-
ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១៣ ខែធ្នូ ត្រីចាប់ផ្តើមត្រូវបណ្តើរៗហើយពិសេសអំណោយផលល្អសម្រាប់អ្នកនេសាទនៅខេត្តកណ្តាល និង រាជធានីភ្នំពេញ

(ភ្នំពេញ)៖ រដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចេញសេចក្តីជូនដំណឹងមួយដោយបញ្ជាក់ថា ក្នុងរដូវនេសាទឆ្នាំ២០២៤-២០២៥គឺត្រីនឹងចាប់ផ្តើមត្រូវជាបណ្តើរៗហើយដែលជាពេលវេលាដល់បងប្អូនអ្នកនេសាទចង់ធ្វើប្រហុក ផ្អកឬត្រីឆ្អើរជាដើម ។ យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលជលផលដែលចេញផ្សាយនៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ ២០២៤បានឱ្យដឹងថា តាមការសង្កេត ត្រីចាប់ផ្តើមបន្លាស់ទី ចេញពីបឹងទន្លេសាប បឹង ស្ទឹង និងព្រែកនានា ចូលទន្លេសាប ទន្លេមេគង្គ និងទន្លេបាសាក់ ដែលអំណោយផល ដល់ការធ្វើនេសាទបានត្រីច្រើន ជាពិសេសគន្លងដោយត្រីតាមដងទន្លេសាប នៅក្នុងភូមិសាស្ត្រខេត្តកណ្តាលនិង រាជធានីភ្នំពេញ ចាប់ពីថ្ងៃអាទិត្យ ៨កើត ដល់ថ្ងៃសុក្រ ១៣កើត ខែមិគសិរ ត្រូវនឹងថ្ងៃទី៨ ដល់ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤ ក្នុងករណីមេឃស្រឡះល្អ គ្មានភ្លៀងកក់ខែ ឬមិនទទួលរងឥទ្ធិពលព្យុះភ្លៀង។ អាស្រ័យដូចបានជម្រាបជូនខាងលើ សូមបងប្អូនប្រជាពលរដ្ឋដែលមានបំណងធ្វើប្រហុក ផ្អកត្រីឆ្អើរ ឬទឹកត្រី សូមរួសរាន់អញ្ជើញមកទិញត្រី តាមពេលវេលា និងទីកន្លែងដូចមានក្នុងសេចក្តីជូនដំណឹងនេះ។ ទន្ទឹមនេះ រដ្ឋបាលជលផលសំណូមពរដល់អាជ្ញាធរមូលដ្ឋាន ឬសមត្ថកិច្ចពាក់ព័ន្ធ មេត្តាជួយ សម្រួលជូនដល់បងប្អូនប្រជាពលរដ្ឋបានធ្វើដំណើរ ស្នាក់នៅ និងដឹកជញ្ជូនផល ផលិតផលត្រីដោយរលូនផងដែរ ៕…
-
អ្នកនាំពាក្យក្រសួងកសិកម្ម ៖ ត្រីចិញ្ចឹមនៅកម្ពុជា មានគុណភាពល្អ តាមស្តង់ដា និងមានអនាម័យ

(ភ្នំពេញ)៖ ពិព័រណ៍ «វារីវប្បកម្មកម្ពុជាលើកទី១»ដែលក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ផ្តួចផ្តើមរៀបចំ ឡើងនៅថ្ងៃខាងមុខនេះ នឹងផ្តល់ប្រយោជន៍ដើម្បីបង្កើនការយល់ដឹងជាសាធារណៈពីធនធានត្រីចិញ្ចឹមនៅកម្ពុជា និងពិសេសលើកកម្ពស់ការយល់ដឹងពីសាធារណៈជនក្នុងវិស័យវារីវប្បកម្មនេះថាតើកំពុងដើរដល់ហើយ និងព្រមទាំងមានគុណភាពដល់កម្រិតណាដែរនោះ ។ ថ្លែងបា្រប់បណ្តាញសង្គមតេឡេក្រាមនៅថ្ងៃទី ៤ ខែធ្នូ ឆ្នាំ ២០២៤នេះ លោក ជំទាវ អ៊ឹម រចនា មន្រ្តីអ្នកនាំពាក្យក្រសួងកសិកម្មបានឱ្យដឹងថា ៖ ប្រជាពលរដ្ឋទូទៅតែង មិនសូវនិយមទទួលទានត្រីចិញ្ចឹមទេ ដោយពួកគាត់ ភាគច្រើនយល់ឃើញថាត្រីចិញ្ចឹមមិនត្រូវតាម ស្តង់ដា ខ្វះអនាម័យ ដែលនៅពេលពួកគាត់ទទួលទានទៅអាចបង្កបញ្ហាដល់សុខភាព ប៉ុន្តែតាមរយៈក្រុមការងារដែលក្រសួងបានចុះអនុវត្តផ្ទាល់ និងការតាមដាន ពីអ្នកជំនាញក្រសួង រដ្ឋបាលជលផល ដោយក្នុងនេះមានការសហការជាមួយវារីវប្បករ សមាគមន៍វារីវប្បករ ក្រុមហ៊ុនផ្គត់ផ្គង់ធាតុចូល ក្រុមហ៊ុនលក់ចំណី ក៏ដូចជាសហគ្រាសអ្នកកែច្នៃ ដោយគិតរហូតមកដល់ពេលនេះវិស័យវារីវប្បកម្ម របស់កម្ពុជាបានវិវត្តទៅមុខគួរកត់សម្គាល់ ។ ពិសេសជាងនេះវាមានសញ្ញាវិជ្ជមានជាច្រើនដែលក្រសួងចាំបាច់ត្រូវបង្ហាញ ដើម្បីឱ្យសាធារណៈជនបានជ្រាបថាគុណភាពត្រីចិញ្ចឹមនៅកម្ពុជាមានស្តង់ដា មានអនាម័យ ហើយអាចទទួលទានបានដោយមិនប៉ះពាល់ដល់សុខភាពឡើយ ។ លោក ជំទាវ បញ្ជាក់បន្ថែមថា ៖ ”ដូចនេះ តាមរយៈពិព័រណ៍ វារីវប្បកម្មកម្ពុជា សាធារណៈជនទូទៅនឹងបានជ្រាប អាចស្គាល់ អាចយល់ដឹងកាន់តែច្បាស់អំពី…
-
អ្នកនាំពាក្យក្រសួងកសិកម្មសំណូមពរដល់អ្នកបង្កើតមាតិកាកុំផ្សាយព័ត៌មានមិនពិតទាក់ទងនឹងតម្លៃស្រូវ

ភ្នំពេញ៖ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានស្នើដល់អ្នកបង្កើតមាតិកាលើបណ្ដាញសង្គមសូមមេត្តាកុំផ្សាយព័ត៌មានមិនពិតទាក់ទងនឹងតម្លៃស្រូវនិងយកវិស័យកសិកម្មមកលេងសើច ។ លើបណ្ដាញសង្គមនៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤ នេះឯកឧត្តម ឃឹម ហ្វីណង់ បានបង្ហោះសារខ្លីដែលមានខ្លឹមសារថា”សូមផ្ញើរជូនដោយទទូចដល់បងប្អូនអ្នកបង្កើតមាតិកាដើម្បីស្វែងរកប្រាក់ចំណូលនៅលើបណ្តាញសង្គម៖ សុំចិត្តកុំផ្សព្វផ្សាយព័ត៌មានមិនពិត និងយកវិស័យកសិកម្មមកលេងសើច ដើម្បីគ្រាន់តែឱ្យគេចូលមើលច្រើនអី។ ការលើកឡើងបែបចំអកថាថ្លៃស្រូវត្រឹមតែ៨០០រៀលគឺជារឿងមិនត្រឹមត្រូវ និងពិតជាបានបង្កឱ្យមានការយល់ច្រលំពីសំណាក់សាធារណៈជនជាទូទៅ។ ចួនកាល ការសម្តែងដោយខុសបែបនេះថែមទាំងអាចជះឥទ្ធិពលជាអវិជ្ជមានដល់ថ្លៃស្រូវពិតប្រាកដរបស់បងប្អូនកសិករយើងទៀតផង”។ សារនេះបានកើតឡើងបន្ទាប់ពីប៉ុន្មានថ្ងៃចុងក្រោយនេះលើបណ្ដាញសង្គម ក្នុងនោះមាន តិកតុក ជាដើម បានយកបទចម្រៀងចាប៉ីដងវែងមួយដែលកំពុងផ្ទុះ(សេកមន្ត) មកប្តូរទំនុកច្រៀងទាក់ទងនឹងតម្លៃស្រូវ ។ចម្រៀងចាប៉ី បែបឌឺដងដោយប្តូរទំនុកនេះត្រូវបានចែករំលែក និងច្រៀងថ្មីតៗ ដោយចម្អកថា តម្លៃស្រូវមួយគីឡូក្រាម ៨០០រៀល។ នៅថ្ងៃដដែលនេះឯកឧត្តម ឃឹម ហ្វីណង់ ក៏បានបង្ហាញបច្ចុប្បន្នភាពនៃថ្លៃស្រូវនៅគ្រប់តំបន់ដែលមានវត្តមានមន្ត្រីកសិកម្មឃុំទៅដល់។ អ្នកនាំពាក្យបញ្ជាក់ថា ជាមធ្យមយ៉ាងហោចណាស់ក៏១០០០រៀលក្នុងមួយគីឡូក្រាមដែរ ហើយថ្លៃនេះគឺជាថ្លៃស្រង់ចេញផ្ទាល់ពីទីវាល សម្រាប់ស្រូវសើម និងគុណភាពល្អ។ មិនគួរយកស្រូវគុណភាពអន់ ឬប្រភេទផ្សេងមកប្រៀបធៀបគ្នានោះទេ។ អ្នកនាំពាក្យដដែលគូសបញ្ជាក់ថា ៩០ភាគរយនៃផលិតកម្មស្រូវរបស់កម្ពុជាគឺជាប្រភេទស្រូវក្រអូប ឬស្រូវអង្ករស ដូចជាOM-IR។ ស្រូវប្រភេទផ្សេងទៀត ដូចជាពពួកបាយរឹង(នាងអំ នាងអុក ខា១ ខា៩) មានតិចតួចបំផុត…
-
ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុបហ្វាន់ របស់អ្នកឧកញ៉ា គិត ម៉េង បើកសម្ពោធជាផ្លូវការមូលនិធិឯកជនគម្រោងវិនិយោគរួមចំនួន២ មានឈ្មោះថា «Fixed Income Funds និង Distressed Asset Fund»

ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ហ្វាន់ ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរ៉ូយ៉ាល់គ្រុប មានកិត្តិយសប្រកាសសម្ពោធជាផ្លូវការនៃគម្រោងវិនិយោគរួមចំនួនពីរ ដែលនឹងចូលរួមក្នុងការពង្រីកគម្រោងវិនិយោគបន្ថែម លើគម្រោងវិនិយោគដែលមានស្រាប់នៅក្នុងទីផ្សារ ព្រមទាំងចូលរួមអភិវឌ្ឍបន្ថែមលើមូលធនទីផ្សាររបស់កម្ពុជា ដើម្បីជាអត្ថប្រយោជន៍បន្ថែមដល់វិនិយោគិនថ្មីៗ ក៏ដូចជាវិនិយោគិនដែលមានស្រាប់នៅក្នុងប្រទេសកម្ពុជា។ គម្រោងវិនិយោគរួមចំនួនពីរ របស់ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ហ្វាន់ ដែលដាក់សម្ពោធជាផ្លូវការនាថ្ងៃទី ២៩ខែ វិច្ឆិកា ឆ្នាំ ២០២៤នេះ មានឈ្មោះថា «Fixed Income Funds និង Distressed Asset Fund» គឺជាគម្រោងវិនិយោគគ្មានកាលកំណត់ ដែលបង្កើតឡើងជូនដល់វិនិយោគិន ដើម្បីជាឱកាសសម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ចដ៏រឹងមាំនៅក្នុងប្រទេសកម្ពុជា។ ពិធីសម្ពោធនេះត្រូវបានរៀបចំធ្វើឡើងក្រោមវត្តមានដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា (ន.ម.ក.) ដោយមានការអញ្ជើញចូលរួមពីអ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប និងលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិត ម៉េង អនុប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប ព្រមទាំងឥស្សរជន និងភ្ញៀវកិត្តិយសជាច្រើនរូបទៀត។ ក្រោមការដឹកនាំរបស់អ្នកឧកញ៉ា គិត…
-
រដ្ឋបាលខេត្តសៀមរាបប្រារព្ធពិព័រណ៍កសិ-ពាណិជ្ជកម្ម និងផលិតផលក្នុងស្រុករយៈពេលបីថ្ងៃ

សៀមរាប៖រដ្ឋបាលខេត្តសៀមរាបសហការជាមួយអង្គការអាគ្រីស៊ុត និងវិស័យឯកជនបានរៀបចំពិព័រណ៍កសិ-ពាណិជ្ជកម្ម និងផលិតផលក្នុងស្រុកលើកទី២ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី ២៩-៣០ ខែវិច្ឆិកា ដល់ថ្ងៃទី ១ ខែធ្នូ ឆ្នាំ២០២៤ នៅបរិវេណសួនច្បារព្រះអង្គចេកព្រះអង្គចម។គោលបំណងនៃពិព័រណ៍ ដើម្បីផ្សាភ្ជាប់ទំនាក់ទំនងរវាងអ្នកផលិតទៅកាន់អ្នកប្រើប្រាស់ និងលើកកម្ពស់ផលិតផលក្នុងស្រុក ដោយផ្តោតសំខាន់លើការប្រើប្រាស់បន្លែសុវត្ថិភាព និងផលិតផលកែច្នៃដែលមានគុណភាព។ ពិធីសម្ពោធបានប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តម កុយ សង សមាជិកក្រុមប្រឹក្សាខេត្ត លោក ឌី រ៉ាដូ អភិបាលរងខេត្ត និងលោក គិត ភារ៉ា អគ្គនាយករងជំរុញពាណិជ្ជកម្មនៃក្រសួងពាណិជ្ជកម្ម។ ពិព័រណ៍មានដូចជា ការតាំងលក់ផលិតផលបន្លែ ផ្លែឈើ និងអាហារកែច្នៃ,កម្មវិធីដាល់អំបុក,ការប្រកួតចម្អិនអាហារ ដែលមានការចូលរួមដោយសមាគមចុងភៅកម្ពុជា។ពិព័រណ៍នេះមានការចូលរួមពីស្ថាប័នរដ្ឋ វិស័យឯកជន សមាគម និងអង្គការ ដោយមានស្តង់ចំនួន ៨៥ មកពីខេត្តសៀមរាប តាកែវ បាត់ដំបង បន្ទាយមានជ័យ និងរាជធានីភ្នំពេញ។ លោក ភឿន គឹមលី ប្រធានមន្ទីរពាណិជ្ជកម្មខេត្តសៀមរាប បានបញ្ជាក់ថា ពិព័រណ៍នេះចង់ផ្តល់ឱកាសឱ្យកសិករនិងផលិតករ ដើម្បីលើកស្ទួយទីផ្សារថ្មី និងបង្កើតការយល់ដឹងអំពីភាពសំខាន់នៃផលិតផលសុវត្ថិភាព។ លោក គិត ភារ៉ា អគ្គនាយករងជំរុញពាណិជ្ជកម្មនៃក្រសួងពាណិជ្ជកម្ម…
-
យុទ្ធសាស្រ្តក្នុងការលក់គ្រាប់ស្វាយចន្ទីសើម និង ស្ងួតរបស់សហគមន៍គឺអាចធានា នូវតម្លៃទីផ្សារបានល្អ

(ភ្នំពេញ)៖ ការរៀបចំនូវផែនការសហគមន៍បានល្អ មានយុទ្ធសាស្រ្តក្នុងការលក់គ្រាប់ស្វាយចន្ទីសើម៥០ភាគរយ និងគ្រាប់ស្វាយចន្ទីស្ងួត ៥០ភាគរយ គឺអាចធានាបាននូវតម្លៃទីផ្សារស្វាយចន្ទីបានល្អ។នេះជាការថ្លែងបញ្ជាក់ពីសំណាក់ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ។ ក្នុងដំណើរ ទស្សនកិច្ច និងជួបសំណេះសំណាលជាមួយសមាជិកសហគមន៍កសិកម្មទំនើបប្រាសាទសំបូររុងរឿង នៅស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំកាលពីរសៀលថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា បានថ្លែងដោយលើកទឹកចិត្តដល់សមាជិកសហគមន៍ស្វាយចន្ទីទាំងអស់ត្រូវចេះធ្វើការរួមគ្នា មានទំនើបកម្មទាំងសហគមន៍ និងធនធានមនុស្ស មានការគ្រប់គ្រងល្អ ត្រួតពិនិត្យស្តង់ដាការងារត្រឹមត្រូវ ជាពិសេសត្រូវមានភាពស្មោះត្រង់ជាមួយគ្នា ដោយពង្រឹងការដាំដុះឱ្យមានគុណភាពល្អ និងលក់បានថ្លៃ ។ សូមរំលឹកថាសហគមន៍កសិកម្មទំនើបប្រាសាទសំបូររុងរឿង បានផ្តោតការដាំដុះលើដំណាំស្វាយចន្ទី ដែលមានសមាជិកចំនួន ១៥២ គ្រួសារនិងមានផ្ទៃដីដាំដុះចំនួន ៦២៣ហិកតា ព្រមទាំងទទួលការជួយគាំទ្រពីក្រសួងកសិកម្ម ក្នុងការរៀបចំផែនការអាជីវកម្ម ការជ្រើសរើសបុគ្គលិក និងការសិក្សាពីហេដ្ឋារចនាសម្ព័ន្ធផលិតកម្មស្វាយចន្ទី។ ដោយឡែក ឯកឧត្តម តូច ប៊ុនហូរ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានឱ្យដឹងនាថ្មីៗមកនេះថា៖ សន្ទុះនៃការដាំ និងការវិនិយោគនៃការដាំស្វាយចន្ទី នៅកម្ពុជាឃើញថាខ្លាំងក្លា និងបើពុំមានអ្វីប្រែប្រួលទេរយៈពេល២ទៅ៣ឆ្នាំខាងមុខទៀតយើងនឹងអាចសម្រេចបាននូវគោលនយោបាយជាតិស្តីពី ស្វាយចន្ទីឆ្នាំ២០២២-២០២៧ ដែលក្នុងនេះនឹងធ្វើការកែច្នៃគ្រាប់ចន្ទីឱ្យបាន២០ភាគរយនិងបច្ចុប្បន្នយើងមានការច្នៃក្នុងស្រុកតែជាង១០ភាគរយបន្តិចបន្តួច ។ សម្រាប់គ្រាប់ស្វាយចន្ទីកម្ពុជាមានការនាំចេញទៅកាន់ប្រទេសជិតខាងមានសើម មានឆៅ…
-
រដ្ឋមន្រ្តីក្រសួងកសិកម្ម លើកទឹកចិត្តសហគមន៍ ខិតខំប្រឹងប្រែងបន្ត និងប្តេជ្ញាចិត្តក្នុងការអនុវត្តកសិកម្មល្អ ផលិតកសិផលមានគុណភាពល្អ លក់បានថ្លៃ និងជំរុញម្រេចមេមត់នេះឱ្យក្លាយជាទំនិញសំគាល់ភូមិសាស្រ្ត

(ខេត្តត្បូងឃ្មុំ)៖ ឯកឧត្តមរដ្ឋមន្រ្តី ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានផ្តល់អនុសាសន៍ណែនាំដល់សហគមន៍កសិកម្មទំនើបបង្កើនការយកចិត្តទុកដាក់បន្ថែមទៀតនូវទំនើបកម្មនៃសមាជិកសហគមន៍ ដោយធ្វើការរួមគ្នា ផលិតរួមគ្នា ធ្វើតាមស្តង់ដាត្រឹមត្រូវ ប្រការសំខាន់ត្រូវមានភាពស្មោះត្រង់ មានវិន័យល្អ ផលិតទៅតាមតម្រូវការទីផ្សារ និងអនុវត្តកិច្ចសន្យាផលិតកម្មឱ្យមានប្រសិទ្ធភាព។ ការលើកឡើងរបស់ ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ខណៈអញ្ជើញទស្សនកិច្ច និងជួបសំណេះសំណាលជាមួយសមាជិកសហគមន៍កសិកម្មទំនើបម្រេចមេមត់ត្បូងឃ្មុំ ស្ថិតនៅស្រុកមេមត់ ខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ។ ក្នុងពិធីនេះផងដែរ មានការចូលរួមពីសំណាក់ឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្តត្បូងឃ្មុំ ឯកឧត្តមឯកអគ្គរដ្ឋទូតសហភាពអ៊ឺរ៉ុប ឆេក និងអាល្លឺម៉ង់ ព្រមទាំងបណ្តាវិស័យឯកជនទទួលទិញម្រេចសម្រាប់ការកែច្នៃ បានអញ្ជើញចុះទស្សនកិច្ចពីដំណើរការដាំដុះដំណាំម្រេច ការប្រមូលផល និងការដាំដុះនូវដំណាំគំរបដីដែលមានសារៈប្រយោជន៍សម្រាប់ដំណាំម្រេច។ ឯកឧត្តមរដ្ឋមន្រ្តី បានលើកឡើងពីគោលនយោបាយអាទិភាពវិស័យកសិកម្មក្នុងការធានាសន្តិសុខស្បៀង និងនិរន្តរភាពសេដ្ឋកិច្ច និងបរិស្ថានធ្វើយ៉ាងណាឱ្យប្រជាកសិករ មានហូប មានប្រើមានបាន និងមានរហូត។ ឯកឧត្តមរដ្ឋមន្រ្តី លើកទឹកចិត្តសហគមន៍ខិតខំប្រឹងប្រែងបន្ត និងប្តេជ្ញាចិត្តក្នុងការអនុវត្តកសិកម្មល្អ ផលិតកសិផលមានគុណភាពល្អ លក់បានថ្លៃ និងជំរុញម្រេចមេមត់នេះឱ្យក្លាយជាទំនិញសំគាល់ភូមិសាស្រ្ត ហើយក្រសួងនឹងជួយគាំទ្រនូវការរៀបចំ និងការគិតគូរជាលក្ខណៈសេដ្ឋកិច្ចឱ្យមាននិរន្តរភាព។ ឯកឧត្តមរដ្ឋមន្រ្តី…
-
មកដឹងពីតំបន់អភិវឌ្ឍន៍បឹងជង្រុកតេជោ ឈ្នះឈ្នះ ពេលមុន និងពេលនេះ

បន្ទាយមានជ័យ៖តំបន់អភិវឌ្ឍន៍បឹងជង្រុកតេជោ ឈ្នះឈ្នះ ស្ថិតនៅឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ នឹងដាក់សម្ពោធសមទ្ធិផលនានានៅព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។តំបន់អភិវឌ្ឍន៍បឹងជង្រុកតេជោ ឈ្នះ ឈ្នះ មានផ្ទៃដី ៣០៤ហិកតា។ចំណែកសមិទ្ធផលនានាមាន ព្រលានយន្តខ្នាតតូច សាលារៀន មន្ទីរពេទ្យ សួនសាធារណៈនិងហេដ្ឋារចនាសម្ព័នរូបវ័ន្តជាច្រើនទៀត ។ តាមពិតពីអតីតកាលនៃតំបន់អភិវឌ្ឍន៍បឹងជង្រុក គឺមិនមែនស្រស់ត្រកាលនិងរស់រវ៉ើកដូចពេលនេះឡើយ ។លោក ស្វាយ ជា អភិបាលស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យបានរំលឹកពីរឿងរ៉ាវទាក់ទងនឹងទីនេះ (បឹងជង្រុក)។ លោកអភិបាលស្រុកម៉ាឡៃបានប្រាប់ទូរទស្សន៍អប្សរានៅថ្ងៃទី២៨ ខែវិច្ឆិកាថា ពីអតីតកាលតំបន់បឹងជង្រុកជាសមរភូមិជួរមុខនៃភាគពាយ័ព្យប្រទេសកម្ពុជា ។ក្រោយបញ្ចប់សង្គ្រាមដោយនយោបាយឈ្នះឈ្នះ របស់សម្ដេចតេជោ ហ៊ុន សែន ស្រុកម៉ាឡៃ បានធ្វើការអភិវឌ្ឍស្ទើរគ្រប់វិស័យ ។ប៉ុន្តែក៏នៅមានតំបន់ខ្លះក្នុងនោះមានតំបន់បឹងជង្រុកនេះជាដើមកំពុងបន្តធ្វើការដោះមីនជាបណ្ដើរ ៗ។បន្តមកតំបន់បឹងជង្រុកបានក្លាយជាចម្ការដំណាំ និងដីស្រែបង្កបង្កើនផល ប៉ុន្តែត្រូវបានបុគ្គលខិលខូចមួយចំនួនញុះញង់ប្រជាពលរដ្ឋបង្កើតជាជម្លោះប្រទាញប្រទង់គ្នាលើផ្ទៃដីតំបន់នេះ ។ ទោះជាបែបនេះក្ដីនៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ ក្រុមការងារបានអនុវត្តរូបមន្តនៃនយោបាយឈ្នះឈ្នះ ដោយមានការចុះអនុវត្តផ្ទាល់ពីសំណាក់ឯកឧត្តមបណ្ឌិត ប៉ាន់ ខែម ប៊ុនថន នា យករងខុទ្ទកាល័យ សម្តេចធិបតីនាយករដ្ឋមន្រ្តី និងមានកិច្ចសហការពីរដ្ឋបាលស្រុក ខេត្តបន្ទាយមានជ័យ…
-
សហភាពអឺរ៉ុប និងរដ្ឋមន្ត្រីក្រសួងកសិកម្ម ធ្វើទស្សនកិច្ចរួមគ្នាទៅកាន់ចម្ការស្វាយចន្ទី និងម្រេច ដើម្បី ជំរុញកំណើនខ្សែច្រវាក់ផលិតកម្ម និងឱកាសការងារ

(កំពង់ធំ-ត្បូងឃ្មុំ)៖ ក្រុមសហភាព អឺរ៉ុប ដែលក្នុងនោះរួមមាន ឯកអគ្គរដ្ឋទូត សហភាពអឺរ៉ុប អាល្លឺម៉ង់ និងសាធារណរដ្ឋឆេក តំណាងមកពីស្ថានទូតបារាំង ភ្នាក់ងារបារាំងសំរាប់ការអភិវឌ្ឍ (AFD) អាជ្ញាធរអភិវឌ្ឍន៍សហប្រតិបត្តិការស្វីស (SDC) និង អង្គការ GIZ រួមជាមួយ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រី ក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទនៅ ថ្ងៃទី ២៧-២៨ខែវិច្ឆិកា ឆ្នាំ ២០២៤ បានចុះធ្វើទស្សនកិច្ចដល់ទីតាំងចម្ការផ្ទាល់ដើម្បីស្វែងយល់អំពីបញ្ហាប្រឈមនានា នៅថ្នាក់មូលដ្ឋានដែលកសិករ និងក្រុមកែច្នៃកំពុងជួបប្រទះលើការផលិតដំណាំដែលមានតម្លៃខ្ពស់ ជាពិសេសគ្រាប់ស្វាយចន្ទី និងម្រេច។ យោងតាមសេចក្តីប្រកាសព័ត៌មានបានឱ្យដឹងថាក្នុងដំណើរទស្សនកិច្ចនេះក៏មានការភាក្សាមួយចំនួនដើម្បី ជួយបង្កើនការយល់ដឹងកាន់តែច្បាស់អំពីកំណើនសក្តានុពល នៃខ្សែច្រវាក់តម្លៃគ្រាប់ស្វាយចន្ទី និងម្រេច ទីផ្សារនៃការនាំចូល និងការអនុវត្តកសិកម្មដែលធន់នឹងអាកាសធាតុ។ នៅក្នុងដំណើរទស្សនកិច្ចនេះផងដែរក៏បានជួបជាមួយសហគមន៍កសិកម្មទំនើប (MACS) ក្រុមហ៊ុន កែច្នៃ និងអ្នកនាំចេញនានាក្នុងខេត្តកំពង់ធំ និងត្បូងឃ្មុំ ដែលក្នុងនោះក៏មានការធ្វើទស្សនកិច្ចទៅកាន់មជ្ឈមណ្ឌលឧត្តម ភាព បុសខ្នុរ ផងដែរ ។ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រី…
-
រដ្ឋមន្ត្រីកសិកម្ម ប្រាប់កសិករត្រូវជ្រើសរើសពូជស្រូវសុទ្ធល្អ

បាត់ដំបង៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទនិងសហការីបានអញ្ជើញពិនិត្យសកម្មភាពផលិត”ពូជស្រូវ” និងចូលរួមច្រូតកាត់ប្រមូលផលស្រូវ នៅស្ថានីយកសិដ្ឋានផលិតពូជស្រូវទួលសំរោង ស្រុកថ្មគោល ខេត្តបាត់ដំបង ។នៅទីនោះឯកឧត្តមរដ្ឋមន្រ្តីបានអំពាវនាវដល់ប្រជាកសិករឱ្យដាំដុះស្រូវដែលមានពូជច្បាស់លាស់ ជាពិសេសពូជស្រូវផ្ការំដួលនិងសែនក្រអូបដែលជាពូជស្រូវរបស់ខ្មែរដែលទទួលបានចំណាត់ថ្នាក់អង្ករល្អ និងកំពុងតែមានតម្រូវការទីផ្សារនិងមានតម្លៃខ្ពស់។ បង្ហាញវត្តមាននៅស្ថានីយកសិដ្ឋានផលិតពូជស្រូវទួលសំរោង ក្នុងស្រុកថ្មគោល ខេត្តបាត់ដំបង កាលពីដើមសប្ដាហ៍នេះឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទបានអញ្ជើញពិនិត្យសកម្មភាពផលិតបន្សុទ្ធគ្រាប់ពូជសុទ្ធលើប្រភេទស្រូវផ្ការំដួល និងស្រូវ”សែនក្រអូប០១”និងចូលរួមច្រូតស្រូវនៅកសិដ្ឋានផលិតពូជស្រូវទួលសំរោង នៃភូមិអូរញ ឃុំបឹងព្រីង ស្រុកថ្មគោល ទៀតផង។ សូមជម្រាបថា កសិដ្ឋានផលិតពូជស្រូវទួលសំរោង បានទទួលគ្រាប់ពូជគ្រឹះ ពីវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា ហៅកាត់ថា កាឌី(CARDI)ដើម្បីយកមកផលិតជាពូជចុះបញ្ជី ដើម្បីត្រៀមបញ្ចេញទៅឱ្យសហគមន៍ផលិតទៅជាពូជមានវិញ្ញាបនបត្រ។ ទាក់ទងនឹងសមិទ្ធផលរបស់ស្ថានីយ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងកសិកម្ម បានបង្ហាញនូវការវាយតម្លៃថា តាមការពិនិត្យជាក់ស្តែងគ្រាប់ពូជដែលស្ថានីយផលិតបានទាំងអស់នេះ គឺមានលក្ខណៈ “សុទ្ធល្អ” ហើយតាមការប៉ាន់ស្មានទិន្នផលដែលទទួលបានប្រមាណជាង៤តោន ក្នុងមួយហិកតា។ ឯកឧត្តម ឌិត ទីណា បានអំពាវនាវដល់ប្រជាកសិករឱ្យដាំដុះប្រភេទស្រូវដែលមានពូជច្បាស់លាស់ធានាបានទាំងទិន្នផលខ្ពស់ និងមានតម្លៃខ្ពស់ តាមតម្រូវការចាំបាច់របស់ទីផ្សារ ។ជាពិសេសពូជស្រូវផ្ការំដួល និងសែនក្រអូបដែលជាពូជស្រូវរបស់ខ្មែរ ទទួលបានចំណាត់ថ្នាក់អង្ករល្អកំពុងមានទីផ្សារ និងមានតម្លៃខ្ពស់នៅក្រៅប្រទេស។ សូមជម្រាបជូនថា កសិដ្ឋាននៃស្ថានីយផលិតពូជស្រូវទួលសំរោង គឺ…