ព័ត៌មានថ្មីបំផុត
ads banner
ករណីរំលោភបូកយ៉ាងព្រៃផ្សៃ៖ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌បញ្ជាឱ្យចុះធ្វើការស្រាវជ្រាវជាបន្ទាន់ ដើម្បីស្វែងរកយុត្តិធម៌ជូនជនរងគ្រោះ
ភ្នំពេញ៖ បន្ទាប់ពីទទួលបានព័ត៌មានជុំវិញករណីរំលោភបូកនៅខេត្តសៀមរាបភ្លាម ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានបញ្ជាឱ្យក្រុមការងារក្រសួងចុះធ្វើការស្រាវជ្រាវកិច្ចការនេះជាបន្ទាន់ ដើម្បីស្វែងរកយុត្តិធម៌ជូនជនរងគ្រោះ និងស្នើសុំឱ្យតុលាការពិនិត្យលទ្ធភាពផ្លូវច្បាប់ ដើម្បីដោះលែងឪពុករបស់ក្មេងស្រីរងគ្រោះផងដែរ។ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ នៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៤ បានធ្វើលិខិតជម្រាបទៅឯកឧត្តម ហុក វ៉ាន់ធីណា ប្រធានសាលាដំបូងខេត្តសៀមរាប និងឯកឧត្តម មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាប អំពីករណីនៃការឃុំខ្លួនជាបណ្តោះអាសន្នជនត្រូវចោទឈ្មោះ ពេជ្រ សុវ័ន្ត ក្នុងសំណុំរឿងព្រហ្មទណ្ឌ លេខ ៥៦៨ ចុះថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤ របស់អយ្យការអមសាលាដំបូងខេត្តសៀមរាប។ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌បានជម្រាបប្រធានសាលាដំបូងខេត្តសៀមរាប និងព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាបថា ក្រសួងយុត្តិធម៌បានទទួលព័ត៌មានតាមបណ្តាញសង្គម ដែលមានការចែករំលែកតគ្នាពាក់ព័ន្ធនឹងព័ត៌មានដែលថា៖ “ក្មេងស្រីអាយុ១៥ឆ្នាំ ត្រូវរំលោភបូករហូតដល់ទៅ២០ នាក់ យ៉ាងព្រៃផ្សៃ ពេលសមត្ថកិច្ចចាប់បានជនល្មើស ពុកបង្កើតខឹងពេក ក៏វាយទៅអ្នកបង្ក ពេលនេះ ពុកត្រូវជាប់គុក រីឯជនល្មើស១៤នាក់នៅក្រៅឃុំ”។ ក្រសួងយុត្តិធម៌បានចាត់ឱ្យស្រាវជ្រាវករណីនេះ និងបានពិនិត្យឃើញថា ករណីអំពើហិង្សាដែលប្រព្រឹត្តដោយឈ្មោះ ពេជ្រ […]
ads banner
អត្ថបទរបស់ AVI Voice on AMS
ads banner
អត្ថបទរបស់ Cambodia 2050
ads banner