-
សហគ្រិនខ្មែរបានរៀបចំកិច្ចស្វាគមន៍ប្រតិភូនិស្សិតនៃ Youth Leaders Collective Program (YLC) មកពីប្រទេសសិង្ហបុរី

ភ្នំពេញ ៖ សហគ្រិនខ្មែរ នៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៥ បានរៀបចំកិច្ចស្វាគមន៍ប្រតិភូនិស្សិតនៃ Youth Leaders Collective Program (YLC) មកពីប្រទេសសិង្ហបុរី ដែលដឹកនាំដោយសហភាពសហព័ន្ធយុវជនកម្ពុជា (UYFC) ។ គំនិតផ្តួចផ្តើមសហការនេះ គឺជាជំហានដ៏សំខាន់មួយក្នុងការជំរុញទំនាក់ទំនងអន្តរជាតិ និងការលើកកម្ពស់ស្មារតីសហគ្រិន រវាងយុវជនកម្ពុជា និងសិង្ហបុរី។ ដំណើរទស្សនកិច្ចនេះមានគោលបំណងផ្តល់ឲ្យសិស្សនិស្សិតសិង្ហបុរីនូវការយល់ដឹង អំពីប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពនៅក្នុងប្រទេសកម្ពុជា ក៏ដូចជាបញ្ជ្រាបពីកម្មវិធីផ្សេងៗដែលសហគ្រិនខ្មែរ គាំទ្រដល់ ធុរកិច្ចបង្កើតថ្មី (Startup) និងសហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs)។ ឯកឧត្តមបណ្ឌិត ឈៀង វណ្ណមុនិណ្ឌ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជានាយកប្រតិបត្ដិនៃសហគ្រិនខ្មែរ បានមានប្រសាសន៍ថា “ប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពតម្រូវឱ្យមានសហគ្រិនជំនាន់ថ្មីមកជំនួស និងបន្ថែម ជាធនធាន មនុស្សដែលមានសក្ដានុពល និងភាពច្នៃប្រឌិតខ្ពស់។ ស្របតាមបរិបទតំបន់ ការជំរុញកិច្ចសហការរវាងយុវជនកម្ពុជា និងសិង្ហបុរី បានគូសបញ្ជាក់អំពីតួនាទីដ៏សំខាន់ក្នុងការកសាងអ្នកដឹកនាំជំនាន់ក្រោយទាំងក្នុងវិស័យសាធារណៈ និង ឯកជន។” បទពិសោធន៍នាថ្ងៃនេះគឺជាឱកាសសម្រាប់សិស្សនិស្សិតសិង្ហបុរី ដើម្បីចូលរួមដោយផ្ទាល់ជាមួយសហគ្រិន និងសិស្ស និស្សិតកម្ពុជា ដែលធ្លាប់ទទួលបាននូវការគាំទ្រហិរញ្ញប្បទាន និងជាប់ជាជ័យលាភីក្នុងកម្មវិធីសហគ្រិនមហាវិទ្យាល័យ ដែលត្រូវបាន រចនាឡើងជាពិសេសសម្រាប់និស្សិតសាកលវិទ្យាល័យ…
-
អាងទឹកកំពីងពួយ មានសមត្ថភាពស្តុកទឹកត្រឹមតែ ១លានm3 តែបើមានការកែលម្អ នោះអាចមានសមត្ថភាពស្តុកទឹកបានរហូតដល់ ៨ ទៅ ១០លាន m3

(ភ្នំពេញ)៖ បច្ចុប្បន្ន អាងទឹកកំពីងពួយមានស្ថានភាពគោករាក់ដែលមានសមត្ថភាពស្តុកទឹកត្រឹមតែ ១លាន m3 តែប៉ុណ្ណោះ ប្រសិនក្នុងករណីគម្រោងសម្រេចអនុវត្តនៅតំបន់នេះ នោះសមត្ថភាពស្តុកទឹកបានរហូតដល់ប្រមាណ ៨-១០លាន m3 ដែលអាចជួយបម្រើផលប្រយោជន៍ប្រជាជនទាំងទឹកសម្រាប់ស្រោចស្រពដំណាំ ទឹកស្អាតប្រើប្រាស់ប្រចាំថ្ងៃ និងជាតំបន់លំហែរកម្សាន្ត ដែលអាចប្រើប្រាស់ក្នុងគោលបំណងពហុប្រយោជន៍ទៀតផង។នេះបើតាមការលើកឡើងពីសំណាក់ ឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជានាយកគម្រោង CWSIP-MAFF។ ថ្លែងក្នុងពិធីចុះពិនិត្យ និង វាយតម្លៃតំបន់គោលដៅអនុវត្ដគម្រោងទី៤ ក្នុងវិសាលភាពអាងកំពីងពួយ ស្រុកជាំក្សាន្ត សម្រាប់អនុវត្តគម្រោងកែលម្អសន្តិសុខទឹកកម្ពុជា (CWSIP) នៅក្នុង ខេត្ត ព្រះវិហារ កាលពីថ្ងៃទី១ ខែ ឧសភា ឆ្នាំ ២០២៥ ឯកឧត្តម ហ៊ាន វណ្ណហន បានឱ្យដឹងថា៖ចំណុចខ្លាំងនៅក្នុងវិសាលភាពអាង គឺកសិករមានចងក្រងជាសហគមន៍ជាំក្សាន្តជាយដែនមានជ័យ និងសហគមន៍កសិកម្មទឹកក្រហមកែលម្អជីវភាព ដែលដាំដុះស្រូវសរីរាង្គផ្គត់ផ្គង់កិច្ចសន្យាផលិតកម្មដល់ក្រុមហ៊ុនឯកជនតាមរយៈកសិកម្មតាមកិច្ចសន្យា និងផលិតបន្លែសម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងតំបន់ផងដែរ។ ឯកឧត្តមបានបញ្ជាក់បន្ថែមថា គម្រោងមានភាពចាំបាច់ ដែលត្រូវចូលរួមចំណែក អភិវឌ្ឍន៍ ហេថារចនាសម្ព័ន្ធ ដើម្បីលើកកំពស់ជីវភាពប្រជាជន ក៏ដូចជាបង្កស្ថានភាព ដើម្បីបង្កើនដង់ស៊ីតេប្រជាជននៅតាមតំបន់ព្រំដែន ក្នុងស្រុកជាំក្សាន្ត ដែលជាតំបន់…
-
សហគមន៍២នៅខេត្តពោធិ៍សាត់ ទិន្នផលត្រីបានកើនឡើង បន្ទាប់ពីកិច្ចខិតខំប្រឹងប្រែងប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ និង ការរក្សាបានព្រៃលិចទឹក

(ពោធិ៍សាត់)៖ ក្រុមប្រជាពលរដ្ឋសហគមន៍ ក្រសួងកសិកម្ម និងអាជ្ញាធរមូលដ្ឋានបានបង្ហាញពីកំណើនត្រីនៅសហគមន៍ចំនួន ២គឺ សហគមន៍នេសាទស្រីចឹក និង សហគមន៍នេសាទកំពង់ប្រាក់ ស្ថិតក្នុង ខេត្ត ពោធិ៍សាត់ មានកំណើនត្រីគួរឱ្យកត់សម្គាល់បន្ទាប់ពីមានការប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ និងក៏ដូចជាការខិតខំ ថែរក្សាព្រៃលិចទឹកក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ថ្លែងក្នុងអំឡុងពេលចុះទៅបំពេញទស្សនកិច្ច របស់ក្រសួងកសិកម្ម សភាពអឺរ៉ុប និងអង្គការ FAO នៅសហគមន៍នេសាទស្រីចឹកស្ថិតនៅក្នុងស្រុកកណ្តៀង ខេត្តពោធិ៍សាត់ លោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់សហគមន៍អាជ្ញាធរមូលដ្ឋាននិងភាគីពាក់ព័ន្ធ ក្នុងការប្រយុទ្ធប្រឆាំង នឹងការនេសាទខុសច្បាប់ ដែលនាំឱ្យទិន្នផលត្រីទឹកសាបក្នុងស្រុកមានការកើនឡើងគួរឱ្យកត់សម្គាល់។ លោកជំទាវ បញ្ជាក់ថា ក្រសួងតែងយកចិត្តទុកដាក់កិច្ចការពារអភិរក្សទៅលើត្រីមេពូជ ដែលអាចជួយឱ្យកំណើនសត្វត្រីមានចំនួនកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ។ជាមួយគ្នានេះកិច្ចការពារទៅលើបទល្មើសនេសាទខុសច្បាប់ គ្រប់ប្រភេទត្រូវបានទប់ស្កាត់ ដើម្បីធ្វើយ៉ាងណាការពារឱ្យបានគង់វង្សនូវត្រីមេពូជ និងប្រភេទត្រីសំខាន់ៗមួយចំនួនទៀតដែលកំពុងឈានទៅរកការបាត់បង់ពូជ។ លោកជំទាវបានបញ្ជាក់ថាតាមរយៈការថែរក្សាបានមេពូជត្រី និងការទប់ស្កាត់បានបទល្មើសនេសាទឃើញថាចំនួនត្រីនៅសហគមន៍នេសាទស្រីចឹក ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះពិសេសឆ្នាំ ២០២៤ និង២០២៥ត្រីមានចំនួនកើនឡើង ដែលជាផ្នែកមួយសំខាន់សម្រាប់បងប្អូននេសាទអាចរកប្រាក់ចំណូលបន្ថែមសម្រាប់គ្រួសាររបស់ពួកគាត់។ ឯកឧត្តម លឹម សុខតូ អភិបាលរងខេត្តពោធ៍សាត់បានថ្លែងថា ក្រោមកិច្ចការពារបាននូវបទល្មើសនេសាទ និងការរក្សាបាននូវព្រៃលិចទឹកគេឃើញថាកំណើនត្រីកើនឡើងបន្តបន្ទាប់មិនថាសហគមន៍នេសាទស្រីចឹកទេ ហើយពិសេសសហគមន៍នេសាទកំពង់ប្រាក់ ស្ថិតនៅស្រុកក្រគរ ខេត្តពោធិ៍សាត់ទិន្នន័យត្រីបានកើន ពី២០ទៅ៤០តោន។ ហើយបើតាមរបាយការណ៍របស់ខេត្តក្នុងឆ្នាំ២០២០ទិន្នផលត្រីមានតែ៣៣ម៉ឺនតោនប៉ុណ្ណោះ។មកដល់ឆ្នាំ២០២៤កន្លងមកពោលគឺក្រោមកិច្ចសហការដៃគូគ្រប់ភាគីរួមទាំងអង្គការដៃគូរយៈពេល៥ឆ្នាំនេះត្រីបានកើនឡើង៤២ម៉ឺនតោន…
-
កម្ពុជា-សហរដ្ឋអាម៉េរិក នឹងចរចារឿងពន្ធគយ ដោយផ្ទាល់នាថ្ងៃទី១៤-១៥ ឧសភា នៅរដ្ឋធានីវ៉ាស៊ីនតោន

(ភ្នំពេញ)៖ មន្ត្រីកម្ពុជា-សហរដ្ឋអាម៉េរិក បានប្រជុំពិភាក្សាជាមួយគ្នា តាមប្រព័ន្ធវីដេអូ នាព្រឹកថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៥ ស្តីពីវឌ្ឍនភាពការងារ និងត្រៀមចរចាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការ ដោយផ្ទាល់នាពេលខាងមុខ នៅរដ្ឋធានីវ៉ាស៊ីនតោន ។ យោងតាមសេចក្តីប្រកាសព័ត៌មាន ដែលទទួលបាននៅថ្ងៃទី០២ ឧសភា បានឱ្យដឹងថា អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា សូមជម្រាបជូនសាធារណជន មេត្តាជ្រាបថា៖ នាព្រឹកថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៥ នៅទីស្តីការ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និង លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានដឹកនាំក្រុមការងារចំពោះកិច្ចសម្របសម្រួលទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគទ្វេភាគី កម្ពុជា-សហរដ្ឋអាម៉េរិក ជួបប្រជុំទ្វេភាគីតាមប្រព័ន្ធវីដេអូ ជាមួយ តំណាងពាណិជ្ជកម្មសហរដ្ឋអាម៉េរិក ដឹកនាំដោយលោកជំទាវ Sarah Ellerman អនុប្រធានតំណាងពាណិជ្ជកម្មសហរដ្ឋអាម៉េរិក ទទួលបន្ទុកតំបន់អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិក ។ កិច្ចប្រជុំពិភាក្សានេះ ផ្តោតសំខាន់លើវឌ្ឍនភាពការងារ និងការត្រៀមសម្រាប់ការចរចាលើកិច្ចព្រមព្រៀង ពាណិជ្ជកម្មបដិការរវាងកម្ពុជានិងសហរដ្ឋអាម៉េរិក ដែលនឹងប្រព្រឹត្តទៅដោយផ្ទាល់ នៅថ្ងៃទី១៤-១៥ ខែឧសភា…
-
រដ្ឋមន្រ្តីក្រសួងកសិកម្ម ៖ ធនធានជលផលមានសារៈសំខាន់ណាស់ សម្រាប់សន្តិសុខស្បៀង និងសេដ្ឋកិច្ចរបស់កម្ពុជា

(ភ្នំពេញ)៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានគូសបញ្ជាក់ថា នាឆ្នាំនេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សម្រេចលើកយកអនុវិស័យជលផលធ្វើជាប្រធានបទសំខាន់ ដោយសារធនធានជលផលជាប្រភពអាហារូបត្ថម្ភ និងប្រូតេអ៊ីនសម្រាប់ប្រជាជនកម្ពុជា។ ធនធានជលផលមានសារៈសំខាន់ណាស់ សម្រាប់សន្តិសុខស្បៀង និងសេដ្ឋកិច្ចរបស់កម្ពុជា។ ការលើកឡើងបែបនេះ របស់ ឯកឧត្តមរដ្ឋមន្ដ្រី ធ្វើឡើងក្នុងពិធីអបអរសាទរទិវាភពផែនដី ឆ្នាំ២០២៥ ក្រោមប្រធានបទស្តីពី «ការគ្រប់គ្រងធនធានជលផលប្រកបដោយនិរន្តរភាព» ដែលរៀបចំឡើង នៅសណ្ឋាគារសូហ្វីតែល ភ្នំពេញភូគីត្រា ដែលមានអញ្ជើញចូលរួមផងដែរពីសំណាក់ ឯកឧត្តម Igor Driesmans ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា និងលោកស្រី Rebekah Bell តំណាងអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិប្រចាំកម្ពុជា នាព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥ ។ ឯកឧត្តមរដ្ឋមន្រ្តី ឌិត ទីណា បានកោតសរសើរ និងវាយតម្លៃខ្ពស់ដល់រដ្ឋបាលជនផល ដែលបានខិតខំអនុវត្តការងារប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ សហការរួមគ្នាជាមួយដៃគូអភិវឌ្ឍន៍នានា និងដាក់មធ្យោបាយរួមក្នុងការពង្រឹងច្បាប់ លុបបំបាត់បទល្មើសនេសាទខុសច្បាប់ និងចូលរួមអភិរក្សធនធានជលផលទឹកសាប និងសមុទ្រ ទទួលបានលទ្ធផលជាច្រើនគួរជាទីគាប់ចិត្ត។ ឯកឧត្តមរដ្ឋមន្ដ្រី…
-
តើអ្នកមានបទពិសោធន៍និងជំនាញការងារល្អៗហើយចង់ក្លាយជាបុគ្គលិកតំណាងប្រទេសកម្ពុជា ជាអ្នកបម្រើការលើយន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ Emirates ដែរឬទេ?

ភ្នំពេញ ថ្ងៃទី ២៩ ខែមេសា ឆ្នាំ ២០២៥ – Emirates ជាក្រុមហ៊ុនអាកាសចរណ៍លំដាប់អន្តរជាតិធំជាងគេលើពិភពលោក កំពុងជ្រើសរើសបេក្ខជនតំណាងមួយចំនួនជាអ្នកបម្រើការងារលើយន្តហោះនៅក្នុងប្រទេសកម្ពុជា។ មានតែបេក្ខជនដែលឆ្នើម តែប៉ុណ្ណោះដែលនឹងត្រូវបានអញ្ជើញឱ្យចូលរួមថ្ងៃជ្រើសរើសបុគ្គលិក ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ៧ ខែឧសភា។ លោកអ្នកដែលមានចំណាប់អារម្មណ៍ក្នុងការដាក់ពាក្យ សូមចូលទៅកាន់គេហទំព័រ www.emiratesgroupcareers.com/cabincrew។ អ្នកដាក់ពាក្យតាមតំណភ្ជាប់ នឹងទទួលបានការអញ្ជើញដើម្បីចូលរួមសម្ភាសន៍។ ក្រុមហ៊ុន Emirates កំពុងស្វែងរកបេក្ខជនដែលមានការយកចិត្តទុកដាក់ខ្ពស់ក្នុងការបំពេញការងារដើម្បីផ្តល់បដិសណ្ឋារកិច្ចដែលសាមញ្ញ ប៉ុន្តែបំពេញបានតាមតម្រូវការរបស់អតិថិជនល្អឥតខ្ចោះ និងបង្កើតពេលវេលាដ៏គួរឱ្យចងចាំសម្រាប់អតិថិជនផងដែរ។ ដោយសារតែការការពារសុវត្ថិភាព គឺជាការងារអាទិភាពចំបងមួយក្នុងចំណោមការងារអាទិភាពសំខាន់ៗផ្សេងទៀតរបស់ក្រុមហ៊ុន Emirates បេក្ខជនឆ្នើមៗ គឺជាបេក្ខជននឹងត្រូវធ្វើការដឹកនាំដោយទំនុកចិត្ត និងកាន់ការងារទាក់ទងជាមួយការគ្រប់គ្រងសេវាកម្មលើយន្តហោះ ប្រកបដោយសុវត្ថិភាព និងនីតិវិធីសុវត្ថិភាព។ ក្រុមហ៊ុនអាកាសចរណ៍ដែលមានមូលដ្ឋាននៅទីក្រុងឌូបៃនេះ គឺមាន “វិសាលភាពជាសកល” ដោយសារតែបានតំណាងឱ្យ ១៤៨ ជាតិសាសន៍ដែលឆ្លុះបញ្ចាំងពីភាពចម្រុះនៃអតិថិជនរបស់ខ្លួន និងប្រតិបត្តិការអន្តរជាតិនៅទីក្រុងជាង ១៤០ លើទ្វីបចំនួន ៦ ជាមួយនឹងយន្តហោះទំនើបសរុបជាង ២៥០។ ក្រុមហ៊ុន Emirates គឺជាប្រតិបត្តិករដ៏ធំបំផុតនៅលើពិភពលោកនៃយន្តហោះ Boeing 777s និង A380s។ ថ្មីៗនេះ ក្រុមហ៊ុន Emirates…
-
ក្រុមហ៊ុនរថយន្ត BYD របស់ចិនចាប់ផ្តើមសាងសង់រោងចក្រនៅកម្ពុជក្នុងតំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ

(ភ្នំពេញ)៖ ក្រុមហ៊ុនរថយន្តអគ្គិសនី BYD របស់ចិន បើកការដ្ឋានសង់រោងចក្រដំឡើងរថយន្តនៅកម្ពុជានាព្រឹកថ្ងៃចន្ទ ទី២៨ ខែមេសា ឆ្នាំ២០២៥នេះហើយ ស្ថិតនៅក្នុង ទីតាំងរោងចក្រស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ។កម្ពុជានឹងមានលទ្ធភាពដំឡើងរថយន្ត EV ចំនួន ១ម៉ឺនគ្រឿងក្នុងឆ្នាំ២០២៥នេះ ជាមួយនឹងការបើករោងចក្រដំឡើងរថយន្តអគ្គិសនីចិន BYD ដំបូងបង្អស់ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នឹងអញ្ជើញជាអធិបតីតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បើកការដ្ឋានសាងសង់រោងចក្រដំឡើងរថយន្តរបស់ ក្រុមហ៊ុន BYD CAMBODIA CO., LTD. ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ។ រោងចក្រដដែលរំពឹងថានឹងដំឡើងរថយន្តចំនួន២ប្រភេទ គឺរថយន្ដ BYD EV ប្រើអគ្គិសនីសុទ្ធ និងរថយន្ដ BYD Hybrid ដែលអាចប្រើប្រាស់ទាំងសាំង និងអគ្គិសនី គួរបញ្ជាក់ថា ក្រុមហ៊ុន BYD Asia Pacific Auto Sales Division ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៩៥ និងមានទីស្នាក់ការនៅក្រុង Shenzhen ប្រទេសចិន។…
-
សិក្ខាសាលាផ្សព្វផ្សាយស្តីពី “ការលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងសហគ្រិនភាពដល់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ”

ភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជា បានសហការជាមួយ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ រៀបចំសិក្ខាសាលាផ្សព្វផ្សាយ ស្តីពី “ការលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងសហគ្រិនភាពដល់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ” ។ សិក្ខាសាលាដែលបានប្រព្រឹត្តទៅកាលព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥ នៅវិទ្យាស្ថានសិក្សាបច្ចេកទេសធនាគារ រាជធានីភ្នំពេញ ក្នុងគោលបំណងលើកកម្ពស់សមត្ថភាពពាក់ព័ន្ធនឹងចំណេះដឹងផ្នែកហិរញ្ញវត្ថុនិងសហគ្រិនភាព ដល់អ្នកប្រកបមុខរបរ និងធ្វើការងារនៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ សំដៅរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព ភាពធន់ និងបរិយាបន្ន។ សិក្ខាសាលានេះបានរៀបចំឡើងក្រោមអធិបតីភាព លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា និង ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្រ្តី ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធានគណៈកម្មាធិការសម្របសម្រួលការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ព្រមទាំងមានការចូលរួមពីតំណាងសមាគមធនាគារនៅកម្ពុជា សមាគមមីក្រូហិរញ្ញវត្ថុនៅកម្ពុជា គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ និងសិក្ខាកាមមកពីសមាគមសេដ្ឋកិច្ចក្រៅប្រព័ន្ធ សរុបប្រមាណ ៣៥០រូប។ មានប្រសាសន៍ក្នុងឱកាសនេះលោកជំទាវ ទេសាភិបាល បានលើកឡើងពីសារៈសំខាន់នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ តាមរយៈការផ្ដល់ការងារដល់ប្រជាជន ទ្រទ្រង់អាជីវកម្មខ្នាតតូច និងជួយរក្សានូវចរាចរសាច់ប្រាក់ក្នុងសេដ្ឋកិច្ច។លោកជំទាវទេសាភិបាល បានរំលេចពីកិច្ចខិតខំប្រឹងប្រែងរបស់ ធនាគារជាតិនៃកម្ពុជា ក្នុងការចូលរួមចំណែកអនុវត្តយុទ្ធសាស្ត្រជាតិ…
-
ធនាគារជាតិនៃកម្ពុជា និងសមាគមទូទាត់ជប៉ុនចុះអនុស្សរណៈយោគយល់ស្តីពីកិច្ចសហប្រតិបត្តិការទូទាត់ឆ្លងដែនតាមឃ្យូអរកូតរវាង KHOR នៃប្រទេសកម្ពុជា និង JPOR នៃប្រទេសជប៉ុន

ភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជា និងសមាគមទូទាត់ជប៉ុន បានប្រកាសពីការចុះហត្ថលេខាលើអនុស្សរណៈ យោគយល់ស្តីពី កិច្ចសហប្រតិបត្តិការទូទាត់ឆ្លងដែនតាមឃ្យូអរកូតរវាង KHOR នៃប្រទេសកម្ពុជា និង JPOR នៃប្រទេសជប៉ុន ក្នុងគោលបំណងបង្កើតក្របខណ្ឌតភ្ជាប់ប្រតិបត្តិការទូទាត់ឆ្លងដែនរវាងប្រទេសទាំងពីរ។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ធនាគារជាតិនៃកម្ពុជាផ្សព្វផ្សាយលើបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការនៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥ បានឱ្យដឹងថាកិច្ចសហប្រតិបត្តិការទូទាត់ឆ្លងដែនតាមឃ្យូអរកូតរវាង KHOR និងJPQR នេះ ត្រូវបានបែងចែកជា២ ដំណាក់កាល ដោយដំណាក់កាលទី១៖ ប្រជាជនកម្ពុជាដែលប្រើប្រាស់ប្រព័ន្ធបាគងអាចធ្វើការស្កេន JPQR សម្រាប់ការទូទាត់នៅប្រទេសជប៉ុន និងដំណាក់កាលទី២៖ ប្រជាជនជប៉ុនអាចស្កេន KHQR សម្រាប់ ការទូទាត់នៅប្រទេសកម្ពុជាបាន។ ដើម្បីអនុវត្តកិច្ចសហការនេះ ធនាគារជាតិនៃកម្ពុជាបានជ្រើសយកធនាគារ អេស៊ីលីដា ភីអិលស៊ី និងធនាគារ ស្ថាបនា ភីអិលស៊ី ជាធនាគារទំនាក់ទំនងនៅប្រទេសកម្ពុជាសម្រាប់ធ្វើការតភ្ជាប់និងទូទាត់ ឆ្លងដែនជាមួយប្រទេសជប៉ុន ។រីឯសមាគមទូទាត់ជប៉ុនបានជ្រើសរើសស្ថាប័ន NETSTARS ជាប្រតិបត្តិករ ទូទាត់តាមឃ្យូអរកូតជាមួយភាគីកម្ពុជា។ ការណ៍នេះនឹងរួមចំណែកគាំទ្រ និងលើកកម្ពស់ប្រព័ន្ធទូទាត់ ឌីជីថលឱ្យកាន់តែទូលំទូលាយ បង្កើនសុវត្ថិភាពប្រតិបត្តិការ និងសម្រួលដល់ការធ្វើប្រតិបត្តិការទូទាត់ ឆ្លងដែនបានកាន់តែងាយស្រួល សំដៅជំរុញកំណើនភ្ញៀវទេសចរ និងកាត់បន្ថយតម្រូវការប្តូររូបិយប័ណ្ណ ក្នុងអំឡុងពេលស្នាក់នៅប្រទេសកម្ពុជា ឬ ប្រទេសជប៉ុន។ ទន្ទឹមនេះ…
-
រាជរដ្ឋាភិបាល លើកទឹកចិត្តបន្ថែមដោយប្រកាសលើកលែងពន្ធ លើអចលនទ្រព្យ សម្រាប់គម្រោងអគារជាប់គាំងនៅក្នុងខេត្តព្រះសីហនុ

(ភ្នំពេញ)៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនៅថ្ងៃទី ២៣ ខែ មេសា ឆ្នាំ ២០២៥នេះបានចេញសេចក្តីជូនដំណឹងមួយដោយបញ្ជាក់ប្រាប់ដល់ ម្ចាស់គម្រោងនៅក្នុងខេត្តព្រះសីហនុដែលបានសាងសង់ចាប់ពីឆ្នាំ២០១៦ ថា រាជរដ្ឋាភិបាល បានសម្រេចបន្តផ្តល់ការលើកទឹកចិត្តបន្ថែមដោយអនុញ្ញាតលើកលែងពន្ធលើអចលនទ្រព្យដូចមានកំណត់ក្នុង “កម្មវិធី ពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤” របស់រាជរដ្ឋាភិបាល ដែលនឹងផុតកំណត់នៅដំណាច់ឆ្នាំ ២០២៥នេះ រហូតដល់ដំណាច់ឆ្នាំ២០២៨ សម្រាប់គម្រោងអគារជាប់គាំងនៅក្នុងខេត្តព្រះសីហនុដែលបានសាងសង់ចាប់ ពីឆ្នាំ២០១៦ ទោះបីជាបានឬមិនទាន់បានបញ្ចប់ការសាងសង់នៅក្នុងឆ្នាំ២០២៥ក្តី។ ក្នុងសេចក្តីជូនដំណឹងនេះដែរបានបញ្ជាក់ថា ការផ្តល់ជូននេះមានវិសាលភាព គ្របដណ្តប់ចំពោះគម្រោងអគារជាប់គាំងនៅក្នុងខេត្តព្រះសីហនុ ដែលស្ថិតឬមិនស្ថិតក្នុងក្របខ័ណ្ឌនៃ “កម្មវិធីពិសេស ជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤”។ ទន្ទឹមនឹងនេះ ចំពោះគម្រោងអគារជាប់គាំងដែលមិនទាន់ទទួល បានការសម្រួលនិងលើកទឹកចិត្តផ្សេងៗទៀត រួមទាំងការលើកទឹកចិត្តផ្នែកពន្ធដារ តាមរយៈ “កម្មវិធីពិសេសជំរុញការ វិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤” របស់រាជរដ្ឋាភិបាល ម្ចាស់គម្រោងអាចដាក់ពាក្យស្នើសុំមកកាន់ក្រុមការងារ ជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុដើម្បីទទួលបានការសម្រួលនិងការលើកទឹកចិត្តផ្សេងៗទៀតក្រៅពីការលើកលែង ពន្ធលើអចលនទ្រព្យនេះ។ សម្រាប់ការអនុគ្រោះនេះពុំមានអានុភាពប្រតិសកម្មចំពោះប្រាក់ពន្ធ រួមទាំងទណ្ឌកម្មរដ្ឋបាល (ពន្ធបន្ថែម និង ការប្រាក់) ដែលបានបង់រួចហើយនោះទេ៕ ដោយ ៖ ម៉ាដេប៉ូ