ព័ត៌មានថ្មីបំផុត
ads banner
ឯកអគ្គរដ្ឋទូតតួកគី៖ ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា មានថ្នាក់ដឹកនាំសុទ្ធតែមានសមត្ថភាព និងបទពិសោធន៍យ៉ាងច្រើនក្នុងការដឹកនាំនយោបាយការបរទេស និងការទូតសភា
ភ្នំពេញ៖ លោកជំទាវ ÜLKÜ KOCAEFE ឯកអគ្គរដ្ឋទូតនៃសាធារណៈរដ្ឋតួកគី ប្រចាំព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា មានថ្នាក់ដឹកនាំសុទ្ធតែមានសមត្ថភាព និងបទពិសោធន៍យ៉ាងច្រើនក្នុងការដឹកនាំនយោបាយការបរទេស និងការទូតសភា ជាពិសេសឯកឧត្តម ប្រាក់ សុខុន ផ្ទាល់ និងសហការី ដែលកន្លងមកបានរួមចំណែកយ៉ាងសំខាន់ដល់ការពង្រឹងនិងពង្រីកចំណងទាក់ទងរវាងប្រទេសទាំងពីរ។ ការបញ្ជាក់នេះ នៅក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តម ប្រាក់ សុខុន អនុប្រធានទី១ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា កាលពីព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤។ នៅក្នុងជំនួបនេះ ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋតួកគីបានកត់សម្គាល់ថា ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបតិបត្តិការរវាងតួកគី និងកម្ពុជាបានរីកចម្រើនយ៉ាងខ្លាំងក្នុងរយៈពេល១៥ឆ្នាំចុងក្រោយនេះ។ លោកជំទាវឯកអគ្គរដ្ឋទូត បានសម្តែងការអបអរសាទរជូនចំពោះឯកឧត្តម ប្រាក់ សុខុន ដែលត្រូវបានជាប់ឆ្នោតជាអនុប្រធានទី១ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងបានជូនពរឱ្យឯកឧត្តមទទួលបានជោគជ័យធំៗបន្ថែមទៀតក្នុងមុខតំណែងថ្មីនេះ។ ឆ្លៀតក្នុងឱកាសនេះលោកជំទាវឯកអគ្គរដ្ឋទូត បានសម្តែងនូវការចូលរួមរំលែកទុក្ខ ចំពោះឧបទ្ទវហេតុថ្មីៗនេះ ដែលបណ្តាលឱ្យមានការបាត់បង់អាយុជីវិតនាយទាហាន និងពលទាហានរបស់កម្ពុជាមួយចំនួន និងសូមបន់ស្រន់ឱ្យអ្នកដែលរងរបួសឆាប់បានជាសះស្បើយឡើងវិញ។ ចំណែកឯកឧត្តម ប្រាក់ សុខុន បានសម្តែងក្តីសប្បាយរីករាយដែលបានជួបជាមួយ លោកជំទាវឯកអគ្គរដ្ឋទូត ជាលើកដំបូងក្នុងនាមជាអនុប្រធានទី១ ព្រឹទ្ធសភា។ ជាការឆ្លើយតប ឯកឧត្តម ប្រាក់ […]
ads banner
អត្ថបទរបស់ AVI Voice on AMS
ads banner
អត្ថបទរបស់ Cambodia 2050
ads banner