-
ឯកឧត្ដមរដ្ឋមន្ត្រី ជា វ៉ាន់ដេត ត្រូវបានអញ្ជើញឡើងថ្លែងសុន្ទរកថាក្នុងកម្មវិធីបើក “ទិវាពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិចផ្លូវសូត្រ” និង “សន្និសីទផ្គូរផ្គងដៃគូសហការអន្តរជាតិសម្រាប់សេដ្ឋកិច្ចឌីជីថល”

ប្រទេសចិន៖ នៅក្នុងឱកាស “ពិព័រណ៍ពាណិជ្ជកម្មឌីជីថលសកល លើកទី៣” នៅក្រុងហាងចូវ ខេត្តចឺជាំង សាធារណរដ្ឋប្រជាមានិតចិន នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្ដម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ត្រូវបានអញ្ជើញឡើងថ្លែងសុន្ទរកថាក្នុងកម្មវិធីបើក “ទិវាពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិចផ្លូវសូត្រ” (Silk Road E-commerce Day) និង “សន្និសីទផ្គូរផ្គងដៃគូសហការអន្តរជាតិសម្រាប់សេដ្ឋកិច្ចឌីជីថល” (Digital Economy International Cooperation Matchmaking Conference) ដែលជាកម្មវិធីសំខាន់ៗក្នុងការកសាងទំនាក់ទំនងជាមួយវិស័យឯកជននិងតំណាងប្រទេសនានាជាដៃគូ។ ជាមួយគ្នានេះ ឯកឧត្ដមរដ្ឋមន្ត្រី ក៏បានជួបពិភាក្សាការងារ និងទស្សនៈកិច្ចនៅក្រុមហ៊ុនឌីជីថលធំៗ រួមមានក្រុមហ៊ុន Alibaba ក្រុមហ៊ុន Amazon និងក្រុមហ៊ុន SenseTime ក្នុងគោលបំណងដើម្បីស្វែងយល់អំពីលទ្ធភាពនៃកិច្ចសហការរវាងក្រុមហ៊ុនឌីជីថលធំៗ និងស្ថាប័ននៅកម្ពុជា ដើម្បីពន្លឿនបរិវត្តកម្មឌីជីថលនៅកម្ពុជា។ សូមជម្រាបជូនថា ក្រុមហ៊ុន Alibaba និងក្រុមហ៊ុន Amazon ក្រៅពីមានថ្នាលពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកដ៏ល្បីល្បាញ បុត្រសម្ព័ន្ធនៃក្រុមហ៊ុនទាំងពីរជាប្រតិបត្តិករផ្ដល់សេវាក្លោដ ដែលជាហេដ្ឋារចនាសម្ព័ន្ធឌីជីថលយ៉ាងមានសារៈសំខាន់ក្នុងការគាំទ្រការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមឌីជីថល និងក្រុមហ៊ុន SenseTime ដែលជាក្រុមហ៊ុនបញ្ញាសិប្បនិម្មិត(AI)ដ៏ធំរបស់ប្រទេសចិន ដែលមានសកម្មភាពពាណិជ្ជកម្មនៅច្រើនខេត្តក្រុងក្នុងប្រទេសចិន…
-
គម្រោងវិនិយោគ និង ធុរកិច្ច ចំនួន ៣០ ក្រោមទុនវិនិយោគសរុប ៥៩០លានដុល្លារ ក្នុងខេត្តព្រះសីហនុ ទទួលបានការលើកទឹកចិត្តពិសេស

ភ្នំពេញ៖ តាមការណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ នៅព្រឹកថ្ងៃទី ២៦ ខែ កញ្ញា ឆ្នាំ ២០២៤ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ទីប្រឹក្សាសម្តេចធិបតីនាយករដ្ឋមន្រ្តី និង ជាប្រធានក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ បានដឹកនាំកិច្ចប្រជុំលើកទី ១០ ដើម្បីពិនិត្យគម្រោង វិនិយោគ និង ធុរកិច្ច ដែលបានស្នើការលើកទឹកចិត្ត ការអនុគ្រោះ និង ការសម្រួលនីតិវិធី ក្នុងក្របខ័ណ្ឌ “កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤” ។ អង្គប្រជុំបានសម្រេចជាគោលការណ៍ផ្តល់ការលើកទឹកចិត្តពិសេស ដល់គម្រោងចំនួន ៣០ ដែលមានទុនវិនិយោគសរុប ៥៩០ លានដុល្លារអាមេរិក ជាអាទិ៍ រោងចក្រស្ល និង កែច្នៃលោហធាតុ, រោងចក្រផលិតសម្ភារៈវេចខ្ចប់, រោងចក្រកែច្នៃស្បែក, ផ្សារទំនើប, អគារពហុមុខងារ, សណ្ឋាគារ, និង ភោជនីយដ្ឋាន ។ សូមជម្រាបជូនថា បន្ទាប់ពីការប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ…
-
ធនាគារអភិវឌ្ឍន៍អាស៊ីបានរក្សាការព្យាករកំណើនសេដ្ឋកិច្ចសម្រាប់កម្ពុជា នៅកម្រិត ៥,៨% សម្រាប់ឆ្នាំ ២០២៤ និង ៦,0% សម្រាប់ឆ្នាំ ២០២៥

ភ្នំពេញ៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ បានរក្សាការព្យាករកំណើនសេដ្ឋកិច្ច របស់ខ្លួនសម្រាប់កម្ពុជា នៅកម្រិត ៥,៨% សម្រាប់ឆ្នាំ ២០២៤ និង ៦,0% សម្រាប់ឆ្នាំ ២០២៥។ វាឆ្លុះបញ្ចាំងពីការកើនឡើងតិចតួចនៃថ្លៃម្ហូបអាហារ និង ការ ធ្លាក់ ចុះ នៃ ថ្លៃ ប្រេងឥន្ធនៈ នៅក្នុង ឆមាស ទី១ ឆ្នាំ ២០២៤ ធនាគារអភិវឌ្ឍន៍អាស៊ី បានបន្ថយការព្យាករ អតិផរណាពីមុនរបស់ខ្លួនពី ២,0% មក ០,៥% សម្រាប់ឆ្នាំ២០២៤នេះ បើយោងតាមទស្សនវិស័យ អភិវឌ្ឍន៍អាស៊ី (Asian Development Outlook ឬ ADO) ខែ កញ្ញា ឆ្នាំ២០២៤។ លោកស្រី Jyotsana Varma នាយិកា ធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំកម្ពុជា មាន ប្រសាសន៍ថា «ការ ស្ទុះ…
-
រដ្ឋមន្ត្រីក្រសួងកសិកម្ម ស្វាគមន៍ចំពោះក្រុមការងារ ក្នុងការអនុវត្តគម្រោងឥណទានកាបូនក្នុងប្រទេសកម្ពុជា

ភ្នំពេញ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤ បានទទួលជួប និងពិភាក្សាការងារជាមួយក្រុមហ៊ុន ASIA PLATINUM & SOUTH POLE ពាក់ព័ន្ធនឹងការវិនិយោគលើវិស័យកាបូននៅកម្ពុជា នៅទីស្តីការក្រសួងកសិកម្ម ។ បន្ទាប់ពីបានទទួលស្តាប់ការធ្វើបទបង្ហាញ ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍ចំពោះក្រុមការងារគម្រោង ក្នុងការអនុវត្តគម្រោងឥណទានកាបូនក្នុងប្រទេសកម្ពុជា តាមរយៈកសិដ្ឋានចិញ្ចឹមជ្រូក កសិដ្ឋានចិញ្ចឹមមាន់ និងព្រៃកោងកាង ។ ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានណែនាំឱ្យក្រុមការងារគម្រោងធ្វើការសិក្សា ដោយមានផែនការច្បាស់លាស់ ធ្វើការសហការជាមួយប្រជាកសិករដើម្បីទទួលបានភាពចំនេញ និងចែករំលែកផលប្រយោជន៍ឥណទានកាបូនរួមគ្នា។ ពាក់ព័ន្ធនឹងព្រៃកោងកាង ឯកឧត្តមរដ្ឋមន្ត្រី បានជំរុញក្រុមការងារគម្រោង ត្រូវពិនិត្យលទ្ធភាពធ្វើការជាមួយសហគមន៍ និងអ្នកនេសាទក្នុងការអភិរក្ស និងស្តារឡើងវិញ ធ្វើយ៉ាងណាឱ្យការងារគម្រោងទទួលបានជោគជ័យ និងមានផលផ្លែផ្កាដល់កសិករពិតប្រាកដ។ ក្រុមការងារគម្រោងបានស្នើការគាំទ្រ និងការសម្របសម្រួលពីក្រសួងកសិកម្ម ក្នុងការកំណត់គោលដៅជាមួយថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងភាគីពាក់ព័ន្ធ ការផ្តល់ទិន្នន័យ ព័ត៌មាន និងច្បាប់បទដ្ឋាននានា និងការគាំទ្រនូវគំនិតផ្តួចផ្តើមកម្មវិធីយល់ដឹង និងផលប្រយោជន៍លើឥណទានកាបូន ៕ ប្រភព…
-
មជ្ឈមណ្ឌលបណ្តុះបណ្តាលប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក របស់អង្គការគយពិភពលោក នឹងជួយពង្រឹងតួនាទីរបស់សាលាជាតិគយ ក្នុងការអភិវឌ្ឍមូលធនមនុស្ស នៅកម្ពុជា

ភ្នំពេញ៖ មជ្ឈមណ្ឌលបណ្តុះបណ្តាលប្រចាំតំបន់ អាស៊ីប៉ាស៊ីហ្វិក របស់អង្គការគយពិភពលោក លេចវត្តមាននៅកម្ពុជា ដែលនឹងជួយពង្រឹងតួនាទីរបស់សាលាជាតិគយក្នុងការអភិវឌ្ឍមូលធនមនុស្ស តាមរយៈការផ្លាស់ប្តូរចំណេះដឹង, ចំណេះធ្វើ និងបទពិសោធលើជំនាញ បច្ចេកទេស និងកិច្ចការរបស់រដ្ឋបាលគយ ប្រកបដោយប្រសិទ្ធភាព និងចីរភាព, មិនត្រឹមតែក្នុងចំណោមមន្ត្រីគយនិងរដ្ឋាករកម្ពុជា និងបុគ្គលពាក់ព័ន្ធនៅក្នុងព្រះរាជាណាចក្រកម្ពុជាប៉ុណ្ណោះទេ, ប៉ុន្តែ ថែមទាំងក្នុងចំណោមបណ្តាមន្ត្រីគយ នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក និងពិភពលោក ផងដែរ ។ មជ្ឈមណ្ឌលបណ្តុះបណ្តាលប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិករបស់អង្គការគយពិភពលោក (World Customs Organization “WCO” Asia/Pacific Regional Training Centre-RTC AP) ត្រូវបានសម្ពោធជាផ្លូវការ នាព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤ នៅសាលាជាតិគយ នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ។ ឯកឧត្តមបណ្ឌិត គុណ ញឹម រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានរំលឹកពីសាវតារ និងវឌ្ឍនភាពការងាររបស់សាលាជាតិគយ ដោយបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ ២០២១ ក្រោមអធិបតីភាព សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី…
-
អបអរសាទរ! ប្រៃសណីយ៍កម្ពុជា បានឈ្នះពានរង្វាន់ពីសហភាពប្រៃសណីយ៍សកល (Universal Postal Union – UPU)

ភ្នំពេញ៖ វេទិកា TradePost Forum នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស សហភាពប្រៃសណីយ៍សកល (Universal Postal Union – UPU) កាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤ បានផ្តល់ពានរង្វាន់ Global Alliance for Trade Facilitation (GATF) Trade Facilitation Innovation Award ជូនប្រៃសណីយ៍កម្ពុជាសម្រាប់គម្រោងរបស់ខ្លួន ស្តីពី e-costoms clearance platform for postal shipment។ ពានរង្វាន់របស់ UPU នេះ ត្រូវបានផ្តល់ដល់ស្ថាប័នដែលមានគំនិតផ្តួចផ្តើម ឬវិធានការសាធារណៈ និងឯកជន សំដៅជំរុញគម្រោងសម្រួលពាណិជ្ជកម្មប្រកបដោយនវានុវត្តន៍ តាមរយ:បណ្តាញប្រៃសណីយ៍ ។ ការទទួលបានពានរង្វាន់នេះដោយសារប្រៃសណីយ៍កម្ពុជាបានភ្ជាប់ដោយជោគជ័យប្រព័ន្ធប្រតិវេទន៍គយ (Customs Declaration System-CDS) របស់សហភាពប្រៃសណីយ៍សកល (UPU) ជាមួយប្រព័ន្ធស្វ័យប្រវត្តិកម្មទិន្នន័យគយ(ASYCUDA) របស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករ ដែលផ្តល់លទ្ធភាពសម្រាប់ការផ្លាស់ប្តូរព័ត៌មានរវាងគ្នា ឆ្លើយតបនឹងការបញ្ចេញវត្ថុបញ្ញើ គាំទ្រដល់កិច្ចព្រមព្រៀងសម្របសម្រួលពាណិជ្ជកម្មរបស់ WTO…
-
ប្រាក់ឈ្នួលអប្បរមាសម្រាប់កម្មករនិយោជិត ឆ្នាំ២០២៥ សម្ដែងការពេញចិត្ដចំពោះ ការតំឡើងចំនួន ២០៨ដុល្លារ

(ភ្នំពេញ)៖ ប្រាក់ឈ្នួលអប្បរមាសម្រាប់កម្មករនិយោជិតក្នុងវិស័យវាយនភណ្ឌ កាត់ដេរសម្លៀកបំពាក់ ផលិតស្បែកជើង និងកាបូប គឺមានចំនួន២០៨ដុល្លារ ក្នុង ១ខែ ក្នុងឆ្នាំ២០២៥ខាងមុខ កើនឡើង ៤ដុល្លារ បើប្រៀបធៀបនឹងឆ្នាំ២០២៤ ដែលមានត្រឹមតែ ២០៤ដុល្លារ។ ថ្លែងប្រាប់ក្រុមអ្នកយកព័ត៌មានក្រោយបញ្ចប់កិច្ចប្រជុំចរចាប្រាក់ឈ្នួលអប្បរមាកម្មករនិយោជិតវិស័យវិស័យវាយនភណ្ឌ កាត់ដេរសម្លៀកបំពាក់ ផលិតស្បែកជើង និងកាបូប ឆ្នាំ២០២៥ កាលពីថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ២០២៤នេះ លោក គឹម ចាន់សំណាង តំណាងភាគីកម្មករនិយោជិត បានលើកឡើងថា ការឯកភាពលើតួលេខ២០៨នេះ ដោយសហជីពប្រជុំពិភាក្សាផ្ទៃក្នុងជាច្រើនលើក និងចរចាជាមួយភាគីនិយោជកយ៉ាងយកចិត្តទុកដាក់ ដើម្បីធ្វើយ៉ាងណាជួយឲ្យកម្មករនិយោជិតទទួលបានប្រាក់ឈ្នួលកាន់តែខ្ពស់។ លោក គឹម ចាន់សំណាង សហជីពនៅតែរក្សាជំហរធ្វើយ៉ាងណាដើម្បីការពារផលប្រយោជន៍ ជូនកម្មករនិយោជិត ឲ្យទទួលបានប្រាក់ចំណូលសមរម្យ និងទទួលបានអត្ថប្រយោជន៍ផ្សេងៗនៅក្នុងវិស័យវាយនភណ្ឌ កាត់ដេរសម្លៀកបំពាក់ ផលិតស្បែកជើង និងកាបូបនេះ។ លោកឧកញ៉ា ណាង សុធី តំណាងនិយោជក បានសម្ដែងការពេញចិត្ដចំពោះ តួលេខនេះ ដែលមានលក្ខណសមរម្យ ដើម្បីអាចទទួលយកបាន។ ជាពិសេស ការចរចានេះ គឺមានការយល់គ្នាច្រើន ជាងបណ្ដាឆ្នាំមុនៗ ។…
-
លោកជំទាវ លី សុខឆេង ៖ ក្រុមហ៊ុន ជីបម៉ុង រីថែល បានក្លាយជាយីហោខ្មែរ ដែលប្រជាជនជឿទុកចិត្ត និងជាដៃគូ ខ្វះមិនបានរបស់ម្ចាស់អាជីវកម្មជាច្រើននៅកម្ពុជា

ភ្នំពេញ ៖ លោកជំទាវ លី សុខឆេង នាយិកាក្រុមហ៊ុន ជីប ម៉ុង រីថែល និងសមាជិកក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន ជីប ម៉ុង បានមានប្រសាសន៍ថា ក្រោយការខិតខំអស់រយះពេលជាច្រើនឆ្នាំកន្លងមកនេះ ក្រុមហ៊ុន ជីបម៉ុង រីថែល បានក្លាយជាយីហោខ្មែរដែលប្រជានជនខ្មែរស្រលាញ់ជឿទុកចិត្ត និងជាដៃគូ ខ្វះមិនបានរបស់ម្ចាស់អាជីវកម្មជាច្រើននៅកម្ពុជា និងបានក្លាយជា ផ្សារទំនើបរបស់ខ្មែរ ដែលបើកទីផ្សារថ្មី គាំទ្រផលិតផលខ្មែរ និងម៉ាកយីហោអន្តរជាតិ ឲ្យមានកន្លែងលក់ដូរទំនើប រួមចំណែកយ៉ាងសំខាន់ដល់កំណើនសេដ្ឋកិច្ចកម្ពុជា ។ ការលើកឡើងនេះក្នុងឱកាសផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល បានប្រារព្ធនៅកម្មវិធីអបអរសារទរគម្រប់ខួប២ឆ្នាំរបស់ខ្លួន ដែលជាផ្សារទំនើបខ្នាតអន្ដរជាតិមួយក្នុងប្រទេសកម្ពុជា នឹងបានប្រកាសដាក់នៅប្រម៉ូលសិនថ្មីបន្ថែមទៀតគឺ Mega 2nd Anniversary ដែលមានរង្វាន់ធំៗប្រចាំខែដូចជា ៖ រថយន្ដសេរីទំនើប ICAR 03 4WD ; I phone 16 pro max ; Air…
-
កម្ពុជា និងម៉ាឡេស៊ី ដាក់ឱ្យដំណើរការគម្រោងទូទាត់ឆ្លងដែន តាមរយៈកម្មវិធីទូទាត់បាគង និងធនាគារ មេយប៊ែង

(ភ្នំពេញ)៖ កម្ពុជា និងម៉ាឡេស៊ី ដាក់ឱ្យដំណើរការគម្រោងទូទាត់ឆ្លងដែន តាមរយៈកម្មវិធីទូទាត់បាគង និងធនាគារ មេយប៊ែង ដែលគម្រោងនេះ ដើរតួនាទីយ៉ាងសំខាន់ ក្នុងការជំរុញសកម្មភាពពាណិជ្ជកម្ម និងបរិយាបន្នហិរញ្ញវត្ថុនៅក្នុងប្រទេសទាំងពីរ ។ នេះជាការគូសបញ្ជាក់របស់លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា ក្នុងឱកាសដែលធនាគារជាតិនៃកម្ពុជា (NBC) និងធនាគារកណ្តាលម៉ាឡេស៊ី (BNM) ដាក់ឱ្យដំណើរការគម្រោងទូទាត់ឆ្លងដែនតាមឃ្យូអរកូត (QR Code) រវាង កម្ពុជា និង ម៉ាឡេស៊ី ដោយមានធនាគារ មេឃប៊ែង ជាធនាគារប្រតិបត្តិការ នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤ ។ លោកជំទាវបណ្ឌិត ជា សិរី បន្តថា នៅក្នុងដំណាក់កាលទី១ នៃគម្រោងតភ្ជាប់នេះ ប្រជាជនកម្ពុជា អាចប្រើប្រាស់កម្មវិធីទូទាត់បាគង និងកម្មវិធី ធនាគារចល័ត មេយប៊ែង សម្រាប់ទូទាត់នៅប្រទេសម៉ាឡេស៊ី ដោយស្កេនឃ្យូអរកូត នៅតាមទីតាំងពាណិជ្ជករដោយផ្ទាល់បានយ៉ាងងាយស្រួល ។ ប្រជាជនកម្ពុជា ដែលមានគណនីជាប្រាក់រៀល អាចធ្វើការទូទាត់ដោយប្រើរូបិយប័ណ្ណរៀលខ្មែរ (KHR) ជារូបិយប័ណ្ណគោល ខណៈរូបិយប័ណ្ណទូទាត់ជា…
-
សមិទ្ធផលឯក ជាប្រវត្តិសាស្ត្រសម្រាប់ខេត្តកំពតជាច្រើនទៀត នឹងលេចរូបរាងជាបន្តបន្ទាប់ក្នុងពេលឆាប់ៗខាងមុខនេះ

(កំពត)៖ ដើម្បីទាក់ទាញភ្ញៀវទេសចរ រដ្ឋបាលខេត្តកំពត មានគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្សេងៗជាច្រើន ដែលសុទ្ធសឹងជាសមិទ្ទ្ធិផលឯក និងជាប្រវត្តិសាស្ត្រ ក្នុងនោះមានដូចជាស្ពាន សាងសង់តាមរចនាបថ ខ្មែរបំពាក់ដោយថាមពលអគ្គិសនី បំផ្លែងពីកង្ហារធំបំផុតចំនួន២, កសាងសំពៅធំបំផុតដែលមានភោជនីដ្ឋាយនៅខាងលើ និងកសាងឆ្នេរសមុទ្រនៅខាងមុខកំពុងផែទេសចរណ៍អន្តរជាតិជាដើម។ នេះជាប្រសាសន៍ របស់ ឯក ឧត្តម ម៉ៅធនិនអភិបាលខេត្តកំពតបាន លើកឡើងក្នុងកិច្ចប្រជុំសាមញ្ញលើកទី៤ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤ នៅថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ២០២៤ ។ ឯកឧត្តម បានបន្តថា បច្ចុប្បន្នមន្ត្រីរាជការ អាជ្ញាធរក្រុង ស្រុក អនុវត្តការងារបានល្អប្រសើរ ដោយឯកឧត្តមមិនបានទទួលពាក្យបណ្តឹងណាមួយ ពីប្រជាពលរដ្ឋ ដូចពីពេលមុននោះទេ ។ នេះបានបញ្ជាក់អំពីស្មារតីនៃការចូលរួមយ៉ាងសកម្មរបស់មន្ត្រី អាជ្ញាធរក្នុងការបម្រើប្រជាពលរដ្ឋ ហើយ កន្លងមករដ្ឋបាលខេត្តបានខិតខំកសាងនូវសមិទ្ធផលជាច្រើន មានដូចជា ការស្ថាបនាឆ្នេរខ្សាច់កម្សាន្ត ការកែលម្អសួនច្បារ ការកសាងរូបសំណាកសេះសមុទ្រ និងនាឡិកាធំហើយខ្ពស់ជាងគេជាដើម ។ តាមរយៈសមិទ្ធផលជាច្រើននេះ បានធ្វើឲ្យភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ថ្នាក់ដឹកនាំទាំងក្នុង និងក្រៅប្រទេសចាប់អារម្មណ៍ ចង់មកកម្សាន្ត និងសិក្សាស្វែងយល់ពីខេត្តកំពត ជាក់ស្តែងក្នុងខែនេះ អគ្គរាជទូត និងអង្គទូតចំនួន…