Category: វិទ្យុសំលេងយុវជន (VOY – FM 97MHz)

  • មន្ទីរកសិកម្មខេត្តកណ្តាលរៀបចំស្តង់ចំនួន៥ដាក់តាំងបង្ហាញនិងលក់នូវផលិតផលក្នុងឱកាសប្រណាំងទូកនៅក្រុងតាខ្មៅ

    មន្ទីរកសិកម្មខេត្តកណ្តាលរៀបចំស្តង់ចំនួន៥ដាក់តាំងបង្ហាញនិងលក់នូវផលិតផលក្នុងឱកាសប្រណាំងទូកនៅក្រុងតាខ្មៅ

    (ខេត្តកណ្តាល)៖ ដើម្បីចូលរួមអបអរសាទរ នៅក្នុងពិធីប្រណាំងទូកនៅក្រុងតាខ្មៅ ខេត្តកណ្តាល ដែលមានរយៈពេល២ថ្ងៃចាប់ពីថ្ងៃទី១៧ដល់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤ មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ខេត្តកណ្តាល បានរៀបចំស្តង់ចំនួន ៥ ដើម្បីដាក់បង្ហាញផលិតផលសំរាប់ជាការផ្សព្វផ្សាយ និងលក់ ដែលមានប្រភេទ ជាបន្លែ ត្រី សាច់ និងកូនឈើគ្រប់ភេទ ។ លោក ឌួង គឹមឈាន អនុប្រធានការិយាល័យ ផ្នែកលក់ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកាណ្តាល បានឱ្យដឹងថា ស្តង់ចំនួន៥ ក្នុងនោះទី១ គឺជាស្តង់របស់មន្ទីរទី២ ស្តង់របស់រដ្ឋបាលជល ទី៣ រដ្ឋបាលព្រៃឈើ ទី៤ ស្តង់បង្ហាញពីផលិតផលគ្រឿងសមុទ្រ និងស្តង់ទី៥ គឺជាស្តង់របស់ស្ថានីយ៍ផលិតពូជត្រី៧មករា ដោយក្នុងនោះស្តង់ចំនួន៤ សំរាប់ធ្វើការផ្សព្វផ្សាយ និង១ទៀតសំរាប់លក់ ផលិតផលកសិកម្ម គ្រប់ប្រភេទ។លោកគូសញ្ជាក់បន្ថែមថា ការដាក់តាំងផលិតផលនេះ គឺជាការលើកកម្ពស់នូវផលិតផលបន្លែសុវត្តិភាព ដែលឆ្លងកាត់ការធ្វើតេសទៅតាមស្តង់ដាបច្ចេកទេស ដែលមានតាំងពីផលិតកែច្នៃ ផលិតផលស្រស់ៗ ក្នុងនោះបន្លែស្លឹក បន្លែផ្លែ មើម ផ្លែឈើ ដែលបានមកពីសហគមន៍ផ្សេងៗ…

  • ក្រសួងការងារនឹងរៀបចំពិព័រណ៍ការងារ និងផលិតភាពជាតិនាចុងខែតុលា ខាង​មុខនេះ ដោយនាំយកឱកាសការងារជាង ៣ម៉ឺនកន្លែងដល់យុវជន

    ក្រសួងការងារនឹងរៀបចំពិព័រណ៍ការងារ និងផលិតភាពជាតិនាចុងខែតុលា ខាង​មុខនេះ ដោយនាំយកឱកាសការងារជាង ៣ម៉ឺនកន្លែងដល់យុវជន

    (ភ្នំពេញ)៖ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះ​បណ្តាលវិជ្ជាជីវៈ សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ, សមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា, មូលនិធិអភិវឌ្ឍន៍ជំនាញ (SDF) និងមានការគាំទ្រដោយអង្គការអន្តរជាតិខាងការងារ (ILO) រួមនិងដៃគូពាក់ព័ន្ធជាច្រើនទៀត នឹងរៀបចំ “ពិព័រណ៍ការងារ និងផលិតភាព​ជាតិ​ឆ្នាំ២០២៤” នៅអាគារពាណិជ្ជកម្ម និងពិព័រណ៍កោះពេជ្រ រយៈពេល២ថ្ងៃជាប់​គ្នា គឺនៅថ្ងៃទី២៦-២៧ ខែតុលា ឆ្នាំ២០២៤ ខាងមុខនេះ ចាប់ពីម៉ោង ៨ព្រឹក ដល់ម៉ោង ៨យប់ ។ ថ្លែងក្នុងសន្និសីទសារព័ត៌មាននាព្រឹកថ្ងៃទី១៧ ខែតុលានេះ ឯកឧត្តម កត្តា អ៊ន រដ្ឋលេ​ខាធិការ និងជាអ្នកនាំពាក្យរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មានប្រសាសន៍ថា ពិព័រណ៍ការងារ និងផលិតភាពជាតិឆ្នាំ២០២៤នេះ មានការចូល​រួមពីសំណាក់ក្រុមហ៊ុន សហគ្រាស ក្រសួង ស្ថាប័ន និងគ្រឹះស្ថានអប់រំបណ្តុះ​បណ្តា​ល​ចំនួនប្រមាណ ១៥០ ហើយមានស្តង់សរុបជាង ១៨០ ដែលនឹងដាក់តាំងបង្ហាញ​ពីឱកាសការងារយ៉ាងច្រើនសំបូរបែប ដែលនឹងផ្តល់ឱកាសការងាររហូតដល់ជាង ៣ម៉ឺន កន្លែង ដោយក្រសួងរំពឹងថានឹងមានអ្នកចូលរួមប្រមាណជាង…

  • អ្នកឧកញ៉ា គិត ម៉េង បើកការដ្ឋានសាងសង់ជាផ្លូវការរោងចក្រផលិតអគ្គិសនីដើរដោយឧស្ម័នធម្មជាតិដំបូងគេបង្អស់ក្នុងប្រទេសកម្ពុជា

    អ្នកឧកញ៉ា គិត ម៉េង បើកការដ្ឋានសាងសង់ជាផ្លូវការរោងចក្រផលិតអគ្គិសនីដើរដោយឧស្ម័នធម្មជាតិដំបូងគេបង្អស់ក្នុងប្រទេសកម្ពុជា

    ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប របស់​អ្នកឧកញ៉ា គិត ម៉េង កាលពី​ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤នេះ បានបើកការដ្ឋានសាងសង់ជាផ្លូវការរោងចក្រថាមពលអគ្គិសនី ដើរដោយឧស្ម័នធម្មជាតិដែល​មានអានុភាព ៩០០មេហ្គាវ៉ាត់ ក្នុងតម្លៃទុនវិនិយោគប្រមាណ ១,៣៥ពាន់លានដុល្លារអាម៉េរិក ដែលមានទីតាំងស្ថិតនៅ ស្រុកបុទមសាគរ ខេត្តកោះកុង។ ពិធីបើកការដ្ឋានសាងសង់នេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ដោយមានការអញ្ជើញចូលរួមពីលោកជំទាវ​ មិថុនា ភូថង អភិបាលនៃគណៈអភិបាលខេត្តកោះកុង ព្រមទាំងអ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយកក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប និងអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង រួមជាមួយភ្ញៀវកិត្តិយ​សជាច្រើនរូបផងដែរ។ ឯកឧត្តម កែវ រតនៈ​ បានមានប្រសាសន៍ថា​ ការជំរុញការអភិវឌ្ឍវិស័យថាមពលអគ្គិសនីឱ្យបានត្រឹមត្រូវ រីកចម្រើនឆាប់រហ័សដើម្បីឈានទៅសម្រេចបាន “ការផ្គត់ផ្គង់ថាមពលមួយគ្រប់គ្រាន់ប្រកបដោយ ចីរភាព ស្ថិរភាព គុណភាព និងមានថ្លៃកាន់តែសមរម្យ នៅគ្រប់ទីកន្លែងទូទាំងព្រះរាជាណាចក្រកម្ពុជា” គឺជាគន្លឹះដ៏សំខាន់ក្នុងការជួយជំរុញឱ្យមានកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាពរបស់ប្រទេស និងជួយបង្កើនសុខដុមនីយភាព នៃការរស់នៅរបស់ប្រជាពលរដ្ឋ។ រោងចក្រផលិតអគ្គិសនីដើរដោយឧស្ម័នធម្មជាតិ នឹងត្រូវបានបំពាក់ដោយទូរប៊ីន ៤៥០មេហ្គាវ៉ាត់…

  • ហាងស៊ុប អ៊ីងស៊ៀឆឹងទូ បោះទុន ១លានដុល្លារអាម៉េរិកនាំរសជាតិស៊ុប Hot Pot ចិនមកកម្ពុជា

    ហាងស៊ុប អ៊ីងស៊ៀឆឹងទូ បោះទុន ១លានដុល្លារអាម៉េរិកនាំរសជាតិស៊ុប Hot Pot ចិនមកកម្ពុជា

    ភ្នំពេញ៖ ម្ចាស់ភោជនីយដ្ឋានជាច្រើននៅប្រទេសចិន កំពុងនាំយកភាពខុសគ្នានៃអាហារស៊ុបឆ្នាំងភ្លើង ឬ Hot Pot ជាអាហារមានបន្លែ សាច់ចម្រុះ និងមានរសជាតិពិសេស នៅពេលទទួលទានជួបជុំគ្នា មកណែនាំជូនអតិថិជនរបស់ខ្លួននៅក្នុងប្រទេសកម្ពុជា។ នាពេលថ្មីៗនេះហាងស៊ុប អ៊ីងស៊ៀឆឹងទូ បានបោះទុនរកស៊ីរហូតដល់ ១លានដុល្លារអាម៉េរិកបើកដំណើរការទីតាំងដំបូងរបស់ខ្លួននៅចំកណ្តាលទីក្រុងភ្នំពេញស្ថិតនៅបណ្តោយមហាវិថីព្រះមុន្នីវង្ស រាជធានីភ្នំពេញ។ កញ្ញា Xuan xuan អ្នកគ្រប់គ្រងទូទៅនៃហាងស៊ុប អ៊ីស៊ៀឆឹងទូ បានមានប្រសាសន៍ថា ហាងស៊ុប អ៊ីស៊ៀឆឹងទូ ឬស៊ុប Hot Pot បានបោះជំហានចូលទីផ្សាអាហារនៅកម្ពុជា ដើម្បីប្រកួតប្រជែងទៅនឹងហាងដទៃទៀតដោយផ្តោតសំខាន់ទៅលើការផ្តល់សេវាកម្មដ៏ល្អប្រណីត ប្រកបដោយផាសុខភាពជូនដល់អតិថិជនរបស់ខ្លួន ជាមួយនឹងសេវាកម្មអាហារជាច្រើនយ៉ាងសំបូរបែបមានដូចជា៖ទឹកស៊ុបបែបបុរាណចិនផ្សំពីរូបមន្តសំងាត់ផ្ទាល់ មានច្រើនជម្រើស ម្ហូបបែបចិនឈ្ងុយឆ្ងាញ់ច្រើនមុខ ដែលចម្អិនដោយស្នាដៃចុងភៅជនជាតិចិនមានបទពិសោធន៍ច្រើនឆ្នាំ។ កញ្ញា Xuan xuan បន្តទៀតថា ហាងស៊ុប អ៊ីស៊ៀឆឹងទូ មានឯកទេសរសជាតិហឹរ ស្រស់ៗ និងឈ្ងុយឆ្ងាញ់។ យើងតែងតែផ្តោតសំខាន់លើការប្រើប្រាស់បន្លែ ត្រី សាច់ ស្រស់ៗ និងបដិសេធនូវមុខម្ហូបដែលធ្វើទុកមុនជាដរាប។ ឆ្នាំងទឹកស៊ុបរបស់យើង មានច្រើនប្រភេទ ភ្ញៀវអាចជ្រើសរើសរសជាតិនីមួយៗបានទៅតាមចំណង់ចំណូលចិត្តរបស់ពួកគេមានដូចជា៖ រសជាតិទឹកស៊ុបហឹរ-ហឹរ ហឹរតែមិនស្ងួត ដែលធ្វើឲ្យភ្ញៀវចង់បរិភោគយ៉ាងជក់មាត់ និងមិនចង់ឈប់។…

  • ក្រដាសប្រាក់ប្រភេទថ្មី ២០ម៉ឺនរៀល និយាយដោយសាមញ្ញ ជាប្រភេទក្រដាស​ប្រាក់អនុស្សាវរីយ៍ ដែលដាក់ចេញត្រឹម ២០លានសន្លឹកប៉ុណ្ណោះ

    ក្រដាសប្រាក់ប្រភេទថ្មី ២០ម៉ឺនរៀល និយាយដោយសាមញ្ញ ជាប្រភេទក្រដាស​ប្រាក់អនុស្សាវរីយ៍ ដែលដាក់ចេញត្រឹម ២០លានសន្លឹកប៉ុណ្ណោះ

    (ភ្នំពេញ)៖ ក្រដាសប្រាក់ប្រភេទថ្មី ២០ម៉ឺនរៀល និយាយសាមញ្ញជា​ប្រភេទ​ក្រដាសប្រាក់អនុស្សាវរីយ៍ ដែលត្រូវបានដាក់ចេញត្រឹម ២០លានសន្លឹកប៉ុណ្ណោះ ដើម្បីអបអរសាទខួប២០ឆ្នាំ នៃការគ្រងរាជ្យសម្បត្តិ ព្រះមហាក្សត្រនៃកម្ពុជា ។ នេះជាការចេញមកបញ្ជាក់ពីសំណាក់ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល​ធនាគារជាតិកម្ពុជា តាមរយៈវីដេអូខ្លីប្រមាណជាង ៤នាទី នាព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤ ។ លោកជំទាវ ជា សិរី ទេសាភិបាលធនាគារជាតិកម្ពុជា បានបញ្ជាក់ថា ការប្រកាស​ដាក់​ចេញនូវក្រដាសប្រាក់ប្រភេទថ្មី២០០,០០០រៀល នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤ មិនប៉ះពាល់អ្វីដល់ចំនួនរូបិយវត្ថុដែលមាននៅក្នុងចរាចរ​នៃសេដ្ឋកិច្ច​របស់ប្រទេសកម្ពុជាទេ ។ ក្រដាសប្រាក់ប្រភេទថ្មី ២សែនរៀលនេះទៀតសោត ត្រូវបានដាក់ចេញត្រឹមចំនួន២០លានសន្លឹកប៉ុណ្ណោះ ដែលនិយាយសាមញ្ញ​ជាប្រភេទក្រដាសប្រាក់អនុស្សាវរីយ៍ ដើម្បីអបអរសាទខួប២០ឆ្នាំ នៃការគ្រង​រាជ្យសម្បត្តិ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។ ទេសាភិបាលធនាគារជាតិរូបនេះ បានឱ្យដឹងទៀតថា កន្លងមក មានការព្រួយបារម្ភ នៅពេលធនាគារជាតិកម្ពុជា ដាក់ចេញនូវប្រភេទធនប័ត្រថ្មី ថា រាជរដ្ឋាភិបាល ឬធនាគារជាតិកម្ពុជា ខ្វះលុយ…

  • ផលិតផលល្អៗរបស់ខ្មែរ បូករួមទាំងទំនិញកែច្នៃពីកសិផលខ្មែរ នឹងត្រូវដាក់តាំងពិព័រណ៍អាជីវកម្ម ក្នុងផ្សារទំនើបមួយនៅដើមខែធ្នូខាងមុខនេះ

    ផលិតផលល្អៗរបស់ខ្មែរ បូករួមទាំងទំនិញកែច្នៃពីកសិផលខ្មែរ នឹងត្រូវដាក់តាំងពិព័រណ៍អាជីវកម្ម ក្នុងផ្សារទំនើបមួយនៅដើមខែធ្នូខាងមុខនេះ

    (ភ្នំពេញ)៖ ពិព័រណ៍អាជីវកម្មដែលនឹងធ្វើនៅថ្ងៃ៧-៨ធ្នូខាងមុខ នៅផ្សារទំនើបជីបម៉ុង នឹងជួយសម្រាលបន្ទុកដល់សហគ្រិនកម្ពុជា និងរំពឹងថា ពិព័រណ៍ខ្នាតធំជាមួយទីតាំងធំទូលាយនេះ នឹងអាចទាក់ទាញមនុស្សជាង១០ម៉ឺននាក់ ចូលទស្សនា ហើយជួយគាំទ្រផលិតផលខ្មែរបានច្រើន។ នោះបើតាមការបញ្ជាក់របស់លោក សំ កុសល ស្ថាបនិកក្រុមហ៊ុន បក្សី មេឌា ដែលជាអ្នកផ្តួចផ្តើមបង្កើតការតាំងពិព័រណ័អាជីវកម្មកម្ពុជា តាំងពីឆ្នាំ២០២២មក។ បណ្តុំម្ចាស់អាជីវកម្មប្រមាណជាង១០០ម៉ាកយីហោផ្សេងៗគ្នា នឹងធ្វើការណាត់ជួបគ្នា ក្នុងពិព័រណ៍អាជីវកម្មផលិតផលល្អៗរបស់ខ្មែរ ដើម្បីស្វែងរកការគាំទ្រឱ្យបានច្រើនបំផុតពីពលរដ្ឋកម្ពុជា ក៏ដូចជាភ្ញៀវអន្តរជាតិដែលកំពុងស្នាក់នៅកម្ពុជា ក៏ដូចជាស្វែងរកដៃគូសម្រាប់ការនាំចេញទៅកាន់ទីផ្សារអន្តរជាតិ។ ថ្លែងក្នុងសន្និសីទសារព័ត៌មានស្តីពីជំនួបដៃគូអាជីវកម្ម សម្រាប់ពិព័រណ៍ជីវកម្មកម្ពុជា លើកទី៣ កាលពីរសៀលថ្ងៃទី១៤ ខែតុលា ដែលធ្វើឡើងនៅផ្សារទំនើបជីបម៉ុង លោក សំ កុសល បានបញ្ជាក់ថា ពិព័រណ័អាជីវកម្មកម្ពុជា ឆ្នាំ២០២៤ នឹងមានការដាក់តាំង និងលក់ផលិតផលល្អៗរបស់ខ្មែរដូចជាប្រភេទកែច្នៃផលិតផលកសិកម្ម ម្ហូបអាហារ សំបកកង់រថយន្តធ្វើឡើងដោយកូនខ្មែរ អាជីវកម្មផ្នែកបច្ចេកវិទ្យា និងមានផ្នែកអាជីវកម្មជាច្រើនទៀត ដែលសុទ្ធតែជាប្រភេទផលិតផលថ្មីៗ ប្លែក មិនធ្លាប់មានពីមុន ។ លោកបានថ្លែងថា «ក្រុមបក្សីមានបទពិសោធន៍៣ឆ្នាំហើយក្នុងការរៀបចំពិព័រណ៍ខ្នាតធំៗបែបនេះ ហើយឆ្នាំនេះជាពេលដែលបានកំពុងរៀបចំកម្មវិធីធំជាងពេលណាៗទាំងអស់។ ពិព័រណ៍មួយនេះមិនមែនសម្រាប់តែលក់ផលិតផលថ្មីៗនោះទេ តែវាជាពេលល្អបំផុត ដើម្បីបង្ហាញដល់ខ្មែរ១៧លាននាក់ថា កម្ពុជាមានមុខរបរថ្មីៗអ្វីខ្លះបានបង្កើតទ្បើង។ ដូចនេះពិព័រណ៍អាជីវកម្មឆ្នាំនេះ បង្កើតទ្បើងដើម្បីធ្វើជាទីផ្សារ សម្រាប់ផលិតផលខ្មែរ…

  • ប្រាក់ឈ្នួលអប្បបរមាសម្រាប់ ឆ្នាំ២០២៥ ស្របតាមបរិបទសេដ្ឋកិច្ចសកល និងកម្ពុជា

    ប្រាក់ឈ្នួលអប្បបរមាសម្រាប់ ឆ្នាំ២០២៥ ស្របតាមបរិបទសេដ្ឋកិច្ចសកល និងកម្ពុជា

    (ភ្នំពេញ)៖ ក្រុមសហជីព និងអ្នកជំនាញសេដ្ឋកិច្ចនៅកម្ពុជាលើកឡើងថា តួលេខប្រាក់ឈ្នួលអប្បរមាចំនួន ២០៨ ដុល្លារសម្រាប់ឆ្នាំ២០២៥ លើវិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរ និងកាបូបនៅកម្ពុជា គឺស្របទៅតាមបរិបទសេដ្ឋកិច្ចសកល និងប្រទេសកម្ពុជា ដោយកម្មករនិយោជិតទទួលបានអត្ថប្រយោជន៍ រីឯភាគីនិយោជក ក៏អាចរក្សានិរន្តរភាពផលិតភាពការងាររបស់ខ្លួននៅក្នុងស្រុកបាន។  លោកបណ្ឌិត  គី សេរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ចនៅរាជបណ្ឌិត្យសភាកម្ពុជាបានលើកឡើងថា ប្រាក់ឈ្នួលអប្បបរមាចំនួន ២០៨ ដុល្លារក្នុងមួយខែសម្រាប់ឆ្នាំ២០២៥ គឺមានលក្ខណៈសមរម្យ និងទទួលយកបានសម្រាប់កម្មករនិយោជិត និងនិយោជក។ លើសពីនេះដែរ ចំនួនតួលេខអប្បបរមានៃប្រាក់ឈ្នួលនេះ គឺមានកម្រិតមួយខ្ពស់ល្អ បើធៀបនឹងប្រាក់ឈ្នួលអប្បបរមានៃបណ្តាប្រទេសក្នុងតំបន់។ លោកបណ្ឌិតសង្កត់ធ្ងន់ថា នៅក្នុងស្ថានភាពសេដ្ឋកិច្ចសកល និងនៅកម្ពុជានៅឆ្នាំ២០២៤ និងឆ្នាំ២០២៥ ខាងមុខនេះ រាជរដ្ឋាភិបាលកម្ពុជាមានការព្រួយបារម្ភអំពីការបាត់បង់ចំណូលរបស់កម្មករនិយោជិត ដូច្នេះការដំឡើងប្រាក់ឈ្នួលនៅពេលនេះ គឺក្នុងគោលបំណងបន្ថែមចំណូល និងអត្ថប្រយោជន៍បន្ថែមទៀតនៅក្នុងកាលៈទេសៈនេះ ធ្វើយ៉ាងណាកម្មករនៅតែរក្សាកំណើនប្រាក់ចំណូលរបស់ខ្លួន មិនថមថយ ឬបាត់បង់ការងារធ្វើនៅក្នុងស្រុក។ លោកបណ្ឌិតបានគូសបញ្ជាក់បន្ថែមថា ការដំឡើងប្រាក់ឈ្នួលអប្បបរមានៅក្នុងកាលៈទេសៈនៃស្ថានភាពសេដ្ឋកិច្ចបច្ចុប្បន្ន បងប្អូនកម្មករនិយោជិតគួរបង្កើនផលិតភាពការងាររបស់ខ្លួន ធ្វើយ៉ាងណានិយោជកមានកំណើនផលិតល្អជាងមុន និងការនាំចេញមានទំហំធំជាងមុន ដែលអាចឱ្យភាគីអ្នកវិនិយោគអាចទ្រទ្រង់ និងរក្សានិរន្តរភាពការងារជូនកម្មករនិយោជិត និងឱកាសការងារនៅក្នុងស្រុកបាន។ សម្រាប់ លោក ហ្វា សាលី ប្រធានសម្ព័ន្ធសហជីពជាតិ លើកឡើងថា…

  • តម្លៃស្រូវនៅតាមបណ្តាខេត្តជាជង្រុកស្រូវ នៅតែរក្សាបានស្ថេរភាពបានល្អប្រសើរ

    តម្លៃស្រូវនៅតាមបណ្តាខេត្តជាជង្រុកស្រូវ នៅតែរក្សាបានស្ថេរភាពបានល្អប្រសើរ

    (ភ្នំពេញ)៖ គិតត្រឹមថ្ងៃទី៩ ដល់ថ្ងៃទី១០ ខែតុលានេះ បង្ហាញថា តម្លៃស្រូវនៅតាម​រោងម៉ាស៊ីន ដែលរោងម៉ាស៊ីនបានទិញគឺ តម្លៃនៅរក្សាបានស្ថេរភាពល្អនៅឡើយ ពោល កសិករលក់នៅអាចលក់ទទួលផលចំនេញនៅឡើយ ខុសពីតម្លៃមុន​ភ្ជុំបិណ្ឌ​កន្លងទៅ។ ជាក់ស្តែងស្រូវស្រង៉ែវិញ រោងម៉ាស៊ីន ភូ ពុយ ទិញ ក្នុងតម្លៃ ១០៥០ រៀល ដែលកាលមុនភ្ជុំបិណ្ឌតម្លៃ ១០៨០ រៀល ក្នុង១គីឡូក្រាម ។ សម្រាប់​រោង​ម៉ាស៊ីន ភូ កុកគី ស្រូវសែនក្រអូបទិញនៅរោងម៉ាស៊ីន ក្នុងតម្លៃ ១១៥០រៀល ស្រូវស្រង៉ែ ទិញតម្លៃ ១១៥០រៀល ។ គួរបញ្ជាក់ថា ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គ​នាយក​ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម(ARDB) និងសហការី កាលពីរសៀល​ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ នេះបានអញ្ជើញចុះ ពិនិត្យតម្លៃស្រូវនៅរោងម៉ាស៊ីន ភូ ពុយ នៅ ស្រុកបវិល ខេត្តបាត់ដំបង និង​ចុងក្រោយ រោងម៉ាស៊ីន ភូកុកគី…

  • ធនាគារ ព្រីនស៍ ត្រូវបានទទួលស្គាល់ជាមួយនឹងពានរង្វាន់ International Banker ៥ ឆ្នាំជាប់ៗគ្នា

    ធនាគារ ព្រីនស៍ ត្រូវបានទទួលស្គាល់ជាមួយនឹងពានរង្វាន់ International Banker ៥ ឆ្នាំជាប់ៗគ្នា

    ភ្នំពេញ ៖ ធនាគារ ព្រីនស៍ គឺជាធនាគារឈានមុខគេក្នុងប្រទេសកម្ពុជា ហើយបានបង្កើតឡើងយ៉ាងរឹងមាំក្នុងនាមជាអ្នកត្រួសត្រាយផ្លូវឈានមុខគេក្នុងវិស័យហិរញ្ញវត្ថុ ដោយទទួលបានការទទួលស្គាល់យ៉ាងទូលំទូលាយសម្រាប់ការអនុវត្ត និងការបង្កើតថ្មីដ៏ពិសេសរបស់ខ្លួន។ កាលពីពេលថ្មីៗនេះ ធនាគារ ព្រីនស៍ បានសម្រេចនូវព្រឹត្តិការណ៍ដ៏គួរឱ្យកត់សម្គាល់មួយតាមរយៈការឈ្នះពានរង្វាន់ International Banker ជាលើកទី ៥។ ពានរង្វាន់ដ៏មានកិត្យានុភាពនេះ គឺជាសក្ខីភាពមួយចំពោះការប្តេជ្ញាចិត្តឥតងាករេរបស់ធនាគារ ព្រីនស៍ ចំពោះឧត្តមភាព ភាពជាអ្នកដឹកនាំ និងការច្នៃប្រឌិតក្នុងវិស័យធនាគារ។ ពានរង្វាន់ International Banker គឺជាកិត្តិយសដ៏គួរឱ្យចង់បាននៅក្នុងឧស្សាហកម្មហិរញ្ញវត្ថុសកល ដែលទទួលស្គាល់ជាស្ថាប័នដែលបង្ហាញពីដំណើរការល្អ យុទ្ធសាស្ត្រនៃការគិតឆ្ពោះទៅមុខ និងសេវាកម្មអតិថិជនដ៏ល្អប្រសើរ។ ភាពជោគជ័យម្តងហើយម្តងទៀតរបស់ធនាគារ ព្រីនស៍ ក្នុងការទទួលបានពានរង្វាន់នេះ បញ្ជាក់ពីសមត្ថភាពជាប់លាប់របស់ខ្លួនក្នុងការកំណត់ស្តង់ដារសម្រាប់ឧត្តមភាព និងជំរុញឱ្យមានការរីកចម្រើនក្នុងវិស័យធនាគារ។ ជ័យលាភីនីមួយៗតំណាងឱ្យរយៈពេលមួយឆ្នាំពេញនៃការខិតខំប្រឹងប្រែងយ៉ាងសកម្ម ចក្ខុវិស័យជាយុទ្ធសាស្រ្ត និងការប្តេជ្ញាចិត្តយ៉ាងខ្ជាប់ខ្ជួនក្នុងការពង្រឹងបទពិសោធន៍ធនាគារសម្រាប់អតិថិជនរបស់ខ្លួន។ ដំណើររបស់ធនាគារ ព្រីនស៍ ក្នុងការឈ្នះពានរង្វាន់ International Banker ចំនួន ៥ ដងពីឆ្នាំ ២០២០ ដល់ឆ្នាំ ២០២៤ គឺជាខ្សែរឿងនៃភាពអត់ធ្មត់ និងការព្យាករណ៍ជាយុទ្ធសាស្ត្រ។ ធនាគារបានបន្តសម្របខ្លួនទៅនឹងការផ្លាស់ប្តូរទិដ្ឋភាពហិរញ្ញវត្ថុសកល និងក្នុងស្រុក ដោយទទួលយកភាពជឿនលឿននៃបច្ចេកវិទ្យា និងការអនុវត្តដំណោះស្រាយទំនើបៗ ដើម្បីបំពេញតម្រូវការទូទៅរបស់អតិថិជនខ្លួន។ តាមរយៈការរួមបញ្ចូលបច្ចេកវិទ្យា ធនាគារឌីជីថលប្រកបដោយភាពច្នៃប្រឌិត…

  • អបអរសារទរនូវឧត្តមភាពធុរកិច្ចក្នុងប្រទេសកម្ពុជាឆ្នាំ ២០២៤ ការទទួលស្គាល់ម៉ាកយីហោ នយោជក និងថ្នាក់ដឹកនាំធុរកិច្ច

    អបអរសារទរនូវឧត្តមភាពធុរកិច្ចក្នុងប្រទេសកម្ពុជាឆ្នាំ ២០២៤ ការទទួលស្គាល់ម៉ាកយីហោ នយោជក និងថ្នាក់ដឹកនាំធុរកិច្ច

    ជាមួយនឹងចំណេះដឹងផ្នែកអាជីវកម្ម មធ្យោបាយ និងជំនាញជាង20ឆ្នាំនៅក្នុងទ្វីបអាស៊ី Influential Brands® ត្រូវបានគេទទួលស្គាល់យ៉ាងទូលំទូលាយថាជាអ្នកជំរុញនូវភាពរីកចម្រើនដោយ​​ប្រារព្ធការអបអរសាទរ​ “ជើងឯកនៃឧត្តមភាព” និងជំរុញការផ្លាស់ប្តូរចំណេះដឹងក្នុងចំណោមក្រុមហ៊ុនកំពូល​ៗ​​នៅក្នុងតំបន់អាស៊ី ។ ក្រុមហ៊ុននេះមានទីស្នាក់ការកណ្តាលនៅប្រទេសសិង្ហបុរី។ លោក Jorge Rodriguez នាយកគ្រប់គ្រង Influential Brands® មានប្រសាសន៍ថា “យើងមានសេចក្តីសោមនស្សរីករាយក្នុងការទទួលស្គាល់ភាពល្អឥតខ្ចោះនៃអាជីវកម្ម និងភាពធន់ដែលបានបង្ហាញដោយក្រុមហ៊ុននៅកម្ពុជាក្នុងអំឡុងពេលបរិយាកាសធុរកិច្ចមិនច្បាស់លាស់កន្លងមក។ ប៉ុន្មានឆ្នាំកន្លងមកនេះ វាមិនមែនជារឿងងាយស្រួលនោះទេ ប៉ុន្តែខ្ញុំជឿថា វាក៏បង្ហាញឱ្យក្រុមហ៊ុននូវឱកាសមួយចំនួនដើម្បីពង្រឹង និងជំរុញអាជីវកម្មរបស់ពួកគេ។ តាមរយៈបណ្តាញ​ដ៏ធំទូលាយរបស់យើងជាសកល និងជាតំបន់ យើងជឿជាក់ថាក្រុមហ៊ុនកម្ពុជានឹងទទួលបានអត្ថប្រយោជន៍តាមរយៈការផ្លាស់ប្តូរ និងការបង្កើតបណ្តាញជាមួយនឹងក្រុមហ៊ុនល្អបំផុតនានានៅក្នុងតំបន់។” នៅក្នុងឆ្នាំដែលអាជីវកម្មកំពុងផ្លាស់ប្តូរ និងសម្របខ្លួនដើម្បីប្រឈមមុខនឹងពិភពឌីជីថលថ្មី Influential Brands® ស្វែងរកការទទួលស្គាល់ម៉ាកយីហោដែលអាចបង្កើតថ្មី និងរក្សាភាពស៊ីចង្វាក់ជាមួយអ្នកប្រើប្រាស់ បុគ្គលិក និងអ្នកពាក់ព័ន្ធជាទូទៅ។ កាលពីថ្ងៃទី 9 ខែតុលា ឆ្នាំ 2024 នៅសណ្ឋាគារ Novotel Phnom Penh BKK 1 Influential Brands (ASIA) បានជួបជាមួយនាយកប្រតិបត្តិជាន់ខ្ពស់ជាង 40 នាក់ ដែលបង្ហាញពីគោលបំណង គោលដៅ និងការប្តេជ្ញាចិត្តរបស់ខ្លួន ដើម្បីអបអរភាពល្អឥតខ្ចោះនៃអាជីវកម្មនៅតំបន់អាស៊ី។ ព្រឹត្តិការណ៍នេះត្រូវបានគាំទ្រផ្នែកទំនាក់ទំនងសាធារណៈ​​​​និងដៃគូទំនាក់ទំនងដោយក្រុមហ៊ុន TWPR។…