-
ហ៊ិននីគែន ខេមបូឌា សហការជាមួយធនាគារ វីង និង Wingmarket ផ្តល់កម្ចីខ្សែសង្វាក់ផ្គត់ផ្គង់គ្មានទ្រព្យធានា

ភ្នំពេញ ៖ ធនាគារ វីង, ថ្នាលទីផ្សារឌីជីថល Wingmarket និងក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា បានរួមសហការគ្នាដើម្បីគាំទ្រ ទៅដល់អាជីវកម្មក្នុងស្រុក តាមរយៈការរួមបញ្ចូលគ្នានូវចំណុចខ្លាំងរបស់ស្ថាប័នទាំងបី ដោយផ្តល់នូវសេវាកម្មហិរញ្ញវត្ថុងាយស្រួលប្រើប្រាស់ ក៏ដូចជាដំណោះស្រាយខ្សែចង្វាក់ផ្គត់ផ្គង់ដ៏មានប្រសិទ្ធភាព។ លោក Manu Rajan អគ្គនាយកក្រុមហ៊ុន Wing Inter Logistic Technologies ដែលជាក្រុមហ៊ុនមេរបស់ Wingmarket បានលើកឡើងពីសក្តានុពលភាពនៃ កិច្ចសហការមួយ នេះ។ លោក Manu Rajan បាន លើកថ្លែងថា៖ “តាមរយៈការរួមបញ្ចូលគ្នានៃដំណោះស្រាយខ្សែចង្វាក់ផ្គត់ផ្គង់ដ៏ទំនើបពី Wingmarket រួមជាមួយនឹងហ៊ិននីគែន ខេមបូឌា យើងអាចបង្កើតបាននូវថ្នាលដ៏មានអានុភាពមួយ ដែលនឹងជួយសម្រួលក្នុងការទិញផលិតផលហ៊ិននីគែន ខេមបូឌា ហើយជំរុញកំណើនអាជីវកម្មឱ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត។”Wingmarket គឺជាថ្នាលឌីជីថលដ៏ទំនើបមួយដែលជួយដល់អាជីវកម្មកម្ពុជាឱ្យសម្រេចបាននូវកំណើនដ៏ខ្លាំងខ្លា ដោយផ្តល់នូវដំណោះស្រាយសម្បូរបែប និងយន្តការខ្សែចង្វាក់ផ្គត់ផ្គង់ដ៏ទំនើបរបស់ខ្លួន Wingmarket មិនត្រឹមតែជួយសម្រួលប្រតិបត្តិការ ក៏ដូចជាបង្កើនប្រសិទ្ធភាពប៉ុណ្ណោះទេ តែក៏អាចជំរុញអាជីវកម្មគ្រប់ប្រភេទរីកលូតលាស់ តាមរយៈការបំពាក់មកជាមួយមុខងារវិភាគ ទិន្នន័យ ដំណោះស្រាយវិក្កយបត្រ ក៏ដូចជាសេវាកម្មដឹកជញ្ជូនផងដែរ។ ជាមួយគា្ននេះ ធនាគារ វីង នឹងផ្តល់ជូនកម្ចីរហ័ស…
-
ពិព័រណ៍ពាណិជ្ជកម្មថៃ BCG Thai 2024 ពង្រីកទំហំពាណិជ្ជកម្ម និងពង្រឹងមិត្តភាព កម្ពុជា-ថៃ

(ភ្នំពេញ)៖ ស្ថានទូតថៃប្រចាំកម្ពុជា និងសមាគមពាណិជ្ជករថៃនៅកម្ពុជា បានធ្វើសន្និសីទសារព័ត៌មាន ស្តីពីការរៀបចំ ពិព័រណ៍ពាណិជ្ជកម្មថៃ BCG Thai Festive Fair 2024 ឬ (Bio-Circular Green Economy) រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៥ ដល់ ទី១៨ សីហា ឆ្នាំ២០២៤ នៅមជ្ឍមណ្ឌលពិព័រណ៌កោះពេជ្រ រាជធានីភ្នំពេញ ដើម្បីពង្រីកទំហំពាណិជ្ជកម្ម និងរឹតចំណងមិត្តភាពរវាងប្រទេសនិងប្រជាជនទាំងពីរ កម្ពុជា-ថៃ ឲ្យកាន់តែល្អប្រសើរថែមទៀត ។ លោក នីរ៉ាវ៉ាត់ រង្សីកាន់ចាណា អគ្គទីប្រឹក្សាពាណិជ្ជកម្មប្រចាំស្ថានទូតនៃព្រះរាជាណាចក្រថៃ នៅកម្ពុជា បានថ្លែងឱ្យថា ស្ថានទូតថៃរបស់ខ្លួនទទួលបានសិទ្ធរៀបចំកម្មវិធី “ពិព័រណ៍ពាណិជ្ជកម្មថៃ BCG Thai Festive Fair 2024” ចាប់ពីថ្ងៃទី១៥ ដល់ ទី១៨ សីហា ឆ្នាំ២០២៤ នៅមជ្ឍមណ្ឌលពិព័រណ៌កោះពេជ្ររាជធានីភ្នំពេញរយៈពេលបីថ្ងៃ ចាប់ពីម៉ោង០៩ព្រឹកដល់ម៉ោង០៩យប់ ដែលជាប្រភេទពិរព័ណដោយនាំយកប្រភេទទំនិញថៃ ម៉ាកល្បីៗ មកដាក់បង្ហាញ លក់និងរកតំណាងដៃសហការចែកចាយ នៅកម្ពុជា ។ លោកបានបញ្ជាក់ថា…
-
មន្ត្រីរាជការមន្ទីរប្រៃសណីយ៍និងទូរគមនាគមន៍គ្រប់ខេត្ត ទទួលបានការបណ្តុះបណ្តាលពង្រឹងសមត្ថភាពអនុវត្តការងារ ជំហានទី៣ នៅតំបន់ ២

ភ្នំពេញ៖ ឆ្លើយតបទៅនឹងគោលនយោបាយអាទិភាពរបស់សម្តេចធិបតី នាយក រដ្ឋមន្ត្រីក្នុងការពង្រឹងសមត្ថភាពមន្ត្រី និងការពង្រឹងសមត្ថភាពស្ថាប័ន ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានណែនាំឱ្យបន្តរៀបចំកម្មវិធី កសាងសមត្ថភាពមន្ត្រីរាជការលើជំនាញវិជ្ជាជីវៈ និងបច្ចេកវិទ្យាឌីជីថលព្រមទាំងចែករំលែកបទពិសោធការអនុវត្តការងារជាក់ស្តែងពីថ្នាក់ដឹកនាំក្រសួងដល់មន្ត្រីថ្នាក់ក្រោមជាតិ ដើម្បីបង្កើនប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋដល់មូលដ្ឋាន និងការរួមចំណែកដើម្បីអភិវឌ្ឍក្រសួង និងប្រទេសជាតិឱ្យរីកចម្រើនបន្ថែមទៀត។ នៅថ្ងៃទី៦ ដល់ ៨ ខែសីហា ឆ្នាំ២០២៤ ក្រសួងបានរៀបចំសិក្ខាសាលាពង្រឹងសមត្ថភាពអនុវត្តការងារនៅមន្ទីរប្រៃសណីយ៍និងទូរគមនាគមន៍ ជំហានទី៣ តំបន់ទី២ នៅសាលសន្និសិទគុជស្វាយព្រៃ ខេត្តស្វាយរៀង ក្រោមអធិបតីភាព ឯកឧត្តមរដ្ឋលេខាធិការ ខាយ ឃុនហេង និងឯកឧត្តមរដ្ឋលេខាធិការ ឯក វណ្ណឌី ព្រមទាំងមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ អនុរដ្ឋលេខាធិការ អគ្គនាយក អភិបាលរងនៃគណៈអភិបាលខេត្តស្វាយរៀង គ្រូឧទ្ទេសជាថ្នាក់ដឹកនាំ និងមន្ត្រីជំនាញជាន់ខ្ពស់នៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងសិក្ខាកាមចំនួន ៨១រូប ដែលជាមន្ដ្រីរាជការមកពីមន្ទីរប្រៃសណីយ៍និងទូរគមនាគមន៍ ១៩ខេត្ត។ សិក្ខាសាលានេះត្រូវបានរៀបចំឡើងក្នុងគោលបំណង៖ (១) ផ្សាភ្ជាប់ទំនាក់ទំនងយ៉ាងជិតស្និទ្ធរវាងមន្ត្រីថ្នាក់ដឹកនាំនៅថ្នាក់ជាតិ និងមន្ត្រីរាជការថ្នាក់ក្រោមជាតិ (២) បង្កើនសមត្ថភាពជំនាញវិស័យប្រៃសណីយ៍ ទូរគមនាគមន៍ និងបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន ដល់មន្ត្រីរាជការមន្ទីរប.ទ. ដើម្បីបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរឆាប់រហ័សប្រកបដោយប្រសិទ្ធភាពខ្ពស់រួមទាំងផ្សព្វផ្សាយអំពីច្បាប់ គោលនយោបាយនិងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធផ្សេងៗទៀត…
-
កិច្ចប្រជុំក្រុមប្រឹក្សាបរធនបាលសហគ្រិនខ្មែរលើកទី១៦ ពិភាក្សាអំពីសមិទ្ធផល និងវឌ្ឍនភាពពាក់កណ្តាលឆ្នាំ

ភ្នំពេញ៖ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធានក្រុមប្រឹក្សាបរធនបាលនៃសហគ្រិនខ្មែរ នៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៤ បានដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាបរធនបាលលើកទី១៦ ដើម្បីពិនិត្យវឌ្ឍនភាព ការងារ និងសមិទ្ធផលសំខាន់ៗក្នុងឆមាសទី១ នៃឆ្នាំ២០២៤។ នៅក្នុងកិច្ចប្រជុំនេះ សហគ្រិនខ្មែរ បានបង្ហាញផែនការយុទ្ធសាស្រ្តថ្មីៗ សម្រាប់អនុវត្តកម្មវិធីស្នូលរបស់ខ្លួន និងរំលេច គម្រោងគាំទ្រនានា ដែលស្របនឹងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា។ ផែនការយុទ្ធសាស្រ្តថ្មី នេះមានគោលបំណងលើកកម្ពស់សហគ្រិនភាពនៅទូទាំងប្រទេស ដោយផ្តោតលើវិស័យគន្លឹះចំនួន ៤ រួមមាន៖ វិស័យសេវាកម្ម កសិកម្ម បច្ចេកវិទ្យា និងកម្មន្តសាល។ ឯកឧត្តម បានលើកឡើងថា៖ “សហគ្រិនខ្មែរ បានសម្រេចវឌ្ឍនភាពយ៉ាងល្អសម្រាប់ឆមាសទីមួយនៃឆ្នាំ២០២៤ តែយើងនៅមាន បេសកកម្មសំខាន់ៗជាច្រើនទៀតនាពេលខាងមុខ។ យើងត្រូវគាំទ្រឱ្យសហគ្រាសធុនតូច និងមធ្យមរបស់យើង អាចចាប់យក បច្ចេកវិទ្យាថ្មីៗ, មានលទ្ធភាពទទួលបានជំនាញបច្ចេកទេស និងសេវាកម្មហិរញ្ញវត្ថុផ្លូវការ, ព្រមទាំងខិតខំពង្រឹងស្តង់ដារ និងគុណភាពផលិតផល ដើម្បីពួកគេអាចប្រកួតប្រជែងបានទាំងនៅលើទីផ្សារក្នុងស្រុក និងអន្តរជាតិ។” ក្រុមប្រឹក្សាបរធនបាលបានសម្រេចគាំទ្រឱ្យសហគ្រិនខ្មែរ បន្ដអនុវត្តផែនការឆ្នាំ២០២៤ ដែលផ្តោតលើគំនិតផ្តួចផ្តើមសំខាន់ៗ ដូចជា ការពង្រីកកម្មវិធីគាំទ្រសហគ្រិនភាព ការលើកកម្ពស់ភាពប្រកួតប្រជែងទីផ្សារ…
-
សមាគមសិល្បករខ្មែរ និងរដ្ឋបាលខេត្តសៀមរាប រៀបចំព្រឹត្តិការណ៍ «ស្នាមញញឹមនៃកម្ពុជា» ដេីម្បីផ្សព្វផ្សាយវប្បធម៌ដល់ទេសចរណ៍

ភ្នំពេញ៖ យោងតាមប្រព័ន្ធទំនាក់ទំនងតេលេក្រាមរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបង្ហោះសារមួយទាក់ទងនឹង សមាគមសិល្បករខ្មែរ សហការជាមួយរដ្ឋបាលខេត្តសៀមរាប រៀបចំព្រឹត្តិការណ៍ «ស្នាមញញឹមនៃកម្ពុជា» ដេីម្បីផ្សព្វផ្សាយវប្បធម៌ដល់ទេសចរណ៍ ។ សម្ដេចធិបតី បានសរសេរក្នុងប្រព័ន្ធតេលេក្រាមដូច្នេះថា៖ ដើម្បីជំរុញនូវយុទ្ធនាការ «ទស្សនាសៀមរាប ឆ្នាំ២០២៤» ដែលបានដាក់ចេញដោយ សម្ដេចធិបតីនាយក រដ្ឋមន្ត្រី នៅថ្ងៃទី១២-១៦ ខែសីហា ឆ្នាំ២០២៤ ខាងមុខនេះ សមាគមសិល្បករខ្មែរ រួមជាមួយរដ្ឋបាលខេត្តសៀមរាប បានសហការរៀបចំព្រឹត្តិការណ៍ «ស្នាមញញឹមនៃ កម្ពុជា» ដេីម្បីផ្សព្វផ្សាយវប្បធម៌ដល់ទេសចរណ៍ និងជាការទាក់ទាញភ្ញៀវទេសចរ អន្តរជាតិមកទស្សនាផងដែរ។ ពិធីនេះនឹងរៀបចំនៅអតីតទីស្នាក់ការអង្គភាពនគរបាលការពារបេតិកភណ្ឌប្រចាំមរណីដ្ឋានអង្គរ។ កម្មវិធីនេះ សមាគមនឹងរៀបចំនូវសកម្មភាពមួយចំនួនរួមមាន កម្មវិធីកម្សាន្ត ការបង្ហាញពិព័រណ៍ខ្នាតតូចនៃមុខម្ហូបខ្មែរ បង្កើតនូវស្នាដៃផ្សព្វផ្សាយពីវប្បធម៌ បង្កបរិយាកាស និងកម្មវិធីផ្សេងៗមួយចំនួនទៀត ដេីម្បីជាស្នាមញញឹមដល់ភ្ញៀវទេសចរដែលបានមកចូលរួមក្នុងព្រឹត្តិការណ៍នេះ ។ សម្ដេចធិបតី ក៏បានអំពាវនាវសូមបងប្អូន និងភ្ញៀវទេសចរ អញ្ជេីញចូលរួមឱ្យបាន ច្រេីនកុះករ ។ សូមរំលឹកថា ក្នុងឱកាសអញ្ជើញបើកពិធីបុណ្យទន្លេលើកទី៨ នៅខេត្តសៀមរាប នាថ្ងៃទី១៦ ខែមីនា…
-
រដ្ឋមន្រ្តីក្រសួងបរិស្ថាន៖ កម្ពុជាគឺជាផ្ទះដែលពេញដោយស្នាមញញឹម និងឱកាសវិនិយោគជាច្រើនសម្រាប់មិត្តធុរជនជាតិ-អន្តរជាតិ

ភ្នំពេញ៖ ក្នុងសន្និសិទស្តីពី ការបង្កើតកិច្ចសហប្រតិបត្តិការរួមគ្នា កម្ពុជា-ជប៉ុន ក្រោមប្រធានបទ ចាប់យកឱកាសធុរកិច្ចនៃឥណទានកាបូន នៅកម្ពុជា ដោយប្រើប្រាស់បច្ចេកវិទ្យាបៃតង និងលំហអាកាសទំនើបចុងក្រោយបំផុតរបស់ប្រទេសជប៉ុន នៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៤ នៅសណ្ឋាគារហ៊ីយ៉ាត់រេជិនស៊ី រាជធានីភ្នំពេញ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងស្វាគមន៍ យ៉ាងកក់ក្តៅចំពោះវិនិយោគិន ជាតិ អន្តរជាតិទាំងអស់ ដែលមានបំណងជួយឱ្យកម្ពុជា មានភាពស្អាត កម្ពុជាមានភាពបៃតង និងរក្សាបានភាពស្អាត និងភាពបៃតងនេះជារៀងរហូតទៅ។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បន្តថា កម្ពុជាគឺជាផ្ទះដែលពេញដោយស្នាមញញឹម និង ឱកាសវិនិយោគជាច្រើនសម្រាប់មិត្តធុរជនជាតិ-អន្តរជាតិ។ ឯកឧត្តមរដ្ឋមន្រ្តី បានកោតសរសើរចំពោះការប្តេជ្ញាចិត្ត របស់ធុរជនគ្រប់រូប ដែលបានរួមចំណែកក្នុងការធ្វើឱ្យមានកំណើនសេដ្ឋកិច្ច និងប្រកបដោយភាពបៃតង ស្អាត និងចីរភាព ជាមួយគ្នានេះ ការនាំមកនូវបច្ចេកវិទ្យា គឺជាកត្តាជំរុញឱ្យល្បឿននៃការវិនិយោគវិវឌ្ឍទៅបានលឿន និងឆាប់រហ័ស ប៉ុន្តែយ៉ាងណា ត្រូវតែគិតមុនគេទៅដល់ប្រាក់ចំណូល និងផលប្រយោជន៍របស់ប្រជាកសិករខ្មែរ ដែលស្របនឹងគោលនយោបាយជាតិ ឆ្ពោះទៅជាប្រទេសមានចំណូលខ្ពស់កម្រិតមធ្យមនៅឆ្នាំ២០៥០ និងក្លាយជាប្រទេសអព្យាក្រឹតកាបូន តាមរយៈការបង្កើនគម្របព្រៃឈើ ៦០% នៅឆ្នាំ២០៥០ ។…
-
ក្រុមហ៊ុនជប៉ុន បន្តចាប់អារម្មណ៍ការវិនិយោគនៅកម្ពុជា

ភ្នំពេញ៖ ក្នុងឱកាសនៃជំនួបជាមួយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅវិមានសន្តិភាព នារសៀលថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៤ លោកស្រី Mio Kawada អនុប្រធានអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន (JETRO) បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការធ្វើឱ្យប្រសើរឡើងនូវបរិយាកាសវិនិយោគនៅកម្ពុជា។ លោកស្រីបានគោរពជម្រាបជូនសម្ដេចធិបតីថា នេះជាលើកទី២ ដែលអង្គការ JETRO បានរៀបចំបេសកកម្មធុរកិច្ច នៅកម្ពុជា ដោយលើកនេះមានក្រុមហ៊ុនជប៉ុនចូលរួមចំនួន ១៩ ដែលចាប់អារម្មណ៍ការវិនិយោគនៅកម្ពុជាក្នុងវិស័យផ្សេងៗ រួមទាំងលើបច្ចេកវិទ្យាបៃតង និងឥណទានកាបូន តាមរយៈបច្ចេកវិទ្យាថ្មី និងទំនើប របស់ជប៉ុន ។ សម្ដេចធិបតីបានស្វាគមន៍ការបន្តចាប់អារម្មណ៍របស់បណ្តាក្រុមហ៊ុនជប៉ុន ក្នុងការស្វែងរកនូវឱកាសវិនិយោគ និងការផ្សារភ្ជាប់ទំនាក់ទំនងជាមួយដៃគូធុរកិច្ចនៅកម្ពុជា។ សម្តេចធិបតីបានសម្តែងនូវការគាំទ្រលើចំណាប់អារម្មណ៍របស់ក្រុមហ៊ុនជប៉ុន លើវិស័យ ថាមពលស្អាត និងឥណទានកាបូន ដែលមានសង្គតិភាពជាមួយគោល នយោបាយរបស់ រាជរដ្ឋាភិបាលក្នុងការធានានូវការអភិវឌ្ឍប្រកបដោយចីរភាព និងការដាក់ចេញនូវ ទិសដៅជំរុញថាមពលស្អាតឱ្យបានដល់ ៧០% ត្រឹមឆ្នាំ២០៣០។ សម្ដេចធិបតី ក៏បានណែនាំឱ្យបង្កើតក្រុមការងារដែលមានតំណាងក្រសួង-ស្ថាប័នកម្ពុជា ពាក់ព័ន្ធ ដើម្បីសម្របសម្រួលជាមួយអង្គការ JETRO និងក្រុមហ៊ុនជប៉ុនខាងលើ ក៏ដូចជា ពិភាក្សាការងារបន្តលើបច្ចេកវិទ្យាបៃតង និងឥណទានកាបូន…
-
ក្រសួងកសិកម្មផ្តល់ពងដង្កូវនាងពូជ CK174 ជាពូជរបស់ខ្មែរ ប្រមាណ ៥០០០ពង ដល់ សិប្បកម្មនៅខេត្តសៀមរាប

ភ្នំពេញ៖ លោក ជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទបានថ្លែងថា៖ក្រុមការងារអគ្គនាយកដ្ឋានកសិកម្មបានផ្តល់ពងដង្កូវនាងពូជ CK174 ជាពូជរបស់ខ្មែរ ប្រមាណ ៥០០០ពង ឱ្យដល់សិប្បកម្មនៅខេត្តសៀមរាប ហើយបានចុះពិនិត្យ និង ផ្លាស់ប្តូរបច្ចេកទេសលើការដាំដុះដំណាំមន ការចិញ្ចឹមដង្កូវនាង ពិនិត្យកូនមនបណ្តុះដោយគ្រាប់ដែលអគ្គនាយកដ្ឋានកសិកម្មបានផ្តល់ជូនកាលពីលើកមុន។ បញ្ជាក់ប្រាប់បណ្តាញសារព័ត៌មាននៅថ្ងៃទី ០៦ ខែ សីហា ឆ្នាំ ២០២៤លោកជំទាវ អ៊ឹម រចនាដែលបានចុះពិនិត្យវឌ្ឍនភាពការងារដាំដើមមន និងចិញ្ចឹមដង្កូវនាង សម្រាប់ផលិតសូត្រ នៅសិប្បកម្មតម្បាញនៃក្រុមហ៊ុនសិប្បករអង្គរ (អាទីហ្សង់អង្គរ) ក្នុងស្រុកពួក ខេត្តសៀមរាបបានឱ្យដឹងថាអគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសហការជាមួយក្រុមហ៊ុនអាទីហ្សង់អង្គរ ដើម្បីស្ដារឡើងវិញ សិប្បកម្មតម្បាញសូត្រដែលជាវប្បធម៌ដ៏ចំណាស់របស់ខ្មែរឱ្យស្ថិតស្ថេរគង់វង្ស។ ទាក់ទិនក្នុងរឿងនេះលោកជំទាវបានប្រាប់ថា” អស់រយៈពេលជាង៧ខែកន្លងមកនេះអគ្គនាយកដ្ឋានកសិកម្ម និងក្រុមការងារបច្ចេកទេស បានជួបជាមួយតំណាងក្រុមហ៊ុនសិប្បករអង្គរ ជាបន្តបន្ទាប់ និងបានផ្ដល់ជូនគ្រាប់ពូជដំណាំមនសម្រាប់ការបណ្ដុះ”។ លោកជំទាវ អ៊ឹម រចនា កត់សម្គាល់ពីភាពរីកចម្រើនយ៉ាងលឿនរហ័សនៃសិប្បកម្មតម្បាញរបស់ក្រុមហ៊ុនអាទីហ្សង់អង្គរ ចាប់តាំងពីពេលដែលសិប្បកម្មនេះមានតែកូនដើមមនទើបដាំ រហូតដល់ពេលនេះដែលដើមមនលូតលាស់ធំធាត់បានល្អ។ មិនត្រឹមតែប៉ុណ្ណោះ សិប្បកម្ម ចាប់ផ្ដើមចិញ្ចឹមដង្កូវនាងសម្រាប់ស្រាវសូត្រ ដើម្បីផលិតជាផលិតផលផ្សេងៗដែលមានគុណតម្លៃផ្នែកវប្បធម៌ និងតម្លៃបន្ថែមផ្នែកសេដ្ឋកិច្ច ព្រមទាំងផ្ដល់ការងារដល់ប្រជាជននៅក្នុងតំបន់…
-
កម្មវិធីប្រកួតទេពកោសល្យអ្នកផលិតមាតិកាវីដេអូដំបូងនៅកម្ពុជា ផ្ទុះការគាំទ្រខ្លាំង

ភ្នំពេញ៖ «Metfone Stars» ដែលជាកម្មវិធីប្រកួតទេពកោសល្យអ្នកផលិតមាតិកាវីដេអូដំបូងបំផុតនៅកម្ពុជា បានឈានដល់វគ្គផ្តាច់ព្រ័ត្រហើយ បន្ទាប់ពីទទួលការគាំទ្រដ៏គួរឱ្យភ្ញាក់ផ្អើល ទាំងស្រទាប់យុវវ័យ និងអ្នកផលិតមាតិកាវីដេអូលើប្រព័ន្ធបណ្តាញសង្គម។ ថ្លែងក្នុងកម្មវិធី «Metfone Stars» វគ្គផ្តាច់ព្រ័ត្រ ដែលរៀបចំឡើងនៅផ្សារទំនើបអ៊ីអន ម៉ល សែនសុខ ស៊ីធី លោក កាវ ម៉ាញ ដឹក អគ្គនាយកក្រុមហ៊ុន មិត្តហ្វូន បានមានប្រសាសន៍ថា ខ្ញុំមានអារម្មណ៍សប្បាយចិត្តខ្លាំងណាស់ ដែល «Metfone Stars» ក្លាយជាកម្មវិធីថ្មីដំបូងគេនៅកម្ពុជា បង្កើតឡើងក្នុងគោលបំណងជាវេទិកាប្រមូលផ្តុំអ្នកផលិតមាតិកាវីដេអូ ជួបជុំប្រកួតគ្នាលើខ្លឹមសារចម្រុះដ៏សម្បូរបែប និងទទួលយកបទពិសោធថ្មីៗពីគ្នា និងអភិវឌ្ឍជំនាញកាន់តែល្អប្រសើរ ដើម្បីជាស្ពានមួយអាចដឹកដៃបេក្ខជនម្នាក់ៗ ឱ្យឈានទៅកាន់ក្តីស្រមៃរបស់ពួកគេ។ លោកអគ្គនាយកបន្ថែមថា នៅទីបំផុត Metfone អាចសម្រេចគោលបំណងបានហើយ ដែលនេះជាការរួមចំណែកក្នុងការអភិវឌ្ឍធនធានមនុស្ស និងអភិវឌ្ឍសង្គមជាតិ។ បន្ទាប់ពីឆ្លងកាត់វគ្គជម្រុះដ៏ស្វិតស្វាញជាច្រើនវគ្គ កម្មវិធី «Metfone Stars» ផ្តើមចេញពីបេក្ខជនដាក់ពាក្យប្រលងរាប់រយនាក់ សម្រិតសម្រាំងបានបេក្ខជន ៥០នាក់ ដែលមានឱកាសចូលរួមប្រកួតវគ្គដំបូង រហូតឆ្លងកាត់វិញ្ញាសាជម្រុះជាច្រើនវគ្គ កម្មវិធីទទួលបានបេក្ខជនឆ្នើម ១០រូប ដែលមានសមត្ថភាពឈានចូលមកប្រកួតដល់វគ្គផ្តាច់ព្រ័ត្រ។ ការប្រកួតក្នុងវគ្គនេះ បេក្ខជនត្រូវឆ្លងកាត់លើវិញ្ញាសាចំនួនពីរជាចម្បង គឺការផលិតមាតិកាវីដេអូលើប្រធានបទវប្បធម៌ខ្មែរ…
-
ផលិតផល ជលផល កម្ពុជា កំពុងបោះជំហានយ៉ាងរឹងមាំក្នុងការនាំចេញទៅកាន់ទីផ្សារអន្តរជាតិ

(ភ្នំពេញ)៖ រដ្ឋបាលជលផល និងអង្គការសហប្រជាជាតិដើម្បីអភិវឌ្ឍន៍ឧស្សាហ កម្ម (UNIDO) នាថ្មីៗកន្លងមកបានរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពី «លក្ខខណ្ឌតម្រូវបច្ចេកទេសសម្រាប់នាំចេញផល ផលិតផលជលផល» ដើម្បីជូនដំណឹងដល់សហគ្រាសកែច្នៃផលជលផល និងប្រតិបត្តិកធុរកិច្ចជលផលពាក់ព័ន្ធដែលមានបំណងនាំចេញផលិតផលទៅកាន់ទីផ្សារអន្តរជាតិ រួមទាំងសហភាពអឺរ៉ុប ឱ្យដាក់ពាក្យស្នើសុំនិងទទួលបានលេខកូដសម្គាល់មកកាន់រដ្ឋបាលជលផលដើម្បីចុះឈ្មោះអនុម័តសម្រាប់នាំចេញ។ យោងតាមសេចក្តីជូនដំណឹងរបស់គម្រោងវិស័យជលផលក្រោយប្រមូលផល(CAPFISH-Capture) បានឱ្យដឹងនៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤នេះថា ការធានាបានសុចរិតភាព និងសុវត្ថិភាពផល ផលិតផលជលផលគឺជា អាទិភាពចម្បងរបស់រដ្ឋបាលជលផល។ ក្នុងសេចក្តីជូនដំណឹងនេះបានបញ្ជាក់ថា ក្រោមជំនួយ បច្ចេកទេសពីអង្គការ UNIDO រដ្ឋបាលជលផល បាន និងកំពុងអនុវត្តប្រព័ន្ធត្រួតពិនិត្យផ្លូវការ និង សុវត្ថិភាពម្ហូបអាហារគ្រប់ជ្រុងជ្រោយស្របតាមលក្ខខណ្ឌតម្រូវ នឹងបទដ្ឋាន របស់សហភាពអឺរ៉ុប (EU) ដើម្បី ការពារសុខភាពសាធារណៈ និងសម្រួល ពាណិជ្ជកម្ម។ ប្រភពដដែលនេះបានលើកឡើងថា«ដោយសារតែមានតម្រូវការកើនឡើងរបស់សហគមន៍អាស៊ី និងអនិកជនកម្ពុជានៅក្រៅស្រុក ការអនុវត្តប្រព័ន្ធនេះជួយឱ្យកម្ពុជា អាចនាំចេញផល ផលិតផលជលផលទៅកាន់ទីផ្សារអន្តរជាតិមួយចំនួន ដូចជា អូស្ត្រាលី ញូហ្សេឡែន និងរដ្ឋសមាជិកអាស៊ានផ្សេងទៀត» នេះបើតាមការបញ្ជាក់របស់ ឯកឧត្តម ពុំ សុថា ប្រតិភូរាជរដ្ឋាភិបាលទទួលបានជាអគ្គនាយករដ្ឋបាលជលផល ។ ឈរលើជំហរនេះដែរ រដ្ឋបាលជលផល បានខិតខំបង្កើតឱ្យមាន អនុស្សារណៈ…