Category: វិទ្យុសំលេងយុវជន (VOY – FM 97MHz)

  • ធុរកិច្ចបង្កើតថ្មី និងសហគ្រាសធុនតូច និងមធ្យមចំនួន ៣២ ទទួលបានកញ្ចប់ជំនួយសហគ្រិនខ្មែរសម្រាប់ការពង្រីកអាជីវកម្ម

    ធុរកិច្ចបង្កើតថ្មី និងសហគ្រាសធុនតូច និងមធ្យមចំនួន ៣២ ទទួលបានកញ្ចប់ជំនួយសហគ្រិនខ្មែរសម្រាប់ការពង្រីកអាជីវកម្ម

    ភ្នំពេញ ៖ សហគ្រិនខ្មែរ នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥ បានផ្តល់ជំនួយផ្នែកហិរញ្ញវត្ថុដល់ធុរកិច្ចបង្កើតថ្មី និង សហគ្រាសធុនតូច និងមធ្យម ចំនួន ៣២ ក្នុងពិធីប្រគល់កញ្ចប់ជំនួយដែលប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្ដម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធានក្រុមប្រឹក្សា បរធនបាលនៃសហគ្រិនខ្មែរ។ គំនិតផ្តួចផ្តើមនេះមានគោលបំណងធ្វើឱ្យប្រសើរឡើងនូវប្រតិបត្តិការអាជីវកម្ម, លើក កម្ពស់ភាពប្រកួតប្រជែង និងជំរុញសក្តានុពលនាំចេញ ដើម្បីពង្រឹងប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពរបស់ប្រទេស កម្ពុជា។ ឯកឧត្ដម ហែម វណ្ណឌី បានលើកឡើងថា ៖ “សហគ្រិនខ្មែរបានកសាងមូលដ្ឋានគ្រឹះដ៏រឹងមាំ និងភាពជាដៃគូ ទូលំទូលាយទាំងក្នុងស្រុក និងក្រៅស្រុក។ ជាមួយ នឹងសមិទ្ធផលសំខាន់ៗ សហគ្រិនខ្មែរបាននិងបន្តជំរុញផ្នត់ គំនិតសហគ្រិនភាព, អភិវឌ្ឍសមត្ថភាពតាមរយៈ ការបណ្តុះបណ្តាលគ្រប់ជ្រុងជ្រោយ, បង្កើតឱកាសបណ្តាញ ទំនាក់ទំនង, កៀរគរទុនវិនិយោគ និងផ្តល់ការគាំទ្រ ផ្នែកហិរញ្ញវត្ថុដោយផ្ទាល់ទៅដល់ធុរកិច្ចបង្កើតថ្មី និងសហគ្រាសធុនតូចនិងមធ្យម”។ ចាប់តាំងពីឆ្នាំ២០២០ មក សហគ្រិនខ្មែរបានអនុវត្ដកម្មវិធីជាច្រើន ដើម្បីគាំទ្រសហគ្រិនភាពនៅកម្ពុជា។ កម្មវិធី ទាំងនោះរួមមាន…

  • ប្រជាជន ៥ស្រុក ជិត ១ម៉ឺន៥ពាន់គ្រួសារ ក្នុងខេត្តបន្ទាយមាន​ជ័យ នឹងមានទឹកស្អាតប្រើប្រាស់ចាប់ពី ឆ្នាំ២០២៥នេះតទៅ

    ប្រជាជន ៥ស្រុក ជិត ១ម៉ឺន៥ពាន់គ្រួសារ ក្នុងខេត្តបន្ទាយមាន​ជ័យ នឹងមានទឹកស្អាតប្រើប្រាស់ចាប់ពី ឆ្នាំ២០២៥នេះតទៅ

    (បន្ទាយមានជ័យ)៖ អង្គការទស្សនៈពិភពលោកអន្តរជាតិ​ប្រចាំ​កម្ពុជា បានកែលម្អលទ្ធភាពប្រើប្រាស់ទឹក ក្នុងខេត្តបន្ទាយ​មានជ័យ ចាប់តាំងពីការបង្កើតប្រព័ន្ធទឹកដំបូងនៅ​ក្នុងឆ្នាំ​២០១៥ រហូតឈានដល់ការសម្ពោធដាក់ឱ្យប្រើប្រាស់​ប្រព័ន្ធ​ទឹកស្អាតចំនួន ២៩ទីតាំងជាផ្លូវការហើយ ក្នុងស្រុកចំ​នួន៥ ដែលមានគ្រួសារទទួលផលចំនួន ១៤ ៩៥១គ្រួសារកាលពី​ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥នេះ ។ ឯកឧត្តម អ៊ុ រាត្រី បានបង្ហាញថា ស្ថានភាពប្រើប្រាស់ទឹកស្អាត​នៅទូទាំងខេត្តមានក្រុមហ៊ុនផ្គត់ផ្គង់ទឹកស្អាតចំនួន ២៩ក្រុម​ហ៊ុន និងមានប្រជាពលរដ្ឋប្រើប្រាស់ទឹកស្អាតចំនួន ១៣៨ ២៥៨គ្រួសារ ស្មើនឹង ៦៨,៦៥% គ្របដណ្តប់លើ ៦០៦ភូមិ/៦៦៤ភូមិ, មានបណ្តាញចែកចាយទឹកតាមបំពង់ចំនួន ១០៦​បណ្តាញ ក្នុងនោះសហគមន៍មានចំនួន ៧២បណ្តាញ និងឯក​ជន​មានចំនួន ៣៤បណ្តាញ, រីឯស្ថានីយផលិតទឹកផឹកមាន​ចំនួន ១៧០ ក្នុងនោះ សហគមន៍មានចំនួន ៣៤ និងឯកជន​មាន​ចំនួន ១៣៦។ ទាំងបណ្តាញចែកចាយទឹកតាមបំពង់ ទាំង​ស្ថនីយ​ផលិតទឹកផឹក គ្របដណ្តប់លើ ១៤៧ ៦៣៧គ្រួសារ ស្មើនឹងអត្រាប្រើប្រាស់ទឹកស្អាត ៧៣%។ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បាន​កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍ និងសមិទ្ធ​ផល​រីក​ចម្រើនគួរជាទីមោទនៈ ក្នុងខេត្តបន្ទាយមានជ័យ…

  • កំពត៖ ២ខែដើមឆ្នាំ មានទេសចរជិត ៤សែននាក់មកលម្ហែ

    កំពត៖ ២ខែដើមឆ្នាំ មានទេសចរជិត ៤សែននាក់មកលម្ហែ

    កំពត៖ បន្ទាប់ពីការធ្វើជាម្ចាស់ផ្ទះបុណ្យសមុទ្រកាលពីចុង​ឆ្នាំ២០២៤កន្លងទៅដោយជោគជ័យជាមួយកំណើនភ្ញៀវទេសចរជាតិ និងអន្តរជាតិរាប់ម៉ឺននាក់នោះ ដោយឡែករយៈ​ពេល​២ខែ​ដើមឆ្នាំ ២០២៥ នេះ បរិមាណប្រជាពលរដ្ឋ ភ្ញៀវទេសចរ​ជាតិ អន្តរជាតិ ដែលមកកម្សាន្តនៅបណ្តារមណីយដ្ឋាន​នានា​ក្នុងខេត្តកំពត ក៏ហាក់នៅមានកំណើនជាលំដាប់។ ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត លោក សយ ស៊ីណុល បានលើកឡើងថា ពិនិត្យជារួមភ្ញៀវទេសចរមកសម្រាកលម្ហែមានភាពល្អប្រសើរពោលមានការកើនឡើង ទាំងភ្ញៀវជាតិ និងអន្តរជាតិពិសេសប៉ុន្មានសប្តាហ៍ចុងក្រោយ នេះចំនួនភ្ញៀវ​ហក់ឡើងខ្ពស់។លោកបានបញ្ជាក់ថា២ខែដើមឆ្នាំទេសចរជាតិ អន្តរជាតិជិត៤សែននាក់បានធ្វើដំណើរមកសម្រាក លម្ហែ​ក្នុងនោះ​ភ្ញៀវបរទេសប្រមាណ២៤ ០០០នាក់។ ដោយមានការលើកទឹកចិត្ត និងជំរុញពីប្រមុខរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងទេសចរណ៍ពិសេសក្រោមការខិតខំប្រឹងប្រែង របស់ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានធ្វើឱ្យ​ខេត្ត​កំពតប្រែប្រួលមុខមាត់ថ្មី ល្បីល្បាញនិងក្លាយជាខេត្តគោលដៅ ទេសចរណ៍ទី២របស់កម្ពុជា ដែលមានទេសចរច្រើនជាងគេ  បន្ទាប់​ពីខេត្តសៀមរាប។ បើតាមការគូសបញ្ជាក់របស់លោកប្រធានមន្ទីរទេសចរណ៍ខេត្តកំពត ខេត្តតំបន់ឆ្នេរមួយនេះពុំត្រឹមតែជាខេត្តគោលដៅទេសចរ ចម្រុះប៉ុណ្ណោះទេ តែសេវាស្នាក់នៅក៏មានភាពសម្បូរបែប និងស្អាតៗទាក់ទាញ ខុសប្លែកពីខេត្តដទៃដែរ ពិសេស រីសត បឹងហ្គាឡូ និងផ្ទះលំហែតាមដងព្រែក រួមទាំងសកម្មភាពកីឡា​លើទឹកជាច្រើនទៀតផង។នេះជាដែកឆក់ទេសចររបស់​ខេត្ត​កំពត៕អត្ថបទនិងរូបភាព៖ សិលា សារិន

  • រមណីយដ្ឋានកម្សាន្តឆ្នេរកោះប៉ែន និងស្ពានប្រដឺសប្ញស្សី ប្រារព្ធខួប​១៥ឆ្នាំ

    រមណីយដ្ឋានកម្សាន្តឆ្នេរកោះប៉ែន និងស្ពានប្រដឺសប្ញស្សី ប្រារព្ធខួប​១៥ឆ្នាំ

    កំពង់ចាម៖ រដ្ឋបាលខេត្តកំពង់ចាមកាលពីថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៥​បានប្រារព្ធពិធីអបអរខួប ១៥ឆ្នាំ (២០១១-២០២៥)​នៃការបង្កើត​កន្លែងកម្សាន្តឆ្នេរកោះប៉ែន ,ស្ពានឫស្សី(ប្រដឹស)ដ៏ទាក់ទាញរបស់​ខេត្តកំពង់ចាម ហើយក៏ត្រូវចំថ្ងៃ នៃទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០៥ ខួបលើកទី១១៤ ។ក្នុងព្រឹត្តិការណ៍នេះក៏មានការរៀបចំ​ពិធីកម្សាន្ត​នានាជាច្រើន អមដោយការបាញ់កាំជ្រួចផង។ លោក ស៊ាន សុគុន ប្រធានមន្ទីរទេសចរណ៍ ខេត្តកំពង់ចាមបាន​ឱ្យដឹង​នៅព្រឹកថ្ងៃទី៩ ខែមីនាថា ពិធីបុណ្យ «ឆ្នេរកោះ​ប៉ែន» ត្រូវបានម្ចាស់​រមណីយដ្ឋានរៀបចំចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី១២ ខែមីនា នៅបរិវេណ​រមណីយ​ដ្ឋានធម្មជាតិ​ឆ្នេរ​ខ្សាច់​កោះប៉ែន ។ ការរៀបចំពិធីបុណ្យនេះ មានបំណង ដើម្បីលើកកម្ពស់វិស័យទេសចរណ៍ បង្កលក្ខណៈកម្សាន្ត​ជូន​ដល់​ប្រជា​ពលរដ្ឋ នៅក្នុងខេត្ត និងក្រៅខេត្ត ក៏ដូចជាភ្ញៀវទេសចរ​ជាតិ និងអន្តរជាតិ ឱ្យមកកម្សាន្តឱ្យបានកាន់តែច្រើន។ ព្រឹត្តិការណ៍​នេះ ក៏មានរៀបចំកម្មវិធីកម្សាន្តជាច្រើន ដូចជា ការប្រកួតបាល់ទាត់​លើវាលខ្សាច់ ការតាំងពិព័រណ៍ ការប្រគំ​តន្ត្រី ប្រដាល់គុនខ្មែរ និងការ​បាញ់កាំជ្រួច ជាដើម។ លោកប្រធានមន្ទីរបន្តថា គិតត្រឹមថ្ងៃទី៩ ខែមីនា ខេត្តទទួលបាន​ភ្ញៀវទេសចរសរុប ៥៤.៧០៧នាក់ ក្នុងនោះ ភ្ញៀវ​ទេសចរ​ជាតិចំនួន ៥៤.៦០៥នាក់ និងភ្ញៀវទេសចរបរទេសចំនួន ១០២នាក់។…

  • ព្រឹត្តិការណ៍ការចុះហត្ថលេខាទូតសុច្ឆន្ទៈរវាងក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំងបាកាសនិង Flash KH

    ព្រឹត្តិការណ៍ការចុះហត្ថលេខាទូតសុច្ឆន្ទៈរវាងក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំងបាកាសនិង Flash KH

    ភ្នំពេញ : ថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៥ នៅផ្សារទំនើប AEON3 មានព្រឹត្តិការណ៌ការចុះហត្ថលេខាទូត សុច្ឆន្ទៈរវាងក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំង បាកាស និងក្រុម Flash KH ដែលជាក្រុម E-sports ដ៏ល្បីមួយនៅកម្ពុជា ដែលមានអ្នកគាំទ្រជាច្រើន ។ កម្មវិធីដ៏ពិសេសនេះ មានការចូលរួមពីនាយកគ្រប់គ្រងតំបន់ប្រចាំប្រទេសកម្ពុជានៃក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំងបាកាស សមាជិកក្រុម Flash KH និងអ្នកគ្រាំទ្រជាច្រើន ។ នៅក្នុងសុន្ទរកថា របស់ លោក Jinwook Lee (ជីនវ៊ុក លី) ដែលជានាយកគ្រប់គ្រងតំបន់ប្រចាំប្រទេសកម្ពុជានៃក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំងបាកាសបាន មានប្រសាសន៍ថា “ថ្ងៃនេះ ពួកយើងប្រកាសទូតសុច្ឆនៈដំបូងរបស់យើងគឺ “Flash KH” ។ Flash KH គឺជាក្រុម E-sports កំពូលមួយរបស់កម្ពុជា ដែលត្រូវបានគេស្គាល់ថា មានទេពកោសល្យ ការតាំងចិត្ត និងការប្តេជ្ញាចិត្តដើម្បីជោគជ័យ ជាមួយនឹងយុទ្ធសាស្ត្រក្នុងការប្រគួត ការធ្វើការងារជាក្រុម និងការចូលរួមគាំទ្រក្នុងវិស័យ E-sports” ។ E-sports គឺជាកីឡាអេឡិចត្រូនិច…

  • បង្ហាញទេពកោសល្យតន្ត្រីរបស់អ្នក It’s Tiger Time! VannDa នាំយកតន្ត្រីខ្មែរទៅកាន់ឆាកអន្តរជាតិ!

    បង្ហាញទេពកោសល្យតន្ត្រីរបស់អ្នក It’s Tiger Time! VannDa នាំយកតន្ត្រីខ្មែរទៅកាន់ឆាកអន្តរជាតិ!

    នៅក្នុងការបង្ហាញដ៏ធំបំផុតដែលមិននឹកស្មានដល់នៅដើមឆ្នាំ ២០២៥ នេះ ស្រាបៀរ ថៃហ្គ័រ បានប្រកាសពីកិច្ចសហការជាដៃគូដ៏ធំជាមួយនឹងផលិតកម្ម បារមី ដើម្បីបានលើកកម្ពស់វិស័យតន្ត្រីរបស់ប្រទេសកម្ពុជា អោយកាន់តែមានការបោះជំហានទៅមុខជាមួយនឹងតារារ៉េបដ៏ល្បីបំផុតប្រចាំប្រទេសគីលោក VannDa ដើម្បីនាំយកតន្ត្រីខ្មែរទៅកាន់ឆាកអន្តរជាតិ។ សម្រាប់ស្រាបៀរ ថៃហ្គ័រ ភាពឆ្ពោះទៅមុខជាមួយគ្នា មិនមែនជាសកម្មភាពទោលទេ។ ភាពជាដៃគូនេះមានគោលបំណងនាំយកសិល្បករដែលពោពេញដោយសមត្ថភាពបំផុតរបស់ប្រទេសកម្ពុជាទៅកាន់ឆាកអន្តរជាតិដោយឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់ស្រាបៀរ ថៃហ្គ័រ ក្នុងការគាំទ្រតន្ត្រីខ្មែរ។ លោក VannDa បានបំបែកកំណត់ត្រាដោយក្លាយជាតារារ៉េបនៅតំបន់អាស៊ីអាគ្នេយ៍ដំបូងគេដែលបានចូលរួមសម្ដែងក្នុងកម្មវិធីបិទកីឡាអូឡាំពិកនៅទីក្រុងប៉ារីស ហើយលោកមានបំណងឆ្ពោះទៅមុខកាន់តែខ្លាំងថែមទៀត។ តាមរយៈភាពជាដៃគូតន្ត្រីដែលមានរយៈពេលមួយឆ្នាំនេះ ស្រាបៀរថៃហ្គ័រនឹងជំរុញឱ្យលោក VannDa បន្ថែមជាមួយនឹងការប្រគុំតន្រ្តី Super Concert លើកដំបូងបង្អស់ក្នុងប្រទេសកម្ពុជាដោយនឹងកំណត់ស្តង់ដាថ្មីសម្រាប់ការសម្តែងនៅក្នុងប្រទេស។ ក្រៅពីប្រទេសកម្ពុជា លោក VannDa នឹងនាំយកតន្ត្រីរបស់លោកទៅកាន់ឆាកអន្តរជាតិ ជាមួយនឹងការសម្តែងជាសកលធំៗ ដោយណែនាំពិភពលោកឱ្យស្គាល់ពីថាមពល សមត្ថភាព និងទេពកោសល្យរបស់ហ៊ីបហបនៅកម្ពុជា។ ថ្លែងក្នុងសន្និសីទសារព័ត៌មានប្រារព្ធពិធីសម្ពោធនេះ លោក VannDa បានមានប្រសាសន៍ថា៖ “ខ្ញុំពិតមានជាមានកិត្តិយស និងរីករាយមែនទែន ដែលក្រុមហ៊ុន Tiger បានមើលឃើញពីឆន្ទៈតន្ត្រីរបស់ខ្ញុំ និងផលិតកម្មបារមី ហើយចូលរួមដំណើរជាមួយពួកយើង ក្នុងនាមជាដៃគូសហការដើម្បីធ្វើឱ្យវិស័យតន្ត្រីកាន់តែឈានទៅមុខ ហើយបន្តឡើងកាន់តែខ្ពស់លើឆាកអន្ត្រជាតិ ហើយក៏សូមអរគុណដែលចូលរួមជាចំណែកធំមួយដើម្បីធ្វើឱ្យអាល់ប៊ុមទី ៣ របស់ខ្ញុំ «ត្រីវិស័យ» កាន់តែពិសេសឡើង។…

  • ក្រសួងពាណិជ្ជកម្មសាទរមីជាតិចាប់ផ្តើមវាយលុកទីផ្សារកូរ៉េខាងត្បូង

    ក្រសួងពាណិជ្ជកម្មសាទរមីជាតិចាប់ផ្តើមវាយលុកទីផ្សារកូរ៉េខាងត្បូង

     ភ្នំពេញ ៖ លោក ស៊ិន ស៊ីដេត អគ្គនាយករង នៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ (ក.ប.ប) នៃក្រសួងពាណិជ្ជកម្ម បានអបអរសាទរប្រកបដោយមោទនភាពជាមួយមីជាតិ ចំពោះសមិទ្ធិផលជាប្រវត្តិសាស្រ្តរបស់ក្រុមហ៊ុន  ដែលអាចនាំចេញមីជាតិទៅកាន់ទីផ្សារប្រទេសកូរ៉េខាងត្បូងបាន បន្ទាប់ពីបានឆ្លងកាត់ការត្រួតពិនិត្យ  គុណភាព សុវត្ថិភាពម្ហូបអាហារ ស្របតាមបទដ្ឋានអនុញ្ញាត និងបទប្បញ្ញត្តិពាក់ព័ន្ធរបស់សាធារណៈរដ្ឋកូរ៉េ។   លោក ស៊ិន ស៊ីដេត បានប្រាប់អ្នកសារព័ត៌មានក្នុងសន្និសីទកាសែតមួយនៅរោងចក្រមីជាតិកាលពីថ្ងៃសុក្រថា លោកសង្ឃឹម និងជឿជាក់យ៉ាងមុតមាំថា ក្រុមហ៊ុន វ័នម៉រ មេនូហ្វេកឆឺរីង នឹងបន្តពង្រីកទីផ្សារទៅកាន់បណ្តាប្រទេសផ្សេងៗទៀតនៅពេលខាងមុខ ដើម្បីចូលរួមចំណែកក្នុងការការពារអ្នកប្រើប្រាស់ ជំរុញកំណើនសេដ្ឋកិច្ច និងបង្កើតការងារសម្រាប់ប្រជាជនកម្ពុជា។ លោកជំទាវ ជឹង សុគន្ធាវី នាយិកាប្រតិបត្តិ ក្រុមហ៊ុន វ័នម៉រ មេនូហ្វេកឆឺរីង (មីជាតិ) បានឱ្យដឹងថា ការនាំចេញទៅកាន់ទីផ្សារអន្តរជាតិនេះ ពិតជាបានផ្តល់ភាពវិជ្ជមានជាច្រើនដល់ផលិតផលមីជាតិ។ លើសពីនេះក៏បានឆ្លុះបញ្ចាំងពីការទទួលស្គាល់ជឿជាក់លើគុណភាព និងរសជាតិ ផលិតផលមីជាតិ ស្របជាមួយតម្រូវការទីផ្សាររបស់ប្រជាជននៅក្នុងប្រទេសកូរ៉េខាងត្បូង។ លោកជំទាវបន្ថែមថា មីជាតិបានផលិតឡើងក្នុងស្តង់ដារមួយដ៏ត្រឹមត្រូវ តាំងពីថ្ងៃបង្កើតដំបូង ដើម្បីសម្រេចនូវទស្សនៈវិស័យ ជាផលិតផលចំណីអាហារ ដែលគេគ្រប់គ្នាទទួលស្គាល់ ហើយការនាំចេញថ្ងៃនេះ ជាដំណើរឆ្ពោះទៅមុខមួយដំណាក់កាលទៀត…

  • ចិនប្តេជ្ញាផ្តល់បទពិសោធន៍បើកបរឆ្លាតវៃថ្មី និង បៃតងដល់ប្រជាជនកម្ពុជា

    ចិនប្តេជ្ញាផ្តល់បទពិសោធន៍បើកបរឆ្លាតវៃថ្មី និង បៃតងដល់ប្រជាជនកម្ពុជា

    ភ្នំពេញ ៖ លោក ហ៊ែនរី យីប នាយកប្រតិបត្តិផ្នែកលក់រថយន្ត BYD ប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៍ថា ក្រុមហ៊ុនលោកប្តេជ្ញាចិត្តនឹងនាំយកនូវបទពិសោធន៍បើកបរឆ្លាតវៃថ្មី និងជម្រើសធ្វើដំណើរបៃតងដល់អ្នកប្រើប្រាស់កម្ពុជា។ លោក ហ៊ែនរី យីប បានមានប្រសាសន៍បែបនេះ នៅក្នុងពិធីសម្ពោធចេញលក់រថយន្ត BYD ស៊េរីថ្មីចុងក្រោយចំនួន ២ម៉ូឌែល ប្រើសាំង និងអគ្គិសនី នៅថ្ងៃទី៦ ខែមិនា ឆ្នាំ ២០២៥ នៅសណ្ឋាគារ Sun & Moon រាជធានីភ្នំពេញ។ លោក ហ៊ែនរី យីប បន្តថា ព្រឹត្តិការណ៍នេះមិនត្រឹមតែឆ្លុះបញ្ចាំងពីទំនុកចិត្តរបស់ BYD លើគុណភាពផលិតផលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ហាញពីការប្តេជ្ញាចិត្តរយៈពេលវែងរបស់ម៉ាកយីហោ និងសេវាកម្មយ៉ាងដិតដល់ជូនដល់អ្នកប្រើប្រាស់នៅកម្ពុជាផងដែរ។ លោក យ៉ាង យ្យោវ ប្រធានតំណាងអាជីវកម្មក្រុមហ៊ុន harmony Auto ប្រចាំប្រទេសកម្ពុជា បានបញ្ជាក់ថា កម្ពុជាគឺជាទីផ្សារដ៏សំខាន់មួយរបស់ BYD នៅអាស៊ីអាគ្នេយ៍ ហើយដើម្បីបម្រើទីផ្សារក្នុងស្រុកឱ្យកាន់តែប្រសើរឡើង BYD និង Harmony Auto…

  • ដំណាំស្វាយចន្ទីនៅកម្ពុជា នាឆ្នាំនេះ នឹងមានការកើនឡើង ខណៈទីផ្សារគេរំពឹងថា នឹងនៅតែរក្សាស្ថេរភាពល្អ

    ដំណាំស្វាយចន្ទីនៅកម្ពុជា នាឆ្នាំនេះ នឹងមានការកើនឡើង ខណៈទីផ្សារគេរំពឹងថា នឹងនៅតែរក្សាស្ថេរភាពល្អ

    (ភ្នំពេញ)៖តាមរយៈតម្រូវការគ្រាប់ស្វាយចន្ទីដែលបានស្រូបទាញលើទីផ្សារ ពិសេសការនាំចេញទៅកាន់ក្រៅប្រទេសបានធ្វើឱ្យកំណើននៃការដាំដុះស្វាយចន្ទីក្នុងឆ្នាំ២០២៥នេះនឹងមានការកើនឡើង។ទន្ទឹមជាមួយការកើនឡើងនៃបរិមាណទិន្នផលគ្រាប់ស្វាយចន្ទីនេះដែរសម្រាប់តម្លៃលើទីផ្សារក៏ត្រូវបានគេរំពឹងថានឹងមានភាពលំនឹងល្អផងដែរ។ លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជាបានប្រាប់ទូរទស្សន៍អប្សរាឱ្យដឹងថាក្នុងការសម្រុកដាំស្វាយចន្ទីនៅកម្ពុជាកន្លងមកនេះលោករំពឹងថាទិន្នផលស្វាយចន្ទីកម្ពុជានៅក្នុងឆ្នាំនេះនឹងមានការកើនឡើងបន្ថែមទៀត ដោយសារតែទិន្នន័យនៃការដាំដុះកន្លងមកមានខ្ពស់។ចំពោះបរិមាណដែលកើនឡើងនេះអាចលើសឆ្នាំមុននេះបន្តិចបន្តួច ទាំងអស់នេះដោយយោងតាមលក្ខខណ្ឌអាកាសធាតុ និងចំនូននៃផ្ទៃដីដាំដុះកន្លងមកមានកើនឡើងផងដែរ។ ប្រធានសមាគមស្វាយចន្ទីរូបនេះបានឱ្យដឹងដែរថា”ស្វាយចន្ទីគេចាប់ផ្តើមដាំច្រើនបំផុតក្នុងរយៈពេល៣ខែពោលគឺចាប់ពីខែ កក្កដា ដល់ខែតុលា”។ លោកបានបន្តឱ្យដឹងថា ការផលិតគ្រាប់ស្វាយចន្ទីនៅកម្ពុជាកាលពីឆ្នាំ២០២៤កន្លងមកក៏មានអត្រាការកើនឡើង ម្ល៉ោះហើយធ្វើឱ្យការនាំចេញទៅក្រៅប្រទេសបានសរុប ៨១៥ ០០០តោន គិតជាទឹកប្រាក់ ១ ១៥០ លានដុល្លារ ដោយបានកើនឡើង៣១ភាគរយ។ សម្រាប់ ការនាំគ្រាប់ស្វាយចន្ទីទៅកាន់ទីផ្សារប្រទេសវៀតណាមឆ្នាំកន្លងមកសរុបទាំងអស់ ៧៩៣ ៤៥៣ តោន។ បច្ចុប្បន្នកម្ពុជាមានសហគ្រាសកែច្នៃស្វាយចន្ទី ៥០ ក្នុងនោះ ៦ ជារោងចក្រធុនមធ្យម។ ចំពោះសមត្ថភាពផលិត ៧០០០តោន ទៅ ១៤០ ០០តោន ក្នុងមួយឆ្នាំ។ ៤៤សហគ្រាស ជាសិប្បកម្មលក្ខណៈគ្រួសារតូចៗ មិនមានផលិតកម្មពេញ១ឆ្នាំទេ។ គួរបញ្ជាក់ថាបើតាមឯកឧត្តម ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្មបានឱ្យដឹងនាកន្លងមកឱ្យដឹងថា៖ប្រទេសកម្ពុជាមានដីដែលសមស្របអាចដាំដុះដំណាំស្វាយចន្ទី ប្រមាណជា ១.២៨លានហិកតាហើយមានប្រភេទពួជដែលផ្តល់ទិន្នផលខ្ពស់ និង មានទំហំគ្រាប់ធំ (23) សមស្របតាមតម្រូវការទីផ្សារអន្តរជាតិ។ ឯកឧត្តមថ្លែងឱ្យដឹងដែរថា ”តាមលទ្ធផលនៃការសិក្សាវាយតម្លៃបានបង្ហាញថា ក្នុងឆ្នាំ២០២៤ ផ្ទៃដីដាំដុះដំណាំស្វាយចន្ទីទូទាំង…

  • គណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សម្រេចជាវិធានការ ដើម្បីអនុវត្តការងារគ្រប់គ្រងធនធានទឹក ដោយបានកំណត់ការដោះស្រាយជា ៣ដំណាក់កាល

    គណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សម្រេចជាវិធានការ ដើម្បីអនុវត្តការងារគ្រប់គ្រងធនធានទឹក ដោយបានកំណត់ការដោះស្រាយជា ៣ដំណាក់កាល

    (ភ្នំពេញ)៖ គណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និង​ហិរញ្ញ​វត្ថុ សម្រេចជាវិធានការ ដើម្បីអនុវត្តការងារគ្រប់គ្រង​ធនធានទឹក ដោយបានកំណត់ការដោះស្រាយជា ៣ដំណាក់​កាល រួមមាន៖ វិធានការចំពោះមុខ, វិធានការរយៈពេលខ្លី និងវិធានការរយៈពេលមធ្យម និងវែង ។ នេះបើតាមលទ្ធផល​នៃកិច្ចប្រជុំគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្ដីពី ស្ថានភាពទឹកស្អាត និងទឹកប្រើប្រាស់​សម្រាប់វិស័យកសិកម្ម ដោយផ្តោតលើស្ថានភាព និងបញ្ហា​ប្រឈមនៃទឹកស្អាត និងទឹកសម្រាប់វិស័យកសិកម្ម នាថ្ងៃទី០៥ ខែ មីនា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រោមអធិបតីភាពឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (គ.ស.ហ.) ដោយមានការអញ្ជើញចូលរួម​ពីថ្នាក់ដឹកនាំជាន់ខ្ពស់ នៃក្រសួង ស្ថាប័នពាក់ព័ន្ធ ។ ធនធានទឹក គឺជាវិស័យអាទិភាពមួយក្នុងចំណោមវិស័យ​អាទិភាពទាំង ៥ ក្នុងក្របខ័ណ្ឌយុទ្ធ-សាស្ត្របញ្ចកោណ ដំណាក់កាលទី ១ ដែលរួមមាន មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ។ ស្របតាមទិសដៅនេះ, ការធានាបាន​នូវសន្ដិសុខនៃធនធានទឹក…