ព័ត៌មានថ្មីបំផុត
ads banner
បណ្ឌិត សេក សុជាតិ៖ ការជីកព្រែកហ្វូណនតេជោ តភ្ជាប់ពីទន្លេទៅកាន់សមុទ្រ គឺមានសារៈសំខាន់ខ្លាំងណាស់
ភ្នំពេញ៖ បណ្ឌិត សេក សុជាតិ អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវ បានមានប្រសាសន៍ថា ការជីកព្រែកហ្វូណនតេជោ តភ្ជាប់ពីទន្លេទៅកាន់សមុទ្រ គឺមានសារៈសំខាន់ខ្លាំងណាស់ និងមាននិរន្តភាពយូរអង្វែងសម្រាប់វិស័យពាណិជ្ជកម្មសេដ្ឋកិច្ច ជាពិសេសគឺការដឹកជញ្ជូនតាមផ្លូវទឹកចេញហើយនិងចូលនៅក្នុង និងចេញទៅអន្តរជាតិ។ បើសិនជាមើលទៅលើគម្រោងនេះ ទោះបីមានការវិនិយោគពីប្រទេសក៏ដោយ ក៏ប៉ុន្តែវាប្រើប្រាស់រយៈពេលត្រឹមតែ៥០ឆ្នាំ ហើយក្រោយពី៥០ឆ្នាំ គឺយើងនៅសល់ពេលរាប់រយរាប់ពាន់រាប់ម៉ឺនឆ្នាំតទៅមុខទៀត ដែលអាចធ្វើឱ្យកម្ពុជាមានការចំណេញផលប្រយោជន៍ជាច្រើន។ នេះជាយុទ្ធសាស្ត្រ និងចក្ខុវិស័យវែងឆ្ងាយរបស់រដ្ឋាភិបាលកម្ពុជា ដែលបង្កើតឱ្យមានយន្តការ ឬក៏យុទ្ធនាការជីកព្រែកតភ្ជាប់ពីទន្លេទៅសមុទ្រនៅក្នុងប្រទេសរបស់ខ្លួន។ បណ្ឌិត សេក សុជាតិ បានបន្តថា ការជីកព្រែកនេះ វាតែងតែផ្តល់គុណសម្បត្តិ និងគុណវិបត្តិស្របពេលជាមួយ ក៏ប៉ុន្តែបើសិនជាយើងមើលនៅក្នុងរយៈពេលវែង គឺយើងមានផលចំណេញច្រើនជាង។ វាជាយន្តការមួយដែលកម្ពុជាត្រូវតែធ្វើដោយមិនត្រូវឱ្យកម្ពុជាខ្ចីដង្ហើមផ្លូវទឹកអន្តរជាតិ នៃប្រទេសជិតខាង ដើម្បីយកផលិតផលរបស់ខ្លួនចេញទៅអន្តរជាតិ ហើយយកផលិតផលអន្តរជាតិចូលទៅក្នុងប្រទេសនោះទេ។ ដូច្នេះផលចំណេញនេះ គឺត្រូវបានកម្ពុជាជាអ្នកខាតបង់ បើសិនជាយើងប្រើប្រាស់ផ្លូវទឹករបស់ប្រទេសជាប់ខាងនៅក្នុងការតភ្ជាប់ទំនិញកម្ពុជាទៅកាន់ពិភពលោក ហើយនឹងទំនិញពិភពលោកចូលមកក្នុងប្រទេសកម្ពុជា។ ដូច្នេះការដែលកម្ពុជាជីកព្រែកខ្លួនឯង គឺបានទទួលអត្ថប្រយោជន៍ទាំងរដ្ឋ ទាំងសេដ្ឋកិច្ច ពាណិជ្ជកម្ម ទាំងប្រជាពលរដ្ឋ។ អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវបានបញ្ជាក់ថា ការជីកព្រែកនេះ វាទទួលបានអត្ថប្រយោជន៍ច្រើនជាងការដែលយើងទទួលបាននៅបញ្ហាប្រឈម ហើយជឿជាក់ថា គ្រប់យ៉ាងទាំងអស់នៅក្នុងគម្រោងផែនការយុទ្ធសាស្ត្រសម្រាប់ស្តារ និងធានាបាននិរន្តភាពសេដ្ឋកិច្ច ពាណិជ្ជកម្មកម្ពុជានៅរយៈពេលយូរ គឺកម្ពុជាគួរតែមានព្រែកតភ្ជាប់ពីទន្លេទៅសមុទ្រ។ ខ្ញុំចូលរួមគាំទ្រយ៉ាងពេញទំហឹងសម្រាប់ការរៀបចំឱ្យមានការជីកព្រែក […]
ads banner
អត្ថបទរបស់ AVI Voice on AMS
ads banner
អត្ថបទរបស់ Cambodia 2050
ads banner