-
ក្រសួងការងារ នឹងបន្តកិច្ចសហប្រតិបត្តិការជាមួយ KOICA លើគម្រោងលើកកម្ពស់ការបណ្តុះបណ្តាលវិជ្ជាជីវៈ និងបច្ចេកទេសនៅកម្ពុជា

(ភ្នំពេញ)៖ ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ បានគូសបញ្ជាក់ថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនឹងបន្តកិច្ចសហប្រតិបត្តិការជាមួយ KOICA លើគម្រោងលើកកម្ពស់ការបណ្តុះបណ្តាលវិជ្ជាជីវៈ និងបច្ចេកទេសនៅកម្ពុជា ដោយសហការជាមួយវិទ្យាស្ថាន TVET ដើម្បីធ្វើបច្ចុប្បន្នភាពកម្មវិធីសិក្សា ស្របទៅនឹងតម្រូវការឧស្សាហកម្ម និងការរីកចំរើនផ្នែកបច្ចេកវិទ្យាដែលកំពុងរីកចម្រើន។ ជាមួយគ្នានេះ ឯកឧត្តម ហេង សួរ បានថ្លែងអំណរគុណចំពោះ KOICA ដែលបានរួមចំណែកក្នុងសកម្មភាពអភិវឌ្ឍន៍ជាច្រើនក្នុងប្រទេសកម្ពុជាអស់រយៈពេលជាង ២០ឆ្នាំមកហើយ ។ ប្រសាសន៍ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងឱកាសទទួលជួប ពិភាក្សាការងារជាមួយគណៈប្រតិភូរបស់ទីភ្នាក់ងារកិច្ចសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) ដឹកនាំដោយលោកស្រី ឆយ ម៉ូនជុង (Choi Moon Jung) នាយិកាប្រចាំប្រទេសរបស់ KOICA។ ជំនួបដែលធ្វើឡើងនៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នារសៀលថ្ងៃពុធ ទី៥ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ផ្តោតលើវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការរវាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និង KOICA ជាពិសេសលើសេចក្តីព្រាងឯកសារនៃគម្រោងអភិវឌ្ឍន៍វិជ្ជាជីវៈ និងទេពកោសល្យកម្ពុជា ឆ្នាំ២០២៦-២០៣០។ ជាការឆ្លើយតប…
-
អ្នកវិភាគ៖ ការនាំចេញសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើររបស់កម្ពុជាទៅទីផ្សារអន្តរជាតិនៅតែមានកំណើនល្អ

(ភ្នំពេញ)៖ អ្នកវិភាគនៅកម្ពុជាបានលើកឡើងថា កម្ពុជានៅតែអាចរក្សាបាននូវកំណើនការនាំចេញ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរទៅទីផ្សារអឺរ៉ុប និងបណ្តាប្រទេសផ្សេងៗទៀត បើទោះបីការអនុគ្រោះពន្ធមួយចំនួនត្រូវបានកាត់ផ្តាច់ និងមិនទាន់ត្រូវបានកាត់ផ្តាច់ទាំងស្រុងយ៉ាងណាក៏ដោយ។ តាមរយៈកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាអ្នកជំនាញរំពឹងថាការនាំចេញទៅបរទេសនឹងបន្តកំណើនពិសេសអឺរ៉ុប នាឆ្នាំបន្តទៀត។ លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា កំណើននៃការនាំចេញរបស់កម្ពុជា មិនថា សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរ ឬផលិតផលលើវិស័យផ្សេងៗទៀតនោះទេ គឺសុទ្ធសឹងតែកើតឡើងពីគោលនយោបាយច្បាស់លាស់មួយរបស់រាជរដ្ឋាភិបាល ត្បិតការអនុគ្រោះពន្ធរបស់អាមេរិកមកលើកម្ពុជាត្រូវបានកាត់ផ្តាច់ជាយូរមកហើយ និងប្រព័ន្ធអនុគ្រោះពន្ធរបស់អឺរ៉ុបត្រូវបានកាត់ផ្តាច់មួយចំនួន ក៏ប៉ុន្តែតួលេខនៃការនាំចេញទៅសហរដ្ឋអាមេរិក និងអឺរ៉ុបនៅតែមានកំណើនល្អគួរឱ្យកត់សម្គាល់។ លោកបណ្ឌិតបានគូសបញ្ជាក់បន្ថែមទៀតថា ការដាក់ចេញនូវគោលនយោបាយកំណើនសេដ្ឋកិច្ចតាមរយៈមិនពឹងផ្អែកលើប្រព័ន្ធអនុគ្រោះណាមួយរបស់បរទេស គឺជារឿងចាំបាច់របស់ប្រទេសកម្ពុជាសម្រាប់នាពេលខាងមុខទៀត។ លោកបណ្ឌិតថាតាមរយៈសមិទ្ធផលទទួលបានកន្លងមកនេះបង្ហាញថាកម្ពុជាអាចធ្វើបាន កម្ពុជាអាចនៅរក្សាកំណើនការនាំចេញរបស់ខ្លួនបាន ដោយគ្មានប្រព័ន្ធអនុគ្រោះពន្ធ។ ទាំងនេះជាអ្វីដែលលោកបានវាយតម្លៃខ្ពស់លើគោលនយោបាយការទូតសេដ្ឋកិច្ចរបស់រាជរដ្ឋាភិបាលកម្ពុជា។ បើទោះបីយ៉ាងណាក៏ដោយលោកបណ្ឌិតបានផ្តល់អនុសាសន៍ថា ការធ្វើវិក្រឹតការការទូត និងរក្សាឱ្យបាននូវស្ថិរភាពនយោបាយសង្គម រក្សាឱ្យបាននូវបរិយាកាសវិនិយោគល្អនៅក្នុងប្រទេស គឺជារឿងចាំបាច់សម្រាប់និរន្តរភាព ស្ថិរភាពសេដ្ឋកិច្ច និងការនាំចេញរបស់ប្រទេសកម្ពុជា។ កិច្ចការទាំងនេះគឺជាអ្វីដែលរាជរដ្ឋាភិបាលកំពុងធ្វើស្រាប់ ហើយលោកគាំទ្រយ៉ាងពេញទំហឹង ពីព្រោះវាជាឬសគល់លើការទាក់ទាញអ្នកវិនិយោគឱ្យមករកស៊ីនៅកម្ពុជា និងបណ្តាប្រទេសបញ្ជាទិញមានទំនុកចិត្ត។ ចំណែក លោកបណ្ឌិត ឈត ប៊ុនថង អ្នកជំនាញទស្សនវិទ្យា និងជាអនុប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា បានគូសបញ្ជាក់ផងដែរថា ប្រព័ន្ធអនុគ្រោះពន្ធនានារបស់បរទេសមកលើប្រទេសកម្ពុជាចង់មិនចង់គឺមានសារសំខាន់ ក៏ប៉ុន្តែរាជរដ្ឋាភិបាលកម្ពុជាមិនអាចពឹងពាក់យន្តការបែបនេះរហូតនោះទេ ពោលរាជរដ្ឋាភិបាលត្រូវតែមានគោលនយោបាយផ្សេងៗទៀតដើម្បីរក្សាកំណើននៃការនាំចេញ…
-
រដ្ឋមន្ត្រីក្រសួងកសិកម្ម ៖ កម្ពុជាបើកទ្វារស្វាគមន៍រាល់អ្នកវិនិយោគទាំងអស់ដែលមានបំណងវិនិយោគលើវិស័យកសិកម្ម

(ភ្នំពេញ)៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងពីសហគមន៍កសិកម្មទំនើប ដែលជាគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាល អាចកាត់បន្ថយថ្លៃដើមផលិត ផលិតតាមតម្រូវការទីផ្សារ និងមានប្រសិទ្ធភាពសេដ្ឋកិច្ច ហើយ (ACIAR) អាចពិនិត្យលទ្ធភាពចូលរួមក្នុងការវិនិយោគលើកម្ចីដែលមានអត្រាការប្រាក់ទាបសម្រាប់ប្រជាកសិករ ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ និងផ្សាភ្ជាប់គម្រោងនានាជួយដល់សហគមន៍កសិកម្មទំនើបនេះផងដែរ។ បើតាម ឯកឧត្តមរដ្ឋមន្ដ្រី កម្ពុជាបើកទ្វារស្វាគមន៍រាល់អ្នកវិនិយោគទាំងអស់ដែលមានបំណងវិនិយោគលើវិស័យកសិកម្ម ក្នុងការផលិតធាតុចូលកសិកម្ម ចំណីសត្វគ្រប់ប្រភេទ ការវិនិយោគលើថាមពល ដើម្បីអាចជួយកាត់បន្ថយថ្លៃដើមរបស់ប្រជាកសិករ ជាពិសេសការវិនិយោគលើការសិក្សាស្រាវជ្រាវគ្រប់អនុវិស័យដូចជា ផលិតកម្មសត្វ វារីវប្បកម្ម និងហេដ្ឋារចនាសម្ព័ន្ធនានាចាំបាច់។ ឯកឧត្តមរដ្ឋមន្ដ្រី មានប្រសាសន៍ដូចនេះ ក្នុងជំនួបជាមួយសាស្ត្រាចារ្យ Wendy Umberger នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលអូស្ត្រាលីសម្រាប់ការស្រាវជ្រាវកសិកម្មអន្តរជាតិ (ACIAR) នៅទីស្តីការក្រសួង កាលពីថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៥ ក្នុងការពិនិត្យលទ្ធភាពចូលរួមចំណែកក្នុងវិស័យកសិកម្មកម្ពុជា និងបន្តពង្រឹងកិច្ចការសហប្រតិបត្តិការនេះឱ្យកាន់តែរលូន ដើម្បីផលប្រយោជន៍របស់ប្រជាកសិករ។ ឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា បានលើកទឹកចិត្តដល់ក្រុមការងារ (ACIAR) ក្នុងការសិក្សាបន្ថែមពាក់ព័ន្ធនឹងការប្រើប្រាស់ថាមពល និងថាមពលកកើតឡើងវិញ ឥណទានកាបូន និងធ្យូងជីវៈ ជាដើមដោយធ្វើយ៉ាងណាមានទិន្នន័យច្បាស់លាស់ និងអាចអនុវត្តបានពិតប្រាកដ។ ពាក់ព័ន្ធនឹងការងារគម្រោង ឯកឧត្តមរដ្ឋមន្ដ្រី…
-
រដ្ឋមន្ត្រីក្រសួងកសិកម្ម អញ្ជើញជួបសំណេះសំណាលជាមួយម្ចាស់ក្រុមហ៊ុន សហគមន៍ និងកសិករផលិតមៀនប៉ៃលិន ក្នុងខេត្តចំនួនពីរ

(បាត់ដំបង-ប៉ៃលិន)៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៥ បានអញ្ជើញជួបសំណេះសំណាលជាមួយម្ចាស់ក្រុមហ៊ុនឯកជន សហគមន៍ ម្ចាស់ចំការ និងកសិករផលិតមៀនប៉ៃលិន នៅក្នុងខេត្តបាត់ដំបង និងខេត្តប៉ៃលិន ។ ម្ចាស់ក្រុមហ៊ុនពេជ្រចិន្តា ហ្វ្រ៊ូត ប្រូដាក់សិន ភីអេហ្វភី ឯ.ក និងតំណាងសហគមន៍ ម្ចាស់ចំការ ប្រមាណ ៥០នាក់ ស្ថិតនៅភូមិអូរប្រយុទ្ធ ឃុំអូររំដួល ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង បានរាយការណ៍សង្ខេបពីបញ្ហាប្រឈមជុំវិញការខ្វះខាតទុនវិនិយោគសម្រាប់បង្វិលលើការទិញផលិតផលមៀនស្រស់ ខ្វះខាតប្រព័ន្ធអគ្គិសនីប្រើប្រាស់នៅក្នុងក្រុមហ៊ុន និងសហគមន៍ មានភាពយឺតយ៉ាវចំពោះការបេះមៀនប៉ៃលិនស្រស់ ពីស្រុកសំពៅលូន ស្រុកភ្នំព្រឹក ស្រុកកំរៀង និងនៅស្រុកម៉ាឡៃ ខេត្តបាត់ដំបង។ ដោយឡែក ម្ចាស់ក្រុមហ៊ុន ឆាយណាជីនវ័រយាន អ៊ីមផត អិចផត (ខេមបូឌា) ឯ.ក និងតំណាងសហគមន៍ ម្ចាស់ចំការប្រមាណ២០នាក់ ស្ថិតនៅភូមិអំពៅកើត សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ក៏បានលើកឡើងពីបញ្ហាប្រឈមជុំវិញការប្រមូលទិញ និងបេះមៀនប៉ៃលិនស្រស់ ដោយសារបេះមិនទាន់ពេលវេលា…
-
អ្នកជំនាញ ៖ អធិការកិច្ចតាមរោងចក្រ សហគ្រាស គឺដើម្បីធានាបរិយាកាសការងារនៅកម្ពុជាឱ្យកាន់តែប្រសើរ

(ភ្នំពេញ)៖ អ្នកជំនាញនៃរាជបណ្ឌិត្យសភាកម្ពុជាមើលឃើញថា ការពង្រឹងការធ្វើអធិការកិច្ចរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លើរោងចក្រ សហគ្រាស គ្រឹះស្ថានផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរនិងកាបូប សម្រាប់ឆ្នាំ២០២៥ នេះគឺជាពង្រឹងការគោរពច្បាប់ការងារ សិទ្ធិកម្មករ និងបង្កើតឱ្យមានបរិយាកាសវិនិយោគនៅកម្ពុជាកាន់តែប្រសើរ ដើម្បីទាក់ទាញអ្នកវិនិយោគិនបរទេសថ្មីៗចូលមកក្នុងស្រុកបន្ថែមទៀត។ លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា និងជាអ្នកជំនាញវិទ្យាសាស្ត្រនយោបាយ បានលើកឡើងថា យន្តការពង្រឹងការធ្វើអធិការកិច្ចរបស់ក្រសួងការងារគឺជាយន្តការមួយដើម្បីលើកកម្ពស់ការអនុវត្តច្បាប់របស់និយោជកក្នុងការយកចិត្តទុកដាក់ផ្តល់អត្ថប្រយោជន៍ឱ្យបានពេញលេញទៅដល់កម្មករនិយោជិតនៅកម្ពុជា ដើម្បីកុំឱ្យមានវិវាទកើតឡើងនៅកន្លែងធ្វើការ។ ដើម្បីធានាបានថា ម្ចាស់រោងចក្រ សហគ្រាសទាំងនោះមិនកេងប្រវ័ញ្ច និងផ្តល់អត្ថប្រយោជន៍បានពេញលេញតាមច្បាប់ការងារដែលមានចែងជាធរមាន ជាពិសេសលើប្រាក់ឈ្នួលអប្បបរមាប្រចាំឆ្នាំ។ អ្នកជំនាញរូបនេះ បានគូសបញ្ជាក់បន្ថែមថា កាលណាប្រទេសកម្ពុជាធ្វើបានយ៉ាងត្រឹមត្រូវ និងហ្មត់ចត់បែបនេះ កម្ពុជាខ្លួនឯងនឹងប្រែក្លាយជាប្រទេសដែលមានបរិយាកាសល្អសម្រាប់អ្នកវិនិយោគបរទេសដែលកំពុងរកស៊ី និងកំពុងពិចារណាមកបោះទុនវិនិយោគចូលមកប្រទេសកម្ពុជា។ បរិយាកាសល្អនេះផងដែរ កម្ពុជានឹងទាក់ទាញអ្នកវិនិយោគមកប្រទេសកម្ពុជាកាន់តែច្រើន និងបង្កើតការងារជាច្រើនកន្លែងដល់ពលរដ្ឋកម្ពុជាផងដែរ។ ដោយឡែក លោកបណ្ឌិត ឈត ប៊ុនថង អ្នកជំនាញផ្នែកទស្សនវិទ្យានៃរាជបណ្ឌិត្យសភាកម្ពុជា បានគូសបញ្ជាក់ផងដែរថា លោកគាំទ្រយ៉ាងពេញទំហឹងលើយន្តការពង្រឹងការធ្វើអធិការកិច្ចរបស់ក្រសួងការងារពីព្រោះដើម្បីត្រួតពិនិត្យ និងធ្វើឱ្យបណ្តាម្ចាស់រោងចក្រ សហគ្រាស អនុវត្តបានពេញលេញ និងត្រឹមត្រូវនូវប្រាក់ឈ្នួលអប្បបរមា និងអត្ថប្រយោជន៍ជាច្រើនផ្សេងៗទៀត។ បណ្ឌិតរូបនេះមើលឃើញថា ការដាក់ចេញនូវយន្តការនេះ ត្បិតតែមិនមែនជារឿងថ្មីក៏ពិតមែន ក៏ប៉ុន្តែបង្ហាញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជាលើសុខទុកបងប្អូនកម្មករ តាមរយៈការតាមដានយ៉ាងម៉ឺងម៉ាត់បំផុតនូវកាតព្វកិច្ចរបស់និយោជកលើអត្ថប្រយោជន៍កម្មករ ជៀសវាងមានការកេងប្រវ័ញ្ច…
-
ប្រជាកសិករទាំងអស់ ត្រូវចូលរួមចងក្រងជាសហគមន៍កសិកម្មទំនើប ដើម្បីងាយស្រួលគ្រប់គ្រង និងស្របតាមទស្សនទាន «មានហូប មានប្រើ មានបាន និងមានរហូត»

(ខេត្តបន្ទាយមានជ័យ)៖ ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានទទួលយកនូវសំណើររបស់តំណាងសហគមន៍ និងប្រជាកសិករប្រមាណ ២០០គ្រួសារមកពីឃុំចំនួន ៤រួមមាន៖ ឃុំរហាត់ទឹក ,ឃុំចំណោម ,ឃុំសឿ ,និងឃុំបត់ត្រង់ នៃស្រុកមង្គលបូរី ដែលបានសំណូមពរឱ្យស្ថាប័នពាក់ព័ន្ធ ជាពិសេសក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងធនធានទឹក និងឧតុនិយម ជួយរកដំណោះស្រាយសង្គ្រោះស្រូវរបស់កសិករដែលកំពុងខ្វះខាតទឹកស្រោចស្រពនៅរដូវប្រាំងនេះ។ ដោយឡែក ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំឱ្យប្រជាកសិករទាំងអស់ ត្រូវចូលរួមចងក្រងជាសហគមន៍កសិកម្មទំនើប ដើម្បីងាយស្រួលគ្រប់គ្រង និងស្របតាមទស្សនទាន «មានហូប មានប្រើ មានបាន និងមានរហូត»។ ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានលើកឡើងពីសារៈប្រយោជន៍នៃសហគមន៍កសិកម្មទំនើប ដែលជួយប្រជាកសិករក្នុងការកាត់បន្ថយថ្លៃដើមផលិត មានផែនការផលិតកម្មត្រឹមត្រូវ ផ្គត់ផ្គង់តាមតម្រូវការទីផ្សារ មានកិច្ចសន្យាផលិតកម្មច្បាស់លាស់ ទទួលបានកម្ចីការប្រាក់ទាប និងមានទីផ្សារពិតប្រាកដ។ ឯកឧត្តមរដ្ឋមន្ត្រី បានបន្ថែមថាសហគមន៍កសិកម្មទំនើបនេះ នឹងទទួលបានការណែនាំពីក្រសួងកសិកម្មផ្ទាល់ពាក់ព័ន្ធនឹងការប្រើប្រាស់ធាតុចូលកសិកម្ម និងដឹងពីការប្រើប្រាស់ទឹកស្របតាមទំហំផ្ទៃដីផលិតកម្មតាមរយៈមន្រ្តីកសិកម្មឃុំ ប្រការសំខាន់ត្រូវមានការកសាងទំនុកចិត្តជាមួយគ្នា ចេះសហការគ្នា គោរពតាមច្បាប់លក្ខន្តិកៈរបស់សហគមន៍ដែលបានចែង ដើម្បីទទួលបានផលចំនេញសេដ្ឋកិច្ច និងមាននិរន្តរភាព ។ ប្រសាសន៍លើកឡើងរបស់ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់…
-
អ្នកលក់គ្រឿងសមុទ្រនៅខេត្តកំពតអះអាងថា មិនមានការដំឡើងថ្លៃទេក្នុងឱកាសបុណ្យចូលឆ្នាំចិន

កំពត៖ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនក្នុងសប្ដាហ៍នេះ ប្រជានេសាទខេត្តកំពតចេញទៅនេសាទជាធម្មតាខណៈដែលអាជីវករលក់គ្រឿងសមុទ្រអះអាងថា ទោះថ្ងៃបុណ្យទានណាក៏ដោយ ក៏គ្រឿងសមុទ្រមិនដំឡើងថ្លៃទេ តែក្នុងករណីគ្រឿងសមុទ្រមានតិច អាចឡើងថ្លៃបន្តិចបន្តួច ដើម្បីរួចថ្លៃប្រេងរបស់អ្នកនេសាទ។ ប្រាប់អ្នកសារព័ត៌មាននៅថ្ងៃទី២៨ ខែមករា ដែលជាថ្ងៃសែនបុណ្យចូលឆ្នាំចិន អ្នកនេសាទនៅភូមិដូនតោក សង្កាត់ ត្រើយកោះ ក្រុងកំពត បាននិយាយថា នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជនជាតិចិន អ្នកភូមិគាត់ចេញទៅនេសាទ ជាធម្មតា មិនឈប់សម្រាកទេ។ ផលនេសាទមិនទៀងទាត់ទេ ថ្ងៃខ្លះអាកាសធាតុល្អ រកគ្រឿងសមុទ្របានច្រើន ។ថ្ងៃខ្លះក៏រកមិនសូវបាន ។ប៉ុន្តែជាទូទៅក្នុងមួយថ្ងៃ កូនដៃទូក(អ្នកស៊ីឈ្នួលនេសាទគេ)អាចរកចំណូលបានពី ៤ទៅ៥ម៉ឺនរៀល ក្រោយទូទាត់ថ្លៃចំណាយផ្សេងៗ។ ចំណែកលក់ដូរគ្រឿងសមុទ្រនៅផែនេសាទកំពង់កណ្តាល និងផ្សារសាមគ្គីទីរួមខេត្តកំពត បានបញ្ជាក់ថា ខេត្តកំពតរយៈពេលចុងក្រោយនេះ មានភ្ញៀវទេសចរមកលេងច្រើន ធ្វើឱ្យតម្រូវការគ្រឿងសមុទ្រកើនឡើង ។ប៉ុន្តែអាជីវករមិនបានដំឡើងថ្លៃនោះទេ តែក្នុងករណីអ្នកនេសាទរកគ្រឿងសមុទ្របានតិច នោះទើបតម្លៃគ្រឿងសមុទ្រអាចឡើងថ្លៃបន្តិចបន្តួច ដើម្បីឱ្យរួចថ្លៃប្រេងរបស់អ្នកនេសាទ។ សូមជម្រាបថា ខេត្តកំពត ដោយមានការយកចិត្តទុកដាក់ និងការណែនាំពីឯកឧត្តមអភិបាលខេត្ត ម៉ៅ ធនិន ,មន្ត្រីជំនាញ និងអាជ្ញាធរក្រុង ស្រុក តែងតែបានចុះទៅណែនាំដល់អាជីវករ អ្នកផ្តល់សេវាទេសចរណ៍ផ្សេងៗទូទាំងខេត្ត មិនឱ្យមានការដំឡើងថ្លៃនោះទេ ពិសេសនៅថ្ងៃបុណ្យទានផ្សេងៗ។ ដោយសារចំណុចល្អនេះ បានធ្វើឱ្យខេត្តកំពតកាន់តែមានប្រជាប្រិយភាព និងទាក់ទាញទេសចរកាន់តែច្រើន៕ដោយ៖ សិលា សារិន
-
រយៈពេល ៣ខែ កសិករចិញ្ចឹមកង្កែបនៅ ឃុំដូនសរ ទទួលបានជោគជ័យ អាចរកប្រាក់ចំណូលបាន ៤លានរៀល

(ស្វាយរៀង)៖ ប្រជាកសិករប្រកបមុខរបរចិញ្ចឹមកង្កែបជាលក្ខណៈគ្រួសារ ជាច្រើនគ្រួសារក្នុងស្រុកស្វាយជ្រំទទួលបានជោគជ័យ អាចរកប្រាក់ចំណូល បានជាមធ្យម ចំនួន៤លានរៀលក្នុងមួយវគ្គរយៈពេល៣ខែ ធ្វើឲ្យជីវភាពក្នុងគ្រួសារល្អប្រសើរ។ លោក សាន់ សំអាត វ័យ ៤៧ឆ្នាំ ជាកសិករគំរូម្នាក់រស់នៅក្នុងភូមិអូរស្រង៉ាំ ឃុំដូនសរ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀងបានឲ្យដឹងថា គាត់បានចាប់យកមុខរបរការចិញ្ចឹមកង្កែបជាលក្ខណៈគ្រួសារ ទទួលបានជោគជ័យ ដោយគាត់ចិញ្ចឹមកង្កែបយកសាច់និងចិញ្ចឹមកង្កែបមេពូជ ភ្ញាស់យកកូនលក់ អាចរកប្រាក់បាន៥លានរៀលក្នុង១វគ្គរយៈពេល៣ខែ ហើយការចិញ្ចឹមកង្កែបរបស់គាត់ មានរយៈពេល៥ឆ្នាំគឺទទួលបានជោគជ័យអាចរកប្រាក់ចំណូលបានច្រើនធ្វើឲ្យជីវភាពគ្រួសាររបស់គាត់ល្អប្រសើរជាងមុន។ប្រសិនបើប្រជាកសិករងាកមកចិញ្ចឹមសត្វ ត្រី កង្កែបជាលក្ខណៈគ្រួសារច្រើន គឺកាត់បន្ថយការចំណាកស្រុកនិងរស់នៅជួបជុំគ្រួសារទៀតផង។ លោក សាន់ សំអាត បានបន្តថា មុខរបបចិញ្ចឹមកង្កែបលក្ខណៈគ្រួសារ គឺអាចរកប្រាក់ចំណូលបន្ថែម ដោយការចិញ្ចឹមកង្កែប គឺងាយស្រួលក្នុងការចិញ្ចឹម ហើយងាយស្រួលរកទីផ្សារដែរ។ លោក សាន់ សំអាត បានបន្ថែមថា គាត់ត្រូវបានមន្ទីរកសិកម្មជ្រើសរើសឲ្យធ្វើជាកសិករគំរូ ធ្វើអាជីវកម្មភ្ញាស់កូន កង្កែបខ្នាតតូច ក្នុងសហគមន៍«សហគមន៍កសិកម្មទងធ្លករីកចំរើន»គឺបានភ្ញាស់កូនកង្កែបលក់បន្ថែមលើរបរកសិកម្មផ្សេងៗទៀត គ្រួសារគាត់បានចាប់យករបរនេះ មានរយៈពេល៥ឆ្នាំហើយ ដោយទទួលបានចំណូលល្អប្រសើរ ក្រោយពេលធ្វើការភ្ញាស់កូនមួយវគ្គៗហើយត្រូវបានទទួលការគាំទ្រពីអ្នកបញ្ជាទិញយកទៅចិញ្ចឹមយកសាច់លក់បន្ត ។ លោកបន្តទៀតថា ការចិញ្ចឹមកង្កែបមានភាពងាយស្រួលក្នុងការចិញ្ចឹមណាស់បើការចិញ្ចឹមយកសាច់ ក៏ប៉ុន្តែបើការចិញ្ចឹមមេពូជភ្ញាស់យកកូន ក៏មិនជាពិបាកប៉ុន្មានទេបើយើងមានការព្យាយាម ពីព្រោះកង្កែបមេពូជបង្កើតកូននៅពេលវាមានអាយុ ៤ខែ ក្នុងរយៈពេលបីខែកង្កែបអាចបង្កើតកូនបានម្តង…
-
ការដ្ឋានស្ពានអាកាសភ្លោះ “សម្តេចមហាបវរធិបតី”នឹងបញ្ចប់គម្រោង ទាំងមូលនៅខែមិថុនាឆ្នាំនេះ

ភ្នំពេញ៖គម្រោងស្ពានអាកាសភ្លោះ “សម្តេចមហាបវរធិបតី” គ្រោងនឹងបញ្ចប់ស្ពានទី១ (មហាវិថីសម្តេច ហ៊ុន សែន ទៅព្រលានតេជោ)នៅមុនខែមេសាឆ្នាំ២០២៥ និងបញ្ចប់គម្រោងទាំងមូលនៅខែមិថុនា ។ ក្រសួងសាធារណការ និងដឹកជញ្ជូនបានឱ្យដឹងនៅថ្ងៃទី២៧ ខែមករា ថា ស្ពានអាកាសភ្លោះ “សម្តេចមហាបវរធិបតី” សម្រេចបានប្រមាណ៤៥ភាគរយហើយ គិតត្រឹមថ្ងៃទី២៥ ខែមករា។ ប្រភពដដែលបន្ថែមថា គម្រោងសាងសង់ស្ពានអាកាសភ្លោះនេះ ស្ពានជាប្រភេទបេតុងអាមេ ( ធ្នឹមរាងអក្សរ I ) ដែលមានបណ្ដោយស្ពានសរុប ៦២២ម៉ែត្រ, បណ្ដោយតួស្ពាន ២៨១ម៉ែត្រ, ផ្លូវតភ្ជាប់ក្បាលស្ពានទៅមក ខាងមហាវិថីសម្តេចតេជោ ហ៊ុន សែន ប្រវែង ១៨០ម៉ែត្រ, ផ្លូវតភ្ជាប់ក្បាលស្ពានទៅមកខាងព្រលានយន្តហោះ អន្តរជាតិតេជោ ១៦១ម៉ែត្រ។គិតត្រឹមថ្ងៃទី២៥ ខែមករាវឌ្ឍនភាពនៃដំណើរការសាងសង់ស្ពានអាកាសភ្លោះ “សម្តេចមហាបវរធិបតី” ការដ្ឋានទាំងមូល សម្រេចបានប្រមាណ៤៥ភាគរយហើយ ដោយគ្រោងនឹងបញ្ចប់ស្ពានទី១ (មហាវិថីសម្តេច ហ៊ុន សែន ទៅព្រលានតេជោ) នៅមុនខែមេសា ឆ្នាំ២០២៥ និងបញ្ចប់គម្រោងទាំងមូលនៅខែមិថុនាឆ្នាំ២០២៥៕
-
ស្រុកកំពង់លែង សម្បូរដោយសក្តានុពលធនធានធម្មជាតិទេសចរណ៍មិនទាន់កែច្នៃ និង សម្បូរទៅដោយទេសភាពផ្លូវទឹក ស្រស់ត្រកាល

(ភ្នំពេញ)៖ បើនិយាយពីស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំនោះគេនឹងគិតទៅដល់ភ្លាម “រមនីយដ្ឋានភ្នំនាងកង្រី”និងអ្វីដែលល្បីឈ្មោះមួយទៀតដែរនោះគឺ ឃុំ កំពង់ហៅ ដែលមានចម្រៀងមួយបទក្រោមចំណងជើងថា “បុប្ផាកំពង់ហាវ” ជាបទចម្រៀង ច្រៀង និងនិពន្ធទំនុកច្រៀង ព្រមទាំងនិពន្ធបទភ្លេងដោយ លោក ស៊ីន ស៊ីសាមុត។ កាលបើនិយាយដល់តំបន់មួយនេះអ្នកទេសចរខ្មែរមួយចំនួន ពុំបានដឹងជាក់ឬបានទៅដល់ដោយផ្ទាល់ឡើយ ដោយគេអាចដឹងត្រឹមតែរយៈរូបភាព ឬឈ្មោះ និងពិសេសជាងនេះទៅទៀតនោះគឺបទចម្រៀងដ៏ពិរោះរណ្តំដែលរៀបរាប់អំពីជម្រៅចិត្តស្នេហាបង្កប់ទៅដោយអត្ថន័យបទចម្រៀងរបស់ លោក ស៊ីន ស៊ីសាមុត រៀបរាប់ស្នេហាទៅលើអ្នកគ្រូពេទ្យម្នាក់នៅឃុំកំពង់ហៅ។ គួរបញ្ជាក់ថាកំពង់ឆ្នាំងជាខេត្ដមួយដែលស្ថិតនៅជុំវិញបឹងទនេ្លសាប មានចម្ងាយប្រមាណ៩១គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ។ខេត្តកំពង់ឆ្នាំងមានតំបន់ទេសចរណ៍ប្រមាណ ២៤ កន្លែង ក្នុងនោះតំបន់ទេសចរណ៍ប្រវត្តិសាស្ត្រមាន ១០ កន្លែង និងតំបន់ទេសចរណ៍ធម្មជាតិមាន ១៤ កន្លែង។ ខេត្តនៅភាគកណ្តាលប្រទេសកម្ពុជាមួយនេះល្បីខាសិប្បកម្មសូន្យឆ្នាំង រាប់ជំនាន់មកហើយនេះ ក៏មានរមណីយដ្ឋានទេសចរណ៍ច្រើនកន្លែង។ ក្រៅពីរមនីយដ្ឋានភ្នំនាងកង្រី ល្បីទូទាំងប្រទេស និងជាអត្តសញ្ញាណខេត្តមួយនេះ អ្វីចាប់អារម្មណ៍មួយទៀត ហើយជារឿយគេតែងមើលរំលងដែរនោះគឺតំបន់ទេសចរណ៍តាមទឹកនៅឃុំកំពង់ហៅ និងតំបន់ទេសចរណ៍តាមទឹក តំបន់ប្រាសាទជាច្រើនកន្លែងទៀតស្ថិតនៅក្នុងខេត្តនេះ។ លោក អេង ស្រស់វណ្ណៈ អភិបាលរង ស្រុក កំពង់លែង ខេត្ត កំពង់ឆ្នាំង បានឱ្យដឹងថា៖ស្រុកកំពង់លែងប្រៀបប្រដូចទៅនឹងគ្រាប់ពេជ្រមិនទាន់កែច្នៃ ដោយសារតំបន់សក្តានុពលទេសចរណ៍ជាច្រើនមិនទាន់បានអភិវឌ្ឍន៍នៅឡើយ។…