Category: វិទ្យុសំលេងយុវជន (VOY – FM 97MHz)

  • ក្រុមហ៊ុន សោម៉ា ហ្វាម សម្រេចបានសមិទ្ធិផលថ្មីបន្ថែម២ទៀត

    ក្រុមហ៊ុន សោម៉ា ហ្វាម សម្រេចបានសមិទ្ធិផលថ្មីបន្ថែម២ទៀត

    (តាកែវ)៖ លោកជំទាវ ចម ក្រស្នា អគ្គនាយិកាក្រុមហ៊ុន សោម៉ា ហ្វាម (ខេមបូឌា) បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការអគារចិញ្ចឹមមាន់ពងថ្មី និងរោងចង្វាក់ផលិតកម្មវេចខ្ចប់ដូងក្រអូបសម្រាប់នាំចេញទៅទីផ្សារអន្តរជាតិ ។ ពិធីនេះបានប្រព្រឹត្តិទៅនៅកសិដ្ឋានរបស់ក្រុមហ៊ុន ស្ថិតនៅឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងបុគ្គលិកគ្រប់លំដាប់ថ្នាក់ ព្រមទាំងភ្ញៀវកិត្តិយសដែលជាដៃគូសហការរបស់ក្រុមហ៊ុន សោម៉ា ហ្វាម កាលថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ។ គិតមកដល់ឆ្នាំ២០២៤នេះ សោម៉ា ហ្វាម សម្រេចបានអគារចិញ្ចឹមមាន់ពងសរុប ៥អគារ​គិត​ទាំងអគារថ្មីដែលបានដាក់ឱ្យដំណើរការក្នុងថ្ងៃនេះ ដែលឱ្យផលសរុប​ជាមធ្យម ១៤ម៉ឺនស៊ុតក្នុងមួយថ្ងៃហើយក្រោយសម្ពោធអគារថ្មីនេះ នឹងផ្ដល់​ផល​រហូតដល់ ១៧ម៉ឺនស៊ុតក្នុងមួយថ្ងៃ សម្រាប់ផ្គត់ផ្គង់ដល់ទីផ្សារធំៗក្នុងស្រុកដូចជាផ្សារ​ទំនើបអ៊ីអន ម៉ាក្រូជីបម៉ុង ឡាក់គី ផ្សារកសិផលធម្មជាតិ និងតាមម៉ាតជាច្រើនទៀត​ក្នុងរាជធានីភ្នំពេញ។ លោកជំទាវអគ្គនាយិកាបានលើក​ឡើងពីការប្ដេជ្ញាចិត្ត និងការចូលរួមរបស់​ក្រុមហ៊ុន​សម្ព័ន្ធសោម៉ា ទៅក្នុងគោលដៅអភិវឌ្ឍប្រកបដោយចីរភាព SDGs ហើយលោក​ជំទាវ​ក៏បានរំលេចសកម្មភាពអាជីវកម្មរបស់ក្រុមហ៊ុនសម្ព័ន្ធសោម៉ា ដែលបាន​រួមចំណែកយ៉ាងច្រើនក្នុងគោលដៅអភិវឌ្ឍប្រកបដោយចីរភាពដែលមានដូចជា ថាមពលស្អាត ទឹកស្អាតនិងអនាម័យ ការពង្រឹងគុណភាពអប់រំ សុខភាពអនាម័យ ការរួមចំណែកក្នុងការកាត់បន្ថយភាពក្រីក្រតាមរយៈការផ្ដល់ការងារដល់កម្មករនិយោជិត និង​សកម្មភាពបរិស្ថាន ដោយជាក់ស្ដែងសម្រាប់ក្រុមហ៊ុន សោម៉ា ហ្វាម បានប្រើ​ប្រាស់ក្រដាសជំនួសឱ្យការវេចខ្ចប់ស៊ុតមាន់ដោយប្លាស្ទិក និងមួយវិញទៀត​ក៏បានរួម​ចំណែកយ៉ាងសំខាន់ក្នុងការផលិតនិងផ្ដល់ជូនស៊ុតមាន់ដែលមានគុណភាពខ្ពស់ ផ្ដល់សារធាតុចិញ្ចឹមគ្រប់គ្រាន់ដែលធ្វើឱ្យអ្នកទទួលទានទទួលបានអាហារូបត្ថម្ភខ្ពស់ជួយឱ្យសុខុមាលភាពរឹងមាំ…

  • អង្ករកម្ពុជាឈ្នះផ្ទួនៗគ្នាមួយពូជសែនក្រអូប០១ឈ្នះនៅប្រទេសចិន និងមួយទៀត​ពូជផ្កា​រំដួលឈ្នះអង្ករប្រណិតដាច់គេលើ លោកនៅ ហ្វីលីពីន

    អង្ករកម្ពុជាឈ្នះផ្ទួនៗគ្នាមួយពូជសែនក្រអូប០១ឈ្នះនៅប្រទេសចិន និងមួយទៀត​ពូជផ្កា​រំដួលឈ្នះអង្ករប្រណិតដាច់គេលើ លោកនៅ ហ្វីលីពីន

    (ភ្នំពេញ)៖អង្ករក្រអូបកម្ពុជា«ពូជសែនក្រអូប០១»បានឈ្នះពានរង្វាន់មាស​ប្រចាំឆ្នាំ២០២៤ពីប្រទេសចិន បន្ទាប់ពីអង្ករក្រអូបប្រណិតកម្ពុជា«ពូជផ្ការំដួល» ទើបបានឈ្នះពានរង្វាន់«អង្ករល្អប្រណិតផ្តាច់គេលើពិភពលោក» នៅប្រទេសហ្វីលីពីន កាលពីថ្ងៃម្សិលមិញរួចមក។ នេះបើតាមការបញ្ជាក់ពីសំណាក់ អ្នកនាំពាក្យក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម ឃឹម ហ្វីណង់។ មន្រ្តីអ្នកនាំពាក្យរូបនេះបានបញ្ជាក់តាមរយៈទំព័រហ្វេសប៊ុកនៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៤នេះថា ៖ អង្ករក្រអូប«ពូជសែនក្រអូប០១»ធ្លាប់បានឈ្នះពានរង្វាន់​មាសនេះម្តងរួចមកហើយកាលពីឆ្នាំ២០២៣ ពីកម្មវិធី«វាយតម្លៃគុណភាព​រសជាតិប្រភេទអង្ករសគ្រាប់វែងចិន-អាស៊ាន» រៀបចំឡើងដោយ​វិទ្យាស្ថាន​វិទ្យាសាស្ត្រស្រូវនៃបណ្ឌិតសភាវិទ្យាសាស្ត្រកសិកម្មមួយនៅក្នុងប្រទេសចិន។ ឯកឧត្តមបានថ្លែងឱ្យដឹងដែរថា តាមលទ្ធផលដ៏គួរឱ្យរីករាយផ្ទួនៗគ្នានេះ សង្ឃឹមថា ការទទួលស្គាល់ពីពានរង្វាន់កម្រិតអន្តរជាតិដ៏ល្បីល្បាញទាំងនេះ នឹងបង្កើនកិត្តិស័ព្ទ​របស់អង្ករក្រអូបរបស់កម្ពុជាកាន់តែខ្លាំង ជួយពង្រីកទីផ្សារអង្ករក្រអូបរបស់យើង​ឱ្យ​កាន់តែទូលំទូលាយ ទទួលបានតម្លៃកាន់តែប្រសើរ ព្រមទាំងលើកទឹកចិត្តឱ្យកសិករ​ខ្មែរ​ងាកមកដាំពូជយុទ្ធសាស្ត្រមួយនេះកាន់តែច្រើន។ ដោយឡែកនៅថ្ងៃទី០៨ ខែ វិច្ឆិកានេះដែរ សហព័ន្ធស្រូវអង្ករកម្ពុជា ក៏បានបញ្ជាក់ពី​អង្ករម៉ាក សមូហភាព “SKO” ដែលផលិតចេញពីពូជស្រូវសែនក្រអូប​នៅក្នុងឆ្នាំ​២០២៤ ត្រូវបានជាប់ពានរង្វាន់មាសនៅក្នុង កម្មវិធីវាយតម្លៃគុណភាពរសជាតិ ប្រភេទអង្គរសគ្រាប់វែង ចិន-អាស៊ានលើកទី២ (2nd China-ASEAN Taste Quality Appraisal Activities of High-Quality Indica Rice Variety)។គួរបញ្ជាក់ថាកម្មវិធីនេះរៀបចំឡើងដោយ វិទ្យាស្ថានវិទ្យាសាស្ត្រស្រូវនៃបណ្ឌិតសភា​វិទ្យាសាស្ត្រកសិកម្មខេត្ត Guangxiនិងមណ្ឌលការគ្រប់គ្រងគ្រាប់ពូជនៃ តំបន់​ស្វយ័ត Guangxi Zhuang របស់ប្រទេសចិន…

  • ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា បានកំណត់ស្តង់ដារដ៏មានគុណភាពក្នុងការផលិតស្រាបៀរស្តោត ជាមួយនឹងស្រាបៀរ ABC Smooth Stout ដែលទើបនឹងចេញថ្មី

    ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា បានកំណត់ស្តង់ដារដ៏មានគុណភាពក្នុងការផលិតស្រាបៀរស្តោត ជាមួយនឹងស្រាបៀរ ABC Smooth Stout ដែលទើបនឹងចេញថ្មី

    ភ្នំពេញ ៖ ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា មានមោទនភាពក្នុងការណែនាំស្រាបៀរ ABC Smooth Stout ដែលជាការបង្កើតថ្មីប្រកបដោយភាពច្នៃប្រឌិតចំពោះផលិតផលដ៏ល្បីរបស់ខ្លួន។ ការដាក់ចេញលក់ផលិតផលថ្មីនេះ គឺធ្វើទៅបានបន្ទាប់ពីកេរ្តិ៍ដំណែលរយៈពេល ៣០ ឆ្នាំរបស់ស្រាបៀរ ABC ដែលជាផលិតផលដ៏ពេញនិយមនៅប្រទេសកម្ពុជាដែលអាចធ្វើទៅបានដោយមានការគាំទ្រពីអតិថិជនកន្លងមក។ ស្រាបៀរ ABC ជាផលិតផលដែលត្រូវបានគេទទួលស្គាល់ជាយូរមកហើយថាជាជម្រើសល្អបំផុតដែលជាចំណូលចិត្តរបស់ ប្រជាជនកម្ពុជាក្នុងការទទួលទានស្រាបៀរស្តោតដែលជាការបន្តកេរ្តិ៍ដំណែលនៃភាពល្អឥតខ្ចោះរបស់ម៉ាករបស់ខ្លួនជាមួយស្រាបៀរ ABC Smooth។ ផលិតផលថ្មីនេះតំណាងឱ្យការរួមបញ្ចូលគ្នាដ៏ល្អឥតខ្ចោះនៃកេរ្តិ៍ដំណែលរបស់ស្រាបៀរ ABC ជាមួយនឹងចំណូលចិត្តអ្នកទទួលទានសម័យថ្មី។ លោក Andy Hewson នាយកគ្រប់គ្រងនៃ ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា បានមានប្រសាសន៍ថា៖ «អស់រយៈពេល ៣០ ឆ្នាំហើយ ដែលស្រាបៀរ ABC គឺជាផ្នែកមួយដ៏សំខាន់របស់ប្រទេសកម្ពុជា ហើយយើងមានមោទនភាពយ៉ាងខ្លាំងចំពោះកេរ្តិ៍ដំណែលមួយនេះ។ ជាមួយនឹងស្រាបៀរ ABC Smooth យើងមិនគ្រាន់តែបង្ហាញភាពច្នៃប្រឌិតទៅដល់អ្នកគាំទ្រស្រាបៀរ ABC របស់យើងប៉ុណ្ណោះទេ នេះគឺជាផលិតផលថ្មីស្រឡាងដែលអតិថិជនគួរតែសាកល្បងរសជាតិដ៏ពិសេសនេះ។ ផលិតផលថ្មីនេះគឺជាកំណត់ត្រាដ៏សំខាន់ ក្នុងការនាំយកបទពិសោធន៍នៃស្រាបៀរ ABC ដ៏មានពិសេសមកកាន់ប្រទេសកម្ពុជា»។ លោក Willem van den…

  • កំណើនវិនិយោគបរទេស បង្កើតឱកាសការងារក្នុងស្រុកជាច្រើន ក្នុងឆ្នាំ២០២៤

    កំណើនវិនិយោគបរទេស បង្កើតឱកាសការងារក្នុងស្រុកជាច្រើន ក្នុងឆ្នាំ២០២៤

    (ភ្នំពេញ)៖ ឯកឧត្តម កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៤ បានលើកឡើងថា កំណើនថ្មីនៃការវិនិយោគបរទេសនៅកម្ពុជាក្នុងឆ្នាំ២០២៤នេះ ជាកត្តាដ៏សំខាន់ក្នុងការបង្កើតឱកាសការងារផ្នែកឧស្សាហកម្ម និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ ជាពិសេសឧស្សាហកម្មវាយនភណ្ឌ កាត់ដេរ និងសម្លៀកបំពាក់ ខណៈមានការចុះបញ្ជិការបង្កើតរោងចក្រថ្មីៗជាច្រើនកន្លែងជាបន្តបន្ទាប់នៅក្នុងឆ្នាំនេះ។ ឯកឧត្តមរដ្ឋលេខា បានគូសបញ្ជាក់ថា តាមរយៈគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការទាក់ទាញអ្នកវិនិយោគបរទេស ជាពិសេសកត្តាសន្តិភាព គឺជាកត្តាដ៏សំខាន់ក្នុងការស្រូបយកការវិនិយោគផ្ទាល់ពីបរទេសជាបន្តបន្ទាប់មកក្នុងប្រទេសកម្ពុជា និងអាចបង្កើតការងារនៅក្នុងស្រុកជូនដល់ពលរដ្ឋកម្ពុជាជាច្រើន។ ឯកឧត្តម កត្តា អ៊ន បានកត់សំគាល់ថា ត្រឹមក្នុងខែតុលា ឆ្នាំ២០២៤កន្លងទៅនេះ តាមរយៈក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តគម្រោងវិនិយោគថ្មីពីបរទេសចំនួន៣០ និងពង្រីកផលិតកម្មចំនួន១គម្រោង ដែលគម្រោងទាំងអស់នេះអាចបង្កើតការងារថ្មីក្នុងស្រុកប្រមាណ ១៦ពាន់កន្លែង ក្នុងខេត្តកំពង់ស្ពឺ ស្វាយរៀង ព្រះសីហនុ ភ្នំពេញ កណ្តាល កំពង់ចាម កំពង់ឆ្នាំង កំពង់ធំ កំពត កោះកុង តាកែវ ព្រះវិហារ។ គម្រោងវិនិយោគថ្មីៗទាំងអស់នេះ មានទាំងគម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់, ស្បែកជើង និងកាបូប, គម្រោងបង្កើតរោងចក ផលិតសម្ភារៈប្រើប្រាស់ក្នុងផ្ទះ, សម្ភារៈបរិក្ខារសម្រាប់បោះតង់,…

  • ក្រុមប្រឹក្សាគណៈវិស្វករកម្ពុជា បើកកិច្ចប្រជុំដើម្បីបន្តអនុវត្តភារកិច្ចប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់ទាំងកម្រិតក្នុងប្រទេស និងកម្រិតអាស៊ាន

    ក្រុមប្រឹក្សាគណៈវិស្វករកម្ពុជា បើកកិច្ចប្រជុំដើម្បីបន្តអនុវត្តភារកិច្ចប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់ទាំងកម្រិតក្នុងប្រទេស និងកម្រិតអាស៊ាន

    (ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាគណៈវិស្វករកម្ពុជា បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំក្រុមប្រឹក្សាគណៈវិស្វករកម្ពុជា នាព្រឹកថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដោយមានវត្តមានចូលរួមពីអនុប្រធាន អគ្គលេខាធិការ សមាជិកអចិន្ត្រៃយ៍ អគ្គលេខាធិការរង រួមនិងសមាជិកនៃក្រុមប្រឹក្សាគណៈវិស្វករកម្ពុជា។ ឯកឧត្តម ហេង សួរ បានកោតសរសើរ និងវាយតម្លៃខ្ពស់ដល់គណៈវិស្វករកម្ពុជា ដែលបានខិតខំបំពេញភារកិច្ចប្រកបដោយផ្លែផ្កា ដោយក្នុងនោះបានចុះបញ្ជីវិស្វករ នៅគណៈវិស្វករកម្ពុជា គិតត្រឹមខែខែតុលា ឆ្នាំ២០២៤ សរុបចំនួន ៩ ៣៦០នាក់។ ក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្តម ហេង សួរ បានផ្តល់ជាអនុសាសន៍សំខាន់ៗ ដើម្បីជាធាតុចូលសម្រាប់គណៈវិស្វករកម្ពុជា អនុវត្តភារកិច្ចប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់ទាំងកម្រិតក្នុងប្រទេស និងកម្រិតអាស៊ាន។ ពោលគឺ គណៈវិស្វករកម្ពុជា មិនត្រឹមតែជាអ្នកវាយតម្លៃសម្រាប់វិស្វករគ្រប់មុខជំនាញវិជ្ជាជីវៈវិស្វកម្ម ដើម្បីចុះបញ្ជីនៅគណៈវិស្វករកម្ពុជាក្នុងគោរមងារជាវិស្វករអាជីពជាតិប៉ុណ្ណោះទេ ប៉ុន្តែក៏ជាអ្នកវាយតម្លៃ និងធ្វើបែបបទសម្រាប់ទទួលគោរមងារបន្ថែមជាវិស្វករអាស៊ាន និងវិស្វករអាជីពឆ្នើមអាស៊ានផងដែរ។ ទន្ទឹមនេះ ឯកឧត្តម ហេង សួរ បានស្នើដល់សមាជិក សមាជិកានៃក្រុមប្រឹក្សាគណៈវិស្វករកម្ពុជា សូមចូលរួមសហការក្នុងទំនាក់ទំនងអន្តរជាតិ ជាមួយនឹងស្ថាប័នវិស្វកម្មអាស៊ាន…

  • អង្ករក្រអូបប្រណិតកម្ពុជាបានជាប់ជាអង្ករល្អដាច់គេលើលោកទី៦នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន

    អង្ករក្រអូបប្រណិតកម្ពុជាបានជាប់ជាអង្ករល្អដាច់គេលើលោកទី៦នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន

    (ភ្នំពេញ)៖ អង្កររបស់ខ្មែរ បានជាប់ពានរង្វាន់ជាអង្ករល្អដាច់គេលើពិភពលោកជាថ្មីម្ដងទៀត ក្នុងឆ្នាំ២០២៤នេះ នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន។នេះបើតាមមន្រ្តីអ្នកនាំពាក្យក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ។ បញ្ជាក់ប្រាប់បណ្តាញសារព័ត៌មានតាមសង្គមតេលេក្រាមនារសៀលថ្ងៃទី៧ ខែ វិច្ឆិកា ឆ្នាំ ២០២៤នេះ លោក ជំទាវ អ៊ឹម រចនា មន្រ្តីអ្នកនាំពាក្យក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទបានឱ្យដឹងថាការបានទទួលរង្វាន់សារជាថ្មីនេះគឺជាលើកទី៦ហើយ ដែលអង្ករខ្មែរបានទទួលពានរង្វាន់ជាអង្ករល្អដាច់គេលើលោក ដោយលើកទី១ ទទួលបាននៅឆ្នាំ២០១២, លើកទី២ នៅឆ្នាំ ២០១៣, លើកទី៣ នៅឆ្នាំ២០១៤, លើកទី៤ នៅឆ្នាំ២០១៨, លើកទី៥ នៅឆ្នាំ២០២២, និងលើកទី៦ នៅឆ្នាំ២០២៤។ លោកជំទាវបានបញ្ជាក់បន្ថែមថា៖ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សូមលើកទឹកចិត្តដល់បងប្អូនប្រជាកសិករ ងាកមកដាំស្រូវផ្ការំដួល និងសែនក្រអូប ដែលជាពូជរបស់ខ្មែរ ដែលមានរសជាតិឆ្ងាញ់ មានទីផ្សារនិងកិត្តិនាមល្អ ទាំងនៅក្នុងតំបន់ និងពិភពលោក៕ ដោយ ៖ ម៉ាដេប៉ូ

  • ក្រសួងការងារប្រកាសពីឱកាសការងារជាង៤ម៉ឺនកន្លែងនៅទូទាំងប្រទេស

    ក្រសួងការងារប្រកាសពីឱកាសការងារជាង៤ម៉ឺនកន្លែងនៅទូទាំងប្រទេស

    (ភ្នំពេញ)៖ ឯកឧត្តម កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានឱ្យដឹងថា ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានប្រកាសពីឱកាសការងារក្នុងស្រុកចំនួន ៤៤៩៣៥កន្លែង ក្នុងវិស័យសំខាន់ៗចំនួនបីធំៗនៅទូទាំងប្រទេស សម្រាប់សាធារណជន យុវជន ងាយស្រួលជ្រើសរើសចូលបម្រើការងារតាមជំនាញដែលខ្លួនមាន។ បើតាមឯកឧត្តមរដ្ឋលេខាធិការ ឱកាសការងារជាង៤ម៉ឺនកន្លែងនោះ មានក្នុងវិស័យដូចជា វិស័យឧស្សាហកម្ម ចំនួន ៣២១៥៥កន្លែង វិស័យកសិកម្មចំនួន ៣០៧៦កន្លែង និងសេវាកម្មចំនួន ៩៧០៤កន្លែង ដែលត្រូវបានប្រកាសជ្រើសរើសនៅក្នុងបណ្តាខេត្តជាច្រើនដូចជា៖ ខេត្តកំពង់ស្ពឺ, ខេត្តកំពង់ឆ្នាំង, រាជធានីភ្នំពេញ, ខេត្តស្វាយរៀង, រតនគីរី, ក្រចេះ, តាកែវ, កណ្តាល, បន្ទាយមានជ័យ, ស្ទឹងត្រែង, កំពង់ចាម និងបណ្តាខេត្តផ្សេងៗទៀត។ ក្នុងនោះដែរ តម្រូវការកម្លាំងពលកម្មមានដូចជា មន្រ្តីឥណទាន និងប្រាក់កម្ចី, អ្នកបញ្ជាម៉ាសុីនដេរ, អ្នកត្រួតពិនិត្យដំណើរការផលិតលោហធាតុ, យន្តការី និងអ្នកដំឡើងអគ្គិសនី និងបុគ្គលិកផ្នែកកត់ត្រាស្ថិតិ ហិរញ្ញវត្ថុ និងធានារ៉ាប់រង…

  • សហគមន៍ទេសចរណ៍កំពង់ភ្លុក ទទួលបានកំណើនភ្ញៀវទេសចរបរទេសមកពីអឺរ៉ុប ខណៈភ្ញៀវជាតិក៏កើនឡើង

    សហគមន៍ទេសចរណ៍កំពង់ភ្លុក ទទួលបានកំណើនភ្ញៀវទេសចរបរទេសមកពីអឺរ៉ុប ខណៈភ្ញៀវជាតិក៏កើនឡើង

    (សៀមរាប)៖ ចាប់ពីឈានចូលដល់រដូវវស្សានាឆ្នាំ២០២៤នេះ​ពោលគឺបន្ទាប់ពីមាន​ទឹកចាប់​ផ្តើមលិចនៅក្នុងសហគមន៍ទេសចរណ៍កំពង់ភ្លុកមក ភ្ញៀវទេសចរទាំងជាតិ និងអន្តរ ជាតិ ពិសេសមកពីតំបន់អឺរ៉ុប បាននាំគ្នាចូលមកកម្សាន្តកើនឡើង​គួរកត់សម្គាល់។ សហគមន៍ទេសចរណ៍ធម្មជាតិកំពង់ភ្លុក ស្ថិតនៅតាមមាត់បឹងទន្លេសាប ក្នុង​ឃុំកំពង់ភ្លុក ដែលលាតសន្ធឹងលើភូមិចំនួន៣ ដូចជាភូមិត្នោតកំបុត ភូមិគោកក្តុល និងភូមិដីក្រហម ស្រុកប្រាសាទបាគង ខេត្តសៀមរាប និងមានចំងាយប្រមាណ ៣០គីឡូម៉ែត្រពីទីរួមខេត្ត សៀមរាប ដោយធ្វើដំណើរតាមផ្លូវជាតិលេខ៦ ឆ្ពោះទៅរាជធានីភ្នំពេញ។ លោក សាង គង់ ប្រធានហគមន៍ទេសចរណ៍ធម្មជាតិកំពង់ភ្លុកបានឱ្យដឹងថា ៖ ចាប់ពី​​​ខែ៦ រហូតមកដល់ពេលនេះកំណើនភ្ញៀវទេសចរណ៍ទាំងក្នុងស្រុក និង​បរទេស​ដែលចូលមកកម្សាន្តទីកន្លែងនេះកើនឡើង ដោយក្នុងនេះមួយថ្ងៃ​មាន​ភ្ញៀវទេសចរជិត ២០០នាក់ និងថ្ងៃខ្លះអាចឈានដល់ជិត ៣០០នាក់ចូលកម្សាន្ត​ទៀតផង។ សម្រាប់ភ្ញៀវបរទេសពិសេសអឺរ៉ុបក្នុង មួយថ្ងៃមានច្រើនជាង ១០០នាក់ និងក្រៅពីនេះមកពីចិន និងជនជាតិអាស៊ីដទៃទៀត។ ភ្ញៀវបរទេសដែលមកពីអឺរ៉ុបតែងតែនាំគ្នាជិះទូកកម្សាន្តជាក្រុមៗដែលហាក់ជាទីឋានដែលពួកគេចូលចិត្តបំផុតនាផ្ទៃទឹកដ៏ស្រស់ត្រកាលគ្រប់ដណ្តប់យ៉ាងល្វឹងល្វើយនេះ។សម្រាប់ជនជាតិខ្មែរវិញចូលមកកម្សាន្តភាគច្រើនថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ដែលជាថ្ងៃ​ឈប់សម្រាក។ លោកបានប្រាប់ថាជនជាតិបរទេសដែលចូលមកម្សាន្តនៅសហគមន៍ទេសចរណ៍ធម្មជាតិ កំពង់ភ្លុកដោយបានផ្តោតគោលដៅសំខាន់ទស្សនាទៅលើជីវភាពពលរដ្ឋ​រស់​នៅ​លើផ្ទះបណ្តែតទឹក សម្ភារៈកែច្នៃផ្សេងៗដូចជាប្រហុក ត្រីងៀត ត្រីឆ្អើរជាដើម ។ ក្រៅពីនេះអ្វីដែលជនជាតិបរទេសចូលចិត្ត ហើយស្ងើចសរសើរគឺបរិស្ថានស្អាត និងប្រកបដោយអនាម័យរបស់ពលរដ្ឋរស់នៅតំបន់នេះតែម្តង។ លោក សាង គង់ បាននិយាយថានៅសហគមន៍ទេសចរណ៍ធម្មជាតិ កំពង់ភ្លុក…

  • អភិបាលស្រុកកូឆាង នៃប្រទេសកូរ៉េខាងត្បូង កោតសរសើរពលករកម្ពុជាថា មានអត្ត​ចរិក​ល្អប្រឹងប្រែងធ្វើការការ ដែលធ្វើឱ្យថៅកែពេញចិត្ត

    អភិបាលស្រុកកូឆាង នៃប្រទេសកូរ៉េខាងត្បូង កោតសរសើរពលករកម្ពុជាថា មានអត្ត​ចរិក​ល្អប្រឹងប្រែងធ្វើការការ ដែលធ្វើឱ្យថៅកែពេញចិត្ត

    លោក ស៊ីម ដុកសប់ បានថ្លែងការកោតសរសើរដល់ពលករកម្ពុជា​ដែលកំពុងបំពេញ​ការ​ងារ​នៅក្នុងស្រុកកូឆាង ថាមានអត្តចរិតល្អ ប្រឹងប្រែងធ្វើការងារ ដែលធ្វើឱ្យថៅកែ​ពេញ​ចិត្តជាខ្លាំង។ ទន្ទឹមនេះ លោកសូមថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលបានបញ្ជូនពលករកម្ពុជា​មាន​អត្តចរិតល្អដូចនេះ។ ការបញ្ជាក់បែបនេះធ្វើឡើងក្នុងឱកាសដែល ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអនុញ្ញាតឱ្យគណៈប្រតិភូនៃស្រុកកូឆាង ខេត្តឆល់ឡាប៊ូកដូ នៃសាធារណរដ្ឋកូរ៉េ ដឹកនាំដោយលោក ស៊ីម ដុកសប់ (Shim Deok-seop) អភិបាលស្រុកកូឆាង (Gochang County) ចូលជួបសម្តែងការ​គួរ​សម និងពិភាក្សាការងារ នារសៀលថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីស្តីការក្រ​សួង​ការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ ជំនួបនេះ ផ្តោតសំខាន់ទៅលើកិច្ចសហ​ប្រតិ​បត្តិ​ការ​ទទួល និងបញ្ជូនពលករកម្ពុជាទៅធ្វើការងារតាមកម្មវិធីពលកររដូវកាល នៅ​ក្នុងស្រុកកូឆាង ខេត្តឆល់ឡាប៊ូកឌូ (Joelabuk-do) នៃសាធារណរដ្ឋកូរ៉េ។ លោក ស៊ីម ដុកសប់ បានគូសបញ្ជាក់ថា រដ្ឋបាលស្រុកកូឆាងបានបង្កើត​អន្តេវាសិក​ដ្ឋាន​​​សម្រាប់ពលករកម្ពុជាស្នាក់នៅ ដែលនេះជាគំរូថ្មីមួយក្នុងការយកចិត្តទុកដាក់​ដល់​ពលករ​កម្ពុជាដែលមកធ្វើការនៅក្នុងតំបន់នេះ។ ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ បានថ្លែងអំណរគុណដល់រដ្ឋបាលស្រុកកូឆាង ដែលបានទទួលយកពលកររដូវកាលកម្ពុជាទៅធ្វើការចាប់តាំងពីឆ្នាំ២០២៣ មកដល់ឆ្នាំ២០២៤នេះ…

  • កម្ពុជា នឹងប្រារព្វពិធីបុណ្យសមុទ្រលើកទី១១ ឆ្នាំ២០២៤ នេះ នឹងត្រូវប្រារព្វធ្វើនៅ ខេត្តកំពត

    កម្ពុជា នឹងប្រារព្វពិធីបុណ្យសមុទ្រលើកទី១១ ឆ្នាំ២០២៤ នេះ នឹងត្រូវប្រារព្វធ្វើនៅ ខេត្តកំពត

    (ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជាបានជ្រើសរើសខេត្តកំពត ជាខេត្តដែលនឹងត្រូវប្រារព្វ​ពិធីបុណ្យ​សមុទ្រលើកទី១១ ឆ្នាំ២០២៤ នេះ ។ យោងតាមសេចក្តីណែនាំរបស់​រដ្ឋបាល​ខេត្តកំពត ស្តីពីការត្រៀមរៀបចំអបអរសាទរ ពិធីបុណ្យសមុទ្រលើកទី១១ បានបញ្ជាក់ថា បុណ្យសមុទ្រឆ្នាំ២០២៤ នឹងប្រារព្វធ្វើឡើងចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី​១៥ ខែធ្នូ ខាងមុខនេះ ។ ពិធីបុណ្យសមុទ្រ ត្រូវបានអតីតនាយករដ្ឋមន្ត្រីសម្តេច​តេ​ជោ ហ៊ុន សែន បានកំណត់ជ្រើសរើសខែធ្នូ គឺជាខែដែលនឹងត្រូវប្រារព្វពីបុណ្យ​សមុទ្រ​​នេះ​ឡើង ។ ពិធីបុណ្យសមុទ្រនេះទៀត ក៏ត្រូវបានរាជរដ្ឋាភិបាល បាន​អនុញ្ញាត​ឲ្យរៀបចំប្រារព្វនៅបណ្តាខេត្តនៃតំបន់ឆ្នេរសមុទ្រចំនួន ៤ របស់កម្ពុជា រួមមាន៖ ខេត្តកោះកុង ព្រះសីហនុ កែប និងខេត្តកំពត ដោយឈរលើគោលការណ៍​ផ្លាស់វេនគ្នាជារៀងរាល់ឆ្នាំ បន្ទាប់ពីឆ្នេរសមុទ្រកកម្ពុជា បានចូលជាសមាជិក​នៃក្លឹប​ឆ្នេរ​សមុទ្រ​ជាងគេបំផុតនៅលើពិភពលោក ។ ការប្រារព្វព្រឹត្តិការណ៍បុណ្យសមុទ្រនេះ បានធ្វើឡើងដោយជោគជ័យចំនួន ១០​លើក​រួចមកហើយ រាប់តាំងពីឆ្នាំ២០១១មក ដោយលើកលែងតែនៅក្នុងឆ្នាំ​ដែល​កម្ពុជា ក៏ដូចជាពិភពលោកបានរងនូវវិបត្តិកូវីដ-19 ។ ការប្រារព្ធពិធី​បុណ្យ​នេះ​ឡើង គឺក្នុងគោលបំណងដើម្បីទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិឲ្យមកលេងកម្សាន្ត និងរួម​ចំណែកជួយផ្សព្វផ្សាយពីសក្តានុពលវិស័យទេសចរណ៍ ដើម្បីកំណើនសេដ្ឋកិច្ចខេត្ត​នៅជាប់មាត់សមុទ្រ និងប្រជាពលរដ្ឋនៅមូលដ្ឋាន ។ រដ្ឋបាលខេត្តកំពត ដើម្បីចូលរួមរៀបចំពិធីបុណ្យសមុទ្រ សម្រាប់ឆ្នាំ២០២៤ ប្រកប​ដោយបរិយាកាស…