-
អង្គការ PAFID ចូលរួមសម្របសម្រួលផ្តល់ឱកាសការងារជូនជនមានពិការភាពក្នុងពិព័រណ៌ការងារនិងផលិតភាពជាតិ

ភ្នំពេញ៖ អង្គការសកម្មភាពប្រជាជនដើម្បីការអភិវឌ្ឍបត្យាប័ន ហៅកាត់ថា “PAFID”បានដាក់ស្តង់ពិព័រណ៌មួយក្នុងពិព័រណ៌ការងារនិងផលិតភាពជាតិ ដែលរៀបចំដោយ ទីភ្នាក់ងារជាតិនិងមុខរបរ និងការងារ នៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីសម្របសម្រួលជួយដល់បងប្អូនជនមានពិការភាពទទួលបាននូវឱកាសចូលបំរើរការងារក្នុងបណ្តាសហគ្រាស ក្រុមហ៊ុន ក្រសួង ស្ថាប័ន និងគ្រឹះស្ថានអប់រំបណ្តុះបណ្តាលនានា។ លោក ខេង វិរៈ នាយកប្រតិប័ត្តិ PAFID បានគូបញ្ជាក់ថា ក្នុងពិព័រណ៌រយៈពេល២ថ្ងៃនេះ អង្គការរបស់លោក គឺជាអ្នកជួយសម្របសម្រួលដល់បងប្អូនជនមានពិការភាពមកពីខេត្តគោលដៅមានដូចជា៖ជួយបងប្អូនបង្ហាញអំពីព័ត៌មាននានាពាក់ព័ន្ធនិងក្រុមហ៊ុននិងអង្គការ ដែលមកចូលរួមពិព័រណ៌ និងសម្របសម្រួមជួយលើការរៀបចំCVជូនបងប្អូនជនមានពិការភាពដែលជាការផ្តល់ភាពងារស្រួលសម្រាប់ពួកគាត់យកទៅដាក់តាមបណ្តាក្រុមហ៊ុននិងបណ្តាអង្គការ ជួយឱ្យបងប្អូនជនមានពិការភាពបានចូលបំរើរការងារជូចជនមិនមានពិការភាព។ លោក រិន សុភ័ក្ក ជនមានពិការភាពអាយុ៣៤ឆ្នាំ មកពីខេត្ត កំពង់ឆ្នាំ មានបទពិសោធន៍ការងារផ្នែកជំនួយការរដ្ឋបាលនិង គណន័យ បានឱ្យដឹងថា មូលហេតុដែលរូបលោក មកកាន់ស្តង់ពិព័រណ៌របស់អង្គការPAFIDនេះ ព្រោះលោកចង់បានការជួយសម្របសម្រួលពីអង្គការដើម្បីទទួលបានការងារល្អៗសមនិងសមត្ថភាព។ គួរឱ្យដឹងដែរថា អង្គការសកម្មភាពប្រជាជនដើម្បីការអភិវឌ្ឍបត្យាប័ន ហៅកាត់ថា “PAFID”បង្កើតឡើងនៅក្នុងប្រទេសកម្ពុជាមានរយៈពេល២០ឆ្នាំមកហើយ ។អង្គការមួយនេះ បានជួយសម្របសម្រួលរកការងារជួយដល់ជនមានពិភាពក្នុងមួយឆ្នាំៗជាច្រើនរយនាក់ បានចូលបំរើរការងារនៅក្នុងវិស័យការងារផ្សេងៗ។ ក្រៅពីនោះ អង្គាការក៏មានកម្មវិធីបណ្តុះបណ្តាលជំនាញផ្សេងៗជាច្រើនដល់ជនមានពិការភាព ដើម្បីទទួលបានឱកាសការងារ ជាការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការអនុវត្តន៍ផែនការយុទ្ធសាស្រ្តជាតិស្តីអំពី ពិការភាព និងចូលរួមសម្រេចឱ្យបានគោលដៅប្រកបដោយជ័យរភាពរបៀបវិរៈឆ្នាំ២០២៣០ មិនមាននណាម្នាក់ត្រូវគេបោះបង់ចោល។ សម្រាប់ព្រឹត្តិការណ៍ពិព័រណ៌ការងារនិងផលិតភាពជាតិរយៈពេល២ថ្ងៃចាប់ពីថ្ងៃទី២៦ដល់ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៤ នៅអាគារពាណិជ្ជកម្មនិងពិព័រណ៌កោះពេជ្រ…
-
កម្ពុជាកំពុងចរចាក្នុងដំណាក់កាលសំខាន់ដើម្បីនាំផលិតផលសំបុកទឹកមាត់ត្រចៀកកាំចេញទៅកាន់ទីផ្សារប្រទេសចិន

(ភ្នំពេញ)៖ក្រសួងកសិកម្មរុក្ខប្រមាញ់ និង នេសាទបានកំពុងធ្វើការចរចាជាមួយប្រទេស ចិន ដែលជាដំណាក់កាលមួយសំខាន់ដើម្បីធ្វើយ៉ាងណានាំផលិតផលសំបុកទឹកមាត់ត្រចៀកកាំ ចេញទៅលក់ទីផ្សារប្រទេសចិន។នាពេលនេះស្ថិតនៅក្នុងដំណាក់កាលចរចាលើបច្ចេកទេស និងសង្ឃឹមថាអាចនាំចេញលក់ផលិតផលមួយនេះទៀតទៅកាន់ទីផ្សារប្រទេសចិនឆាប់ៗថ្ងៃខាងមុខ។ ការចិញ្ចឹមត្រចៀកកាំយកសំបុកនៅកម្ពុជា បានកើនឡើងជាបន្តបន្ទាប់ ដោយសារសំបុកបក្សីប្រភេទនេះមានតម្លៃខ្ពស់ និងពេញនិយមពីសំណាក់អ្នកបរិភោគស្ទើរជុំវិញពិភពលោក។ ថ្លែងបញ្ជាក់ប្រាប់បណ្តាញសារព័ត៌មាន ក្រោយបញ្ចប់ក្នុងពិធីប្រកាសដាក់ឱ្យប្រើប្រាស់នូវឯកសារស្តីពីតំបន់ដាំដុះដំណាំស្វាយចន្ទីនៅកម្ពុជានាសណ្ឋានគារហ៊ីម៉ាវ៉ារី រាជធានីភ្នំពេញនាចុងសប្តាហ៍នេះ ឯកឧត្តម ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្មបានឱ្យដឹងថានាពេលនេះការចរចាដើម្បីទិញសំបុកទឹកមាត់ត្រចៀកកាំក៏ដូចជាដំឡូងមីគឺស្ថិតនៅក្នុង ពិធីសារ បច្ចេកទេស ដែលមានន័យថា ស្ថិតនៅក្នុងដំណាក់កាលចុងក្រោយពោលគឺក្រោយពីការចុះ ពិធីសារ រួចមកភាគីចិននឹងចុះមកពិនិត្យដល់ទីតាំងទាំងចំការធុរេន ផ្ទះត្រចៀកកាំ និង ទីតាំងវេចខ្ចប់ដើម្បីធ្វើការនាំចេញតែម្តង ។ លោក ស៊ុយ កុកធាន ប្រធាន សហគម ត្រចៀកកាំខ្មែរ បានឱ្យដឹងថា ៖ ប្រទេសចិនក៏បានជំរុញឱ្យពន្លឿននៃការនាំចូលសំបុកត្រចៀកកាំពីប្រទេសកម្ពុជា ។ ជាងនេះទៅទៀតប្រមាណ ៣ទៅ៤សប្តាហ៍កន្លងមកសមាគមត្រចៀកកាំខ្មែរក៏បានចុះអនុស្សារណៈ នៃការយោគយល់គ្នាជាមួយនឹងគយនៃប្រទេសចិននៅខេត្តគ័ងស៊ី ដើម្បីធ្វើការនាំចេញរួចមកហើយ ។ ក្រៅពីនេះកាលពីសប្តាហ៍មុនេះសមាគមរបស់លោកក៏បានចុះកិច្ចព្រមព្រៀងជាមួយវិទ្យាស្ថានស្រាវជ្រាវនៅខេត្តហៃណាមប្រទេសចិនដើម្បីធ្វើការសម្របសម្រួលនាំចេញទៅខេត្តមួយនេះដូចគ្នា។ ប្រធាន សហគម ត្រចៀកកាំខ្មែររូបនេះបានលើកឡើងដែរថា ”ជារួមចំពោះដំណើរការចរចានាំសំបុកទឹកមាត់ត្រចៀកកាំទៅប្រទេសចិនទោះស្ថិតនៅក្នុងដំណាក់កាលមួយមិនទាន់សម្រេច តែ ឃើញដំណើរការនេះរាងល្អ ព្រោះខាងប្រទេសចិនគាំទ្រ ឱ្យមានការនាំចេញឱ្យបានឆាប់ ប៉ុន្តែយ៉ាងណាត្រូវធ្វើតាមនីតិវិធីរបស់គេផងដែរ”។ លោក ស៊ុយ…
-
ឯកឧត្តម ហេង សួរ អញ្ជើញបើក «ពិព័រណ៍ការងារ និងផលិតភាពជាតិ ឆ្នាំ២០២៤» នៅអគារពិព័រណ៍កោះពេជ្រ ដែលមានឱកាសការងារជាង ៣ម៉ឺនកន្លែងសម្រាប់យុវជន

(ភ្នំពេញ)៖ ពិព័រណ៍ការងារ និងផលិតភាពជាតិឆ្នាំ២០២៤ រយៈពេល២ថ្ងៃ ត្រូវបានបើកដំណើរជាផ្លូវការ នាព្រឹកថ្ងៃសៅរ៍ ទី២៦ ខែតុលានេះ នៅអគារពិព័រណ៍កោះពេជ្រ ក្រោមអធិបតីភាពដ៏ខ្ពស់ខ្ពស់របស់ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងថា ពិព័រណ៍ការងារ និងផលិតភាពជាតិ បានក្លាយជាព្រឹត្តិការណ៍ការងារដ៏ធំជាងគេនៅកម្ពុជា។ ជាក់ស្តែង សម្រាប់ឆ្នាំ ២០២៤នេះ មានក្រុមហ៊ុន សហគ្រាស និងស្ថាប័នចំនួន ១៥០ បានចូលរួមដោយផ្តល់ឱកាសការងារជាង ៣ម៉ឺន កន្លែងសម្រាប់យុវជន។ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ពិព័រណ៍ការងារ និងផលិតភាពជាតិ ត្រូវបានរៀបចំឡើងដើម្បីជួយយុវជន, អ្នកស្វែងរកការងារ, និយោជក និងអ្នកផ្តល់ការអប់រំបណ្តុះបណ្តាលឱ្យមានការយល់ដឹង និងទទួលបានព័ត៌មាន ចំណេះដឹង បទពិសោធន៍ និងទស្សនវិស័យអំពីការអភិវឌ្ឍបច្ចេកវិទ្យាថ្មីៗ សារៈសំខាន់នៃការលើកកម្ពស់ផលិតភាពនិងសហគ្រិនភាព ពិព័រណ៍ការងារថ្នាក់ជាតិលើកទី១៤នេះ ក៏បានរៀបចំឱ្យមានសិក្ខាសាលាស្តីអំពី “ការបង្កើនផលិតភាព៖ ជំនាញ និងកំណើនប្រកបដោយចីរភាព” និង“ការលើកស្ទួយសហគ្រិនភាពយុវជន ដើម្បីកំណើនប្រកបដោយចីរភាពនៅកម្ពុជា”។ ឯកឧត្តម ហេង សួរ ក៏បានបញ្ជាក់ផងដែរថា នៅក្នុងពិព័រណ៍ឆ្នាំ២០២៤នេះ…
-
Unilever Food Solutions សម្ពោធមជ្ឈមណ្ឌលចុងភៅទំនើបនៅកម្ពុជាដែលជួយគាំទ្រដល់ចុងភៅ និង លើកកម្ពស់ឧត្តមភាពផ្នែកម្ហូបអាហារ

ភ្នំពេញ៖ ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ Unilever Food Solutions កម្ពុជា មានមោទកភាព ក្នុងការបើកសម្ពោធមជ្ឈមណ្ឌលចុងភៅដ៏ទំនើបនៅអគារ ម៉ហ្គេន ទីក្រុងកោះពេជ្រ។ ផ្ទះបាយដ៏ទំនើបនេះ នឹងធ្វើការផ្លាស់ប្តូរទិដ្ឋភាពនៃការចំអិនម្ហូបអាហារ នៅកម្ពុជា ដោយផ្តល់នូវការគាំទ្រពេញលេញដល់ចុងភៅ និង លើកកម្ពស់វិសាលភាពធ្វើម្ហូប ទូទាំងប្រទេស។ មជ្ឈមណ្ឌលចុងភៅថ្មីនេះ ត្រូវបានបង្កើតឡើងលើសពីផ្ទះបាយធម្មតាមួយ។ វាជាមជ្ឈមណ្ឌលសម្រាប់ភាពច្នៃបង្កើត កន្លែងប្រមូលផ្តុំ និង ពង្រឹងជំនាញធ្វើម្ហូប។ វាត្រូវបានរៀបចំឡើងយ៉ាងពិសេស សម្រាប់ចុងភៅ និង ការលើកកម្ពស់ស្តង់ដារធ្វើម្ហូប។ មជ្ឈមណ្ឌលនេះ នឹងមានការផ្ដល់ជូនជាមួយការគាំទ្រពីចុងភៅអ្នកជំនាញ ការបង្កើតរូបមន្តធ្វើម្ហូបប្រកបដោយភាពច្នៃប្រឌិត និងការយល់ដឹងអំពីនិន្នាការនៃការធ្វើម្ហូបអាហារជាសកល។ មិនតែប៉ុណ្ណោះ វាមានគោលបំណងជម្រុញប្រសិទ្ធភាព តាមរយៈការគ្រប់គ្រងការចំណាយ ដំណោះស្រាយផលិតផល និង ភាពស៊ីសង្វាក់គ្នានៃគុណភាព ស្របនឹងការលើកកម្ពស់និរន្តរភាព លើគ្រឿងផ្សំ ការកាត់បន្ថយកាកសំណល់ សុខភាព និង សុខុមាលភាព។ អគ្គនាយកគ្រប់គ្រង Unilever Food Solutions ប្រចាំប្រទេសថៃ និង អនុតំបន់អាស៊ី លោកស្រី គុលនីផា ឡឺតភីមុនឆៃ…
-
ថ្ងៃទី២៦ តុលាស្អែកនេះ ពិព័រណ៍ការងារ និងផលិតភាពជាតិឆ្នាំ២០២៤ នឹងចាប់ផ្តើមជាមួយឱកាសការងារសរុបជាង៣ម៉ឺនកន្លែង

(ភ្នំពេញ)៖ថ្ងៃស្អែកនេះ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ, សមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា, មូលនិធិអភិវឌ្ឍន៍ជំនាញ និងមានការគាំទ្រដោយអង្គការអន្តរជាតិខាងការងារ (ILO) រួមនិងដៃគូពាក់ព័ន្ធជាច្រើនទៀត នឹងរៀបចំ “ពិព័រណ៍ការងារ និងផលិតភាពជាតិឆ្នាំ២០២៤” នៅអាគារពាណិជ្ជកម្ម និងពិព័រណ៍កោះពេជ្រ រយៈពេល ២ថ្ងៃជាប់គ្នា នៅថ្ងៃសៅរ៍-អាទិត្យ ទី២៦-២៧ ខែតុលា ឆ្នាំ២០២៤ ចាប់ពីម៉ោង ៨ព្រឹក ដល់ម៉ោង ៨យប់។ ពិព័រណ៍ការងារ និងផលិតភាពជាតិឆ្នាំ២០២៤នេះ នឹងមានការចូលរួមពីសំណាក់ក្រុមហ៊ុន សហគ្រាស ក្រសួង ស្ថាប័ន និងគ្រឹះស្ថានអប់រំបណ្តុះបណ្តាលចំនួនប្រមាណ ១៥០ ហើយមានស្តង់សរុបជាង ១៨០ ដែលនឹងដាក់តាំងបង្ហាញពីឱកាសការងារយ៉ាងច្រើនសម្បូរបែបជាង ៣ម៉ឺន កន្លែង។ លោក ជឹម ប៉ូលី អនុប្រធានធនាគារកាណាឌីយ៉ា លើកឡើងថា កាណាឌីយ៉ា តែងតែចូលរួមឧបត្ថមធំជារៀងរាល់ឆ្នាំក្នុងព្រឹត្តិការណ៍ពិព័រណ៍ការងារថ្នាក់ជាតិនេះ ព្រោះថាកាណាឌីយ៉ា មានការរីកចម្រើនជារៀងរាល់ឆ្នាំ ដូច្នេះតម្រូវការកម្លាំងពលកម្មក៏មានតម្រូវការក៏តាមនោះដែរ។ លោកបានឱ្យដឹងថាជាក់ស្តែងកាលពីឆ្នាំ២០២៣ កន្លងទៅក្នុងរយៈពេលពីរថ្ងៃ…
-
ធនាគារ ARDB និងក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្មនិងជនបទ ចុះហត្ថលេខារួមគ្នាដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនឹងកាត់បន្ថយភាពក្រីក្រ

ភ្នំពេញ៖ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្មនិងជនបទ និងគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយនៅថ្ងៃទី២៤ខែតុលានេះបានចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នា ដើម្បីចូលរួមចំណែកលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ នឹងកាត់បន្ថយភាពក្រីក្រ។ នៅក្នុងពិធីចុះហត្ថលេខានេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ទេសរដ្ឋមន្ត្រី អ៊ុក រ៉ាប៊ុន ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ និងជាប្រធានគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ និងឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ដែលមានអ្នកចូលរួមពីតំណាងពាក់ព័ន្ធមកពីក្រសួង ស្ថាប័នរដ្ឋ សង្គមស៊ីវិល និងក្រុមហ៊ុនឯកជន។ ឯកឧត្តមបណ្ឌិតសភាចារ្យ ទេសរដ្ឋមន្ត្រី អ៊ុក រ៉ាប៊ុន និង ឯកឧត្តមបណ្ឌិត កៅ ថាច បានសម្តែងនូវសុទិដ្ឋិនិយមថា អនុស្សារណៈយោគយល់គ្នានេះមានគោលបំណងផ្តល់កិច្ចសហប្រតិបត្តិការភាពជាដៃគូក្នុងការអភិវឌ្ឍវិស័យកសិកម្ម និងជនបទ និងការជំរុញចលនាភូមិមួយផលិតផលមួយនៅកម្ពុជា ដើម្បីចូលរួមចំណែកលើកកម្ពស់ជីវភាពរស់នៅរបស់ ប្រជាពលរដ្ឋ និងកាត់បន្ថយភាពក្រីក្រ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។ ឯកឧត្តមបណ្ឌិត កៅ ថាច បានចាត់ទុកថា ពិធីចុះហត្ថលេខានេះជាសក្ខីភាពនៃកិច្ចសហប្រតិបត្តិការរវាងស្ថាប័នរដ្ឋពីរ ដែលមានតួនាទីគាំទ្រគោលនយោបាយរបស់រាជរដ្ឋាភិបាលឲ្យមានប្រសិទ្ធភាពខ្ពស់ក្នុងវិស័យកសិកម្ម និងអភិវឌ្ឍន៍ជនបទ។ ក្នុងនាមជាធនាគារបម្រើគោលនយោបាយរបស់រាជរដ្ឋាភិបាល ធនាគារ (ARDB) បាននិងកំពុងបំពេញបេសកកម្ម ក្នុងការផ្តល់ជូនហិរញ្ញប្បទានដល់គ្រប់តួអង្គ ក្នុងខ្សែច្រវ៉ាក់តម្លៃកសិកម្ម…
-
ក្រុមហ៊ុនធំៗ ១៥០ ត្រៀមឱកាសការងារជាង ៣ម៉ឺនកន្លែងសម្រាប់យុវជននៅក្នុងពិព័រណ៍ការងារនាចុងសប្តាហ៍នេះ

(ភ្នំពេញ)៖ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ, សមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា, មូលនិធិអភិវឌ្ឍន៍ជំនាញ និងមានការគាំទ្រដោយអង្គការអន្តរជាតិខាងការងារ (ILO) រួមនិងដៃគូពាក់ព័ន្ធជាច្រើនទៀត នឹងរៀបចំ “ពិព័រណ៍ការងារ និងផលិតភាពជាតិឆ្នាំ២០២៤” នៅអាគារពាណិជ្ជកម្ម និងពិព័រណ៍កោះពេជ្រ រយៈពេល២ថ្ងៃជាប់គ្នា នៅថ្ងៃសៅរ៍-អាទិត្យ ទី២៦-២៧ ខែតុលា ឆ្នាំ២០២៤ ចាប់ពីម៉ោង ៨ព្រឹក ដល់ម៉ោង ៨យប់។ ពិព័រណ៍ការងារ និងផលិតភាពជាតិឆ្នាំ២០២៤នេះ នឹងមានការចូលរួមពីសំណាក់ក្រុមហ៊ុន សហគ្រាស ក្រសួង ស្ថាប័ន និងគ្រឹះស្ថានអប់រំបណ្តុះបណ្តាលចំនួនប្រមាណ ១៥០ ហើយមានស្តង់សរុបជាង ១៨០ ដែលនឹងដាក់តាំងបង្ហាញពីឱកាសការងារយ៉ាងច្រើនសម្បូរបែបជាង ៣ម៉ឺន កន្លែង ដោយក្រសួងរំពឹងថានឹងមានអ្នកចូលរួមប្រមាណជាង ៤ ម៉ឺននាក់។ លោក ហេង ថាវី ជំនួយការប្រធានគុណភាព និងសុវត្ថិភាព និងបរិស្ថាន នៃអាកាសយាន្តដ្ឋានកម្ពុជាលើកឡើងថា ក្រុមហ៊ុនបានត្រៀមរួចជាស្រេចដើម្បីចូលរួម នឹងនាំយកឱកាសការងារជាច្រើនកន្លែងដល់សិស្សនិស្សិត និងសាធារណៈជនដែលនឹងចូលរួមពិព័រណ៍រយៈពេល២ថ្ងៃខាងមុខនេះ។លោកបន្ថែមថាក្រុមហ៊ុនតែងតែចូលរួមក្នុងពិព័រណ៍ការងារ…
-
ធនាគារ ព្រីនស៍ ជាប់ឈ្មោះជា “ធនាគារល្អបំផុតសម្រាប់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជាប្រចាំឆ្នាំ 2024″ដែលប្រសិទ្ធនាមដោយស្ថាប័ន EUROMONEY និងបានទទួលស្គាល់នូវការប្តេជ្ញាចិត្តរបស់ធនាគារ ព្រីនស៍ ក្នុងការជួយដល់អាជីវកម្មខ្នាតតូច និងមធ្យម

ភ្នំពេញ៖ ធនាគារ ព្រីនស៍ មានមោទកភាពក្នុងការប្រកាសការជាប់នូវពានរង្វាន់ចុងក្រោយបំផុតរបស់ខ្លួន ដែលបានជាប់ឈ្មោះជា “ធនាគារល្អបំផុតសម្រាប់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជាប្រចាំឆ្នាំ 2024” ដែលប្រសិទ្ធនាមដោយស្ថាប័ន Euromoney ។ ការទទួលស្គាល់នេះ បានឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់របស់ធនាគារ ព្រីនស៍ ក្នុងការផ្តល់ជូននូវដំណោះស្រាយហិរញ្ញវត្ថុប្រកបដោយភាពច្នៃប្រឌិត ស្របតាមតម្រូវការរបស់សហគ្រាសធុនតូច និងមធ្យម (SMEs) នៅកម្ពុជា ដោយពង្រឹងបន្ថែមនូវតួនាទីរបស់ធនាគារក្នុងការជួយដល់អាជីវកម្មក្នុងស្រុក និងការជំរុញកំណើនសេដ្ឋកិច្ចក្នុងតំបន់។ លោក ហ៊ន់ សុរចនា នាយកគ្រប់គ្រង និងជាប្រធាននាយកប្រតិបត្តិនៃធនាគារ ព្រីនស៍ បានសម្តែងនូវអំណរគុណ និងមានកិត្តិយសចំពោះភាពជោគជ័យរបស់ធនាគារសម្រាប់ការជឿទុកចិត្ត និងការសហការពីអតិថិជន និងដៃគូរបស់ខ្លួន។ “ពានរង្វាន់នេះ គឺជាសក្ខីភាពមួយចំពោះការប្តេជ្ញាចិត្តរបស់យើងក្នុងការក្លាយជាដៃគូធនាគារ ដែលអាចជឿទុកចិត្តបានសម្រាប់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា។ ក្នុងរយៈពេលប្រាំបួនឆ្នាំកន្លងមកនេះ ធនាគារ ព្រីនស៍ បានវិវត្តន៍ខ្លួនទៅជាតួអង្គសំខាន់ក្នុងវិស័យធនាគារ និងភាពល្បីល្បាញក្នុងវិធីសាស្រ្តផ្តោតលើអតិថិជន និងការផ្តល់ហិរញ្ញវត្ថុប្រកបដោយភាពច្នៃប្រឌិត។” ថ្នាក់ដឹកនាំជាន់ខ្ពស់នៃធនាគារ ព្រីនស៍ ម.ក លោកបានបន្ថែមថា ការឈ្នះពានរង្វាន់នេះបង្ហាញពីភាពជាអ្នកដឹកនាំរបស់ធនាគារ ព្រីនស៍ ក្នុងការផ្តល់សេវាធនាគារពិសេសសម្រាប់សហគ្រាសធុនតូច និងមធ្យម ដែលជាអ្នករួមចំណែកដ៏សំខាន់ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ប្រទេស។ ធនាគារ ព្រីនស៍ បន្តធ្វើឱ្យប្រសើរដោយផ្តល់ជូននូវលទ្ធភាពទទួលបានធនធានហិរញ្ញវត្ថុដែលមិនអាចប្រៀបផ្ទឹមបាន និងដំណោះស្រាយឌីជីថលដ៏ទំនើប ដើម្បីធានាបានសហគ្រាសធុនតូច…
-
ការប្រកួតប្រជែងជំនាញថ្នាក់ជាតិមានអត្ថប្រយោជន៍សម្រាប់ភាគីពាក់ព័ន្ធផ្សេងៗ និងអាចទាញយកប្រយោជន៍សំខាន់ៗពីអ្នកវិនិយោគទាំងក្នុងនិងក្រៅប្រទេស

(ភ្នំពេញ)៖ ការប្រកួតប្រជែងជំនាញថ្នាក់ជាតិមួយនេះមានអត្ថប្រយោជន៍សម្រាប់ភាគីពាក់ព័ន្ធផ្សេងៗ និងអាចទាញយកប្រយោជន៍សំខាន់ៗពីអ្នកវិនិយោគទាំងក្នុង និងក្រៅប្រទេសផងដែរ។ ពិសេសក្នុងគោលបំណងបំផុសបំផុល ឧត្តមភាពជំនាញ និងណែនាំដល់យុវជនអំពីជំនាញផ្សេងៗដែលមានមូលដ្ឋានលើវិជ្ជាជីវៈអាជីព ព្រមទាំងបំពាក់នូវមធ្យោបាយ និងធនធានដែលត្រូវការដើម្បីកសាងអនាគត ថែមទាំងបំផុស និងទាក់ទាញអ្នកជំនាន់ក្រោយឱ្យស្វែងយល់ពីភាពពាក់ព័ន្ធ និងសារៈសំខាន់នៃជំនាញ ។ នេះជាការលើកឡើងរបស់ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងពិធីបើកកម្មវិធី ប្រកួតប្រជែងជំនាញថ្នាក់ជាតិកម្ពុជា លើកទី៩ ឆ្នាំ២០២៤ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ នៅក្នុងបរិវេណសួនអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤នេះ ។ ឯកឧត្តមរដ្ឋមន្រ្តីបន្ថែមថា ការប្រកួតប្រជែងជំនាញនេះ ធ្វើឡើងជារៀងរាល់ពីរឆ្នាំម្តង ដែលជាព្រឹត្តិការណ៍សម្រាប់សិស្ស និស្សិតឆ្នើម និងអ្នកជំនាញវ័យក្មេងមកពីបណ្តាសហគ្រាសគ្រឹះស្ថាន ដើម្បីបង្ហាញពីទេពកោសល្យ ភាពច្នៃប្រឌិត និងចំណង់ចំណូលចិត្តក្នុងអាជីពរៀងៗខ្លួន។ លើសពីនេះ ការប្រកួតប្រជែងជំនាញ បានផ្តល់ឱកាសដល់យុវជន គ្រូបណ្តុះបណ្តាល ស្ថាប័នបណ្តុះបណ្តាល ឧស្សាហកម្ម និងរាជរដ្ឋាភិបាលបានជួបប្រាស្រ័យទាក់ទង និងរៀនសូត្រពីគ្នាទៅវិញទៅមក ស្វែងយល់នូវបច្ចេកវិទ្យា និងវិធីសាស្ត្រថ្មីៗប្រកបទៅដោយភាពច្នៃប្រឌិតសម្រាប់ការរៀន ការបង្រៀន និងការបណ្តុះបណ្តាលកម្លាំងពលកម្មនាពេលអនាគត ដើម្បីទទួលបានជំនាញតាមតម្រូវការក៏ដូចជាធ្វើឱ្យប្រសើរឡើងនូវភាពទាក់ទាញនៃជំនាញ…
-
ធនាគារ វីង និងក្រុមហ៊ុនម៉ាស្ទ័រកាត ដាក់ឱ្យប្រើប្រាស់ វ័នកាត ដំបូងគេនៅកម្ពុជា

ភ្នំពេញ ៖ ធនាគារ វីង (ខេមបូឌា) ម.ក ដែលជាធនាគារឌីជីថលរីកចម្រើនយ៉ាងឆាប់រហ័សមួយនៅក្នុងប្រទេសកម្ពុជា និងក្រុមហ៊ុនម៉ាស្ទ័រកាត ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាអន្តរជាតិមួយនៅក្នុងវិស័យឧស្សាហកម្មទូទាត់ បានបោះជំហ៊ានទៅមុខដ៏សំខាន់មួយទៀតជាមួយនឹងការដាក់ឱ្យដំណើរការនូវកាតមួយដែលមានមុខងាររហូតដល់ទៅពីរ ។ ដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិតមួយនេះរួមបញ្ចូលគ្នានូវភាពងាយស្រួលនៃបណ្ណឥណទាន និងបណ្ណឥណពន្ធនៅក្នុងកាតតែមួយ ដោយផ្តល់ជូនអតិថិជននូវភាពបត់បែន និងសេវាកម្មកាន់តែប្រសើរឡើង ។ ពិធីនេះបានប្រព្រឹត្តិទៅនាថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤ នៅអគារធនាគារ វីងថៅវើ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ម៉ី វ៉ាន់ រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ, លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង, អ្នកឧកញ៉ាគិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាល ធនាគារ វីង និងជាអគ្គនាយកក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប ព្រមទាំងលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន នាយិកាប្រតិបត្តិការនៃធនាគារ វីង និងជាអនុប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប ។ គំនិតផ្តួចផ្តើមនេះគឺជាចក្ខុវិស័យរួមគ្នានៃធនាគារ វីង និងក្រុមហ៊ុនម៉ាស្ទ័រកាត ក្នុងការបង្កើតនូវអនាគតមួយប្រកបដោយបរិយាបន្នហិរញ្ញវត្ថុ និងឌីជីថល ក៏ដូចជាភាពជិតស្និតសម្រាប់ប្រជាជនកម្ពុជា…