-
រដ្ឋមន្ត្រីក្រសួងកសិកម្ម ស្វាគមន៍ ក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-គុយបា លើវិស័យស្រូវអង្ករ

(ភ្នំពេញ)៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅរសៀលថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ បានទទួលជួបពិភាក្សាការងារជាមួយលោកជំទាវ Milena Caridad Zaldivar Piedra ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋគុយបាប្រចាំកម្ពុជា នៅទីស្តីការក្រសួងកសិកម្ម ។ ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍ និងក្តីរីករាយក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើវិស័យស្រូវអង្ករ។ ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានគូសបញ្ជាក់ថា វិស័យឯកជន ដើរតួនាទីយ៉ាងសំខាន់ក្នុងការអនុវត្តនេះដែលទាមទារការគាំទ្រ និងការយកចិត្តទុកដាក់ពីសំណាក់ប្រទេសគុយបា ទាំងទិដ្ឋភាពផ្លូវច្បាប់ និងនយោបាយ ព្រមទាំងឱកាសនៃការវិនិយោគ ដើម្បីទទួលបានជោគជ័យ។ ចំពោះកិច្ចសហប្រតិបត្តិការផ្ដល់ជំនួយបច្ចេកទេសនៅក្នុងវិស័យកសិកម្មដល់ប្រទេសគុយបា ក្រុមការងារបច្ចេកទេសកម្ពុជា បានរៀបចំបញ្ចូនពូជស្រូវអាយុខ្លី (ក្រោម ១០០ថ្ងៃ) ចំនួន២ពូជ ដែលមានពូជស្រូវ កង្រី និងពូជស្រូវស្រង៉ែថ្មី ដែលសមស្របនឹងប្រព័ន្ធក្សេត្របរិស្ថានប្រទេសគុយបា រួមជាមួយនឹងម៉ាស៊ីន និងសម្ភារកសិកម្ម ព្រមទាំងអ្នកបច្ចេកទេសកសិកម្មសម្រាប់ការដាំដុះនៅប្រទេសគុយបា។ ឯកឧត្តមរដ្ឋមន្ត្រី បានផ្តល់អនុសាសន៍ដល់ភាគីគុយបា កំណត់កាលបរិច្ឆេទក្នុងការរៀបចំពិធីចុះអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីឱ្យការងារនេះមានភាពងាយស្រួល ឆាប់រហ័ស៕ ប្រភព ៖ ក្រសួងកសិកម្ម
-
ASEAN Youth Fellows ប្រាថ្នាចង់ឱ្យបណ្តាប្រទេសអាស៊ានបង្កើតនូវភាពច្នៃប្រឌិត និងការភ្ជាប់ទំនាក់ទំនងឱ្យបានរឹងមាំបន្ថែម

សិង្ហបុរី ៖ កាលពីថ្ងៃទី០៣ ដល់ទី១០ ខែវិច្ឆិកា ឆ្នាំ២០២៤ ថ្នាក់ដឹកនាំយុវជនចំនួន៤៤រូប ដែលមកពីបណ្តាប្រទេសប៉ែកអាស៊ីអាគ្នេយ៍ ត្រូវបានទទួលរាក់ទាក់ស្វាគមន៍យ៉ាងកក់ក្តៅនាក្នុងឱកាសកម្មវិធី ASEAN Youth Fellowship (AYF) លើកទី៦ ។ ពួកគាត់ទាំងអស់គ្នាបានអញ្ជើញមកពីសមាជិកនៃបណ្តាប្រទេសអាស៊ានទាំង១០ និងមកពីទីម័រខាងកើត ដែលទើបតែអញ្ជើញមកបង្ហាញខ្លួនក្នុងកម្មវិធីនេះជាលើកដំបូង ។ ដោយមានសមាជិកមកពីបណ្តាប្រទេសចំនួន១១ បង្កើតនូវឱកាសដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការអន្តរព្រំដែនដែលឈរលើបញ្ហាប្រឈមរួម ។ កម្មវិធីនេះទទួលបានការសហការរៀបចំឡើងជាប្រចាំឆ្នាំដោយ Singapore International Foundation (SIF) ជាមួយនិង ក្រុមប្រឹក្សាជាតិយុវជនសិង្ហបុរី (NYC)។ កម្មវិធីនេះស្វែងរកនូវការទំនាក់ទំនង ក៏ដូចជាក្រុមអ្នកដឹកនាំវ័យក្មេងដែលកំពុងអភិវឌ្ឍន៍ ផ្តោតលើវិស័យសាធារណៈ ឯកជន និងកិច្ចសហប្រតិបត្តិការលើវិស័យធនធានមនុស្ស។ AYF 2024 បានដឹកនាំសមាជិករបស់ខ្លួនទៅកាន់ប្រទេសសិង្ហបុរី ក៏ដូចជាទីក្រុងវៀងច័ន្ទន៍ និងខេត្តហ្លួងព្រះបាងនៃប្រទេសឡាវ។ ក្នុងអំឡុងពេលនៃកម្មវិធីនេះ សមាជិកទាំងអស់គ្នាបានពិភាក្សាលើប្រធានបទនានាដូចជា ការផ្លាស់ប្តូរបែបឌីជីថល ការរួមបញ្ចូលគ្នា និងនិរន្តរភាពនៅក្នុងតំបន់ ជាមួយនឹងគំនិតរបស់អ្នកដឹកនាំល្បីៗមួយចំនួនដែលមកពីវិស័យផ្សេងៗគ្នា។ ពួកគេបានបំផុសឡើងនូវដំណោះស្រាយជាច្រើនដើម្បឆ្លើយតបទៅនឹងបញ្ហាប្រឈមទូទៅនៅក្នុងតំបន់ទាំងនេះ។ សមាជិកទាំងឡាយក៏មានឱកាសចូលរួមធ្វើការសន្ទនាជាមួយរដ្ឋមន្ត្រីក្រសួងអប់រំនៃប្រទេសសិង្ហបុរី គឺលោក Chan Chun Sing និងឯកឧត្តម Thongly Sisoulith…
-
ប្រៃសណីយ៍កម្ពុជា ចាប់ដៃគូជាមួយក្រុមហ៊ុនអង់គ្លេសផ្ដល់សេវាបញ្ញើដល់មុខផ្ទះអតិថិជន

(ភ្នំពេញ)៖ ប្រៃសណីយ៍កម្ពុជា ដែលជាក្រុមហ៊ុនរដ្ឋ និងក្រុមហ៊ុនអង់គ្លេសមួយមានឈ្មោះថា What3Words បានឯកភាពគ្នាក្នុងភាពជាដៃគូ ផ្ដល់សេវាបញ្ញើដឹកជញ្ជូនទំនិញ ឬអីវ៉ាន់នានាដល់មុខផ្ទះអតិថិជននៅទូទាំងរាជធានីខេត្ត ប្រកបដោយសុវត្ថិភាព ប្រសិទ្ធភាព និងទាន់ពេលវេលា ។ ពិធីចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នារវាងប្រៃសណីយ៍កម្ពុជា និងក្រុមហ៊ុន What3Words Limited និងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវបញ្ជរប្រៃសណីយ៍កម្ពុជា បានធ្វើឡើងនៅថ្ងៃទី១៣ ខែវិច្ឆិកានេះ ដើម្បីដោះស្រាយបញ្ហាជូនប្រជាជនកម្ពុជា ក៏ដូចជាភ្ញៀវបរទេសដែលស្នាក់នៅប្រទេសកម្ពុជា ប្រកបដោយភាពច្បាស់លាស់ទៅតាមអាសយដ្ឋានដែលបានដាក់នៅលើកញ្ចប់បញ្ញើ ។ តាមរយៈកម្មវិធី app what3Words នៅលើទូរសព្ទវៃឆ្លាត អាចកំណត់ទីតាំងនៃអាសយដ្ឋានរបស់អ្នកទទួលបញ្ញើបានយ៉ាងជាក់លាក់ ដោយពុំមានការរំខានដោយការហៅទូរសព្ទដើម្បីសួរនាំរកទីតាំង ឬផ្លូវ ដូចគ្រាកន្លងទៅទៀតនោះឡើយ។ ពោលគឺ កម្មវិធីវៃឆ្លាតមួយនេះ អាចកំណត់ទីតាំងរបស់អ្នកទទួលបញ្ញើក្នុងរង្វង់៣ម៉ែត្រការ៉េ ។ ឯកឧត្តម ថេន សំវិសុទ្ធ អគ្គនាយកប្រៃសណីយ៍កម្ពុជា មានប្រសាសន៍ថា ការដាក់បញ្ចូលប្រព័ន្ធអាសយដ្ឋានរបស់ what3words នឹងក្លាយជាការផ្លាស់ប្តូរសម្រាប់សេវាកម្មដឹកជញ្ជូន ដែលជួយបំពេញតម្រូវការ កំពុងមានកើនឡើងសម្រាប់ ពាណិជ្ជកម្មអេឡិចត្រូនិក និងអនុញ្ញាតឱ្យយើងអាចបម្រើអតិថិជន របស់យើងបានកាន់តែប្រសើរឡើងនៅគ្រប់ច្រកល្ហក ទូទាំងប្រទេស ។ ឯកឧត្តម គូសបញ្ជាក់ថា ការផ្តល់សេវា ប្រកបដោយប្រសិទ្ធភាព ទាន់ពេលវេលា…
-
គម្រោងមជ្ឈមណ្ឌលអភិវឌ្ឍន៍ម្ហូបអាហារនៅកម្ពុជា នឹងដាក់ឲ្យដេញថ្លៃ សម្រាប់ការផ្គត់ផ្គង់សម្ភារៈបរិក្ខា និងគ្រឿងអេឡិចត្រូនិច

(ភ្នំពេញ) ៖ គម្រោងមជ្ឈមណ្ឌលអភិវឌ្ឍន៍ម្ហូបអាហារនៅកម្ពុជា Food Processing TASK Center in Cambodia ហៅ កាត់ថា FTC បានចេញ សេចក្តីជូនដំណឹងមួយស្តីពីការដាក់ឲ្យដេញថ្លៃជាសាធារណៈដើម្បីផ្គត់ផ្គង់សម្ភារៈបរិក្ខា និងគ្រឿងអេឡិចត្រូនិច ដែលចែក ចេញជា ៣ផ្នែក បើយោងតាមសេចក្តីជូនដំណឹងនេះបានប្រាប់ដល់ បណ្តាក្រុមហ៊ុន/សហគ្រាស នានាដោយបញ្ជាក់ថា សម្រាប់ទីកន្លែងទំនាក់ទំនងនេះនឹងធ្វើឡើងអាសយដ្ឋានស្ថិតនៅ ទីតាំង ១១៥៧ ផ្លូវជាតិលេខ ២ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាធានីភ្នំពេញ ចាប់ពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤ ដល់ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤ រាល់ម៉ោងធ្វើការ (Email:siem.leakhana@gmail.com Tel: 088 5555 807)។ចំពោះការឈប់ទទួល សំណើដេញថ្លៃវេលាម៉ោង ១៧:០០នាទី ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤ ។ ប្រភពខាងលើនេះបានបញ្ជាក់បន្ថែមថាចំពោះការបើកឲ្យដេញថ្លៃនឹងប្រព្រឹត្តទៅនៅ វិទ្យាស្ថានជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ តាមអាសយដ្ឋាន ខាងលើ វេលាម៉ោង ១០:០០នាទី…
-
ឯកឧត្តម ហួត ហាក់ ៖ ប្រទេសកម្ពុជាពោរពេញដោយសុខសន្តិភាព ស្ថិរភាពនយោបាយ និងមានការអភិវឌ្ឍលើគ្រប់វិស័យ

(សៀមរាប)៖ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានអញ្ជើញជាធិបតីក្នុងពិធីបើក «មហាសន្និបាតពាណិជ្ជកម្មត្រកូលលីនពិភពលោក» ដោយមានការអញ្ជើញចូលរួម អ្នកឧកញ៉ា តាន់ស្រ៊ី លីម ស៊ុនផេង ប្រធានស្ថាបនិកសភាពាណិជ្ជកម្មត្រកូលលីនពិភពលោក លោក លីម ស៊ីងហ្វាត សហប្រធានសភាពាណិជ្ជកម្មត្រកូលលីនពិភពលោក លោកបណ្ឌិត ឆាយ ស៊ីណាត ប្រធានសមាគមពាណិជ្ជកម្មត្រកូលលីននៅកម្ពុជា និងឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា ឧកញ៉ា លោក លោកស្រី ភ្ញៀវកិត្តិយស ព្រមទាំងបណ្តាពាណិជ្ជករត្រកូលលីនទាំងអស់ទូទាំងពិភពលោក។ សូមជម្រាបជូនថា មហាសន្និបាតដ៏មានសារៈសំខាន់នេះ គឺជាវេទិកាដ៏មានសារៈសំខាន់ ដែលអនុញ្ញាតឱ្យមានការជួបជុំគ្នារវាងពាណិជ្ជករត្រកូលលីន និងមិនមែនត្រកូលលីន នៅកម្ពុជា និងមកពីបណ្តាប្រទេសនានានៅលើពិភពលោក ដើម្បីបង្ហាញពីសក្តានុពល និងឱកាសវិនិយោគថ្មីៗក្នុងប្រទេសកម្ពុជា ជាពិសេសក្នុងវិស័យទេសចរណ៍ និងដើម្បីរួមគ្នាពិភាក្សាអំពីចំណុចខ្លាំង កាលានុវត្តភាព បញ្ហាប្រឈម ទស្សនវិស័យ និងការដាក់ចេញនូវអនុសាសន៍នានា ដើម្បីជំរុញកំណើនវិនិយោគិន និងភ្ញៀវទេសចរមកកាន់ប្រទេសកម្ពុជាឱ្យកាន់តែខ្លាំងក្លាបន្ថែមទៀត។ ថ្លែងក្នុងមហាសន្និបាត ឯកឧត្តមរដ្ឋមន្រ្តី បានគូសបញ្ជាក់ថា តាមរយៈការរៀបចំ «មហាសន្និបាតពាណិជ្ជកម្មត្រកូលលីនពិភពលោក» ពាណិជ្ជករដែលមានវត្តមានក្នុងកម្មវិធីនេះ នឹងចូលរួមផ្សព្វផ្សាយកាន់តែទូលំទូលាយនូវវប្បធម៌ ប្រពៃណី…
-
ឯកឧត្តម ឯក សំអុល៖ សន្និសីទខេត្ត-ក្រុង មេត្រីភាព កម្ពុជា-ចិន បង្កើនឧត្តមានុភាព នៃទំនាក់ទំនងរវាងប្រជាជននិងប្រជាជន កម្ពុជា-ចិន

(សៀមរាប)៖ រយៈពេល ៣ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី១០ដល់ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤ សន្និសីទខេត្ត-ក្រុងមេត្រីភាព កម្ពុជា-ចិន ដែលត្រូវបានរៀបចំឡើងក្រោមកិច្ចសហការដ៏ជិតស្និទ្ធរវាងសមាគមមិត្តភាពកម្ពុជា-ចិន សមាគមប្រជាជនចិនដើម្បីមិត្តភាពជាមួយបរទេស និងស្ថានទូតចិនប្រចាំកម្ពុជា ឆ្លើយតបនឹងឆ្នាំ២០២៤នេះ គឺជាឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជន កម្ពុជា-ចិន គឺជាវេទិកាដែលឥស្សរជននយោបាយ ក្រុមបញ្ញាញាណជាន់ខ្ពស់ ក្រុមអ្នកតំណាងរដ្ឋបាលមូលដ្ឋានរាជធានី-ខេត្ត ទាំងកម្ពុជា ទាំងចិន មកជួបជុំគ្នាដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការរួមគ្នា ជំរុញការអភិវឌ្ឍ និងរួមចំណែកតាមស្មារតីថ្នាក់ដឹកនាំកំពូលរបស់ប្រទេសយើងទាំងពីរក្នុងការកសាងសហគមន៍ជោគវាសនារួម កម្ពុជា-ចិន គុណភាពខ្ពស់ កម្រិតខ្ពស់ និងស្តង់ដារខ្ពស់ក្នុងយុគសម័យថ្មី ។ ឯកឧត្តម ឯក សំអុល ប្រធានសមាគមមិត្តភាពកម្ពុជា-ចិនបានរំលេចថាអង្គសន្និសីទនេះ គឺជាការផ្តល់តម្លៃយ៉ាងក្រៃលែងដល់តំណភ្ជាប់ផ្នែកនយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ មូលធនមនុស្ស និងប្រជាជនរវាងខេត្ត-ក្រុងមេត្រីភាព កម្ពុជា-ចិនស្របតាមគោលនយោបាយបញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជាក្រោម ការដឹកនាំប្រកបដោយភាពវាងវៃរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ក្នុងការកសាងមូលដ្ឋានគ្រឹះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ។ ឯកឧត្តម យ៉ាង វ័នមីង (Yang…
-
តំបន់អេកូទេសចរណ៍ ចាហ៊ូ ខេត្តមណ្ឌលគិរី ចូលរួមប្រកួតពានរង្វាន់និរន្តរភាព របស់មូលនិធិ EXO Foundationដោយចាប់ផ្តើមបោះឆ្នោតពីថ្ងៃនេះ ដល់ថ្ងៃទី២៥ ខែ វិច្ឆិកា

(ភ្នំពេញ)៖តំបន់អេកូទេសចរណ៍ ចាហ៊ូ(Jahoo)ស្ថិតនៅដែនជម្រកសត្វព្រៃកែវសីមា ខេត្តមណ្ឌលគិរី ត្រូវបានជ្រើសរើស ដើម្បីប្រកួតប្រជែង សម្រាប់ពានរង្វាន់និរន្តរភាព របស់មូលនិធិ EXO Foundationនៅក្នុងប្រភេទ “Planet – Non-Profit/Social Enterprise”។ នេះបើតាមការឱ្យដឹងពី ទីភ្នាក់ងារជំនួយអាមេរិក USAID ។ ទីភ្នាក់ងារជំនួយអាមេរិក USAIDបានឱ្យដឹងនៅថ្ងៃទី១២ ខែ វិច្ឆិកាថា ចាហ៊ូ គឺជាស្ថាប័នតែមួយគត់របស់កម្ពុជា ដែលត្រូវបានជ្រើសរើសសម្រាប់ការប្រកួតប្រជែនក្នុងប្រភេទ “Planet – Non-Profit/Social Enterprise” នេះ ដែលបង្ហាញពីការប្តេជ្ញាចិត្តខ្ពស់របស់ ចាហ៊ូ ចំពោះវិស័យទេសចរណ៍ប្រកបដោយនិរន្តរភាពទូទាំងអាស៊ី ។ ដើម្បីបោះឆ្នោតយើងអាច អនុវត្ត ២ ជំហានសាមញ្ញៗខាងក្រោម៖១. សូមចុចតំណរ៖ https://bit.ly/vote-for-jahoo ។២. ជ្រើសរើស “Jahoo” បន្ទាប់មកបញ្ជូនជាការស្រេច ។អ្នកអាចធ្វើការបោះឆ្នោត រហូតដល់ថ្ងៃទី២៥ ខែវិច្ឆិកា សូមចូលរួមទាំងអស់គ្នា ដើម្បីគាំទ្រវិស័យទេសចរណ៍ ធម្មជាតិ ប្រកបដោយនិរន្តរភាពនៅកម្ពុជា ក៏ដូចជាជួយដល់ Jahoo នាំយកពានរង្វាន់នេះមកកម្ពុជា ។ គួរបញ្ជាក់ថា៖…
-
កសិដ្ឋានផលិតសូត្រសិប្បករអង្គរ បើកដំណើរការឡើងវិញ

(សៀមរាប)៖ កសិដ្ឋានសូត្រសិប្បករអង្គរ ក្នុងស្រុកពួក ខេត្តសៀមរាប បានសម្ពោធបើកដំណើរការឡើងវិញ ក្រោមអធិបតីភាពលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត កាលពីថ្ងៃទីថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ២០២៤ បន្ទាប់ពីបិទទ្វារអស់ជាច្រើនឆ្នាំ ដោយសារ វិបត្តិ កូវីដ-១៩ ។ មានប្រសាសន៍ក្នុងឱកាសនេះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ការបើកដំណើរការសិប្បកម្មសូត្រអង្គរឡើងវិញនេះ គឺដូចជាការបន្តជីវិតសិប្បកម្ម ប្រពៃណី ដូនតាដូច្នោះដែរ។ មិនតែប៉ុណ្ណោះ ក៏បានប្រមូលផ្តុំ បុគ្គលិកចាស់ ដែលធ្លាប់បំរើការងាររនៅទីនេះ អោយមានការងារធ្វើឡើងវិញផងដែរ។ លោកជំទាវបន្តថា កសិដ្ឋានសូត្រសិប្បករអង្គរ ជាកសិដ្ឋានផលិតសូត្រធំមួយក្នុងស្រុកពួក ដើម្បីប្រើប្រាស់ក្នុងសិប្បកម្មតម្បាញ តាំងពីឆ្នាំ១៩៩៤ មកម្ល៉េះ។ លោកជំទាវបណ្ឌិត តែងតែបានធ្វើការ កោតសសើរ អំពីសំលៀកបំពាក់ខ្មែរ ដែលផលិតពីសូត្រខ្មែរទៅប្រាប់ជនបរទេស នៅពេលលោកអញ្ជើញទៅទស្សនកិច្ចនៅក្រៅប្រទេសម្តងៗ និងតែងតែផ្តល់កាដូអនុស្សាវរីយ៍ ដែលផលិតពីសូត្រខ្មែរ ទៅថ្នាក់ដឹកនាំធំៗ ដើម្បីជាការផ្សព្វផ្សាយ ផលិតផលខ្មែរយើងទៅលើឆាកអន្តរជាតិ។ លោកជំទាវបានលើកទឹកចិត្ត និងជម្រុញអោយមានការ ផលិតអោយបានច្រើន អោយបានល្អ…
-
ជនជាតិ ដើមភាគតិច នៅ មណ្ឌលគិរី នៅតែរក្សាចិញ្ចឹមជ្រូកកណ្តុររបស់ដូនតា ដើម្បី រកចំណូលបន្ថែមសម្រាប់គ្រួសារ

(ភ្នំពេញ)៖ ជ្រូកកណ្តុរ ត្រូវបានប្រជាពលរដ្ឋ ដែលជាជនជាតិ ដើមភាគតិច ពូនង រស់នៅខេត្តមណ្ឌលគិរីបានប្រកាន់ខ្ជាប់ចិញ្ចឹមតាំងតែពីដូនតាមក និងវាក៏ជាប្រភេទជ្រូកងាយចិញ្ចឹមអាច រកប្រាក់ចំណូល សម្រាប់ ផ្គត់ផ្គង់ គ្រួសារ ដោយសារ វាសម្បូរទីផ្សារ នាពេល បច្ចុប្បន្ន។ ជ្រូកប្រភេទនេះគេឃើញចិញ្ចឹមច្រើនតែកសិកររស់នៅតាមតំបន់ព្រៃភ្នំដូចជាមណ្ឌលគិរី និងពលរដ្ឋរស់នៅតាមខ្នងភ្នំគូលែន ខេត្តសៀមរាបជាដើម។ ជ្រូកកូនកាត់ ឬជ្រូកកណ្តុរ ជាទូទៅគឺមានច្រមុះស្រួច ជើងតូច ត្រចៀកតូច សណ្ឋាន ដូចជ្រូកព្រៃ និង មាន សាច់ និង ស្បែក មិន សូវសំបូរខ្លាញ់។ អ្នកស្រី ហេង ស្រីណាត កសិករ ចិញ្ចឹមជ្រូកនៅ ភូមិពូតាំង សង្កាត់ រមនា ក្រុង សែនមនោរម្យ ខេត្ត មណ្ឌលគិរីបានឱ្យដឹងថា៖ ជ្រូកកកណ្ដុរ គឺជាប្រភេទសត្វជ្រូកពលរដ្ឋជនជាតិភាគតិចពូនងចូលចិត្តចិញ្ចឹមតាំងតែពីបុរាណ តៗគ្នារៀងរហូតមក។បច្ចុប្បន្ន សត្វជ្រូកមាឌតូចល្អិតៗទាំងនេះ កំពុងមានការពេញនិយមចិញ្ចឹម តាម លក្ខណៈទ្រង់ទ្រាយតូចៗ ដោយសារវាមានទីផ្សារច្រើនជាងមុន។ម្ល៉ោះហើយវាបាន ជំរុញឲ្យការចិញ្ចឹមជ្រូកប្រភេទនេះ ក៏មានការកើនឡើង…
-
ក្រុមហ៊ុនអាកាសចរណ៍ AirAsia Cambodia ពង្រីកបន្ថែមជើងហោះហើរត្រង់ពីសៀមរាបទៅសិង្ហបុរី

ភ្នំពេញ៖ ក្រុមហ៊ុនអាកាសចរណ៍ AirAsia Cambodia (មានជើងហោះហើរលេខ KT)កាលពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៤បានបើកសម្ពោធជើងហោះហើរត្រង់ជាលើកដំបូងពីទីក្រុងសៀមរាប ទៅកាន់ទីក្រុងសិង្ហបុរី ដែលនេះគឺជាជំហានដ៏មានសក្តានុពល ក្នុងការពង្រីកផែនការទីផ្សារអន្តរជាតិ ស្របពេលដែល AirAsia កំពុងរក្សាតំណែងក្នុងនាមជាក្រុមហ៊ុនអាកាសចរណ៍តម្លៃសមរម្យឈានមុខក្នុងសហគមន៍អាស៊ាន។ ជើងហោះហើរថ្មីនេះ នឹងដើរតួយ៉ាងយ៉ាងសំខាន់ក្នុងការតភ្ជាប់គោលដៅដ៏ពេញនិយមនៃប្រទេសទាំងពីរ តាមរយៈការផ្តល់ជូននូវ ការធ្វើដំណើរប្រកបដោយភាពងាយស្រួល និង ជាឱកាសក្នុងការស្វែងរកបទពិសោធន៍ថ្មីនូវវប្បធម៌ និងសេដ្ឋកិច្ចរវាង កម្ពុជា និងសិង្ហបុរី។ ជើងហោះហើរលេខ KT ៣២០ បានចេញដំណើរពីអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ នៅវេលាម៉ោង ៨:៤៥ នាទីព្រឹក (ម៉ោងកម្ពុជា) ហើយបានចុះចតដោយសុវត្ថិភាពនៅស្ថានីយ៍ទី៤ នៃអាកាសយានដ្ឋានឆាងហ្គី ទីក្រុងសិង្ហបុរី នៅវេលាម៉ោង ១២:០០ ថ្ងៃត្រង់ (ម៉ោងសិង្ហបុរី)។ ទន្ទឹមនឹងការចុះចតដោយជោគជ័យនៃជើងហោះហើរមួយនេះ អ្នកដំណើរទាំងអស់ត្រូវបានទទួលការស្វាគមន៍យ៉ាងកក់ក្តៅពីវត្តមានរបស់ លោក ណម វិស្សុត ប្រធាននាយកប្រតិបត្តិនៃក្រុមហ៊ុនអាកាសចរណ៍ AirAsia Cambodia និង លោក លូហ្កាន វេឡៃថេម(Logan Velaitham )នាយកគ្រប់គ្រងនៃក្រុមហ៊ុន អាកាសចរណ៍ AirAsia ប្រចាំទីក្រុងសិង្ហបុរី…