Category: វិទ្យុសំលេងយុវជន (VOY – FM 97MHz)

  • ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ផ្តល់គោលការណ៍លើកទឹកចិត្ត​ពិសេស ដល់គម្រោងវិនិយោគ និង ធុរកិច្ចចំនួន ៣៥ គម្រោង បន្ថែមទៀត ក្រោម​ទុនវិនិយោគ ៣២៧ លានដុល្លាររអាមេរិក

    ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ផ្តល់គោលការណ៍លើកទឹកចិត្ត​ពិសេស ដល់គម្រោងវិនិយោគ និង ធុរកិច្ចចំនួន ៣៥ គម្រោង បន្ថែមទៀត ក្រោម​ទុនវិនិយោគ ៣២៧ លានដុល្លាររអាមេរិក

    (ភ្នំពេញ)៖ ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ បានប្រជុំពិភាក្សា​លើគម្រោងវិនិយោគ និង ធុរកិច្ច ដែលស្នើការលើកទឹកចិត្តពិសេស ដោយបាន​សម្រេចជាគោលការណ៍ផ្តល់ការលើកទឹកចិត្ត ការអនុគ្រោះ និង ការសម្រួលនីតិវិធី ចំនួន ៣៥ គម្រោង រួមមាន គម្រោងពាក់ព័ន្ធនឹងអគារជាប់គាំង ចំនួន ២២, គម្រោង​ថ្មី ចំនួន ១២, និង គម្រោងមានស្រាប់ ចំនួន ១ ដែលមានទុនវិនិយោគប្រមាណ ៣២៧ លានដុល្លារអាមេរិក និង ប៉ាន់ស្មានអាចបង្កើតការងារប្រមាណ ៣ ៣៦៣ កន្លែង ។ គម្រោងទាំង ៣៥ នោះ មានជាអាទិ៍ គម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិ​សេស​, គម្រោងបង្កើតសួនឧស្សាហកម្ម, រោងចក្រកែច្នៃចំណីសត្វ, រោងចក្រផលិតសម្ភារៈ​ប្រើប្រាស់ក្នុងផ្ទះ, គម្រោងសណ្ឋាគារ, គម្រោងផ្ទះលំហែ និង អគារពាណិជ្ជកម្ម ។ ផ្អែកតាមតួលេខនេះ, ក្រុមការងារបានផ្តល់ការលើកទឹកចិត្តជូនគម្រោងចំនួន ១១៨ គម្រោង សម្រាប់ឆមាសទី ១ ឆ្នាំ២០២៥ ក្នុងនោះអគារជាប់គាំងចំនួន ៥១…

  • ឯកឧត្តមបណ្ឌិត កៅ ថាច អំពាវនាវដល់ពាណិជ្ជករ បន្តប្រមូលទិញដំឡូមី ពីបងប្អូនកសិករ ហើយធនាគារ ARDB បន្តគាំទ្រផ្នែកឥណទាន

    ឯកឧត្តមបណ្ឌិត កៅ ថាច អំពាវនាវដល់ពាណិជ្ជករ បន្តប្រមូលទិញដំឡូមី ពីបងប្អូនកសិករ ហើយធនាគារ ARDB បន្តគាំទ្រផ្នែកឥណទាន

    (បន្ទាយមានជ័យ)៖ នាព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥នេះ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ ​និង​កសិកម្ម (ធនាគារ ARDB) បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយ​កសិករ ឈ្មួញ អំពីបញ្ហាប្រឈមទីផ្សារដំឡូងមី និងពោតក្រហមដោយផ្តោតជា​ចម្បង​លើកិច្ចពិភាក្សាពីបច្ចុប្បន្នភាព និងស្ថានភាពទីផ្សារដំឡូងមី-ពោតក្រហមជាមួយ​ក្រុម​កសិករផលិត, ពាណិជ្ជករប្រមូលទិញ-កែច្នៃដំឡូងមី និងពោតក្រហម មកពីបណ្តា​ខេត្ត​មួយ​ចំនួនរួមមាន បាត់ដំបង បន្ទាយមានជ័យ ឧត្តរមានជ័យ ប៉ៃលិន ព្រះវិហារ សៀមរាប ត្បូងឃ្មុំ ជាដើម។ ពិធីសំណេះសំណាលនេះ បានសហការរៀបចំ​ឡើង​ដោយ ក្រុមហ៊ុន ហង្ស ហាវេស អេហ្រ្គីខលឈ័រ ដោយមានអ្នកចូលរួមពីក្រុមកសិករ​ផលិត និងពាណិជ្ជករប្រមូលទិញប្រមាណជាង ១២០ រូប។ ក្នុងមួយឆ្នាំៗ ដំឡូងមីត្រូវបានផលិតដោយកសិករលើផ្ទៃដីដាំដុះប្រមាណជាង ៨៤ ម៉ឺនហិកតា (ទិន្នផលស្រស់ប្រមាណ ១៥ លានតោន ) ជាមួយផលសេដ្ឋកិច្ច​ប្រមាណ ១,២៥៥ លានដុល្លារ គិតត្រឹមឆ្នាំ២០២៤ និងពោតក្រហមប្រមាណជាង ២៨ ម៉ឺនហិកតា (ទិន្នផលស្រស់ប្រមាណ ១ លានតោន…

  • កម្ពុជានឹងរៀបចំ “ទិវាជាតិសហគ្រាសធុនមីក្រូ តូច និងមធ្យម លើកទី២នៅថ្ងៃទី២៦ខែមិថុនានេះ

    កម្ពុជានឹងរៀបចំ “ទិវាជាតិសហគ្រាសធុនមីក្រូ តូច និងមធ្យម លើកទី២នៅថ្ងៃទី២៦ខែមិថុនានេះ

    ភ្នំពេញ៖ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍​បានឱ្យដឹងថា កម្ពុជានឹងរៀបចំ “ទិវាជាតិសហ​គ្រាស​ធុនមីក្រូ តូច និងមធ្យម លើកទី២” ក្រោមប្រធានបទ៖ ការត្រៀមលក្ខណៈរបស់​សហគ្រាសធុនមីក្រូ តូច និងមធ្យម សម្រាប់ការចាកចេញពីប្រទេស​ដែលមានការ​អភិវឌ្ឍតិចតួចនៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥នា សណ្ឋាគារ​រ៉េស៊ីដង់ សុខាភ្នំពេញ។កម្មវិធីនេះនឹងប្រព្រឹត្តទៅចាប់ពី​ម៉ោង៩ព្រឹករហូតដល់ម៉ោង៥ល្ងាចនៃថ្ងៃដដែល។ ទិវាជាតិនេះនឹងប្រមូលផ្តុំសហគ្រាសធុនមីក្រូ តូច និងមធ្យម, ស្ថាប័នរដ្ឋ និងឯកជន, ដៃគូអភិវឌ្ឍន៍ និងអង្គការ​ស្ថាប័ន​ពាក់ព័ន្ធ ដើម្បីអបអរសាទរ និងលើកកម្ពស់តួនាទីដ៏សំខាន់របស់សហគ្រាស​ធុនមីក្រូ តូច និងមធ្យម ក្នុងការ​អភិវឌ្ឍសេដ្ឋកិច្ចជាតិ ព្រមទាំងត្រៀម​លក្ខណៈដោះស្រាយបញ្ហាប្រឈមនិងចាប់យកឱកាសនាពេលអនាគត។នេះបើតាមក្រសួងឧស្សាហកម្ម គូសរំលេចនៅក្នុងសេចក្តីជូន​ដំណឹងរបស់ខ្លួន។ ក្នុងព្រឹត្តិការណ៍នេះដែរ មានកម្មវិធីសំខាន់ៗមួយចំនួនដូចជា ការតាំង​បង្ហាញផលិតផលដែលមាននវានុវត្តន៍​របស់​សហគ្រាសធុនមីក្រូ តូច និងមធ្យម,កិច្ចពិភាក្សាលើប្រធានបទសំខាន់ៗចំនួន ៤ គឺ៖១. របបនិយតកម្ម​សហគ្រាស​ធុនមីក្រូ តូច និងមធ្យម,២. យន្តការគាំទ្រ និងការលើកទឹកចិត្តសហគ្រាសធុនមីក្រូ តូច និងមធ្យម,៣. ការជំរុញ​ផលិតផលកម្ពុជាចូលទៅកាន់ទីផ្សារក្នុងស្រុក និង៤.ការជំរុញផលិត​ផលកម្ពុជាចូលទៅកាន់ទីផ្សារតំបន់ និងពិភព​លោក។ក៏នៅមាន​ព្រឹត្តិការណ៍​អមមួយទៀត គឺវេទិកាវិស័យវេចខ្ចប់នៅកម្ពុជា៕ដោយ៖មុនី

  • ផ្ទះស្នាក់សហគមន៍ចំបក់កំពុងផ្តល់ប្រាក់ចំណូលដល់ប្រជាពលរដ្ឋ និងជាផ្នែកជួយជីវភាពគ្រួសារពួកគាត់កាន់តែល្អប្រសើរ

    ផ្ទះស្នាក់សហគមន៍ចំបក់កំពុងផ្តល់ប្រាក់ចំណូលដល់ប្រជាពលរដ្ឋ និងជាផ្នែកជួយជីវភាពគ្រួសារពួកគាត់កាន់តែល្អប្រសើរ

    (កំពង់ស្ពឺ)៖ ផ្ទះស្នាក់នៅសហគមន៍តំបន់ការពារធម្មជាតិចំបក់ ស្ថិតនៅក្បែរ ឧទ្យានជាតិ គិរីរម្យ ខេត្ត កំពង់ស្ពឺ ដែលមានចម្ងាយប្រហែល ១០៦ គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ កំពុងបានក្លាយជាទីកន្លែងទទួលស្គាល់ និងផ្តល់ការស្នាក់នៅរបស់អ្នកទេសចរទាំងពលរដ្ឋកម្ពុជា និងក៏ដូចជាអ្នកទេសចរបរទេស។ ផ្ទះស្នាក់សហគមន៍គឺសំដៅផ្ទះរបស់ពលរដ្ឋតាមស្រុកស្រែចំការ ដែលបានរៀបចំឡើងក្នុងគោលបំណងដាក់បម្រើភ្ញៀវទេសចរក្នុងការស្នាក់នៅក្នុងអំឡុងភ្ញៀវបរទេសចរមកទស្សនាកម្សាន្តនៅក្នុងតំបន់សហគមន៍អេកូទេសចរណ៍។ អ្នកស្រី ហួត ខេម រស់នៅ ភូមិ ចំបក់ ឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ បានឱ្យដឹងថាគិតចាប់តាំងតែពីចាប់ផ្តើមបង្កើតផ្ទះស្នាក់ អំឡុងឆ្នាំ ២០០៣មក ផ្ទះស្នាក់របស់អ្នកស្រី ដំណើរការរលូនល្អ បើទោះបីពេលខ្លះខ្សត់ខ្សោយភ្ញៀវក៏ដោយ ប៉ុន្តែក៏អាចរកចំណូលសម្រាប់ពួកគាត់ រៀងរាល់ ខែ ដែរ។ ក្នុងវ័យ ៤២ឆ្នាំ ដែលរស់នៅជាមួយម្តាយចាស់ម្នាក់ និងមានផ្ទះមួយខ្នងសង់ពីឈើអាចផ្តល់កន្លែងស្នាក់នៅរបស់អ្នកទេសចរបានចំនួន៥នាក់ អ្នកស្រី ហួត ខេម ប្រាប់ថា”ក្រោយការបង្កើតផ្ទះស្នាក់បានជួយច្រើនដល់ប្រជាសហគមន៍ក្នុងនេះ ដែលកាលពីមុនធ្លាប់តែបរបាញ់សត្វ កាប់ព្រៃឈើ តែនៅពេលដែលបង្កើតតំបន់ទេសចរណ៍ចំបក់ និងពិសេសមានការបង្កើត ផ្ទះស្នាក់ មកធ្វើឱ្យពលរដ្ឋមានចំណូលពីផ្ទះស្នាក់ លក់របស់របរហូបចុក នាំភ្ញៀវទេសចរ ធ្វើឱ្យម្នាក់ៗមានចំណូលប្រចាំថ្ងៃ ហើយព្រមជាមួយគ្នាជីវភាពបានលើកកម្ពស់។ហេតុនេះការដែលពួកអ្នកស្រុកធ្លាប់ តែចូលព្រៃកាប់ឈើ បរបាញ់សត្វ…

  • អ្នកឧកញ៉ា ហេង ឡុង ៖ អ្នកចង់វិនិយោគកសិកម្មជោគជ័យត្រូវសម្លឹងមើលទីផ្សារអន្តរជាតិ និងដាំណាំណាទទួលបានផលមកវិញក្នុងរយៈពេលខ្លី

    អ្នកឧកញ៉ា ហេង ឡុង ៖ អ្នកចង់វិនិយោគកសិកម្មជោគជ័យត្រូវសម្លឹងមើលទីផ្សារអន្តរជាតិ និងដាំណាំណាទទួលបានផលមកវិញក្នុងរយៈពេលខ្លី

    (កំពង់ចាម)៖ អ្នកឧកញ៉ា ហេង ឡុង ប្រធានអគ្គនាយក ក្រុមហ៊ុន ឡុង ស្រេង ដែលមានបទពិសោធន៍ធ្វើការវិនិយោគលើការដាំដុះដំណាំកៅស៊ូ ដំណាំចេក និងទុរេន រួមនិងរោងចក្រឧហ្សាហកម្មមួយចំនួន ស្ថិតនៅក្នុង ស្រុក ស្ទឹងត្រង់ ខេត្ត កំពង់ចាម បានចែករំលែកបទពិសោធន៍ទៅកាន់អ្នកចង់វិនិយោគលើដំណាំកសិកម្មថា មុនចូលខ្លួនមកវិនិយោគលើដំណាំកសិកម្ម គួរតែសិក្សាឱ្យបានស៊ីជម្រៅ ហើយត្រូវសម្លឹងមើលទីផ្សារអន្តរជាតិជាមុនសិន និងដាំណាំណាដែលតម្រូវការខ្ពស់លើទីផ្សារអន្តរជាតិ ហើយ ដំណាំនោះដាំរយៈពេលខ្លីទទួលបានផលត្រឡប់មកវិញឆាប់។ អ្នកឧកញ៉ាថា ការដាំដំណាំដែលហុចផលត្រឡប់មកវិញលឿន គឺជាផលល្អវិជ្ជមានសម្រាប់អ្នកវិនិយោគដំណាំកសិកម្ម មានន័យថា យើងអាចប្រមូលទុនត្រឡប់មកវិញជាបណ្តើរៗ ដែលជួយមិនឱ្យយើងកប់ដើម។ អ្នកឧកញ៉ាដែលមានបទពិសោធន៍ជាង២០ឆ្នាំវិនិយោគលើវិស័យកសិកម្មរូបនេះ បានពន្យល់ទៀតថា ដំណាំកសិកម្មគឺជាកាំបិតមុខពីរប្រសិនបើខ្វះបច្ចេកទេស និងមិនមានទីផ្សារច្បាស់លាស់និងធ្វើឱ្យអ្នកវិនិយោគលើការដំដុះកសិកម្មមិនជោគជ័យនិងមានការក្ស័យធន។ បន្ថែមលើនេះ អ្នកឧកញ៉ា បានអំពាវនាវឱ្យអ្នកមានលុយនៅកម្ពុជាងាកសម្លឹងមកវិនិយោគលើដំណាំកសិករ ដើម្បីជួយលើកកម្ពស់សេដ្ឋកិច្ចប្រទេសកម្ពុជា ព្រោះបច្ចុប្បន្ននេះ ការវិនិយោគលើវិស័យកសិកម្មមានឱកាសចំនេញខ្ពស់ ដោយសារតែដីមានច្រើន និងមានតម្លៃទៀបនៅឡើយ។ ហើយ ការជ្រើសរើសមកវិនិយោគលើវិស័យកសិកម្ម គឺជួយផ្តល់ឱកាសការងារជូនប្រជាពលរដ្ឋនៅក្នុងមូលរដ្ឋាន និងក្នុងស្រុក ជួយកាត់បន្ថយការធ្វើចំណាក់ស្រុករបស់ប្រជាពលរដ្ឋខ្មែរទៅធ្វើការក្រៅប្រទេស។ សូមបញ្ជាក់ថា អ្នកឧកញ៉ា ហេង ឡុង ប្រធានអគ្គនាយក ក្រុមហ៊ុន ឡុង ស្រេង…

  • អណ្តូងទឹកស្អាត ផ្លូវថ្នល់ អាហាររូបករណ៍សិស្សក្រីក្រ ដែលជាគម្រោងរេដបូក កំពុងបានជួយដល់ជីវភាពប្រជាសហគមន៍អេកូរទេសចរណ៍ជីផាតកាន់តែល្អប្រសើរ

    អណ្តូងទឹកស្អាត ផ្លូវថ្នល់ អាហាររូបករណ៍សិស្សក្រីក្រ ដែលជាគម្រោងរេដបូក កំពុងបានជួយដល់ជីវភាពប្រជាសហគមន៍អេកូរទេសចរណ៍ជីផាតកាន់តែល្អប្រសើរ

    (កោះកុង)៖ អណ្តូងទឹកដ៏ធំ ដែលផ្ទុកទឹកជាងមួយម៉ឺនលីត្រ និងជាទឹកស្អាតត្រូវបាន អង្គការសម្ព័ន្ធមិត្តសត្វព្រៃ (Wildlife Alliance) ក្រសួងបរិស្ថាន ក្រោមក្របខណ្ឌគម្រោងរេដបូកតំបន់ជួរភ្នំក្រវាញខាងត្បូងដែលបានកសាងឡើងនៅក្នុងឃុំជីផាត ស្រុកថ្មបាំង ខេត្តកោះកុងកំពុងបានផ្តល់ភាពងាយស្រួលដល់ប្រជាសហគមន៍ប្រើប្រាស់ដោយមិនត្រូវចំណាយថវិការហើយ និងពិសេសមានទឹកស្អាតប្រើប្រាស់ទៀតផង។ ក្រុមប្រជាសហគមន៍អេកូរទេសចរណ៍ជីផាត ដែលធ្លាប់តែជួបបញ្ហាខ្វះទឹកស្អាតប្រើប្រាស់ នារដូវប្រាំងនោះអាចប្រើប្រាស់ទឹកអណ្តូងដ៏ធំនេះដោយពុំមានខ្វះខាតទាំងរដូវប្រាំង ឬរដូវវស្សាសោះឡើយ ។ អណ្ដូងខ្នាតធំ ដើរដោយប្រព័ន្ធសូឡា និងបូមទឹកដោយស្វ័យប្រវត្តិមួយនេះ ត្រូវបានអង្គការសម្ព័ន្ធមិត្តសត្វព្រៃ និងក្រសួងបរិស្ថាន ដាក់សម្ពោធឱ្យប្រើប្រាស់ កាលពីពាក់កណ្តាល ខែមករា ឆ្នាំ២០២៣ ។ លោក អន សុវណ្ណ ប្រធានសហគមន៍អេកូទេសចរណ៍ជីផាត បានឱ្យដឹងនៅថ្ងៃទី១៩ ខែ មិថុនា ឆ្នាំ ២០២៥ថា ៖ ការកសាងអណ្តូងទឹកនេះសម្រាប់ជួយដោះស្រាយដល់ប្រជាពលរដ្ឋដែលជួបកង្វះខាតទឹកស្អាតប្រើប្រាស់ពិសេសនារដូវប្រាំងដែលមានភូមិមួយក្នុងចំណោមភូមិចំនួន៤ក្នុងឃុំ ជីផាត តែងជួបបញ្ហាទឹកប្រើប្រាស់ ដែលកាលនោះបើកាលណាគេជីកអណ្តូងទឹកទៅតែង មានសារជាតិកំបោរ និង ជាតិច្រេះមិនអាចប្រើប្រាស់កើត។ តែអណ្តូងទឹករបស់គម្រោងរេដបូកនេះ ក្រៅពីជួយដល់សុខភាពពួកគាត់ហើយ នៅជួយដល់ការមិនត្រូវចំណាយថ្លៃទឹកប្រើប្រាស់ប្រចាំថ្ងៃថែមទៀត។ តាមរយៈគម្រោងរេដបូកតំបន់ជួរភ្នំក្រវាញខាងត្បូងនេះដែរកន្លងមកក្រៅពីបានជួយអណ្តូងទឹកនេះ នៅបានជួយដល់អាហាររូបករណ៍កូនសិស្សក្រីក្រ ផ្លូវថ្នល់ចំនួន៣ខ្សែ ជួយដល់សាលារៀន មណ្ឌលសុខភាព និង សមិទ្ធផលមួយចំនួនទៀតដែលសុទ្ធសឹងជួយដល់ប្រជាសហគមន៍រហូតមកដល់ពេលនេះ ធ្វើឱ្យហេដ្ឋារចនាសម្ព័ន្ធក្នុងឃុំល្អប្រសើរ…

  • ប្រជាពលរដ្ឋ និងកងទ័ពរីករាយ ទទួលបានទឹកប្រើប្រាស់បរិបូណ៌គ្រប់រដូវកាល ពីការការស្ដារអាងធម្មជាតិ និងការកសាងអាងទឹក

    ប្រជាពលរដ្ឋ និងកងទ័ពរីករាយ ទទួលបានទឹកប្រើប្រាស់បរិបូណ៌គ្រប់រដូវកាល ពីការការស្ដារអាងធម្មជាតិ និងការកសាងអាងទឹក

    (ខេត្តបន្ទាយមានជ័យ)៖ ក្នុងពិធីសម្ភោធអាងទឹក និង ទ្វារទឹក រួមទាំង ទំនប់ទឹក នៅភូមិរលំជ្រៃ ឃុំភូមិថ្មី ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ កាលពីពេលថ្មីៗនេះ ប្រជាពលរដ្ឋ និងកងទ័ពរីករាយ ទទួលបានទឹកប្រើប្រាស់បរិបូណ៌គ្រប់រដូវកាល តាមរយៈ ការស្តារ និង កសាងប្រភពទឹកទាំងអស់នេះ។ លោក ប៊ុន វាសនា មេឃុំភូមិថ្មី បានបញ្ជាក់ថា បើទោះជារដូវវស្សាក្ដីតែសកម្មភាពជួយជីកក៏ដូចជាកាយស្ដារ ស្រះទឹក អាងទឹកនៅតាមមូលដ្ឋានដែលមានជម្រៅ រាក់និងធ្វើទ្វារទឹក លើកបន្ថែមកម្ពស់ទំនប់ ដើម្បីបង្កើនបរិមាណក៏ដូចជាការស្តុកទឹក ទុកប្រើប្រាស់ទាំងរដូវវស្សា និង រដូវប្រាំង ដែលកន្លងមកពុំមានទឹកប្រប្រើប្រាស់គ្រប់គ្រាន់ ។ ហើយការជីកកាយស្ដារនូវប្រភពទឹកទាំងអស់នេះ គឺអាជ្ញារមូលដ្ឋាន បានចូលរួមជាមួយ លោកជំទាវ ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន ជាអ្នកជួយឧបត្ថម្ភទាំងស្រុង ។ ជាមួយគ្នានេះ កងទ័ពនៅតំបន់ព្រំដែនកម្ពុជាថៃ និងប្រជាពលរដ្ឋបានសប្បាយចិត្តដែលទទួលបានទឹកប្រើប្រាស់បរិបូណ៌គ្រប់រដូវកាល បន្ទាប់ទទួលបានការស្ដារស្រះ សាងសង់អាងទឹក និងការជីកស្ដារអាង ធ្វើទ្វារទឹកជាមួយការជួសជុលទំនប់ទឹកនៅភូមិរលំជ្រៃ ឃុំភូមិថ្មី ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។…

  • ធនាគារ វីង បើកសាខាថ្មីក្នុងខេត្តកោះកុង បំពេញតម្រូវការដល់សហគមន៍នៅក្នុងតំបន់ភាគនិរតី

    ធនាគារ វីង បើកសាខាថ្មីក្នុងខេត្តកោះកុង បំពេញតម្រូវការដល់សហគមន៍នៅក្នុងតំបន់ភាគនិរតី

    កោះកុង ៖ ធនាគារ វីង (ខេមបូឌា) ម.ក បានបន្តពង្រីកបណ្តាញប្រតិបត្តិការរបស់ខ្លួននៅទូទាំងប្រទេស ជាមួយនឹងការបើកសម្ពោធសាខាថ្មីមួយបន្ថែមទៀតនៅខេត្តកោះកុង ដោយនាំយកសេវាកម្មធនាគារដែលសាមញ្ញងាយស្រួលប្រើប្រាស់ ឆាប់រហ័ស និងមានសុវត្ថិភាព ដើម្បីបំពេញតម្រូវការទៅដល់សហគមន៍នៅក្នុងតំបន់ភាគនិរតីនៃប្រទេសកម្ពុជា ។ ពិធីសម្ពោធនេះ ត្រូវបានរៀបចំនៅថ្ងៃទី១៦ ខែមិថុនា ប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង វត្តមានអ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាល ធនាគារ វីង និងជាអគ្គនាយកក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប, ឧកញ៉ា គិត សូឡា អគ្គនាយកប្រតិបត្តិការ នៃក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប អន្តរជាតិ ព្រមទាំងមានការអញ្ជើញចូលរួមពីភ្ញៀវកិត្តិយស និងមន្ត្រីអាជ្ញាធរមូលដ្ឋានជាច្រើនរូបទៀត ។ បណ្ឌិត ឌីមីត្រូ កូលេកកូ អគ្គនាយកធនាគារ វីង បានលើកឡើងថា ៖ ក្នុងនាមជាធនាគាររបស់កូនខ្មែរសុទ្ធសាធ យើងខ្ញុំពិតជាមានមោទនភាពក្រៃលែងក្នុងនាមជាគ្រឹះស្ថានហិរញ្ញវត្ថុក្នុងស្រុក ហើយបានប្តេជ្ញាចិត្តចូលរួមលើកកម្ពស់ជីវភាពរបស់សហគមន៍ និងសូមថ្លែងអំណរគុណចំពោះការស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ប្រជាពលរដ្ឋខេត្តកោះកុង ហើយបានត្រៀមខ្លួនរួចជាស្រេចក្នុងការគាំទ្រកំណើនសេដ្ឋកិច្ចរយៈពេលវែងក្នុងខេត្តនេះ ។ កោះកុង គឺជាខេត្តមួយដែលមានសក្ដានុពលធំធេង សម្បូរទៅដោយធនធានធម្មជាតិ ហើយកំពុងមានការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធគួរឱ្យកត់សម្គាល់…

  • Arjuna រីសត និងស៉្បា បើកដំណើរការដំបូងគេក្នុងខេត្តព្រះសីហនុ ជាមួយនឹងការរចនាដ៏ប្រណីតបែបសហសម័យ

    Arjuna រីសត និងស៉្បា បើកដំណើរការដំបូងគេក្នុងខេត្តព្រះសីហនុ ជាមួយនឹងការរចនាដ៏ប្រណីតបែបសហសម័យ

    ព្រះសីហនុ ៖ JHL Collection មានមោទកភាពជាខ្លាំងនូវសមិទ្ធផលនៃការពង្រីក និងពាំនាំយីហោរបស់ខ្លួនមកកាន់ឆាកអន្តរជាតិ ជាមួយនឹងការបង្ហាញខ្លួនជាលើកដំបូងរបស់ Arjuna រីសត និងស៉្បា ដែលបានបើកដំណើរការកាលពីពេលថ្មីៗនេះ ។ ការសាងសង់និងរៀបចំរបស់ Arjuna រីសត និងស៉្បា ទទួលបានការបំផុសគំនិតដោយរឿងព្រេងនិទាន Arjuna និងដំណើររាជវង្សសាវតាខ្មែរ ។ Arjuna រីសត និងស៉្បា ជាសណ្ឋាគារផ្កាយប្រាំក្នុងយុគសម័យថ្មីដែលមានភាពប្រណីត ស្រស់បំព្រង និងរំលេចដោយវប្បធម៌ចម្រុះរះនៅលើឆ្នេរសមុទ្រកម្ពុជា ។ ទីតាំងនៅក្នុងរីសត Kampong Dewa ជាគោលដៅប្រណីតរួមបញ្ចូលគ្នាដំបូងគេក្នុងខេត្តព្រះសីហនុដែលលើសពីសណ្ឋាគារធម្មតា Arjuna រីសត និងស៉្បាគឺជាគោលដៅពិសេសមួយសម្រាប់អតិថិជនគ្រប់ៗរូប ។ ភ្ញៀវអាចទទួលបានបទពិសោធន៍សេវាកម្មសណ្ឋារគារផ្កាយប្រាំលំដាប់អន្តរជាតិ ដែលបញ្ចូលទៅនឹងវប្បធម៌ដ៏កក់ក្តៅ និងបេះដូងរបស់ប្រទេសកម្ពុជា អ្នកនាង Rina Mariani អ្នកគ្រប់គ្រងទូទៅនៃ Arjuna រីសត និងស៉្បា បានមានប្រសាសន៍ថា “ការរចនា Arjuna រីសត និងស៉្បា គឺជាការរួមបញ្ចូលគ្នានូវភាពអស្ចារ្យ និងភាពដែលគួរឱ្យស្ញប់ស្ញែងនៃសាវតាររាជវង្សខ្មែរជាមួយនឹងការរចនាដ៏ប្រណីតបែបសហសម័យ ។ គ្រប់ចំនុចលម្អិតទាំងអស់ រាប់ចាប់ពីសិល្បៈនៃក្បាច់រចនា…

  • អតីតកីឡាករជើងឯកប្រចាំក្លិប មែនឆេស្ទ័រ លោក BERBATOV នឹងបង្ហាញខ្លួននៅក្នុងកម្មវិធី Tiger Street Football ប្រចាំឆ្នាំ 2025 ដើម្បីអបអរដល់កីឡាករកម្ពុជាជំនាន់ថ្មី

    អតីតកីឡាករជើងឯកប្រចាំក្លិប មែនឆេស្ទ័រ លោក BERBATOV នឹងបង្ហាញខ្លួននៅក្នុងកម្មវិធី Tiger Street Football ប្រចាំឆ្នាំ 2025 ដើម្បីអបអរដល់កីឡាករកម្ពុជាជំនាន់ថ្មី

    KEY VISUAL: TIGER X MANCHESTER UNITED X LEGENDS [ភ្នំពេញ,ប្រទេសកម្ពុជា – ថ្ងៃទី 11 ខែមិថុនា ឆ្នាំ 2025] — ស្រាបៀរថៃហ្គ័រ ដែលជាស្រាបៀរដ៏ពេញនិយមនៅទ្វីបអាស៊ី បាននាំយកនូវព្រឹត្តិការណ៍ Tiger Street Football ដ៏ល្បីល្បាញកាលពីប៉ុន្មានឆ្នាំកន្លងទៅ ដោយត្រលប់មកវិញ ជាមួយនូវបទពិសោធន៍ថ្មី និងអស្ចារ្យជាងមុនសម្រាប់អ្នកគាំទ្រដែលតែងតែទន្ទឹងរង់ចាំកន្លងមក។ ការវិលត្រលប់មកវិញលើកនេះ នឹងមានការចូលរួមពីកីឡាករបាល់ទាត់លំដាប់ថ្នាក់ពិភពលោក លោក Dimitar Berbatov ដែលគេស្គាល់ថា ជាអតីតកីឡាករដ៏ល្បីល្បាញ មិនខ្លាចញញើតនៅលើទីលានប្រកួត ប្រចាំក្លិបមែនឆេស្ទ័រ នឹងធ្វើដំណើរមកប្រទេសកម្ពុជា ដើម្បីលើកទឹកចិត្តកីឡាករកម្ពុជាជំនាន់ថ្មីដែលពោរពេញដោយភាពក្លាហាននៅក្នុងព្រឹត្តិការណ៌ Tiger Street Football ប្រចាំឆ្នាំ 2025។ អំពីព្រឹត្តិការណ៌ Tiger Street Football ឆ្នាំ 2025៖ លើសពីការប្រកួតបាល់ទាត់ធម្មតា ព្រឹត្តិការណ៌ Tiger Street Football គឺជាវេទិកាមួយដែលផ្តល់ឱកាសដល់កីឡាករជំនាន់ថ្មី ដែលពោរពេញដោយទេពកោសល្យ…