-
អប្សរាព្រឹកនេះ ១៨ ធ្នូ ២០២១

មាតិការព្រឹក ១៨-ធ្នូ-២០២១ វគ្គទី១៖ព្រឹត្តិការណ៍នយោបាយ SB1 ឯកអគ្គរដ្ឋទូតថ្មី ប្រទេសបារំាង លើកឡើងថា ការបើកប្រទេសឡើងវិញ របស់កម្ពុជា ជំរុញឱ្យរដ្ឋសភាប្រទេសទំាងពីរ បន្តកិច្ចសហប្រតិបត្តិការគ្នា ឡើងវិញ ៕ …ឃ្លីប… (វិចិត្រ + សម្បត្តិ + ស្រីណុច ) V2 សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ «វិមានកីឡដ្ឋាន» ក្រោមវត្តមានមហាជនជាង ១ម៉ឺននាក់ នៅព្រឹកនេះ៕…អានផ្ទាល់ V7 សមិទ្ធផលជាតិ ” វិមានពហុកីឡាដ្ឋានជាតិមរតកតេជោ ” កើតឡើងពីចំណងមិត្តភាព កម្ពុជា-ចិន ! វិមានកីឡដ្ឋាន នៃពហុកីឡដ្ឋានជាតិមរតកតេជោ កើតឡើងក្រោមគំនិតផ្ដួចផ្ដើមដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម ស៊ី ជីងពីង ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន ដែលជាផ្លែផ្កានៃកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌ «ខ្សែក្រវ៉ាត់ និងផ្លូវ» និង «វិថីសូត្រសមុទ្រសតវត្សទី២១» ក្រោមជំនួយហិរញ្ញប្បទានឥតសំណង សម្រាប់បម្រើវិស័យកីឡានៅកម្ពុជា និងសម្រាប់ត្រៀមស្វាគមន៍នៃព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ឆ្នាំ២០២៣ខាងមុខ…
-
អប្សរាព្រឹកនេះ ១៧ ធ្នូ ២០២១

វគ្គទី១៖ព្រឹត្តិការណ៍នយោបាយ D2 ក្រសួងធនធានទឹក ជូនដំណឹងពីស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃនេះដល់ថ្ងៃទី២២ ខែធ្នូ, ខេត្តមួយចំនួនអាកាសធាតុចុះត្រជាក់ដល់១៦អង្សាសេ ៕…អ្នកនាងរ័ត្ន ចរិយា…ឃ្លីប… BT1 សម្តេចប្រធានព្រឹទ្ធសភា ទទួលជួបសវនាការ ជាមួយឯកអគ្គរដ្ឋទូតបារាំងថ្មី ប្រចំាព្រះរាជាណាចក្រកម្ពុជា ៕ …ឃ្លីប… (អត្ថបទ រូបភាព លោក គ្រី សម្បត្តិ + កាត់ត លោក ប៊ុន ហុក + អាន កញ្ញា នុច) L1 គណៈរដ្ឋមន្រ្តី សម្រេចអនុម័តទាំងស្រុង លើរបៀបវារៈ ដែលបានពិភាក្សា នៅក្នុងកិច្ចប្រជុំនាព្រឹកនេះ ៕ …ឃ្លីប… (រូបភាព លឹមហួត, អត្ថបទ អាន កាត់ត វណ្ណលុក) L2 សម្ដេចតេជោ ហ៊ុន សែន ថា កម្ពុជា ប្តូរផ្តាច់ចំពោះយុទ្ធនាការការពារបឹងទន្លេសាប ឱ្យបានជាដាច់ខាត ហើយកម្ពុជា ក៏នឹងពិនិត្យលទ្ធភាពសិក្សាក្នុងការអភិវឌ្ឍផ្លូវដែកកម្ពុជាដែលមានស្រាប់ក្នុងពេលបច្ចុប្បន្ន…
-
អប្សរាព្រឹកនេះ ១៦ ធ្នូ ២០២១

វគ្គទី១៖ព្រឹត្តិការណ៍នយោបាយ C5 ក្រសួងធនធានទឹក បង្ហាញលទ្ធផល នៃការត្រួតពិនិត្យបង្គោល និងការបោះបង្គោលនៅក្នុងដែនព្រៃលិចទឹកនៃតំបន់ទន្លេសាបជុំវិញខេត្តទាំង៦ ៕…អានផ្ទាល់ (ដោយ៖ ជា សេឌី) H3 កម្ពុជានឹងធ្វើជាប្រធានអាស៊ាននៅឆ្នាំក្រោយ សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា កម្ពុជានឹងខិតខំសម្របសម្រួលដល់សភាពការណ៍របស់មីយ៉ាន់ម៉ា ដើម្បីបានវិលត្រឡប់ទៅរកស្ថានភាពល្អប្រសើរឡើងវិញ ប៉ុន្តែការដោះស្រាយបាន ឬមិនបាន គឺមិនអាស្រ័យលើអាស៊ានទេ កុំបន្ទោសកម្ពុជា ។ ការថ្លែងនេះ ធ្វើឡើងក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យដំណើរការសណ្ឋាគារ «ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ» ដែលជាសណ្ឋាគារទិញស្លាកយីហោមកពីអាមេរិក នៅព្រឹកថ្ងៃពុធ ទី១៥ ខែធ្នូ ឆ្នាំ២០២១នេះ។…ឃ្លីប……ឃ្លីប… H4 សូមកុំអោយកម្ពុជា ក្លាយទៅជាចៅក្រមកាត់សេចក្តី លើជម្លោះដែនអធិបតេយ្យនៅសមុទ្រចិនខាងត្បូង។ នេះជាការបញ្ជាក់យ៉ាងច្បាស់ៗ របស់សម្តេចតេជោ ហ៊ុន សែន ខណៈដែលកម្ពុជា នឹងធ្វើជាប្រធានអាស៊ាននៅឆ្នាំ២០២២ខាងមុខ ៕…ឃ្លីប… H2 សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់ម្ចាស់រថយន្តដែលមិនទាន់បង់ពន្ធឲ្យចូលបង់ពន្ធ ប្រសិនបើបង់មុនថ្ងៃ៣១ នឹងទទួលបានការបញ្ចុះ ១០ភាគរយ៕…ឃ្លីប… C6 បណ្ឌិត…
-
អប្សរាព្រឹកនេះ ១៥ ធ្នូ ២០២១

វគ្គទី១៖ព្រឹត្តិការណ៍នយោបាយ BT ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ប្រោសព្រះរាជទាន ព្រះរាជសារ ប្រទានពរជ័យ និងបាច់ផ្កាស្រស់ល្អ ១កន្ត្រក ជូនសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសថ្ងៃខួបកំណើត ៕ …អានផ្ទាល់… (អត្ថបទ រូបភាព លោក គ្រី សម្បត្តិ) L3 ព្រឹកនេះ សម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធ សណ្ឋាគារ ហាយ៉ាត់ រីជិនស៊ី ភ្នំពេញ ដែលមានតម្លៃប្រមាណ ១៨០លានដុល្លារ ៕ …អានផ្ទាល់… (ដោយ លោក ស៊ូ វណ្ណលុក) N10- ក្រសួងធនធានទឹក ជូនដំណឹងពីស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃទី១៥-២២ ខែធ្នូ, ខេត្តមួយចំនួនអាកាសធាតុចុះត្រជាក់ដល់១៦អង្សាសេ៕ …ឃ្លីប…(ដោយ៖សុខ ណេត) SB2 សម័យប្រជុំពេញអង្គលើកទី២ នៃវេទិកាសភាអាស៊ី ប៉ាស៊ីហ្វិក លើកទី២៩ ធ្វើការពិចារណាលើបញ្ហាសេដ្ឋកិច្ច និងពាណិជ្ជកម្ម៕…អានផ្ទាល់ CH1 …
-
អប្សរាព្រឹកនេះ ១៤ ធ្នូ ២០២១

វគ្គទី១៖ព្រឹត្តិការណ៍នយោបាយ L1 កម្ពុជាទទួលបានវ៉ាក់សាំង ស៊ីណូវ៉ាក់ ចំនួន៣០ម៉ឺនដូស បន្ថែមទៀត ដែលជាជំនួយ របស់មជ្ឈមណ្ឌលកូវ៉ាក់ ៕ …ឃ្លីប… (ដោយផេក) (កាត់ត លោក ស៊ូ វណ្ណលុក + អាន អ្នកនាង ដាលីន កន្និកា) V4 សម្តេចតេជោនាយករដ្ឋមន្រ្តី អញ្ជើញចូលរួមក្នុងពិធីក្រុងពាលីបួសួង និងសំណេះសំណាលជាមួយក្រុមការងារថតខ្សែភាគយន្តភាគ រឿងកូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី៕…អានផ្ទាល់ D2 ឯកឧត្តម វេង សាខុន បញ្ជាក់ថា គម្រោង LASED III របស់ធនាគារពិភពលោក បានគិតគូរយ៉ាងយកចិត្តទុកដាក់លើការបង្កើនជីវភាពកសិករដែលមានជីវភាពខ្វះខាត ព្រមទាំងសហគមន៍ជនជាតិដើមភាគតិច ដើម្បីចូលរួមកាត់បន្ថយអត្រាភាពក្រីក្រនៅកម្ពុជា និងការអភិវឌ្ឍន៍ប្រកបដោយនិរន្តភាព៕ …អ្នកនាង រ័ត្ន ចរិយា…ឃ្លីប…(ដោយ៖ជា សេឌី) D3 រយៈពេល១១ខែ ឆ្នាំ២០២១ កំពង់ផែស្វយ័តភ្នំពេញ រកចំណូលបានជាង៣០លានដុល្លារ កើនឡើង១៤% ៕…អានផ្ទាល់ …(ដោយ៖ជា សេឌី) D4 …
-
អប្សរាព្រឹកនេះ ១១ ធ្នូ ២០២១

វគ្គទី១៖ព្រឹត្តិការណ៍នយោបាយ L1- សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា បច្ចុប្បន្ន សិទ្ធិសេរីភាព បានធ្វើឲ្យប្រជាពលរដ្ឋរស់នៅ និងប្រកបការងារតូចធំ និងមានសិទ្ធិបោះឆ្នោត ជ្រើសតាំងមេដឹកនាំ ដែលខ្លួនពេញចិត្ត ហើយសិទ្ធិសេរីភាព ក៏បានធ្វើឲ្យកម្ពុជា កាន់តែរីកចម្រើន ជឿនលឿនទៅមុខផងដែរ ៕ ឃ្លីប (អត្ថបទ រូបភាព លោក ស៊ូ វណ្ណលុក + កាត់ត លោក ប៊ុន ហុក + អាន កញ្ញា នុច) V5 ប្រជាជនកម្ពុជាធ្លាប់ទទួលរងគ្រាប់បែកចង្កោមរបស់អាមេរិកជាង ២៦លានគ្រាប់ ឬ៣-៤គ្រាប់ក្នុងម្នាក់ៗ ៕…អានផ្ទាល់ N27- សម្តេចតេជោ ហ៊ុន សែន ដាក់ចេញបទបញ្ជាឱ្យធ្វើការត្រួតពិនិត្យឡើងវិញជាបន្ទាន់អំពីអាវុធ និងសម្ភារៈយោធាអាមេរិក ហើយបើមានត្រូវយកទៅរក្សាទុកក្នុងឃ្លាំង ឬយកទៅកំទេចចោល៕ឃ្លីប D5 មហាអំណាចចិន ចេញមុខប្រឆាំងដាច់ខាតចំពោះការកៀបសង្កត់របស់អាមេរិក មកលើកម្ពុជា ហើយថ្លែងថា គំនិតអាក្រក់នេះនឹងបរាជ័យ៕…អានផ្ទាល់ (ដោយ៖សេឌី) D3 …
-
អប្សរាព្រឹកនេះ ១០ ធ្នូ ២០២១

វគ្គទី១៖ព្រឹត្តិការណ៍នយោបាយ LN សម្តេចតេជោ ហ៊ុន សែន អញ្ជើញពិនិត្យ ការដ្ឋានសាងសង់ ព្រលានយន្តហោះភ្នំពេញថ្មី នៅស្រុកកណ្ដាលស្ទឹង ខេត្តកណ្តាល ៕ …ឃ្លីប… (អត្ថបទ រូបភាព លោក វ៉េង លឹមហួត លោក សួង ពិសិទ្ធ លោក ស៊ូ វណ្ណលុក + អាន កាត់ត លោក សុខ ណេត) H1 ក្នុងឱកាស សម្តេចតេជោ ហ៊ុន សែន អញ្ជើញចុះត្រួតពិនិត្យការដ្ឋានសាងសង់ ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី ស្ថិតនៅឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល នាព្រឹកថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២១ សម្តេចបញ្ជាក់ថា សម្តេចតេជោ សប្បាយចិត្តនៅពេលចំណាត់ការអន្តរជាតិ ដែលមិនអនុញ្ញាតិ ឲ្យបុគ្គលខ្មែរណាយកលុយទៅដាក់ទៅក្រៅប្រទេស សម្តេចតេជោ មិនដាក់ផ្លែឲ្យនរណាទេ ប៉ុន្តែរឹតតែអរគុណចំពោះចំណាត់ការនេះ ព្រោះថាលុយដែលជាទុនក្នុងស្រុកមិនទៅណា។…ឃ្លីប… H2 សម្តេចតេជោ ហ៊ុន សែន…
-
អប្សរាព្រឹកនេះ ០៩ ធ្នូ ២០២១

វគ្គទី១៖ព្រឹត្តិការណ៍នយោបាយ L2 សម្តេចតេជោ ហ៊ុន សែន អញ្ជើញពិនិត្យការដ្ឋានសាងសង់ ព្រលានយន្តហោះនៅខេត្តកណ្តាល នៅព្រឹកនេះ៕…អានផ្ទាល់ SB1 ពិធីផ្សព្វផ្សាយខ្លឹមសារសង្ខេបនៃមហាសន្និបាតពេញអង្គលើកទី៦របស់គណកម្មាធិការមជ្ឈិមបក្សកុម្មុយនីសចិនអណត្តិទី១៩និងសៀវភៅរបស់ឯកឧត្តម ស៊ីជិនពីង ស្តីពីអភិបាលកិច្ចប្រទេសចិនភាគទី៣៕…អានផ្ទាល់ D1 ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលីថ្លែងថា ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាង កម្ពុជា និងវៀតណាម នៅតែបន្ត និងកាន់តែរឹងមាំថែមទៀតជានិច្ចនិរន្ត៕…អ្នករ័ត្ន ចរិយា…ឃ្លីប… (ដោយ៖ទីស្តីការគណរដ្ឋមន្ត្រី) N13- ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ផ្ដល់អនុសាសន៍៥ចំណុច ដើម្បីជួយជំរុញ កម្មវិធីថ្នាក់ជាតិ «ធុរកិច្ចថ្មីកម្ពុជា» ឲ្យទទួលបានជោគជ័យ ប្រកបដោយនិរន្តរភាព៕ឃ្លីប V1- លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន សាទរចំពោះវត្តមាន ឯកឧត្តម ង្វៀន ហ៊ុយតាំង(Nguyen Huy Tang) ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកម្ពុជា ដែលទើបផ្លាស់ថ្មី៕…ឃ្លីប N12- ការបញ្ឈប់ចេញអាជ្ញាបណ្ណទទួលប្រាក់បញ្ញើ ឲ្យគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ជារឿងត្រឹមត្រូវ, បច្ចុប្បន្នកម្ពុជាមានធនាគារ និងមីក្រូហិរញ្ញវត្ថុ ទទួលប្រាក់បញ្ជើចំនួន ៦១ស្ថាប័ន៕ឃ្លីប D5 …
-
អប្សរាព្រឹក ០៨ វិច្ឆិកា ២០២១

វគ្គទី១៖ព្រឹត្តិការណ៍នយោបាយ C8 ក្រសួងធនធានទឹកបញ្ជាក់ថា ខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន បន្តចុះត្រជាក់ដល់១៧អង្សាសេចាប់ពីថ្ងៃទី៨-១៤ ខែធ្នូ៕…អានផ្ទាល់(ដោយ៖ជាសេឌី) SB1 សម្តេចអគ្គ មហាពញាចក្រី ហេង សំរិន ទទួលជួបជាមួយ ឯកអគ្គរដ្ឋទូតថ្មី សាធារណរដ្ឋសង្គមនិយមវៀតណាម ប្រចំានៅកម្ពុជា ៕ …ឃ្លីប… ( អត្ថបទ លោក ថេត វិចិត្រ + រូបភាព កាត់ត លោក ហេង សម្បត្តិ + សម្លេង អ្នកនាង រ័ត្ន ចរិយា) V1 ក្រសួងការបរទេសកម្ពុជា បង្ហាញលទ្ធផល នៃទស្សនកិច្ចការងាររបស់ឯកឧត្តម វុនណា ម៉ោង ល្វីនរដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា នៅព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី០៦-០៧ ខែធ្នូ ឆ្នាំ២០២១៕…អានផ្ទាល់ L1 សម្តេចតេជោ ហ៊ុន សែន នឹងធ្វើទស្សនកិច្ច នៅប្រទេសមីយ៉ាន់ម៉ា នាដើមខែមករា ឆ្នាំក្រោយ តាមការអញ្ជើញ…
-
អប្សរាព្រឹកនេះ ០៧ វិច្ឆិកា ២០២១

វគ្គទី១៖ព្រឹត្តិការណ៍នយោបាយ H1 សម្តេចតេជោ ហ៊ុន សែន ទាមទារឱ្យមេទ័ពវៀតណាមម្នាក់សុំទោសចំពោះការប្រមាថមកលើកម្ពុជា។ ការថ្លែងសារមួយចេញពីខេត្តព្រៃវែង ដែលស្ថិតនៅក្បែរព្រំដែនកម្ពុជា-វៀតណាម សម្តេចតេជោ ហ៊ុន សែន បានរំលឹកអំពីការប្រមាថរបស់មេទ័ពវៀតណាមម្នាក់ កាលពីខែមីនា ឆ្នាំមុនដែលថា «បើវៀតណាមមិនទប់ស្កាត់តាមព្រំដែនទេ កូវីដ១៩នឹងឆ្លងចូលពីកម្ពុជាដូចទឹកបាក់ទំនប់»។ សម្តេចតេជោលើកឡើងថា ការសម្តីនេះសម្តេចមិនអាចទទួលយកបានទេ ហើយឮសម្តេចបានទាមទារឱ្យលោកឧត្តមសេនីយ៍ឯក ង៉ូវ ស៊ុនជាន អតីតមេបញ្ជាការការពារព្រំដែនវៀតណាមរូបនោះ ដែលបច្ចុប្បន្នជាអនុរដ្ឋមន្រ្តីក្រសួងការពារជាតិវៀតណាម សុំទោស ឬធ្វើការកែតម្រូវឡើងវិញ។ ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវជាតិលេខ១១ និងផ្លូវក្នុងក្រុងព្រៃវែង តម្លៃជិត១០០លានដុល្លារ នាព្រឹកថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២១នេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ដូច្នេះថា៖ ខ្ញុំអត់ប្រឆាំងវៀតណាមទេ ប៉ុន្តែខ្ញុំប្រឆាំងចំពោះសម្តីបុគ្គលដែលប្រមាថកម្ពុជា»។ ហើយសម្តេចបញ្ជាក់ទៀតថា «ខ្ញុំទាមទារឱ្យនាយករដ្ឋមន្រ្តីដក (មេបញ្ជាការនេះ) ប៉ុន្តែគាត់ដកដែរ តែដកផ្កាយពីរឱ្យឡើងផ្កាយ៣តែម្តង»។…ឃ្លីប… H3 សម្តេចតេជោ ហ៊ុន សែន សង្កត់ធ្ងន់ថា អ្វីដែលលើកឡើងនេះ មិនមែនជាការបំបែកបំបាក់សាមគ្គីភាព កម្ពុជា-វៀតណាមទេ ប៉ុន្តែជាការផ្ញើសារទៅបុគ្គលម្នាក់ដែលហ៊ានប្រមាថដល់កម្ពុជា ៕…ឃ្លីប… H2 សម្តេចតេជោ ហ៊ុន…