-
ធនាគារប្រជាជនចិន ជម្រុញលទ្ធភាពធ្វើអន្តរប្រតិបត្តិការនៃការទូទាត់ QR Code រវាងប្រទេសចិន និងកម្ពុជា ដោយក្រុមហ៊ុន UnionPay

ធនាគារប្រជាជនចិន និងធនាគារជាតិនៃកម្ពុជា ក្រុមហ៊ុន UnionPay បន្តពង្រឹងហេដ្ឋារចនាសម្ព័ន្ធទូទាត់ឆ្លងប្រទេសរវាងប្រទេសទាំងពីរ ដោយកិច្ចសហការនេះបាននាំទៅដល់ការអនុវត្តដោយជោគជ័យជាលើកដំបូងរបស់អាស៊ីអាគ្នេយ៍នៃអន្តរប្រតិបត្តិការការទូទាត់ QR Code ទ្វេគោលដៅ ។ នៅក្នុងត្រីមាសទីមួយនៃឆ្នាំ 2025 តម្លៃប្រតិបត្តិការតាមរយៈកាបូបយុនសានហ្វូ និងកាបូបដែលបើកដោយក្រុមហ៊ុន UnionPay នៅក្នុងប្រទេសកម្ពុជាបានកើនឡើងច្រើនជាងពីរដងពីមួយឆ្នាំទៅមួយឆ្នាំ ដែលឈានដល់កម្រិតខ្ពស់ជាប្រវត្តិសាស្ត្រ ។ ក្នុងនាមជាគំនិតផ្តួចផ្តើមដ៏លេចធ្លោមួយក្រោមក្របខណ្ឌខ្សែក្រវ៉ាត់ និងផ្លូវ គម្រោងអន្តរប្រតិបត្តិការ QR code ចិន-កម្ពុជា កំពុងដើរតួនាទីយ៉ាងសំខាន់កាន់តែខ្លាំងឡើងក្នុងការសម្របសម្រួលការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន និងធ្វើឱ្យកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មទ្វេភាគីកាន់តែស៊ីជម្រៅ ។គម្រោងដែលអនុវត្តរួមគ្នាដោយក្រុមហ៊ុន UnionPay និងស្ថាប័នកម្ពុជានានា ក្រោមការណែនាំជាយុទ្ធសាស្រ្តរបស់ធនាគារកណ្តាលទាំងពីរ មានការរីកចម្រើនយ៉ាងឆាប់រហ័ស ។ នៅក្នុងខែវិច្ឆិកា ឆ្នាំ 2023 ធនាគារប្រជាជនចិន និងធនាគារជាតិនៃកម្ពុជាបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការនវានុវត្តន៍ហិរញ្ញវត្ថុ និងប្រព័ន្ធទូទាត់ ដោយគូសបញ្ជាក់ពីកិច្ចសហការលើការទូទាត់ និងកិច្ចការពាក់ព័ន្ធ ។ នៅខែបន្ទាប់ក្រុមហ៊ុន UnionPay និងធនាគារជាតិនៃកម្ពុជាបានប្រកាសថា QR code KHQR ស្តង់ដាររបស់កម្ពុជាឥឡូវនេះគាំទ្រកាបូបយុនសានហ្វូ និងកាបូបដែលបើកដោយក្រុមហ៊ុន UnionPay ជាង 200 រួមទាំងកាបូបរបស់ធនាគារពាណិជ្ជធំៗផងដែរ។…
-
គ្រាប់ស្វាយចន្ទីសើមនៅដើមរដូវប្រមូលផលមានតម្លៃ ៦៥០០រៀល ហើយបច្ចុប្បន្នមានតម្លៃពី ៤៨០០-៥២០០រៀលក្នុងមួយគីឡូក្រាមដែលជាតម្លៃមួយល្អ

(ភ្នំពេញ)៖ នៅឆ្នាំនេះ គ្រាប់ស្វាយចន្ទីសើម នៅដើមរដូវប្រមូលផល មានតម្លៃរហូត ៦៥០០រៀល ហើយបច្ចុប្បន្ននេះ មានតម្លៃចន្លោះពី ៤៨០០-៥២០០រៀលក្នុងមួយគីឡូក្រាម ទៅតាមតំបន់ និងគុណភាពគ្រាប់ បើប្រៀបធៀបរយៈពេល៥ឆ្នាំ ចាប់ឆ្នាំ២០២១-២០២៥ គឺតម្លៃគ្រាប់ស្វាយចន្ទីឆ្នាំ២០២៥នេះ មានតម្លៃខ្ពស់ជាងគេ ដោយសារមានទីផ្សារល្អ បើទោះបីក្នុងថ្ងៃឈប់សម្រាកបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ក៏ការទិញលក់នៅតែដំណើការដូចធម្មតា ពុំមានបញ្ហានោះឡើយ។នេះបើតាមការបញ្ជាក់ពីសំណាក់ ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ។ លើកឡើងក្នុងពេលដឹកនាំក្រុមការងារក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលបានចុះពិនិត្យនិងវាយតម្លៃពីការប្រមូលផលគ្រាប់ស្វាយចន្ទីនៅសហគមន៍កសិកម្មទំនើបស្វាយចន្ទីមួយចំនួនក្នុងខេត្តកំពង់ធំនាថ្ងៃទី១៩-២០ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានឱ្យដឹងថា សហគមន៍កសិកម្មទំនើបស្វាយចន្ទីដែលក្រុមការងារចុះពិនិត្យ និង វាយតម្លៃ រួមមាន សហគមន៍កសិកម្មទំនើបស្វាយចន្ទីសាលាវិស័យ ស្រុកប្រាសាទបាល័ង សហគមន៍កសិកម្មទំនើបសំបូររុងរឿង និងសហគមន៍កសិកម្មទំនើបទំរីង ស្រុកសណ្តាន់ ព្រមទាំងជួបកសិករនៅតាមចម្ការមួយចំនួនដែលកំពុងមមាញឹកប្រមូលផលដំណាំស្វាយចន្ទី និងអ្នកប្រមូលទិញគ្រាប់ស្វាយចន្ទី នៅខេត្តកំពង់ធំថែមទៀតផង។ ឯកឧត្តមរដ្ឋលេខាធិការបានឱ្យដឹងទៀតថា ការប្រមូលផលគ្រាប់ស្វាយចន្ទីនៅសហគមន៍កសិកម្មទំនើបស្វាយចន្ទីទាំង៣ខាងលើ បានប្រមាណជាង៥៥ភាគរយ ហើយអាចបញ្ចប់ការប្រមូលផលនៅចុងខែឧសភា។ ជាមួយគ្នានេះ បើទោះបីមានបញ្ហាអាកាសត្រជាក់អូសបន្លាយយូរមែន តែគ្រាប់ស្វាយចន្ទីនៅតែមានគុណភាពល្អ…
-
ស្វាយចន្ទីកំពង់ធំ កំពុងក្លាយជាផលិតផលសំខាន់សម្រាប់កសិករ

(កំពង់ធំ)៖ ឯកឧត្តម ងួន រាសី អភិបាលរងខេត្តកំពង់ធំ បានដឹកនាំកិច្ចប្រជុំស្តីពីដំណាំស្វាយចន្ទីក្នុងភូមិសាស្ត្រខេត្តកំពង់ធំ កាលពីថ្ងៃទី ២០ ខែមេសា ឆ្នាំ ២០២៥ នៅសាលប្រជុំសាលាខេត្តកំពង់ធំ។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីឧកញ៉ា តែ តាំងប៉ ប្រធានសមាគមសហគ្រាសតូច និងមធ្យមកម្ពុជា (FASMEC) ឯកឧត្តម អ៊ុក គីមសាន អភិបាលរងខេត្តព្រះវិហារ ព្រមទាំង ឧកញ៉ា ឯកឧត្តម លោកជំទាវ លោក លោកស្រី មន្រ្តីជាន់ខ្ពស់នានា ប្រធានសហពន្ធស្វាយចន្ទី ប្រធានសមាគមដាំដុះស្វាយចន្ទីកម្ពុជា ប្រធានសមាគមស្វាយចន្ទី មន្ត្រីជំនាញ ម្ចាស់សិប្បកម្មក្នុងខេត្តកំពង់ធំ និងបងប្អូនប្រជាកសិករជាច្រើនរូប។ ឯកឧត្តម ងួន រាសី បានបញ្ជាក់ថា ក្នុងខេត្តកំពង់ធំ កំពុងមានរោងចក្រ និងសិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទីចំនួនសរុប ១២ ទីតាំង ដែលក្នុងនោះ រោងចក្រ ៣ ទីតាំង និងសិប្បកម្ម ៩ ទីតាំង អាចស្តុកទិន្នផលបានរហូតដល់ ១៨,១៩៥ តោនក្នុងរយៈពេល ១…
-
ធនាគារ វីង បោះបង់ចំណូលរាប់សិបលានដុល្លារពីការលុបចោលថ្លៃសេវាដកលុយនៅទូទាំងប្រទេសកម្ពុជា

នៅប៉ុន្មានថ្ងៃមុនការប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ធនាគារ វីង បានប្រកាសលុបចោលថ្លៃសេវាដកប្រាក់ជារៀងរហូតសម្រាប់អតិថិជនទាំងអស់ ដែលជាព្រឹត្តិការណ៍ដ៏ធំមួយនៃបេសកកម្មរបស់ធនាគារ វីង ដែលតែងតែផ្តល់នូវដំណោះស្រាយធនាគារមានភាពច្នៃប្រឌិតខ្ពស់ សន្សំសំចៃ និងផ្តល់នូវភាពងាយស្រួលប្រើប្រាស់នៅទូទាំងប្រទេសកម្ពុជា។ ចាប់ពីថ្ងៃនេះតទៅ អ្នកប្រើប្រាស់អេប Wing Bank ទាំងអស់អាចដកប្រាក់ដោយមិនគិតថ្លៃសេវាទៀតឡើយ នៅគ្រប់ភ្នាក់ងារធនាគារ វីងជាង ១២,០០០កន្លែង ភ្នាក់ងារវីង ម៉ាស្ទ័រ និងសាខាធនាគារ វីង ទាំងអស់នៅទូទាំងប្រទេសកម្ពុជា។ ជាមួយគ្នានេះ សម្រាប់អតិថិជនដែលបានទិញកញ្ចប់សេវាដកប្រាក់ឥតគិតថ្លៃ នឹងទទួលបានសំណងត្រលប់វិញផងដែរ ដែលនេះបង្ហាញពីការប្តេជ្ញាចិត្តរបស់ធនាគារ វីង ចំពោះការផ្តល់សេវាកម្មប្រកបដោយការទទួលខុសត្រូវ និងតម្លាភាព។ ការផ្តល់ជូននូវការដកប្រាក់មិនគិតថ្លៃសេវានេះ គឺជាលើកដំបូងបំផុតសម្រាប់ទីផ្សារសេវាហិរញ្ញវត្ថុនៅក្នុងប្រទេសកម្ពុជា។ ហើយក៏ជាការបោះជំហានទៅមុខដោយភាពស្វាហាប់ក្រោមការដឹកនាំរបស់បណ្ឌិត Dmytro Kolechko ដែលទើបត្រូវបានតែងតាំងជាអគ្គនាយកថ្មីនៃធនាគារ វីង។ បណ្ឌិត Dmytro Kolechko បានលើកឡើងថា៖ “ការផ្តល់ជូននេះមិនគ្រាន់តែសម្រាប់ឱកាសបុណ្យចូលឆ្នាំថ្មីប៉ុណ្ណោះទេ ពោលគឺឥតគិតថ្លៃសេវាជារៀងរហូត។ តាមរយៈការលុបចោលថ្លៃសេវាទាំងស្រុងសម្រាប់ការដកប្រាក់នេះ យើងខ្ញុំកំពុងតែធ្វើឱ្យសេវាធនាគារមានតម្លៃសមរម្យ សន្សំសំចៃបានច្រើនជាងមុន និងផ្តល់នូវភាពងាយស្រួលប្រើប្រាស់សម្រាប់ប្រជាជនកម្ពុជាទាំងអស់។ ជាមួយគ្នានេះ យើងនឹងសងត្រលប់វិញផងដែរ សម្រាប់អតិថិជនដែលទិញកញ្ចប់សេវាដកប្រាក់គិតថ្លៃនាពេលកន្លងមក។” សេចក្តីប្រកាសនៃការសម្រេចនេះធ្វើឡើង បន្ទាប់ពីធនាគារ វីង បានបង្ហាញពីវឌ្ឍនភាពគួរឱ្យកត់សម្គាល់របស់ខ្លួនកាលពីឆ្នាំមុន។ ជាក់ស្តែង ក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះ…
-
ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា និង ជីអូលីង គ្រុប: ភាពជាដៃគូរយៈពេល ២៥ឆ្នាំដែលជំរុញការច្នៃប្រឌិត សុវត្ថិភាព និងនិរន្តរភាពក្នុងវិស័យភស្តុភារ

ភ្នំពេញ, កម្ពុជា – ភាពជាដៃគូរយៈពេល ២៥ ឆ្នាំរវាងក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា និងក្រុមហ៊ុន ដឹកជញ្ជូន និងភស្តុភារក្នុងស្រុក ជីអូលីង គ្រុប (Geolink Group) បានរួមចំណែកផ្លាស់ប្តូរឧស្សាហកម្មដឹកជញ្ជូន ដោយបានកំណត់ស្តង់ដាថ្មី ប្រកបដោយប្រសិទ្ធភាព សុវត្ថិភាព និងនិរន្តរភាពនៅក្នុងវិស័យភស្តុភារ នៅក្នុងប្រទេសកម្ពុជា។ ភាពជាដៃគូនេះបានចាប់ផ្តើម ក្នុងអំឡុងពេលដែលវិស័យភស្តុភារនៅប្រទេសកម្ពុជាមិនទាន់មានរចនាសម្ព័ន្ធជឿនលឿននៅឡើយ។ ពេលនោះ ដំណើរការចែកចាយផលិតផល មិនទាន់មានភាពស្របគ្នា និងសុក្រិត ដោយសារតែភ្នាក់ងារតំណាងចែកចាយ និងដេប៉ូ ត្រូវមកទទួល និងប្រមូលផលិតផលដោយផ្ទាល់ ដែលបានបង្កនូវបញ្ហាទាក់ទងនឹងស្តង់ដានៃតម្លៃ។ ជាមួយនឹងចក្ខុវិស័យរួមគ្នា ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា និងជីអូលីង បានបង្កើតនូវប្រព័ន្ធភស្តុភារ និងដឹកជញ្ជូនមួយដែលរៀបចំការចែកចាយផលិតផលរបស់ក្រុមហ៊ុនកាន់តែជឿនលឿន មានប្រព័ន្ធមួយច្បាស់លាស់ ដើម្បីធ្វើឲ្យការចែកចាយផលិតផលកាន់តែមានប្រសិទ្ធភាព និងអាចជឿទុកចិត្តបាន។ លោកឧកញ៉ា វ៉ាន គិមឆន ប្រធាន និងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន ជីអូលីង មានប្រសាសន៍ថា “ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា និង ជីអូលីង គ្រុប…
-
សេដ្ឋកិច្ចកម្ពុជា ត្រូវបានរំពឹងថា នឹងរក្សាបាននូវគន្លងកំណើនជាបន្តបន្ទាប់ក្នុងឆ្នាំ២០២៥ និងឆ្នាំ២០២៦

(ភ្នំពេញ)៖ ធនាគារអភិវឌ្ឍន៍អាស៊ី ហៅកាត់ថា (ADB) លើកឡើងថា សេដ្ឋកិច្ចរបស់កម្ពុជា ត្រូវបានរំពឹងថា នឹងរក្សាបាននូវគន្លងកំណើនជាបន្តបន្ទាប់ក្នុងឆ្នាំ២០២៥ និងឆ្នាំ២០២៦ ជំរុញដោយតម្រូវការក្រៅស្រុកលើមុខទំនិញកម្មន្តសាល និងការបន្តងើបឡើងវិញនៃវិស័យទេសចរណ៍ ។ តាមការព្យាកររបស់ ADB បង្ហាញថា ផលិតផលឧស្សាហកម្មនឹងកើនឡើង ៩,៣ភាគរយ ក្នុងឆ្នាំ២០២៥ និងឆ្នាំ២០២៦ ជាឆ្នាំនាំមុខដោយដំណើរការដ៏រឹងមាំនៃវិស័យកម្មន្តសាលវាយនភ័ណ្ឌ និង វិស័យកម្មន្តសាលក្រៅពីវាយនភ័ណ្ឌ ខណៈកំណើនក្នុងវិស័យសេវាកម្ម ត្រូវបានរំពឹងថានឹងបន្តក្នុងអត្ រា៤,៤ភាគរយ បើទោះបីជាសកម្មភាពនៃវិស័យអចលនទ្រព្យនៅទន់ខ្សោយក៏ដោយ។ ជាមួយគ្នានេះ ប្រាក់ចំណូលពីវិស័យទេសចរណ៍ ត្រូវបានព្យាករថា នឹងកើនឡើងក្នុងកម្រិតមធ្យម ជាមួយនឹងការមកដល់របស់ភ្ញៀវទេសចរអន្តរជាតិ ជាពិសេសពីតំបន់អាស៊ីអាគ្នេយ៍ ដែលកំពុងបន្តកើនឡើង។ លោកស្រី Jyotsana Varma នាយិកាប្រចាំប្រទេសកម្ពុជារបស់ ADB ក្នុងសន្និសីទសារព័ត៌មាន ដែលបង្ហាញពីរបាយការណ៍ ទស្សនវិស័យអភិវឌ្ឍន៍អាស៊ី (ADO) កាលពីថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៥ បានអោយដឹងថា តាមការប៉ាន់ប្រមាណផលិតផល ក្នុងស្រុកសរុបនឹងកើនឡើង ៦,១ភាគរយ ក្នុងឆ្នាំ២០២៥ និង ៦,២ភាគរយ ក្នុងឆ្នាំ២០២៦ បន្ទាប់ពីបានកើនឡើង៦ភាគរយ ក្នុងឆ្នាំ ២០២៤…
-
ខេត្តព្រះសីហនុ ទទួលបានគម្រោងវិនិយោគ និង ធុរកិច្ច ចំនួន ១៨ទៀត ក្រោមទុនវិនិយោគ ២០៥ លានដុល្លារ សម្រាប់ជំរុញសម្ទុះសេដ្ឋកិច្ច

(ភ្នំពេញ)៖ ខេត្តព្រះសីហនុ ទទួលបានគម្រោងវិនិយោគ និង ធុរកិច្ច គម្រោងចំនួន ១៨ ក្នុងនោះ គម្រោងពាក់ព័ន្ធនឹងអគារជាប់គាំង ចំនួន ៥, និង គម្រោងថ្មី ចំនួន ១៣ គម្រោង ដោយមានទុនវិនិយោគប៉ាន់ស្មានសរុប ២០៥ លានដុល្លារអាមេរិក និង អាចបង្កើតការងារប្រមាណ ២ ៩១៦កន្លែង ជាអាទិ៍ រោងចក្រស្ល និង កែច្នៃលោហៈធាតុ, រោងចក្រកែច្នៃកាកសំណល់, រោងចក្រផលិតផលិតផលធ្វើពីក្រដាស, អគារការិយាល័យ, អគារស្នាក់នៅរួម, សណ្ឋាគារ និង ស្ថានីយទូរទស្សន៍ សម្រាប់ជម្រុញសន្ទុះសេដ្ឋកិច្ច។ នេះបើយោងតាមកិច្ចប្រជុំលើកទី ១៥ របស់ ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ នារសៀលថ្ងៃទី ៩ ខែ មេសា ឆ្នាំ ២០២៥ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ដឹកនាំដោយ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ទីប្រឹក្សាសម្តេចធិបតីនាយករដ្ឋមន្រ្តី ដើម្បីពិនិត្យគម្រោងវិនិយោគ និង…
-
ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា ចាប់ដៃគូជាមួយក្រុមហ៊ុន TADA Cambodia ដើម្បីលើកកម្ពស់ការប្រើប្រាស់ប្រកបដោយការទទួលខុសត្រូវ

ភ្នំពេញ ថ្ងៃទី៩ ខែមេសា ឆ្នាំ ២០២៥ – ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា និងក្រុមហ៊ុន TADA Cambodia បានប្រកាសពីភាពជាដៃគូដើម្បីលើកកម្ពស់ការទទួលទានប្រកបដោយការទទួលខុសត្រូវ និងអាកប្បកិរិយាប្រកបដោយសុវត្ថិភាពដែលផ្តល់ភាពងាយស្រួលដល់អ្នកប្រើប្រាស់ក្នុងការរៀបចំការធ្វើដំណើរទៅលំនៅឋានដោយសុវត្ថិភាព ព្រមទាំងពង្រឹងនូវសារ «បើពិសាគ្រឿងស្រវឹង សូមកុំបើកបរ»។ ការចាប់ដៃគូសហការរវាងក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា និង TADA Cambodia ក្នុងឆ្នាំ២០២៥នេះ នឹងមានការផ្តល់ជូននូវការបញ្ចុះតម្លៃចំពោះការធ្វើដំណើរក្នុងទឹកប្រាក់សរុបចំនួន ១៨០ លានរៀល ដែលជាការលើកទឹកចិត្តដល់អ្នកប្រើប្រាស់ក្នុងការផ្តល់ជាជម្រើសធ្វើដំណើរប្រកបដោយសុវត្ថិភាព និងគួរឱ្យទុកចិត្ត។ ការចាប់ផ្តើមភាពជាដៃគូរនេះបានធ្វើឡើងនៅរោងចក្រស្រាបៀរ ហ៊ិននីគែន ខេមបូឌា ដែលមានទីតាំងនៅទីក្រុងភ្នំពេញ ហើយការសហការនេះចាប់បផ្តើមមុនការប្រារព្ធពិធីបុណ្យចូលឆ្នាំខ្មែរក្នុងគោលបំណងលើកទឹកចិត្តឱ្យអ្នកប្រើប្រាស់ធ្វើដំណើរទៅ និងត្រឡប់មកវិញពីការប្រារព្ធពិធី និងការជួបជុំ នានាប្រកបដោយសុវត្ថិភាព និងការទទួលខុសត្រូវ។ ថ្លែងនៅក្នុងកម្មវិធីភាពជាដៃគូរនេះ លោកស្រី Anne de Graaf នាយិការផ្នែកកិច្ចការសាជីវកម្មរបស់ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា បានមានប្រសាសន៍ថា៖ «នៅ ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា យើងជឿជាក់ថា ការប្រើប្រាស់ប្រកបដោយការទទួលខុសត្រូវមិនមែនគ្រាន់តែជាសារមួយនោះទេ ប៉ុន្តែជាការប្តេជ្ញាចិត្តចំពោះសុខុមាលភាពរបស់ប្រជាជន និងសហគមន៍របស់យើង។…
-
ការសហការគ្នាប្រកបដោយទំនុកចិត្ត និងការរីកចម្រើន៖ ដំណើរការអាជីវកម្មរបស់ភ្នាក់ងារ សាំង រ័ត្នធីតា និងក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា

ថ្ងៃទី ០៩ ខែមេសា ឆ្នាំ២០២៥, ភ្នំពេញ – អស់រយៈពេលប្រមាណ ៣០ឆ្នាំមកហើយ ដែលលោកស្រី សាំង រ័ត្នធីតា បានដើរតួនាទីយ៉ាងសំខាន់ក្នុងការនាំយកផលិតផល របស់ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា ទៅកាន់អតិថិជន និងអ្នកប្រើប្រាស់ជាច្រើននាក់ និងបានពង្រីកវត្តមាននៃម៉ាកយីហោរបស់ក្រុមហ៊ុននៅក្នុងខេត្តស្វាយរៀង។ ដំណើរការនៃការសហការគ្នានេះបានចាប់ផ្តើមជាផ្លូវការនៅដើមទសវត្សឆ្នាំ ១៩៩០។ ពេលនោះគាត់គ្រាន់តែជាម្ចាស់ហាងលក់ភេសជ្ជៈមួយ ដែលមានការលក់ផលិតផលស្រាបៀររបស់ក្រុមហ៊ុននេះ ក្នុងចំនួនមួយតូចប៉ុណ្ណោះ។ ប៉ុន្តែដោយសារតែការសង្កេតឃើញអំពីការកើនឡើងនៃតម្រូវការចំពោះភេសជ្ជៈមានគុណភាពខ្ពស់ពីសំណាក់អតិថិជន និងអ្នកប្រើប្រាស់ លោកស្រីក៏បានតាំងចិត្ត បោះជំហាន ចាប់ដៃគូជាភ្នាក់ងារតំណាងចែកចាយរបស់ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា នៅក្នុងឆ្នាំ ១៩៩៥។ ការផ្លាស់ប្តូរពីការធ្វើអាជីវកម្ម លក់ភេសជ្ជៈតូចមួយ មកជាភ្នាក់ងារតំណាងចែកចាយក្រុមហ៊ុនដ៏ធំមួយនេះ មិនមែនជារឿងងាយស្រួលនោះទេ ដោយសារតែនៅពេលដែលចាប់ផ្តើមដំបូង លោកស្រីបានជួបនូវបញ្ហាហិរញ្ញវត្ថុមួយចំនួន ហើយក៏មានភាពស្ទាក់ស្ទើរក្នុងការឈានជើងចូលក្នុងឧស្សាហកម្មមួយដែលភាគច្រើនសុទ្ធតែជាបុរសផងដែរ។ ទោះជាយ៉ាងណាក្តី ការតាំងចិត្ត និងការជឿជាក់លើគុណភាពរបស់ផលិតផលក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា លោកស្រីបានជម្នះឧបសគ្គនានា ដើម្បីទទួលបាននូវឱកាសនេះ ហើយតាំងចិត្តតស៊ូទោះបីជាលោកស្រីត្រូវខិតខំប្រឹងប្រែងជាងគេទ្វេដងក៏ដោយ។ ដោយសារតែលោកស្រីទើបតែមានវត្តមាននៅក្នុងទីផ្សារដំបូង លោកស្រីត្រូវដើរតួនាទីជាច្រើន ជាអ្នកលក់ផង អ្នកធ្វើទីផ្សារផង អ្នកផ្សព្វផ្សាយផង ដើម្បីធានាថាសម្លេង និងវត្តមានលោកស្រីផ្ទាល់ត្រូវបានអតិថិជនចងចាំ និងនឹករលឹក។…
-
ក្រុមហ៊ុន Smart Axiata ចុះអនុស្សារណៈជាមួយធនាគារ សុីអាយអិមប៊ី កម្ពុជា និងទទួលហិរញ្ញប្បទាន 50 លានដុល្លារអាមេរិក សម្រាប់ជំរុញវិសាលភាពសេវាទូរសព្ទ និងត្រៀមខ្លួនសម្រាប់ប្រព័ន្ធ 5G

ភ្នំពេញ៖ នាថ្ងៃទី 31 ខែមីនា ឆ្នាំ 2025 ក្រុមហ៊ុន ស្មាត អាស្យាតា បានចុះហត្ថលេខាលើអនុស្សរណៈយោលយល់គ្នាជាមួយ ធនាគារ សុីអាយអិមប៊ី ស្ដីពីភាពជាដៃគូជាផ្លូវការ។ កិច្ចសហការនេះ បានគូសបញ្ជាក់ពី ការបោះជំហានដ៏សំខាន់នៅក្នុងការអភិវឌ្ឍនៃប្រទេសកម្ពុជា ដោយផ្ដោតលើការពង្រឹងវិសាលភាពនៃការគ្រប់ដណ្ដប់សេវាអុីនធឺណិតរបស់ក្រុមហ៊ុនស្មាតកាន់តែធំទូលាយ ស្របពេលដែលក្រុមហ៊ុនកំពុងត្រៀមខ្លួនសម្រាប់ប្រព័ន្ធ 5G នាពេលអនាគត។ ជាមួយនឹងកិច្ចសហការនេះដែរ ធនាគារ សុីអាយអិមប៊ី បានសហការផ្ដល់ហិរញ្ញប្បទាន ទៅកាន់ក្រុមហ៊ុន ស្មាត ក្នុងចំនួនថិវកា 50 លានដុល្លារអាមេរិក ដើម្បីពង្រឹងហេដ្ឋារចនាសម្ព័ន្ធនៃបណ្ដាញទូរគមនាគមន៍ និងត្រៀមខ្លួនសម្រាប់ការដាក់បញ្ចេញនូវ 5G នាពេលអនាគត ព្រមជាមួយនឹងភាពជាដៃគូក្នុងការផ្គត់ផ្គង់ការតភ្ជាប់សម្រាប់សហគ្រាសផងដែរ។ តាមរយៈហរិញ្ញប្បទានចំនួន 50 លានដុល្លារអាមេរិកពីធនាគារ សុីអាយអិមប៊ី នេះ ក្រុមហ៊ុន ស្មាត នឹងមានហិរញ្ញវត្ថុកាន់តែប្រសើរសម្រាប់ពង្រឹងហេដ្ឋារចនាសម្ព័ន្ធតាមតម្រូវការ ដើម្បីជំរុញការអភិវឌ្ឍគុណភាពបណ្ដាញសេវាអុីនធឺណិត និងភាពជឿនលឿននៃបច្ចេកវិទ្យារបស់ខ្លួន។ ភាពជាដៃគូរនេះដែរ ជាសក្ខីភាពដែលបញ្ជាក់យ៉ាងច្បាស់អំពីទំនុកចិត្តរបស់ធនាគារ សុីអាយអិមប៊ី ទៅកាន់ស្ថានភាពហិរញ្ញវត្ថុ និង ចក្ខុវិស័យដ៏រឹងមាំនៃក្រុមហ៊ុន ស្មាត អាស្យាតា។ជាមួយគ្នានេះដែរ ក្រុមហ៊ុន ស្មាត អាស្យាតា…