-
កម្ពុជា-ហ្វីលីពីន បន្តពង្រឹងកិច្ចសហប្រតិបត្តិការ ជាមួយប្រទេសផ្សេងៗទៀត នៅក្នុងក្របខណ្ឌអាស៊ាន ក្នុងវិស័យកសិកម្ម

(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញចូលរួមប្រជុំពិភាក្សាការងារលើការជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងកសិកម្មនៃសាធារណរដ្ឋហ្វីលីពីន តាមប្រព័ន្ធវីដេអូហ្សូម(Zoom) នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងពីកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទាំងពីរក្នុងវិស័យកសិកម្ម ព្រមទាំងបន្តពង្រឹងកិច្ចសហប្រតិបត្តិការនេះឱ្យកាន់តែជិតស្និទ្ធជាមួយប្រទេសផ្សេងៗទៀតនៅក្នុងក្របខណ្ឌអាស៊ាន ។ តាមរយៈកិច្ចប្រជុំនេះ ក្រសួងកសិកម្មនៃប្រទេសទាំងពីរ កម្ពុជា-ហ្វីលីពីន បានព្រមព្រៀងគ្នាធ្វើកិច្ចសហប្រតិបត្តិការទ្វេភាគីលើការងារសាយតេស(CITES) និងត្រៀមរៀបចំធ្វើអនុស្សារណៈនៃការយោគយល់គ្នា(MoU) នាពេលឆាប់ៗខាងមុខនេះ ។ បើតាម ឯកឧត្តមរដ្ឋមន្ត្រី កម្ពុជានឹងរៀបចំធ្វើលិខិតជាផ្លូវការមួយ ផ្ញើទៅតាមរយៈស្ថានទូតហ្វីលីពីន ក្នុងគោលបំណងធ្វើកិច្ចសហប្រតិបត្តិការលើការងារសាយតេសរវាងប្រទេសទាំងពីរ ដើម្បីអនុវត្តអនុសញ្ញាសាយតេសនេះប្រកបដោយប្រសិទ្ធភាព សំដៅការពារ និងអភិរក្សប្រភេទសត្វ និងរុក្ខជាតិព្រៃកំពុងរងគ្រោះថ្នាក់នៃប្រទេសទាំងពីរ ៕ ប្រភព ៖ ក្រសួងកសិកម្ម
-
ក្រុមការងារបច្ចេកទេសបន្តចុះពិនិត្យការដ្ឋានគម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ ខណៈកំពុងស្ថិតក្នុងដំណាក់កាលសិក្សាលម្អិត

ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូនបានប្រាប់ឱ្យដឹងនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥នេះថា ឯកឧត្តម ស៊ឹង សុគង់ អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំក្រុមការងារបច្ចេកទេសអង្គភាពគ្រប់គ្រងគម្រោង រួមជាមួយក្រុមការងារបច្ចេកទេសអគ្គិសនីកម្ពុជា និងក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស Yooshin JV ចុះពិនិត្យការដ្ឋានរួមគ្នា ដើម្បីពិនិត្យ និងចង្អុលបង្ហាញបណ្តាញបញ្ជូនថាមពលអគ្គិសនីក្រោមដី ដែលមានបច្ចុប្បន្ន ហើយរងប៉ះពាល់ដោយសារគម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ។ ក្នុងឱកាសនេះក្រុមការងារបច្ចេកទេសអគ្គិសនីកម្ពុជាបានបង្ហាញគំនូសប្លង់ទីតាំងបណ្ដាញបញ្ជូនថាមពលអគ្គិសនី ដែលមានស្រាប់ក្នុង និងជុំវិញបរិវេណគម្រោង ជូនក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស Yooshin JV ដើម្បីមានមូលដ្ឋានក្នុងការរៀបចំគម្រោង។តាមការពិនិត្យស្ថានភាពជាក់ស្តែង ទីតាំងកប់បណ្ដាញបញ្ជូនថាមពលតំបន់នេះ មានបណ្តាញតង់ស្យុងមធ្យម(MV)នៅកប់ក្រោមដី។ ដោយឡែកនៅត្រើយខាងកើត អាចនឹងមានការប៉ះពាល់ទៅបណ្តាញខ្សែក្រោមដី ឬបង្គោលបណ្តាញអគ្គិសនីរបស់សេវាករ ដែលធ្វើសេវាកម្មផ្គត់ផ្គង់អគ្គិសនី ស្ថិតក្រោមការរគ្រប់គ្រង និងផ្តល់អាជ្ញាបណ្ណដោយអាជ្ញាធរអគ្គិសនីកម្ពុជា។ ប្រភពដដែលបន្តថា ដើម្បីឱ្យការសិក្សាមានលក្ខណៈគ្រប់ជ្រុងជ្រោយ និងទាន់តាមផែនការគ្រោងទុក ក្រសួងសាធារណការ បានស្នើឱ្យក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសបន្តសហការជាមួយអគ្គិសនីកម្ពុជា អាជ្ញាធរអគ្គិសនីកម្ពុជា និងសេវាករ ដែលធ្វើសេវាកម្មផ្គត់ផ្គង់អគ្គិសនីសិក្សាលម្អិតបន្ថែមទៀតផ្នែកវិស្វកម្មគំនូសប្លង់បច្ចេកទេសពាក់ព័ន្ធបណ្តាញដែលប៉ះពាល់សសរគ្រឹះស្ពាន ដើម្បីធានាថា ពេលអនុវត្តគម្រោងមិនខូចខាត ឬដាច់ខ្សែបណ្តាញចរន្តអគ្គិសនីជាយថាហេតុ។ សូមបញ្ជាក់ គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ បច្ចុប្បន្នកំពុងស្ថិតក្នុងដំណាក់កាលសិក្សាលម្អិត ជាគម្រោងទទួលបានហិរញ្ញប្បទានរបស់ធនាគារអាហរ័ណ-នីហរ័ណ នៃសាធារណរដ្ឋកូរ៉េ មានទីតាំងស្ថិតនៅផ្សាររាត្រី-ជ្រោយចង្វារ-អរិយក្សត្រ (ភ្នំពេញ-ក្រុងអរិយក្សត្រ…
-
គណៈកម្មការអន្តរក្រសួងចុះពិនិត្យទីតាំងសម្រាប់គម្រោងព្រែកជីកហ្វូណនតេជោកំណាត់ទី២ក្នុងភូមិសាស្ត្រខេត្តកំពត

កំពត៖គណៈកម្មការអន្តរក្រសួងបានចុះពិនិត្យទីតាំងសម្រាប់គម្រោងព្រែកជីកហ្វូណនតេជោកំណាត់ទី២ ក្នុងភូមិសាស្ត្រខេត្តកំពត ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត លោក អូន ខន អភិបាលស្រុកកំពង់ត្រាច រួមជាមួយមន្រ្តីនៃមន្ទីរ អង្គភាពពាក់ព័ន្ធ បានចូលរួមនិងពិភាក្សាលើការងារមួយចំនួន ដើម្បីបម្រើឱ្យការជីកព្រែកហ្វូណនតេជោប្រព្រឹត្តទៅដោយជោគជ័យ។ នៅក្នុងដំណើរចុះពិនិត្យ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានស្នើដល់ក្រុមការងារគណៈកម្មការអន្តរក្រសួង និងក្រុមហ៊ុនជីកព្រែកជីកហ្វូណនតេជោ ពិនិត្យឱ្យបានល្អិតល្អន់ចំពោះតម្រាយផ្លូវនៃព្រែកជីក និងសិក្សាពីផលប៉ះពាល់ផ្សេងៗឱ្យបានច្បាស់លាស់ក្នុងភូមិសាស្ត្រខេត្ត ដើម្បីឱ្យការជីកព្រែកដំណើរការដោយរលូន។ចំណែកអាជ្ញាធរខេត្ត ស្រុក រួមនឹងមន្ទីរជំនាញពាក់ព័ន្ធរង់ចាំសម្របសម្រួលការងារជានិច្ច។ សូមបញ្ជាក់ថា គម្រោងព្រែកជីកហ្វូណនតេជោមានប្រវែង ១៨០គីឡូ ម៉ែត្រ ចាប់ពីព្រែកតាកែវ នៃទន្លេមេគង្គ ឆ្លងកាត់តាមព្រែកតាឯក នៃទន្លេបាសាក់ ចូលតាមព្រែកតាហ៊ីងនៃទន្លេបាសាក់ ស្រុកកោះធំ និងបន្តរហូតដល់សមុទ្រ ខេត្តកែប ដោយឆ្លងកាត់ខេត្ត ៤ រួមមាន៖ ខេត្តកណ្តាល តាកែវ កំពត និងខេត្តកែប ដែលមានប្រជាជនសរុបប្រមាណ ១,៦លាននាក់ រស់នៅអមសងខាងផ្លូវទឹកនេះ។ ផ្លូវទឹកនេះមានទទឹងមុខកាត់ផ្នែកខាងលើ ប្រវែង ១០០ម៉ែត្រ និងមុខកាត់ផ្នែកខាងក្រោម ប្រមាណ៨០ម៉ែត្រ និងជម្រៅទឹកប្រមាណ ៥,៤ម៉ែត្រ…
-
ឯកឧត្តមរដ្ឋមន្រ្តី ហែម វណ្ណឌី ៖ ឆ្នាំ២០២៤ សេដ្ឋកិច្ចកម្ពុជា សម្រេចបានអត្រាកំណើនក្នុងរង្វង់ ៦% ហើយត្រូវបានព្យាករថានឹងមានកំណើន ៦,៣% នៅឆ្នាំ២០២៥

(ភ្នំពេញ)៖ បើទោះបីសេដ្ឋកិច្ចសកលនៅបន្តមានបញ្ហាប្រឈមខ្ពស់យ៉ាងណាក្តី សេដ្ឋកិច្ចកម្ពុជានៅតែអាចរក្សាបាននូវស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ទាក់ទាញការវិនិយោគ និងបង្កើតរោងចក្រ-សហគ្រាសជាបន្តបន្ទាប់ ដែលបានគាំទ្រកំណើនដែលជំរុញដោយការនាំចេញរបស់កម្ពុជា។ ក្នុងឆ្នាំ២០២៤ សេដ្ឋកិច្ចកម្ពុជាសម្រេចបានអត្រាកំណើនក្នុងរង្វង់ ៦% និងត្រូវបានព្យាករថា នឹងមានកំណើន ៦,៣% នៅឆ្នាំ២០២៥ ដោយក្នុងនោះវិស័យឧស្សាកម្មបានរួមចំណែកប្រមាណ ៨,៥% នៅឆ្នាំ២០២៤ និងព្យាករថាមានកំណើនប្រមាណ ៨,៦% នៅក្នុងឆ្នាំ២០២៥។ នេះបើតាមការលើកឡើងរបស់ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្នុងពិធីបើក “សន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥” នៅថ្ងៃទី២៥-២៦ ខែកុម្ភៈ ឆ្នាំ២០២៥ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងតំណាងមកពីក្រសួង-ស្ថាប័ន វិស័យឯកជន និងដៃគូអភិវឌ្ឍន៍ប្រមាណ ៦០០នាក់ ដោយផ្តោតលើការពិនិត្យវាយតម្លៃសមិទ្ធផល បញ្ហាប្រឈម និងកំណត់អាទិភាពសម្រាប់ឆ្នាំខាងមុខ ។ ឯកឧត្តមរដ្ឋមន្រ្តី ហែម វណ្ណឌី បន្តថា ៖ “សន្និបាតរយៈពេល ២ថ្ងៃនេះផ្តល់ជាវេទិកាដ៏មានសារៈសំខាន់មួយសម្រាប់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការរបស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ព្រមទាំងតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ វិស័យឯកជន…
-
NEA បន្តរៀបចំវេទិកា ការងារដោយនាំយកឱកាសការងារថ្មីបន្ថែមទៀតចំនួនជាង ១៥០០កន្លែង សម្រាប់យុវជន

(ភ្នំពេញ)៖ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងរៀបចំវេទិកាការងារ និងឱកាសកម្មសិក្សាការងារ នៅថ្ងៃព្រហស្បតិ៍ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥ ខាងមុខនេះ ដោយនាំយកក្រុមហ៊ុនធំៗចំនួន១០ ដើម្បីផ្តល់ឱកាសការងារថ្មីបន្ថែមទៀតចំនួន១៥៣៦ កន្លែង សម្រាប់យុវជន សិស្ស/និស្សិត និងអ្នកកំពុងស្វែងរកការងារធ្វើ ។ ក្រុមហ៊ុនធំៗទាំង១០ ដែលនឹងចូលរួមក្នុងវេទិកាការងារនេះមានដូចជា៖ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ជេកស៍ (ខេមបូឌា) ម.ក, ក្រុមហ៊ុន ត្រាំ ហ្វីតនេស ឯ.ក , ក្រុមហ៊ុនហ្គោលហ្វាយនេនសល់គ្លូប៊លអ៊ិនវេសម៉ិន, ក្រុមហ៊ុន ក្រៀលកម្ពុជា, ក្រុមហ៊ុន Mengly J Quach Education Plc, ក្រុមហ៊ុន ហ៊ួស៊ីន អ៊ិនធើណេសិនណល ស្គូល(ខេមបូឌា), ក្រុមហ៊ុន ICE Electronics ,គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ភីអិលស៊ី,…
-
ឆ្នាំ២០២៤ការផលិតអំបិលទៅខេត្តកែបកើនឡើងជាងបីម៉ឺនតោន

កែប៖ខេត្តកែបកាលពីឆ្នាំ២០២៤កន្លងទៅប្រមូលផលអំបិលបានចំនួន ៤០ ៤០៨តោន លើផ្ទៃដីជាង៣០០ហិកតា។ចំនួននេះបានកើនឡើង ៣៧ ៣៨២តោន ស្មើនឹង ១.២៣៥ភាគរយបើធៀបនឹងឆ្នាំ២០២៣ ដែលផលិតបានត្រឹមចំនួន ៣ ០២៦តោនប៉ុណ្ណោះ។ ក្នុងពិធីបិទសន្និបាតប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅអនុវត្តការងារឆ្នាំ២០២៥ របស់មន្ទីរឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ខេត្តកែបកាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែបបានលើកឡើងថា សកម្មភាពសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋក្នុងខេត្តបានដំណើរការយ៉ាងមមាញឹក តាមរយៈការបង្កើត និងបន្តដំណើរការសហគ្រាស សិប្បកម្ម និងសេវាកម្មនានា ។ជាក់ស្តែងទូទាំងខេត្តមានមូលដ្ឋានផលិតកម្ម, រោងចក្រ, សហគ្រាស និងសិប្បកម្មចំនួន ១៩៩ទីតាំង និងបង្កើតការងារជិត៧០០នាក់ ។បណ្ដាសកម្មភាពសេដ្ឋកិច្ចទាំងនេះប្រើប្រាស់ទុនវិនិយោគប្រមាណជាង ២,៩លានដុល្លារ ជាពិសេសគឺសិប្បកម្មផលិតអំបិល កំពុងធ្វើសកម្មភាពផលិតយ៉ាងផុលផុស សម្រាប់ផ្គត់ផ្គង់លើទីផ្សារទូទាំងប្រទេស។ លោក ភោគ សុខេន ប្រធានមន្ទីរឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ បានឱ្យដឹងថា ខេត្តកែបមានផ្ទៃដីស្រែអំបិលសរុប ៤៩៧.៨៧ ហិកតា ផ្ទៃដីស្រែផលិតជាក់ស្តែងមានចំនួន ៣៥១.៥ហិកតា ខណៈដីស្រែអំបិលផ្សេង ទៀតទុកចោលមិនផលិត ។…
-
ផ្កាបំពង់ក្រឡោមសម្បូរដុះច្រើនតំបន់ នៅលើភ្នំខ្នងព្រះ ខេត្តពោធិ៍សាត់

(ខេត្តពោធិ៍សាត់)៖ ផ្កាបំពង់ក្រឡោម អ្នកខ្លះហៅថា បំពង់ ស្រមោច ឬខ្លះទៀតហៅថា ផ្កាបំពង់លុក ឬ «ផ្កាក្រឡូមពារ» គឺជាពួករុក្ខជាតិស៊ីសាច់ដែលគេបានដឹងតិចតួចណាស់នៅកម្ពុជា។ ផ្កានេះភាគច្រើនគេឃើញដុះ នៅតាម ទីតំបន់ភ្នំ ខ្ពស់ៗ ហើយមានរូបរាងគួរជាទីចាប់អារម្មណ៍ ដោយសារតែវាមាន រូបរាងស្រដៀងទៅនឹងអវយវៈភេទបុរស។ កន្លងមកផ្កាបំពង់ក្រឡោម គេបានចាប់អារម្មណ៍វា ដោយឃើ ញដុះតែតំបន់មួយចំនួនប៉ុណ្ណោះដូចជានៅតំបន់ភ្នំពពកវិល វាលស្រែ៥០០ វាលស្រែ១០០ នៃឧទ្យាន ជាតិ ព្រះមុនីវង្ស «បូកគោ» ឬតំបន់ភ្នំខ្នងក្រពើ ខ្នងវិហារ ខ្នងផ្សារជាដើម។សម្រាប់នៅលើខ្នងភ្នំព្រះ ខេត្តពោធិ៍សាត់ ក៏គេឃើញមានដុះយ៉ាងច្រើន និងបញ្ចេញសម្រស់យ៉ាងស្រស់ស្អាតលាយឡំជាមួយប្រភេទរុក្ខជាតិផ្កាព្រៃជាច្រើនទៀតសម្រាប់ទទួលភ្ញៀវទេសចរផងដែរ។ លោក សាវ ធីម ប្រធានក្រុមអ្នកនាំផ្លូវ សហគមន៍ភ្នំព្រះដែលស្ថិតនៅឃុំថ្មដា ស្រុក វាលវែង ខេត្តពោធិ៍សាត់បានប្រាប់ថា ផ្កាបំពង់ក្រឡោម នេះមានដុះយ៉ាងច្រើននៅលើខ្នងភ្នំព្រះ ហើយឱ្យតែមានទីវាលចាប់ពីលើភ្នំកំពស់៣០០ម៉ែត្រទៅគឺមានដុះហើយ ។ ផ្កាប្រភេទនេះដុះរីកស្គុះស្គាយល្អបំផុតគឺចាប់ពីខែ១០ ដល់ខែ១២ ហើយនៅតំបន់នេះឃើញមានដុះ២ប្រភេទ គឺផ្កាពណ៌ក្រហម និងបៃតង។ផ្កាបំពង់ក្រឡោមនៅទីនេះខ្លះរីកធំៗរហូតដល់ទំហំប៉ុនក៏ដៃក៏មានដែរ ដោយសារតែតំបន់នេះមានអាកាសធាតុត្រជាក់ និងដីមានជីជាតិល្អ។ ប្រធានក្រុមអ្នកនាំផ្លូវរូបនេះបានបញ្ជាក់ប្រាប់បន្ថែមថា”ផ្កានេះធ្វើឱ្យអ្នកទេសចរចាប់អារម្មណ៍ខ្លាំងណាស់។ពិសេសអ្នកទេសចរស្រីៗតែងចំអែចំអន់គ្នា ហើយតែងថតរូបទុកជាអនុស្សាវរីយ៍មិនដែលភ្លេចសោះឡើយ”។ លោក…
-
រដ្ឋមន្រ្តីក្រសួងបរិស្ថាន៖ ការចិញ្ចឹមឃ្មុំ និងការយកទឹកឃ្មុំ តាមធម្មជាតិ ជាជម្រើសមុខរបរជួយដល់ការលើកកម្ពស់ជីវភាពប្រជាសហគមន៍មូលដ្ឋាន

(ភ្នំពេញ)៖ ក្នុងឱកាសទទួលជួប លោក គ្រុយ សារិត នារសៀល ថ្ងៃចន្ទទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥ នាទីស្តីការក្រសួងបរិស្ថាន ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានមានប្រសាសន៍ថា «ការងារអភិរក្ស និងការចិញ្ចឹមឃ្មុំព្រៃ ដើម្បីយកទឹកឃ្មុំតាមធម្មជាតិ ផ្ដល់ជម្រើសមុខរបរបន្ថែម និងការលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ នៅតាមសហគមន៍មូលដ្ឋាន» ។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានគាំទ្រគំនិតផ្តួចផ្តើមឱ្យមានគម្រោងអភិរក្សឃ្មុំព្រៃ នៅក្នុងភូមិសាស្រ្តឃុំអូរសោម ខេត្តពោធិ៍សាត់ ដែលនឹងរួមចំណែកបំពេញបន្ថែម លើកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងបរិស្ថាន ដោយផ្តល់កាលានុវត្តភាពថ្មី បន្ថែមដល់សហគមន៍មូលដ្ឋាន ជាពិសេសការផ្ដល់ជម្រើសមុខរបរថ្មី បង្កើតឱកាសការងារ និងប្រាក់ចំណូលបន្ថែម ដើម្បីលើកកម្ពស់ជីវភាព ប្រជាពលរដ្ឋ នៅតាមសហគមន៍មូលដ្ឋាន កាន់តែប្រសើរ។ ឯកឧត្តមរដ្ឋមន្រ្តីបានថ្លែងបន្ថែមថា លើសពីនេះ គម្រោងចូលរួមការពារ និងអភិរក្សធនធានធម្មជាតិ ដោយបានផ្ដល់ជម្រើសសេដ្ឋកិច្ច ដែលមិនប៉ះពាល់ ដល់បរិស្ថាន រួមទាំងការអភិវឌ្ឍគោលដៅលំហែបៃតង ដែលក្រសួងបរិស្ថាន បានដាក់ចេញ ដោយបង្រៀនសហគមន៍ឱ្យចេះផ្តល់សេវាកម្ម និងបង្កើតផលិតផល ទេសចរណ៍ ដែលផ្អែកលើធម្មជាតិ និងការពារ ទប់ស្កាត់ការបាត់បង់ព្រៃឈើ…
-
ម៉ាឡេស៊ីមានបំណងចង់ទិញអង្ករ និងត្រីរ៉ស់កម្ពុជា ទៅបំពេញតម្រូវការ របស់ប្រទេសខ្លួន ដែលមានការខ្វះខាត

(ភ្នំពេញ)៖ ភាគី ម៉ាឡេស៊ី មានបំណងចង់ទិញអង្ករ និងត្រីរ៉ស់កម្ពុជា ទៅបំពេញតម្រូវការរបស់ប្រទេសខ្លួន ដែលមានការខ្វះខាត។ ជាមួយគ្នានេះ ប្រទេសម៉ាឡេស៊ី បានបង្ហាញចំណាប់អារម្មណ៍លើការវិនិយោគផលិតទឹកដោះគោស្រស់ ក្នុងប្រទេសកម្ពុជាផងដែរ ។ នេះបើយោងតាមកិច្ចពិភាក្សា រវាង ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និង ឯកឧត្តមរដ្ឋមន្រ្តីកសិកម្មនៃប្រទេសម៉ាឡេស៊ី Seri Haji Mohamad bin Sabu កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥ នាទីស្តីការក្រសួងកសិកកម្ម ។ ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បញ្ជាក់ថា ប្រទេសទាំងពីរមានចំនុចបំពេញឱ្យគ្នាច្រើនទៅវិញទៅមក ដោយប្រទេសកម្ពុជា មានសក្ដានុពលលើការដាំដុះស្រូវនិងផលិតកម្មអង្ករមានគុណភាព ព្រមទាំងសំបូរត្រី ស្របពេលដែលប្រទេសម៉ាឡេស៊ី មានតម្រូវការ។ ដូចនេះប្រទេសទាំងពីរនឹងសហការគ្នា ដោយកម្ពុជាស្នើឱ្យភាគីម៉ាឡេស៊ីបន្ធូរបន្ថយរបាំងបច្ចេកទេស ដូចជា របាំងអនាម័យ ភូតគាមអនាម័យ ដើម្បីសម្រួលដល់ការនាំចេញកសិផលកម្ពុជាទៅប្រទេលម៉ាឡេស៊ី។ ឯកឧត្តមរដ្ឋមន្ដ្រី បានសាទរដល់ប្រទេសម៉ាឡេស៊ី ដែលចង់បានអង្ករប្រណិតប្រកបដោយគុណភាពខ្ពស់ ខណៈដែលស្រូវអង្ករកម្ពុជា ជាផលិតផលប្រណិត មានគុណភាពល្អ និងរសជាតិឆ្ងាញ់…
-
ទំនប់ស្ទាក់ទឹកស្ទឹងស្ទោង នឹងផ្តល់ឱកាសស្រោចស្រពដំណាំ ស្រូវជាង មួយម៉ឺនហិកតានៅកំពង់ធំ

កំពង់ធំ៖ខណៈការដ្ឋានសាងសង់ទំនប់ស្ទាក់ទឹកស្ទឹងស្ទោង ឬដែលហៅរត់ មាត់ថា ពាម សង់រួចរាល់នោះ នឹងធានាដល់ការ ដាំដុះស្រូវបានពីរ ដង ក្នុងមួយឆ្នាំដោយសុវត្ថិភាពលើផ្ទៃដីប្រមាណមួយម៉ឺនហិកតា ។ទំនប់ស្ទាក់ ទឹកស្ទឹងស្ទោង ស្ថិតនៅភូមិ ប្រកៀប ឃុំម្សាក្រង ស្រុកស្ទោង ខេត្តកំពង់ធំ ។ លោក សាយ គឹមឡម អភិបាលស្រុកស្ទោង បានប្រាប់ឱ្យដឹងកាល ពីចុង សប្ដាហ៍កន្លងទៅថា ទំនប់ស្ទាក់ទឹកស្ទឹងស្ទោងជា ប្រព័ន្ធធារាសាស្ត្រដ៏ សំខាន់មួយ ដែលនឹងជួយលើកកម្ពស់សេដ្ឋកិច្ចកសិកម្មក្នុងតំបន់។កសិករអាចធ្វើស្រែបានពីរដងក្នុងមួយឆ្នាំ ខណៈទំនប់ផ្តល់នូវការ ស្រោចស្រពលើផ្ទៃដីជាងមួយម៉ឺនហិកតា។ ទំនប់ស្ទាក់ទឹកនេះ ត្រូវបានស្ថាបនាក្រោមការគាំទ្រពីរាជរដ្ឋាភិបាលកម្ពុជា តាមរយៈឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធាន ទឹកនិងឧតុនិយម។វាមានតួនាទីយ៉ាងសំខាន់ក្នុងការស្តុកទឹកសម្រាប់កសិករនិងជាប្រព័ន្ធធារាសាស្ត្រដ៏មានសក្តានុពល។លើសពីនេះទំនប់ស្ទាក់ទឹកនឹងបង្កើត តំបន់ សេដ្ឋកិច្ចកសិកម្មស្នូលមួយក្នុងស្រុកស្ទោង ដែលអាចបង្កើនផលិតភាព នៃការដាំស្រូវនិង ដំណាំផ្សេងៗ។ ក្រៅពីការជួយដល់ការធ្វើកសិកម្មនៅឃុំម្សាក្រង និងស្រុកស្ទោងទាំងមូល ទំនប់នេះក៏ផ្ដល់នូវអត្ថប្រយោជន៍ជាផ្លូវគមនាគមន៍ និងបម្រើឱ្យវិស័យ ទេសចរណ៍ផងដែរ។ទំនប់ស្ទាក់ទឹកស្ទឹងស្ទោង ក៏ជាផ្លូវភ្ជាប់ពីស្រុក ស្ទោងខេត្តកំពង់ធំ ទៅស្រុកជីក្រែង ខេត្តសៀមរាប។ តើទំនប់ស្ទាក់ទឹកស្ទឹងស្ទោងឬ ពាម មានលក្ខណៈបច្ចេកទេសអ្វីខ្លះ? ទំនប់ស្ទាក់ទឹកស្ទឹងស្ទោងមានប្រវែង…