Category: វិទ្យុសំលេងយុវជន (VOY – FM 97MHz)

  • ក្រសួងរៀបចំដែនដី ប្រជុំពិភាក្សាជាមួយធនាគារជាតិ ស្ថាប័នធនាគារ និងហិរញ្ញវត្ថុ ភាគីពាក់ព័ន្ធ អំពីប្រាក់កម្ចីដែលមានការប្រាក់សមរម្យ ក្នុងគោលដៅផ្ដល់លទ្ធភាពឱ្យប្រជាពលរដ្ឋទទួលបានផ្ទះសម្បែងរស់នៅសមរម្យ

    ក្រសួងរៀបចំដែនដី ប្រជុំពិភាក្សាជាមួយធនាគារជាតិ ស្ថាប័នធនាគារ និងហិរញ្ញវត្ថុ ភាគីពាក់ព័ន្ធ អំពីប្រាក់កម្ចីដែលមានការប្រាក់សមរម្យ ក្នុងគោលដៅផ្ដល់លទ្ធភាពឱ្យប្រជាពលរដ្ឋទទួលបានផ្ទះសម្បែងរស់នៅសមរម្យ

    (ភ្នំពេញ)៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបើកកិច្ចប្រជុំ និងពិភាក្សាជាមួយធនាគារជាតិ ស្ថាប័នធនាគារ និងភាគីពាក់ព័ន្ធ ក្នុងគោល​បំណងដើម្បីពិភាក្សាការងារទាក់ទិនទៅនឹងប្រាក់កម្ចីរបស់អ្នកអភិវឌ្ឍន៍លំនៅឋាននិងអតិថិជន ដោយស្វះស្វែងរកការសម្របសម្រួល និងរៀបចំនីតិវិធី​ឯកភាពក្នុងការផ្តល់លទ្ធភាពអោយក្រុមហ៊ុនអភិវឌ្ឍលំនៅឋាន និងទិញលំ​នៅឋាន ទទួលបានកម្ចីមានការប្រាក់សមរម្យទទួលយកបាន ដែលអត្រាការ​ប្រាក់ថ្មី នឹងផ្តល់អោយអតិថិជនក៏ដូចជាស្ថាប័នហិរញ្ញវត្ថុ បន្តដំណើរការ​ទូទាត់​កាន់តែមានសុវត្ថិភាព និងងាយស្រួល ។ ទន្ទឹមនេះក៏ដើម្បីស្តាប់ និងពិភាក្សាស៊ីជម្រៅជាមួយស្ថាប័នធនាគារ ហិរញ្ញវត្ថុ និង ភាគីពាក់ព័ន្ធ ដើម្បីអនុវត្តបានជោគជ័យនូវគោលនយោបាយនេះ សំដៅ​ផ្តល់លទ្ធភាពអោយ ប្រជាពលរដ្ឋកម្ពុជាគ្រប់រូប ទទួលបានផ្ទះសម្បែង​សមរម្យ​សម្រាប់រស់នៅផងដែរ ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងកិច្ចប្រជុំជាមួយក្រុមការងារផ្នែកសំណង់​និងអចលនទ្រព្យ ផ្នែកឯកជន “ក្រុម ឌ” វិស័យធនាគារនិងហិរញ្ញវត្ថុ នាថ្ងៃទី ៣ ខែមករា ឆ្នាំ ២០២៥ បានលើកឡើងថា មុននឹងដើរមកដល់ជំហាននេះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានអនុវត្តការងារចំនួន៦ ក្នុងរយៈពេលមួយឆ្នាំកន្លះកន្លងមកនេះ ហើយយើងអាចដោះស្រាយបញ្ហា​ដល់​កម្រិតមួយដែលអាចនិយាយបានថាយើងបានបង្កើត​បរិយាកាស​គ្មានវិវាទនៅក្នុងព្រះរាជាណាចក្រកម្ពុជា ក្នុងនោះការងារចុះបញ្ជីដីធ្លីមកដល់​ពេលនេះបានចុះបញ្ជីដីចំនួន ៣លាន៦សែនក្បាលដី និងនៅសល់​ប្រមាណ​មួយលានក្បាលដីទៀតប៉ុណ្ណោះនឹងបញ្ចប់ការចុះបញ្ជីដីធ្លីជាស្ថាពរ…

  • អ្នកជំនាញសេដ្ឋកិច្ច ៖ តួលេខប្រាក់ឈ្នួលអប្បបរមាឆ្នាំ២០២៥ ចំនួន ២០៨ដុល្លារ ធ្វើឱ្យកម្ពុជានៅតែរក្សាខ្លួនចូលរួមប្រកួតប្រជែងការទាក់​ទាញការវិនិយោគ

    អ្នកជំនាញសេដ្ឋកិច្ច ៖ តួលេខប្រាក់ឈ្នួលអប្បបរមាឆ្នាំ២០២៥ ចំនួន ២០៨ដុល្លារ ធ្វើឱ្យកម្ពុជានៅតែរក្សាខ្លួនចូលរួមប្រកួតប្រជែងការទាក់​ទាញការវិនិយោគ

    (ភ្នំពេញ)៖ តួលេខប្រាក់ឈ្នួលអប្បបរមាចំនួន ២០៨ដុល្លារ សម្រាប់កម្មករ​និយោជិតនៃវិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និង ផលិតផលធ្វើ​ដំណើរ និងកាបូប ត្រូវអនុវត្តចាប់ពីខែមករា ឆ្នាំ២០២៥ នេះតទៅហើយ។ ទន្ទឹមនេះ លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ច នៃរាជបណ្ឌិត្យ​សភា​កម្ពុជា​មើលឃើញថា ប្រាក់ឈ្នួលអប្បបរមាឆ្នាំ២០២៥ គឺមានលក្ខណៈ​សមសម្យ ហើយស្ថិតនៅក្នុងស្ថានភាពប្រកួតប្រជែងលើទីផ្សារអន្តរជាតិ។ លោកបណ្ឌិត គី សេរីវឌ្ឍន៍ បានពន្យល់ថាប្រាក់ឈ្នួលអប្បបរមា ឆ្នាំ២០២៥ គឺត្រូវទៅនឹងស្ថានភាពសេដ្ឋកិច្ចសកល និងស្ថានភាពវិនិយោគិននៅកម្ពុជា ត្រង់ថាតួលេខចំនួន ២០៨ ដុល្លារនេះជាតួលេខដែលធ្វើឱ្យកម្ពុជា​នៅតែ​រក្សា​ខ្លួនចូលរួមប្រកួតប្រជែងការទាក់ទាញការវិនិយោគជាមួយបណ្តាប្រទេសដែលមានកម្រិតឧស្សាហកម្មដូចកម្ពុជា។ ត្រង់ចំណុចនេះមានន័យថា តួលេខ​ប្រាក់ឈ្នួលអប្បបរមានេះគឺមិនខ្ពស់ដាច់ពេក មិនទាបពេក បើធៀបនឹង​បណ្តាប្រទេសទាំងនោះ។ លោកបណ្ឌិតមើលឃើញថា ស្ថិតនៅក្នុងស្ថានភាពសេដ្ឋកិច្ចបច្ចុប្បន្ន ការរក្សា​គោលនយោបាយដំឡើងប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្ពុជា គឺជាជំហរ​បង្ហាញ​ពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជាដល់កម្មករនិយោជិត ក៏ប៉ុន្តែផ្ទុយមកវិញប្រសិនបើនៅក្នុងរបត់មួយតួលេខហក់ខ្ពស់ពេក មិន​សមា​មាត្រ​ទៅនឹងផលិតភាពក្នុងស្រុកនោះ វានឹងធ្វើឱ្យកម្ពុជាបាត់បង់ការប្រកួត​ប្រជែង និងធ្វើឱ្យប៉ះពាល់ដល់លំហូរវិនិយោគិនពីបរទេសទៅវិញ។ តែបើទោះបីជាយ៉ាងណាក៏ដោយ លោកបណ្ឌិតវាយតម្លៃខ្ពស់ចំពោះ​រាជរដ្ឋាភិ​បាលដែលតែងតែគិតគូរដល់ជីវភាពរបស់កម្មករនិយោជិតនៅកម្ពុជាតាមរយៈការបង្កើតអត្ថប្រយោជន៍លើប្រាក់ឈ្នួល និងអត្ថប្រយោជន៍ផ្សេងៗទៀត។ អ្វីដែលកត់សម្គាល់នោះ គឺការផ្តោតលើផលិតភាពការងារ និងប្រាក់ឈ្នួល​របស់កម្មរកនិយោជិតក៏ជារឿងចាំបាច់ផងដែរ ដើម្បីធានាបាននូវការវិនិយោគ​មួយដែលមានស្ថេរភាព និងការប្រកួតប្រជែងខ្ពស់។ លោកសង្ឃឹមថា ផលិត​ភាពនៅកម្ពុជា និងកម្រិតការវិនិយោគ និងមានភាពកាន់តែប្រសើរឡើង​ថែម​ទៀត…

  • កម្មករនិយោជិតសប្បាយចិត្ត និងអរគុណរាជរដ្ឋាភិបាលក្នុងការអនុវត្ត​ប្រាក់​ឈ្នួល​ថ្មីសម្រាប់ឆ្នាំ២០២៥ ចាប់ពីខែមករា នេះតទៅ

    កម្មករនិយោជិតសប្បាយចិត្ត និងអរគុណរាជរដ្ឋាភិបាលក្នុងការអនុវត្ត​ប្រាក់​ឈ្នួល​ថ្មីសម្រាប់ឆ្នាំ២០២៥ ចាប់ពីខែមករា នេះតទៅ

    (ភ្នំពេញ)៖ កម្មករនិយោជិតសប្បាយចិត្តនៅពេលប្រាក់ឈ្នូលអប្បបរមា​សម្រាប់ ឆ្នាំ២០២៥ បានចាប់ផ្តើមអនុវត្តចាប់ពីខែមករា ឆ្នាំ២០២៥ នេះត​ទៅ ហើយកម្មករនិយោជិតចាត់ទុកថាគោលនយោបាយ​ដំឡើង​ប្រាក់ឈ្នួល​ជា​រៀង​រាល់ឆ្នាំនេះបង្ហាញយ៉ាងច្បាស់ពីការយកចិត្តទុកដាក់ចំពោះ​សុខទុក្ខ​កម្មករនិយោជិតពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា។ កញ្ញា ហេង ផារី ជាកម្មករនិយោជិតនៅរោងចក្រ Marvel  Garment រាជធានី​ភ្នំពេញ បានគូសបញ្ជាក់ថា ប្រាក់ឈ្នួលអប្បបរមាថ្មីសម្រាប់ឆ្នាំ​២០២៥ ចំនួន ២០៨ដុល្លារ នេះមានសារសំខាន់ណាស់សម្រាប់ជីវភាព​របស់កម្មករនិយោជិត ត្បិតឡើងមិនច្រើនពេក តែតួលេខនេះអាចទទួលយក​បាន ហើយវានឹងក្លាយជាចំណូលប្រចាំខែថ្មីបន្ថែមទៀតសម្រាប់ផ្គត់ផ្គង់​គ្រួ​សារ​របស់ខ្លួន បន្ថែមពីលើអត្ថប្រយោជន៍ផ្សេងៗទៀតដែលកំពុង​ទទួល​បានស្រាប់។ កម្មការិនីរូបនេះសប្បាយចិត្តនៅពេលដែលប្រាក់ឈ្នួលថ្មី នឹងចាប់ផ្តើមអនុវត្ត​ចាប់​ពី​ខែមករា ឆ្នាំ២០២៥ នេះតទៅ ហើយថ្លែងអំណរអរគុណដល់ប្រមុខរាជ​រដ្ឋាភិបាលកម្ពុជា ដែលតែងដំឡើងប្រាក់ឈ្នួលជូនដល់កម្មករនិយោជិត​ជា​រៀង​រាល់ឆ្នាំ បើទោះបីស្ថិតនៅក្នុងកាលៈទេសៈណាក៏ដោយ ដែលទាំងនេះ​បង្ហាញ​ឃើញយ៉ាងច្បាស់ពីការគិតគូរសុខទុក្ខរបស់កម្មករនិយោជិតពី​សំ​ណាក់រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី។ កញ្ញា សោម ស៊ីថូ ជាកម្មករនិយោជិតមកពីរាជធានីភ្នំពេញ អរគុណរាជរដ្ឋាភិ​បាល​កម្ពុជាសម្រាប់កាដូឆ្នាំថ្មី ២០២៥ តាមរយៈការអនុវត្តនូវប្រាក់ឈ្នួល​អប្បបរ​មាសម្រាប់ឆ្នាំ២០២៥ ចាប់ពីខែមករា នេះតទៅ។ ប្រាក់ឈ្នួលថ្មី​នឹង​ក្លាយជាបង្អែកថ្មីមួយទៀតសម្រាប់កម្មករនិយោជិត ហើយវានឹងចូលរួមចំ​ណែកយ៉ាងសំខាន់ក្នុងជីវភាពរបស់បងប្អូនកម្មករនិយោជិតនៅកម្ពុជា។ កញ្ញាមើលឃើញថា កត្តាសន្តិភាពទើបធ្វើអោយរាជរដ្ឋាភិបាលកម្ពុជាអាច​ដំឡើងប្រាក់ឈ្នួលបានយ៉ាងទៀតទាត់ ត្បិតឡើងមិនច្រើនលើសលុប តែ​តួលេខមួយនេះអាចទទួលយកបាន ហើយកម្មករសប្បាយចិត្ត។ រាជរដ្ឋាភិ​បាល​ក​ម្ពុជាតែងតែគិតគូរពីសុខទុក្ខដល់បងប្អូនកម្មករនិយោជិត​ជានិច្ច​ចាប់តាំងពីក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន តមកដល់សម្តេចមហាបវរធិបតី…

  • ត្រី ប្រហុក នឹងចាប់ផ្តើមត្រូវម្តងទៀតចាប់ពីថ្ងៃទី២-១០ ខែមករា ឆ្នាំ ២០២៥

    ត្រី ប្រហុក នឹងចាប់ផ្តើមត្រូវម្តងទៀតចាប់ពីថ្ងៃទី២-១០ ខែមករា ឆ្នាំ ២០២៥

    (ភ្នំពេញ)៖ រដ្ឋបាលជលផល បានចេញសេចក្តីជូនដំណឹងមួយ ដោយអំពាវនាវដល់ប្រជាពលរដ្ឋ ដែលចង់ធ្វើប្រហុក ផ្អក ត្រីឆ្អើរ ឬទឹកត្រី គួររួសរាន់មកទិញត្រី ចាប់ពីថ្ងៃនេះដល់ថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥។ បើយោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលជលផលបានឱ្យដឹងនៅថ្ងៃទី ២ ខែ ធ្នូ ឆ្នាំ ២០២៥នេះថា៖ក្នុងរដូវនេសាទឆ្នាំ២០២៤-២០២៥ តាមការសង្កេត បន្ទាប់ពីខ្នើតខែ មិគសិរកន្លងមកនេះ ត្រីក៏បន្តបន្លាស់ទីចេញពីបឹងទន្លេសាប បឹង ស្ទឹង និងព្រែកនានា ចូលទន្លេសាប ទន្លេមេគង្គ និងទន្លេបាសាក់ ដែលអំណោយផលដល់ការធ្វើនេសាទបានត្រីច្រើន ជាពិសេសគន្លងដោយត្រីតាមដងទន្លេសាប នៅក្នុងភូមិសាស្ត្រខេត្តកណ្តាលនិងរាជធានីភ្នំពេញ ចាប់ពីថ្ងៃព្រហស្បតិ៍ ៤កើត ដល់ថ្ងៃសុក្រ ១២កើត ខែបុស្ស ត្រូវនឹងថ្ងៃទី២ ដល់ថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥ ក្នុងករណីមេឃស្រឡះល្អ គ្មានភ្លៀងកក់ខែ ឬមិនទទួល រងឥទ្ធិពលព្យុះភ្លៀង ។ សេចក្តីជូនដំណឹងដដែលនេះបានបញ្ជាក់បន្ថែមថា ៖ សម្រាប់ បងប្អូនប្រជាពលរដ្ឋដែលមានបំណងធ្វើប្រហុក ផ្អក ត្រីឆ្អើរ ឬទឹកត្រី គួររួសរាន់អញ្ជើញមកទិញត្រី តាមពេលវេលានិងទីកន្លែងដូចមានក្នុងសេចក្តីជូនដំណឹងនេះ។ ទន្ទឹមនេះរដ្ឋបាលជលផលបានសំណូមពរដល់អាជ្ញាធរមូលដ្ឋានឬសមត្ថកិច្ចពាក់ព័ន្ធ…

  • ធនាគារជាតិនៃកម្ពុជា ជូនដំណឹង ស្ដីពីការទប់ស្កាត់ ការប្រើប្រាស់ក្រដាស​ប្រាក់ដុល្លារក្លែងក្លាយ

    ធនាគារជាតិនៃកម្ពុជា ជូនដំណឹង ស្ដីពីការទប់ស្កាត់ ការប្រើប្រាស់ក្រដាស​ប្រាក់ដុល្លារក្លែងក្លាយ

    (ភ្នំពេញ)៖ ធនាគារជាតិនៃកម្ពុជា បានដល់ស្នើដល់ គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ដកហូតក្រដាសប្រាក់ដុល្លារអាមេរិក ក្លែងក្លាយ ពីអតិថិជនដោយគ្មានសំណង រួចបញ្ជូន ទៅភ្នាក់ងារសម្ងាត់អាមេរិក ដើម្បីភ្នាក់ងារសម្ងាត់អាមេរិក ស៊ើបអង្កេតបន្ត ។ នៅក្នុងសេចក្ដីដំណឹង ស្ដីពី ការទប់ស្កាត់ ការប្រើប្រាស់ក្រដាសប្រាក់​ដុល្លារ​ក្លែងក្លាយ ដែលទើបប្រកាសផ្សព្វផ្សាយនៅថ្ងៃទី០២ ខែមករា ឆ្នាំ២០២៥ ធនាគារជាតិនៃកម្ពុជា សូមជម្រាបជូន គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ និង​សាធារណជន ឱ្យបានជ្រាបថា ទន្ទឹមនឹងការចរាចរក្រដាសប្រាក់​ដុល្លារអា​មេរិក នៅក្នុងប្រទេសកម្ពុជា ក្រដាសប្រាក់ដុល្លារ អាមេរិកក្លែងក្លាយ ក៏កំពុងត្រូវបានចរាចរផងដែរ។ ក្នុងគោលបំណងរួមចំណែកទប់ស្កាត់ ការចរាចរ ក្រដាសប្រាក់ដុល្លារ​អាមេរិក​ក្លែងក្លាយ និងតាមសំណើ របស់ភ្នាក់ងារសម្ងាត់អាមេរិក ធនាគារជាតិ នៃ​កម្ពុជា ស្នើ៖ ១. គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុដ កហូតក្រដាស ប្រាក់ដុល្លារអាមេរិក​ក្លែងក្លាយ ពីអតិថិជនដោយ គ្មានសំណង រួចបញ្ជូនទៅភ្នាក់ងារ​សម្ងាត់​អាមេរិក ជាមួយនឹងរបាយការណ៍ដូចមានភ្ជាប់ក្នុងឧបសម្ព័ន្ធ ដើម្បីភ្នាក់​ងារសម្ងាត់អាមេរិកស៊ើបអង្កេតបន្ត ។ ២. គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ រក្សាទុកព័ត៌មាន អំពីអត្តសញ្ញាណអតិ​ថិ​ជន ដែលចរាចរក្រដាស ប្រាក់ដុល្លារអាមេរិកក្លែងក្លាយ ហើយផ្តល់ព័ត៌មាន…

  • កម្ពុជា-ចិន បានចាប់ផ្ដើមបើកជើងហោះហើរឡើងវិញ ពីទីក្រុងស៊ីអាន មកកាន់ទីក្រុងភ្នំពេញ

    កម្ពុជា-ចិន បានចាប់ផ្ដើមបើកជើងហោះហើរឡើងវិញ ពីទីក្រុងស៊ីអាន មកកាន់ទីក្រុងភ្នំពេញ

    ភ្នំពេញ៖នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤នេះ កម្ពុជា-ចិន បានចាប់ផ្ដើម​បើក​ជើងហោះហើរឡើងវិញ ពីទីក្រុងស៊ីអាន (Xi’an) មកកាន់ទីក្រុង​ភ្នំពេញដោយក្រុមហ៊ុនអាកាសចរណ៍ Spring Airlines ។ ជើងដំបូងនៃការហោះហើរត្រង់ឡើងវិញ​នេះ​នៅអាកាសយាន​ដ្ឋានអន្ដរជាតិភ្នំពេញ ភ្ញៀវទេសចរចំនួន ១២២នាក់​ត្រូវបាន​ទទួលស្វាគមន៍ដោយមានការចូលរួម ពីឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍, ឯកឧត្ដមបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល និងឯកឧត្ដម វ៉ាង វិនពីន(Wang Wenbin) ឯកអគ្គរដ្ឋទូតចិន​ប្រចាំកម្ពុជា។ ទំនាក់ទំនង កម្ពុជា-ចិន ជាពិសេសភ្ញៀវទេសចរចិន មានការកើនឡើង ដោយសារអ្នកធ្វើដំណើរ, ជើងហោះហើរ និងក្រុមហ៊ុន​អាកាសចរណ៍​ចិន បានពង្រីកជើងហោះហើរ ។ អ្នកធ្វើដំណើរ តាមជើងហោះហើរ គិតត្រឹមឆ្នាំ២០២៤ មានប្រមាណ៥.៦លាននាក់ ហើយរំពឹងថា នៅឆ្នាំ២០២៥ ចំនួនអ្នកធ្វើដំណើរ តាមជើងហោះហើរ មានការកើនឡើង លើស៧លាននាក់ នៅក្នុងមួយឆ្នាំ៕ ដោយ៖ម៉ាដេប៉ូ

  • កម្មករនិយោជិត និងនិយោជក ៖ ប្រសិនបើគ្មានសន្តិភាព នោះក៏គ្មានការវិនិយោគបរទេសចូលមកកម្ពុជា និងការងាររាប់លានកន្លែងដល់ពលរដ្ឋនោះដែរ

    កម្មករនិយោជិត និងនិយោជក ៖ ប្រសិនបើគ្មានសន្តិភាព នោះក៏គ្មានការវិនិយោគបរទេសចូលមកកម្ពុជា និងការងាររាប់លានកន្លែងដល់ពលរដ្ឋនោះដែរ

    (ភ្នំពេញ)៖ កម្មករនិយោជិត និងនិយោជក បានលើកឡើងថា សន្តិភាពនៅកម្ពុជាបាននាំមកនូវឱកាសការងារដល់ពលរដ្ឋកម្ពុជា សន្តិភាពបាននាំមកនូវការវិនិយោពីបរទេសចូលមកកម្ពុជា សន្តិភាពនាំមកនូវការអភិវឌ្ឍ និងវឌ្ឍនភាពសង្គម។ ប្រសិនបើគ្មានសន្តិភាពទេ នោះក៏គ្មានការងាររាប់លានកន្លែង រួមទាំងការវិនិយោគបរទេសចូលមកកម្ពុជានោះដែរ។ ការលើកឡើងរបស់កម្មករនិយោជិត និងនិយោជកបែបនេះ គឺអំឡុងពេលដែលប្រជាជាតិកម្ពុជាទាំងមូលបាននាំគ្នាប្រារព្ធពិធីអបអរសាទរ «ទិវាសន្តិភាពនៅកម្ពុជា» ខួបលើកទី២៦ (២៩ ធ្នូ ១៩៩៨-២៩ ធ្នូ ២០២៤) សម្រាប់ការអនុវត្តប្រកបដោយភាពជោគជ័យនូវនយោបាយឈ្នះ-ឈ្នះ ដែលដាក់ចេញដោយសម្តេចតេជោ ហ៊ុន សែន ក្នុងការបញ្ចប់សង្គ្រាមស៊ីវិលនៅក្នុងប្រទេសកម្ពុជា នាំមកនូវសុខសន្តិភាព និងការអភិវឌ្ឍពេញផ្ទៃប្រទេស។ កញ្ញា សោម ស៊ីថូ ជាកម្មកររោងចក្រមកពីរាជធានីភ្នំពេញលើកឡើងថា ខ្លួនមានសេចក្តីរីករាយយ៉ាងខ្លាំងនៅពេលបានចូលរួមកម្មវិធីអបអរសាទរ«ទិវាសន្តិភាពនៅកម្ពុជា» ដែលជាថ្ងៃដ៏មានតម្លៃឥតកាត់ថ្លៃបានសម្រាប់ប្រជាជាតិកម្ពុជាទាំងមូល។ សន្តិភាពបានផ្តល់អ្វីៗគ្រប់បែបយ៉ាងដល់ពលរដ្ឋកម្ពុជា ជាពិសេសការអភិវឌ្ឍ និងវឌ្ឍនភាពសង្គមដូចពេលបច្ចុប្បន្ន។កញ្ញាមើលឃើញថា សម្រាប់កម្មករនិយោជិត សន្តិភាពមាននៅគ្រប់ទីកន្លែងនៅកម្ពុជា ក្នុងនោះនៅកន្លែងធ្វើការរបស់ខ្លួនក៏មានសន្តិភាពផងដែរ ពោលគឺការធ្វើការងារមួយប្រកបដោយភាពសុខដុមនីយកម្ម ភាពរីករាយ គ្មានជម្លោះ ទំនាក់ទំនងដូចបងប្អូនរវាងនិយោជិត និងនិយោជក។ ការដោះស្រាយបញ្ហាបន្តិចបន្តួចនៅក្នុងរោងចក្រប្រកបដោយសន្តិវិធីដូចគ្រួសារតែមួយ។ កញ្ញាបន្ថែមថា កត្តាសន្តិភាពដែលរកបានដោយលំបាកពីប្រមុខថ្នាក់ដឹកនាំនៃគណបក្សប្រជាជនកម្ពុជា ធ្វើឱ្យសង្គមជាតិមានឱកាសក្នុងការអភិវឌ្ឍ បង្កើតឱកាសការងាររាប់លានកន្លែងដល់ពលរដ្ឋកម្ពុជា និងកម្មករនិយោជិត។ ភាពសុខសាន្តរបស់ពលរដ្ឋកម្ពុជានេះហើយ គឺបានមកពីកត្តាសន្តិភាព សន្តិភាពពាំនាំមកនូវស្នាមញញឹមដល់ពលរដ្ឋគ្រប់រូប ក៏ដូចជាកម្មករនិយោជិតនៅទូទាំងប្រទេស។…

  • កម្ពុជា-ជប៉ុន រួមគ្នាលើកកម្ពស់ការបញ្ជូន និងការទទួលយកកម្មសិក្សាការី និងពលករខ្មែរ

    កម្ពុជា-ជប៉ុន រួមគ្នាលើកកម្ពស់ការបញ្ជូន និងការទទួលយកកម្មសិក្សាការី និងពលករខ្មែរ

    (ភ្នំពេញ)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងរដ្ឋបាលខេត្តមីយ៉ាហ្កិ ប្រទេសជប៉ុន បានចុះអនុស្សរណៈនៃកិច្ចសហប្រតិបត្តិការរួមគ្នា ស្តីពីការលើកកម្ពស់ការបញ្ជូន និងការទទួលយកកម្មសិក្សាការី និងពលករខ្មែរ ទៅធ្វើការនៅខេត្តមីយ៉ាហ្គិ កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤ ក្រោមអធិបតីភាព ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ, ឯកឧត្តម មឺរ៉ៃ យូស៊ិហ៊ិរ៉ុ (MURAI Yoshihiro) អភិបាលខេត្តមីយ៉ាហ្គិ និង ឯកឧត្តម អ៊ូអិណុ អាត់ស៊ូស៊ី (UENO Atsushi) ឯកអគ្គរាជទូតជប៉ុនប្រចាំប្រទេសកម្ពុជា។ អនុស្សរណៈនៃកិច្ចសហប្រតិបត្តិការ ដែលត្រូវបានរៀបចំឡើងនៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនេះ មានគោលបំណងបង្កើតនូវក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការ ក្នុងការជំរុញការបណ្តុះបណ្ដាល បញ្ជូន និងទទួលយកពលករខ្មែរទៅធ្វើការនៅខេត្តមីយ៉ាហ្គិ ប្រទេសជប៉ុន និងផ្តល់ការគាំពារកាន់តែល្អប្រសើរបន្ថែមទៀតដល់ពលករកម្ពុជាដែលកំពុងស្នាក់នៅ និងធ្វើការនៅក្នុងខេត្តមីយ៉ាហ្គិ។ ថ្លែងក្នុងពិធីនេះ ឯកឧត្តម ហេង សួរ សង្ឃឹមយ៉ាងមុតមាំថា អនុស្សរណៈនៃកិច្ចសហប្រតិបត្តិការរវាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងរដ្ឋបាលខេត្តមីយ៉ាហ្គិ ប្រទេសជប៉ុននាពេលនេះ នឹងបន្តរឹតចំណងសាមគ្គីភាពរវាងប្រទេសទាំងពីរ និងពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យការងារឱ្យកាន់តែល្អប្រសើរមួយកម្រិតទៀត ដើម្បីបង្កើនការបញ្ជូន និងការទទួលយកកម្មសិក្សាការី…

  • វិស័យធនាគារ បានចូលរួមអភិវឌ្ឍន៍សេដ្ចកិច្ចយ៉ាងធំធេង ក្នុងការផ្ដល់ឥណទានសម្រាប់ការអភិវឌ្ឍកំណើនសេដ្ឋកិច្ចកម្ពុជា

    វិស័យធនាគារ បានចូលរួមអភិវឌ្ឍន៍សេដ្ចកិច្ចយ៉ាងធំធេង ក្នុងការផ្ដល់ឥណទានសម្រាប់ការអភិវឌ្ឍកំណើនសេដ្ឋកិច្ចកម្ពុជា

    (ភ្នំពេញ)៖ ឧបនាយករដ្ឋមន្រ្តី ហង់ជួន ណារ៉ុន បានថ្លែងចាត់ទុកវិស័យធនាគារ បានចូលរួមអភិវឌ្ឍន៍សេដ្ចកិច្ចយ៉ាងធំធេង ក្នុងការផ្ដល់ឥណទានសម្រាប់ការអភិវឌ្ឍកំណើនសេដ្ឋកិច្ចកម្ពុជា ។ ឯកឧត្តម បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងដូច្នេះ ក្នុងឱកាសដែលធនាគារជាតិនៃកម្ពុជា បានសម្ពោធជាផ្លូវការ នៃការប្រែក្លាយមណ្ឌលសិក្សាបច្ចេកទេសធនាគារ ទៅជាវិទ្យាស្ថានសិក្សាបច្ចេកទេសធនាគារ និងសម្ពោធអគារអន្តេវាសិកដ្ឋាន នៃវិទ្យាស្ថានសិក្សាបច្ចេកទេសធនាគារ នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤ ដោយមានការអញ្ជើញចូលរួមពីលោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា ថ្នាក់ដឹកនាំធនាគារជាតិនៃកម្ពុជា និងក្រសួងអប់រំ យុវជន និងកីឡាជាច្រើនរូបទៀត ។ លោកជំទាវបណ្ឌិត ជា សិរី បានថ្លែងឲ្យដឹងថា ការប្រែក្លាយនៃមណ្ឌលសិក្សាទៅជាវិទ្យាស្ថាន និងការសាងសង់អគារ អន្តេវាសិកដ្ឋាននេះ គឺជាសមិទ្ធផលថ្មីមួយបន្ថែមទៀត របស់ធនាគារជាតិនៃកម្ពុជា ក្នុងការរួមចំណែក ដល់ការអភិវឌ្ឍធនធានមនុស្សរបស់កម្ពុជា ក៏ដូចជាវិស័យធនាគារ និងសេដ្ឋកិច្ចកម្ពុជាផងដែរ។ លោកជំទាវបណ្ឌិត បានជម្រាបជូនអំពីប្រវត្តិសង្ខេប និងការវិវត្តនៃមណ្ឌលសិក្សាបច្ចេកទេសធនាគារ ដែលត្រូវបានបង្កើតឡើង ដោយធនាគារជាតិនៃកម្ពុជានៅអំឡុងឆ្នាំ១៩៩៤។ ដំបូងឡើយមណ្ឌលសិក្សាមានទីតាំងស្ថិតនៅសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ…

  • ការបើកឱ្យហោះហើររបស់អាកាសយានដ្ឋានអន្តរជាតិតារាសាគរ ខេត្តកោះកុងនឹងជួយទាក់ទាញទាំងវិស័យទេសចរណ៍ និងអ្នកវិនិយោគ

    ការបើកឱ្យហោះហើររបស់អាកាសយានដ្ឋានអន្តរជាតិតារាសាគរ ខេត្តកោះកុងនឹងជួយទាក់ទាញទាំងវិស័យទេសចរណ៍ និងអ្នកវិនិយោគ

    (ភ្នំពេញ)៖ក្នុងការដាក់ឱ្យដំណើរការលើកដំបូងនៃអាកាសយានដ្ឋានដ៏ថ្មីស្រឡាង លើទឹកដី ខេត្ត កោះកុង គឺអាកាសយានដ្ឋានអន្តរជាតិតារាសាគរ ត្រូវបានគេរំពឹងថានឹងជួយដល់ទាំងវិស័យទេសចរណ៍ និងអ្នកវិនិយោគទុនបន្ថែមទៀតនៅលើទឹកដីដ៏ស្រស់ស្អាតរបស់កម្ពុជាមួយនេះ ។ ក្រោយការបើកឱ្យដំណើរការដឹកជញ្ជូនតាមផ្លូវអាកាសនេះដែរក៏ត្រូវបានគេសង្ឃឹមជឿជាក់ផងថានឹងអាចទទួលអ្នកដំណើរ ៧លាននាក់ និងទំនិញ ១ម៉ឺនតោនក្នុង ១ឆ្នាំ ហើយនិងបន្តកើនអ្នកដំណើរដល់ ២០លាននាក់ និងទំនិញ ៦ម៉ឺនតោនក្នុង១ឆ្នាំ ចាប់ពី ឆ្នាំ២០៣០-២០៥០ទៅ ។ ឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ថ្លែងក្នុងពិធីទទួលស្វាគមន៍ជើងហោះហើរជួលក្នុងស្រុក (Domestic charter flight) លើកដំបូង ពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ទៅកាន់អាកាសយានដ្ឋានអន្តរជាតិតារាសាគរ ខេត្តកោះកុង នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤ឱ្យដឹងថា នៅពេលដាក់ឱ្យដំណើរការនៃអាកាសយានដ្ឋាន មួយនេះ នឹងបានដើរតួនាទីយ៉ាងសំខាន់ក្នុងការតភ្ជាប់ជាមួយហេដ្ឋារចនាសម្ព័ន្ធទាំងក្នុងស្រុក និងអន្តរជាតិ ។ ជាមួយគ្នាវាក៏ដើរតួនាទីយ៉ាងសំខាន់ដោយតភ្ជាប់ជាមួយបណ្តាខេត្តដទៃទៀតនៅកម្ពុជា ក្នុងនេះមានទាំងវិស័យទេសចរណ៍ ពាណិជ្ជកម្ម និងសេដ្ឋកិច្ចក្នុងតំបន់ ។ ឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់បានឱ្យដឹងបន្ថែមថាសម្រាប់ការហោះហើរដំបូងជាការចាប់ផ្តើមផ្តល់ឱកាស និងការងារថ្មីៗដើម្បីលើកស្ទួយជីវភាពប្រជាជនក្នុងតំបន់ឱ្យកាន់តែប្រសើរឡើង។ ក្រៅពីនេះអាជ្ញាធរខេត្តគប្បីធ្វើការផ្សព្វផ្សាយ និងពង្រឹងយុទ្ធសាស្រ្តតាមរយៈការដឹកជញ្ជូនថ្មីមួយនេះឱ្យកាន់តែរីកចម្រើនទៅលើវិស័យទេសចរណ៍ ពាណិជ្ជកម្ម និងសេដ្ឋកិច្ច ។ លោក…