Category: វិទ្យុសំលេងយុវជន (VOY – FM 97MHz)

  • រដ្ឋមន្ត្រីកសិកម្មជំរុញដល់គ្រប់ភាគីពាក់ព័ន្ធស្វែងរកដំណោះស្រាយចំពោះបញ្ហាប្រឈមលើផ្នែកសេដ្ឋកិច្ច កសិកម្ម និងសន្តិសុខស្បៀង

    រដ្ឋមន្ត្រីកសិកម្មជំរុញដល់គ្រប់ភាគីពាក់ព័ន្ធស្វែងរកដំណោះស្រាយចំពោះបញ្ហាប្រឈមលើផ្នែកសេដ្ឋកិច្ច កសិកម្ម និងសន្តិសុខស្បៀង

    សៀមរាប៖អង្ករជាអាហារចម្បងសម្រាប់ប្រជាជនជាងពាក់កណ្តាលនៃ​ពិភព​លោក និងជាចំណុចកណ្តាល​នៃសេដ្ឋកិច្ច​កសិកម្ម និងសន្តិសុខស្បៀង​របស់​កម្ពុជានោះ ពេលនេះប្រឈមមុខនឹងបញ្ហាយ៉ាងជ្រាលជ្រៅ ដែលទាម​ទារ​ឱ្យមាន​ការ​យកចិត្តទុកដាក់ជាបន្ទាន់ ។នេះជាការគូសបញ្ជាក់​របស់ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ក្នុងវេទិកាថ្នាក់​តំបន់​ស្តីពីសុវត្ថិភាពប្រព័ន្ធស្បៀង និងអាហារូបត្ថម្ភនៅសណ្ឋាគារបុរីអង្គរ ខេត្តសៀមរាបកាលពី​ព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥ ។ ឯកឧត្តម ឌិត ទីណា បានបន្តថា បច្ចុប្បន្ន វិស័យកសិកម្មបានជួបប្រទះ​បញ្ហាធំៗ​ដូចជា ការកើនឡើងសីតុណ្ហភាព, ភ្លៀង​ធ្លាក់ខុសប្រក្រតីជាដើម។ការរំខានទាំងនេះកំពុងប៉ះពាល់ដល់ផលិតភាពរួចហើយធ្វើឱ្យប៉ះពាល់ដល់​ជីវភាពកសិករ​រាប់​លាននាក់ ។ប្រទេសកម្ពុជា ក៏ដូចជាប្រទេសជាច្រើនដែរ ឈរនៅផ្លូវបំបែកនៃបញ្ហាប្រឈម និងឱកាសក្នុងការ​ផ្លាស់ប្តូរ​វិស័យកសិកម្ម​របស់ខ្លួន។ យើងប្រឈមមុខនឹងការគំរាមកំហែងដូចគ្នា  អស្ថិរភាពអាកាស​ធាតុ កង្វះធនធាន និងការប្រែ​ប្រួល​ទីផ្សារ។ ឯកឧត្តមរដ្ឋមន្រ្តីបន្ថែមថា យ៉ាងណាក៏ដោយ យើងក៏ឃើញផងដែរនូវ​សក្តានុពលដូចគ្នាដែលផ្តល់អំណាច​ដល់កសិករ​របស់​យើង ក្នុងការ​ប្រើប្រាស់បច្ចេកវិទ្យា និងការប្រើប្រាស់ភាពជាដៃគូ ។នៅកម្ពុជា កសិកម្មគឺជាមូលដ្ឋានគ្រឹះនៃសេដ្ឋកិច្ច​របស់​ប្រទេសដែលដើរតួនាទីយ៉ាង​សំខាន់ក្នុងការធានាសន្តិសុខស្បៀង ,បង្កើតការងារ ,បង្កើតប្រាក់ចំណូល និងផលិតទំនិញ​នាំចេញសម្រាប់ទីផ្សារអន្តរជាតិ។ ដើម្បីពន្លឿនការអភិវឌ្ឍ​របស់ខ្លួន ការពង្រឹងកិច្ចសហប្រតិបត្តិការ​រវាងដៃគូអភិវឌ្ឍន៍​របស់រដ្ឋាភិបាល និងវិស័យឯកជនគឺចាំបាច់ណាស់។ ស្ថិរភាពតម្លៃក្នុងវិស័យកសិកម្មមិន​គ្រាន់តែជាគោលដៅសេដ្ឋកិច្ច​ប៉ុណ្ណោះទេ តែជាខ្សែជីវិតសម្រាប់កសិកររាប់​លាននាក់ដែលពឹងផ្អែកលើកសិកម្មសម្រាប់ចិញ្ចឹមជីវិតរបស់ពួកគេ។ ការប្រែប្រួលនៃទីផ្សារពិភពលោក រួមជាមួយនឹងការកើនឡើងថ្លៃដើមផលិតកម្ម និងភាពមិនច្បាស់លាស់នៃអាកាសធាតុ ទាមទារដំណោះស្រាយប្រកប​ដោយ​ភាព​ច្នៃប្រឌិត។ឯកឧត្តមរដ្ឋមន្ត្រីក្រសួងកសិកម្មបានបង្ហាញថា យុទ្ធសាស្ត្រសំខាន់​មួយរបស់យើងក្នុងការដោះស្រាយបញ្ហានេះ​គឺការលើកកម្ពស់សហគមន៍កសិកម្មទំនើប។ សហគមន៍ទាំងនេះផ្តល់សិទ្ធិ​អំណាច​​ដល់កសិករក្នុងការប្រមូលផ្តុំធនធាន ចូលទីផ្សារកាន់តែមានប្រសិទ្ធភាព និងចរចាតម្លៃសមរម្យសម្រាប់ផលិតផ​លរបស់ពួកគេ។…

  • «បញ្ជរសេវាសាធារណៈចល័តរបស់ក្រសួងការងារ» កំពុងបំពេញតម្រូវការអំពីឱកាសការងារ និងជំនាញសិក្សា ដល់សិស្ស និស្សិត នៃវិទ្យាស្ថានបណ្តុះបណ្តាលវិស័យកាត់ដេរនៅកម្ពុជា(CGTI)

    «បញ្ជរសេវាសាធារណៈចល័តរបស់ក្រសួងការងារ» កំពុងបំពេញតម្រូវការអំពីឱកាសការងារ និងជំនាញសិក្សា ដល់សិស្ស និស្សិត នៃវិទ្យាស្ថានបណ្តុះបណ្តាលវិស័យកាត់ដេរនៅកម្ពុជា(CGTI)

    (ភ្នំពេញ)៖ វិទ្យាស្ថានបណ្តុះបណ្តាលវិស័យកាត់ដេរនៅកម្ពុជា(CGTI) ដែលផ្តល់ការបណ្តុះបណ្តាលជំនាញនៅក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ និងវាយនភណ្ឌដំបូងគេនៅកម្ពុជា កំពុងចូលរួមជំរុញការផ្សព្វផ្សាយ អំពី បញ្ជរសេវាសាធារណៈចល័ត របស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដល់សិស្ស និស្សិត និងដៃគូពាក់ព័ន្ធរបស់ខ្លួនឱ្យបានកាន់តែទូលំទូលាយ ។ លោកស្រី ម៉ុញ ទឹមសុរដ្ឋា នាយិការងនិងជាប្រធានផ្នែកកម្មវិធី នៃវិទ្យាស្ថាន CGTI បានបញ្ជាក់ថា CGTI ក្នុងនាមជាគ្រឹះស្ថានអប់រំបណ្ដុះបណ្ដាលពាក់ព័ន្ធវិស័យកាត់ដេរ ពេញចិត្តជាខ្លាំងចំពោះភាពងាយស្រួលក្នុងការប្រើប្រាស់មុខងារនានានៅក្នុងបញ្ជរសេវាសាធារណៈចល័តរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ព្រោះថាតាមរយៈបញ្ជរសេវាសាធារណៈចល័តនេះ បានផ្ដល់នូវអត្ថប្រយោជន៍និងជួយសម្រួលការងារជាច្រើនដល់វិទ្យាស្ថានពាក់ព័ន្ធនឹងសេវាជ្រើសរើសបុគ្គលិក ពិសេសគឺសិស្ស និស្សិត ដែលកំពុងសិក្សា នឹងកាន់តែមានភាពងាយស្រួល លឿនរហ័ស មានឱកាសខ្ពស់ក្នុងការស្វែងរកការងារធ្វើ និងទទួលបានព័ត៌មានពិតប្រាកដ និងអាចជឿជាក់បំផុត។ លោកស្រីលើកឡើងថា វិទ្យាស្ថាន CGTI នឹងចូលរួមជំរុញការផ្សព្វផ្សាយអំពី បញ្ជរសេវាសាធារណៈចល័តរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដល់សិស្ស និស្សិត និងដៃគូពាក់ព័ន្ធនានា របស់ខ្លួនឱ្យបានកាន់តែទូលំទូលាយបន្ថែមទៀត ។ យុវជន ហូ ហិរិ ជាសិស្សនៃវិទ្យាស្ថាន CGTI ដែលកំពុងសិក្សាលើជំនាញ វិស្វកម្ម ឧស្សាហកម្ម សូមអរគុណដល់រាជរដ្ឋាភិបាល និងក្រសួងការងារ…

  • កិច្ចប្រជុំក្រុមការងារពន្លឿនការអភិវឌ្ឍវិស័យយានយន្តនិងអេទ្បិចត្រូនិក

    កិច្ចប្រជុំក្រុមការងារពន្លឿនការអភិវឌ្ឍវិស័យយានយន្តនិងអេទ្បិចត្រូនិក

    ភ្នំពេញ៖នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីរសៀលថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម នុត អ៊ុនវ័ណរ៉ា អគ្គលេខាធិការរងគណៈ​កម្មាធិការវិនិយោគកម្ពុជា និងជាប្រធានក្រុមការងារពន្លឿនការអភិវឌ្ឍ​វិស័យយានយន្ត និង​អេទ្បិចត្រូនិក បានដឹកនាំកិច្ចប្រជុំក្រុមការងារ​ពន្លឿនវិស័យយានយន្ត និងអេទ្បិចត្រូនិក ដែលកិច្ចប្រជុំនេះមានការចូលរួម​ពីសំណាក់តំណាងក្រសួងស្ថាប័នពាក់ព័ន្ធចំនួន១៣។ ប្រភពក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានឱ្យដឹងថា គោលបំណងនៃកិច្ចប្រជុំ ទី១. ពិនិត្យ លើលទ្ធផលបឋមនៃការវិភា​គទិន្នន័យដែលក្រសួង ស្ថាប័នពាក់ព័ន្ធ​បានផ្តល់សម្រាប់ការរៀបចំសេចក្តីព្រាងរបាយការណ៍វាយតម្លៃវឌ្ឍនភាព២ឆ្នាំ (២០២៣-២០២៤) នៃការអនុវត្តផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេទ្បិចត្រូនិកកម្ពុជា(ផ.អ.យ.អ.) ,ទី២. ផ្ទៀងផ្ទាត់ទិន្នន័យ ការវិភាគ​ទិន្នន័យ ព្រមទាំងប្រមូលធាតុចូលបន្ថែម និង ទី៣. ពិភាក្សាលើបញ្ហា​ប្រឈមនៃការរៀបចំ​សេចក្តីព្រាងរបាយការណ៍វាយតម្លៃរបាយការណ៍​វឌ្ឍនភាព២ឆ្នាំ (២០២៣-២០២៤)។ ឯកឧត្តម នុត អ៊ុនវ័ណរ៉ា បានបញ្ជាក់ជូនអង្គប្រជុំពីសាវតារនៃការរៀបចំ ផ.អ.យ.អ. និងភាពចាំបាច់នៃការរៀបចំ​ក្របខ័ណ្ឌតាមដាន និងវាយ​តម្លៃការអនុវត្តផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេទ្បិចត្រូនិក​កម្ពុជា។ ក្របខ័ណ្ឌតាមដាន និងវាយតម្លៃលើការអនុវត្តផែនទីបង្ហាញ​ផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេទ្បិចត្រូនិក បានទទួល​ការអនុម័ត​ពីគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤ កន្លងទៅ។ ឯកឧត្តមបន្តថា ផ្អែកតាមរបបរាយការណ៍ដូចដែលបានកំណត់នៅ​ក្នុងក្របខណ្ឌនេះ លេខាធិការដ្ឋានដឹកនាំ និងសម្រប​សម្រួលការ​អនុវត្តគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា ឆ្នាំ២០១៥-២០២៥ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍​កម្ពុជាត្រូវរៀបចំរបាយ​ការណ៍​វាយតម្លៃវឌ្ឍនភាព២ឆ្នាំ (២០២៣-២០២៤) នៃការអនុវត្តផែនទីបង្ហាញ​ផ្លូវការអភិវឌ្ឍ​វិស័យយានយន្ត…

  • អ្នកខេត្តត្បូងឃ្មុំ មួយរូបបង្ហើបពីចំណូលចិញ្ចឹមមាន់ស្រែលក្ខណៈគ្រួសារ អាចរកចំណូលបានច្រើនលានក្នុងមួយខែៗ

    អ្នកខេត្តត្បូងឃ្មុំ មួយរូបបង្ហើបពីចំណូលចិញ្ចឹមមាន់ស្រែលក្ខណៈគ្រួសារ អាចរកចំណូលបានច្រើនលានក្នុងមួយខែៗ

    (ខេត្តត្បូងឃ្មុំ)៖ អ្នកស្រី ទ្រី សុខឃឿន ជាប្រជាពលរដ្ឋមួយរូប រស់នៅក្នុងឃុំ ល្ងៀង ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ បានបង្ហើបថា អ្នកស្រីអាចរកចំណូលបានពីការចិញ្ចឹមមាន់ស្រែជាលក្ខណៈគ្រួសារ នៅក្នុងគេហដ្ឋានរស់នៅរបស់អ្នកស្រីបានច្រើនលានរៀលក្នុងមួយខែៗ ដែលចំណូលនោះបានជួយឱ្យជីវភាពកាន់តែប្រសើរ ពោលគឺអាចផ្គត់ផ្គង់ក្នុងក្រុមគ្រួសារ និងកូនរៀនបានយ៉ាងស្រួល ។ លោក ស្រី ទ្រី សុខឃឿន បានគូសបញ្ជាក់ទៀតថា ដំបូងឡើយអ្នកស្រីទទួលបានការបណ្តុះបណ្តាលពីមន្ទីរកសិកម្មខេត្តត្បូងឃ្មុំ ពីវិធីសាស្រ្តនៃការចិញ្ចឹម ហើយសម្រាប់ការចិញ្ចឹមដំបូង គឺចាប់ផ្តើមពីចិញ្ចឹមមេបាពូជមាន់ស្រែប្រមាណជា៧ទៅ៨ក្បាលប៉ុណ្ណោះ។ អ្នកស្រី អះអាងថា ការចិញ្ចឹមមកដល់បច្ចុប្បន្នមានរយៈពេល៥ឆ្នាំ ហើយក្នុងមួយខែៗអ្នកស្រីអាចលក់មាន់ចេញបានជាង១ក្បាលដោយទទួលបានថវិកាប្រមាណជា៤ទៅ៥លានរៀល និងផាត់ការចំណាយចេញនៅសល់ថវិកាចំណេញបានពី២ទៅ៣លានរៀល ។ អ្នកស្រី ទ្រី សុខឃឿន បានបង្ហើបទៀតថា បើប្រៀបធៀបជីវភាពពីអ្នកស្រី មិនទាន់ចិញ្ចឹមមាន គឺមានជីវភាពលំបាកខ្លាំង ដោយត្រូវរាប់រងថវិការចំណាយក្នុងក្រុមគ្រួសារប្រចាំថ្ងៃ ដោយមិនមានប្រភាពចំនូលចូល ប៉ុន្តែចាប់តាំងពីអ្នកស្រីទទួលបានការបណ្តុះបណ្តាលពីមន្ទីរកសិកម្មខេត្តត្បូងឃ្មុំមក ក្នុងរយៈពេលជាង៥ឆ្នាំមកនេះ អ្នកស្រីលែងជួបការលំបាកទៀតហើយ ដោយជីវភាពរស់នៅរបស់លោកស្រី គឺរស់ក្នុងភាពងាយស្រួល៕ អត្ថបទ ៖ ជាវ ចន្ធូ រូបភាព ជីម ភារ៉ា

  • កម្មករនិយោជិត សប្បាយចិត្ត ការបើកប្រាក់ឈ្នួលអប្បបរមា រួមនិងអត្ថប្រយោជន៍ផ្សេងទៀត សរុបប្រមាណ ៣០០ដុល្លារ

    កម្មករនិយោជិត សប្បាយចិត្ត ការបើកប្រាក់ឈ្នួលអប្បបរមា រួមនិងអត្ថប្រយោជន៍ផ្សេងទៀត សរុបប្រមាណ ៣០០ដុល្លារ

    (ភ្នំពេញ)៖ កម្មករនិយោជិតសប្បាយចិត្តបន្ទាប់ពីបានបើកប្រាក់ឈ្នួលអប្បបរមាសម្រាប់ ឆ្នាំ២០២៥ ចំនួន ២០៨ ដុល្លារ ក្នុងនោះបូករួមទាំងអត្ថប្រយោជន៍ផ្សេងៗទៀត បងប្អូនកម្មករនិយោជិតទទួលបានប្រាក់បៀវត្សប្រមាណជាង៣០០ ដុល្លារក្នុងមួយខែ។ ការលើកឡើងបែបនេះបន្ទាប់ពីប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ២០២៥ ត្រូវបានចូលជាធរមានចាប់ពីខែមករា ឆ្នាំ២០២៥ តទៅ។ លោកស្រី ផាន បូរ៉ាន់ ជាកម្មការិនីនៅរោងចក្រ បូវឃើរ ហ្គាមេន ហ្វេកធើរី ស្ថិតនៅស្រុកអង្គស្នួល រាជធានីភ្នំពេញ បានលើកឡើងថា កម្មករនិយោជិតនៃរោងចក្ររបស់លោកស្រីបានទទួលប្រាក់ឈ្នួលអប្បបរមាចំនួន ២០៨ ដុល្លារសម្រាប់ខែមករារួចហើយ។ ទន្ទឹមនឹងនេះ លោកស្រីបានទទួលប្រាក់បៀវត្សប្រមាណជាង ៣០០ដុល្លារ ក្នុងមួយខែ បូករួមទាំងប្រាក់អត្ថប្រយោជន៍ដ៏ទៃទៀតដែលទទួលបានពីរោងចក្រផ្ទាល់។ កម្មការិនីរូបនេះបន្ថែមថា ប្រាក់ចំណូលប្រមាណជាង ៣០០ដុល្លារក្នុងមួយខែនេះ លោកស្រីអាចយកទៅផ្គត់ផ្គង់គ្រួសារបានសមល្មម ដោយឡែកមួយចំណែកទៀតលោកស្រីទុកសម្រាប់ផ្គង់ផ្គង់ការចំណាយប្រចាំខែ និងអាចសន្សំទុកបានមួយចំនួនសម្រាប់តម្រូវការនាពេលអនាគតផងដែរ។ កម្មការិនីរូបនេះថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ក៏ដូចជាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីដែលតែងតែងយកចិត្តទុកដាក់ និងដឹងសុខទុក្ខកម្មករនិយោជិតជានិច្ច ជាពិសេសត្បិតប្រាក់ឈ្នួលមិនឡើងខ្ពស់ពេក ក៏ប៉ុន្តែវាត្រូវបានដំឡើងជារៀងរាល់ឆ្នាំ។  ដោយឡែក កញ្ញា យី ភួន ជាកម្មការិនីនៅរោងចក្រ បូវឃើរ ហ្គាមេន…

  • ឱកាសការងារជាង ២ពាន់កន្លែង សម្រាប់ផ្តល់ជូនយុវជន និងអ្នកស្វែងរកការងារវេទិកាការងាររបស់ NEA នៅវិទ្យាស្ថានពាណិជ្ជសា

    ឱកាសការងារជាង ២ពាន់កន្លែង សម្រាប់ផ្តល់ជូនយុវជន និងអ្នកស្វែងរកការងារវេទិកាការងាររបស់ NEA នៅវិទ្យាស្ថានពាណិជ្ជសា

    (ភ្នំពេញ)៖ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយវិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រ (NIB) និងសហភាពសហព័ន្ធយុវជនកម្ពុជាវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងរៀបចំវេទិកាការងារ និងឱកាសកម្មសិក្សាការងារ នៅថ្ងៃព្រហស្បតិ៍ ទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ ខាងមុខនេះ នៅក្នុងបរិវេណវិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រ។ វេទិកាការងារនេះ នឹងនាំយកឱកាសការងារថ្មីបន្ថែមទៀតចំនួន ២០៣៤ កន្លែង ពីក្រុមហ៊ុនធំៗ១៩ សម្រាប់ផ្តល់ជូនយុវជន សិស្ស/និស្សិត និងអ្នកកំពុងស្វែងរកការងារធ្វើ ដើម្បីដាក់ពាក្យ និងសម្ភាសភ្លាមៗនៅមួយកន្លែងងាយស្រួល។ ក្រុមហ៊ុនធំៗទាំង១៩ ដែលនឹងចូលរួមក្នុងវេទិកាការងារនេះ មានដូចជា៖ ម៉ាស្ទ័រស៊ុគីស៊ុប មីក្រូហិរញ្ញវត្ថុអរគុណ សឹលូសិន ឯ.ក, ក្រុមហ៊ុន អ អឹម អេ (ខេមបូឌា)ម.ក, អង្គការប្រព័ន្ធទិន្នន័យកម្ពុជា (DDD), ក្រុមហ៊ុនត្រាំ ហ្វីតនេស ឯ.ក, ផ្សារទំនើបម៉ាក្រូ (ខេមបូឌា) ឯ.ក, គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ភីអិលស៊ី, ក្រុមហ៊ុនអ៊ី…

  • Vietjet និង OpenAirlines ចាប់ដៃគូបង្កើនប្រសិទ្ធភាពប្រើប្រាស់ឥន្ធនៈក្នុងការហោះហើរដោយប្រើបច្ចេកវិទ្យា AI

    Vietjet និង OpenAirlines ចាប់ដៃគូបង្កើនប្រសិទ្ធភាពប្រើប្រាស់ឥន្ធនៈក្នុងការហោះហើរដោយប្រើបច្ចេកវិទ្យា AI

     ភ្នំពេញ ៖ ក្រុមហ៊ុនអាកាសចរណ៍សម័យថ្មី Vietjet របស់វៀតណាម នៅថ្ងៃទី ៧ ខែកុម្ភៈ ឆ្នាំ ២០២៥ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រជាមួយក្រុមហ៊ុន OpenAirlines ដែលជាក្រុមហ៊ុនឈានមុខគេលើពិភពលោក ក្នុងការផ្តល់ដំណោះស្រាយដ៏មានប្រសិទ្ធភាពលើការប្រើប្រាស់ប្រេងឥន្ធនៈសម្រាប់យន្តហោះដែលប្រើប្រាស់បញ្ញាសិប្បនិមិត្ត (AI) ដើម្បីបន្តដំណើរបង្កើនប្រសិទ្ធភាពប្រតិបត្តិការហោះហើរ។ Vietjet នឹងក្លាយជាក្រុមហ៊ុនអាកាសចរណ៍ដំបូងគេនៅក្នុងប្រទេសវៀតណាម ដែលប្រើ SkyBreathe® ដែលកម្មវិធីច្នៃប្រឌិតថ្មីដំណើរការដោយឧបករណ៍បញ្ញាសិប្បនិមិត្ត (AI) ក្បួនដោះស្រាយទិន្នន័យធំ និងម៉ាស៊ីនសិក្សា (machine learning) ដើម្បីវិភាគទិន្នន័យហោះហើរ និងបង្កើនប្រសិទ្ធភាពការប្រើប្រាស់ប្រេងឥន្ធនៈ។ ប្រព័ន្ធនេះប្រមូល និងបញ្ចូលព័ត៌មានពីប្រភពនានា រួមទាំងទិន្នន័យយន្តហោះ និងរបាយការណ៍ប្រេងឥន្ធនៈ ទៅក្នុងកម្មវិធីតែមួយ។ ជាមួយនឹងការវិភាគលើជើងហោះហើរជាង ២១ លានកម្មវិធី ពឹងផ្អែកលើមូលដ្ឋានទិន្នន័យប្រសិទ្ធភាពប្រេងឥន្ធនៈដ៏ធំបំផុតរបស់ពិភពលោកសម្រាប់ក្រុមហ៊ុនអាកាសចរណ៍។ SkyBreathe® 360° គឺជាកម្មវិធីជំនួយដល់ហោះហើរអេកូ កំណត់ឱកាសដើម្បីសន្សំសំចៃប្រេងឥន្ធនៈ និងផ្តល់នូវអនុសាសន៍ជាក់លាក់ដែលសមស្របទៅនឹងភាគីពាក់ព័ន្ធនានានៃក្រុមហ៊ុនអាកាសចរណ៍ រួមទាំងអ្នកបើកបរយន្តហោះ និងអ្នកគ្រប់គ្រងប្រតិបត្តិការហោះហើរ សម្រាប់ការសហការប្រកបដោយប្រសិទ្ធភាព ជំរុញវប្បធម៌បៃតង ខណៈពេលដែលបង្កើនផលិតភាពដំណើរការនៃប្រព័ន្ធកម្មវិធីរបស់ខ្លួន។ យោងតាមការវិភាគរបស់ OpenAirlines មានរូបរាងងាយស្រួលប្រើ ហើយការវិភាគលម្អិតទន្ន័យរបស់ SkyBreathe® នឹងផ្តល់សិទ្ធិអំណាចដល់ក្រុមហ៊ុន Vietjet ដើម្បីធ្វើការសម្រេចចិត្តប្រកបដោយការយល់ដឹង កាត់បន្ថយការប្រើប្រាស់ប្រេងឥន្ធនៈរបស់ខ្លួន រហូតដល់…

  • ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជារៀបចំកិច្ចប្រជុំពិគ្រោះយោបល់ពីការរៀបចំយន្តការគ្រប់គ្រងការចុះបញ្ជីគម្រោងវិនិយោគ និងការត្រួតពិនិត្យតាម​ដានការអនុវត្តគម្រោង ក្នុងអភិក្រម “ជវភាពនៃប្រព័ន្ធតួអង្គតែមួយ”

    ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជារៀបចំកិច្ចប្រជុំពិគ្រោះយោបល់ពីការរៀបចំយន្តការគ្រប់គ្រងការចុះបញ្ជីគម្រោងវិនិយោគ និងការត្រួតពិនិត្យតាម​ដានការអនុវត្តគម្រោង ក្នុងអភិក្រម “ជវភាពនៃប្រព័ន្ធតួអង្គតែមួយ”

    ភ្នំពេញ៖ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(ក.អ.ក.)កាលពីថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៥ បានដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់លើការរៀបចំយន្តការប្រទាក់ក្រឡា និងមានសង្គតិភាពនៃលំហូរ​ការងារ​ពីថ្នាក់ជាតិដល់ថ្នាក់ក្រោមជាតិ ជុំវិញការគ្រប់គ្រងការចុះបញ្ជី និងការត្រួតពិនិត្យតាមដានការអនុវត្ត​គម្រោង​វិនិយោគ។ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានឱ្យដឹងថា កិច្ចប្រជុំមានការចូលរួមពី ឯកឧត្តមអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន​ក.អ.ក. ឯកឧត្តម​អគ្គលេខាធិការ គណៈកម្មាធិការវិនិយោគកម្ពុជា(គ.វ.ក.) ឯកឧត្តមរដ្ឋ​លេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានលេខាធិការដ្ឋាន គណៈកម្មា​ធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប.) ឯកឧត្តមអគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានក.អ.ក. និងគ.វ.ក. ឯកឧត្តមអភិបាល លោក លោកស្រី អភិបាលរង នៃគណៈ​អភិបាលរាជធានី ខេត្តទាំង២៥ ព្រមទាំងមន្ត្រីពាក់ព័ន្ធជា​ច្រើនរូបផ្សេង​ទៀត។ កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណងដើម្បីប្រមូលធាតុចូល ជំរុញការរៀបចំយន្តការប្រទាក់ក្រឡា និងមានសង្គតិភាព នៃលំហូរ​ការងារពីថ្នាក់ជាតិដល់ថ្នាក់ក្រោមជាតិ ជុំវិញការគ្រប់​គ្រងការចុះបញ្ជី បង្កើតជាទិន្នន័យប្រមូលផ្ដុំ និងបង្កលក្ខណៈ​ងាយស្រួលក្នុងការត្រួត​ពិនិត្យ តាមដាន វាយតម្លៃ ការអនុវត្តគម្រោងវិនិយោគ ដោយស្មារតី​សហការគ្នាដ៏រស់រវើក ប្រកប​ដោយសហថាមពល ក្នុងអភិក្រម “ជវភាពនៃប្រព័ន្ធតួអង្គតែមួយ” គាំទ្រការសម្រេចឱ្យបាននូវទិសដៅ​ប្រែក្លាយ​កម្ពុជា ជាប្រទេសដែលមានចំណូលខ្ពស់ នៅឆ្នាំ២០៥០ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហា​បវរធិបតី នាយករដ្ឋមន្ត្រី និងជាប្រធានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ គប្បីជម្រាបជូនថា យោងតាមស្មារតីកិច្ចប្រជុំផ្លូវការលើកទី១…

  • ក្នុងរយៈពេល ១ថ្ងៃទី៦ កុម្ភៈនេះ មានភ្ញៀវបរទេសជាង ២ពាន់​នាក់ ចូលមកកម្សាន្តនៅកម្ពុជា តាមនាវាទេសចរ ណ៍បរទេស ២គ្រឿង

    ក្នុងរយៈពេល ១ថ្ងៃទី៦ កុម្ភៈនេះ មានភ្ញៀវបរទេសជាង ២ពាន់​នាក់ ចូលមកកម្សាន្តនៅកម្ពុជា តាមនាវាទេសចរ ណ៍បរទេស ២គ្រឿង

    (ភ្នំពេញ)៖ នាវាទេសចរណ៍បរទេសចំនួន ២គ្រឿង បានចូលចត​នៅកំពង់ផែ​ស្វយ័តក្រុងព្រះសីហនុ នៅថ្ងៃនេះ ដែលបាន​នាំភ្ញៀវទេសចរណ៍បរទេសសរុបចំនួន ២ពាន់ ១៧២នាក់ ក្នុងបំណងចូលមកទស្សនាប្រទេសកម្ពុជា ។ យោងតាមការផ្សាយនៅផេកហ្វេសប៊ុកផ្លូវការរបស់ កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ បានឲ្យដឹងថា នាវាទេសចរណ៍ដែល​បានដឹកភ្ញៀវទេសចរណ៍ចូលមកទស្សនានៅកម្ពុជារួមាម នាវាទេសចរណ៍ឈ្មោះ ZHAO SHANG YI DUN សញ្ជាតិ CHINA និងនាវាទេសចរណ៍ឈ្មោះ NOORDAM សញ្ជាតិ NETHERLAND ។ សេចក្តីរាយការណ៍បានបញ្ជាក់ទៀតថា នាវាទេសចរណ៍ ZHAO SHANG YI DUN មាននាវិកសរុបចំ នួន ៣៥០នាក់ មាន ១សញ្ជាតិ និងមានភ្ញៀវទេសចរណ៍សរុបចំនួន ២៦៣នាក់ មាន ២១សញ្ជាតិ ដែលក្នុងនោះមានសញ្ជាតិជប៉ុនចំនួន ១៦៦នាក់ ច្រើនជាងគេ ។ នាវានេះ មានប្រវែងបណ្តោយ ២២៨.៣០ម៉ែត្រ, ប្រវែងទទឹង ២៨.៨០ម៉ែត្រ និងជម្រៅ ៦.៦៥ម៉ែត្រ ។ នាវានេះ បានចូលចតនៅវេលាម៉ោង…

  • សហគ្រិនខ្មែរសម្រេចលទ្ធផលល្អប្រសើរសម្រាប់ឆ្នាំ២០២៤ និងផ្តោតទិសដៅការងារឆ្នាំ២០២៥ លើការពង្រីកសហគ្រិនភាពក្នុងទីផ្សារសកល

    សហគ្រិនខ្មែរសម្រេចលទ្ធផលល្អប្រសើរសម្រាប់ឆ្នាំ២០២៤ និងផ្តោតទិសដៅការងារឆ្នាំ២០២៥ លើការពង្រីកសហគ្រិនភាពក្នុងទីផ្សារសកល

    ភ្នំពេញ ៖ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធានក្រុមប្រឹក្សាបរធនបាលនៃសហគ្រិនខ្មែរ នៅថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៥ បានដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាបរធនបាលលើកទី១៧ ដើម្បីបូកសរុបការងារ និងវាយតម្លៃសមិទ្ធផលសំខាន់ៗដែលសម្រេចបានក្នុងឆ្នាំ២០២៤ ព្រមទាំងពិភាក្សាអំពីទិសដៅយុទ្ធសាស្ត្រសម្រាប់ឆ្នាំ២០២៥។ កិច្ចប្រជុំនេះបានបង្ហាញវឌ្ឍនភាពសំខាន់ៗ ក្នុងការលើកស្ទួយប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពនៅកម្ពុជា។ នៅក្នុងឆ្នាំ២០២៤ សហគ្រិនខ្មែរ សម្រេចបានសមិទ្ធផលគួរឱ្យកត់សម្គាល់ជាច្រើន រួមមាន៖ ឯកឧត្ដម ហែម វណ្ណឌី បានលើកឡើងថា៖ “លទ្ធផលក្នុងឆ្នាំ២០២៤ បង្ហាញពីភាពរឹងមាំ និងកិច្ចខិតខំប្រឹងប្រែងរបស់សហគ្រិនខ្មែរ ដែលដើរតួយ៉ាងសំខាន់ក្នុងការជំរុញភាពរីកចម្រើនរបស់អាជីវកម្ម និងពង្រឹងឧត្តមភាពក្នុងប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព។ សម្រាប់ឆ្នាំ២០២៥ បេសកកម្មរបស់សហគ្រិនខ្មែរ នឹងបន្តផ្តោតលើការផ្តល់នូវធនធានចាំបាច់ ជំនាញ បច្ចេកទេស និងឱកាសផ្សេងៗសម្រាប់សហគ្រិនកម្ពុជា ដើម្បីឱ្យពួកគេអាចរីកចម្រើននៅក្នុងទីផ្សារសកល។ នេះជាឆ្នាំដ៏សំខាន់សម្រាប់ សហគ្រិនខ្មែរ ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀតជាមួយដៃគូជាតិ និងអន្តរជាតិ ដើម្បីកសាងមូលដ្ឋានដែលមានភាពប្រកួតប្រជែង សម្រាប់ការអភិវឌ្ឍរយៈពេលវែងរបស់កម្ពុជាប្រកបដោយចីរភាព ភាពធន់ និងបរិយាប័ន្ន។ សហគ្រិនខ្មែរ នឹងបំពេញភារកិច្ចជាយុទ្ធសាស្ត្របន្ថែមទៀត ជាកាតាលីករ ជាអ្នកលើកស្ទួយ និងជាអ្នកសម្របសម្រួលក្នុងការអភិវឌ្ឍអនុវិស័យសំខាន់ៗនៃសេដ្ឋកិច្ចដែលជាអាទិភាពគន្លឹះ។” នៅក្នុងកិច្ចប្រជុំនេះ ក្រុមប្រឹក្សាបរធនបាលបានបង្ហាញការបន្តគាំទ្រចក្ខុវិស័យរបស់សហគ្រិនខ្មែរ ក្នុងការរួមចំណែកកសាងប្រព័ន្ធនវានុវត្តន៍…