ព័ត៌មានថ្មីបំផុត
ads banner
អ្នកនាំពាក្យរាជរដ្ឋាភិបាល៖ អ្នកសារព័ត៌មានត្រូវមានធាតុសំខាន់បី ជាចាំបាច់មិនអាចខ្វះបាន និងធាតុសំខាន់ពីរ គឺសន្តិភាពនិយម និងជាតិនិយម
ភ្នំពេញ៖ ក្នុងឱកាសទិវាសេរីភាពសារព័ត៌មានពិភពលោក លើកទី៣១ ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល បានមានប្រសាសន៍បញ្ជាក់ថា អ្នកសារព័ត៌មានត្រូវមានធាតុសំខាន់បីជាចាំបាច់មិនអាចខ្វះបាន គឺទី១. សេរីភាព ទី២. ការទទួលខុសត្រូវ និងទី៣. ក្រមសីលធម៌វិជ្ជាជីវៈ និងធាតុសំខាន់ពីរទៀតដែលត្រូវតែមាននៅក្នុងខ្លួនរបស់អ្នកសារព័ត៌មានទោះតិចឬច្រើនក្តី ទី១.គឺសន្តិភាពនិយម និងទី២.គឺជាតិនិយម។ ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលបានមានប្រសាសន៍ថា កាលណាបើនិយាយពីអ្នកសារព័ត៌មានត្រូវមានធាតុសំខាន់បីជាចាំបាច់មិនអាចខ្វះបានទេ ទី១.គឺសេរីភាព ទី២. ការទទួលខុសត្រូវ និងទី៣. ក្រមសីលធម៌វិជ្ជាជីវៈ។ ជាអ្នកសារព័ត៌មានអ្នកណាក៏ចង់បានសេរីភាពដែរ ពីព្រោះបើអត់មានសេរីភាព យើងមិនអាចបំពេញអាជីពនេះឲ្យបានពេញលេញបានទេ។ ប៉ុន្តែសេរីភាពត្រូវតែអមទៅដោយជាមួយការទទួលខុសត្រូវ និងក្រមសីលធម៌វិជ្ជាជីវៈ ពីព្រោះការទទួលខុសត្រូវ ហើយនឹងក្រមសីលធម៌វិជ្ជាជីវៈនេះ វាជាហ្វ្រាំងសម្រាប់ទប់សេរីភាពរបស់យើងកុំឱ្យយើងរអិលធ្លាក់ចាកពីគន្លងវិជ្ជាជីវៈ ហើយវាក៏អាចជួយរក្សាតម្លៃនៃសេរីភាពរបស់យើងឲ្យបានគង់វង្សផងដែរ។ ដូច្នេះបើសិនយើងប្រកបអាជីពជាអ្នកសារព័ត៌មាន យើងមិនត្រឹមគិតតែពីសេរីភាពមួយមុខទេ គឺត្រូវតែភ្ជាប់ទៅដោយការទទួលខុសត្រូវ និងក្រមសីលធម៌វិជ្ជាជីវៈជាដាច់ខាត។ អ្នកនាំពាក្យរាជរដ្ឋាភិបាល បានមានប្រសាសន៍បន្តថា ក្រៅពីនេះនៅមានធាតុសំខាន់ពីរទៀតដែលត្រូវតែមាននៅក្នុងខ្លួនរបស់អ្នកសារព័ត៌មានទោះតិចឬច្រើនក្តី ទី១. គឺសន្តិភាពនិយម និងទី២.គឺជាតិនិយម។ សន្តិភាពនិយម មានន័យថា អ្នកសារព័ត៌មាននៅពេលដែលយើងធ្វើសេចក្តីរាយលការណ៍ ឬក៏ធ្វើអត្ថាធិប្បាយអ្វីក៏ដោយត្រូវជៀសវាងនូវចរិកមួយដែលបំផ្លាញសន្តិភាព ទោះជាក្នុងប្រទេសយើង […]
ads banner
អត្ថបទរបស់ AVI Voice on AMS
ads banner
អត្ថបទរបស់ Cambodia 2050
ads banner