្វះខាតពូជផលិតផលជលផលសមុទ្រមានគុណភាពរួមទាំងការអភិវឌ្ឍន៍បច្ចេកវិទ្យាស្រាវជ្រាវវារីវិប្បកម្មសមុទ្រ ។…

  • មជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍វារីវប្បកម្មសមុទ្របង្កាត់ក្តាមថ្ម​ទទួលបានជោគជ័យ

    មជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍វារីវប្បកម្មសមុទ្របង្កាត់ក្តាមថ្ម​ទទួលបានជោគជ័យ

    ខេត្តព្រះសីហនុ៖ បន្ទាប់ពីសាកល្បងបង្កាត់ក្តាមថ្មរួចមកនាពេលនេះមណ្ឌល​ស្រាវជ្រាវ និងអភិវឌ្ឍន៍វារីវប្បកម្មសមុទ្រ (MARDeC) បានប្រកាសទទួល​ជោគជ័យក្នុងការបង្កាត់ក្តាមថ្ម ដែលជាប្រភេទក្តាមមានរស់ជាតិឆ្ងាញ់ និង​មានទីផ្សារខ្ពស់នោះចំនួន៣លើកមកហើយ ដែលនេះត្រូវបានគេចាត់ទុកថា ជាជំហ៊ានជោគជ័យមួយយ៉ាងសំខាន់ក្នុងការពង្រីកពូជក្តាមថ្មនៅប្រទេសកម្ពុជា។ លោក ម៉ម សុខ តារា នាយកមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍វារីវប្បកម្ម​សមុទ្រ នៃរដ្ឋបាលជលផលរបស់ក្រសួងកសិកម្មប្រចាំនៅខេត្តព្រះសីហនុ របស់អ្នកសារព័ត៌មានក្នុងដំណើរទស្សនកិច្ចសិក្សា និង ផ្សព្វផ្សាយអំពី​សហ​គ្រាស​ជលផលទទួលបានការគាំទ្រពីគម្រោងក្នុងរាជធានីភ្នំពេញ ខេត្ត កោះកុង និងព្រះសីហនុនាថ្ងៃទី១៧ ខែកក្កដា ឆ្នាំ ២០២៤ ឱ្យដឹងថា ៖ ក្តាមថ្មដែលគេយកមកបង្កាត់នៅមជ្ឈមណ្ឌលកន្លែងនេះយកមកពីខេត្តកោះកុង ទាំងលើកទី១ លើកទី២ និងលើកទី៣នេះបានយកពីខេត្តកោះកុងរួមជា​មួយក្តាមថ្មយកមកពីស្រុកព្រៃនប់ខេត្តព្រះសីហនុ ។ លោកបានបញ្ជាក់ប្រាប់ថា”ក្តាមថ្មនៅស្រុកខ្មែរមាន ២ប្រភេទ ក្តាមព៌ណរាង​ខ្មៅ​បានធ្វើការបង្កាត់ទទួលជោគជ័យហើយ ចំណែកក្តាមថ្មរាងព៌ណប្រផេះ​នៅមិន​ទាន់បានបង្កាត់នៅឡើយទេ” ។ សម្រាប់ក្តាមថ្ម ដែលបង្កាត់បាននេះ គឺស្ថិតនៅក្នុងការសាកល្បងនៅឡើយ ហើយការបង្កាត់បានគឺភាគច្រើន​យកទៅលែងតាមទឹកប្រៃក្នុងធម្មជាតិរបស់វាពិសេសតាមព្រៃកោងកាង និងលែងតាមសហគមន៍ ។ ទាក់ទិនទៅនឹងការបង្កាត់ពូជត្រីសមុទ្រនេះត្រូវបាន លោក លើកឡើងថា ដោយសារការថមថយចុះជាបន្តបន្ទាប់ ហើយការបង្កាត់នេះក្រៅពីលែង​ក្នុងធម្មជាតិហើយ នៅថ្ងៃខាងមុខគេនឹងមានបំណងចែកចាយទៅវិស័យ​ឯកជនសម្រាប់ផ្គត់ផ្គង់លើទីផ្សារថែមទៀត។ លោក យស់ ចន្ថាណា អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះសីហនុ…

  • គ្រំចំពុះទា នៅពាមក្រសោប កំពុងសម្រេចលទ្ធផលដំណាក់កាលដំបូង មុននឹងឈោងចាប់ទីផ្សារអន្តរជាតិ

    គ្រំចំពុះទា នៅពាមក្រសោប កំពុងសម្រេចលទ្ធផលដំណាក់កាលដំបូង មុននឹងឈោងចាប់ទីផ្សារអន្តរជាតិ

    ខេត្តកោះកុង៖ គ្រំចំពុះទានៅសហគមតំបន់ការពារធម្មជាតិពាមក្រសោប ស្ថិតនៅឃុំពាមក្រសោប ស្រុកមណ្ឌលសីមា ខេត្តកោះកុង ដែលជាសហគមន៍ដ៏មានឈ្មោះល្បីល្បាញទៅលើគ្រំចំពុះទា នាពេលនេះបានសម្រេចជោគជ័យដំណាក់កាលទី១ហើយពោលគឺបានទទួលវិញ្ញាបនបត្រនិមិត្តសញ្ញាគុណភាព ផលិតផល ជលផលកម្ពុជា ហៅកាត់ថា (CQS) ថ្នាក់មូលដ្ឋាន។ លោក ថោង រ៉ា មន្ត្រីជំនាញសុវត្ថិភាពម្ហូបអាហារថ្នាក់ជាតិ នៃអង្គការ យូនីដូ(UNIDO)បានបញ្ជាក់ក្នុងដំណើរទស្សនកិច្ចសិក្សា និង ផ្សព្វផ្សាយអំពីសហគ្រាសជលផលទទួលបានការគាំទ្រពីគម្រោងក្នុងរាជធានីភ្នំពេញ ខេត្តកំពត កោះកុង និងព្រះសីហនុ នាថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤ឱ្យដឹងថា ៖ គ្រំចំពុះទាក៏ស្ថិតនៅលក្ខណៈជាផលិតផលមួយជោគជ័យក្នុងដំណាក់កាលទី១ដោយក្នុងនេះបានទទួលវិញ្ញាបនបត្រនិមិត្តសញ្ញាគុណភាព ផលិតផល ជលផលកម្ពុជា មូលដ្ឋាន ដែលនឹងឈោងចាប់យកពេញលេញនៅថ្ងៃខាងមុខ ។ លោកបានប្រាប់ថា ផលិតផលដែលត្រូវនាំចេញទៅកាន់ទីផ្សារអឺរ៉ុប វាទាមទារនូវស្តង់ដាគុណភាព និងសុវត្តិភាពចំណីអាហារ ហេតុនេះបើយើងទម្លុះរបាំងទាំនេះបាន ទើបអាចនាំចេញនូវផលិតផលជលផលរបស់កម្ពុជាក្នុងការនាំចេញទៅកាន់ទីផ្សារអន្តរជាតិពិសេសប្រទេសសហគមន៍អឺរ៉ុបតែម្តង ។ លោកបានបញ្ជាក់បន្ថែមថាក្នុងចំណោមសហគ្រាស និងសិប្បកម្មដែលទទួលវិញ្ញាបនបត្រនិមិត្តសញ្ញាគុណភាព ផលិតផល ជលផលកម្ពុជា មានតែ ៧ ប៉ុណ្ណោះទទួលបានពេញលក្ខណៈ ចំណែក១០ទៀតគឺបានត្រឹមថ្នាក់មូលដ្ឋាននៅឡើយទេ។ សម្រាប់សហគ្រាសដែលវិញ្ញាបនបត្រនិមិត្តសញ្ញាគុណភាព ផលិតផល ជលផលកម្ពុជាពេញលេញពិសេសសហគ្រាសផលិតប្រហុកម្សៅគឺអាចមានលក្ខណៈនាំចេញបានហើយពោលគឺនៅតែបំពេញលក្ខខណ្ឌអាជ្ញាធរសមត្ថកិច្ចអនុវត្តប៉ុណ្ណោះ។សម្រាប់ប្រហុក ត្រីងៀតទឹកត្រី ត្រីឆ្អើរផ្សេងទៀតក៏នៅតែរង់ចាំនាំចេញបានហើយ ដែរពោលគឺនៅតែការចុះមកធ្វើសវនកម្មរបស់សហភាពអឺរ៉ុបប៉ុណ្ណោះហើយគេរំពឹងអាចនឹងចុងឆ្នាំនេះឬដើមឆ្នាំក្រោយ។សហគ្រាសដែលអាចនាំចេញបានមុនគេគឺមានចំនួន៥។សហគ្រាសទាំងនេះជាផលិតផលជលផលទឹកសាប។ លោកបានបញ្ជាក់បន្ថែមថា…

  • សហគ្រាសចំនួន ១៧បានទទួលវិញ្ញាបនបត្រ CQS កំពុងត្រូវបាន​ជំរុញដើម្បីនាំផលិតផលចេញទៅលក់កាន់ទីផ្សារអឺរ៉ុប

    សហគ្រាសចំនួន ១៧បានទទួលវិញ្ញាបនបត្រ CQS កំពុងត្រូវបាន​ជំរុញដើម្បីនាំផលិតផលចេញទៅលក់កាន់ទីផ្សារអឺរ៉ុប

    ភ្នំពេញ៖ ក្នុងចំណោមសហគ្រាសចំនួន ១៧ ដែលទទួលបានវិញ្ញាបនបត្រនិមិត្តសញ្ញាគុណភាពផល ផលិតផលជលផលកម្ពុជា ហៅកាត់ថា (CQS)មានសហគ្រាសមួយនៅខេត្តសៀមរាបបានទទួលការនាំចេញទៅលក់កាន់ទីផ្សារប្រទេសអូស្រ្តាលី ។ ដោយឡែកសហគ្រាសផ្សេងៗទៀតក៏មានបំណងចង់នាំចេញទៅកាន់ទីផ្សារក្រៅប្រទេសដូចគ្នា ដែលពេលនេះក្រសួងកសិកម្មកំពុងជំរុញឱ្យសហគ្រាសទាំងនេះអាចពង្រឹងខ្លួន និងនាំទំនិញរបស់ខ្លួនទៅកាន់ទីផ្សារក្រៅប្រទេស ពិសេសប្រទេសអឺរ៉ុប។ លោកជំទាវអ៊ឹម រចនា មន្រ្តីអ្នកនាំពាក្យក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទបានថ្លែងក្នុងដំណើរទស្សនកិច្ចសិក្សា និង ផ្សព្វផ្សាយអំពីសហគ្រាសជលផលទទួលបានការគាំទ្រពីគម្រោងក្នុងរាជធានីភ្នំពេញ ខេត្តកំពត កោះកុង និងព្រះសីហនុនាថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤ ឱ្យដឹងថានាពេលនេះសម្រាប់ទីផ្សារការនាំចេញទៅកាន់ប្រទេសអឺរ៉ុប កម្ពុជា បានត្រៀមខ្លួនរួចរាល់ហើយដោយធ្វើយ់ាងណាឱ្យសហគ្រាសទាំងអស់អាចនាំចេញទៅកាន់បណ្តាប្រទេសអឺរ៉ុប ។ មន្រ្តីអ្នកនាំពាក្យរូបនេះបានថ្លែងដែរថាក្នុងចំណោមសហគ្រាសដែលទទួលបានវិញ្ញាបនបត្រនិមិត្តសញ្ញាគុណភាពផល ផលិតផលជលផលកម្ពុជា ពួកគាត់កំពុងតែធ្វើការជាមួយរដ្ឋបាលជលផល ដោយក្នុងនេះសំដៅធ្វើយ៉ាងណាប្រែក្លាយខ្លួនក្នុងការនាំចេញទៅកាន់ក្រៅប្រទេសបានពិសេសទីផ្សារអឺរ៉ុបតែម្តង។ លោក ថោង រ៉ា មន្ត្រីជំនាញសុវត្ថិភាពម្ហូបអាហារថ្នាក់ជាតិ នៃអង្គការ UNIDO បានបញ្ជាក់ថា ផលិតផលដែលត្រូវនាំចេញទៅកាន់ទីផ្សារអឺរ៉ុបវាទាមទារនូវស្តង់ដាគុណភាព ហើយវាក៏ទាមទារផងដែរនូវការវិយោគក្នុងរឿងនេះសម្រាប់សហគ្រាសនីមួយៗ។ ក្រៅពីនេះ កម្ពុជាក៏នៅជួបបញ្ហាកង្វះនូវបច្ចេកវិទ្យាទំនើបក្នុងការកែច្នៃទៅលើម្ហូបអាហារ និងការបញ្ជ្រាបចំណេះដឹងទៅលើផលិតផលក៏នៅមានកម្រិត ។ ក្រៅពីនេះខ្វះការលើកទឹកចិត្តពីអ្នកបរិភោគ និងក៏ដូចជាអ្នកតម្រង់ទិសនៃកម្រិតស្តង់ដាថែមទៀត។ លោក ប្រាយ អិន ហ្វរណាវី ប្រធានកិច្ចសហប្រតិបត្តិការនៃស្ថានប្រតិភូសហភាពអឺរ៉ុបប្រចាំនៅកម្ពុជាបានបញ្ជាក់ប្រាប់ថា៖សម្រាប់សហភាពអឺរ៉ុបគាំទ្រទាំងបច្ចេកទេស និងជំនាញឯកទេសដែលប្រការនេះផលិតផលកម្ពុជាអាចនាំទៅលក់លើទីផ្សារប្រទេសអឺរ៉ុបបាន ។ ទោះបីយ៉ាងណាការនាំចេញវាត្រូវការនីតិវិធី និងលក្ខខណ្ឌបច្ចេកទេសជាច្រើន ។…

  • វីតាល់ សហការជាមួយវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា បញ្ជូនបេក្ខភាពទៅចូលរួមប្រកួតក្នុងការប្រកួតប្រជែងរ៉ូបូតថ្នាក់ជាតិលើកទី១១ ឆ្នាំ ២០២៤

    វីតាល់ សហការជាមួយវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា បញ្ជូនបេក្ខភាពទៅចូលរួមប្រកួតក្នុងការប្រកួតប្រជែងរ៉ូបូតថ្នាក់ជាតិលើកទី១១ ឆ្នាំ ២០២៤

    ភ្នំពេញ៖ ក្រុមហ៊ុន វ័ន ហ្វ្រេតធើនីធី (វីតាល់) បានឧបត្ថម្ភដល់វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា ដើម្បីបញ្ចូនសិស្ស និស្សិតដែលមានសមត្ថភាពឱ្យចូលរួមប្រកួតប្រជែងក្នុង កម្មវិធីការប្រកួតប្រជែងរ៉ូបូតថ្នាក់ជាតិលើកទី ១១ ឆ្នាំ ២០២៤ ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី ១៤ ខែ កក្កដា ឆ្នាំ ២០២៤ នៅសាលដំរីពហុកីឡដ្ឋានជាតិមរតកតេជោ។ ការប្រកួតលើកនេះមានសកលវិទ្យាល័យចំនួន ៥ បានបញ្ជូនបេក្ខភាពសរុបចំនួន ៩ ក្រុមឱ្យចូលរួមប្រកួតប្រជែងក្នុងកម្មវិធីការប្រកួតប្រជែងរ៉ូបូតថ្នាក់ជាតិ ក្នុងឆ្នាំ ២០២៤ ក្រោមវិញ្ញាសារ រ៉ូបូត(ស្ទូងស្រូវ) ដាំបង្គោល និង (ប្រមូលផលស្រូវ) ចាប់បាល់ចូលកន្រ្តក។ ក្នុងនោះផងដែរ វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជាក៏បានបញ្ជូនបេក្ខជនចំនួន ២ ក្រុមក្រោមការសហការឧបត្ថម្ភពីក្រុមហ៊ុន វ័ន ហ្វ្រេតធើនីធី (វីតាល់) ដើម្បីជាការរួមចំណែកលើកទឹកចិត្តសិស្សនិស្សិត ឱ្យបន្តបណ្តុះនូវគំនិតនវានុវត្តន៍ បែបវិទ្យាសាស្រ្តថ្មីៗឱ្យកាន់តែច្រើន និង កាន់តែអភិវឌ្ឍន៍ សម្រាប់សង្គមជាតិទាំងមូលនាថ្ងៃអនាគត។ កម្មវិធីការប្រកួតប្រជែងរ៉ូបូតថ្នាក់ជាតិលើកទី១១ ឆ្នាំ ២០២៤ នាឆ្នាំនេះជាឱកាសដ៏ល្អសម្រាប់ សិស្ស និស្សិតសាកលវិទ្យាល័យដែលមានសមត្ថភាពក្នុងការបង្កើតនិងកែច្នៃ រ៉ូបូត បែបវិទ្យាសាស្រ្ត បានបញ្ចេញស្នាដៃដែលពួកគេបានខិតខំស្រាវជ្រាវទៅកាន់សាធារណៈជន ពិសេសអាចយកស្នាដៃកូនខ្មែរទៅដាក់បង្ហាញនិងប្រកួតប្រជែងនៅថ្នាក់អន្តរជាតិនាពេលខាងមុខថែមទៀតផង។…

  • គិតចាប់ពីដើមឆ្នាំ២០២៤ កន្លងមកកម្ពុជានាំបង្កងកណ្តូប (បង្កងប៉ាក) រស់ជាង ២តោនកន្លះទៅកាន់ទីផ្សារប្រទេសចិន

    គិតចាប់ពីដើមឆ្នាំ២០២៤ កន្លងមកកម្ពុជានាំបង្កងកណ្តូប (បង្កងប៉ាក) រស់ជាង ២តោនកន្លះទៅកាន់ទីផ្សារប្រទេសចិន

    ភ្នំពេញ៖ គិតចាប់ពីដើមឆ្នាំ២០២៤រហូតមកដល់ដើមពាក់កណ្តាល ខែ កក្កដា ឆ្នាំ ២០២៤នេះ កម្ពុជាបាននាំបង្កងកណ្តូបឬបង្កងប៉ាករស់ជាង ២តោន កន្លះទៅកាន់ទីផ្សារប្រទេសចិន ព្រមជាមួយតម្លៃក៏ល្អប្រសើរ​ជាង​មុនផងដែរ ។ នេះជាការថ្លែងបញ្ជាក់ពីសំណាក់លោក ជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការ និង ជាមន្រ្តីនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ។ ថ្លែងក្នុងដំណើរទស្សនកិច្ចសិក្សា និង ផ្សព្វផ្សាយអំពីសហគ្រាសជលផល​ទទួល​​បានការគាំទ្រពីគម្រោងក្នុងរាជធានីភ្នំពេញ ខេត្តកំពត កោះកុង និង​ព្រះសីហនុនាថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤ លោកជំទាវ អ៊ឹម រចនា មន្រ្តី​នាំពាក្យក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទបានឱ្យដឹងថា៖ក្នុងរយៈពេល​ប៉ុន្មានខែនៃដើមឆ្នាំនេះដោយសារតែកត្តាអាកាសធាតុក្តៅធ្វើឱ្យការប្រមូលផលបង្កងប៉ាកក្នុងធម្មជាតិមានការថយចុះ ខ្វះបង្កងកណ្តូបលក់ អ្នកទិញគេហ៊ាន​ឱ្យថ្លៃ ហេតុនេះហើយការលក់ចេញរបស់ប្រជានេសាទក៏មានតម្លៃខ្ពស់​ទៅតាម​នោះដែរ។ មន្ត្រីនាំពាក្យរូបនេះបញ្ជាក់ប្រាប់ថា៖”ដោយសារកង្វះខាតបង្កងប៉ាកនេះហើយទើបដូចគេនិយាយថា៖លាភស្ថិតនៅក្នុងគ្រោះ ដោយសារតែបង្កង​មានតិច​តែ​ប្រជានេសាទយើងក៏លក់បានក្នុងតម្លៃមួយខ្ពស់ផងដែរ”។ លោកជំទាវបានថ្លែងថានៅថ្ងៃខាងមុខនេះបើមានការនាំចេញទៅកាន់ទីផ្សារកាន់តែច្រើននោះក្រសូងនឹងជំរុញឱ្យមានការចិញ្ចឹមក្នុងស្រុកដើម្បីធ្វើយ៉ាងណាឱ្យការ​នាំចេញកាន់តែច្រើនឡើងតាមតម្រូវទីផ្សារក្រៅប្រទេស។ គួរបញ្ជាក់ថាការនាំចេញបង្កងកណ្តូបឬបង្កងប៉ាក ទៅកាន់ទីផ្សារប្រទេស​ចិនជាលើកដំបូង កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៣ដោយមានចំនួន ៤៥គីឡូក្រាម។ ដោយឡែក យោងតាមរបាយការណ៍ដែលចេញផ្សាយដោយក្រសួងកសិកម្ម​រុក្ខាប្រមាញ់និងនេសាទកន្លងមកបានបញ្ជាក់ដែរថា មានបង្កងកណ្តូបរស់ចំនួន ១០៩៥ គីឡូក្រាមត្រូវបាននាំចេញទៅប្រទេសចិនក្នុងឆ្នាំ២០២៣៕ អត្ថបទ ៖ ម៉ាដេប៉ូរូបភាព ៖…

  • ថៃ រៀបចំពិព័រណ៍ពាណិជ្ជកម្មជាប់ព្រំដែនអន្តរជាតិដូង ស្រុកកំរៀង

    ថៃ រៀបចំពិព័រណ៍ពាណិជ្ជកម្មជាប់ព្រំដែនអន្តរជាតិដូង ស្រុកកំរៀង

    បាត់ដំបង៖បន្ទាប់ពីស្ងប់ស្ងាត់មួយរយៈកន្លងមក នាជិតចុង សប្ដាហ៍មន្ទីរពាណិជ្ជកម្មខេត្ត និងរដ្ឋបាលខេត្តច័ន្ទបុរីប្រទេសថៃ និងសម្រប​សម្រួលរៀបចំដោយសមាគមលក់ដូរនិង ទេស ចរណ៍ព្រំដែន ថៃ-កម្ពុជា នៃខេត្តច័ន្ទបុរី បានរៀបចំពិព័រណ៍ ពាណិជកម្ម​មួយ​ចាប់​ពី​ថ្ងៃទី១០ ដល់ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៤ នៅក្នុងទឹកដីថៃក្នុងឃុំទេពនិមិត្ត ស្រុកប៉ូងណាំរ៉ង ជាប់នឹងមាត់ច្រកទ្វារព្រំដែន​អន្តរជាតិ​បានឡែម ប្រទេស ថៃនិងច្រកទ្វារអន្តរជាតិដូង នៃស្រុកកំរៀង ខេត្តបាត់ដំបង ប្រទេសកម្ពុជា។ អាន៖ព្រឹត្តិការណ៍ពិព័រណ៍ពាណិជ្ជកម្មថៃឆ្នាំ២០២៤នេះ តំណាងក្រុមហ៊ុនពាណិជ្ជករ អាជីវករកម្ពុជាចំនួន ៣០ដែល មានទីតាំង​នៅក្នុងខេត្តបាត់ដំបង លោក សុខ ដែន អភិបាល ស្រុកកំរៀង ខេត្តបាត់​ដំបង កងកម្លាំងតាមបន្ទាត់ព្រំដែនគោក សមត្ថកិច្ច ជំនាញនៃច្រកទ្វារព្រំដែនអន្តរជាតិដូង មន្ត្រីពាក់​ព័ន្ធក្នុងស្រុកជាច្រើនរូប ត្រូវបាន​អញ្ជើញ​​ទៅចូលរួមជាភ្ញៀវ កិត្តិយស។ ថ្លែងក្នុងពិធីនេះលោកបណ្ឌិត រ៉ាតថាវីដ តាំងកៀត ផាឆារ៉ា (Dr.Radthawittangkiatph achara)ប្រធានសមាគម លក់ដូរ និង ទេសចរណ៍ព្រំដែនថៃ-កម្ពុជា នៃ ខេត្តច័ន្ទបុរីបាន បញ្ជាក់ពីគោលបំណងក្នុងការរៀបចំព្រឹត្តិការណ៍ការដាក់តាំងពិព័រណ៍ឆ្នាំ២០២៤ នេះ​ថា សម្រាប់ប្រជាជននៃប្រទេស ទាំង ពីរ…

  • Vietjet គ្រោងបង្កើតមជ្ឈមណ្ឌលជួសជុល និងថែទាំយន្តហោះ និងពង្រឹងបន្ថែមទៀតនូវការតភ្ជាប់ការដឹកជញ្ជូនតាមផ្លូវអាកាសរវាងវៀតណាម និងឡាវ

    Vietjet គ្រោងបង្កើតមជ្ឈមណ្ឌលជួសជុល និងថែទាំយន្តហោះ និងពង្រឹងបន្ថែមទៀតនូវការតភ្ជាប់ការដឹកជញ្ជូនតាមផ្លូវអាកាសរវាងវៀតណាម និងឡាវ

    ភ្នំពេញ៖ ក្រុមហ៊ុនអាកាសចរណ៍ Vietjet និងក្រសួងសាធារណការ និងដឹកជញ្ជូនឡាវ នៅថ្ងៃនេះបានប្រកាសអំពីអនុស្សរណៈនៃការយោគយល់គ្នា (MoU) ដើម្បីអនុវត្តគម្រោងជាច្រើនទាក់ទងនឹងអាកាសចរណ៍ រួមទាំងផែនការបង្កើតមជ្ឈមណ្ឌលជួសជុលននិងថែទាំ (MRO) យន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍នៅប្រទេសឡាវ។ ពិធីប្រកាសនេះ ប្រព្រឹត្តទៅនៅទីក្រុងវៀងច័ន្ទ ដោយមានវត្តមានរបស់ លោក តូ ឡាំ ប្រធានាធិបតីវៀតណាម, លោក ថងលូន ស៊ីស៊ូលីត ប្រធានាធិបតីឡាវ និងឥស្សរជនជាន់ខ្ពស់នៃប្រទេសទាំងពីរផងដែរ។ ប្រធានាធិបតីវៀតណាម លោក តូ ឡាំ នឹងមកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា ពីថ្ងៃទី ១២-១៣ ខែកក្កដា តាមការអញ្ជើញរបស់ព្រះមហាក្សត្រ នរោត្តម សីហមុនី។ តាមរយៈអនុស្សរណៈនៃការយោគយល់គ្នា (MoU) នេះ ក្រុមហ៊ុន Vietjet នឹងធ្វើការសហការជាមួយនាយកដ្ឋានអាកាសចរណ៍ស៊ីវិលឡាវ ដើម្បីអនុវត្តគម្រោងទាក់ទងនឹងអាកាសចរណ៍ និងពង្រីកសកម្មភាពដឹកជញ្ជូនតាមផ្លូវអាកាសក្នុងប្រទេសឡាវ ដែលត្រូវបានរំពឹងថានឹងបង្កើតការងារថ្មីរហូតដល់ ២,៥០០ កន្លែង នៅក្នុងវិស័យអាកាសចរណ៍របស់ប្រទេសនេះ។ ក្រុមហ៊ុនអាកាសចរណ៍ ក៏មានគម្រោងបង្កើតមជ្ឈមណ្ឌលជួសជុលនិងថែទាំ (MRO) យន្តហោះរបស់ខ្លួនក្នុងប្រទេសឡាវជាមួយនឹងវិទ្យាស្ថានអាកាសចរណ៍ Vietjet ដើម្បីត្រួតពិនិត្យការបណ្តុះបណ្តាលបុគ្គលិកថ្មីឱ្យកាន់តែមានជំនាញថែមទៀតស្របតាមស្តង់ដារអាកាសចរណ៍អន្តរជាតិ។ តាមរយៈភាពជាដៃគូរបស់ក្រុមហ៊ុនអាកាសចរណ៍ Vietjet នាយកដ្ឋានអាកាសចរណ៍ស៊ីវិលឡាវនឹងផ្តល់ការគាំទ្រផ្នែករដ្ឋបាល…

  • ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់រវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងសហគ្រិនខ្មែរ

    ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់រវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងសហគ្រិនខ្មែរ

    ភ្នំពេញ៖ នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ (MoU) ជាមួយ សហគ្រិនខ្មែរ ដែលជាស្ថាប័នបង្កើតឡើងក្រោមគំនិតផ្តួចផ្តើមរបស់រាជរដ្ឋាភិបាលក្នុងគោលបំណងជំរុញការអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពឲ្យរស់រវើកនៅកម្ពុជា។ ពិធីនេះត្រូវបានរៀបចំធ្វើនៅទីស្ដីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និង ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធានក្រុមប្រឹក្សាបរធនបាលនៃសហគ្រិនខ្មែរ។ អនុស្សរណៈនៃការយោគយល់នេះធ្វើឡើងក្នុងគោលបំណងគាំទ្រនិងជំរុញការអភិវឌ្ឍសហគមន៍កសិកម្មទំនើបនៅកម្ពុជា តាមរយ:ការផ្ដល់ជំនួយបច្ចេកទេសពីសហគ្រិនខ្មែរ ដោយមានការសម្របសម្រួលពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ក្នុងនោះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នឹងផ្តោត លើការគាំទ្រទាក់ទងនឹងបច្ចេកទេសដាំដុះ ធាតុចូលកសិកម្ម គ្រឿងចក្រ និងហេដ្ឋារចនាសម្ព័ន្ធ។ ទន្ទឹមនឹងនោះ សហគ្រិនខ្មែរ នឹងផ្តោតលើការពង្រឹងជំនាញអាជីវកម្មរបស់សហគមន៍កសិកម្ម តាមរយៈគំនិតកម្មវិធីកសាងសមត្ថភាពនានា។ ឯកឧត្តម ឌិត ទីណា មានប្រសាសន៍ថា៖ “កិច្ចសហការរវាង ក្រសួងកសិកម្ម…