ព័ត៌មានថ្មីបំផុត
ads banner
រដ្ឋមន្ត្រីការបរទេសកម្ពុជាលើកឡើងពីសារៈសំខាន់នៃព្រឹត្តិការណ៍អបអរសាទរស្មារតីអាស៊ាន «សាមគ្គីភាពក្នុងពហុភាព»
ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤ បានអញ្ជើញចូលរួមជាកិត្តិយសអបអរសាទរស្មារតីអាស៊ាន «សាមគ្គីភាពក្នុងពហុភាព» ក្នុងកម្មវិធីបើកការតាំងពិព័រណ៍អាស៊ាន ដែលរៀបចំដោយស្ថានទូតឥណ្ឌូណេស៊ីនៅរាជធានីភ្នំពេញ។ នៅក្នុងសុន្ទរកថាបើក ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានលើកឡើងពីសារៈសំខាន់នៃព្រឹត្តិការណ៍នេះ ក្នុងការបង្ហាញអំពីផលិតផល និងហត្ថកោសល្យប្រកបដោយគុណភាពខ្ពស់របស់អាស៊ាន បង្កើនការយល់ដឹងអំពីអាស៊ានក្នុងចំណោមសាធារណជន និងលើកកម្ពស់បន្ថែមទៀតនូវការផ្លាស់ប្តូរវប្បធម៌ តិកភណ្ឌ ប្រពៃណី និងអាហារដ៏សម្បូរបែបរបស់អាស៊ាន។ ការតាំងពិព័រណ៍នេះ ក៏ជាផ្នែកមួយនៃការទូតសេដ្ឋកិច្ច ដែលស្របតាមចក្ខុវិស័យនៃយុទ្ធសាស្ត្រការទូតសេដ្ឋកិច្ចរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជាពិសេសយុទ្ធសាស្ត្រការទូតសេដ្ឋកិច្ចសម្រាប់ឆ្នាំ ២០២៤-២០២៨៕ដោយ៖ពលជ័យរូបភាព៖ក្រសួងការបរទេស
ads banner
អត្ថបទរបស់ AVI Voice on AMS
ads banner
អត្ថបទរបស់ Cambodia 2050
ads banner