Category: វិទ្យុសំលេងយុវជន (VOY – FM 97MHz)

  • ស្ពានអាកាស មរតកតេជោ ជាន់ទី១ ចាប់ពីព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤នេះ បានបើកឱ្យដំណើរការបណ្តោះអាសន្នទាំងស្រុងហើយ

    ស្ពានអាកាស មរតកតេជោ ជាន់ទី១ ចាប់ពីព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤នេះ បានបើកឱ្យដំណើរការបណ្តោះអាសន្នទាំងស្រុងហើយ

    (ភ្នំពេញ)៖ លោកស្រី ដោ សម្ផស្ស នាយិការរងរដ្ឋបាលនិងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញបានឱ្យដឹងថា ស្ពានអាកាសមរតកតេជោ ជាន់ទី១ ចាប់ពីព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤នេះ បានបើកឱ្យដំណើរការបណ្តោះអាសន្នទាំងស្រុងហើយ ។ លោកស្រីបន្តថា ៖ ការបើកឱ្យធ្វើចរាចរស្ពានអាកាសជាន់ទី១ជាបណ្ដោះអាសន្នទាំងស្រុងនាពេលនេះ ដេីម្បី​កាត់​បន្ថយ​ការ​កកស្ទះ​នៅ​ជាន់​ផ្ទាល់​ដី​ និង​ងាយស្រួល​ដល់​ក្រុម​​សាងសង់​បំពេញ​ការងារ​របស់​ខ្លួន​បាន​លឿន​ និង​អាច​បញ្ចប់​គម្រោង​សាងសង់​បាន​ទាន់​ពេល​វេលា​ ។ លោកស្រីអ្នកនាំពាក្យរូបនេះក៏បានសូម បងប្អូនប្រជាពលរដ្ឋធ្វេីដំណេីរ ប្រកបដោយ ភាពរីករាយ និង សុវត្ថិភាព ។ គួរបញ្ជាក់ថា ៖ ស្ពានអាកាស «មរតកតេជោ» ប្រសព្វរវាងមហាវិថីព្រះមុនីវង្ស មហាវិថីសម្តេចតេជោ ហ៊ុន សែន និង មហាវិថីយោធពលខេមរភូមិន្ទ (ផ្លូវ២៧១) ក្នុងខណ្ឌមានជ័យ និងខណ្ឌចំការមន ក្នុងជំហានទី២ បានឈានដល់ការធ្វើពិធីភ្ជាប់ស្ពានហើយ ដែលពិធីតភ្ជាប់ស្ពាន (ស្ពានអាកាសជាន់ទី១) បានធ្វើឡើងនារសៀលថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤នេះ ក្រោមអធិបតីភាពឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និង អ្នកឧកញ៉ា ពុង ឃាវសែ ប្រធានក្រុមប្រឹក្សាភិបាល…

  • សិក្ខាសាលាពិគ្រោះយោបល់ស្តីពីការទទួលខុសត្រូវរបស់សាជីកម្មចំពោះសង្គមរបស់ ក្រុមហ៊ុនកសិ-ឧស្សាហកម្មនិង​អាជីវកម្មរ៉ែ

    សិក្ខាសាលាពិគ្រោះយោបល់ស្តីពីការទទួលខុសត្រូវរបស់សាជីកម្មចំពោះសង្គមរបស់ ក្រុមហ៊ុនកសិ-ឧស្សាហកម្មនិង​អាជីវកម្មរ៉ែ

    រតនគិរី៖រដ្ឋបាលខេត្តរតនគិរីបានប្រារព្ធសិក្ខាសាលាពិគ្រោះយោបល់ ស្តីពីការទទួលខុសត្រូវរបស់សាជីកម្មចំពោះសង្គមរបស់ ក្រុមហ៊ុនកសិ-ឧស្សាហកម្ម និងអាជីវកម្មរ៉ែនៅសាលាខេត្ត កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤ ដោយមានអ្នកចូលរួម​ជា តំណាងក្រុមហ៊ុនកសិ-ឧស្សា ហកម្ម និងអាជីវកម្មរ៉ែ ប្រធានមន្ទីរពាក់ព័ន្ធចំណុះរដ្ឋបាលខេត្ត។ សិក្ខាសាលាដែលប្រព្រឹត្តទៅក្រោមអធិបតីភាពលោក វ៉ាន់ សោភា អភិបាលរងខេត្ត តំណាងឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី មានបំណង ដើម្បីសិក្សាស្វែងយល់និងការចែករំលែកបទ ពិសោធន៍ ល្អៗរបស់ក្រុមហ៊ុន​ស្តីពីការរៀប​ចំផែនការ និងអនុវត្តគោលការណ៍ស្ម័គ្រ ចិត្តអំពីការទទួលខុសត្រូវរបស់សាជីវកម្មចំពោះសង្គម និងពង្រឹងទំនាក់​ទំនងឱ្យ​កាន់តែល្អប្រសើរឡើងរវាងអាជ្ញាធរ សហគមន៍ វិស័យឯកជន និងអង្គការមិនមែនរដ្ឋាភិបាលក្នុងខេត្ត ។ លោក វ៉ាន់ សោភា បានលើកឡើងថា រយៈពេលជិត៩ឆ្នាំមកហើយ ដែលខេត្តរតនគិរីបានផ្តួចផ្តើមឱ្យមានការអនុវត្តគោល ការណ៍ការ ទទួលខុសត្រូវរបស់សាជីកម្មចំពោះសង្គមធុរកិច្ច និងការវិនិយោគ ប្រកបដោយការទទួលខុលត្រូវ អំពីសិទ្ធិមនុស្ស​របស់ក្រុមហ៊ុនកសិ-ឧស្សាហកម្ម និងអាជីវកម្មរ៉ែ ដោយក្រុមការងារអាជ្ញាធរខេត្ត ក្រុមហ៊ុន កសិ-ឧស្សាហកម្ម អាជីវកម្មរ៉ែ និងអង្គការមិនមែនរដ្ឋាភិបាល ក្នុង គោលដៅតែមួយគឺលើកកម្ពស់សុខដុមរមនីយកម្ម រវាងអ្នកប្រតិបត្តិ​ការគម្រោង(ក្រុមហ៊ុនវិនិយោគ) ជាអ្នកទទួលខុសត្រូវចំពោះ​អ្នកទទួល​ផលពីគម្រោង (សហគមន៍រង ផលប៉ះពាល់) តាមរយៈការ…

  • ការនាំចេញរបស់កម្ពុជា មិនគ្រាន់តែកើនជាទំហំប៉ុណ្ណោះទេ ប៉ុន្តែក៏កាន់តែមានភាពចម្រុះផ្សេងគ្នា

    ការនាំចេញរបស់កម្ពុជា មិនគ្រាន់តែកើនជាទំហំប៉ុណ្ណោះទេ ប៉ុន្តែក៏កាន់តែមានភាពចម្រុះផ្សេងគ្នា

    (ភ្នំពេញ)៖ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន បានលើកឡើងថា ការនាំចេញរបស់កម្ពុជាមិនគ្រាន់តែកើនជាទំហំប៉ុណ្ណោះទេ ប៉ុន្តែក៏កាន់តែមានពិពិធភាព ឬភាពចម្រុះផ្សេងគ្នា គួរឱ្យកត់សម្គាល់ថែមទៀតផងដែរ ។ ជាក់ស្តែងទំហំនៃការនាំចេញផលិតផលកាត់ដេរ ធៀបនិងការនាំចេញសរុប បានរួមតូចពោលគឺពី៩១ភាគរយនៅក្នុងឆ្នាំ២០០០ មកនៅត្រឹម៥១ ភាគរយ គិតត្រឹម១១ខែដើមឆ្នាំ២០២៤នេះ ខណៈដែលការនាំចេញទំនិញកម្មន្តសាលមិនមែនកាត់ដេរ ដែលរួមបញ្ចូល ទាំងកសិកផលផង បានកើនពី៩ភាគរយ រហូតដល់៤៩ភាគរយ ក្នុងរយៈពេលដូចគ្នា។ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ បន្ថែមថា យើងកត់សម្កាល់ដោយមោទនភាពផងដែរថា ប៉ុន្មានឆ្នាំចុងក្រោយនេះ ការនាំចេញរបស់កម្ពុជា កាន់តែឈានឆ្ពោះទៅរក ប្រភេទទំនិញនៃឧស្សាហកម្មកម្មន្តសាល មិនមែនកាត់ដេរ ដែលកើនពីប៉ុន្មាន ១,៤ពាន់លានដុល្លារអាមេរិក នៅឆ្នាំ២០១៦ រហូតដល់ ៧,៥ ពាន់លានដុល្លារអាមេរិក នៅក្នុងឆ្នាំ២០២៤នេះ ។ ក្នុងនោះឧស្សាហកម្មដែលកំពុងមានសក្កដានុពលរួមមាន គ្រឿងបង្គុំអេឡិចត្រូនិចគ្រឿង គ្រឿងសង្ហាររឹម ស្បែកសត្វមានរោម និងសំបកកង់រថយន្តជាដើម ដែលសុទ្ធសឹងជាទំនិញនៃឧស្សាហកម្ម មានតម្លៃបន្ថែមពីមធ្យមកម្រិតខ្ពស់ ហើយនេះបានឆ្លុះបញ្ចាំពីប្រសិទ្ធភាព និងការជោគជ័យពីការធ្វើពិពិធកម្ម នៃមូលដ្ឋានកំណើនសេដ្ឋកិច្ចរបស់កម្ពុជា នៅក្នុងផ្នែកផលិតកម្ម ហើយក៏ជាករឆ្លុះបញ្ចាំងពីជំរៅនឿនៃ សម្មិទ្ធផលខាងផ្នែកពិពិធកម្មជាមូលដ្ឋានរបស់យើងផងដែរ ។ ប្រសាសន៍ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ…

  • ឯកឧត្តម ឌិត ទីណា ៖ ដំណាំដំឡូងមី ក្រសួងកសិកម្មត្រូវការដៃគូសហការល្អក្នុងការកែច្នៃនាំចេញនូវផលិតផលសម្រេចទៅកាន់ទីផ្សារក្រៅប្រទេស

    ឯកឧត្តម ឌិត ទីណា ៖ ដំណាំដំឡូងមី ក្រសួងកសិកម្មត្រូវការដៃគូសហការល្អក្នុងការកែច្នៃនាំចេញនូវផលិតផលសម្រេចទៅកាន់ទីផ្សារក្រៅប្រទេស

    (ភ្នំពេញ)៖ ក្នុងជំនួប សម្តែងការគួរសម និងពិភាក្សាការងារជាមួយក្រុមហ៊ុន Sublime China Co.,Ltd នៅទីស្តីការក្រសួងកសិកម្ម កាលពីព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បញ្ជាក់ថា ពាក់ព័ន្ធនឹងដំណាំដំឡូងមី ក្រសួងកសិកម្មត្រូវការដៃគូសហការល្អក្នុងការកែច្នៃនាំចេញនូវផលិតផលសម្រេចទៅកាន់ទីផ្សារក្រៅប្រទេស ដោយទទួលទិញពីប្រជាកសិករក្នុងតម្លៃសមរម្យ មានកិច្ចសន្យាផលិតកម្មត្រឹមត្រូវ រក្សាស្ថិរភាពថ្លៃដល់កសិករ និងអនុវត្តការងារមានលក្ខណៈយូរអង្វែង ។ ឯកឧត្តមរដ្ឋមន្ដ្រី បន្ថែមថា ការងារនេះទាមទារឱ្យមានការសិក្សាឱ្យបានស៊ីជម្រៅ មានផែនការវិនិយោគច្បាស់លាស់ មានស្តង់ដាការងារត្រឹមត្រូវ និងអាចតភ្ជាប់ខ្សែច្រវ៉ាក់តម្លៃ ដោយមានអ្នកទទួលទិញពីកសិករ អ្នកកែច្នៃផលិតផល និងក្រុមហ៊ុនភស្តុភារកម្ម ដោយក្រសួងនឹងជួយគាំទ្រផ្នែកបច្ចេកទេស និងច្បាប់បទដ្ឋាននានាដើមជួយសម្របសម្រួលឱ្យការវិនិយោគនេះមានលទ្ធផលល្អ រលូន និងជួយដល់ប្រជាកសិករបានយ៉ាងពិតប្រាកដ ។ ជាទិសដៅបន្ត ឯកឧត្តមរដ្ឋមន្ដ្រី បានផ្តល់អនុសាសន៍តម្រង់ទិសដល់ក្រុមហ៊ុនចិន បន្តសហការធ្វើការជាមួយក្រសួងកសិកម្មក្នុងការងារនេះ និងបានលើកទឹកចិត្តក្នុងការវិនិយោគនៅប៉ែកឦសានរួមមានខេត្តមណ្ឌលគីរី ខេត្តរតនៈគីរី ខេត្តស្ទឹងត្រែង និងខេត្តក្រចេះ ។ សូមជម្រាបជូនថា គោលបំណងនៃកិច្ចប្រជុំនេះ គឺពិនិត្យលទ្ធភាពវិនិយោគពីភាគីក្រុមហ៊ុនចិនលើការកែច្នៃដំឡូងមីដោយផ្ទាល់នៅកម្ពុជា និងស្នើការគាំទ្រពីក្រសួងកសិកម្មក្នុងការចូលរួមសហការជាមួយសហគមន៍កសិកម្ម ដើម្បីធានាបាននូវនិរន្តរភាពនៃការផ្គត់ផ្គង់ដំឡូងមី ៕ ប្រភព…

  • វិស័យកសិកម្មមានសារៈសំខាន់យ៉ាងខ្លាំងក្នុងការធានាសន្តិសុខស្បៀង លើកកម្ពស់ជីវភាពប្រជាកសិករ មាននិរន្តរភាពសេដ្ឋកិច្ច និងបរិស្ថាន និងជួយដល់កំណើនសេដ្ឋកិច្ចជាតិ

    វិស័យកសិកម្មមានសារៈសំខាន់យ៉ាងខ្លាំងក្នុងការធានាសន្តិសុខស្បៀង លើកកម្ពស់ជីវភាពប្រជាកសិករ មាននិរន្តរភាពសេដ្ឋកិច្ច និងបរិស្ថាន និងជួយដល់កំណើនសេដ្ឋកិច្ចជាតិ

    (ភ្នំពេញ)៖ ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោកស្រី Rebekah Bell នាយិកាអង្គការស្បៀង និងកសិកម្ម នៃអង្គការសហប្រជាជាតិ ប្រចាំកម្ពុជា ស្តីពីកិច្ចសហប្រតិបត្តិការក្របខ័ណ្ឌកម្មវិធីប្រចាំប្រទេសរយៈពេល ៥ឆ្នាំរវាងអង្គការ FAO និងក្រសួងកសិកម្ម នៅទីស្តីការក្រសួង នាល្ងាចថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ថា វិស័យកសិកម្មមានសារៈសំខាន់យ៉ាងខ្លាំងក្នុងការធានាសន្តិសុខស្បៀង លើកកម្ពស់ជីវភាពប្រជាកសិករ មាននិរន្តរភាពសេដ្ឋកិច្ច និងបរិស្ថាន និងជួយដល់កំណើនសេដ្ឋកិច្ចជាតិ ។ ឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា បានសម្តែងនូវការស្វាគមន៍ និងក្តីរីករាយចំពោះកិច្ចសហប្រតិបត្តិការជាមួយអង្គការ FAO នាពេលបច្ចុប្បន្ន និងបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយគ្នាបន្ថែមទៀតនាពេលអនាគត។ ឯកឧត្តមរដ្ឋមន្ដ្រី ក៏បានលើកឡើងពីកម្មវិធីការអភិវឌ្ឍវិស័យកសិកម្ម ផ្សាភ្ជាប់ការវិនិយោគទៅនឹងពាណិជ្ជកម្ម (CAFE-2025) ដែលបានសហការយ៉ាងជិតស្និតជាមួយអង្គការ FAO ក្នុងការប្រារព្ធក្នុងឆ្នាំ២០២៥ ខាងមុខនេះដើម្បីជំរុញការវិនិយោគក្នុងវិស័យកសិកម្មកម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិ និងជំរុញការវិនិយោគលើកសិផលសក្តានុពលរបស់កម្ពុជាប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់ ៕ ប្រភព ៖ ក្រសួងកសិកម្ម

  • គណៈប្រតិភូកូរ៉េ ទៅឈ្វេងយល់វិស័យកែច្នៃគ្រាប់ស្វាយ​ចន្ទីនៅ​ខេត្តកំពង់ធំ

    គណៈប្រតិភូកូរ៉េ ទៅឈ្វេងយល់វិស័យកែច្នៃគ្រាប់ស្វាយ​ចន្ទីនៅ​ខេត្តកំពង់ធំ

    កំពង់ធំ៖គណៈប្រតិភូមកពីសាធារណរដ្ឋកូរ៉េមួយក្រុមបានអញ្ជើញ​សិក្សាលទ្ធភាពបង្កើតរោងចក្រកែច្នៃគ្រាប់​ស្វាយចន្ទី​នៅខេត្តកំពង់ធំ ។ គណៈប្រតិភូបានជួបពិភាក្សាការងារជាមួយ ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ កាលពីថ្ងៃទី១៩ ខែធ្នូ។ ឯកឧត្តម អភិបាលខេត្ត​កំពង់ធំបានបញ្ជាក់ជូនភ្ញៀវអំពីស្ថានភាពទូទៅ និងសក្កានុពលក្នុងខេត្ត ជាពិសេសវិស័យកសិកម្ម កសិ-ឧស្សា ហកម្ម ដូចជា ដំណាំ ស្រូវ ចន្ទី កៅស៊ូ ដំឡូងមី និងស្វាយកែវរមៀតជាដើម។ដោយឡែកចំពោះ​ដំណាំចន្ទី ខេត្ត មានផ្ទៃដី​ដាំដុះបាន១៥ម៉ឺនហិកតា ខណៈផ្ទៃដីប្រមូល​ផលជាង ១៤ម៉ឺនហិកតា និងទទួលបានទិន្នផលជាមធ្យម ១,៥តោន​ក្នុងមួយ​ហិកតា ក្នុងមួយឆ្នាំ ជាមួយបរិមាណផលសរុបជាង ២២​ម៉ឺនតោន ស្មើនឹងប្រមាណ ៣០ភាគរយ ក្នុងក្របខ័ណ្ឌទូទាំង​ប្រទេស។ ចំណុចពិសេសនៃគ្រាប់ស្វាយចន្ទីរបស់កម្ពុជា គឺមានទំហំធំ និងមាន​រសជាតិឈ្ងុយឆ្ងាញ់ ។ប៉ុន្តែការកែច្នៃនៅក្នុង​ស្រុក​នៅមានតិចតួចហើយ​ផលិតផលចន្ទីឆៅភាគច្រើនត្រូវបានការនាំចេញទៅប្រទេសជិតខាង។ ហេតុដូច្នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានជ្រើសរើស​ខេត្តកំពង់ធំ ជាមូលដ្ឋាននៃការកែ​ច្នៃគ្រាប់ស្វាយចន្ទី ដោយសារខេត្ត​កំពង់ធំ នៅចំកណ្ដាលនៃប្រទេសកម្ពុជា ។ ឯកឧត្តមអភិបាលខេត្តបានគូសរំលេចថា ទាក់ទងនឹងវិស័យស្វាយ​ចន្ទីរបស់ខេត្តកំពង់ធំ សម្ដេចធិបតី បានអនុញ្ញាតឱ្យ​រដ្ឋបាលខេត្ត បង្កើតជាសួនកសិ-ឧស្សាហកម្ម ផ្តោតជាសំខាន់លើការកែច្នៃ​គ្រាប់​ស្វាយចន្ទីមួយកន្លែង ដែលមានផ្ទៃដីទំហំ​ប្រមាណជិត…

  • ស្រូវតាមច្រកព្រំដែន និងស្រុក ក្រុងមួយចំនួននៅ ខេត្ត តាកែវ មានតម្លៃចាប់ពី១០៣០ – ១៤២០រៀល ក្នុងមួយគីឡូក្រាម

    ស្រូវតាមច្រកព្រំដែន និងស្រុក ក្រុងមួយចំនួននៅ ខេត្ត តាកែវ មានតម្លៃចាប់ពី១០៣០ – ១៤២០រៀល ក្នុងមួយគីឡូក្រាម

    (ភ្នំពេញ)៖ តម្លៃស្រូវនៅក្បែរច្រកព្រំដែនកម្ពុជា-វៀតណាមដែលក្នុងនេះនៅច្រកទ្វារភ្នំដិន ស្រុកគិរីវង់ និងនៅតាមស្រុក ក្រុងមួយចំនួនទៀតស្ថិតនៅខេត្តតាកែវ ត្រូវបានឈ្មួញ និងរោងម៉ាស៊ីនស្រូវប្រមូលទិញក្នុងតម្លៃ ចាប់ពី ១០៣០ ដល់ ១៤២០រៀលក្នុងមួយគីឡូក្រាម។ ឯកឧត្តម សុខ វិសាល អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤ បានដឹកនាំក្រុមការងារជំនាញ ចុះពិនិត្យការប្រមូលផលស្រូវ តម្លៃស្រូវ និងការនាំចេញស្រូវ តាមច្រកព្រំដែនខេត្តតាកែវ ។ ក្នុងដំណើរចុះត្រួតពិនិត្យ លោក សុខ ចាន់សុផល អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក៏ដូចជា មន្រ្តីជំនាញបានបញ្ជាក់ប្រាប់ថា ៖ ក្នុងឆ្នាំ២០២៤នេះកសិករនៅតំបន់នោះបានបង្កបង្កើនផលស្រូវរដូវវស្សា លើផ្ទៃដីសរុប ២២៤ ៤៦៤ ហិកតា ស្មើ ១២៤.៧០% នៃផែនការ ដែលក្នុងនោះ ស្រូវស្រាល ៥១.៩៤% ទទួលទិន្នផលមធ្យម ៣.៥៣០តោន/ហិកតា ស្រូវកណ្ដាល ៤៦.៥៩% ទទួលទិន្នផលមធ្យម ៣.៣៥៩តោន/ហិកតា ស្រូវធ្ងន់ ១.៤៣% បានទិន្នផលមធ្យម…

  • ពានរង្វាន់អចលនទ្រព្យ​ PropertyGuru កម្ពុជាលើកទី ៩ ធ្វើការទទួលស្គាល់គម្រោងអភិវឌ្ឍន៍ និងការរចនាកំពូល

    ពានរង្វាន់អចលនទ្រព្យ​ PropertyGuru កម្ពុជាលើកទី ៩ ធ្វើការទទួលស្គាល់គម្រោងអភិវឌ្ឍន៍ និងការរចនាកំពូល

    ភ្នំពេញ ៖ កម្មវិធីពានរង្វាន់អចលនទ្រព្យ PropertyGuru កម្ពុជាលើកទី ៩ ដែលគាំទ្រដោយ CBRE កម្ពុជាបានប្រារព្ធការអបអរសាទរទៅកាន់ក្រុមហ៊ុនល្បីៗដែលជាតំណាងនៃវិស័យអចលនទ្រព្យដ៏ល្អបំផុតនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ អ្នកឈ្នះទទួលបានពានមាសដ៏មានកិត្យានុភាពក្នុងអំឡុងពេលពិធីពិសារអាហារថ្ងៃត្រង់សំណេះសំណាលអន្តរជាតិនៃកម្មវិធីពានរង្វាន់អចលនទ្រព្យ PropertyGuru អាស៊ីដែលប្រារព្ធឡើងនៅសណ្ឋាគារ The Athenee ដែលជាសណ្ឋាគារប្រណិតនៅទីក្រុងបាងកក។ ក្នុងចំណោមអ្នកសម្រេចសមិទ្ធិផលលេចធ្លោនានា ក្រុមហ៊ុន OCIC Group បានទទួលពានរង្វាន់ការរចនាប្រកបដោយនិរន្តរភាពសម្រាប់គម្រោង Connexion ដែលបង្ហាញពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនចំពោះ ESG។ ក្រុមហ៊ុនក៏ទទួលបានពានរង្វាន់គម្រោងអភិវឌ្ឍន៍ទីក្រុងល្អបំផុត សម្រាប់ទីក្រុងកោះពេជ្រផងដែរ។ នៅក្នុងប្រភេទការរចនា ក្រុមហ៊ុន V.I Land Investment Co., Ltd. បានឈ្នះពានរង្វាន់ ការរចនាស្ថាបត្យកម្មគេហដ្ឋានល្អបំផុត (Greater Phnom Penh) សម្រាប់គម្រោង Vong Residence ខណៈដែល LP Residences Co., Ltd បានឈ្នះពានរង្វាន់ ការរចនាខាងក្នុងគេហដ្ឋានល្អបំផុត សម្រាប់គម្រោង Palm Springs។ គម្រោង Palm Springs ដោយ LP Residences Co., Ltd. បានតំណាងឱ្យប្រទេសកម្ពុជាដោយជោគជ័យក្នុងកម្មវិធីពានរង្វាន់អចលនទ្រព្យ PropertyGuru អាស៊ីវគ្គផ្តាច់ព្រ័ត្រលើកទី ១៩ ដែលបានប្រារព្ធឡើងនៅថ្ងៃនេះនៅទីក្រុងបាងកក ជាទីដែលក្រុមហ៊ុនទទួលបានពានរង្វាន់…

  • អ្នកនេសាទនៅខេត្តស្ទឹងត្រែងចាប់បានត្រីប៉ាវ៉ាមុខពីរមួយក្បាល ទម្ងន់ជាងប្រាំមួយគីឡូក្រាម លក់បានជាងមួយលានរៀល

    អ្នកនេសាទនៅខេត្តស្ទឹងត្រែងចាប់បានត្រីប៉ាវ៉ាមុខពីរមួយក្បាល ទម្ងន់ជាងប្រាំមួយគីឡូក្រាម លក់បានជាងមួយលានរៀល

    ស្ទឹងត្រែង៖ ត្រីប៉ាវ៉ាមុខពីរ ដែលត្រូវបានចាត់ទុកជាត្រីងាយរង​គ្រោះ​មួយក្បាលទម្ងន់ជាងប្រាំមួយគីឡូក្រាមត្រូវបាន អ្នកនេសាទ​នៅខេត្ត​ស្ទឹងត្រែងចាប់បានកាលពីថ្ងៃទី១៨ ខែធ្នូ។មច្ឆាជាតិនេះលក់​បានតម្លៃ​រហូតជាង​មួយលានរៀល នៅទីផ្សារ។ ប្រជានេសាទបានប្រាប់ឱ្យដឹងថា ត្រីមួយក្បាលដែលទើបចាប់បាននេះ មានឈ្មោះថា ត្រីប៉ាវ៉ាមុខពីរ ,មានទម្ងន់ជាង ប្រាំមួយគីឡូក្រាម ។លក់បានក្នុងមួយគីឡូក្រាម តម្លៃជិត ២០ម៉ឺនរៀល ជាសរុបមានតម្លៃ​រហូតដល់ទៅជាងប្រាំមួយ​លានរៀល ។ ត្រីប៉ាវ៉ាមុខពីរនេះ ត្រូវគេចាត់ទុកក្នុងលំដាប់ត្រីលេខ២ បន្ទាប់ត្រីប៉ា​សេអ៊ី អំពីរសជាតិ។ ចំពោះ ត្រីប៉ាសេអ៊ី និងត្រីប៉ាវ៉ាមុខពីរ ដែលមាន​តម្លៃខ្ពស់បែប​នេះប្រជាពលរដ្ឋសាមញ្ញកម្រនឹងហ៊ានទិញយក​ទៅ​បរិភោគណាស់។ អ្នកលក់ត្រីបាននិយាយថា ហេតុដែលគេហៅត្រីប៉ាវ៉ាមុខពីរ ក៏ព្រោះតែ​ច្រមុះវាមានបន្លាមុខពីរ មានធ្មេញខុសពីត្រីដទៃ ។សម្បុរវាមាន​ពណ៌​លឿងទុំ ។គេអាចយកវាទៅស្ងោជ្រក់,ចំហុយ,អាំង ,ធ្វើផ្អក ឬ អាចវះធ្វើ​ត្រីងៀតជាដើម។ កាលពីជាង១០ឆ្នាំមុន ត្រីប្រភេទនេះពុំសូវមានតម្លៃខ្ពស់នោះទេ ហើយក៏ពុំសូវមានអ្នកចង់ទិញយកទៅបរិភោគដែរ ប៉ុន្តែ នៅប៉ុន្មានឆ្នាំ​ចុងក្រោយនេះ ត្រីប្រភេទនេះកាន់តែថយចុះខ្សត់ទៅៗ ទើបវាមានតម្លៃ​កាន់តែខ្ពស់ឡើងៗ។ អង្គការ Wonders of the Mekong បាននិយាយពី ត្រីប៉ាវ៉ាមុខពីរ ថា វាមានឈ្មោះបែបវិទ្យាសាស្រ្ត Incisilabeobehri ។វាជិតផុតពូជ​ពីលើភពផែនដីទៅហើយ។ ត្រីប៉ាវ៉ាមុខពីរ បានធ្វើដំណើរចេញ​ពីទន្លេសេកុង ទន្លេសេសាន…

  • ធនាគារ ព្រីនស៍ ម.ក តែងតាំងប្រធានក្រុមប្រឹក្សាភិបាល និងប្រធាននាយកប្រតិបត្តិថ្មី

    ធនាគារ ព្រីនស៍ ម.ក តែងតាំងប្រធានក្រុមប្រឹក្សាភិបាល និងប្រធាននាយកប្រតិបត្តិថ្មី

    ភ្នំពេញ ៖ ធនាគារ ព្រីនស៍ ម.ក ដែលជាគ្រឹះស្ថានហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា មានសេចក្តីសោមនស្សរីករាយក្នុងការប្រកាសតែងតាំងលោក ហ៊ន់ សុរចនា ជាប្រធានក្រុមប្រឹក្សាភិបាលថ្មី និងលោក Looi Kok Soon ជាប្រធាននាយកប្រតិបត្តិថ្មីរបស់ខ្លួន ដែលមានប្រសិទ្ធភាពចាប់ពីថ្ងៃទី17 ខែធ្នូ ឆ្នាំ2024 នេះតទៅ។ លោក ហ៊ន់ សុរចនា ដែលជាអតីតប្រធាននាយកប្រតិបត្តិនៃធនាគារ ព្រីនស៍ ម.ក បាននាំមកនូវបទពិសោធន៍ និងជំនាញដឹកនាំយ៉ាងទូលំទូលាយក្នុងតួនាទីនេះ លោកបានដើរតួយ៉ាងសំខាន់ក្នុងការបង្កើតគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ព្រីនស៍ ហ្វាយនែន ភីអិលស៊ី ក្នុងឆ្នាំ 2015។ ក្នុងតំណែងនិងតួនាទីថ្មីរបស់លោក ហ៊ន់ សុរចនា លោកនឹងផ្តោតលើការដឹកនាំទិសដៅយុទ្ធសាស្ត្រផ្សេងៗនៃធនាគារ ព្រីនស៍ ម.ក និងការពង្រឹងក្របខណ្ឌអភិបាលកិច្ចសាជីវកម្មរបស់ខ្លួនឲ្យកាន់តែប្រសើរ និងរីកចម្រើន។ លោក ហ៊ន់ សុរចនា បានមានប្រសាសន៍ថា “ខ្ញុំពិតជាមានកិត្តិយសយ៉ាងខ្លាំងក្នុងការបន្តដំណើររបស់ខ្ញុំជាមួយធនាគារ ព្រីនស៍ ម.ក ក្នុងតួនាទីថ្មីនេះស្របពេលដែលយើងប្រារព្ធខួបលើកទី 10 របស់យើង ហើយខ្ញុំពិតជាទន្ទឹងរង់ចាំក្នុងការចូលរួមកិច្ចសហប្រតិបត្តិការបន្តបន្ទាប់ជាមួយក្រុមប្រឹក្សាភិបាល និងក្រុមថ្នាក់ដឹកនាំជាន់ខ្ពស់។ យើងទាំងអស់គ្នាមានគោលបំណងរក្សានូវកេរ្តិ៍ដំណែលនៃភាពច្នៃប្រឌិត របស់យើង…