Category: វិទ្យុសំលេងយុវជន (VOY – FM 97MHz)

  • រដ្ឋមន្រ្តីកសិកម្ម ពន្យល់កសិករអំពីអត្ថប្រយោជន៍នៃការចូលរួមក្នុងសហគមន៍កសិកម្មទំនើប

    រដ្ឋមន្រ្តីកសិកម្ម ពន្យល់កសិករអំពីអត្ថប្រយោជន៍នៃការចូលរួមក្នុងសហគមន៍កសិកម្មទំនើប

    ភ្នំពេញ៖ក៏ដូចជានៅទីកន្លែងដទៃទៀតដែរ នៅក្នុងឃុំកញ្ចរ ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ កាលពីរសៀលថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំក្រសួង​បានជួប​សំណេះ​សំណាល​ដោយ​ស្និទ្ធ​ស្នាលជាមួយប្រជាកសិករជាង២០០គ្រួសារ មកពី៥ភូមិ ក្នុងឃុំកញ្ចរ ខណៈពួកគេមាន​បំណងចង​ក្រងជាសហគមន៍កសិកម្ម​ទំនើបសម្រាប់ដំណាំស្រូវ។ តបនឹងបំណងរបស់ប្រជាកសិករជាង២០០គ្រួសារ នៅឃុំកញ្ចរ ​ ក្នុង​ពិធីសំណេះសំណាលជាមួយកសិករដែលមានបំណង ឯកឧត្តម​រដ្ឋមន្រ្តី ឌិត ទីណា បានពន្យល់សង្ខេបអំពីអត្ថ​ប្រយោជន៍នៃការ​ចូលរួមក្នុងសហគមន៍កសិកម្មទំនើប ដូចជា ការកាត់បន្ថយថ្លៃដើម​ផលិត, ការទទួលបានការគាំទ្រផ្នែកដើមទុន និងបច្ចេកទេស និងជាពិសេសការតភ្ជាប់ទៅកាន់ទី​ផ្សារដែលមានការធានា​ថ្លៃទុក​ជាមុនច្បាស់លាស់ ។ លោកស្រី សុខ ជា តំណាងប្រជាកសិករដាំស្រូវនៅឃុំកញ្ចរ បានជម្រាបឯកឧត្តមរដ្ឋមន្រ្តីថា ការដាំស្រូវ​ពូជអូអឹម៥៤៥១ ក្នុងឆ្នាំនេះមិនដល់ថ្នាក់ខាតដើមទេ ប៉ុន្តែទទួលបានប្រាក់ចំណេញ​តិចជាងឆ្នាំមុន ហេតុនេះហើយ​ទើបកសិករ​​នៅទីនេះ​មានបំណងចង​ក្រងជាសហគមន៍កសិកម្មទំនើបវិញម្តង។ ជាជំនួយដល់កសិករលើផ្អែកស្មារតី និងបច្ចេកទេស​ឯកឧត្តម​រដ្ឋមន្រ្តី​ក្រសួងកសិកម្ម​បានណែនាំ​ឱ្យមន្ត្រីជំនាញចុះសិក្សា​វាយតម្លៃពី​គុណភាព​ដីឱ្យបានត្រឹមត្រូវ ដើម្បីកំណត់ពីប្រភេទពូជ​ស្រូវដែល​សមស្របនឹងលក្ខខណ្ឌ​ក្សេត្របរិស្ថាន​ក្នុងតំបន់នេះ ព្រមទាំងប្រមូល​ផ្តុំផ្ទៃដីស្រែប្រាំងឱ្យបានប្រមាណ១០០០ហិកតា មុននឹងឈាន​ទៅរៀបចំសហគមន៍​កសិកម្ម​ទំនើប ដើម្បីធានាឱ្យបាននូវ​អត្ថប្រយោជន៍​ពីសេដ្ឋកិច្ចមាត្រដ្ឋាន។សូមជម្រាបថា គោលនយោបាយលើវិស័យកសិកម្ម ក្រោមការដឹកនាំរបសើរាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា ការប្រមែប្រមូលកសិករឱ្យចូលរួមបង្កើត​សហគមន៍កសិកម្មទំនើប គឺជាយន្តការថ្មីបន្ថែមក្នុងការលើកស្ទួយវិស័យកសិកម្ម និងជីវភាពរបស់កសិករ៕ប្រភព៖ក្រសួងកសិកម្ម

  • Emirates មានសុទិដ្ឋិនិយមចំពោះការតភ្ជាប់ជើងហោះហើរថ្មី រវាង សៀមរាប-ឌូបៃ

    Emirates មានសុទិដ្ឋិនិយមចំពោះការតភ្ជាប់ជើងហោះហើរថ្មី រវាង សៀមរាប-ឌូបៃ

    ភ្នំពេញ៖Emirates ជាក្រុមហ៊ុនអាកាសចរណ៍លំដាប់អន្តរជាតិធំ ជាង គេលើពិភពលោក មានសុទិដ្ឋិនិយមចំពោះការ​បន្ថែម ផ្លូវ ហោះហើរថ្មីរវាង អេមីរ៉េត អារ៉ាប់រួម និងខេត្តសៀមរាប ។នេះបើ យោងតាមក្រុមប្រតិបត្តិរបស់ក្រុមហ៊ុនអាកាស​ចរណ៍ដែលមាន មូលដ្ឋាននៅប្រទេសកម្ពុជាបញ្ជាក់នៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៥នេះ។ លោក Mohammed Al Qassim នាយកគ្រប់គ្រងប្រចាំ ប្រទេស កម្ពុជារបស់ក្រុមហ៊ុនអាកាសចរណ៍ Emirates បានឱ្យ​ដឹងថា ការ បន្ថែមចុងក្រោយលើបណ្តាញជើងហោះហើរកម្ពុជារបស់ Emirates ត្រូវបានរំពឹងថានឹងមានការកើន​ឡើងនៃ​ចំនួនអ្នកដំណើរពីអេមីរ៉េត អារ៉ាប់រួម (United Arab Emirates) មកកាន់កម្ពុជា និងពង្រឹងការ អនុវត្តកិច្ចព្រមព្រៀងភាព​ជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ (CEPA) ដែលត្រួសត្រាយផ្លូវសម្រាប់យុគសម័យថ្មីនៃកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងការវិនិយោគរវាងកម្ពុជា និងអេមីរ៉េត អារ៉ាប់រួម។ ក្រុមហ៊ុន Emirates បានប្រកាសពីការបន្ថែមជើងហោះហើរឌូបៃ-សៀមរាប នៅថ្ងៃទី៣ ខែមីនាកន្លងទៅថ្មីៗនេះ ដោយ​បានបង្ហាញថា ក្រុមហ៊ុនអាកាសចរណ៍នឹងដំណើរការជើងហោះហើរចំនួន ៣ ថ្ងៃក្នុង មួយសប្តាហ៍ពីទីក្រុងឌូបៃទៅ​ខេត្តសៀមរាបតាមរយៈទីក្រុង បាងកក ចាប់ពីថ្ងៃទី ៣ ខែមិថុនា។ លោក…

  • ” ស្ត្រីលើវិថីអ្នកជំនួញសម័យ អេ អាយ”ជាប្រធានបទក្នុងវេទិកាស្ត្រី​ដើម្បីអ្នក​ទាំងអស់គ្នា នៅខេត្តសៀមរាប

    ” ស្ត្រីលើវិថីអ្នកជំនួញសម័យ អេ អាយ”ជាប្រធានបទក្នុងវេទិកាស្ត្រី​ដើម្បីអ្នក​ទាំងអស់គ្នា នៅខេត្តសៀមរាប

    សៀមរាប៖ សមាគមសហគ្រិនស្ត្រីកម្ពុជាសាខាខេត្តសៀមរាប បាន​ប្រារព្វវេទិកាស្ត្រី ដើម្បីអ្នកទាំងអស់គ្នា ក្រោមប្រធានបទ ៖ ស្ត្រី លើវិថីអ្នក​ជំនួញសម័យបញ្ញាសិប្បនិម្មិត (អេ អាយ,AI)ដើម្បីអបអរសាទរ ទិវាអន្តរ​ជាតិ​នារី ៨មីនា ខួបលើកទី១១៤ ដោយមានវាគ្មិនជំនាញៗជាច្រើនរូប ចូលរួមពិភាក្សាដោះស្រាយបញ្ហាស្ត្រី ក្នុងភាពជាអ្នកដឹកនាំដ៏ល្អ ក្រោម​វត្តមានលោកជំទាវ ទុយ ជិ ប្រាក់ សោភ័ណ  អនុប្រធានគណ:កម្មាធិការ​សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប និងជាប្រធានកិត្តិយស​សមាគម កាយឬទ្ធិនារីកម្ពុជាសាខាខេត្តសៀមរាប។ ក្នុងវេទិកាស្រ្តីដើម្បីអ្នកទាំងអស់គ្នា ដែលប្រារព្ធនៅសណ្ឋាគារ​សុខាល័យ​អង្គរ ខេត្តសៀមរាបកាលពីរសៀលថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៥ ដោយ​មានមន្រ្តីមកពីស្ថាប័ន អង្គភាពពាក់ព័ន្ធ សហគ្រិនស្ត្រីកម្ពុជា​ខេត្តប្រមាណ ២០០នាក់ លោកជំទាវ ទុយ ជិ ប្រាក់ សោភ័ណ បានអបអរសាទរ ដល់ស្ត្រី ក្រុមអាជីវកម្មទាំងអស់ ដែលបានជួបជុំគ្នា ហើយលោកជំទាវ​​សង្ឃឹមថា តាម​រយៈវេទិកានេះ នឹងអាចចែករំលែកបទពិសោធន៍ អភិវឌ្ឍគំនិតថ្មីៗនិងបង្កើត​​កិច្ចសហការសម្រាប់អនាគត ។ ទាក់ទងនឹងប្រធានបទនៃវេទិកា លោកជំទាវ ទុយ ជិ ប្រាក់ សោភ័ណ  បាន​លើកឡើងថា” ស្ត្រីលើវិថីអ្នកជំនួញ…

  • កសាងប្រព័ន្ធធារាសាស្រ្ត និងការស្តាប្រឡាយទឹក គឺជាយុទ្ធសាស្រ្តរក្សាទឹកសម្រាប់ដំណាំកសិកម្ម ពិសេសការធ្វើស្រែប្រាំង

    កសាងប្រព័ន្ធធារាសាស្រ្ត និងការស្តាប្រឡាយទឹក គឺជាយុទ្ធសាស្រ្តរក្សាទឹកសម្រាប់ដំណាំកសិកម្ម ពិសេសការធ្វើស្រែប្រាំង

    (ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយមបានកសាងប្រព័ន្ធធារាសាស្រ្ត ហើយក្រសួងបានផ្សព្វផ្សាយពីការប្រើប្រាស់នៃប្រព័ន្ធធារាសាស្រ្តទឹក ឱ្យចេះប្រើប្រាស់ទឹកដោយសន្សំសំចៃ ហើយមានបច្ចេកវិទ្យាខ្ពស់។ទន្ទឹមនេះដែរ ក្រសួងធនធានទឹកត្រូវការប្រើប្រាស់បច្ចេកទេសទំនើបកម្មធារាសាស្រ្តដើម្បីកាត់បន្ថយការប្រើប្រាស់ទឹកមិនឱ្យខ្ជះខ្ជាយដែលជាប្រយោជន៍សម្រាប់ការប្រើប្រាស់ដំណាំកសិកម្មនារដូវប្រាំង ។ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងនាថ្មីៗមកនេះថា ៖” យើងត្រូវដឹងថាតើការប្រើប្រាស់បរិមាណទឹកប៉ុន្មានក្នុងមួយនាទី និងត្រូវប្រើប្រាស់ទឹកនៅកន្លែងណាខ្លះ ។ បើយើងមិនបានយល់ដឹងចំណុចនេះទេ ការប្រើប្រាស់ទឹកខ្ជះខ្ជាយហើយ។យើងត្រូវការប្រើប្រាស់ប្រព័ន្ធធារាសាស្រ្តពេញលេញឱ្យគ្រប់ជ្រុងជ្រោយ ។ នៅពេលដែលយើងប្រើប្រាស់ប្រព័ន្ធធារាសាស្រ្តបានបែបនេះ នឹងជួយសន្សំ និងគ្រប់គ្រងទឹកទុកបានហើយ។ តែយ៉ាងណាយើងត្រូវចំណាយពេលច្រើនបន្តិចជាមួយប្រជាពលរដ្ឋតាមមូលដ្ឋានដើម្បីផ្សព្វផ្សាយ សំដៅធ្វើយ៉ាងណាឱ្យការអនុវត្តនេះទទួលបានយ៉ាងមានប្រសិទ្ធភាពនិងជោគជ័យ”។ ឯកឧត្តមរដ្ឋមន្រ្តី បញ្ជាក់ដែរថា៖ បញ្ហាធ្វើស្រែប្រាំង កសិករត្រូវយកចិត្តទុកដាក់ស្តាប់រាជរដ្ឋាភិបាល មិនត្រូវធ្វើស្រែលើសចំណុះទឹករបស់យើង ដែលនាំឱ្យមានកង្វះខាតទឹក នាំមកនូវផលអាក្រក់ដល់ដំណាំស្រូវរបស់ខ្លួន ។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តីធនធានទឹកបានថ្លែងដែរថាក្រសួងពង្រឹងបន្ថែមទៅលើការស្តាអាងទឹក ព្រោះថាដើម្បីសុវត្តិភាពទឹក។ការកសាងប្រភពទឹកនេះសំខាន់ណាស់។ យើងមានអាងទឹកចំនួន៨ធំៗ តែតាមពិតប្រាកដយើងមានអាងទឹក១៥០០ជាងទូទាំងប្រទេស ដោយក្នុងនេះអាងទឹកទាំងនេះតូចៗមិនរាប់បញ្ចូលទេ។ក្នុងចំណោមអាងទឹកទាំងនេះរាក់ អញ្ចឹងហើយយើងត្រូវការស្តាដើម្បីកសាងប្រព័ន្ធធនធានទឹករឹងមាំ ពីព្រោះថាបច្ចុប្បន្នការប្រែប្រួលអាកាសធាតុនោះកាន់តែខ្លាំងហើយ។ក្នុងនេះអាងទឹកមួយចំនួនគោក រាក់អស់ហើយ ក្នុងនេះគេឃើញបងប្អូនប្រជាពលរដ្ឋមួយចំនួនបានទៅធ្វើស្រែក្នុងអាងទឹកទាំងនេះតែម្តង។ថ្ងៃខាងមុខ យើងត្រូវការស្តាអញ្ចឹងត្រូវប្រាប់គាត់មិនឱ្យធ្វើស្រែបន្តទៀតហើយ។ រដ្ឋមន្រ្តីក្រសួងធនធានទឹកបានថ្លែងដោយបញ្ជាក់បន្ថែមថា៖បច្ចុប្បន្ននេះនៅកម្ពុជាមានហេដ្ឋារចនាសម្ព័ន្ធធារាសាស្ត្រខ្នាតតូចមធ្យម និងធំ សរុបចំនួន ២៣៥២ ប្រព័ន្ធ ដែលអាចបម្រើដល់ការស្រោចស្រពលើផ្ទៃដីកសិកម្មជិត ២លានហិកតាព្រមជាមួយនឹងអាងទឹកខ្នាតតូច មធ្យម និងធំ ប្រមាណ…

  • Emirates ជំរុញការតភ្ជាប់រវាងកម្ពុជា-អារ៉ាប់រួម ពីទីក្រុងឌូបៃ មកខេត្តសៀមរាប

    Emirates ជំរុញការតភ្ជាប់រវាងកម្ពុជា-អារ៉ាប់រួម ពីទីក្រុងឌូបៃ មកខេត្តសៀមរាប

    ភ្នំពេញ៖នៅថ្ងៃទី៣ ខែមីនា ឆ្នាំ ២០២៥នេះ ក្រុមហ៊ុនអាកាសចរណ៍ Emirates ដែលជាក្រុមហ៊ុនអាកាសចរណ៍​លំដាប់​អន្តរជាតិ​ធំជាងគេ​លើពិភពលោកបានប្រកាសឱ្យដឹងថា ក្រុមហ៊ុនកំពុងជំរុញការតភ្ជាប់​កម្ពុជា-អារ៉ាប់រួម (United Arab Emirates)ជាមួយនឹង​ការបន្ថែម​ជើង​​ហោះហើរទីក្រុងឌូបៃ-សៀមរាប ដែលរំពឹងថានឹងលើកកម្ពស់​ទាំងវិស័យទេសចរណ៍ និងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។ ក្រុមហ៊ុនអាកាសចរណ៍នឹងដាក់ឱ្យដំណើរការជើងហោះហើរចំនួនបីថ្ងៃក្នុងមួយសប្តាហ៏ពីទីក្រុងឌូបៃទៅខេត្តសៀមរាបតាមរយៈទីក្រុងបាងកកចាប់ពីថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៥។ សេវាកម្មជើងហោះហើរចំនួនបីថ្ងៃក្នុងមួយសប្តាហ៏របស់ក្រុមហ៊ុនអាកាសចរណ៍ Emirates ទៅខេត្តសៀមរាបនឹងដំណើរ​ការនៅថ្ងៃអង្គារ ព្រហស្បតិ៍ និងថ្ងៃសៅរ៍។ ជើងហោះហើរ EK370 នឹងចាកចេញពីទីក្រុងឌូបៃនៅម៉ោង ៩:00 និងមកដល់​ទីក្រុងបាងកកនៅម៉ោង ១៨:២៥នាទី។ បន្ទាប់មកជើង​ហោះហើរនេះនឹងចេញដំណើរពីទីក្រុងបាងកកនៅម៉ោង ២០:១០​នាទី និងមកដល់សៀមរាបនៅម៉ោង ២១:៣០នាទី។ ជើងហោះហើរ EK371 នឹងចេញដំណើរពីខេត្តសៀមរាបនៅម៉ោង ០០:១៥នាទី ម៉ោង ហើយមកដល់បាងកកនៅម៉ោង ០១:៣៥នាទី។ បន្ទាប់មកជើងហោះហើរនឹងហោះចេញនៅម៉ោង ៣:៤០នាទី នឹង​មកដល់ឌូបៃ នៅម៉ោង ៦:៥០នាទី។ ពេលវេលាទាំងអស់ គឺគិតជា​ម៉ោងក្នុងស្រុក។ ផ្លូវហោះហើរថ្មីរបស់ Emirates នឹងដំណើរការជាមួយយន្តហោះ​ដែលមាន​ប្រភេទកៅអីពីរថ្នាក់ Boeing 777-300ER ដែលផ្តល់​កៅអីអង្គុយចំនួន ៣៥ នៅក្នុងថ្នាក់ Business និង…

  • គម្រោងជលផល ផលសមុទ្រ និង តំបន់ឆ្នេរប្រកបដោយចីរភាព (SCMF)ខេត្តកែប កំពុងបង្កើនការគាំទ្រភ្ញាស់ក្តាមសេះ ស្តារព្រៃកោងកាង ក៏ដូចជាគ្រប់គ្រងជលផល

    គម្រោងជលផល ផលសមុទ្រ និង តំបន់ឆ្នេរប្រកបដោយចីរភាព (SCMF)ខេត្តកែប កំពុងបង្កើនការគាំទ្រភ្ញាស់ក្តាមសេះ ស្តារព្រៃកោងកាង ក៏ដូចជាគ្រប់គ្រងជលផល

    (ភ្នំពេញ)៖ មន្រ្តីជាន់ខ្ពស់ នៃក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទដឹកនាំដោយឯកឧត្តម ហាស់ សារ៉េត រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាសហប្រធានគណៈកម្មការតម្រង់ទិសគម្រោង និងមន្រ្តីពាក់ព័ន្ធបានចុះពិនិត្យ និងជំរុញការអនុវត្តន៍គម្រោងជលផល ផលសមុទ្រ និងតំបន់ឆ្នេរប្រកបដោយចីរភាព (SCMF) នាខេត្តកែប ។ ក្នុងដំណើរបេសសកម្មដែលបានធ្វើឡើងនៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តមរដ្ឋលេខាធិការ បានជួបប្រជុំសំណេះសំណាលជាមួយសហគមន៍នេសាទភូមិថ្មី និងពិនិត្យវឌ្ឍនភាព នៃការអនុវត្តន៍គម្រោង SCMF ដែលរាយការណ៍ដោយនាយកអង្គភាពអនុវត្តគម្រោងថ្នាក់ខេត្ត រួមមាន៖ ការសាសង់អាគារការិយាល័យខណ្ឌរដ្ឋបាលជលផលកែប ការដាក់ពង្រាយប្រអប់បេតុងជាជម្រកត្រីសិប្បនិម្មិតការពារស្មៅសមុទ្រ ផ្កាថ្ម និងប្រភេទវារីសត្វងាយរងគ្រោះ (ជ្រូកទឹក ផ្សោតសមុទ្រជាដើម) ការគាំទ្រស្ថានីយ៍ភ្ញាស់ដើម្បីបង្កើនផលស្តុកក្តាមសេះ ការការពារនិងស្តារព្រៃកោងកាង និងពង្រឹងសមត្ថភាពសហគមន៍នេសាទ ក្នុងការចូលរួមគ្រប់គ្រងធនធានជលផល។ ក្នុងពិធីនេះ ឯកឧត្តមរដ្ឋលេខាធិការ បានកោតសរសើរចំពោះវឌ្ឍនភាពនៃការអនុវត្តន៍គម្រោង SCMF ក្នុងខេត្តកែប និងការខិតខំប្រឹងប្រែងរបស់សហគមន៍នេសាទភូមិថ្មី ដែលបានចូលរួមយ៉ាងសកម្ម ទទួលបានលទ្ធផលល្អក្នុងការគ្រប់គ្រង អភិរក្ស និងអភិវឌ្ឍធនធានជលផល។ ឯកឧត្តមរដ្ឋលេខាធិការក៏បានផ្តល់អនុសាសន៍ និងលើកទឹកចិត្តឱ្យបន្តខិតខំប្រឹងប្រែង បង្កើនកិច្ចសហប្រតិបត្តិការរវាងដៃគូពាក់ព័ន្ធ និងពន្លឿនសកម្មភាពអនុវត្តគម្រោងប្រកបដោយប្រសិទ្ធភាព។ ឯកឧត្តមរដ្ឋលេខាធិការ ក្នុងពិធីនេះបានចូលរួមទម្លាក់ដុំបេតុងចូលទៅសមុទ្រ ដើម្បីដាក់ពង្រាយសំណង់ជម្រកត្រីសិប្បនិម្មិត។ ជាមួយគ្នានោះឯកឧត្តមបាននាំយក…

  • ការដ្ឋានផ្លូវជាតិលេខ៤៨ ស្រែអំបិល -កោះកុង សម្រេចបាន​ជាង​៨៨ភាគរយ

    ការដ្ឋានផ្លូវជាតិលេខ៤៨ ស្រែអំបិល -កោះកុង សម្រេចបាន​ជាង​៨៨ភាគរយ

    ភ្នំពេញ៖អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូនឯកឧត្តម ផន រឹម បានឱ្យដឹងថា គម្រោងលើកកម្រិតគុណភាព​ផ្លូវជាតិលេខ៤៨ សម្រេចវឌ្ឍនភាពការងារ៨៨,៤៥ភាគរយហើយ។ការដ្ឋានដែល​កំពុងដំណើរការនេះចាប់ពីផ្លូវបំបែកជាតិលេខ៤ត្រង់​ចំណុច​ស្រែអំបិល ដល់ក្រុងខេមរភូមិន្ទ។ ជាមួយរូបថតមួយសន្លឹកនៅព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥ អ្នកនាំពាក្យក្រសួងសាធារណការបានរំលឹកថា មានប្រជា​ពល​រដ្ឋខ្មែរតិចណាស់ ដែលមិនដឹងរឿងនេះ។ ពេលធ្វើដំណើរ​ទៅកាន់ខេត្តកោះកុង នេះជាចំណុចដ៏លំបាក និងហានិភ័យ ដែលត្រូវឆ្លងកាត់ជៀសមិនរួច(ទូកចម្លង)។បច្ចុប្បន្ននេះ យើងលែងលំបាកទៀតហើយ យើងមានស្ពានបេតុងដ៏គត់មត់ និងខ្សែផ្លូវដ៏ស្អាត លាតសន្ធឹងពីចំណុចបំបែកផ្លូវជាតិលេខ៤ ដល់ក្រុងខេមរភូមិន្ទ គឺផ្លូវជាតិលេខ៤៨ ដែលកំពុងស្តារ និងលើកកម្រិតគុណភាពដ៏មមាញឹកបំផុត។ អ្នកនាំពាក្យដដែលបញ្ជាក់ថា គម្រោងលើកកម្រិតគុណភាព​ផ្លូវជាតិ​លេខ៤៨ នេះ សម្រេចវឌ្ឍនភាពការងារ៨៨,៤៥​ភាគរយ​ហើយ ដែលមានន័យថា ខ្សែផ្លូវនេះអាចធ្វើដំណើរបានដោយរលូន និងប្រកបដោយគុណតម្លៃវិស័យជាតិ។ សូមជម្រាបថា គម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ ចាប់ពីបំបែកផ្លូវជាតិលេខ៤ រហូតដល់ក្រុងខេមរភូមិន្ទ ខេត្តកោះ​កុងមានប្រវែងសរុប ១៤៨គីឡូម៉ែត្រ ។ជាផ្លូវត្រូវអ៊ុតAC ដោយ​ត្រូវពង្រីកទំហំផ្លូវ ២ គន្លង ពី១១ម៉ែត្រ ទៅ១៣ម៉ែត្រ , កាត់ចំណោតភ្នំបន្ថែម, កាត់បន្ថយចំណោតផ្លូវបន្ថែម, ពង្រីកពី២គន្លង ទៅ ៤គន្លង នៅ PK84 ជាដើម។ល។គម្រោងសាងសង់ក្រោម​ហិរញ្ញប្បទានសម្បទានពីសាធារណរដ្ឋកូរ៉េនៅថ្ងៃទី២៣ ខែសីហា…

  • ត្រឹមឆ្នាំ២០២៤ កម្ពុជាទទួលការចុះបញ្ជីសហគ្រាស គ្រឹះស្ថាន​សរុប​ចំនួន ៤៤ ៧៩៨សហគ្រាស និងមានកម្មករនិយោជិត ២លាននាក់

    ត្រឹមឆ្នាំ២០២៤ កម្ពុជាទទួលការចុះបញ្ជីសហគ្រាស គ្រឹះស្ថាន​សរុប​ចំនួន ៤៤ ៧៩៨សហគ្រាស និងមានកម្មករនិយោជិត ២លាននាក់

    (ភ្នំពេញ)៖ គិតមកត្រឹមឆ្នាំ២០២៤ ប្រទេសកម្ពុជាទទួលការ​ចុះ​បញ្ជីសហគ្រាស គ្រឹះស្ថានសរុបចំនួន ៤៤ ៧៩៨សហ​គ្រាស និងមានកម្មករនិយោជិតសរុបចំនួនជាង ១,៨លាននាក់ ។ នេះបើយោងតាមរបាយការណ៍ស្តីពី ការបូកសរុបលទ្ធផល​ការ​ងារឆ្នាំគិតមកត្រឹមឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ​២០២៥ របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ធ្វើឡើងកាលពី ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥ ក្រោមអធិបតី​ភាព លោកជំទាវ សុវណ្ណ វណ្ណារតន៍ រដ្ឋលេខាធិការប្រចាំការ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ ក្នុងចំនួនសហគ្រាស គ្រឹះស្ថានជាង ៤ម៉ឺន ៤ពាន់នេះ មាន វិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិត​ផលធ្វើដំណើរ និងកាបូប ចំនួន ១ ៥៦៦សហគ្រាស ស្មើនឹង ៣,៥០% បើធៀបនឹងសហគ្រាស គ្រឹះស្ថានសរុប និងកម្មករ​និយោជិតចំនួនជាង ៩២ម៉ឺននាក់ ស្មើនឹងជាង ៥០% បើធៀប​នឹងកម្មករនិយោជិតសរុប។ ចំណែកឯសហគ្រាស គ្រឹះស្ថាន​វិស័យ​ក្រៅពីកាត់ដេរចំនួនជាង ៤ម៉ឺន ៣ពាន់សហគ្រាស ស្មើ​នឹង​ជាង ៩៦% បើធៀបនឹងសហគ្រាស គ្រឹះស្ថានសរុប…

  • មន្រ្តីក្រសួងកសិកម្ម ណែនាំកសិករ ដាំចម្ការផ្លែមាន តាង៉ែន ត្រូវដាំ​តាមបច្ចេកទេស ដើម្បីឈោងចាប់ទីផ្សារ

    មន្រ្តីក្រសួងកសិកម្ម ណែនាំកសិករ ដាំចម្ការផ្លែមាន តាង៉ែន ត្រូវដាំ​តាមបច្ចេកទេស ដើម្បីឈោងចាប់ទីផ្សារ

    (ភ្នំពេញ)៖ដើម្បីជំរុញ ផលិតផល កសិកម្ម ឱ្យកាន់តែមាន​គុណភាពស្របតាមស្តង់ដានោះមន្រ្តីជាន់ខ្ពស់ក្រសួងកសិកម្មបានធ្វើការណែនាំដល់ប្រជាកសិករដែលបានដាំចម្ការមៀនតាង៉ែន នៅខេត្ត ឧត្តរមានជ័យត្រូវមានបច្ចេកទេសត្រឹម​ត្រូវ​ដើម្បី​ធ្វើយ៉ាងណាឱ្យផ្លែធំ សាច់ក្រាស ហើយអាចឈោងចាប់ទីផ្សារ​ដោយមិនជួបការលំបាកឡើយ។ ថ្លែងក្នុងពេលចុះពិនិត្យចម្ការផ្លែមៀនតាង៉ែនរបស់អ្នកស្រី វណ្ណ គន្ធា នៅសង្កាត់អូរស្មាច់ ស្រុកសំរោង ខេត្តឧត្តរមានជ័យ​កាល​ពី​ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម សៀក ឡេង អនុរដ្ឋ​លេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានលើក​ឡើងឱ្យដឹងថា៖ តាមការពិនិត្យរបស់មន្ត្រីជំនាញ និង ក្រុម​ហ៊ុន​ប្រមូលទិញ និង កែច្នៃមៀនតាង៉ែន ចម្ការរបស់អ្នក​ស្រី​មិនបានដាំដុះតាមស្តង់ដារបច្ចេកទេស ខ្វះទឹក និងប្រព័ន្ធ​ស្រោចស្រពគ្រប់គ្រាន់ ខ្វះការមើលថែ ដែលបណ្ដាលឱ្យ​ផ្លែមៀនតាង៉ែនមានទំហំតូច សាច់ផ្លែតាង៉ែនស្តើង ជ្រួញនិង​ស្ងួត។ ផ្លែមៀនតាង៉ែនដែលមានគុណភាពដូច្នេះ មិនត្រូវស្តង់​ដារ​សម្រាប់នាំចេញទៅក្រៅប្រទេស ឬសូម្បីតែទីផ្សារក្នុង​ស្រុក​ក៏ស្ទើរតែពុំអាចស្រូបទិញបានដែរ។ ឯកឧត្តមអនុរដ្ឋលេខាធិការ បានពន្យល់អំពីបញ្ហាបច្ចេកទេស និងទីផ្សារ ព្រមទាំងបានណែនាំឱ្យអ្នកស្រី និងកសិករនៅក្នុង​តំបន់ក្បែរខាង ទាក់ទង សហការជាមួយមន្ត្រីកសិកម្មឃុំ មន្ទីរ​ជំនាញ ឬក្រសួងតាមរយៈលេខទូរសព្ទ ១២៨៩ ដើម្បីស្វែង​រក​ការ​ជួយគាំទ្រ ឬអន្តរាគមន៍ណាមួយ។ ទន្ទឹមនឹងនេះ ឯកឧត្តមក៏បានអញ្ជើញអ្នកស្រី វណ្ណ គន្ធា ចូលរួមនៅក្នុងកិច្ចប្រជុំមួយនាសប្តាហ៍ក្រោយ ដែលនឹង​មាន​ការចូលរួមពីកសិករដាំមៀនតាង៉ែនទូទាំងខេត្តឧត្តរមានជ័យ…

  • កម្ពុជា-ហ្វីលីពីន បន្តពង្រឹងកិច្ចសហប្រតិបត្តិការ ជាមួយប្រទេសផ្សេងៗទៀត នៅក្នុងក្របខណ្ឌអាស៊ាន ក្នុងវិស័យកសិកម្ម

    កម្ពុជា-ហ្វីលីពីន បន្តពង្រឹងកិច្ចសហប្រតិបត្តិការ ជាមួយប្រទេសផ្សេងៗទៀត នៅក្នុងក្របខណ្ឌអាស៊ាន ក្នុងវិស័យកសិកម្ម

    (ភ្នំពេញ)៖ នៅរសៀលថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញចូលរួមប្រជុំពិភាក្សាការងារលើការជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងកសិកម្មនៃសាធារណរដ្ឋហ្វីលីពីន តាមប្រព័ន្ធវីដេអូហ្សូម(Zoom) នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងពីកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទាំងពីរក្នុងវិស័យកសិកម្ម ព្រមទាំងបន្តពង្រឹងកិច្ចសហប្រតិបត្តិការនេះឱ្យកាន់តែជិតស្និទ្ធជាមួយប្រទេសផ្សេងៗទៀតនៅក្នុងក្របខណ្ឌអាស៊ាន ។ តាមរយៈកិច្ចប្រជុំនេះ ក្រសួងកសិកម្មនៃប្រទេសទាំងពីរ កម្ពុជា-ហ្វីលីពីន បានព្រមព្រៀងគ្នាធ្វើកិច្ចសហប្រតិបត្តិការទ្វេភាគីលើការងារសាយតេស(CITES) និងត្រៀមរៀបចំធ្វើអនុស្សារណៈនៃការយោគយល់គ្នា(MoU) នាពេលឆាប់ៗខាងមុខនេះ ។ បើតាម ឯកឧត្តមរដ្ឋមន្ត្រី កម្ពុជានឹងរៀបចំធ្វើលិខិតជាផ្លូវការមួយ ផ្ញើទៅតាមរយៈស្ថានទូតហ្វីលីពីន ក្នុងគោលបំណងធ្វើកិច្ចសហប្រតិបត្តិការលើការងារសាយតេសរវាងប្រទេសទាំងពីរ ដើម្បីអនុវត្តអនុសញ្ញាសាយតេសនេះប្រកបដោយប្រសិទ្ធភាព សំដៅការពារ និងអភិរក្សប្រភេទសត្វ និងរុក្ខជាតិព្រៃកំពុងរងគ្រោះថ្នាក់នៃប្រទេសទាំងពីរ ៕ ប្រភព ៖ ក្រសួងកសិកម្ម