-
កិច្ចប្រជុំកំពូលអចលនទ្រព្យអាស៊ី PropertyGuru លើកទី ១០ ផ្តល់នូវអនុសាសន៍ដ៏មានមហិច្ឆតាអំពីអនាគតនៃទីក្រុង

ថៃ ៖ កិច្ចប្រជុំកំពូលអចលនទ្រព្យអាស៊ី (ARES) លើកទី ១០ ដែលជាវេទិកាភាពជាអ្នកដឹកនាំរបស់ PropertyGuru Group បានប្រមូលផ្តុំអ្នកជំនាញ និងអ្នកដឹកនាំទស្សនៈដើម្បីពិភាក្សាអំពីបញ្ហាប្រសព្វគ្នាដែលផ្លាស់ប្តូរ និងអង្រួនឧស្សាហកម្មអចលនទ្រព្យ រួមទាំងបច្ចេកវិទ្យា ការរចនា ការអភិវឌ្ឍន៍អាជីវកម្ម សេដ្ឋកិច្ច និងច្រើនទៀត។ ក្រោមប្រធានបទ “បង្កើតមហិច្ឆតានៃទីក្រុងនាពេលអនាគត” ARES ២០២៤ បានទាក់ទាញគណៈប្រតិភូជាង ៣០០ នាក់ទៅកាន់សណ្ឋាគារ The Athenee ដែលជាសណ្ឋាគារប្រណិតនាទីក្រុងបាងកក កាលពីថ្ងៃព្រហស្បតិ៍ ទី ១២ ខែធ្នូ ឆ្នាំ ២០២៤ សម្រាប់កិច្ចពិភាក្សាប្រកបដោយការយល់ដឹងជាបន្តបន្ទាប់ ដោយមានវាគ្មិនប្រហែល ៣០ នាក់មកពីជុំវិញពិភពលោកចូលរួមនៅក្នុងកិច្ចពិភាក្សា សុន្ទរកថាគន្លឹះ និងកិច្ចពិភាក្សាជាក្រុម។ កិច្ចប្រជុំកំពូលឆ្នាំ ២០២៤ ត្រូវបានបែងចែកតាមប្រធានបទទៅជាការកសាងសហគមន៍នាពេលអនាគត ការពង្រឹងអាជីវកម្មច្នៃប្រឌិត និងការទទួលយកភាពរុងរឿងរួមគ្នា។ លោក Jules Kay អ្នកគ្រប់គ្រងទូទៅនៃ PropertyGuru Asia Property Awards and Events បានមានប្រសាសន៍ថា…
-
Vietjet ផ្តល់ជូនការបញ្ចុះតម្លៃ 10% លើការកក់សំបុត្រធ្វើដំណើរជាក្រុមរហូតដល់បំណាច់ឆ្នាំនេះ

ភ្នំពេញ ៖ ក្រុមហ៊ុន Vietjet ផ្តល់ការប្រូម៉ូសិនបញ្ចុះតម្លៃពិសេសដល់អ្នកធ្វើដំណើររហូតដល់ 10% (*) លើការកក់សំបុត្រយន្តហោះជាក្រុមសម្រាប់សំបុត្រ Eco-class ដែលការផ្តល់ជូននេះមានកំណត់។ ឥឡូវនេះ អ្នកធ្វើដំណើរពីប្រទេសកម្ពុជា អាចទាញយកអត្ថប្រយោជន៍ពីប្រូម៉ូសិនបញ្ចុះតម្លៃសំបុត្រពិសេសនេះ ដើម្បីអបអរឆ្នាំថ្មីឆ្នាំ ២០២៥ សម្រាប់ការធ្វើដំណើរដ៏រំភើបរីករាយជាមួយក្រុមគ្រួសារ និងមិត្តភក្តិរបស់ខ្លួន។ ចាប់ពីថ្ងៃនេះដល់ថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ ២០២៤ អ្នកដំណើរដែលធ្វើដំណើរជាក្រុមពី ៣ ទៅ ៥ នាក់ () អាចរីករាយជាមួយនឹងការសន្សំប្រាក់យ៉ាងច្រើននៅពេលកក់សំបុត្រយន្តហោះតាមរយៈ Vietjet។ ការផ្តល់ជូនដ៏ពិសេសនេះ មាននៅទូទាំងបណ្តាញជើងហោះហើរទាំងអស់របស់ក្រុមហ៊ុនអាកាសចរណ៍ Vietjet ហើយអនុវត្តចំពោះជើងហោះហើរដែលបានគ្រោងទុកនៅចន្លោះថ្ងៃទី ១ ខែមករា ដល់ថ្ងៃទី ២៥ ខែតុលា ឆ្នាំ ២០២៥ (***) ដែលធ្វើឱ្យវាក្លាយជាពេលវេលាដ៏ល្អឥតខ្ចោះសម្រាប់រៀបចំផែនការវិស្សមកាល ការជួបជុំគ្រួសារ ឬដំណើរផ្សងព្រេងជាក្រុមនាឆ្នាំខាងមុខ។ លោកអ្នក អាចកក់សំបុត្របានយ៉ាងងាយស្រួលបំផុត តាមរយៈគេហទំព័រ www.vietjetair.com ឬតាមរយៈកម្មវិធីទូរស័ព្ទ Vietjet Air។ ជាមួយនឹងបណ្តាញជើងហោះហើរដ៏ធំទូលាយនៅទូទាំងប្រទេសវៀតណាម អាស៊ី និងតំបន់ជាច្រើនទៀត…
-
ដាក់ដំណើរការ រោងចក្រប្រព្រឹត្តកម្មទឹកស្អាត បឹងធំ ក្រោយចំណាយទុនវិនិយោគជាង ១,៤លានដុល្លារ

(ភ្នំពេញ)៖ រោងចក្រប្រព្រឹត្តកម្ម ទឹកស្អាត បឹងធំ ស្ថិតក្នុងសង្កាត់បឹងធំ ខណ្ឌកំបូល រាជធានីភ្នំពេញ ដែលមានលទ្ធភាពផ្គត់ផ្គង់ទឹកស្អាត បានក្នុងបរិមាណ ៦ពាន់ម៉ែត្រគូប ក្នុងមួយថ្ងៃ ត្រូវបានធ្វើពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ កាលពីរសៀលថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤ ដើម្បីបំពេញតម្រូវការ របស់ប្រជាពលរដ្ឋ នៅតំបន់ជាយក្រុង ដែលតែងជួបការលំបាក ខ្វះខាតទឹកស្អាតប្រើប្រាស់ និងបរិភោគ ។ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រី ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានថ្លែងថា ក្រសួងតែងតែលើកទឹកចិត្ត ដល់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញពង្រីកបណ្ដាញផ្គត់ផ្គង់ទឹកស្អាត ជូនទៅដល់ប្រជាពលរដ្ឋ នៅជាយរាជធានីភ្នំពេញ ដើម្បីរួមចំណែកសម្រេច គោលនយោបាយ និងគោលដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាពកម្ពុជា ឆ្នាំ២០១៩-២០២៣០។ គុណភាពទឹក ដែលចេញពីបំពង់ របស់រដ្ឋាករទឹក គឺពិសារ បានតែម្តង។ ឯកឧត្តម ហែម វណ្ណឌី បន្តថា “ការផ្គត់ផ្គង់នេះមិនត្រឹមតែឆ្លើយតបទៅ នឹងតម្រូវការប្រើប្រាស់ទឹកស្អាត ប្រចាំថ្ងៃប៉ុណ្ណោះទេ ថែមទាំងបានរួមចំណែក ដល់ការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្តគាំទ្រដល់ការពង្រីកមូលដ្ឋានឧស្សាហកម្ម អាជីវកម្ម…
-
ការកំណត់និយាមកា និងបោះបង្គោលព្រំដីតាមបណ្តោយព្រែកជីកហ្វូណនតេជោសម្រាប់កំណាត់ទី១សម្រេចបានជាង៦៧ភាគរយ

ភ្នំពេញ៖គិតត្រឹមថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤ម្សិលមិញ ក្រុមការងារបច្ចេកទេសអន្តរក្រសួងសម្រេចការកំណត់និយាមកា និងបោះបង្គោលទាំងអស់សរុប៩៦ចំណុចនៃចំណុចដែលគ្រោង១៤២ ដែលស្មើនឹងជាង ៦៧ភាគរយ នៃតម្រាយផ្លូវទឹកកំណាត់ទី១ ដែលមានប្រវែង ២១ គីឡូម៉ែត្រ។ ឯកឧត្តម ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការនិងដឹកជញ្ជូន បានឱ្យដឹងនៅថ្ងៃទី១៧ ខែធ្នូនេះថា រយៈពេល ៦ថ្ងៃ(គិតត្រឹមថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤) ក្រុមការងារបច្ចេកទេសអន្តរក្រសួង កំពុងបន្តកិច្ចខិតខំប្រឹងប្រែងបំពេញការងារយ៉ាងយកចិត្តទុកដាក់ ក្នុងការកំណត់និយាមកា និងបោះបង្គោលព្រំដីតាមបណ្តោយព្រែកជីកហ្វូណនតេជោសម្រាប់កំណាត់ទី១ ដែលមានប្រវែង ២១ គីឡូម៉ែត្រ។ អ្នកនាំពាក្យដដែលបញ្ជាក់ថា ក្រុមការងារបច្ចេកទេសសម្រេចការកំណត់និយាមកា និងបោះបង្គោលទាំងអស់សរុប៩៦ចំណុចនៃចំណុចដែលគ្រោង១៤២ ដែលស្មើនឹងជាង ៦៧ភាគរយ នៃតម្រាយផ្លូវទឹកកំណាត់ទី១ ដែលមានប្រវែង ២១ គីឡូម៉ែត្រ។ គួររំលឹកថា ការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោជាប្រវត្តិសាស្រ្តនេះបានប្រារព្ធបើកជាផ្លូវការកាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា។ ព្រែកជីកហ្វូណនតេជោ មានប្រវែងប្រមាណ ១៨០គីឡូម៉ែត្រចាប់ផ្តើមពីព្រែកតាកែវនៃទន្លេមេគង្គ ឆ្លងកាត់តាមព្រែកតាឯកនៃទន្លេបាសាក់ រួចចូលតាមព្រែកតាហ៊ីងនៃទន្លេបាសាក់ស្រុកកោះធំ និងបន្តរហូតដល់សមុទ្រខេត្តកែប ដោយឆ្លងកាត់ខេត្តចំនួនបួនរួមមាន៖ ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពត…
-
រោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី តម្លៃរាប់លានដុល្លារ លើផ្ទៃដី២០ហិចតា នៅខេត្តកំពង់ធំ ចាប់ផ្តើមបើកការដ្ឋានសាងសង់ជាផ្លូវការ

(កំពង់ធំ)៖ រោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីតម្លៃរាប លានដុល្លារ ត្រូវបានបញ្ចុះបឋមសិលាសាងសង់ ដើម្បីបង្កើនកែច្នៃគ្រាប់ចន្ទី សម្រាប់ផ្គត់ផ្គង់ក្នុងស្រុក និងនាំចេញទៅកាន់ទីផ្សារអន្តរជាតិ ដែលជាការវិនិយោគដោយក្រុមហ៊ុន យូនីក ណូប៊ល ត្រេតឌីង ឯ.ក និងអភិវឌ្ឍន៍គម្រោងវិនិយោគដោយ សមាគមវិនិយោគិន នវានុវត្តន៍ និងអភិវឌ្ឍន៍ (IDI) ។ គម្រោងវិនិយោគនេះ នឹងដាក់ស្នើជាគម្រោង QIP ថ្នាក់ខេត្ត ក្រោមការផ្តល់គោលការណ៍នាំរបស់ឯកឧត្តមអភិបាលខេត្តកំពង់ធំ ។ ពិធីបញ្ចុះបឋមសិលាសាងសង់រោងចក្រនេះ បានធ្វើឡើងក្រោមវត្តមានឯកឧត្តម ស៊ុម សុខម្ពូ រដ្ឋលេខាធិការ នៃរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន និងជាទីប្រឹក្សាជាន់ខ្ពស់របស់ សមាគម វិនិយោគិន នវានុវត្តន៍ និងអភិវឌ្ឍន៍ (IDI) តំណាងឲ្យ បណ្ឌិត ហោ សេរីវឌ្ឍន៍ ប្រធានក្រុមប្រឹក្សាភិបាល ឯកឧត្តម ជា វ៉ាន់ចាន់ អភិបាលរងខេត្ត តំណាង ឯកឧត្តម នួន ផារ័ត្ន អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ លោក ចាប សុភ័គ អគ្គលេខាធិការ (IDI…
-
ស្ពានប្រដឺសឬស្សីកោះប៉ែនដ៏ល្បីល្បាញរបស់ប្រទេសកម្ពុជា នឹងដាក់ឲ្យដំណើរការនៅថ្ងៃទី16ខែធ្នូឆ្នាំ2024តទៅ

(ខេត្តកំពង់ចាម)៖ នៅព្រឹកថ្ងៃអាទិត្យ ទី១៤ ខែធ្នូឆ្នាំ ២០២៤នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំក្រុមការងារ អញ្ជើញចុះពិនិត្យលក្ខណៈបច្ចេកទេស និងពន្លឿនការស្ថាបនាស្ពានប្រដឺសឬស្សី កោះប៉ែន ឆ្លងកាត់ទន្លេមេគង្គ ឆ្ពោះទៅកាន់រមណីយដ្ឋានធម្មជាតិ “ឆ្នេរខ្សាច់កោះប៉ែន” ក្នុងគោលបំណងទទួលភ្ញៀវទេសចរជាតិ-អន្តរជាតិមកទស្សនាកំសាន្ត ខេត្តកំពង់ចាម នាថ្ងៃឆ្លងឆ្នាំសកល ឆ្នាំ២០២៥ ខាងមុខនេះ។ បើតាម លោក ប៊ុន ដារ៉ា ប្រធានគ្រប់គ្រងរមណីយដ្ឋានឆ្នេរកោះប៉ែន បានឲ្យដឹងថា ស្ពានឬស្សីដែលកំពុងសាងសង់ឆ្លងកាត់ទន្លេ ចាប់ពីត្រើយមុខវត្តដីដុះ ក្នុងសង្កាត់វាលវង់ ក្រុងកំពង់ចាម មកដល់រមណីយដ្ឋានឆ្នេរកោះប៉ែន មានប្រវែងប្រមាណ ១,០០០ ម៉ែត្រ ទទឹង ២ ម៉ែត្រ ដែលបច្ចុប្បន្នសាងសង់បានជាង ៩៩%ហើយ ដោយដាក់ឱ្យដំណើរការនៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤៕ ដោយ ៖ លី ពៅ
-
ប្រតិភូសហគ្រិនសៀងហៃបង្ហាញការចាប់អារម្មណ៍ខ្លាំងចំពោះការវិនិយោគនៅកម្ពុជា

ភ្នំពេញ ៖ លោក Cui Jianhua ដែលជាប្រធានសភាពាណិជ្ជកម្មសៀងហៃ Rugao បានដឹកនាំសហគ្រិនប្រមាណ២០រូបនៅទីក្រុងសៀងហៃមកកាន់ប្រទេសកម្ពុជា ដើម្បីស្វែងយល់ និងពិនិត្យមើលការវិនិយោគ ក្នុងគោលបំណងចុះបញ្ជីនៅប្រទេសកម្ពុជា និងមានការចូលរួមចំណែករៀបចំដោយក្រុមហ៊ុន ខេមបូឌា ស៊ីឃ្យួរឹធី ម.ក។ គណៈប្រតិភូបានទៅទស្សនកិច្ចនៅវិមានសន្តិភាពកម្ពុជា គម្រោង Picasso City Garden Project របស់ក្រុមហ៊ុន Titan Stone Group និងក្រុមហ៊ុន ខេមបូឌា ស៊ីឃ្យួរឹធី ម.ក។ ឯកឧត្តម សុខ សារ៉ាវុធ រដ្ឋមន្ត្រីអមនាយករដ្ឋមន្ត្រី និងអនុប្រធានខុទ្ទកាល័យ ប្រធានក្រុមហ៊ុនការងាររបស់រដ្ឋមន្ត្រីទទួលបន្ទុក Tasks Force on Tax, Customs and Investment បានជួបជាមួយគណៈប្រតិភូសហគ្រិនដែលដឹកនាំដោយលោក Cui Jianhua នៅវិមានសន្តិភាពកម្ពុជា។ ឯកឧត្តម សុខ សារ៉ាវុធ បានសម្តែងការស្វាគមន៍ និងថ្លែងអំណរគុណចំពោះសភាពាណិជ្ជកម្មសៀងហៃ Rugao ដែលរៀបចំដំណើរទស្សនកិច្ចពិសេសមកកម្ពុជា សម្រាប់ការចុះពិនិត្យការវិនិយោគនៅនឹងកន្លែង និងបានណែនាំពីអត្ថប្រយោជន៍នៃការវិនិយោគនៅកម្ពុជាដល់ក្រុមអធិការកិច្ច។…
-
ធនាគារ វីង បើកសម្ពោធសាខាថ្មីនៅក្រុងពោធិ៍សាត់ ដើម្បីពង្រីកសេវាកម្មធនាគារឱ្យកាន់តែទូលំទូលាយទៅដល់អតិថិជន

ពោធិ៍សាត់ ៖ ធនាគារ វីង (ខេមបូឌា) ម.ក ដែលជាធនាគារឌីជីថល មានការរីកចម្រើនយ៉ាងឆាប់រហ័សមួយនៅកម្ពុជា បានបើកសម្ពោធសាខាថ្មីនៅក្រុងពោធិ៍សាត់ ដើម្បីពង្រីកបេសកកម្មរបស់ខ្លួនបន្ថែមទៀត ក្នុងការផ្តល់នូវដំណោះស្រាយធនាគារដែលមានភាពច្នៃប្រឌិត និងងាយស្រួលប្រើប្រាស់ទៅដល់សហគមន៍នៅទូទាំងប្រទេសកម្ពុជា ។ សាខាថ្មីនេះ មានទីតាំងស្ថិតនៅចំកណ្តាលក្រុងពោធិ៍សាត់ ដែលផ្តល់នូវសេវាកម្មធនាគារពេញលេញដើម្បីបំពេញតម្រូវការហិរញ្ញវត្ថុទៅដល់អតិថិជនទូទៅ ម្ចាស់អាជីវកម្ម និងប្រជាជនក្នុងសហគមន៍ទាំងមូលតែម្តង ។ ពិធីនេះប្រព្រឹត្តទៅយ៉ាងអធិកអធមក្រោមវត្តមានឥស្សរជនជាច្រើនរូបរួមមាន ៖ ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តពោធិ៍សាត់ ឯកឧត្តម ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ និងលោក សេង ផល្លា នាយកសាខាធនាគារជាតិនៃកម្ពុជា ខេត្តពោធិ៍សាត់ តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិត ជា សិរី អគ្គទេសាភិបាលធនាគារ ជាតិនៃកម្ពុជា នាព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤ ។ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាល ធនាគារ វីង និងជាអគ្គនាយកក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប លោកជំទាវ…
-
ព្រឹត្តិការណ៍ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា រយៈពេលបួនថ្ងៃ នឹងចាប់ផ្តើមនៅថ្ងៃសុក្រនេះ

“ព្រឹត្តិការណ៍ពិព័រណ៍ពាណិជ្ជកម្មកម្ពុជាឆ្នាំ២០២៤” ក្រោមមូលបទ៖ “យុគសម័យថ្មីនៃពាណិជ្ជកម្ម”(Trade Renaissance) នឹងប្រារព្ធរយៈពេលបួនថ្ងៃចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤ នៅសាលសន្និបាត ភីអេច ហ្គ្រេនហល បុរីប៉េងហួត បឹងស្នោ រាជធានីភ្នំពេញ។សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងផ្ដល់កិត្តិយសអញ្ជើញចូលរួមជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបើកសម្ពោធជាផ្លូវការនៅព្រឹកថ្ងៃទី១៣ ខែធ្នូ ។សូមជម្រាបថា ព្រឹត្តិការណ៍”ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា” គឺជាការប្តូរឈ្មោះពី”ពិព័រណ៍ផលិតផលខ្មែរ និងទំនិញនាំចេញ-នាំចូល”ដែលក្រសួងពាណិជ្ជកម្មបានប្រារព្ធចាំចាប់តាំងពីឆ្នាំ២០០៦ មក។ ខណៈជំរុញវឌ្ឍនភាពការងាររៀបចំពិព័រណ៍ដ៏ធំនេះកាលពីថ្ងៃទី១០ ខែធ្នូនៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មបានអញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយអំពីនីតិវិធីក្នុងការចូលរួម«ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា»(CTE)។ក្នុងកិច្ចប្រជុំផ្សព្វផ្សាយបានបង្ហាញពីកាលវិភាគ បញ្ញត្តិ និងបទបញ្ជាផ្ទៃក្នុងនៃការចូលរួម «ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា»(CTE) និងមានការលើកឡើងជាសំណួរផ្សេងៗពីបងប្អូនពាណិជ្ជករ/អាជីវករ អំពីការរៀបចំស្តង់ ការផ្សព្វផ្សាយ ការលក់ និងការស្វែងរកដៃគូអាជីវកម្មក្នុងអំឡុងពេលពិព័រណ៍។ ក្រសួងពាណិជ្ជកម្មបានបរិយាយថា ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា២០២៤ក្រោមមូលបទ”យុគសម័យនៃពាណិជ្ជកម្ម” គឺដើម្បីលើកកម្ពស់សកម្មភាពពាណិជ្ជកម្មនិង វិនិយោគ ផ្សារភ្ជាប់ទំនាក់ទំនងពាណិជ្ជកម្មអន្តរជាតិ។ កម្មវិធីនេះនឹងមានរៀបចំស្តង់តាំងបង្ហាញផលិតផល និងសេវាកម្មជាច្រើនប្រភេទ រួមមាន៖ ផលិតផលសក្តានុពលកម្ពុជា ផលិតផលសម្គាល់ភូមិសាស្ត្រទំនិញ ផលិតផលឧស្សាហកម្ម សេវាកម្ម ធនាគារ និងវិនិយោគ ព្រមទាំងមានកម្មវិធីអមសំខាន់ៗដូចជា វេទិកាពាណិជ្ជកម្មឌីជីថល…
-
ប្រជាកសិករ ចិញ្ចឹមសត្វទាយកពង នៅស្រុកស្វាយជ្រំ រីករាយ ដោយសារពងទាមានទីផ្សារបានតម្លៃសមរម្យ មានអ្នកប្រមូលទិញដល់ទ្រុងចិញ្ចឹម

(ខេត្តស្វាយរៀង)៖ កសិករចិញ្ចឹមទា រស់នៅភូមិស្វាយធំ ឃុំស្វាយធំ ស្រុកស្វាយជ្រំ បានឲ្យដឹងថា គាត់ចិញ្ចឹមសត្វទាយកពងចំនួន ១,៤០០ក្បាល ដោយចិញ្ចឹមបន្លាស់ទី រយៈពេល ៩ខែមកហើយ គឺនៅពេលណាមានគេ ច្រូតស្រូវ ត្រូវដឹកទាតាមរថយន្ត យកទៅឲ្យទា រើសគួស្រូវជាចំណីស៊ី និងត្រូវរកស្រែដែលមានទឹក ឲ្យទារកចំណីដូចជាត្រីក្តាមឬខ្យងខ្ចៅ ជាចំណី ហើយនៅពេលល្ងាចក៏មានបន្ថែមចំណីគ្រាប់ផងដែរ។ កសិករដដែលបានបន្តថា ក្នុងទា ១,៤០០ក្បាលនេះ គឺបានចាប់ផ្តើមពង ពីអំឡុងអាយុ ៦ខែ ទៅ៩ខែ ពងជាមធ្យមបាន ៦០០ទៅ ៩០០ពង ក្នុង ១យប់ ហើយ ១០គ្រាប់បានតម្លៃ ៣៥០០រៀល ដូច្នេះអាចរកចំណូលបានល្អប្រសើរ បើសត្វទា មិនមានជម្ងឺ ។ ការចិញ្ចឹមទា បានជោគជ័យ គឺត្រូវចិញ្ចឹមប្រដេញគ្នា ជាពិសេសពេលសត្វទា ពេញវ័យពងចំពេលខែច្រូតស្រូវរដូវវស្សា សត្វទាសំបូរចំណី យើងគៀងឲ្យទាចុះរកស៊ីចំណីធម្មជាតិ សត្វទាពងច្រើន មិនប្រើចំណីទិញគេច្រើនគ្រាន់តែឲ្យចំណីស្រូវ កន្ទក់ឬចំណីគ្រាប់បន្តិចបន្តួច ប្រើប្រាស់ថវិកាតិចតួច បើរដូវប្រាំង មានការពិបាករកចំណីបន្តិច គឺត្រូវដឹកទាតាមរថយន្តដើររក ស្រែប្រាំងគេទើបតែច្រូតនិងរកស្រែដែលមានទឹក និងប្រឡាយទឹកសម្រាប់ទារកចំណីនិងទឹកហែលលេងផង…