-
តម្លៃពិសេស-OCIC បើកគម្រោងថ្មី TIA CITY ជិតព្រលានយន្តហោះអន្តរជាតិតេជោ

ភ្នំពេញ៖ គម្រោងអចលទ្រព្យថ្មីដែលស្ថិតលើផ្លូវ ៦០ ម៉ែត្រ នៅជិតព្រលានយន្តហោះអន្តរជាតិតេជោ កំពុងដំណើរការសាងសង់និងបើកលក់ជាផ្លូវការជាមួយតម្លៃពិសេស (Pre-Sale) ចំណេញលើចំណេញ។ គម្រោងTerra ជាគម្រោងថ្មីដំបូងគេនៃគម្រោងធំTIA CITY ដែលអភិវឌ្ឍដោយក្រុមហ៊ុនអូស៊ីអាយស៊ី (OCIC) ដែលបានបើកលក់ជាផ្លូវការក្នុងតម្លៃពិសេស ត្រឹមតែ ៦ ម៉ឺនដុល្លារជាងប៉ុណ្ណោះ ជូនដល់អតិថិជន។ ការផ្តល់ជូនតម្លៃពិសេសនេះ ត្រឹមថ្ងៃទី25 ខែឧសភា ឆ្នាំ2025 តែប៉ុណ្ណោះ ដូចនេះ អតិថិជនអញ្ជើញមកមុន នឹងទទួលបានឱកាសនេះមុនគេ ហើយក៏នឹងមានឱកាសជ្រើសរើសទីតាំងមុនគេផងដែរ។ ទីតាំងល្អ បានទាំងប្រកបអាជីវកម្ម បានទាំងរស់នៅ ស្ថិតនៅតំបន់សក្តានុពល ចរាចរណ៍ទៅមកងាយស្រួលលើផ្លូវ 60 ម៉ែត្រ គម្រោង Terra ជិតព្រលានយន្តហោះអន្តរជាតិថ្មី ជាមួយលក្ខខណ្ឌងាយស្រួលសម្រាប់អតិថិជន៖ 👉កក់ប្រាក់មុនតិច 👉បង់ប្រចាំខែទាប 👉បង់ឥតការប្រាក់រយៈពេលវែង 👍អញ្ជើញមកមុន នឹងទទួលបានឱកាសមុន 👍មកមុន ទទួលបានចំណេញមុនប លោកអ្នកបានដឹងហើយថា ក្នុងខែកក្កដា ខាងមុខនេះ បើមិនមានការប្រែប្រួលទេ គម្រោងអាកាសយានដ្ឋានអន្តរជាតិតេជោ នឹងបើកដំណើរជាផ្លូវការជើងហោះហើរទទួលភ្ញៀវជាតិ-អន្តរជាតិ ចរាចរណ៍ មមាញឹក ព័ន្ធជុំវិញដោយផ្សារទំនើបៗ គម្រោងធំៗ…
-
កសិករ១៣គ្រួសារ ទទួលបានចំណូលច្រើនពីការចិញ្ចឹមសត្វចង្រិត និងកណ្ដូប

កំពង់ធំ៖អាចនិយាយបានថាជាបទពិសោធន៍ និងជាជោគជ័យមួយក្នុងការបង្កើតមុខរបរសាមញ្ញបន្ថែមលើការធ្វើកសិកម្ម ដោយចំណាយដើមតិច តែចំណូលច្រើន។នេះជាអ្វីដែលកំពុងកើតឡើងនៅឃុំច្រនាង ស្រុកតាំងគោក ខេត្តកំពង់ធំ ។ កសិករចំនួន ១៣ គ្រួសារ រស់នៅឃុំច្រនាង ដែលធ្លាប់តែធ្វើស្រែមួយមុខ បានជ្រើសយកការចិញ្ចឹមសត្វចង្រិត និងកណ្តូបធ្វើជាមុខរបរបន្ថែមដែលអាចរកចំណូលបានជាមធ្យមពី ១លានរៀល ទៅ ១,២លានរៀលក្នុងមួយខែ ។ប្រាក់ចំណូល នេះ បានរួមចំណែកលើកកម្ពស់ជីវភាពរស់នៅប្រចាំថ្ងៃឱ្យកាន់តែប្រសើរឡើងៗ។ ជាការស្វែងយល់ និងលើកទឹកចិត្តទៅដល់កសិករដទៃទៀត , កាលពីចុងសប្ដាហ៍កន្លងទៅ លោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក និងមន្រ្តីក្រុមការងារបានអញ្ជើញទៅពិនិត្យសកម្មភាពចិញ្ចឹមសត្វចង្រិត និងកណ្ដូបរបស់កសិករទាំង១៣គ្រួសារដល់ទីកន្លែង ។ លោកស្រី ឆោម ស្រីរ័ត្ន រស់នៅភូមិចាន់ ឃុំច្រនាង ស្រុកតាំងគោក ដែលជាកសិករចិញ្ចឹមចង្រិត និងកណ្ដូបក្នុងចំណោមកសិករទាំង១៣ គ្រួសារបានអះអាងថា ការចិញ្ចឹមចង្រិត និងកណ្តូបមិនមានភាពលំបាកនោះទេ គ្រាន់តែផ្តល់ចំណីឱ្យគ្រប់គ្រាន់ និងថែទាំឱ្យបានត្រឹមត្រូវ វានឹងធំលឿន អាចលក់បានក្នុងរយៈពេលខ្លី។ លោកស្រីបន្ថែមថា ការចិញ្ចឹមនៅផ្ទះបែបគ្រួសារ មិនមែនជាកសិដ្ឋានធំៗនោះ ងាយស្រួលទេ ចំណាយដើមក៏មិនច្រើនដែរ តែអាចបង្កើតចំណូលសម្រាប់គ្រួសារបានគួរសម។បច្ចុប្បន្នតម្លៃលក់ចង្រិតរស់ ចន្លោះពីមួយម៉ឺន ទៅ ១២…
-
មន្រ្តីជាន់ខ្ពស់ក្រសួងកសិកម្មចុះណែនាំដល់ម្ចាស់កសិដ្ឋានចិញ្ចឹមត្រី និងការគ្រប់គ្រងបច្ចេកទេសវារីវប្បកម្មដើម្បីទទួលបានទិន្នផល និងចំណូលខ្ពស់

(ភ្នំពេញ)៖ ដើម្បីជំរុញទៅលើផ្នែកវារីវប្បករ ឬម្ចាស់កសិដ្ឋានចិញ្ចឹមត្រី ដើម្បីឱ្យទទួលបានលទ្ធផលល្អនោះមន្រ្តីជាន់ខ្ពស់នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានចុះណែនាំពីរបៀបការគ្រងគ្រង និងបច្ចេកទេសក្នុងការគ្រប់គ្រងទឹកផ្នែកវារីវប្បកម្មដើម្បីឱ្យការចិញ្ចឹមទទួលបានលទ្ធផលល្អឆ្លើយតបទៅនឹងតម្រូវការទីផ្សារ។ គួរបញ្ជាក់ថា ការចុះពិនិត្យ និងការផ្តល់បច្ចេកទេសក្នុងការចិញ្ចឹមត្រីដល់ម្ចាស់កសិដ្ឋាននេះធ្វើឡើងដោយឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ហើយនិងមន្រ្តីពាក់ព័ន្ធដោយធ្វើឡើងកាលពីថ្ងៃទី ១៩ ខែ ឧសភា ឆ្នាំ ២០២៥កន្លងមក។ ក្នុងពិធីនេះដែរគេឃើញមានការចុះពិនិត្យកសិដ្ឋានចិញ្ចឹមត្រី របស់វារីវប្បករ ចំនួន៣ទីតាំង ដែលគាំទ្រដោយគម្រោង CapFish Aquaculture/IT2។ សម្រាប់ទីតាំងចំនួន៣ដែលមន្រ្តីជា់ខ្ពស់ក្រសួងកសិកម្មបានចុះពិនិត្យនោះរួមមាន ទី១. កសិដ្ឋានចិញ្ចឹមត្រីអណ្តែង និងត្រីក្រាញ់ របស់លោក ពឿង ខេង នៅភូមិរំលេច ឃុំរំលេច។ ទី២. កសិដ្ឋានចិញ្ចឹមត្រីប្រា និងត្រីឆ្ពិន របស់លោក រុន គង់ នៅភូមិបឹងខ្នារ ឃុំបឹងខ្នារ និងទី៣. កសិដ្ឋានចិញ្ចឹមត្រីប្រា និងត្រីចម្រុះ របស់លោក សុត សឿន នៅភូមិចំការខ្លុយ ឃុំអូរតាប៉ោង ស្រុកបាកាន ខេត្តពោធិ៍សាត់។…
-
ធនាគារជាតិ នៃកម្ពុជា ផ្សព្វផ្សាយចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងកិច្ចការពារអតិថិជន ក្នុងសិក្ខាសាលានៅក្រុងក្រចេះ

(ក្រចេះ)៖ ឯកឧត្តម យឹម លាភ ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា និងឯកឧត្តម ទុយ ប៊ុនសេរីរ័ត្នមុនី អភិបាលរងខេត្តក្រចេះ បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលា ស្តីពី ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងកិច្ចការពារអតិថិជន នៅក្រុងក្រចេះ ខេត្តក្រចេះ នាថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥ ដោយមានការចូលរួមពីមន្ត្រីស្រុក មន្ទីរ-អង្គភាព អាជ្ញាធរមានសមត្ថកិច្ចជុំវិញខេត្ត ។ ឯកឧត្តម យឹម លាភ មានប្រសាសន៍ថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត សុខសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍលើគ្រប់វិស័យ ត្រូវបានសម្រេចដោយជោគជ័យ ជាមួយនឹងសមិទ្ធផលជាច្រើន។ ជាមួយវឌ្ឍនភាពនេះ វិស័យធនាគារ បាននឹងកំពុងរីកចម្រើន ឥតឈប់ឈរជាមួយនឹងបច្ចេកវិទ្យាហិរញ្ញវត្ថុឌីជីថលថ្មីៗ ស្របទៅនឹងការ អភិវឌ្ឍសេដ្ឋកិច្ចឌីជីថល និងសកល ។ ការពង្រីកវិសាលភាពនៃសេវាហិរញ្ញវត្ថុ ឆ្ពោះទៅកាន់គុណភាព ប្រសិទ្ធភាព ភាពងាយស្រួល និងកាត់បន្ថយតម្លៃប្រតិបត្តិការ តាមរយៈផ្ទាលឌីជីថល គឺបានផ្តល់អត្ថប្រយោជន៍ជាច្រើនដល់ប្រជាជនកម្ពុជា។ ប៉ុន្តែថ្នាលឌីជីថល ក៏ប្រៀបបាននឹងអាវុធមុខពីរ ព្រោះវាអាចជួយឱ្យយើងបង្កើនប្រសិទ្ធភាព នៃការប្រើប្រាស់ ខណៈបច្ចេកវិទ្យាហិរញ្ញវត្ថុ…
-
មន្ត្រីធនាគារជាតិ៖ ប្រាក់រៀលទទួលបានការទុកចិត្ត និងការប្រើប្រាស់កាន់តែច្រើន ក្នុងជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ

(ក្រចេះ)៖ ប្រាក់រៀលបានទទួលការទុកចិត្ត និងការប្រើប្រាស់កាន់តែច្រើន ក្នុងជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ខណៈប្រជាជនខេត្តក្រចេះ ចំណាយប្រចាំថ្ងៃប្រមាណ ៩៥% ត្រូវបានធ្វើឡើងជាប្រាក់រៀល ។ នេះបើតាមលទ្ធផលសិក្សាស្រាវជ្រាវរបស់ធនាគារជាតិនៃកម្ពុជា ដោយសហការជាមួយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ដែលលើកឡើងដោយ ឯកឧត្តម យឹម លាភ ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា ក្នុងសិក្ខាសាលាផ្សព្វផ្សាយ ស្តីពី ប្រាក់រៀល ប្រព័ន្ធបាគង និងខេអេចយ្យអរ នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥ ដោយមានការចូលរួមពី លោក ទុយ ប៊ុនសេរីរ័ត្នមុនី អភិបាលរង តំណាងអភិបាលខេត្តក្រចេះ មន្ត្រីអាជ្ញាធរដែនដី លោកគ្រូ-អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋជាច្រើនទៀត ។ លោក ទុយ ប៊ុនសេរីរ័ត្នមុនី បានឱ្យដឹងថា ជីវភាពប្រជាពលរដ្ឋក្នុងខេត្តបច្ចុប្បន្ន មានភាពប្រសើរឡើងជាលំដាប់ ដោយមានការដាក់ចេញគោលនយោបាយ និងវិធានការអន្តរាគមន៍ដ៏មានប្រសិទ្ធភាពរបស់រាជរដ្ឋាភិបាល និងការរួមចំណែកមួយចំនួនពីវិស័យឯកជន តាមរយៈការផ្តល់ឥណទានរបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ដែលបានផ្តល់លទ្ធភាពដល់ប្រជាពលរដ្ឋក្នុងការទប់លំនឹង និងពង្រីកអាជីវកម្ម ផងដែរ។ បច្ចុប្បន្ន គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ដែលកំពុងប្រតិបត្តិការនៅក្នុងខេត្តមានចំនួន សរុប…
-
មិនគួរខកខាន! សាកលវិទ្យាល័យពុទ្ធិសាស្ត្រនឹងរៀបចំពិព័រណ៍ជំនាញសិក្សាឆ្នាំ២០២៥រយៈពេលបីថ្ងៃ

ភ្នំពេញ៖ សាកលវិទ្យាល័យពុទ្ធិសាស្ត្រនឹងរៀបចំពិព័រណ៍ជំនាញសិក្សាឆ្នាំ២០២៥ រយៈពេលបីថ្ងៃចាប់ពីថ្ងៃទី ២០-២១-២២ ខែឧសភា ឆ្នាំ២០២៥ជាមួយនឹងការរំពឹងថា អាចមានអ្នកចូលរួមជាងកន្លះម៉ឺននាក់ ដែលភាគច្រើនជាសិស្សវិទ្យាល័យថ្នាក់ទី១២។នេះបើតាមបទពិសោធន៍ដែលធ្លាប់រៀបចំកន្លងមក។ ក្នុងកម្មវិធីដែលនឹងប្រារព្ធនៅពេលឆាប់ៗខាងមុខ បុគ្គលិក និស្សិត និងសាស្ត្រាចារ្យនៃសាកលវិទ្យាល័យ បានត្រៀមរួចជាស្រេចក្នុងការស្វាគមន៍ប្អូនៗសិស្សានុសិស្ស និងអ្នកចូលរួមទស្សនាយ៉ាងកក់ក្តៅ ហើយនឹងបង្កើត បរិយាកាសដ៏រំភើបរីករាយដែលបង្ហាញពីភាពជោគជ័យរបស់សាកលវិទ្យាល័យពុទ្ធិសាស្ត្រ។ សូមជម្រាបថា សាកលវិទ្យាល័យមានកម្មវិធីសិក្សាជាច្រើនរួមមាន វិទ្យាសាស្ត្រសុខាភិបាល (ទន្តវទនសាស្ត្រ វេជ្ជសាស្ត្រ ឱសថសាស្ត្រ គិលានុបដ្ឋាយិកា ឆ្មប បច្ចេកទេសមន្ទីរពិសោធន៍ ក៏ដូចជាជំនាញវិទ្យាសាស្ត្រព័ត៌មានវិទ្យា វិទ្យាសាស្ត្រស្រាវជ្រាវ និងភាសាអង់គ្លេសផងដែរ។សាកលវិទ្យាល័យ ពុទ្ធិសាស្ត្រ ក៏មានឱសថស្ថាន និងមន្ទីរពេទ្យបង្រៀនជំនាញទន្តវទនសាស្ត្រធំជាងគេនៅព្រះរាជាណាចក្រកម្ពុជាផងដែរ។ សាកលវិទ្យាធិការសាកលវិទ្យាល័យពុទ្ធិសាស្ត្រ សាស្ត្រាចារ្យ អ៊ាន រ៉ូស បានមានប្រសាសន៍ថា “យើងពិតជារំភើបក្នុងការរៀបចំកម្មវិធីពិព័រណ៍នេះឡើង និងចែករំលែកព័ត៌មានទៅកាន់អ្នកចូលរួមក្នុងកម្មវិធីនេះ ក៏ដូចជាការផ្តល់ជូនវគ្គតម្រង់ទិសទៅកាន់សិស្សានុសិស្សឱ្យបានជ្រាបពីកម្មវិធីសិក្សា ដែលមាននៅសាកលវិទ្យាល័យ ពុទ្ធិសាស្ត្រ។” លោកសាស្ត្រាចារ្យបន្ថែមថា “ព្រឹត្តិការណ៍នេះមានសារៈសំខាន់ក្នុង ការផ្តល់ជាព័ត៌មានដល់សិស្សវិទ្យាល័យ និងការអប់រំដែលចាំបាច់ដើម្បីឱ្យសិស្សានុសិស្សទទួលបាន អាជីពដ៏ប្រសើរសម្រាប់ពួកគេនាពេលអនាគត”។ អ្វីដែលជាចំណុចពិសេសមួយក្នុងចំណោមចំណុចពិសេសជាច្រើន ក្នុងព្រឹត្តិការណ៍ពិព័រណ៍ដ៏មានអត្ថប្រយោជន៍រយៈពេលបីថ្ងៃនេះប្អូនៗសិស្សានុសិស្សក៏មានឱកាសចូលរួមក្នុងការពិសោធន៍ផ្ទាល់ជាមួយនឹងសកម្មភាពជាច្រើនដែលមានដាក់តាំង បង្ហាញក្នុងកម្មវិធីនេះផងដែរ។ សាកលវិទ្យាល័យពុទ្ធិសាស្ត្រ បានបញ្ចូលនូវកម្មវិធីស្ទែម (STEM)ក្នុងកម្មវិធីសិក្សា ដែលជំនាញនេះនឹងនាំឱ្យនិស្សិតបញ្ចប់ការសិក្សា ទទួលបានការងារល្អប្រសើរ ជាមួយនឹងប្រាក់បៀរវត្សខ្ពស់។…
-
ពិព័រណ៍គ្រឿងអលង្ការ និងត្បូងមានតម្លៃកម្ពុជាអន្តរជាតិលើកទី១៦ បើកដំណើរការ ៣ថ្ងៃនៅកោះពេជ្រ

ភ្នំពេញ ៖ សមាគមពាណិជ្ជករគ្រឿងអលង្ការ និងត្បូងមានតម្លៃកម្ពុជា បានផ្តួចផ្តើមរៀបចំពិព័រណ៍គ្រឿងអលង្ការ និងត្បូងកម្ពុជាអន្តរជាតិលើកទី១៦ រយៈពេល ៣ ថ្ងៃ ចាប់ពីថ្ងៃទី ១៥ ដល់ថ្ងៃទី ១៨ ខែ ឧសភា ឆ្នាំ ២០២៥ នៅអគារសន្និបាត និងពិពរណ៌កោះពេជ្រ។ នៅក្នុងពិព័រណ៍គ្រឿងអលង្ការ និងត្បូងកម្ពុជានេះ មានស្តង់ជាច្រើន ទាំងស្តង់ជាតិ និងអន្តរជាតិ បានដាក់បង្ហាញនូវផលិតផលគ្រឿងអលង្ការ និងត្បូងមានតម្លៃផ្សេងៗជាច្រើនរបស់ខ្លួនដល់សាធារណជន បានស្វែងយល់ និងជាវនូវគ្រឿងអលង្ការ និងត្បូងមានតម្លៃផ្សេងៗ។ ពិព័រណ៍នេះ គោលបំណងផ្សព្វផ្សាយ និងផ្តល់ជាព័ត៌មានដល់អាជីវករ ម្ចាស់ក្រុមហ៊ុនគ្រឿងអលង្ការ និងត្បូងមានតម្លៃកម្ពុជា-អន្តរជាតិ សហគ្រាស ពាណិជ្ជករ អាជីវករ និងបណ្ដាអ្នកវិនិយោគលើវិស័យ ធនាគារ និងវិស័យពាក់ព័ន្ធ ផ្សេងៗបានយល់ដឹងអំពីការវិវត្តន៍ទៅមុខ និងចក្ខុវិស័យ យូរអង្វែងរបស់កម្ពុជា លើវិស័យគ្រឿងអលង្ការ និងត្បូងធម្មជាតិកម្ពុជា ការលើកកម្ពស់ស្នាដៃច្នៃប្រឌិតម៉ូត និងស្នាដៃស្រាវជ្រាវលើវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា។ ថ្លែងក្នុងពិធីនេះ ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន…
-
ស្ពានកម្ពស់៩០ម៉ែត្រ ខ្ពស់ជាងគេនៅកម្ពុជាបានអនុញ្ញាតឱ្យធ្វើដំណើរឆ្លងកាត់ជាអចិន្រ្តៃយ៍

ភ្នំពេញ៖ជាមួយរូបថតជាច្រើនសន្លឹកនៅព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូនបានឱ្យដឹងថា ស្ពានលេខ២៨ ដែលជាស្ពានខ្ពស់ជាងគេនៅកម្ពុជានៃគម្រោងផ្លូវជាតិលេខ១០ បានបើកឱ្យប្រជាពលរដ្ឋឆ្លងកាត់ជាអចិន្ត្រៃយ៍ចាប់ពីថ្ងៃទី១៥ ខែឧសភានេះតទៅ ។ ទាក់ទងនឹងសមិទ្ធផលថ្មីនេះ អ្នកនាំពាក្យដដែលបានបន្ថែមថា ការបើកឱ្យប្រជាពលរដ្ឋឆ្លងកាត់ជាអចិន្ត្រៃយ៍គឺ ក្រោយពេលវឌ្ឍនភាពស្ពានបានសម្រេចលទ្ធផល១០០ភាគរយ។បងប្អូនប្រជាពលរដ្ឋអាចធ្វើដំណើរឆ្លងកាត់ ឈប់ថតរូប ទស្សនាកម្សាន្តជាមួយទិដ្ឋភាពស្ពានខ្ពស់ត្រដែត អមដោយដោយអ័ព្វ ព្រៃពឹក្សាខៀវស្រងាត់ត្រជាក់ភ្នែក ឆ្លងកាត់ស្ទឹងឫស្សីជ្រុំដ៏ត្រជាក់ស្រេប។ សូមជម្រាបជូនថា ស្ពានលេខ២៨ បានបើកឱ្យប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់បណ្តោះអាសន្នរយៈពេល ៧ថ្ងៃ ពីថ្ងៃទី១១-១៧ ខែមេសាកន្លងទៅនាអំលុងពេលពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ។ ស្ពាននេះស្ថិតក្នុងភូមិសាស្រ្តភូមិឆាយលូក ឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់ ដែលសាងសង់ដោយប្រើប្រាស់ថវិកាជាតិសរុបប្រមាណ២៥ លានដុល្លារអាម៉េរិក សាងសង់ដោយក្រុមហ៊ុន CRBC និងត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុនក្វាងចូវវ៉ាងអាន។ចំណុចកណ្តាលនៃស្ពានស្ថិតត្រង់គីឡូម៉ែត្រលេខ ១២៨+៩០៥ មានកម្ពស់៩០ម៉ែត្រ (គិតពីបាតស្ទឹងដល់បាតធ្នឹមក្រោមស្ពាន) ទទឹង១០ម៉ែត្រ និងប្រវែងសរុប៥៣៧ម៉ែត្រ។ ដោយសារស្ពាននេះស្ថិតក្នុងភូមិសាស្រ្តដែលមានទេសភាពធម្មជាតិអំណោយផលដ៏ស្រស់ត្រកាល ក្រសួងសាធារណការ និងដឹកជញ្ជូន បានរៀបចំឱ្យមាននូវទីលានសម្រាប់សំចតថតរូបអនុស្សាវរីយ៍ នៅចំណុចកណ្តាលស្ពាន ដែលមានទទឹងសរុប១៥ម៉ែត្រ។ ជាមួយគ្នានេះ ក្រសួងក៏បានរៀបចំទីធ្លាសម្រាប់ចតយានយន្តនៅទាំងសងខាងក្បាលស្ពាន ដែលម្ខាងៗអាចចតរថយន្តប្រភេទទេសចរណ៍/គ្រួសារ បានប្រមាណពី ៦០-៧០ គ្រឿងផងដែរ។…
-
ក្រុមហ៊ុន Cambrew សហការជាមួយ Wingmall ពង្រីកវិសាលភាពនៅក្នុងទីផ្សារឌីជីថល

ភ្នំពេញ ៖ ក្រុមហ៊ុន Cambrew ដែលជាផ្នែកមួយនៃក្រុមហ៊ុន Carlsberg Group និងជាក្រុមហ៊ុនផលិតភេសជ្ជៈឈានមុខគេមួយនៅក្នុងប្រទេសកម្ពុជា បានប្រកាសដាក់ឱ្យដំណើរការហាងអនឡាញ Carlsberg របស់ខ្លួននៅលើ Wingmall ដែលជាថ្នាលទិញទំនិញតាមអ៊ីនធឺណិតដ៏ពេញនិយមមួយនៅក្នុងប្រទេសកម្ពុជា។ តាមរយៈកិច្ចសហការនេះ Wingmall នឹងក្លាយជាដៃគូដ៏សំខាន់ក្នុងការចែកចាយ និងលក់រាយនូវផលិតផលភេសជ្ជៈជាច្រើនរបស់ក្រុមហ៊ុន Cambrew ដូចជា៖ ស្រាបៀរ ភេសជ្ជៈប៉ូវកម្លាំង ភេសជ្ជៈផ្អែម និងទឹកបរិសុទ្ធជាដើម។ លើសពីនេះទៀត ភាពជាដៃគូនេះ នឹងជួយបង្កើនវិសាលភាពផលិតផលភេសជ្ជៈរបស់ក្រុមហ៊ុនដ៏ធំមួយនេះខិតកាន់តែជិតអតិថិជន និងដៃគូអាជីវកម្មរបស់ខ្លួនបានយ៉ាងប្រសើរ។ វត្តមានហាង Carlsberg នៅលើថ្នាល Wingmall ផ្តល់ជូនអតិថិជនទូទៅ ក៏ដូចជាដៃគូអាជីវកម្មចែកចាយ (B2B) នូវភាពងាយស្រួលក្នុងការស្វែងរក និងបញ្ជាទិញផលិតផលរបស់ក្រុមហ៊ុន Cambrew ហើយដឹកជញ្ជូន ទៅដល់ទីតាំងដោយផ្ទាល់តែម្តងត្រឹមតែ ១០ ទៅ ២០នាទីប៉ុណ្ណោះ។ ហាង Carlsberg មានលក់ផលិតផលជាជាច្រើននៅលើ Wingmall ដូចជា៖ ស្រាបៀរ Carlsberg, Angkor, Singha,Blanc 1664 ព្រមទាំងភេសជ្ជៈកំពុងពេញនិយមជាច្រើនទៀតរួមមាន៖ Sting, Pepsi,…
-
កម្មវិធីស្រូវសរីរាង្គមិត្តភាពសង្គ្រោះសត្វព្រៃក្នុងដែនជម្រកសត្វព្រៃលំផាត់ពង្រីកបានចំនួន ២ ភូមិ បន្ថែមទៀត

(ភ្នំពេញ)៖ ក្នុងឆ្នាំ២០២៥នេះ កម្មវិធីស្រូវ សរីរាង្គ មិត្តភាពសង្គ្រោះសត្វព្រៃ ក្នុង ដែនជម្រកសត្វព្រៃលំផាត់ បានពង្រីកចំនួន២ភូមិទៀត ដែលទាំងនេះគឺជាកម្មវិធី ផលិតផលស្រូវគ្មានជាតិគីមី អភិរក្សព្រៃឈើ និងការពារសត្វព្រៃ។ យោងតាមអង្គការជីវិតធម្មជាតិនៅកម្ពុជា(NatureLife Cambodia)បានឱ្យដឹងនៅថ្ងៃទី១២ ខែឧសភា ឆ្នាំ ២០២៥នេះថាគិតរហូតមកដល់នេះ មានភូមិចំនួន០៦ (ដែលជាភូមិគោលដៅរបស់គម្រោងរេដបូកដែនជម្រកសត្វព្រៃលំផាត់) បាននឹងកំពុងអនុវត្តកម្មវិធីស្រូវមិត្តភាពសង្គ្រោះសត្វព្រៃនេះ។ភូមិទាំងនេះមានដូចជា ភូមិស្រែឈូក ឃុំជ័យឧត្តម ស្រុកលំផាត់ និងភូមិស្រែពកតូច ឃុំសិរីមង្គល ស្រុកកូនមុំ ខេត្តរតនគិរីក្រោមការគាំទ្រពីអង្គការអុកស្វាមកម្ពុជា និងគម្រោងរេដបូកដែនជម្រកសត្វព្រៃលំផាត់។ គួរបញ្ជាក់ថាកម្មវិធីស្រូវសរីរាង្គមិត្តភាពសង្គ្រោះសត្វព្រៃបានជួយកសិករឱ្យបង្កើនចំណូលតាមរយៈការលក់ស្រូវសរីរាង្គដែលមានតម្លៃខ្ពស់ជាងទីផ្សារ និងផលិតភាពស្រូវមានការកើនឡើងជារៀងរាល់ឆ្នាំ។ ក្រៅពីចំណូលកើនឡើងកសិករបាននឹងកំពុងផលិតស្រូវដែលមាននិរន្តភាព សុវត្ថិភាពសម្រាប់ខ្លួនឯង និងអ្នកបរិភោគ។ លើសពីនេះកសិករក៏បានចូលរួមក្នុងការការពារ និងអភិរក្សធនធានធម្មជាតិនៅក្នុងសហគមន៍របស់ពួកគេ ដែលជាប្រយោជន៍សម្រាប់មនុស្សជាតិ និងភពផែនដីផងដែរ៕ ដោយ ៖ ម៉ាដេប៉ូ