Category: វិទ្យុសំលេងយុវជន (VOY – FM 97MHz)

  • សហគ្រិនខ្មែរ រៀបចំវេទិកាផ្គូរផ្គងសហគ្រាសធុនតូចនិងមធ្យម និងទីផ្សារ

    សហគ្រិនខ្មែរ រៀបចំវេទិកាផ្គូរផ្គងសហគ្រាសធុនតូចនិងមធ្យម និងទីផ្សារ

    ភ្នំពេញ ៖ សហគ្រិនខ្មែរ បានរៀបចំវេទិកាផ្គូរផ្គងសហគ្រាសធុនតូចនិងមធ្យម និងទីផ្សារ ក្នុងគោលដៅពង្រីកលទ្ធភាពចូលទៅកាន់ទីផ្សារសម្រាប់ផលិតផលកម្ពុជា។ វេទិកានេះជាផ្នែកមួយនៃទិវាប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព ឆ្នាំ២០២៤ ដែលធ្វើឡើងនៅថ្ងៃទី២៤-២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ ដោយផ្តល់ឱកាសសម្រាប់ការតាំងបង្ហាញផលិតផល, ការប្រកួតប្រជែងគំនិតធុរកិច្ច, និងជំនួបរវាងដៃគូពាក់ព័ន្ធ ដើម្បីពិភាក្សា និងចែករំលែកបទពិសោធន៍ សំដៅពង្រឹងប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពនៅកម្ពុជា។ វាទិកានេះបាននាំយកសហគ្រាសធុនតូចនិងមធ្យម ក្រុមហ៊ុនផ្សារទំនើប និងក្រុមហ៊ុនចែកចាយផលិតផល មកជួបជុំគ្នាដើម្បីស្វែងយល់ពីលក្ខខណ្ឌតម្រូវ ពិសេសស្តង់ដារ ដើម្បីឱ្យផលិតផលរបស់ពួកគេអាចឈានចូលក្នុងផ្សារទំនើប និងក្នុងបណ្តាញចែកចាយធំៗបាន។ កម្មវិធីនេះមានការចូលរួមពីតួអង្គពាក់ព័ន្ធសំខាន់ៗមកពីវិស័យសាធារណៈ និងឯកជន រួមមានក្រសួងឧស្សាហកម្ម វិទ្យាសាស្ដ្រ បច្ចេកវិទ្យា និងនវានុវត្ដន៍, ផ្សារទំនើបអ៊ីអន (AEON), ផ្សារទំនើបម៉ាក្រូ (Makro), ក្រុមហ៊ុនចែកចាយផលិតផល LSH, តំណាងសមាគមអ្នកផលិតចំណីអាហារកម្ពុជា និងសហគ្រាសធុនតូចនិងមធ្យម ជាច្រើនទៀត។ ក្នុងឱកាសនោះក៏មានការចុះអនុស្សារណៈនៃការយោគយល់គ្នា រវាងសមាគមអ្នកផលិតចំណីអាហារកម្ពុជា និងក្រុមហ៊ុនចែកចាយផលិតផលកូរ៉េ Wellsground ដោយកំណត់ផលិតផលកសិកម្ម និងនេសាទកម្ពុជា សម្រាប់នាំចេញទៅប្រទេសកូរ៉េផងដែរ។ អនុស្សារណៈនេះជាលទ្ធផលនៃកម្មវិធីផ្សព្វផ្សាយផលិតផលចំណីអាហារ និងភេសជ្ជៈ ដែលបានទទួលការគាំទ្រពីសហគ្រិនខ្មែរ និងរៀបចំដោយសមាគមអ្នកផលិតចំណីអាហារកម្ពុជា នៅក្នុងពិព័រណ៍ពាណិជ្ជកម្មអាស៊ានឆ្នាំ២០២៤ នៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង កាលពីខែសីហាកន្លងទៅ៕ អត្ថបទ…

  • ក្រោយកិច្ចប្រជុំកំពូលសេដ្ឋកិច្ច និងបច្ចេកវិទ្យារបស់ចិនឆ្នាំ២០២៤ កម្ពុជា សង្ឃឹមថា​នឹងមានវិនិយោគទុនបន្ថែមពីបរទេស ពិសេសពីក្រុមហ៊ុនចិន

    ក្រោយកិច្ចប្រជុំកំពូលសេដ្ឋកិច្ច និងបច្ចេកវិទ្យារបស់ចិនឆ្នាំ២០២៤ កម្ពុជា សង្ឃឹមថា​នឹងមានវិនិយោគទុនបន្ថែមពីបរទេស ពិសេសពីក្រុមហ៊ុនចិន

    (ភ្នំពេញ)៖កម្ពុជាសង្ឃឹមជឿជាក់ថាក្រោយកិច្ចប្រជុំកំពូលស្តីពីសេដ្ឋកិច្ច និងបច្ចេកវិទ្យារបស់ចិន ឆ្នាំ ២០២៤ ដែលរៀបចំនៅកម្ពុជា នាពេលនេះបាន​និងកំពុងទាក់ទាញវិនិយោគទុនបន្ថែមទៀតមកកម្ពុជាក្នុងពិសេសក្រុមហ៊ុនចិនដែលគេអាចពិចារណាពេលវេលាដ៏សមគួរក្នុងបរិបទសេដ្ឋកិច្ចពិភពលោកនាពេលបច្ចុប្បន្ន។ ឯកឧត្តមបណ្ឌិត សុក ស៊ីផាន់ណា ទេសរដ្ឋមន្ត្រី នៃរាជរដ្ឋាភិបាលកម្ពុជា និងជាវាគ្មិនមួយរូប បានថ្លែងបញ្ជាក់ប្រាប់បណ្តាញសារព័ត៌មាន​ក្នុងកិច្ចប្រជុំ​សេដ្ឋកិច្ច និងបច្ចេកវិទ្យា ចិនជាសកល ឆ្នាំ២០២៤ នារសៀលថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅសណ្ខានគារសូហ្វីតែលក្នុងរាជធានីភ្នំពេញឱ្យដឹងថា ក្នុងកិច្ចប្រជុំកំពូលសេដ្ឋកិច្ច និងបច្ចេកវិទ្យារបស់ចិនជាសកលឆ្នាំ២០២៤នេះ គោលដៅសំខាន់ក្នុងការជំរុញដល់សេដ្ឋកិច្ចប្រទេសកម្ពុជាឱ្យមានសក្តានុពលកាន់តែខ្លាំងក្លាបន្ថែមទៀត ពិសេសការវិនិយោគពីជនជាតិចិនតែម្តង។ ឯកឧត្តម បានលើកឡើងដោយបញ្ជាក់ថា៖ក្នុងបរិបទលោក ដូណាល់ត្រាំ ដែលនឹងចូលកាន់តំណែងជាប្រធានាធិបតី សហរដ្ឋអាមេរិក ខាងមុខនេះនឹងតម្លើងពន្ធគយដល់បណ្តាប្រទេសលើពិភពលោក។ប្រទេសយើងតូចទេតែចង់មិនចង់ក៏មានការប៉ះពាល់ខ្លះផងដែរ។ នៅពេលប្រធានាធិបតីថ្មីសហរដ្ឋអាមេរិកនឹងឡើងកាន់អំណាចនៅថ្ងៃទី២០ ខែ មករា ឆ្នាំ ២០២៥ខាងមុខនេះនឹងចាប់ផ្តើមយកពន្ធគយទៅលើប្រទេស​មួយចំនួនដោយក្នុងពេលនេះគាត់បានប្រកាសហើយថាប្រទេសម៉ិចស៊ីកូ និងកាណាដានឹងយកពន្ធ២៥ភាគរយ។សម្រាប់កម្ពុជាមិនប៉ះពាល់ច្រើនទេ តែផ្ទុយមកវិញយើងអាចស្រូបទាញអ្នកវិនិយោគមកពីប្រទេសចិនវិញ។មានន័យថានៅពេលគេយកពន្ទទៅលើក្រុមហ៊ុនចិន ដែលនៅពេលនោះ​ឯង​ក្រុមហ៊ុនទាំងនេះនឹងងាកមកប្រទេសអាស៊ីអាគ្នេយ៍វិញក្នុងនេះមានដូចជាកម្ពុជា វៀតណាម ឥណ្ឌូនេស៊ីជាដើម។ទាំងនេះគឺជាកាលនុវត្តភាពមានន័យថា កាលៈទេសៈល្អរបស់យើងហើយ។។ ឯកឧត្តមថ្លែងបញ្ជាក់ថា៖នៅពេលដែលយើងរៀបចំសន្និសីទបែបហ្នឹង អ្នកវិនិយោគទុនគាត់មកជជែក ពិភាក្សា មកស្វែងយល់ពីសេដ្ឋកិច្ចទីផ្សារ នៅស្រុកយើង ស្វែងរកកាលានុវត្តភាព ។ ប្រជុំថ្ងៃនេះ អាច៣ខែឬមួយ​ឆ្នាំទៀតគេនឹងមកម្ពុជា។អ្វីដែលសំខាន់ គេបានមកស្រុកយើង បានឃើញ​ស្រុកយើង ។ អ្នកវិនិយោគទុនគេមានកាលវិភាគរបស់គេ គេនឹងបញ្ជូនអ្នកជំ​នាញ​របស់គេមកសិក្សា…

  • គម្រោងវិនិយោគបង្កើតរោងចក្រផលិតដែកគ្រប់ប្រភេទ នៅខេត្តព្រះសីហនុ ក្រោមទុនវិនិយោគ ៤០ លានដុល្លារ ទទួលបានការលើកទឹកចិត្ត និងអត្ថប្រយោជន៍ពិសេស ពីរាជរដ្ឋាភិបាល

    គម្រោងវិនិយោគបង្កើតរោងចក្រផលិតដែកគ្រប់ប្រភេទ នៅខេត្តព្រះសីហនុ ក្រោមទុនវិនិយោគ ៤០ លានដុល្លារ ទទួលបានការលើកទឹកចិត្ត និងអត្ថប្រយោជន៍ពិសេស ពីរាជរដ្ឋាភិបាល

    (ភ្នំពេញ)៖ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ទីប្រឹក្សាសម្តេចធិបតីនាយករដ្ឋមន្រ្តី និង ជាប្រធានក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ កាលពីថ្ងៃទី ២៥ ខែ វិច្ឆិកា ឆ្នាំ ២០២៤, នៅទីស្តីការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ, បានដឹកនាំកិច្ចប្រជុំពិនិត្យគម្រោងវិនិយោគរោងចក្រផលិតដែកគ្រប់ប្រភេទ ដែលបានស្នើលើកទឹកចិត្តពិសេស ដូចជា ពន្ធអាករ ការលើកដាក់ទំនិញពីកំពង់ផែ និង អគ្គិសនី ជាដើម ។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី តំណាងក្រសួងស្ថាប័នពាក់ព័ន្ធ និង មន្ត្រីជំនាញ ជាច្រើនរូប។ ជាលទ្ធផល, ក្រុមការងារបានគាំទ្រ និង ផ្តល់ការសម្របសម្រួល ព្រមទាំងការថែទាំវិនិយោគ សម្រាប់គម្រោងនេះ ឱ្យដំណើរការទៅដោយរលូន និង រីកធំធាត់ សំដៅចូលរួមចំណែកដល់ការអភិវឌ្ឍវិស័យឧស្សាហកម្ម រួមទាំងការកាត់បន្ថយការនំាចូលដែក និង ជំរុញការនាំចេញទៅក្រៅប្រទេស ។ សូមជម្រាបជូនថា បន្ទាប់ពីការប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការដោយ សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា កាលថ្ងៃទី ៣១ ខែ មករា ឆ្នាំ ២០២៤,…

  • រដ្ឋមន្ត្រីក្រសួងកសិក្ម អញ្ជើញពិនិត្យសកម្មភាពផលិតគ្រាប់ពូជស្រូវ និងចូលរួមច្រូតស្រូវ នៅកសិដ្ឋានផលិតពូជស្រូវទួលសំរោង

    រដ្ឋមន្ត្រីក្រសួងកសិក្ម អញ្ជើញពិនិត្យសកម្មភាពផលិតគ្រាប់ពូជស្រូវ និងចូលរួមច្រូតស្រូវ នៅកសិដ្ឋានផលិតពូជស្រូវទួលសំរោង

    (ខេត្តបាត់ដំបង)៖ នៅរសៀលថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំក្រសួង បានអញ្ជើញពិនិត្យសកម្មភាពផលិតគ្រាប់ពូជស្រូវ និងចូលរួមច្រូតស្រូវនៅ​កសិដ្ឋានផលិតពូជស្រូវទួលសំរោង ដែលស្ថិតនៅភូមិអូរញ ឃុំបឹងព្រីង ស្រុក​ថ្មគោល ខេត្តបាត់ដំបង។ សូមជម្រាបជូនថា កសិដ្ឋានផលិត​ពូជ​ស្រូវ​ទួលសំរោង គឺជាទីតាំងផលិតគ្រាប់​ពូជស្រូវធំជាងគេនៅក្នុងប្រទេសកម្ពុជា។ នៅក្នុងរដូវវស្សាឆ្នាំ២០២៤នេះ កសិដ្ឋាននេះផលិតគ្រាប់ពូជស្រូវចំណា​ត់ថ្នាក់​ចុះ​បញ្ជីប្រភេទផ្ការំដួលលើផ្ទៃដី១៧៥ហិកតា និងសែនក្រអូប០១ ចំនួន ៤៥​ហិកតា ។ តាមការពិនិត្យជាក់ស្តែង ស្រែផលិតគ្រាប់ពូជទាំងអស់មាន​លក្ខណៈ​​​សុទ្ធល្អ ហើយកសិដ្ឋាននឹងផ្គត់ផ្គង់សម្រាប់សហគមន៍កសិកម្ម​ក្នុង​ការផលិតគ្រាប់ពូជវិញ្ញាបនបត្របន្ត។ តាមការប៉ាន់ស្មានទិន្នផលដែលទទួលបានប្រមាណ៤តោនក្នុងមួយហិកតា។ ដូច្នេះ បើសហគមន៍កសិកម្ម ឬក្រុមហ៊ុនផលិតពូជស្រូវត្រូវការគ្រាប់ពូជស្រូវ​សម្រាប់ផលិតជាគ្រាប់ពូជបន្ត សូមទំនាក់ទំនង លោក អ៊ឹង ស៊ីណា ដែលមានលេខទូរស័ព្ទ ០១២ ៩៧៤ ៤៩៤៕ ប្រភព ៖ ក្រសួងកសិកម្ម

  • មន្រ្តីជាន់ខ្ពស់ធនាគារជាតិ អំពាវនាវដល់ពលរដ្ឋគ្រប់មជ្ឈដ្ឋាន បន្តចូលរួមប្រើប្រាស់ប្រាក់រៀល

    មន្រ្តីជាន់ខ្ពស់ធនាគារជាតិ អំពាវនាវដល់ពលរដ្ឋគ្រប់មជ្ឈដ្ឋាន បន្តចូលរួមប្រើប្រាស់ប្រាក់រៀល

    (បន្ទាយមានជ័យ)៖ មន្រ្តីជាន់ខ្ពស់ធនាគារជាតិនៃកម្ពុជា បានអំពាវនាវដល់ប្រជាពលរដ្ឋ បណ្តារោងចក្រ សហគ្រាស ក្រសួង-ស្ថាប័ន គ្រឹះស្ថានធនាគារ និង ហិរញ្ញវត្ថុ បន្តចូលរួមប្រើប្រាស់ប្រាក់រៀល ឱ្យបានកាន់តែ ទូលំទូលាយ ដោយការទូទាត់ ការបិតស្លាកថ្លៃទំនិញ ការសន្សំជារៀល ព្រមទាំងផ្តល់អនុគ្រោះ ឱ្យកាន់តែច្រើន ចំពោះការប្រើប្រាស់ប្រាក់រៀល ។ នេះជាការថ្លែងរបស់ ឯកឧត្តម យឹម លាត ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា ក្នុងសិក្ខាសាលាផ្សព្វផ្សាយ ស្ដីពី “ប្រាក់រៀល ប្រព័ន្ធបាគង និងខេអេចហ្សូអរ”នៅខេត្តបន្ទាយមានជ័យ នៅថ្ងៃទី ២៥ ខែ វិច្ឆិកា ឆ្នាំ ២០២៤ ។ ឯកឧត្តម យឹម លាត បានបន្តថា ដើម្បីឱ្យសេដ្ឋកិច្ចកម្ពុជា រឹងមាំ រាជរដ្ឋាភិបាល បានដាក់ចេញនូវគោលនយោបាយ ជាច្រើន ជាពិសេស ចាប់តាំងពីដើមទសវត្សរ៍ឆ្នាំ២០០០ មក ក្នុងនោះ ក៏មានគោលនយោបាយ លើកកម្ពស់ការ ប្រើប្រាស់ប្រាក់រៀលផងដែរ ស្របពេលដែលស្ថានភាពម៉ាក្រូសេដ្ឋកិច្ច មានលំនឹងល្អប្រសើរ ក្រោយកម្ពុជា…

  • សហគ្រិនខ្មែរ រៀបចំទិវាប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព ដោយបង្ហាញនវានុវត្តន៍ និងការរីកចម្រើនរបស់សហគ្រិនកម្ពុជា

    សហគ្រិនខ្មែរ រៀបចំទិវាប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព ដោយបង្ហាញនវានុវត្តន៍ និងការរីកចម្រើនរបស់សហគ្រិនកម្ពុជា

    ភ្នំពេញ ៖ សហគ្រិនខ្មែរ បានរៀបចំទិវាប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព នៅថ្ងៃទី២៤-២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ក្រោមអធិបតីភាព ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងមានការចូលរួមពីភាគីពាក់ព័ន្ធក្នុងប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព ដើម្បីអបអរសមិទ្ធផល និងបន្តលើកកម្ពស់ការអភិវឌ្ឍសហគ្រិនភាពនៅកម្ពុជា។ ក្នុងសុន្ទរកថាបើកទិវានេះ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានរំលេចនូវតួនាទីដ៏សំខាន់នៃសហគ្រិនភាព ក្នុងការជំរុញសកម្មភាពសេដ្ឋកិច្ច និងផ្តល់អត្ថប្រយោជន៍ជាច្រើនដល់ប្រជាជន ដូចជាបង្កើតការងារ មុខរបរ បង្កើនប្រាក់ចំណូល កាត់បន្ថយចំណាកស្រុក ជួយប្រជាជនងាយរងគ្រោះឱ្យមានលំនឹងជីវភាព ជំរុញការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងស្ថិរភាពសង្គម។ ឯកឧត្តមបានលើកឡើងថា៖ “ការពង្រឹងប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព កាន់តែមានសារៈសំខាន់ និងកាន់តែបន្ទាន់ ក្នុងការជំរុញសន្ទុះកំណើនសេដ្ឋកិច្ច តាមរយៈការអភិវឌ្ឍសមត្ថភាព និងស្តង់ដារផលិត កម្ម ក្នុងន័យពង្រីកទីផ្សារក្នុងស្រុក និងអន្តរជាតិ ដើម្បីកាត់បន្ថយការនាំចូល និងជំរុញការនាំចេញ។” ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធាន ក្រុមប្រឹក្សាបរធនបាលនៃសហគ្រិនខ្មែរ បានលើកឡើងថា៖ “ទិវាប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព…

  • ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ ៖ កិច្ចសហប្រតិបត្តិការជាមួយ ADB និង AFD នឹងធ្វើឱ្យកាន់តែប្រសើរឡើងនូវគុណភាពជំនាញTVET នៅកម្ពុជា

    ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ ៖ កិច្ចសហប្រតិបត្តិការជាមួយ ADB និង AFD នឹងធ្វើឱ្យកាន់តែប្រសើរឡើងនូវគុណភាពជំនាញTVET នៅកម្ពុជា

    (ភ្នំពេញ)៖ ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ ជឿជាក់ថា តាមរយៈកិច្ចសហប្រតិបត្តិការជាដៃគូអភិវឌ្ឍន៍ពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) នឹងធ្វើឱ្យកាន់តែប្រសើរឡើងនូវគុណភាពជំនាញសម្រាប់កម្មវិធីបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) នៅកម្ពុជា។ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានលើកឡើងពីសារសំខាន់នៃវិស័យ TVET ក្នុងការបង្កើតមូលធនមនុស្ស និងកម្លាំងពលកម្មជំនាញសម្រាប់ចូលរួមអភិវឌ្ឍកម្ពុជា ឆ្ពោះទៅសម្រេចបានជាប្រទេសមានប្រាក់ចំណូលខ្ពស់កំរិតមធ្យមនាឆ្នាំ២០៣០ និងជាប្រទេសមានប្រាក់ចំណូលខ្ពស់នាឆ្នាំ២០៥០។ ប្រសាសន៍ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងឱកាស បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) ដឹកនាំដោយលោក អេនថូនី រ៉ូបឺត ហ្គីល (Anthony Robert Gill) ប្រធានផ្នែកប្រតិបត្តិការប្រចាំប្រទេសនៃធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងលោក អ៊ែមម៉ានូអ៊ែល ឌុលហ្វុស (Emmannuel Dollfus) នាយកស្តីទីប្រចាំប្រទេសនៃទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD)។ ជំនួបដែលធ្វើឡើងនៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នារសៀលថ្ងៃសុក្រទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ មានគោលបំណងសំខាន់ក្នុងការពិភាក្សាផ្លាស់ប្តូរយោបល់គ្នាដើម្បីការអភិវឌ្ឍវិស័យបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ…

  • រយៈពេល ១ឆ្នាំ ការពង្រីកវិសាលភាពរបស់ ប.ស.ស. ដើរតួរនាទីយ៉ាង​សំខាន់ក្នុងកិច្ចគាំពារសុខមាលភាពរបស់ពលរដ្ឋកម្ពុជា

    រយៈពេល ១ឆ្នាំ ការពង្រីកវិសាលភាពរបស់ ប.ស.ស. ដើរតួរនាទីយ៉ាង​សំខាន់ក្នុងកិច្ចគាំពារសុខមាលភាពរបស់ពលរដ្ឋកម្ពុជា

    (ភ្នំពេញ)៖ ឯកឧត្តម កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួង ការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានលើកឡើងថា គិតត្រឹមខែវិច្ឆិកា ឆ្នាំ២០២៤នេះ មានរយៈពេលមួយឆ្នាំហើយ ដែលរាជរដ្ឋាភិបាល កម្ពុជាអាណត្តិទី៧ ក្រោមការដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានប្រកាស ដាក់ឱ្យដំណើរការ របបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបប ភាគទានដោយស្ម័គ្រចិត្តចំពោះបុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុក ជាសមាជិក ប.ស.ស.។ ការប្រកាសដាក់ឱ្យដំណើរការរបបសន្តិសុខសង្គម ផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្តគឺជាការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលទៅលើការគាំពារសុខមាលភាពរបស់ពលរដ្ឋកម្ពុជាទូទាំងប្រទេស សំដៅឱ្យប្រជាពលរដ្ឋអាចគ្រប់គ្រងការចំណាយលើ បញ្ហា សុខ ភាព និងគ្រោះថ្នាក់ផ្សេងៗ ដែលអាចរក្សាលំនឹងប្រាក់ចំណូល ក្នុងគ្រួសារ និងបង្កើនផលិតភាពការងារ។ ឯកឧត្តមរដ្ឋលេខាធិការ បានបង្ហាញថា គិតក្នុងរយៈពេលមួយឆ្នាំនេះ ប.ស.ស. នៃក្រសួងការងារ និងបណ្តុះបណ្តលវិជ្ជាជីវៈ បានចុះបញ្ជី សមាជិកក្នុងកម្មវិធីថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្តមានចំនួនសរុប ៥៦៣ ៦៩៤នាក់ (បុគ្គលស្វ័យនិយោជន៍ចំនួន ៤២៦ ៤៨៦នាក់ និងអ្នកក្នុងបន្ទុកចំនួន ១៣៧ ២០៨នាក់)។ ជារួម ការពង្រីកការគ្របដណ្តប់ការថែទាំសុខភាពសម្រាប់សមាជិក ប.ស.ស.…

  • ឯកឧត្តម ឌិត ទីណា ណែនាំដល់ក្រុមការងារ នៃរដ្ឋបាលព្រៃឈើ ត្រូវគ្រប់គ្រង និងចុះបញ្ជីអ្នកចិញ្ចឹមត្រចៀកកាំ ដើម្បីឱ្យអ្នកចិញ្ចឹមបានយល់ដឹងពីច្បាប់បទដ្ឋាននានា

    ឯកឧត្តម ឌិត ទីណា ណែនាំដល់ក្រុមការងារ នៃរដ្ឋបាលព្រៃឈើ ត្រូវគ្រប់គ្រង និងចុះបញ្ជីអ្នកចិញ្ចឹមត្រចៀកកាំ ដើម្បីឱ្យអ្នកចិញ្ចឹមបានយល់ដឹងពីច្បាប់បទដ្ឋាននានា

    (ភ្នំពេញ)៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាសេចក្តីព្រាង “ពិធីសាររវាងអគ្គរដ្ឋបាលគយចិន និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ស្តីពីលក្ខខណ្ឌតម្រូវក្នុងការអធិការកិច្ច ចត្តាឡីស័ក និងអនាម័យសម្រាប់នាំចេញសំបុកត្រចៀកកាំពីកម្ពុជាទៅចិន នៅទីស្តីការក្រសួងកសិកម្ម កាលពីរសៀលថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤។ ក្នុងកិច្ចប្រជុំនេះ ឯកឧត្តមរដ្ឋមន្ត្រី បានផ្តល់អនុសាសន៍ណែនាំដល់ក្រុមការងារនៃរដ្ឋបាលព្រៃឈើ ត្រូវគ្រប់គ្រង និងចុះបញ្ជីអ្នកចិញ្ចឹមត្រចៀកកាំ ដើម្បីឱ្យអ្នកចិញ្ចឹមបានយល់ដឹងពីច្បាប់បទដ្ឋាននានា កិច្ចសន្យានៃការចិញ្ចឹមដោយមិនរំខានដល់អ្នកដទៃ តាមដានការចិញ្ចឹមឱ្យមានភាពច្បាស់លាស់ និងជំងឺឆ្លងផ្សេងៗ។ ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រី បានប្រគល់ភារកិច្ចជូនដល់អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ក្នុងការតាមដានយកចិត្តទុកដាក់ពិនិត្យជំងឺឆ្លងនានា នៃការចិញ្ចឹមត្រចៀកកាំនេះឱ្យបានជាប់លាប់ ដើម្បីធានាបាននូវសុវត្ថិភាពសុខភាពសាធារណៈ ផ្តល់ផលចំណេញដល់អ្នកចិញ្ចឹម ជាពិសេសជំរុញដល់ការនាំចេញកាន់តែមានប្រសិទ្ធភាព និង សុវត្ថិភាពខ្ពស់។ ឆ្លៀតក្នុងឱកាសនេះដែរ ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានណែនាំដល់អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ត្រូវស្រាវជ្រាវ និងស្វែងយល់ពីនីតិវិធីរៀបចំបណ្តុំនៃអ្នកចិញ្ចឹមត្រចៀកកាំទៅតាមពេលនីមួយៗ (Batch Management) ឱ្យមានភាពច្បាស់លាស់ មានភាពម្ចាស់ការ មានប្រសិទ្ធភាពក្នុងការគ្រប់គ្រង និងមានភាពងាយស្រួលក្នុងការតាមដានតាមប្រព័ន្ធ សម្រាប់បម្រើដល់ការនាំចេញ៕…

  • ស្រូវនាងអុំ ខេត្តសៀមរាប ឆ្នាំនេះ ទទួលបានទិន្នផលខ្ពស់

    ស្រូវនាងអុំ ខេត្តសៀមរាប ឆ្នាំនេះ ទទួលបានទិន្នផលខ្ពស់

    (ភ្នំពេញ)៖នៅរដូវប្រមូលផលស្រូវឆ្នាំនេះ ស្រូវប្រភេទ«នាងអំ»របស់ប្រជាកសិករនៅក្នុងភូមិសែនជ័យ ឃុំកន្តួត ស្រុកស្វាយលើ ខេត្ត សៀមរាប ទទួលបានទិន្នផលខ្ពស់គួរឱ្យកត់សម្គាល់។ តាមរយៈទំព័រហ្វេសប៊ុក លោក គង់ គា ប្រធាន នាយកដ្ឋាន ដំណាំស្រូវ នៃ អគ្គនាយកដ្ឋានកសិកម្ម ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា៖ប្រជាកសិករដែលបានធ្វើស្រូវប្រភេទនាងអុំនៅស្រុកស្វាយលើខេត្តសៀមរាបនាឆ្នាំនេះ ទទួលបានទិន្នផលប្រមាណជា៣តោនក្នុងមួយហិកតា។ ប្រភពខាងលើនេះបានបញ្ជាក់បន្ថែមថា៖ចំពោះតម្លៃស្រូវ«នាងអំ» ប្រភេទសើម បច្ចុប្បន្នលក់ក្នុងតម្លៃពី៩០០ ទៅ ៩៥០រៀល រីឯប្រភេទស្ងួតវិញ លក់ក្នុងតម្លៃពី១ ០០០ ទៅ ១ ១០០ រៀល។ គួរបញ្ជាក់ថា«ស្រូវនាងអំ» គឺជាពូជស្រូវប្រពៃណី ដាំដុះជាស្រូវចម្ការ មានភាពធន់ទ្រាំនឹងភាពរាំងស្ងួត និងមានសក្តានុពលទិន្នផលរហូតដល់ ៤-៤,៥តោនក្នុងមួយហិកតា។ចំពោះប្រភពដើមនៃពូជស្រូវនេះ គឺបានពីលោកយាយម្នាក់ឈ្មោះ អំ នៅអំឡុងទសវត្សរ៍ទី៨០ ក្នុងខេត្តក្រចេះ។ អង្ករនាងអំមានរសជាតិឆ្ងាញ់ក្រអួន ហើយមានទម្ងន់ធ្ងន់ជាងអង្ករនានា៕ ដោយ ៖ ម៉ាដេប៉ូ