-
កិច្ចប្រជុំរបស់ក្រុមប្រឹក្សាជាតិភស្ដុភារកម្មដើម្បីពិនិត្យពិភាក្សាលើសូចនាករគន្លឹះ “ពិន្ទុនៃសន្ទស្សន៍ប្រតិបត្តិការភស្តុភារកម្ម”

ភ្នំពេញ៖កាលពីព្រឹកថ្ងៃពុធ ទី១៥ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាប្រធានក្រុមប្រឹក្សាជាតិភស្ដុភារកម្ម បានដឹកនាំកិច្ចប្រជុំពិនិត្យពិភាក្សាលើសូចនាករគន្លឹះ “ពិន្ទុនៃសន្ទស្សន៍ប្រតិបត្តិការភស្តុភារកម្ម (LPI score)” ក្នុងក្របខ័ណ្ឌតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១។ ប្រភពក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានឱ្យដឹងថា កិច្ចប្រជុំនេះមានការចូលរួមពី ឯកឧត្តមរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងស្ថាប័ន តំណាងអភិបាលនៃគណៈអភិបាលរាជធានី-ខេត្ត តំណាងសភាពាណិជ្ជកម្មកម្ពុជា និងមន្រ្តីបច្ចេកទេសពាក់ព័ន្ធជាច្រើនរូប។ ក្រុមប្រឹក្សាជាតិភស្ដុភារកម្មរៀបចំកិច្ចប្រជុំនេះឡើងក្នុងគោលបំណងដើម្បីពិនិត្យពិភាក្សាកំណត់នូវបន្ទាត់មូលដ្ឋាន (Baseline) និងចំណុចដៅ (Target) ចំពោះសូចនាករគន្លឹះ “ពិន្ទុនៃសន្ទស្សន៍ប្រតិបត្តិការភស្តុភារកម្ម (LPI score ឬ Logistics Performance Index score)” លើតារាងម៉ាទ្រីសវាស់វែងសមិទ្ធកម្ម សម្រាប់ក្របខ័ណ្ឌតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ជំរុញធ្វើឱ្យប្រសើរឡើងពិន្ទុនៃសន្ទស្សន៍ប្រតិបត្តិការភស្តុភារកម្មរៀបចំដោយធនាគារពិភពលោក ដែលបានមកពីការវាស់ស្ទង់ប្រសិទ្ធភាពនៃវិស័យភស្តុភារកម្មនៅកម្ពុជា។ សមាសភាពចំនួន៦ ប្រើប្រាស់សម្រាប់ការវាស់ស្ទង់រួមមាន៖ ១. ប្រសិទ្ធភាពនៃប្រព័ន្ធគយ និងការគ្រប់គ្រងព្រំដែន (Custom), ២. គុណភាពនៃហេដ្ឋារចនាសម្ព័ន្ធពាណិជ្ជកម្ម…
-
AirlineRatings បញ្ជាក់ថា Vietjet ជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនអាកាសចរណ៍ដែលមានសុវត្ថិភាពបំផុតនៅលើពិភពលោកក្នុងឆ្នាំ ២០២៥

ភ្នំពេញ ៖ ក្រុមហ៊ុន Vietjet ជាថ្មីម្តងទៀតត្រូវបានទទួលស្គាល់ថាជាក្រុមហ៊ុនអាកាសចរណ៍មួយក្នុងចំណោមក្រុមហ៊ុនអាកាសចរណ៍ដែលមានសុវត្ថិភាពបំផុតនៅលើពិភពលោកសម្រាប់ឆ្នាំ ២០២៥ ដោយក្រុមហ៊ុន AirlineRatings ជាគេហទំព័រសុវត្ថិភាព និងវាយតម្លៃផលិតផលរបស់ក្រុមហ៊ុនអាកាសចរណ៍ដ៏ល្បីល្បាញ។ ការទទួលស្គាល់ចុងក្រោយបង្អស់ដែលកើតឡើងនៅពេលដែលក្រុមហ៊ុន Vietjet ត្រៀមខ្លួននូវការកើនឡើងនៃតម្រូវការធ្វើដំណើរក្នុងអំឡុងពេលថ្ងៃឈប់សម្រាកបុណ្យចូលឆ្នាំថ្មីខាងមុខនេះ។ ការទទួលស្គាល់ចុងក្រោយនេះត្រូវបានគេរំពឹងថានឹងត្រូវបានស្វាគមន៍ដោយអ្នកដំណើរតាមផ្លូវហោះហើរដែលកំពុងពង្រីកយ៉ាងឆាប់រហ័សរបស់ក្រុមហ៊ុនអាកាសចរណ៍នេះ។ បណ្តាញនេះរួមបញ្ចូលទាំងជើងហោះហើរប្រចាំថ្ងៃរវាងទីក្រុងបេតិកភណ្ឌខេត្តសៀមរាបរបស់ប្រទេសកម្ពុជា និងទីក្រុងហាណូយរបស់ប្រទេសវៀតណាម។ ក្រុមហ៊ុន Vietjet រួមជាមួយនឹងក្រុមហ៊ុនអាកាសចរណ៍តម្លៃសមរម្យឈានមុខគេក្នុងពិភពលោកដូចជា Ryanair, easyJet និង Frontier Airlines បានជាប់ចំណាត់ថ្នាក់ដោយមោទនភាពក្នុងចំណោមក្រុមហ៊ុនអាកាសចរណ៍កំពូលទាំង ១០ អស់រយៈពេលជាច្រើនឆ្នាំជាប់ៗគ្នា។ សមិទ្ធិផលនេះបញ្ជាក់ពីការប្តេជ្ញាចិត្តពិសេសរបស់ក្រុមហ៊ុនអាកាសចរណ៍ចំពោះសុវត្ថិភាពហោះហើរ ដោយធានាបាននូវសន្តិភាពទាំងអ្នកដំណើរ និងនាវិក។ នាយកប្រតិបត្តិក្រុមហ៊ុន AirlineRatings.com លោក Sharon Petersen បាននិយាយថា៖ «កងនាវារបស់ក្រុមហ៊ុន Vietjet គឺជាយន្តហោះដែលថ្មីជាងគេនៅក្នុងប្រទេសវៀតណាម ហើយជាយន្តហោះក្នុងចំណោមយន្តហោះថ្មីបំផុតនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។ កំណត់ត្រាសុវត្ថិភាពរបស់ Vietjet ក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ បានបង្ហាញអំពីសមិទ្ធផលដ៏ឆ្នើមរបស់ខ្លួន។ នៅក្នុងការវាយតម្លៃប្រចាំឆ្នាំរបស់ខ្លួន ក្រុមហ៊ុន AirlineRatings បានត្រួតពិនិត្យក្រុមហ៊ុនអាកាសចរណ៍ពិភពលោកចំនួន ៣៨៥ ដោយពិចារណាលើកត្តាមួយចំនួនដូចជា កំណត់ត្រាឧប្បត្តិហេតុក្នុងរយៈពេល ២ ឆ្នាំកន្លងមក អាយុកងនាវា លទ្ធផលនៃការត្រួតពិនិត្យប្រទេសរបស់អង្គការអាកាសចរណ៍ស៊ីវិលអន្តរជាតិ…
-
រដ្ឋមន្រ្តីក្រសួងកសិកម្ម ៖ ស្រូវដែលធ្លាក់ថ្លៃជាប្រភេទស្រូវ OM មិនមែនស្រូវចុះថោកគ្រប់ប្រភេទទេ និងអំពាវនាវឱ្យកសិករដាំដុះស្រូវសែនក្រអូបវិញ

(ភ្នំពេញ)៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានថ្លែងថាមួយរយៈពេលនេះមានកសិករ និងក្រុមមនុស្សមួយចំនួនបាននិយាយទៅដល់តម្លៃស្រូវធ្លាក់ថ្លៃ ប៉ុន្តែពួកគាត់មិនបាននិយាយទៅដល់ស្រូវប្រភេទណាមួយធ្លាក់ថ្លៃនោះឡើយ ។ តាមពិតបញ្ហាស្រូវធ្លាក់ថ្លៃនេះគឺកើតឡើងចំពោះតែ ប្រភេទស្រូវ OM (ស្រូវស្រាល)ដែលជាប្រភេទពូជមកពីប្រទេសវៀតណាមដែលអាស្រ័យលើឈ្មួញអ្នកទិញ និងពេលនេះក្រសួងកសិកម្មបានណែនាំឱ្យកសិករគួរងាកមកដាំដុះស្រូវសែនក្រអូបវិញ ។ ថ្លែងតាមរយៈវីដេអូឃ្លីប ឯកឧត្តម ឌិត ទីណា បានមានប្រសាសន៍ថា ចំពោះអ្នកធ្វើស្រូវមែនទែន គឺយើងបានធ្វើការបែងចែកច្បាស់លាស់ណាស់ ថាប្រភេទណាជាស្រូវក្រអូប ប្រភេទស្រូវអង្ករ ស ប្រភេទស្រូវ អ៊ីអ៊ែ ដែលជាស្រូវស្រាល សម្រាប់ធ្វើលក់ ។ ចំពោះស្រូវដែលធ្វើលក់ OM នេះដែរ ដោយសារកសិករ ធ្វើសម្រាប់លក់ទៅកាន់ប្រទេសវៀតណាមច្រើន អ៊ីចឹងការលក់ ស្រូវបែបនេះគឺអាស្រ័យទៅលើទីផ្សារប្រទេសវៀតណាម ។ ដោយឡែកសម្រាប់ស្រូវដែលយើងធ្វើសម្រាប់ រោងម៉ាស៊ីនរបស់ខ្មែរ គឺយើងរក្សាទីផ្សារបាន ចំណុចនេះ គឺមានមនុស្សតិចតួចទេដែលបានដឹង ។ ទាក់ទិនក្នុងរឿងនេះ ឯកឧត្តមរដ្ឋមន្រ្តីបានបញ្ជាក់បន្ថែមថា ៖”ក្នុងមួយរយៈដោយសារមានក្រុមមនុស្សមួយចំនួនបានស្រែកថាស្រូវធ្លាក់ថ្លៃ ដែលធ្វើឱ្យគេគិតថាស្រូវទាំងអស់គឺធ្លាក់ថ្លៃទាំងអស់ ។ ជាក់ស្តែងកសិករដែលធ្វើស្រូវវស្សាលក់ទៅកាន់ទីផ្សារសម្រាប់រោងម៉ាស៊ីនរបស់យើងពុំមានជួបបញ្ហាទាំងអស់នេះទេ”។ ឯកឧត្តម ឌិត ទីណា ថ្លែងដែរថា…
-
សម្តេចពិជ័យសេនា ទៀ បាញ់ អញ្ជើញទស្សនាផ្សារលក់បន្លែធម្មជាតិរបស់ប្រជាកសិករ ខេត្តសៀមរាប

(ខេត្តសៀមរាប)៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអ្នកតំណាងរាស្ត្រមណ្ឌលសៀមរាប អមដំណើរដោយ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយក រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពាជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តសៀមរាប ឯកឧត្តមអ្នក ឧកញ៉ា សៀង ណាំ អ្នកតំណាងរាស្ត្រមណ្ឌលសៀមរាប ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្ត នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៥ អញ្ជើញស្វែងយល់ ការលក់ដូរ ផលដំណាំកសិផល ដែលបងប្អូនប្រជាកសិករ ផលិតបាន នៅតាមសហគមន៍ នៅតាមបណ្តាភូមិ ឃុំ សង្កាត់ ក្នុងភូមិសាស្ត្រខេត្តសៀមរាប នៅផ្សារចុងសប្តាហ៍ ជារៀងរាល់ថ្ងៃសៅរ៍ និង អាទិត្យ ដែលបានដាំដុះដោយប្រើប្រាស់ជីធម្មជាតិ មិនប្រើប្រាស់ជីគីមី នោះឡើយ ។ សម្តេចពិជ័យសេនា បានធ្វើការសន្ទនាក្នុងភាពស្និតស្នាលជាមួយបងប្អូនប្រជាកសិករ លក់បន្លែ ផ្លែឈើ ត្រី សាច់ ព្រមទាំងបានធ្វើការណែនាំបងប្អូនយើង ត្រូវបង្កើនស្មារតីយកចិត្តទុកដាក់ ក្នុងការលើកកម្ពស់ជីវភាពរបស់បងប្អូន តាមរយៈការផលិត…
-
កសិករឃុំបុសលាវ កំពុងរីករាយក្នុងការប្រមូលផលស្រូវ ដែលទទួលគ្រាប់ពូជពីរាជរដ្ឋាភិបាល

ក្រចេះ៖ខណៈនេះប្រជាកសិករ នៅក្នុងឃុំបុសលាវ ស្រុកចិត្របុរី ខេត្តក្រចេះកំពុងរីករាយក្នុងការប្រមូលផលស្រូវ ដែលជាពូជស្រូវ ដែលផ្តល់ជូនដោយរាជរដ្ឋាភិបាល តាមរយៈក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តក្រចេះ និងអាជ្ញាធរខេត្តក្រចេះ ដើម្បីធ្វើការដាំដុះ និងស្តារជីវភាពគ្រួសារឡើងវិញ បន្ទាប់ពីរងគ្រោះដោយទឹកជំនន់ នៅក្នុងរដូវវស្សាកន្លងមក។ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ដ្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តក្រចេះរួមជាមួយ ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ កាលពីរសៀលថ្ងៃទី៨ ខែមករាឆ្នាំ២០២៥បានអញ្ជើញទៅពិនិត្យការប្រមូលផលរបស់កសិករដោយផ្ទាល់ ។នៅទីនោះឯកឧត្តម នេត្រ ភក្ត្រា បានលើកឡើងថា ទាំងនេះគឺជាការយកចិត្តទុកដាក់ ពីប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ចំពោះប្រជាជនគ្រប់ៗរូប និងគ្រប់កាលៈទេសៈ ជាពិសេសនៅពេលដែលប្រជាពលរដ្ឋជួបការលំបាក ដូចជាគ្រោះទឹកជំនន់នាពេលថ្មីៗនេះដើម្បីជួយស្តារនូវជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ឱ្យមានភាពល្អប្រសើរឡើងវិញ។ កសិករដែលទទួលបានគ្រាប់ពូជពីរាជរដ្ឋាភិបាល បានជម្រាបឯកឧត្តមរដ្ឋមន្រ្តីថា គ្រាប់ពូជស្រូវដែលទទួលបានកន្លងមកនេះបានដាំដុះលូតលាស់ល្អ និងមិនមានការបំផ្លាញពីសត្វល្អិតទេ។កសិករមានសេចក្តីត្រេកអរ និងអរគុណចំពោះការជួយអន្តរាគមន៍ភ្លាមៗ ពីប្រមុខដឹកនាំរាជរដ្ឋាភិបាល ក្រោយពីទឹកជំនន់ ដូចជា ផ្តល់ពូជស្រូវ និងស្បៀងអាហារ ដើម្បីស្ដារការដាំដុះឡើងវិញបានទាន់ពេលវេលា និងអាចជួយកាត់បន្ថយការលំបាករបស់ពួកគាត់ បានមួយផ្នែកធំក្នុងពេលជួបការលំបាក៕ ដោយ៖ឡុង សំបូរ
-
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ចាត់ទុកការបើកសម្ពោធគម្រោងតំបន់សេដ្ឋកិច្ចពិសេសអាយ អេស អាយ ជានិមិត្តរូបនៃការរស់ឡើងវិញនៃសង្គមជាតិ ដែលនឹងបង្កើតការងារជាច្រើនដល់ប្រជាជនកម្ពុជា

(ភ្នំពេញ)៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានថ្លែងនូវការចូលរួមអបអរសាទរ និងចាត់ទុកការបើកសម្ពោធគម្រោងតំបន់សេដ្ឋកិច្ចពិសេស អាយអេសអាយ គឺជានិមិត្តរូបនៃការរស់ឡើងវិញ នៃសង្គមជាតិហើយនឹងបង្កើតការងារជាច្រើនដល់ប្រជាជនកម្ពុជា ។ នេះជាការថ្លែងរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ក្នុងឱកាសអញ្ជើញជាអធិបតីពិធីសម្ពោធគម្រោងតំបន់សេដ្ឋកិច្ចពិសេស អាយ អេស អាយ (ISI) ដែលមានទីតាំងស្ថិតនៅក្នុងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥។ លោក កាំង ឡេង អគ្គនាយកប្រតិបត្តិនៃ ISI GROUP បានឲ្យដឹងថា បន្ទាប់ពីភាពជោគជ័យរបស់តំបន់ពាណិជ្ជកម្មចម្រុះ ISI PARK វេង ស្រេង និងសួនឧស្សាហកម្មទំនើប ISI PARK ផ្លូវជាតិលេខ2 ISI GROUP បានត្រៀមខ្លួនរួចជាស្រេចក្នុងការបន្តលើកកម្ពស់វិស័យឧស្សាហកម្មនៅក្នុងប្រទេសកម្ពុជា ជាមួយការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេស អាយ អេស អាយ ដោយបញ្ចូលនូវហេដ្ឋារចនាសម្ព័ន្ធ កម្រិតខ្ពស់ និងការអនុវត្តកិច្ចសហការថ្មី ដែលមានគោលដៅក្នុងការការសាងសង់…
-
រយៈពេល ២ឆ្នាំចុងក្រោយ ក្រសួងកសិកម្មបានទទួលភាពជោគជ័យជាបន្តបន្ទាប់ លើការបង្កើនទិន្នផលត្រី ជូនប្រជាពលរដ្ឋបរិភោគគ្រប់គ្រាន់

(ខេត្តកណ្តាល)៖ ក្រសួងកសិកម្មបានទទួលភាពជោគជ័យជាបន្តបន្ទាប់ ក្នុងការសម្រេចទិសដៅមានត្រីគ្រប់គ្រាន់ឲ្យពលរដ្ឋបរិភោគ សំដៅប្រជាពលរដ្ឋមានសុខភាពល្អ និងអាហាររូបត្ថមគ្រប់គ្រាន់ ។ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងឱកាសនៃដំណើរទស្សនកិច្ចចុះពិនិត្យមើលពីវឌ្ឍនភាពការប្រមូលផលត្រីប្រហុកនៅដាយត្រីលេខ១៥ ស្ថិតក្នុងភូមិតាពៅ ឃុំកោះចិន នៅស្រុកពញាឮ ខេត្តកណ្តាល នៅព្រឹកថ្ងៃទី៩ ខែមករា ឆ្នាំ២០២៥ បានសម្តែងនូវការសាទរចំពោះផលត្រីក្នុងឆ្នាំនេះ និងបញ្ជាក់ពីលទ្ធផលពីកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងកន្លងមក ។ នៅក្នុងដំណើរទស្សនកិច្ចពិនិត្យមើលផលនេសាទត្រីប្រហុកនោះ ក៏មានការអញ្ជើញចូលរួមផងដែរ ពីឯក អគ្គរដ្ឋទូតចិន លោក វ៉ាង វិនពីន, ក្រុមសហភាពអឺរ៉ុប និងអង្គការស្បៀង និងកសិកម្ម នៃសហប្រជាជាតិ (FAO) និងក្រុមអ្នកសារព័ត៌មានជាតិច្រើនសិបនាក់ផងដែរ ។ ឯកឧត្តម ឌិត ទីណា បញ្ជាក់ថា ការជ្រើសទីតាំងដាយនោះ ក៏ដោយសារជាទីតាំងដាយដែលអាចកំណត់បានពីផលត្រីថាបានច្រើនឬតិច តាមរយៈការពិនិត្យមើលពីចរាចររបស់ត្រីដែលហែលពីបឹងទន្លេសាបចូលក្នុងទន្លេមេគង្គដោយការសន្មត់ថា ប្រសិនបើការចាប់បានច្រើន នោះមានន័យថាចំនួនត្រីបានកើនច្រើនទៅតាមនោះដែរ ។ របាយការណ៍ឆ្នាំ២០២៤កន្លងទៅបានបង្ហាញថា បរិមាណត្រីបានកើនឡើង ៥% ធៀបនឹងឆ្នាំ២០២៣ និងបើតាមប្រសាសន៍ឯកឧត្តមរដ្ឋមន្ត្រី ការប៉ាន់ស្មានបឋមបរិមាណត្រីឆ្នាំនេះ បានបន្តកើនឡើង ១០%…
-
ក្រុមហ៊ុន Vietjet បញ្ចប់ការពង្រីកកងនាវាអាកាសចរឆ្នាំ ២០២៤ ជាមួយនឹងយន្តហោះថ្មីចំនួន ១០ គ្រឿង ដើម្បីត្រៀមដឹកអ្នកដំណើរដែលនឹងមានការកើនឡើងនៅឆ្នាំ ២០២៥

ភ្នំពេញ ៖ ក្រុមហ៊ុន Vietjet បានស្វាគមន៍យន្តហោះ A321neo ACF (Airbus Cabin Flex) ចំនួនពីរគ្រឿងបន្ថែមទៀតពីក្រុមហ៊ុន Airbus មុនបិទបញ្ចប់ឆ្នាំ ២០២៤ កន្លងទៅ។ ក្រុមហ៊ុនអាកាសចរណ៍ក៏បានជួលយន្តហោះបន្ថែមចំនួន ៤ គ្រឿង ដាក់ទៅក្នុងកងនាវាអាកាសចររបស់ខ្លួននៅថ្ងៃទី ៨ ខែមករា ដើម្បីបំពេញតម្រូវការធ្វើដំណើរខ្ពស់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ដែលជាថ្ងៃឈប់សម្រាកដ៏ធំបំផុតរបស់ប្រទេសវៀតណាម។ ព្រឹត្ដិការណ៍ដ៏សំខាន់នេះ បង្ហាញពីឆ្នាំដ៏អស្ចារ្យនៃកំណើនអ្នកធ្វើដំណើរជាបន្តបន្ទាប់ និងការពង្រីកបណ្តាញហោះហើរ ដែលជាកក្តាកំណត់ជំហ៊ានថ្មីមួយទៀតរបស់ក្រុមហ៊ុនអាកាសចរណ៍សម្រាប់ឆ្នាំ ២០២៥។ កាលពីឆ្នាំ ២០២៤ ក្រុមហ៊ុន Vietjet បានបន្ថែមយន្តហោះថ្មីចំនួន ១០គ្រឿង ទៅក្នុងកងនាវាអាកាសចររបស់ខ្លួន ដែលនាំឱ្យយន្តហោះ Airbus សរុបមានចំនួន ១១៥ គ្រឿង។ ឥឡូវនេះក្រុមហ៊ុនអាកាសចរណ៍នេះ ប្រតិបត្តិការលើផ្លូវហោះហើរជាង ១៧០ ដោយតភ្ជាប់គោលដៅរស់រវើកនៅក្នុងប្រទេសវៀតណាម និងទូទាំងពិភពលោក រួមទាំងប្រទេសកម្ពុជា អូស្ត្រាលី ឥណ្ឌា ចិន ជប៉ុន កូរ៉េខាងត្បូង និងលើសពីនេះ។ ការពង្រីកបណ្តាញជើងហោះហើររបស់ក្រុមហ៊ុន Vietjet បំពេញតម្រូវការការធ្វើដំណើរដែលកំពុងកើនឡើងទាំងអ្នកដំណើរក្នុងស្រុក…
-
ស្រូវនាងខុនជាប្រភេទស្រូវធ្ងន់ ដាំដុះប្រើពេលយូរ ហើយចំណាយថ្លៃដើមតិច

(ភ្នំពេញ)៖ ពូជ ស្រូវនាងខុន ជាប្រភេទស្រូវធ្ងន់ដែលកសិករខ្មែរមួយចំនួនចូលចិត្ដដាំដុះសម្រាប់ទុកបរិភោគ និងខ្លះទៀតសម្រាប់ទុកលក់ ។ ស្រូវប្រភេទនេះ ប្រកាន់រដូវ ហើយ កសិករត្រូវរង់ចាំរហូតដល់ខែធ្នូ ទើបអាចប្រមូលផលបាន បើទោះជាការដាំដុះនៅខែឧសភា ឬខែមិថុនាក្តី ។ លោក គង់ គា ប្រធាននាយកដ្ឋានដំណាំស្រូវ នៃ អគ្គនាយក ដ្ឋានកសិកម្ម របស់ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទបានឱ្យដឹងថា៖កសិករដែលដាំដុះស្រូវនាងខុន គឺត្រូវដាំដុះក្នុងទឹកជ្រៅ ការដាំដុះស្រូវនាងខុនដែលជាស្រូវពូជធ្ងន់ ចំណាយថ្លៃដើមតិចចន្លោះពី១,៣លានរៀល ទៅ១,៥លានរៀល។ នៅតំបន់មិនសូវមានជីជាតិ គាត់ចំណាយថ្លៃជីបន្ថែមអាចការចំណាយអាចកើនដល់១,៨លានរៀល។ លោក វ៉ាត សារ៉ន កសិករនៅ រស់នៅភូមិសៀម ឃុំអំពិលប្រាំដើម ស្រុកបវេល ខេត្ត បាត់ដំបងបានឱ្យដឹងថា៖ស្រូវនាងខុនផ្តល់ទិន្នផលទៅតាមលក្ខណៈដីដែលមានជីជាតិ និងតំបន់។សម្រាប់ក្នុងតំបន់នេះផ្តល់ទិន្នផលស្រូវប្រមាណ៤០ការ៉ុង ឬប្រមាណជាង៤តោនបន្តិចបន្តួច ឬ៤តោនកន្លះក្នុងមួយហិកតា។ លោកបានបន្ថែមថាសម្រាប់ទិន្នផលរបស់ស្រូវពូជនាងខុនពុំមានអ្វីខាតទេគឺក្នុងមួយហិកតាយើងទទួលបានផលចំណេញ២លានរៀល។ ដោយឡែកអ្នកស្រី អុំ រើន អ្នកលក់អង្ករនៅផ្សារសិរីសោភ័ណ នៅខេត្តបន្ទាយមានជ័យវិញបានឱ្យដឹងថា៖អង្ករនាងខុនសម្រាប់អ្នកមានកូនច្រើនគេចូលចិត្តទិញពីព្រោះថាពេលដាំបាយវាឡើងខ្លាំង ដែលពួកគាត់ចូលចិត្តអង្ករប្រភេទនេះ ។ ជាមួយគ្នានេះដែរ អ្នកស្រី ឡុង សារី អ្នកលក់អង្ករនៅផ្សារថ្មគោល ខេត្តបាត់ដំបងបានឱ្យដឹងថា៖សម្រាប់តម្លៃអង្ករមួយគីឡូក្រាមថ្លៃ…
-
កសិករកម្ពុជា ចូលចិត្តដាំចន្ទីពូជ M23 ជិត ៧០ភាគរយ ពីព្រោះជាចន្ទីមានទីផ្សារល្អ និងតម្លៃខ្ពស់

(ភ្នំពេញ)៖ចន្ទីពូជ M23 ដែលជាពូជថ្មី ស្រាវជ្រាវរកឃើញ និងបង្កាត់ដោយអ្នកជំនាញខ្មែរនោះ កំពុងក្លាយជាទីល្បីឈ្មោះទាំងក្នុង និង ក្រៅប្រទេស ដោយសារវាមានគ្រាប់ធំ មានរសជាតិឈ្ងុយឆ្ងាញ់លើសគេ។ក្រៅពីនេះវា កំពុងពេញនិយមលើទីផ្សារ និងតម្លៃវិញក៏ខ្ពស់ផងដែរ។ ពូជស្វាយចន្ទីប្រភេទនេះមានគ្រាប់ធំល្អ មានរសជាតិឆ្ងាញ់ និងអាចផ្ដល់ទិន្នផលបានខ្ពស់ជាងពូជផ្សេងៗទៀត។ជាទូទៅចន្ទីពូជ M23 គឺផ្តល់ផល ដល់កសិករ៣ដងក្នុងមួយរដូវគឺ ដើមដៃ កណ្តាលដៃ និងចុងដៃ ខណៈពូជដទៃទៀត ប្រមូលផលបានតែមួយដងទេ នាដើមដៃ ឬដើមរដូវប៉ុណ្ណោះ។ពិសេសជាងនេះ ចន្ទី M23 ធន់នឹងអាកាសធាតុ ដាំដុះបានទិន្នផលខ្ពស់ មានគ្រាប់ធំល្អ និងមានរសជាតិឆ្ងាញ់ពិសារ។ ប្រធានសមាគមន៍គ្រាប់ស្វាយចន្ទីកម្ពុជាលោក អួន ស៊ីឡុត បានប្រាប់ឱ្យដឹងថា៖គិតមកដល់ដើមឆ្នាំ២០២៥នេះចន្ទីពូជ M23 កសិករកម្ពុជាដាំបានប្រមាណជិត៧០ភាគរយក្នុងចំណោមដំណាំចន្ទីប្រភេទដទៃទៀត ដែលមានន័យថាការដាំពូជថ្មីនេះក្លាយជាទីពេញនិយមច្រើនបំផុត ហើយទីផ្សារក្រៅប្រទេសក៏គេត្រូវការចន្ទីប្រភេទនេះច្រើនដែរ។ព្រោះថាចន្ទីប្រភេទនេះក្រៅពីផ្តល់ទិន្នផលខ្ពស់ ប្រមូលផលបានច្រើនដងហើយ នៅមានរសជាតិឈ្ងុយឆ្ងាញ់លើសគេបើប្រៀបធៀបទៅនឹងចន្ទីប្រទេសដទៃទៀត។ លោក អួន ស៊ីឡុត បានបញ្ជាក់ឱ្យដឹងបន្ថែមថា៖ “ចន្ទីពូជ M23បើប្រៀបធៀបទៅនឹងចន្ទីដទៃទៀតលើពិភពលោកគឺវាមានអូមេហ្គា៣ ឬយើងហៅថាអូឡេអីកអាស៊ីតហ្នឹងមានច្រើនជាងគេ មានរហូតដល់២៩ភាគរយ។ អញ្ចឹងមានន័យថាវាមានច្រើនជាងគេ។ចំណែកកូឡេស្រ្តេរ៉ូល(ខ្លាញ់ក្នុងសរសៃឈាម)សូន្យ ម្ល៉ោះហើយធ្វើឱ្យគេនិយមទិញបរិភោគច្រើនណាស់នាកន្លងមក”។ លោកបានឱ្យដឹងបន្ថែមថា៖កម្ពុជាផលិតគ្រាប់ស្វាយចន្ទីក្នុងឆ្នាំ២០២៤ បានសរុប ៨៥០ ០០០តោន…