Category: វិទ្យុសំលេងយុវជន (VOY – FM 97MHz)

  • សហគមន៍កសិកម្មទំនើបចំនួន៣ ចុះហត្ថលេខាជាមួយ​ក្រុម​ហ៊ុន​ឯកជន សម្រាប់ផ្គត់ផ្គង់គ្រាប់ស្វាយចន្ទី ៤០០​តោន

    សហគមន៍កសិកម្មទំនើបចំនួន៣ ចុះហត្ថលេខាជាមួយ​ក្រុម​ហ៊ុន​ឯកជន សម្រាប់ផ្គត់ផ្គង់គ្រាប់ស្វាយចន្ទី ៤០០​តោន

    (ភ្នំពេញ)៖សហគមន៍កសិកម្មទំនើបចំនួន ៣បានចុះហត្ថ​លេ​ខា​រួមគ្នាមួយលើការផលិត និងផ្គត់ផ្គង់គ្រាប់ស្វាយចន្ទី ៤០០តោន នៅក្នុងខេត្តកំពង់ធំជាមួយនឹងទំហំទឹក​ប្រាក់​សរុបប្រមាណ ៦៥ម៉ឺនដុល្លារ។ ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានថ្លែងឱ្យដឹងក្នុងពិធី​ដែលបាន​រៀបចំឡើងនៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ថា សហគម​ន៍​កសិកម្មទំនើបទាំងបីនេះរួមមានដូចជា ៖ សហគមន៍​កសិកម្មទំនើបប្រាសាទសំបូររុងរឿង សហគមន៍កសិកម្ម​ទំនើបសាលាវិស័យកំពង់ធំ និងសហគមន៍កសិកម្មទំនើប​ទំរីងកំពង់ធំ ជាមួយនឹងក្រុមហ៊ុនMIRARTH នៅក្នុង​ខេត្តកំពង់ធំ។សមាគមន៍ទាំង៣នេះបានទទួល​ប្រាក់កក់​ចំនួន ៣០ភាគរយនៃកិច្ចសន្យានេះ។ ឯកឧត្តម ឃឹម ហ្វីណង់ បានថ្លែងថាការរួមសហការគ្នា​រវាង​សហ​គម​កសិកម្ម ជាមួយក្រុមហ៊ុនទទួល​ទិញគ្រាប់ចន្ទី​នេះ​ពិតជាបានផ្តល់សារៈសំខាន់នៃការធ្វើផលិតកម្មកសិកម្មតាមកិច្ចសន្យាសម្រាប់សហគមន៍ ដើម្បីការពារសមាជិក​ទាំង​អស់​ពីហានិភ័យទីផ្សារនៃការប្រែប្រួលថ្លៃលើស​ពីការ​រំពឹង​ទុក​។ ឯកឧត្តមអនុរដ្ឋលេខាធិការ បានណែនាំឱ្យនាយកដ្ឋាន​កសិ​ឧស្សា​ហកម្ម និងសហគមន៍ផ្ទាល់ បន្តចុះកិច្ចសន្យា​លក់​គ្រាប់​ស្វាយចន្ទីបន្ថែមទៀត រហូតដល់ចប់រដូវប្រមូលផល ព្រមទាំងពិចារណាស្តុកទុកក្នុងកម្រិតណាមួយ សម្រាប់​ការលក់ជាគ្រាប់ស្ងួតផងដែរ។ បន្ថែមពីនោះ​សម្រាប់​រដូវ​កាលបន្ទាប់ សហគមន៍គួរត្រៀមធ្វើកិច្ចសន្យា​ជាមួយក្រុម​ហ៊ុនទទួលទិញពីដើមរដូវទុកឱ្យហើយទើបជាការប្រសើរ។ សូមបញ្ជាក់ថា កិច្ចសន្យានេះមានទំហំគិតជាទឹកប្រាក់​ចំនួន​​ប្រមាណ ៦៥ម៉ឺនដុល្លារ សម្រាប់ការផ្គត់ផ្គង់គ្រាប់​ស្វាយចន្ទី ៤០០តោន ហើយនេះគឺជាលើកទីមួយហើយ ដែលសហគមន៍កសិកម្មទំនើបសម្រាប់ដំណាំស្វាយចន្ទីទាំង៣ បានសហការគ្នាលក់គ្រាប់ស្វាយចន្ទី តាមរយៈការ​ចុះ​កិច្ចសន្យាទុកជាមុនច្បាស់លាស់ក្នុងតម្លៃថេរមួយ សម្រាប់​រដូវកាលប្រមូលផលដំបូងរបស់ខ្លួន។ តាមការព្យាករណ៍ បរិមាណគ្រាប់ស្វាយចន្ទីដែលបាន​ចុះ​កិច្ចសន្យានេះ មានចំនួនប្រហាក់ប្រហែលនឹង ២០ភាគរយ នៃបរិមាណផលសរុបដែលសហគមន៍ទាំង៣គ្រោងនឹងផលិតបានក្នុងឆ្នាំ២០២៥នេះ៕ ដោយ ៖ ម៉ាដេប៉ូ

  • NEA រៀបចំវេទិកាការងារ ដោយនាំយកឱកាសការងារថ្មី​បន្ថែម​ទៀតចំនួន ៨៨៩កន្លែង សម្រាប់យុវជន

    NEA រៀបចំវេទិកាការងារ ដោយនាំយកឱកាសការងារថ្មី​បន្ថែម​ទៀតចំនួន ៨៨៩កន្លែង សម្រាប់យុវជន

    (ភ្នំពេញ)៖ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការ​ជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាវិស័យការងារ សន្តិសុខ​សង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងរៀបចំ​វេទិកាការងារ និងឱកាសកម្មសិក្សាការងារ នៅថ្ងៃព្រហស្ប​តិ៍ ទី២៧ ខែមីនា ឆ្នាំ២០២៥នេះ ដោយនាំយកក្រុមហ៊ុន​ធំៗ​ចំនួន៩ ដើម្បីផ្តល់ឱកាសការងារថ្មីបន្ថែមទៀតចំនួន ៨៨៩ កន្លែង សម្រាប់យុវជន សិស្ស/និស្សិត និង​អ្នក​កំពុងស្វែងរកការងារធ្វើ។ ក្រុមហ៊ុនធំៗទាំង៩ ដែលនឹងចូលរួមក្នុងវេទិកាការងារនេះ​មានដូចជា៖ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ជេកស៍ (ខេមបូឌា) ម.ក, ត្រាំ ហ្វីតនេស ឯ.ក, ហ្គោលហ្វាយ​នេនសល់​គ្លូប៊ល​អ៊ិន​វេសម៉ិន,គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ភីអិលស៊ី, ក្រុមហ៊ុន Goodhill, ក្រុមហ៊ុន ស៊ីថេប សូសល អេនធើប្រាយ ឯ.ក, ក្រុមហ៊ុន ទន្សាយ Tunsai Cleaning, ក្រុមហ៊ុន ចម&លី ខបភើរេសិន (ប្រ៊េដថកកម្ពុជា), ក្រុមហ៊ុន លី ហួរ អេស…

  • ជប៉ុន ផ្តល់ជំនួយជាង ១៧លានដុល្លារ គាំទ្រគម្រោង ទឹកស្អាត និងការចុះបញ្ជីដីធ្លីនៅកម្ពុជា

    ជប៉ុន ផ្តល់ជំនួយជាង ១៧លានដុល្លារ គាំទ្រគម្រោង ទឹកស្អាត និងការចុះបញ្ជីដីធ្លីនៅកម្ពុជា

    (ភ្នំពេញ)៖ យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់​ក្រសួង​ការបរទេស និងប្រតិបត្តិការអន្តរជាតិ បានឱ្យ​ដឹងថា រដ្ឋាភិបាលជប៉ុន តាមរយៈស្ថានទូតប្រចាំកម្ពុជា​ បានផ្តល់ហិរញ្ញប្បទានឥតសំណងជាង ១៧លាន​ដុល្លារ​អាមេរិក សម្រាប់ពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត និងគម្រោ​ងបង្កើតស្ថានីយវាស់វែងអចិន្ត្រៃយ៍ដោយប្រព័ន្ធផ្កាយរណបនៅកម្ពុជា ។ ពិធីចុះហត្ថលេខា លើលិខិតប្តូរសារ និងឯកសារពាក់ព័ន្ធ រៀបចំឡើងនៅព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥ ក្រោម​វត្តមានឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងឯកឧត្តម UENO Atsushi ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា ។ តាមសេចក្ដីប្រកាសព័ត៌មាន រដ្ឋាភិបាលជប៉ុន បាន​ផ្ដល់​ហិរញ្ញប្បទានឥតសំណងបន្ថែម មានទឹក​ប្រាក់ចំនួន ១.៨៥០.០០០. ០០០ យ៉េន ឬប្រមាណ ១៣,៣លាន​ដុល្លារ​អាមេរិក​ សម្រាប់គម្រោងពង្រីកប្រព័ន្ធផ្គត់ផ្គង់​ទឹក​ស្អាតរោងចក្រភូមិព្រែក។ ជាមួយគ្នា រដ្ឋាភិបាលជប៉ុន ផ្ដល់ហិរញ្ញប្បទាន ឥតសំណងបន្ថែមក្នុងទំហំទឹកប្រាក់ចំនួន ៦០០.០០០.០០០ យ៉េន ប្រមាណ ៤.៣២០. ០០០ ដុល្លារ​​អាមេរិក សម្រាប់ គម្រោងបង្កើតស្ថានីយវាស់វែង​អចិន្ត្រៃយ៍ដោយប្រព័ន្ធផ្កាយរណបនៅទូទាំងប្រទេស។ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ចាត់​ទុកហិរញ្ញប្បទានឥតសំណងសម្រាប់គម្រោងទាំងពីរខាងលើនេះ ថាបានបង្ហាញយ៉ាងច្បាស់ពីការប្តេជ្ញា…

  • រដ្ឋមន្រ្តីក្រសួងកសិកម្ម ៖ វិស័យជលផលកើនឡើងដោយសារការខិតខំថែរក្សាអភិរក្សធនធានធម្មជាតិពីសំណាក់មន្រ្តីរបស់យើង

    រដ្ឋមន្រ្តីក្រសួងកសិកម្ម ៖ វិស័យជលផលកើនឡើងដោយសារការខិតខំថែរក្សាអភិរក្សធនធានធម្មជាតិពីសំណាក់មន្រ្តីរបស់យើង

    (ភ្នំពេញ)៖ ក្នុងរយៈកាលកន្លងមកយើងឃើញថាវិស័យជលផលរបស់យើងមានការកើនឡើងទាំងបរិមាណត្រី សត្វត្រីកម្រៗដូចជាសត្វផ្សោតសមុទ្រ សត្វផ្សោតទឹកសាប ជ្រូកទឹក ក្រពើភ្នំ និងសត្វដទៃទៀត ដែលទាំងនេះបង្ហាញថាគឺកើតឡើងពីការខិតខំ ថែរក្សាអភិរក្សពីសំណាក់មន្រ្តីថ្នាក់ជាតិ មន្រ្តីអាជ្ញាធរមូលដ្ឋាន និងកងកម្លាំងប្រដាប់អាវុធផងដែរ។ ការលើកឡើងពីសំណាក់ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បែបនេះធ្វើឡើងក្នុងពិធីបើកកម្មវិធី «ជុំវិញទន្លេមេគង្គ» ដែលជាផ្នែកមួយនៃ មហោស្រពភាពយន្តអន្ដរជាតិកម្ពុជា Cambodia International Film Festival នៅទី២៤ ខែមីនា ឆ្នាំ២០២៥ នាមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុនក្នុងរាជធានីភ្នំពេញ។ ឯកឧត្តមរដ្ឋមន្រ្តីបានថ្លែងបញ្ជាក់ថាវិស័យជលផលរបស់យើង ពីមួយឆ្នាំទៅមួយឆ្នាំមានការកើនឡើង ហើយការនេះក្រសួងតែងធ្វើពីស្ថិតិពីការចាប់ត្រីបាន ហើយបើយោងតាមស្ថិតិនោះគឺគេទទួលបានបរិមាណខ្ពស់ជាងមុនជាបន្តបន្ទាប់។ ឯកឧត្តម រដ្ឋមន្រ្តីក្រសួងកសិកម្ម បានមានប្រសាសន៍ថា”ត្រង់នេះយើងត្រូវដឹងថាតើការកើនឡើងនេះដោយខ្លួនឯង ឬក៏មានការខិតខំរបស់អ្នកពាក់ព័ន្ធឬមន្រ្តីយើង។តាមពិតនៅពីក្រោយការកើនឡើងនេះគឺមន្រ្តីជលផលយើងខិតខំខ្លាំងណាស់ ក្នុងនេះមានទាំងសហការជាមួយអាជ្ញាធរថ្នាក់ក្រោមជាតិ កងប្រដាប់អាវុធមូលដ្ឋាន ដើម្បីទប់ស្កាត់បទល្មើស ទាំងអស់នេះទើបអាចថែរក្សាធនធានធម្មជាតិរបស់យើងឱ្យកើនឡើងបាន។ការការពារទាំងអស់នេះមិនត្រឹមតែអាចថែរក្សានូវធនធានធម្មជាតិទេ តែក៏ជួយការពារទុកឱ្យដល់ពលរដ្ឋរបស់យើង។ ឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា បានគូសបញ្ជាក់ថា”ធនធានរបស់យើងមានការកើនឡើងច្រើនទាំងផ្សោតសមុទ្រ ជ្រូកទឹក ។បើយើងថែរក្សាជម្រកបានល្អត្រីកើតច្រើន។យើងឃើញវត្តមានសត្វទាំងនេះច្រើនដោយសារតែការខិតខំរបស់យើង ការអភិរក្សជលផលរបស់យើងដែលទាំងអស់នេះយើងអាចអភិវឌ្ឍន៍ទៅជាវិស័យទេសចរណ៍ដែលសុទ្ធសឹងនាំមកនូវចំណូលដល់ពលរដ្ឋរបស់យើង”។ ឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា ឱ្យដឹងបន្ថែមថា”ការមានម្ហូបអាហារគ្រប់គ្រាន់ជារឿងសំខាន់ណាស់ ក្នុងសំណូរនេះគឺថាយើងមានហូបតែមួយមុខទេឬ…

  • មិនគួរឱ្យជឿ! គ្រុឌផ្លាស់ប្ដូរជីវិតអ្នកស្រុករមាសហែក! ទើប​បញ្ចេញ​រង្វាន់ធំ ១០០លាន ៥០លាន ២០លានរៀល

    មិនគួរឱ្យជឿ! គ្រុឌផ្លាស់ប្ដូរជីវិតអ្នកស្រុករមាសហែក! ទើប​បញ្ចេញ​រង្វាន់ធំ ១០០លាន ៥០លាន ២០លានរៀល

    ភ្នំពេញ៖សុបិនក្លាយជាការពិត! គ្រុឌផ្លាស់ប្ដូរជីវិតអ្នកស្រុករមាសហែក ខេត្តស្វាយរៀង ដោយទើបបញ្ចេញរង្វាន់ធំ ១០០លាន​រៀល ,៥០​លាន ,២០លានរៀល ។បងស្រីកសិករកម្សត់ក្លាយជាម្ចាស់សំណាង ២០លានរៀល ក្នុងកម្មវិធី “គាស់គ្រុឌឈ្នះម៉ូតូ”។ បន្ទាប់ពីចែកសំណាងរាប់រយលានរៀល និងម៉ូតូជាច្រើនគ្រឿងដល់អ្នក​ខេត្តពោធិ៍សាត់ តាកែវ និងខេត្តព្រៃវែង ពេលនេះ​គ្រុឌ​បន្តចែកសំណាង​ដល់អ្នកស្វាយរៀងវិញម្ដង។ អ្នកចូលរួមរាប់ពាន់នាក់បានមកឈរ​តម្រង់​​ជួរទទួលបានរង្វាន់តូចធំ យ៉ាងសប្បាយរីករាយកាលពីថ្ងៃទី ១៦ មីនា ២០២៥ កន្លងទៅនេះ។ ស្នាមញញឹម និងទឹកភ្នែកនៃក្តីរំភើបលើផ្ទៃមុខបងស្រីកសិករ ដែល​ស្រែកហ៊ោរយ៉ាងខ្លាំង ក្រោយគាស់ក្រវិល​កំប៉ុង​ស្រាបៀរ​គ្រុឌឃើញ​រង្វាន់ ២០លានរៀលភ្លាមៗ។ ស្ទើរតែមិនជឿនឹងភ្នែកទេ។ គាត់បាន​ហៅអ្នកនៅជិតនោះឱ្យជួយមើល ព្រោះ​មិនដឹងថាជាការពិត ឬជា​សុបិនទេ ?។គាត់បានរៀបរាប់ទាំងញញឹម។ ដោយមានជីវភាពដ៏ខ្វះខាតរកព្រឹកខ្វះល្ងាច ស្រាប់តែគ្រុឌផ្លាស់​ប្ដូរជីវិតគាត់មួយរំពេច។ ទឹកប្រាក់ដ៏ច្រើននេះ គាត់នឹង​យកទៅ​សងបំណុល បង់សាលាឱ្យកូន និងទុកមួយចំនួនដើម្បីបើក​របររកស៊ីតូចតាច ជួយសម្រួលជីវភាព​គ្រួសារឱ្យប្រសើរជាងមុន។ នេះមិនមែនទីមួយទេ! គ្រុឌបានផ្ដល់សំណាងជូនដល់អតិថិជន និងបានផ្លាស់ប្ដូរជីវិតឱ្យកាន់តែល្អប្រសើរ​ឡើងជាង​មុនជាច្រើន​មកហើយ។ អ្នកមិនទាន់បានឈ្នះ កុំទាន់អស់សង្ឃឹម! គ្រុឌនៅមានរង្វាន់ ១០០លាន ៥០លាននិង២០លានរៀលជាច្រើនរង្វាន់,រថយន្ត​ខ្លាញ់គោ ម៉ូតូរាប់ពាន់គ្រឿង និងស្រាបៀររាប់លានកំប៉ុងទៀត។ គ្រាន់តែរង្វាន់ម៉ូតូ គ្រុឌចែកជូនអតិថិជនរាប់ពាន់​គ្រឿងរួចមកហើយ ។បើគិតជាថ្ងៃ គឺច្រើនជាងមួយគ្រឿងក្នុងមួយថ្ងៃៗ។ ក្រុមហ៊ុន វឌ្ឍនៈ…

  • Smart Axiata និង Huawei ចុះអនុស្សារណៈ សហការអភិវឌ្ឍដំណោះស្រាយឌីជីថល ដើម្បីគាំទ្រអាជីវកម្ម និងឧស្សាហកម្មក្នុងស្រុក

    Smart Axiata និង Huawei ចុះអនុស្សារណៈ សហការអភិវឌ្ឍដំណោះស្រាយឌីជីថល ដើម្បីគាំទ្រអាជីវកម្ម និងឧស្សាហកម្មក្នុងស្រុក

    ទីក្រុងបាសេឡូណា នាថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៥៖ ក្រុមហ៊ុនស្មាត អាស្យាតា ខូលអិល ធីឌី (“ស្មាត”) ដែលជាក្រុមហ៊ុនទូរគមនាគមន៍ក្នុងប្រទេសកម្ពុជា បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ជាមួយក្រុមហ៊ុន ហួវៃ ថេកណឡជី ខេមបូឌា (“ហួវៃ”) ដើម្បីបង្កើតនវានុវត្តន៍ថ្មីៗសម្រាប់ធុរកិច្ច ក៏ដូចជាជំរុញធុរកិច្ចនៅកម្ពុជាឱ្យចាប់យកដំណោះស្រាយឌីជីថលបានកាន់តែជឿនលឿនជាងមុន។ អនុស្សរណៈនៃការយោគយល់គ្នានេះ ត្រូវបានចុះហេត្ថលេខាផ្ទាល់ពីលោក Sharif Mahfoedz នាយកផ្នែកធុរកិច្ច នៃក្រុមហ៊ុន ស្មាត រួមជាមួយ លោក Huang He, Account Director នៃក្រុមហ៊ុន ហួវៃ នៅក្នុងសន្និសីទ Mobile World Congress ឆ្នាំ២០២៥ កន្លងទៅនេះ។ ពិធីចុះហត្ថលេខានេះផងដែរ ក៏មានវត្តមានចូលរួមពីសំណាក់លោក Ziad SHATARA នាយកប្រតិបត្តិនៃក្រុមហ៊ុន ស្មាត រួមជាមួយ លោក Muhammad ADEEL ISRAR នាយកផ្នែកបច្ចេកទេសនិងព័ត៌មានវិទ្យានៃក្រុមហ៊ុន ស្មាត, លោក Deng Shuigen,…

  • ក្រសួងទេសចរណ៍ និងធនាគារ វីង សហការធ្វើឱ្យសេវាសាធារណៈពាក់ព័ន្ធនឹងវិស័យទេសចរណ៍កាន់តែទំនើបតាមបច្ចេកវិទ្យាឌីជីថល

    ក្រសួងទេសចរណ៍ និងធនាគារ វីង សហការធ្វើឱ្យសេវាសាធារណៈពាក់ព័ន្ធនឹងវិស័យទេសចរណ៍កាន់តែទំនើបតាមបច្ចេកវិទ្យាឌីជីថល

    ភ្នំពេញ ៖ ក្រសួងទេសចរណ៍កម្ពុជា បានចាប់ដៃគូជាផ្លូវការជាមួយធនាគារ វីង (ខេមបូឌា) ម.ក ដើម្បីផ្តល់ដំណោះស្រាយទូទាត់តាមប្រព័ន្ធឌីជីថលដ៏ទំនើប និងងាយស្រួល ទៅដល់ម្ចាស់អាជីវកម្មដែលត្រូវការស្នើសុំអាជ្ញាបណ្ណបើកអាជីវកម្មនានាពាក់ព័ន្ធនឹងវិស័យទេសចរណ៍ ។ ពិធីចុះអនុស្សរណៈនៃការយោគយល់គ្នា ក្រោមអធិបតីភាពឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងអ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាលធនាគារ វីង និងជាអគ្គនាយកក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប នាថ្ងៃទី ១៧ ខែមីនា ឆ្នាំ២០២៥ ដែលនេះជាជំហានដ៏សំខាន់មួយក្នុងការធ្វើឱ្យការងាររដ្ឋបាលក្នុងវិស័យទេសចរណ៍កាន់តែទំនើប ។ ឯកឧត្តម សុង តុងហាប់ រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានមានប្រសាសន៍ថា៖ “កិច្ចសហការថ្មីនេះគឺជាជំហានមួយទៀតរបស់ក្រសួងក្នុងកិច្ចខិតខំប្រឹងប្រែងពង្រឹងសេវាសាធារណៈពាក់ព័ន្ធនឹងវិស័យទេសចរណ៍ឱ្យបានកាន់តែប្រសើរឡើង ។ យើងខ្ញុំប្តេជ្ញាចិត្តបន្តខិតខំប្រឹងប្រែងជំរុញវិស័យទេសចរណ៍កម្ពុជាឱ្យកាន់តែរីកចម្រើនតាមរយៈការប្រើប្រាស់បច្ចេកវិទ្យាប្រកបដោយភាពច្នៃប្រឌិត និងផ្តល់នូវភាពងាយស្រួលក្នុងការប្រើប្រាស់ទៅដល់ភាគីពាក់ព័ន្ធទាំងអស់ ។”ក្រសួងទេសចរណ៍ និងធនាគារ វីង បានសហការដើម្បីជំរុញបរិវត្តកម្មឌីជីថលនៅក្នុងវិស័យទេសចរណ៍តាំងពីយូរណាស់មកហើយ។ ហើយកិច្ចសហការនៅថ្ងៃនេះ ត្រូវបានធ្វើឡើងបន្ថែមពីលើកិច្ចសហការដែលត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ២០១៦ ដោយអនុញ្ញាតឱ្យអ្នកប្រើប្រាស់គេហទំព័រក្រសួងទេសចរណ៍ (https://www.cambodiatourismindustry.org/) អាចទូទាត់កម្រៃសេវាយ៉ាងងាយស្រួលតាមរយៈធនាគារ វីង។ ក្នុងឱកាសនោះ អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាលធនាគារ វីង និងជាអគ្គនាយកនៃក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប…

  • តំបន់ប្រតិបត្តិការសឹករងកំពង់ធំបើកវគ្គហ្វឹកហ្វឺនបំប៉នលំហាត់របៀបរយៈពេលខ្លី

    តំបន់ប្រតិបត្តិការសឹករងកំពង់ធំបើកវគ្គហ្វឹកហ្វឺនបំប៉នលំហាត់របៀបរយៈពេលខ្លី

    សៀមរាប៖វគ្គហ្វឹកហ្វឺនបំប៉នលំហាត់របៀបរយៈពេលខ្លី និងពង្រឹងការ​អនុវត្តសេចក្តីណែនាំលេខ០០៣/២០២០ សណន របស់ក្រសួង​ការពារជាតិស្តីពីវិធានការពង្រឹងអនុវត្តន៍លក្ខន្តិកៈទូទៅចំពោះយោធិននៃកងយោធពលខេមរភូមិន្ទ(ខ. ភ. ម) បទវិន័យទូទៅសម្រាប់ ខ.ភ.ម. និងលំហាត់របៀបនៃខ.ភ.ម.បានប្រារព្ធបើកនៅទី​បញ្ជាការ​តំបន់ប្រតិបត្តិការសឹករងកំពង់ធំ យោធភូមិភាគទី៤ កាលពីព្រឹកថ្ងៃ​ទី១៨ ខែមីនា ឆ្នាំ ២០២៥ ។ លោកអនុសេនីយ៍ឯក ឈា ពិសិដ្ឋ នាយការិយាល័យហ្វឹកហ្វឺនបាន​ឱ្យដឹងថា វគ្គនេះមានរយៈពេល ៧ ថ្ងៃ ដោយមាន​សិក្ខាកាមចូលរួម ១០០នាក់ ,គណៈកម្មការគ្រប់គ្រងវគ្គ៥នាក់ និងគ្រូយោធាចារ្យ ៣នាក់។ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង​កំពង់ធំបានអរគុណការិយាល័យហ្វឹកហ្វឺន ដែល​បានសហកា​រល្អជា​មួយការិយាល័យ ស្ថាប័ន និងអង្គភាពពាក់ព័ន្ធ រៀបចំដំណើរការ​ហ្វឹកហ្វឺននេះឡើង និងជាត្រៀម​លក្ខណៈ ដើម្បីចូលរួមអបអរសាទរ​បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងឈានមកដល់​នៅពេល​ដ៏ខ្លីខាងមុខនេះ៕ ដោយ៖ ប៊ុន រដ្ឋា

  • យុទ្ធសាស្រ្តកៀរគរចំណូល ដែលរាជរដ្ឋាភិបាល ទើបដាក់ឱ្យអនុវត្ត ផ្តោតទៅលើអភិក្រមចំនួន៥ ដែលអ្នកវិនិយោគចង់បាន

    យុទ្ធសាស្រ្តកៀរគរចំណូល ដែលរាជរដ្ឋាភិបាល ទើបដាក់ឱ្យអនុវត្ត ផ្តោតទៅលើអភិក្រមចំនួន៥ ដែលអ្នកវិនិយោគចង់បាន

    (ភ្នំពេញ)៖ ឯកឧត្តម គង់ វិបុល បានលើកឡើងថា យុទ្ធសាស្រ្តកៀរគរចំណូលរយៈពេលមធ្យម ២០២៤-២០២៨ ដែលរដ្ឋាភិបាល បានដាក់ឱ្យអនុវត្តពេលថ្មីៗនេះ នឹងបង្កើតបរិយាកាសអំណោយផល ដល់សកម្មភាពសេដ្ឋកិច្ច និងជំរុញសកម្មភាពពាណិជ្ជកម្ម ដោយផ្តោតទៅលើអភិក្រមចំនួន៥ ។ ឯកឧត្តម គង់ វិបុល រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ បានថ្លែងដូច្នេះ ក្នុងសិក្ខាសាលា ស្តីពីកាតព្វកិច្ចពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំ និងបច្ចុប្បន្នភាពច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត ស្តីពីពន្ធដារ នាថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥ ដោយមានការចូលរួមពីអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងបណ្តាក្រុមហ៊ុននានាទាំងជាតិ និងអន្តរជាតិ ដែលកំពុងធ្វើធុរកិច្ចនៅកម្ពុជា ។ អ្នកឧកញ៉ា គិត ម៉េង បានកោតសរសើរចំពោះការផ្លាស់ប្តូរ ឌីជីថលរបស់ GDT ដោយកត់សម្គាល់ថា អគ្គនាយកដ្ឋានពន្ធដារ ដើរតួនាទីជាគំរូសម្រាប់កិច្ចសហការរវាងរាជរដ្ឋាភិបាល និងឯកជន និងបានជំរុញឱ្យអង្គភាពអាជីវកម្ម ចូលរួមយ៉ាងសកម្មជាមួយនឹងគោលនយោបាយ និងបទប្បញ្ញត្តិពន្ធ ដើម្បីធានាបាននូវប្រព័ន្ធពន្ធដារ ប្រកបដោយប្រសិទ្ធភាព និងតម្លាភាព ដែលគាំទ្រដល់ការអភិវឌ្ឍជាតិ ។…

  • សហភាពអឺរ៉ុបវិនិយោគទឹកប្រាក់ជិត ៨០លានអឺរ៉ូ ដើម្បី​ធ្វើ​ទំនើប​កម្មវិស័យកសិកម្មនៅកម្ពុជា និងជំរុញឱ្យកសិករមាន​លទ្ធភាពចូលទៅកាន់ទីផ្សារក្នុងស្រុក និងសកល

    សហភាពអឺរ៉ុបវិនិយោគទឹកប្រាក់ជិត ៨០លានអឺរ៉ូ ដើម្បី​ធ្វើ​ទំនើប​កម្មវិស័យកសិកម្មនៅកម្ពុជា និងជំរុញឱ្យកសិករមាន​លទ្ធភាពចូលទៅកាន់ទីផ្សារក្នុងស្រុក និងសកល

    (ភ្នំពេញ)៖ កញ្ចប់វិនិយោគរបស់សហភាពអឺរ៉ុប ដែលក្នុងនេះ​រួមមាន ឥណទានរបស់ធនាគារវិនិយោគអឺរ៉ុបសកល (EIB Global) បូករួមជាមួយជំនួយឥតសំណង និងជំនួយ​បច្ចេក​ទេសរបស់សហភាពអឺរ៉ុប នឹងជួយពង្រឹងវិស័យ​កសិកម្ម​នៅ​កម្ពុជា លើកកម្ពស់សន្តិសុខស្បៀង ធ្វើឱ្យខ្សែច្រវាក់តម្លៃ​ផលិត​ផលដែលបានជ្រើសរើស កាន់តែមានភាពប្រកួតប្រជែង និង​ជំរុញ​ដល់ការនាំចេញ។ យោងតាមសេចក្តីប្រកាសព័ត៌មានរួមដែលបញ្ចេញដោយសហភាពអឺរ៉ុប បានឱ្យដឹងនៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥នេះថា តាមរយៈទឹកប្រាក់វិនិយោគនេះនឹងផ្តល់អត្ថប្រយោជន៍ដល់កសិករខ្នាតតូចចំនួន ១០០.០០០ នាក់ គ្រួសារមានដីធ្លីខ្នាតតូច​ចំនួន ២៥.០០០ គ្រួសារ និងសហគ្រាសកសិកម្មចំនួន ៥០០ ដោយនឹងជួយ បង្កើនផលិតភាព និងការប្រកួតប្រជែង។ ជាមួយគ្នានេះកញ្ចប់វិនិយោគនេះត្រូវបានគេរំពឹងផងដែរថានឹងជួយកែលម្អមន្ទីរពិសោធន៍ជាតិកសិកម្ម ពង្រីកហេដ្ឋារចនា​សម្ព័ន្ធ​​ការងារកសិកម្មសំខាន់ៗ ដើម្បីលើកកម្ពស់សមត្ថភាព​អនាម័យ និងភូតគាមអនាម័យរបស់កម្ពុជា ក៏ដូចជាគាំទ្រដល់​ការ​សាងសង់ស្ពានមួយខ្សែនៅកោះខ្សាច់ទន្លា ដើម្បីធ្វើឱ្យ​ប្រសើរ​ឡើងនូវការដឹកជញ្ជូន និងការចូលទៅកាន់ទីផ្សារ។ គួរបញ្ជាក់ថាមុននេះធនាគារវិនិយោគអឺរ៉ុបសកល (EIB Global) ដែលជាសាខាសកលរបស់ធនាគារវិនិយោគអឺរ៉ុប និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៃព្រះរាជាណាចក្រកម្ពុជា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងនៅថ្ងៃនេះនូវទឹកប្រាក់ជំនួយឥតសំណងចំនួន ១៥ លានអឺរ៉ូរបស់សហភាពអឺរ៉ុប សម្រាប់​កម្មវិធីគាំទ្រសេដ្ឋកិច្ចជនបទ និងពាណិជ្ជកម្មផលិតផលកសិកម្ម (ASPIRE-AT)។ ដោយជាអាទិភាពសំខាន់មួយសម្រាប់រដ្ឋាភិបាលកម្ពុជា កម្មវិធី ASPIRE-AT មានគោលដៅធ្វើទំនើបកម្មវិស័យកសិកម្ម លើក​កម្ពស់​សន្តិសុខស្បៀង និងពង្រឹងសក្តានុពលនៃការនាំចេញ។ ជំនួយនេះបំពេញបន្ថែមលើឥណទានចំនួន…