-
ស្ពានឆ្លងកាត់ទន្លេបាសាក់ សម្រេចបានជាង៣៣ភាគរយ

ភ្នំពេញ៖គិតត្រឹមដើមខែឧសភា ឆ្នាំ២០២៥នេះ គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) រាជធានីភ្នំពេញសម្រេចបានប្រមាណ ៣៣,៥០ ភាគរយ។នេះបើយោងតាមការបញ្ជាក់របស់ក្រសួងសាធារណការ និងដឹកជញ្ជូននៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥ ។ ប្រភពដដែលបញ្ជាក់ថា បច្ចុប្បន្នការងារសាងសង់ស្ពានផ្នែកខាងកើត សម្រេចបាន៖ ១.ផ្នែកគ្រឹះស្ពានសម្រេចបានប្រមាណ ៥៥ភាគរយ ក្នុងនោះបានចាក់បេតុងសសរគ្រឹះចំនួន ១០៧ដើម (ក្នុងចំណោម ១៥៦ដើម) សាងសង់ជើងតាងបាន ៦ជើងតាង (ក្នុងចំណោម ២០ជើងតាង) និងធ្នឹមភ្ជាប់ក្រោមបានចំនួន ៨ធ្នឹម (ក្នុងចំណោម ១២ធ្នឹម)។ ២.រចនាសម្ព័ន្ធក្រោមស្ពានសម្រេចបាន៣១,៥ភាគរយ រួមមានសាងសង់តួសរសរស្ពានបាន ៦តួសរសរ (ក្នុងចំណោម ១២តួសរសរ) សាងសង់សរសេរស្ពានបាន ១៦សរសរស្ពាន (ក្នុងចំណោម ៥២សរសេរស្ពាន) និងសាងសង់ធ្នឹមភ្ជាប់ក្បាលសរសរទទឹងស្ពានបាន ១០ធ្នឹម (ក្នុងចំណោម ៣៤ធ្នឹម) ព្រមទាំងការងារសំខាន់ៗមួយចំនួនទៀត។ ប្រភពដដែលបន្តថា រយៈពេលសាងសង់គិតត្រឹមខែកុម្ភៈ ឆ្នាំ២០២៥នេះ សម្រេចបាន ១៣ខែហើយ ស្មើនឹង ៣១ភាគរយ នៃផែនការសាងសង់ ៤២ខែ ដោយមិនមានការយឺតយ៉ាវជាងកម្មវិធីការងារដែលគ្រោងទុកទេ ។ គួររំលឹកថា ស្ពានឆ្លងកាត់ទន្លេបាសាក់បានបើកការដ្ឋានសាងសង់នាថ្ងៃទី១៩…
-
ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការអញ្ជើញពិនិត្យរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីជប៉ុននៅខេត្តកំពង់ធំ

កំពង់ធំ៖ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ អមដំណើរដោយឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ កាលពីព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥បានអញ្ជើញពិនិត្យរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី MIRARTH Agri Tech របស់ជប៉ុន ដែលមានទីតាំងស្ថិតនៅភូមិត្រពាំងអារ័ក្ស ឃុំជ័យ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។ ជម្រាបដល់ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ និងប្រតិភូរួមដំណើរ ប្រធានគ្រប់គ្រងរោងចក្រ MIRARTH Agri Tech បានរាយការណ៍អំពីដំណើរការផលិតគ្រាប់ស្វាយចន្ទី ចាប់ពីដំណាក់កាលដើមរហូតដល់ការបញ្ចប់។ ក្រុមហ៊ុនបានផ្តោតខ្លាំងលើគុណភាពនៃចំណីអាហារ និងបានប្ដេជ្ញាផលិតបាន ៣ តោនក្នុងមួយថ្ងៃ ដើម្បីឆ្លើយតបនឹងគោលដៅនាំចេញ១ ៥០០ តោនក្នុងមួយឆ្នាំ៕ ដោយ៖ប៊ុនរដ្ឋា
-
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដឹកនាំក្រុមការងារចេញទៅជជែកចរចាជាមួយអាម៉េរិកពាក់ព័ន្ធបញ្ហាពន្ធទំនិញ

ភ្នំពេញ៖ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) និងជាប្រធាន ក្រុមការងារចំពោះកិច្ចសម្របសម្រួលទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគទ្វេភាគីកម្ពុជា-សហរដ្ឋអាមេរិក នាវេលាថ្ងៃត្រង់ ថ្ងៃសៅរ៍ ទី១០ ខែឧសភា ឆ្នាំ២០២៥នេះបានដឹកនាំក្រុមការងារធ្វើដំណើរទៅសហរដ្ឋអាម៉េរិក ដើម្បីចរចាលើកិច្ចព្រម ព្រៀងពាណិជ្ជកម្មបដិការ រវាងកម្ពុជា និងសហរដ្ឋអាម៉េរិក ដែលនឹងប្រព្រឹត្តទៅនៅរដ្ឋធានីវ៉ាស៊ីនតោន នៃសហរដ្ឋអាម៉េរិក នៅថ្ងៃទី១៣ និងថ្ងៃទី១៥ ខែឧសភា ខាងមុខ. បេសកម្មនេះត្រូវបានរៀបចំឡើងបន្ទាប់ពីជំនួបពិភាក្សាការងារតាមរយៈប្រព័ន្ធវីដេអូ (Zoom) ចំនួនពីរលើក ជាមួយ ភាគីតំណាងពាណិជ្ជកម្មសហរដ្ឋអាម៉េរិក (United States Trade Representative – USTR)។ជំនួបលើកទី១ បាន ប្រព្រឹត្តទៅកាលពីថ្ងៃទី១៦ ខែមេសានៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ កិច្ចប្រជុំនោះដឹកនាំដោយឯកឧត្តម ឧបនាយករដ្ឋមន្ត្រី និងមានការចូលរួមពី លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយក នៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា។ កិច្ចប្រជុំធ្វើឡើង តាមប្រព័ន្ធ Zoom ជាមួយលោកឯកអគ្គរដ្ឋទូត Jamieson Greer ប្រធានតំណាងពាណិជ្ជកម្មសហរដ្ឋអាម៉េរិក។…
-
ក្រសួងការងារ បើកពិព័រណ៍ការងារ និងមគ្គទេសក៍អាជីព រយៈពេល២ថ្ងៃ ជាមួយនឹងឱកាសការងារជាង ៥,៤០០កន្លែង

(ភ្នំពេញ)៖ ពិព័រណ៍ការងារ និងមគ្គទេសក៍អាជីពដ៏ធំ ដែលរៀបចំឡើងដោយទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ និងសភាពាណិជ្ជកម្មកម្ពុជា-អ៊ីស្រាអែល បានចាប់ផ្តើមហើយនាព្រឹកថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៥នេះ នៅអគារអង្គរវត្ត នៃវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស (NTTI)។ ឯកឧត្ត ទុយ ស៊ីផាន់ រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកឡើងថា ពិព័រណ៍ការងារនេះ បានក្លាយជាព្រឹត្តិការណ៍ការងារដ៏សកម្ម និងរស់រវើក ទាំងការរៀបចំផ្ទាល់នៅមួយកន្លែង និងតាមរយៈប្រព័ន្ធ Online ដោយបានកៀរគរប្រមូលផ្តុំនិយោជកពីវិស័យសំខាន់ៗឱ្យចូលរួមតាំងបង្ហាញអំពីឱកាសការងារ និងការជ្រើសរើសកម្លាំងពលកម្មដែលមានសក្តានុពល ព្រមទាំងបើកឱកាសទូលំទូលាយសម្រាប់សិស្ស និស្សិត យុវជន និងអ្នកស្វែងរកការងារ ដើម្បីបង្កើនជម្រើសការងារ និងការដាក់ពាក្យស្នើសុំការងារដែលខ្លួនពេញចិត្ត។ ឯកឧត្ត ទុយ ស៊ីផាន់ ថ្លែងយ៉ាងដូច្នេះថា «ថ្ងៃនេះ មានការចូលរួមពីសំណាក់ក្រុមហ៊ុន-សហគ្រាសចំនួន៣១ ដែលបាននាំយកឱកាសការងារគ្រប់ប្រភេទជាង៥,៤០០កន្លែង ដើម្បីតាំងបង្ហាញ សម្ភាស ជ្រើសរើស និងបើកឱកាសដល់អ្នកដាក់ពាក្យស្នើសុំការងារ ដោយក្នុងនោះមានមុខតំណែងគ្រប់ប្រភេទក្នុងវិស័យធនាគារ, ធានារ៉ាប់រង និងគ្រឹះស្ថានមីក្រូហិញ្ញវត្ថុ, អេឡិចត្រូនិក, ព័ត៌មានវិទ្យា និងទូរគមនាគមន៍, អប់រំ, សំណង់,…
-
វិទ្យាស្ថានខុងជឺ នៃសាកលវិទ្យាល័យជាតិបាត់ដំបងរៀបចំព្រឹត្តិការណ៍ផ្សព្វផ្សាយនូវផលិតផលសហគ្រាសកម្ពុជា-ចិន

បាត់ដំបង៖នៅស្រុករតនមណ្ឌល ខេត្តបាត់ដំបង កាលពីថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៥វិទ្យាស្ថានខុងជឺនៃសាកលវិទ្យាល័យជាតិបាត់ដំបង បានរៀបចំបើកនូវព្រឹត្តិការណ៍ផ្សព្វផ្សាយនូវផលិតផលសហគ្រាសកម្ពុជា-ចិនក្រោមប្រធានបទ៖ “វិទ្យាស្ថានខុងជឺស្ថាបនាស្ពានវប្បធម៌សហគ្រាសចិនពង្រីកផ្លូវពាណិជ្ជកម្ម និងសេដ្ឋកិច្ច” ។ លោក គុយ វណ្ណូ អភិបាលស្រុករតនមណ្ឌល បានឱ្យដឹងថា ពិធីផ្សព្វផ្សាយផលិតផលសហគ្រាសកម្ពុជា-ចិននាពេលនេះ មិនត្រឹមតែជាវេទិកាដែលអនុញ្ញាតឱ្យសហគ្រាសចិន មានឱកាសបានបង្ហាញនូវផលិតផលថ្មីៗនិងបច្ចេកវិទ្យាចុងក្រោយ និងសេវាកម្ម ដែលមានគុណភាពខ្ពស់ប៉ុណ្ណោះទេ។ ប៉ុន្តែក៏ជាការបង្កើននូវការទំនាក់ទំនង និងសហការអភិវឌ្ឍន៍ រវាង សហគ្រាសកម្ពុជា-ចិន ផងដែរ។ លោកអភិបាលស្រុកបន្តថា ការចូលរួមរបស់សហគ្រាសចិន និងការដាក់តាំងបង្ហាញផលិតផលរបស់ខ្លួនពេលនេះ គឺបង្ហាញពីការជឿជាក់លើសុខសន្តិភាព ស្ថិរភាពនយោបាយ និងសេដ្ឋកិច្ច របស់ប្រទេសកម្ពុជា។ជាពិសេសស្រុករតនមណ្ឌលដែលមានសក្តានុពលយ៉ាងខ្លាំង ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច ទាំងលើវិស័យកសិកម្ម វិស័យរោងចក្រសហគ្រាសនានា។ អញ្ជើញចូលរួមក្នុងឱកាសនេះដែរ លោក ឈីន ឆាងជីន(Qin chang jin)ប្រធានសហគ្រាស បៃ ស៊ីង សេង និងជាតំណាងសហគ្រាសចិនបានថ្លែងថា វិទ្យាស្ថានខុងជឺ គឺជាតំណភ្ជាប់ដ៏សំខាន់មួយ ក្នុងការផ្លាស់ប្ដូរវប្បធម៌រវាងប្រទេសចិននិងកម្ពុជា ។វិទ្យាស្ថានមិនត្រឹមតែផ្ដល់ចំណេះដឹងភាសាចិនប៉ុណ្ណោះទេ ថែមទាំងបានផ្តល់នូវឱកាស និងបើកទ្វារសម្រាប់និស្សិតឱ្យទទួលបាននូវឱកាសការងារខ្ពស់ នៅក្នុងសហគ្រាសចិនធំៗ នៅក្នុងមូលដ្ឋានខេត្តបាត់ដំបង ។ ទាក់ទងនឹងការរៀបចំនូវព្រឹត្តិការណ៍ផ្សព្វផ្សាយផលិតផលសហគ្រាសកម្ពុជា-ចិន លោក…
-
យុទ្ធនាការ “ចែករំលែកកូកា-កូឡា” ត្រឡប់មកវិញហើយ… កាន់តែពិសេស និងទាន់សម័យ

ភ្នំពេញ ថ្ងៃទី ៦ ខែឧសភា ឆ្នាំ ២០២៥– នៅចាំអារម្មណ៍ពេលឃើញឈ្មោះខ្លួនឯងនៅលើកំប៉ុងកូកា-កូឡាដែរទេ? ឥឡូវនេះ កូកា-កូឡាកំពុងនាំយកអារម្មណ៍ពិសេសនោះត្រលប់មកកម្ពុជាម្តងទៀតហើយ បន្ទាប់ពីឃ្លាតអស់១០ឆ្នាំ! ក្រុមហ៊ុនខេមបូឌា បេវេរេដ ខមប៉ានី លីមីធីត (កូកា-កូឡា) នាំយកយុទ្ធនាការ «ចែករំលែកកូកា-កូឡា» ដ៏មានប្រជាប្រិយភាព ត្រលប់មកវិញ និងនាំមកនូវបទពិសោធន៍ កាន់តែប្លែក ថ្មីៗជាច្រើនទៀត ដើម្បីឱ្យអតិថិជនអ្នកញ៉ាំកាន់តែជិតស្និទ្ធ និងរីករាយជាមួយនឹងមិត្តភក្តិ។ កូកា-កូឡាបង្កើតបរិយាកាសផ្សារភ្ជាប់ទំនាក់ទំនងឱ្យកាន់តែស៊ីជម្រៅ មិនត្រឹមតែអនឡាញមួយភ្លែតៗទេ តែចង់បង្កើតភាពរីករាយដ៏ពិតប្រាកដដែលយុវជនជំនាន់ថ្មីអាចចងចាំទុកជាអនុស្សារីយ៍។ គួររំលឹកផងដែរថា កាលពីឆ្នាំ 2011 កូកា-កូឡាបានបើកយុទ្ធនាការ “ចែករំលែកកូកា-កូឡា” ដំបូងគេបង្អស់ ដោយប្តូរឡូហ្គោដ៏ល្បីរបស់ខ្លួនទៅជាឈ្មោះបុគ្គល ហើយនោះជាលើកដំបូងក្នុងឧស្សាហកម្មភេសជ្ជៈចំពោះការបង្កើតឱ្យមានភាពផ្ទាល់ខ្លួនបែបនេះ។ យុទ្ធនាការ “ចែករំលែកកូកា-កូឡា” នឹងផ្លាស់ប្តូរបទពិសោធន៍នៃការទទួលទានភេសជ្ជៈកូកា-កូឡាដែលគេនិយមចូលចិត្ត។ យុទ្ធនាការនេះ នឹងផ្តល់នូវបទពិសោធន៍ថ្មីកាន់តែសម្បូរបែប ដោយជួយជំរុញការប្រាស្រ័យទាក់ទង និងបង្កើតការចែករំលែកក្តីស្រឡាញ់ជាមួយក្រុមគ្រួសារ មិត្តភ័ក្តិ មិត្តរួមការងារ ឬសំណព្វចិត្តកាន់តែអ៊េមជាងមុន។ កាលពី ១០ ឆ្នាំមុន យុទ្ធនាការ “ចែករំលែកកូកា-កូឡា” ធ្លាប់ធ្វើឱ្យអ្នកលេងអនឡាញនៅកម្ពុជា ផ្ទុះការគាំទ្រម្ដងរួចមកហើយ។ ពេលនោះ អ្នកណាៗក៏ចូលចិត្ត និងស្វែងរកឈ្មោះខ្លួននៅលើកំប៉ុងកូកា-កូឡា…
-
រដ្ឋមន្រ្តីកសិកម្មគាំទ្រ និងជំរុញឱ្យមានការការពារកម្មសិទ្ធិបញ្ញាផលិតផលកម្ពុជា

ភ្នំពេញ៖រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ពីការគាំទ្រយ៉ាងពេញទំហឹង និងជំរុញការការពារកម្មសិទ្ធិបញ្ញានៃផលិតផលកម្ពុជា និងចូលរួមអភិវឌ្ឍ កែច្នៃ ដើម្បីទទួលបានតម្លៃបន្ថែមកាន់តែខ្ពស់។ ថ្លែងក្នុងទិវាកម្មសិទ្ធិបញ្ញាពិភពលោកឆ្នាំ២០២៥ ក្រោមមូលបទ «កម្មសិទ្ធបញ្ញានិងតូរ្យតន្រ្តី»នៅថ្ងៃទី៥ ខែ ឧសភា ឆ្នាំ ២០២៥ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានមានប្រសាសន៍ថាកម្មសិទ្ធិបញ្ញាមិនអាចកើតឡើងដោយឯកឯងនោះទេ។ វាទាមទារការវិនិយោគ និងការស្រាវជ្រាវពិតប្រាកដ ដើម្បីឈានទៅទទួលបានការទទួលស្គាល់ និងការការពារពីការលួចបន្លំ។ ក្នុងពិធីដែលគេសង្កេតឃើញវត្តមានលោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា ឯកឧត្តម ហែម វណ្ឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ និងឯកឧត្តម Igor Driesmans ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា ,ឯកឧត្តមរដ្ឋមន្រ្តី ឌិត ទីណា បានថ្លែងអំណរគុណដល់ក្រសួងពាណិជ្ជកម្ម ដែលបានផ្ដួចផ្ដើមប្រារព្ធពិធីនេះឡើង ដើម្បីបញ្ជ្រាបការយល់ដឹងឱ្យកាន់តែច្បាស់បន្ថែមទៀតអំពីកម្មសិទ្ធិបញ្ញាជាសកល។ ឯកឧត្តមរដ្ឋមន្ដ្រីក្រសួងកសិកម្ម បានបញ្ជាក់បន្ថែមថា កម្មសិទ្ធិបញ្ញាក៏ជាការងារសំខាន់ដែលក្រសួងយកចិត្តទុកដាក់។ តាមរយៈទាមទារ ការចុះបញ្ជីកម្មសិទ្ធិបញ្ញាលើប្រភេទពូជដំណាំរបស់កម្ពុជា កសិផលកម្ពុជា មិនត្រឹមតែអាចទទួលបានតម្លៃបន្ថែមខ្ពស់ប៉ុណ្ណោះទេ តែថែមទាំងអាចជួយជំរុញការកែច្នៃលើផលិតផលកសិកម្មបានផងដែរ។…
-
ប្រហុកសៀមរាប កែច្នៃតាមបែបប្រពៃណី ត្រូវបានចុះបញ្ជីជា ម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ

(ភ្នំពេញ)៖ ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទបានឱ្យដឹងថា៖ ដើម្បីអបអរសាទរទិវាកម្មសិទ្ធិបញ្ញាពិភពលោកឆ្នាំ២០២៥ កម្ពុជាបានសម្ពោធ ប្រហុក សៀមរាប ជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ។ បើយោងតាមសេចក្តីប្រកាសរបស់ក្រសួងកសិកម្មបានឱ្យដឹងថា នេះជាជំហានដ៏សំខាន់មួយក្នុងការអភិរក្សការអនុវត្តបែបប្រពៃណី និងលើក កម្ពស់សហគមន៍មូលដ្ឋាន ដែលគាំទ្រដល់កំណើនសេដ្ឋកិច្ចជាតិ។ សមិទ្ធផលនេះកើតចេញលទ្ធផលនៃកិច្ចសហការយ៉ាង ជិតស្និទ្ធពីក្រសួង ស្ថាប័នទទួលបន្ទុក តាមរយៈគម្រោងអភិវឌ្ឍន៍ក្រោយប្រមូលផលជលផល (CAPFISH-Capture) ដែលគាំទ្រ ថវិកាដោយសហភាពអឺរ៉ុប (EU) និងអនុវត្តដោយអង្គការអភិវឌ្ឍឧស្សាហកម្មសហប្រជាជាតិ (UNIDO) សហការជាមួយរដ្ឋបាល ជលផល និងក្រសួងពាណិជ្ជកម្ម។ គួរបញ្ជាក់ថាទិវាកម្មសិទ្ធិបញ្ញា គឺមានការអានសារលិខិត របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីអបអរសាទរទិវាកម្ម សិទ្ធិបញ្ញាពិភពលោកឆ្នាំ២០២៥ ។ លោកជំទាវ ចម និម្មល បានគូសបញ្ជាក់ពីតួនាទីយ៉ាងសំខាន់របស់ក្រសួងពាណិជ្ជកម្មក្នុងការលើកកម្ពស់ ប្រព័ន្ធម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ (GI) នៅកម្ពុជា ដែលជាឧបករណ៍សម្រាប់ជំរុញពាណិជ្ជកម្ម ឱ្យមាននិរន្តរភាព និងការ អភិវឌ្ឍជនបទ។ លោកជំទាវរដ្ឋមន្ត្រី បានមានប្រសាសន៍ថា៖ «ការទទួលស្គាល់ជាផ្លូវការនូវប្រហុកសៀមរាបជា ផលិតផលម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ បានឆ្លុះបញ្ចាំងពីការបន្តខិតខំប្រឹងប្រែងក្នុងការការពារ និងលើកកម្ពស់ទ្រព្យសម្បត្តិ វប្បធម៌ដ៏ពិសេសរបស់កម្ពុជា តាមរយៈក្របខ័ណ្ឌកម្មសិទ្ធិបញ្ញាដ៏រឹងមាំ។…
-
ព្រឹត្តិការណ៍ពិព័រណ៍កម្ពុជារយៈពេលពីរថ្ងៃ បិទបញ្ចប់ដោយជោគជ័យ និងទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិសរុបប្រមាណ១០ម៉ឺននាក់

(ជប៉ុន)៖ ព្រឹត្តិការណ៍ពិព័រណ៍កម្ពុជារយៈពេលពីរថ្ងៃ បិទបញ្ចប់ដោយជោគជ័យ និងទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិសរុបប្រមាណ ១០ម៉ឺននាក់ ដែលពិធីបិទក្រោមអធិបតីភាព ឯកឧត្តម ទុយ រី ឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសជប៉ុន និងជាប្រធានគណៈកម្មការពិព័រណ៍កម្ពុជាប្រចាំឆ្នាំលើកទី៩ ឆ្នាំ២០២៥ (9th Cambodia Festival) បានអញ្ជើញជាអធិបតីបិទព្រឹត្តិការណ៍ពិព័រណ៍កម្ពុជា នៅឧទ្យានយ៉ូយ៉ូហ្កិផាក (Yoyogi Park) នាទីក្រុងតូក្យូ នាល្ងាចថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៥ ។ ឯកឧត្តមឯកអគ្គរាជទូត បានបញ្ជាក់ថា តាមការសង្កេតឃើញរបស់គណៈកម្មាធិការរៀបចំកម្មវិធីព្រឹត្តិការណ៍ពិព័រណ៍កម្ពុជា ដែលមានរយៈពេលចាប់ពីថ្ងៃទី៣-៤ ខែឧសភា មានភ្ញៀវជាតិ និងអន្តរជាតិចម្រុះជាតិសាសន៍ប្រមាណជា ១០ម៉ឺននាក់ មកចូលរួមទស្សនាការដាក់តាំងបង្ហាញផលិតផលខ្មែរ មុខម្ហូបខ្មែរ ការសម្តែងសិល្បៈចម្រុះ ចម្រៀងបុរាណនិងសម័យ រួមទាំងការរាំលេងកម្សាន្ត ដែលសម្តែងដោយក្រុមសិល្បៈអញ្ជើញមកពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជា សហគមន៍ខ្មែរ សមាគមនិស្សិតខ្មែររៀននៅជប៉ុន កុមារាកុមារីខ្មែរនៅជប៉ុននិងជនជាតិជប៉ុនដែលស្រឡាញ់វប្បធម៌ខ្មែរ ផងដែរ។ ឯកឧត្ដម ទុយ រី ឯកអគ្គរាជទូត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ ប្រជាពលរដ្ឋខ្មែរ ដែលកំពុងរស់នៅ ធ្វើការ និងសិក្សានៅប្រទេសជប៉ុន មិត្តជប៉ុន…
