Category: វិទ្យុសំលេងយុវជន (VOY – FM 97MHz)

  • មជ្ឈមណ្ឌលវេជ្ជសាស្រ្ដ APEX បើកសម្ពោធសាកល្បងសាខាដំបូងគេបង្អស់នៅកម្ពុជា

    មជ្ឈមណ្ឌលវេជ្ជសាស្រ្ដ APEX បើកសម្ពោធសាកល្បងសាខាដំបូងគេបង្អស់នៅកម្ពុជា

    ភ្នំពេញ ៖ មជ្ឈមណ្ឌលវេជ្ជសាស្រ្ដ APEX ដែលជាគ្លីនិកឈានមុខគេខាងផ្នែកសម្រស់ និងការវះកាត់កែសម្ផស្ស បានចាប់ផ្តើមសម្ពោធបើកដំណើរការសាខាដំបូងរបស់ខ្លួនជាផ្លូវការនៅកម្ពុជា ជាមួយនឹងការប្រារព្ធពិធីសម្ពោធសាកល្បង (Soft Opening) ដ៏អស្ចារ្យ កាលពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៤ ដែលមានទីតាំងស្ថិតនៅលើផ្លូវព្រះសីហនុ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។ នេះជាការបង្ហាញពីការចាប់ផ្តើមជំហានថ្មីមួយលើសម្រស់ និងសុខុមាលភាពសម្រាប់ប្រជាជនកម្ពុជា ដែលបច្ចុប្បន្ននេះយើងមើលឃើញថាប្រជាពលរដ្ឋខ្មែរ កាន់តែមានការចាប់អារម្មណ៍មកគិតគូរលើសុខភាព និងជាពិសេសក៏រួមបញ្ចូលលើសុខភាពសម្រស់ផងដែរ ហើយការមកដល់របស់ APEX វាពិតជាពេលវេលាមួយដ៏សមស្រប ដែលអាចផ្តល់ជូនតាមតំរូវការរបស់អតិថិជនដែលមានតម្រូវការផ្ទាល់ ។មជ្ឈមណ្ឌលវេជ្ជសាស្រ្ដ APEX បានក្លាយមជ្ឈមណ្ឌលដែលមានកិត្យានុភាព និងទំនុកចិត្តបំផុតរបស់ប្រជាជនថៃ ដែលបច្ចុប្បន្នមានសាខាជាង ៥០ នៅទូទាំងប្រទេសថៃ ។ APEX មានមោទនភាពយ៉ាងក្រៃលែងក្នុងការផ្តល់នូវការព្យាបាលបែបប្រណិត ច្នៃប្រឌិត និងសុវត្ថិភាពបំផុត ដោយបានប្រើប្រាស់បច្ចេកវិទ្យាសកលចុងក្រោយបង្អស់ ដែលរួមមានចាប់ពីការធ្វើ Botox និង fillers រហូតដល់ការវះកាត់ដែលមានសុវត្ថិភាព និងគ្មានស្លាកស្នាម ដោយបំពាក់នូវឧបករណ៍ និងសំភារៈទំនើបៗដែលជាបច្ចេកវិទ្យាដ៏អស្ចារ្យ។ ជាមួយគ្នានេះ ក្រុមគ្រូពេទ្យជំនាញបានចែករំលែកប្រធានបទដែលគួរអោយចាប់អារម្មណ៍ដែលលើកនិយាយអំពីនិន្នាការទំនើបក្នុងផ្នែកសម្រស់ ដោយសង្កត់ធ្ងន់លើការកែប្រែបែបធម្មជាតិទាំងផ្នែកវះកាត់មុខ បច្ចេកវិជ្ជាទំនើបរបស់ APEX រួមទាំងការវះកាត់លើថ្ងាស…

  • The KK Biz ចាប់ដៃធនាគារ ស្ថាបនាផ្តល់សេវាកម្មកាន់តែប្រសើរចំពោះអតិថិជនព្រីមារណ៍

    The KK Biz ចាប់ដៃធនាគារ ស្ថាបនាផ្តល់សេវាកម្មកាន់តែប្រសើរចំពោះអតិថិជនព្រីមារណ៍

    ភ្នំពេញ ៖ ធនាគារ ស្ថាបនា និងក្រុមហ៊ុន The KK Biz នៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៤ បានចុះអនុសារណៈភាពជាដៃគូជាផ្លូវការ ដើម្បីសហការក្នុងការផ្តល់សេវាកម្មរបស់ The KK Biz ឲ្យកាន់តែប្រសើរ និងទូលំទូលាយ ចំពោះអតិថិជនព្រីមារណ៍របស់ខ្លួន។ តាមរយៈអនុសារណៈនេះ អតិថិជនព្រីមារណ៍ របស់ធនាគារ ស្ថាបនា នឹងទទួលបានការបញ្ចុះតម្លៃពិសេសទៅលើសេវាកម្មនានា ដែលជាបុត្រសម្ព័ន្ធរបស់ The KK Biz ដែលរួមមានសេវាកម្មលើការផ្សព្វផ្សាយ ការផលិតវីដេអូ យន្តហោះឯកជន និងយន្តហោះសង្គ្រោះបន្ទាន់ ការស្វែងរកការព្យាបាលនៅក្រៅប្រទេស និងការបញ្ចុះតម្លៃពិសេសលើការជាវវត្ថុអនុស្សាវរីយ៍ពីវិចិត្រសាលសន្លឹកទេសរបស់ The KK Biz។ លោកស្រី ខែក ខេមរ៉ាត អគ្គនាយិកាក្រុមហ៊ុន The KK Biz បានមានប្រសាសន៍ថា៖ “ការចុះអនុសារណៈជាមួយធនាគារ ស្ថាបនា គឺជាការពង្រីកវិសាលភាពរបស់ The KK Biz ទៀតសោត ដើម្បីឲ្យអតិថិជនទទួលបាននូវសេវាកម្ម កាន់តែល្អប្រសើ និងការបញ្ចុះតម្លៃជាពិសេស។”…

  • មន្រ្តីធនាគារជាតិ លើកទឹកចិត្តឱ្យចេះសន្សំប្រាក់ ដើម្បីខ្លួនឯង និងការចូលរួមអភិវឌ្ឍសេដ្ឋកិច្ចជាតិ

    មន្រ្តីធនាគារជាតិ លើកទឹកចិត្តឱ្យចេះសន្សំប្រាក់ ដើម្បីខ្លួនឯង និងការចូលរួមអភិវឌ្ឍសេដ្ឋកិច្ចជាតិ

    (កំពង់ស្ពឺ)៖ មន្រ្តីជាន់ខ្ពស់ធនាគារជាតិ នៃកម្ពុជា លើកទឹកចិត្តដល់សាធារណជន​ចេះសន្សំប្រាក់ ជាពិសេស ជាមួយគ្រឹះស្ថានធនាគារ និង ហិរញ្ញវត្ថុផ្លូវការ ដែលវានឹង​ជួយបំពេញតម្រូវការហិរញ្ញវត្ថុនាពេលអនាគត និងជាការរួមចំណែកក្នុងការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ជាតិ ជាប្រភព មូលធន សម្រាប់បំពេញតម្រូវការហិរញ្ញវត្ថុ របស់វិនិយោគិន​ក្នុងប្រទេស។ លោក ឡាយ សុខហេង អគ្គនាយករង នៃអគ្គនាយកដ្ឋាន ត្រួតពិនិត្យ ធនាគារជាតិ នៃកម្ពុជា បានលើកឡើង ក្នុងសិក្ខាសាលាផ្សព្វ ផ្សាយស្តីពី “ទិវាសន្សំអាស៊ាន” ក្រោមប្រធានបទ «សារៈសំខាន់នៃការសន្សំប្រាក់ តាំងពីវ័យកុមារ» នៅខេត្តកំពង់ស្ពឺ នាថ្ងៃទី៣១ តុលា ថា ការសន្សំប្រាក់ គឺជាសំណាញ់ហិរញ្ញវត្ថុដ៏សំខាន់ និងចាំបាច់សម្រាប់ឆ្លើយតបទៅនឹងបញ្ហា និងតម្រូវការហិរញ្ញវត្ថុបន្ទាន់ ដែលឥតបានព្រៀងទុក នាពេលអនាគត ហើយក៏ជាផ្នែកមួយនៃការគ្រប់គ្រង ហិរញ្ញវត្ថុរបស់បុគ្គល និងគ្រួសារ ដើម្បីធានាបាន នូវស្ថិរភាពហិរញ្ញវត្ថុ។ បញ្ហានេះ យើងអាចសន្សំប្រាក់ នៅតាមផ្ទះ ក្នុងទូដែកសុវត្ថិភាព ឬក្នុងកូនជ្រូកសន្សំជាដើម ប៉ុន្តែការសន្សំ ដែលល្អប្រពៃនោះ គឺការសន្សំ ប្រាក់ជាមួយគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុផ្លូវការ ដែលហៅថា…

  • រដ្ឋមន្ត្រីក្រសួងកសិកម្ម ៖ កម្ពុជាត្រូវការដៃគូវិនិយោគលើវិស័យកសិកម្ម ដែលអាចនាំចេញកសិផលទៅកាន់ទីផ្សារអន្តរជាតិ

    រដ្ឋមន្ត្រីក្រសួងកសិកម្ម ៖ កម្ពុជាត្រូវការដៃគូវិនិយោគលើវិស័យកសិកម្ម ដែលអាចនាំចេញកសិផលទៅកាន់ទីផ្សារអន្តរជាតិ

    (ភ្នំពេញ)៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីទី៣១ ខែតុលា ឆ្នាំ២០២៤ បានទទួលជួប ពិភាក្សាការងារជាមួយ ឯកឧត្តម TARAS KACHKA អនុរដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍សេដ្ឋកិច្ច ពាណិជ្ជកម្ម និងកសិកម្មនៃប្រទេសអ៊ុយក្រែន នៅទីស្តីការក្រសួង ។ ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍ និងក្តីរីករាយចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរ កម្ពុជា-អ៊ុយក្រែន។ ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានគូសបញ្ជាក់ថា កម្ពុជាត្រូវការ និងស្វាគមន៍ដៃគូ​វិនិយោគលើវិស័យកសិកម្ម ដែលអាចនាំចេញកសិផលទៅកាន់ទីផ្សារអន្តរជាតិ និងជំរុញឱ្យវិស័យឯកជនអាចមានលទ្ធភាពធ្វើកសិ-ពាណិជ្ជកម្មជាមួយគ្នា ព្រមទាំងទទួលបានផលចំនេញទាំងអស់គ្នា។ សម្រាប់ការងារអភិវឌ្ឍ ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ថា ក្រសួងស្វាគមន៍ចំពោះការ​វិនិយោគ​លើឃ្លាំងស្តុកសម្រាប់ការធ្វើកសិ-ពាណិជ្ជកម្ម ដែលការងារនេះអាច​សហការជាមួយវិស័យឯកជន ដើម្បីកែច្នៃផលិតផលកសិកម្មកម្ពុជា ឈានពង្រីកទីផ្សារនាំចេញរវាងប្រទេសទាំងពីរ។ ពាក់ព័ន្ធនឹងការងារវិនិយោគធាតុចូលកសិកម្ម ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់បន្ថែមថា វិស័យឯកជននៃប្រទេសអ៊ុយក្រែនអាចពិនិត្យលទ្ធភាពក្នុងការបង្កើតស្លាកយីហោ ជី-ថ្នាំកសិកម្ម វ៉ាក់សាំងសត្វ និងគ្រាប់ពូជដំណាំផ្ទាល់ខ្លួន ដោយកម្ពុជាមាន​ច្បាប់ដែល​មានលក្ខណៈបើកូលាយ និងលើកទឹកចិត្តអ្នកវិនិយោគ។ យ៉ាងណាក៏ដោយ ឯកឧត្តមរដ្ឋមន្ដ្រីសង្កត់ធ្ងន់ថា អ្នកវិនិយោគត្រូវគោរពតាមគោល​ការណ៍​ច្បាប់​បទដ្ឋា​នត្រឹមត្រូវ ខណៈផលិតផលទាមទារឱ្យមានការពិនិត្យច្បាស់លាស់​ពីអ្នកជំនាញ…

  • ក្រុមហ៊ុនវិនិយោគមកពីប្រទេសជប៉ុន ស្នើសុំការគាំទ្រពីក្រសួងទេសចរណ៍ រៀបចំកម្មវិធីប្រគុំតន្ត្រី និងនាំយកតារាល្បីៗជប៉ុនជាទូតទេសចរ ដើម្បីទាក់​ទាញទេសចរជប៉ុនមកទស្សនានៅប្រទេសកម្ពុជា

    ក្រុមហ៊ុនវិនិយោគមកពីប្រទេសជប៉ុន ស្នើសុំការគាំទ្រពីក្រសួងទេសចរណ៍ រៀបចំកម្មវិធីប្រគុំតន្ត្រី និងនាំយកតារាល្បីៗជប៉ុនជាទូតទេសចរ ដើម្បីទាក់​ទាញទេសចរជប៉ុនមកទស្សនានៅប្រទេសកម្ពុជា

    (ភ្នំពេញ)៖ រសៀលថ្ងៃពុធ ទី៣០ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ បានអនុញ្ញាតជូន លោក HIROYUKI OKA នាយកប្រតិបត្តិ​ក្រុម​ហ៊ុន Sun Music Group និងសហការី អញ្ជើញចូលជួបសម្តែងការគួរសម និង​ពិភាក្សាការងារ នៅទីស្តីការក្រសួងទេសចរណ៍ ក្នុងគោលបំណងស្នើសុំការគាំទ្រ និង​សហការលើគម្រោងវិនិយោគរបស់ក្រុមហ៊ុន លើការចាប់ផ្តើមអាជីវកម្មនៅកម្ពុជា ព្រមទាំងការរៀបចំកម្មវិធីប្រគុំតន្ត្រីនាពេលខាងមុខ ដែលមានការចូលរួមរបស់ផលិត​កម្ម ក្នុងការរៀបចំតារាល្បីៗជប៉ុនជាទូតទេសចរ ដើម្បីទាក់ទាញទេសចរជប៉ុនមក​ទស្សនា​នៅកម្ពុជា។ ឯកឧត្តមរដ្ឋមន្ត្រី បានស្វាគមន៍ដំណើរទស្សនកិច្ចរបស់ លោកនាយកក្រុមហ៊ុន និង សហ​ការី ដែលបានអញ្ជើញមកទស្សនាកម្ពុជា ព្រមទាំងថ្លែងអរគុណដល់ក្រុមហ៊ុន​ដែល​បានជ្រើសរើសប្រទេសកម្ពុជាក្នុងការវិនិយោគ និងមានឆន្ទៈក្នុងការចូលរួម​អភិវឌ្ឍន៍​វិស័យទេសចរណ៍នៅកម្ពុជា ។ ឯកឧត្តម ហួត ហាក់ បានជម្រាបជូនអំពីសក្តានុពល និងគោលដៅទេសចរណ៍ ជាពិ​សេសឱកាសនៃការវិនិយោគនៅកម្ពុជា ជាមួយគោលនយោបាយលើកទឹកចិត្តរបស់​រាជរដ្ឋាភិបាល។ ឯកឧត្តមរដ្ឋមន្រី្ត បានវាយតម្លៃខ្ពស់ចំពោះមិត្តភាពនិងទំនាក់ទំនង​ការទូតជាយូរលង់ កម្ពុជា-ជប៉ុន ប្រកបដោយភាពស៊ីជម្រៅ និងភាពជាក់ស្ដែង ។ រាជរដ្ឋាភិបាលបានចាត់ទុកវិស័យទេសចរណ៍ជាវិស័យអាទិភាពដើម្បីជំរុញកំណើនសេដ្ឋកិច្ចជាតិ និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ មូលដ្ឋានផងដែរ ។ លោក…

  • ក្រុមហ៊ុនផលិតទឹករ៉ែធម្មជាតិកាយា មានមោទនៈភាពបានចូលរួមលើកស្ទួយកម្មវិធី “កីឡាជាតិលើកទី៤ និងកីឡាជាតិជនពិការលើកទី២”

    ក្រុមហ៊ុនផលិតទឹករ៉ែធម្មជាតិកាយា មានមោទនៈភាពបានចូលរួមលើកស្ទួយកម្មវិធី “កីឡាជាតិលើកទី៤ និងកីឡាជាតិជនពិការលើកទី២”

    (ភ្នំពេញ)៖ ក្រុមហ៊ុន ឌីភីអិនវី ឯ.ក ដែលជាក្រុមហ៊ុនផលិតទឹករ៉ែធម្មជាតិកាយា មានសេចក្តីសោមនស្សរីករាយ សូមអនុញ្ញាតជំរាបជូនដល់សាធារណៈជនទាំង​អស់មេត្តាជ្រាបថា៖ ក្រុមហ៊ុនបានឧបត្ថម្ភទឹករ៉ែធម្មជាតិកាយា ចំណុះ ៥០០ ម.ល ចំនួន ៤៥០០ កេស ដើម្បីចូលរួមលើកស្ទួយ ក៍ដូចជាការផ្តល់នូវការគាំទ្រដល់​កម្មវិធី “កីឡាជាតិលើកទី៤ និងកីឡាជាតិជនពិការលើកទី២” ដែលនឹងប្រារព្ធធ្វើ​ឡើង​ពីថ្ងៃទី ៣០ ខែតុលា រហូតដល់ថ្ងៃទី ០៨ ខែ វិច្ឆិកា ឆ្នាំ ២០២៤ ក្រោមបុព្វបទ “កីឡាជាតិដើម្បីព្រែកជីកហ្វូណនតេជោ” ដោយមានការអញ្ជើញចូលរួមជាអធិបតី​ដ៍ខ្ពង់ខ្ពស់បំផុតរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​នៃព្រះរាជា​ណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ក្នុងឳកាសនៃ​ការ​បើក​កម្មវិធីដ៍មហោឡារិក នាល្ងាចថ្ងៃពុធ ទី ៣០ ខែ តុលា ឆ្នាំ ២០២៤ ផងដែរ។ ក្នុងនាមក្រុមហ៊ុនដែលមានស្ថាបនិក និងអ្នកបច្ចេកទេសជាកូនខ្មែរ ពិតជាមាន​មោទនៈ​ភាពចំពោះទឹករ៉ែធម្មជាតិកាយា ដែលជាផលិតផលរបស់ខ្មែរ 100% ហើយមាន​ប្រភពមកពីជួរភ្នំឱរ៉ាល់នៃប្រទេសកម្ពុជា ដែលត្រូវបានរកឃើញ​នៅក្នុង​អាងស្តុកទឹកធម្មជាតិជម្រៅ100ម៉ែត្រពីស្រទាប់ក្រោមដី និងត្រូវបានផលិតឡើង​ដោយប្រព័ន្ធស្វ័យប្រវត្ត…

  • សមាគមសហគ្រិនវ័យក្មេងណានចាង មានគម្រោងមកវិនិយោគនៅកម្ពុជា និងជំរុញការផ្សព្វផ្សាយអំពីសក្តានុពលទេសចរកម្ពុជាទៅប្រជាជនខេត្តជាំងស៊ី ប្រទេសចិន

    សមាគមសហគ្រិនវ័យក្មេងណានចាង មានគម្រោងមកវិនិយោគនៅកម្ពុជា និងជំរុញការផ្សព្វផ្សាយអំពីសក្តានុពលទេសចរកម្ពុជាទៅប្រជាជនខេត្តជាំងស៊ី ប្រទេសចិន

    (ភ្នំពេញ)៖ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នារសៀលថ្ងៃអង្គារទី២៩ ខែតុលា ឆ្នាំ២០២៤ អនុញ្ញាតជូន លោក Xie Deping ប្រធានប្រតិបត្តិសមាគមសហគ្រិនវ័យក្មេងណានចាង និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួង ដើម្បីស្នើសុំអនុសាសន៍ណែនាំលើការធ្វើធុរកិច្ចនៅព្រះរាជាណាចក្រកម្ពុជា និងជម្រាបពីអំពីគម្រោងរបស់សមាគមដែលមកវិនិយោគនៅកម្ពុជា និងជំរុញការផ្សព្វផ្សាយអំពីសក្តានុពលទេសចរកម្ពុជាទៅប្រជាជនខេត្តជាំងស៊ី ប្រទេសចិន ។ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានបញ្ជាក់ជូនអំពីសក្តានុពល និងគោលដៅទេសចរណ៍ ជាពិសេសឱកាសនៃការវិនិយោគនៅកម្ពុជា ជាមួយគោលនយោបាយលើកទឹកចិត្តរបស់រាជរដ្ឋាភិបាល។ ឯកឧត្តមរដ្ឋមន្ត្រី មានប្រសាសន៍ថ្លែងអំណរគុណដល់ប្រជាជនចិនដែលជានិច្ចកាលគាំទ្រ ស្រលាញ់ ចូលចិត្ត និងបានអញ្ជើញមកបណ្តាក់ទុន ក៏ដូចជាទស្សនាប្រទេសកម្ពុជាយ៉ាងច្រើន និងបានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់នៃប្រទេសចិនដែលតែងតែគាំទ្រនិងលើកទឹកចិត្តដល់វិស័យទេសចរណ៍នៅកម្ពុជា ហើយ ឯកឧត្តមរដ្ឋមន្ត្រី បញ្ជាក់ថា ចិន គឺជាទីផ្សារទេសចរណ៍ដ៍ធំរបស់កម្ពុជា ប្រទេសកម្ពុជា ពិតជាត្រូវការអាជ្ញាធរពាក់ព័ន្ធចិន ជួយផ្សព្វផ្សាយ និងជំរុញឱ្យប្រជាជនចិនមកទស្សនាកម្ពុជា ស្របតាមស្មារតីឆ្នាំនៃការផ្លាស់ប្ដូរប្រជាជនកម្ពុជា-ចិន ។ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានស្នើឱ្យសមាគមជួយផ្សព្វផ្សាយព័ត៌មានល្អៗពីប្រទេសកម្ពុជាទៅក្នុងសហគមន៍ចិនឱ្យបានទូលំទូលាយ ក្នុងគោលដៅជំរុញអ្នកទេសចរមកលេងប្រទេសកម្ពុជាឱ្យបានកាន់តែច្រើនឡើង ។ ឯកឧត្តមរដ្ឋមន្រី្ត បានវាយតម្លៃខ្ពស់ចំពោះមិត្តភាពនិងទំនាក់ទំនងការទូតជាយូរលង់ ដោយស្របតាមស្មារតី…

  • កន្លែងផ្តល់ទិដ្ឋាការរួមរបស់ក្រុមហ៊ុន Emirates និងតម្លៃសំបុត្រគួរឲ្យទាក់ទាញ ធ្វើឱ្យទីក្រុងឌូបៃ ជាគោលដៅដ៏ល្អសម្រាប់អ្នកដំណើរកម្ពុជា

    កន្លែងផ្តល់ទិដ្ឋាការរួមរបស់ក្រុមហ៊ុន Emirates និងតម្លៃសំបុត្រគួរឲ្យទាក់ទាញ ធ្វើឱ្យទីក្រុងឌូបៃ ជាគោលដៅដ៏ល្អសម្រាប់អ្នកដំណើរកម្ពុជា

    ភ្នំពេញ ៖ ក្រុមហ៊ុនអាកាសចរណ៍ Emirates ដែលជាក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិដ៏ធំបំផុតរបស់ពិភពលោក បានធ្វើឱ្យការធ្វើដំណើរទៅកាន់ទីក្រុងឌូបៃកាន់តែមានភាពងាយស្រួល និងតម្លៃសមរម្យសម្រាប់អ្នកដំណើរកម្ពុជាជាមួយនឹង «កន្លែងផ្តល់ទិដ្ឋាការរួម» របស់ខ្លួនសម្រាប់ទិដ្ឋាការអេមីរ៉ាតអារ៉ាប់រួម តម្លៃសំបុត្រគួរឲ្យទាក់ទាញ និងផ្លូវអាកាសតភ្ជាប់ដោយរលូនទៅកាន់គោលដៅជាង ១៤០ ទីតាំងតាមរយៈទីក្រុងឌូបៃ និងប្រទេសសិង្ហបុរី។ ក្រុមហ៊ុន Emirates បានចាប់ផ្តើមឡើងវិញនូវជើងហោះហើរពីភ្នំពេញទៅឌូបៃជារៀងរាល់ថ្ងៃតាមរយៈប្រទេសសិង្ហបុរីកាលពីខែឧសភាឆ្នាំនេះ ហើយកំពុងផ្តល់ជូនអ្នកដំណើរកម្ពុជានូវវិធី «មិនមានភាពស្មុគស្មាញ» ដើម្បីទទួលបានទិដ្ឋាការទេសចរណ៍ទៅកាន់ អេមីរ៉ាតអារ៉ាប់រួម នៅពេលកក់សំបុត្រយន្តហោះជាមួយក្រុមហ៊ុនអាកាសចរណ៍នេះដោយមិនចាំបាច់ទៅស្ថានទូត។ ឥឡូវនេះ អ្នកដំណើររបស់ក្រុមហ៊ុន Emirates ទាំងអស់ដែលត្រូវការទិដ្ឋាការដើម្បីធ្វើដំណើរទៅឌូបៃអាចដាក់ពាក្យសុំទិដ្ឋាការរបស់ពួកគេនៅការិយាល័យ Emirates នៅជាន់ទី ១៦ នៃអាគារ The Peak ក្នុងរាជធានីភ្នំពេញ។ បន្ថែមពីភាពងាយស្រួល ក្រុមហ៊ុន Emirates ក៏កំពុងផ្តល់ជូននូវតម្លៃប្រកួតប្រជែងលើជើងហោះហើរទៅកាន់ប្រទេសសិង្ហបុរី និងប្រទេសជាច្រើនទៀតផងដែរ។ ឥឡូវនេះ អ្នកដំណើរកម្ពុជាអាចតភ្ជាប់បានយ៉ាងងាយស្រួល ជាមួយតម្លៃសំបុត្រសមរម្យតាមរយៈប្រទេសសិង្ហបុរីជាមួយអាកាសចរណ៍ Emirates ដើម្បីទៅដល់កន្លែងពេញនិយមនៅទូទាំងទ្វីបអឺរ៉ុប មជ្ឈិមបូព៌ា អាមេរិកខាងជើង និងអាហ្វ្រិក។ លោក Mohammed Al Qassim អ្នកគ្រប់គ្រងប្រចាំប្រទេសកម្ពុជានៃក្រុមហ៊ុន Emirates បានមានប្រសាសន៍ថា៖ «នៅ Emirates…

  • រយៈពេល ៩ខែ ដើមឆ្នាំ២០២៤ ផលិតផលដំណាំកសិកម្មកម្ពុជាលើសផែនការ ពិសេសដំណាំស្រូវ

    រយៈពេល ៩ខែ ដើមឆ្នាំ២០២៤ ផលិតផលដំណាំកសិកម្មកម្ពុជាលើសផែនការ ពិសេសដំណាំស្រូវ

    ភ្នំពេញ៖ ផលិតផលដំណាំកសិកម្មកម្ពុជានៅក្នុងរយៈពេល៩ខែដើមឆ្នាំ២០២៤នេះ គឺដំណើរការល្អ ដែលនេះមានន័យថាទាំងការដាំដុះក្នុងនេះដូចជាដំណាំស្រូវ ដំណាំសាកវប្បកម្ម និងដំណាំឧស្សាហកម្មគឺយើងទទួលបានលើសផែនការពិសេសគឺដំណាំស្រូវតែម្តង ។ បញ្ជាក់ប្រាប់បណ្តាញសារព័ត៌មានក្រោយបញ្ចប់ ពិធីប្រកាសដាក់ ឱ្យ ប្រើប្រាស់ នូវឯកសារ ស្តីពី តំបន់ ដាំដុះដំណាំស្វាយចន្ទីនៅកម្ពុជា នៅសណ្ឋានគារ ហ៊ីម៉ាវ៉ារី រាជធានី ភ្នំពេញ នាចុងសប្តាហ៍កន្លងមក ឯកឧត្តម ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាល ទទួល បន្ទុកជា អគ្គនាយក នៃ អគ្គនាយកដ្ឋាន កសិកម្ម បានឱ្យដឹងថា”ដោយសារភ្លៀងធ្លាក់គ្រប់គ្រាន់ឃើញថាដំណាំស្រូវឆ្នាំនេះទទួលបានលទ្ធផលល្អ និងក្រៅពីនេះដំណាំជាផលិតផលកសិករដទៃទៀតក៏ទទួលបានទិន្នផលនេះដូចគ្នា”។ ឯកឧត្តមបានរំលឹកថា៖ផលិតកម្មដំណាំស្រូវក្នុងឆ្នាំ២០២៣កន្លងមកកម្ពុជាផលិតបានប្រមាណ១២,៥លានតោនដោយក្នុងនេះការនាំចេញអង្ករបានជាង៦៥ ម៉ឺនតោន គិតជា ទឹកប្រាក់ ជាង៤៦៦លានដុល្លារ និងស្រូវប្រមាណជាង ៤លាន តោន គិតជាទឹកប្រាក់ជាង១,៣ពាន់លានដុល្លារ ក្នុងឆ្នាំ២០២៣។ប្រទេសចិននិងសហភាពអឺរ៉ុបគឺជាទីផ្សារធំបំផុតរបស់ប្រទេសកម្ពុជា។ ឯកឧត្តមតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្មបានប្រាប់ថាសម្រាប់ដំណាំស្វាយចន្ទីកម្ពុជាវិញ ក៏ផលិតលើសផែនការផងដែរ ក្នុងនេះ ផលិត បានប្រមាណជាង ៨០ ម៉ឺនតោន ហើយបាននាំចេញស្ទើរទាំងអស់។សម្រាប់គ្រាប់ស្វាយចន្ទីភាគច្រើនកម្ពុជានាំចេញគ្រាប់ឆៅ និងក្នុងនេះនាំគ្រាប់ចន្ទីកែច្នៃបានប្រមាណ១០ភាគរយប៉ុណ្ណោះ។ដោយឡែកសម្រាប់ដំឡូងមីវិញកម្ពុជាផលិតបានប្រមាណ១៤លានតោន ហើយដំឡូងមីរបស់កម្ពុជាក៏បាននាំចេញស្ទើរតែទាំងអស់ដូចគ្នា។ ឯកឧត្តមបានបញ្ជាក់បន្ថែមថាសម្រាប់ដំឡូងមីកម្ពុជាដែលនាំចេញមាន២ប្រភេទគឺ ដំឡូងមីស្រស់ និងដំឡូងមីក្រៀម។ដំឡូងមីស្រស់ដែលនាំចេញធំជាងគឺទីផ្សារ…

  • រដ្ឋមន្រ្តីពាណិជ្ជកម្ម ៖ ប្រព័ន្ធអនុគ្រោះពន្ធ GSP របស់ប្រទេសន័រវេស ក្រុមហ៊ុននាំចេញកម្ពុជា អាចទទួលបានអត្ថប្រយោជន៍ច្រើន

    រដ្ឋមន្រ្តីពាណិជ្ជកម្ម ៖ ប្រព័ន្ធអនុគ្រោះពន្ធ GSP របស់ប្រទេសន័រវេស ក្រុមហ៊ុននាំចេញកម្ពុជា អាចទទួលបានអត្ថប្រយោជន៍ច្រើន

    (ភ្នំពេញ)៖ លោកជំទាវរដ្ឋមន្ត្រី ចម និម្មល មានប្រសាសន៍ថា តាមរយៈប្រព័ន្ធអនុគ្រោះពន្ធ GSP របស់ប្រទេសន័រវេស ក្រុមហ៊ុននាំចេញកម្ពុជាអាចទទួលបានអត្ថប្រយោជន៍ជាច្រើនពីប្រព័ន្ធនេះ តួយ៉ាង គឺផលិតផលទាំងអស់ដែលមានដើមកំណើតនៅប្រទេសកម្ពុជា ទទួលបានការអនុគ្រោះរួចពន្ធ (Duty-Free) នៅពេលនាំចូលទៅកាន់ប្រទេសន័រវេស ដោយការនាំចេញទាំងនោះត្រូវអនុលោមតាមវិធានដើមកំណើរទំនិញ (Rules of Origin) និងវិធាននិងលក្ខខណ្ឌផ្សេងៗដូចមានចែងក្នុងប្រព័ន្ធអនុគ្រោះ GSP។ ប្រសាសន៍ របស់លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម លើកឡើង កាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤ ក្នុងឱកាស អញ្ជើជាអធិបតីក្នុងពិធីបើក សិក្ខាសាលាស្តីពី “ប្រព័ន្ធអនុគ្រោះពន្ធទូទៅ (GSP) របស់ប្រទេសន័រវេស” ដែលមានវត្តមានអញ្ជើញចូលរួមដោយ លោកជំទាវឯកអគ្គរាជទូតន័រវេស ប្រចាំព្រះរាជាណាចក្រកម្ពុជា តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ ភ្ញៀវជាតិ និងអន្តរជាតិជាច្រើនរូប។ លោកជំទាវរដ្ឋមន្ត្រី បានបង្ហាញក្តីសោមមនស្សរីករាយ និងថ្លែងអំណរគុណដល់លោកជំទាវឯកអគ្គរាជទូតន័រវេស ដែលបានផ្តួចផ្តើម និងផ្ដល់ការគាំទ្រដ៏ល្អប្រសើរ ដល់ការរៀបចំនិងដំណើរការសិក្ខាសាលាដ៏សំខាន់នេះ សម្រាប់ឱកាសធុរកិច្ចនិងវិនិយោគដែលកំពុងមានកំណើនក្នុងប្រទេសទាំងពីរ ហើយរាជរដ្ឋាភិបាលទាំងពីរពិតជាមានបំណងទាញយកប្រយោជន៍ពីការបំពេញបន្ថែមឱ្យគ្នា សំដៅជំរុញការដោះដូរពាណិជ្ជកម្មទ្វេភាគីឱ្យកាន់តែប្រសើរទ្បើងថែមទៀត។ លោកជំទាវរដ្ឋមន្ត្រី បានលើកទឹកចិត្តឱ្យភាគីពាក់ព័ន្ធទាំងអស់ ចូលរួមក្នុងកិច្ចពិភាក្សានេះឱ្យបានសកម្ម និងផុសផុលបំផុតដើម្បីអាចទាញយកនូវអត្ថប្រយោជន៍ជាអតិបរមាពីសិក្ខាសាលាដ៏មានសារៈសំខាន់នេះ៕ ដោយ…