-
ចិនប្រកាសឆ្លើយតបវិញភ្លាមៗ បើសិនជាសហរដ្ឋអាមេរិកសម្រេចតម្លើងពន្ធលើប្រទេសខ្លួន
ចិន៖ នៅក្នុងបទសង្ខេបព័ត៌មានខ្លីមួយប្រចំាសប្តាហ៍នេះ អ្នកនំាពាក្យក្រសួងការ បរទេសចិន លោក ហ្គេង ហ្ស័ង បានប្រកាសទៅកាន់អាមេរិកថា ប្រទេសខ្លួននឹង ធ្វើការសងសឹកវិញភ្លាមៗអោយបានពេញថ្លៃ ចំពោះអ្វីដែលរដ្ឋបាលលោកដូណាល់ ត្រាំ បានសម្រេចតម្លើងពន្ធ២៥%លើទំនិញរបស់ចិន ដែលគិតជាទឹកប្រាក់៥០ពាន់ លានដុល្លារអាមេរិក ។ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានគូសបញ្ជាក់ថា ពន្ធទាំងឡាយដែល ប្រទេសលោកបានដាក់ចេញចុងក្រោយនេះ គឺស្ថិតនៅក្នុងចំណាត់ការទប់ទល់ ចំពោះផែនការ «Made in China ឬ ផលិតនៅប្រទេសចិន» ដែលរដ្ឋាភិបាលក្រុងប៉េ កំាងចង់ធ្វើឲ្យខ្លួនឯងក្លាយជាអ្នកនាំមុខគេ និងគ្រប់គ្រងវិស័យឧស្សាហកម្ម-បច្ចេក វិទ្យាកម្រិតខ្ពស់នៅលើពិភពលោក ហើយថា គំរោងរបស់ចិននេះ ពិតជាបង្កបញ្ហាធំដល់ការរីកចំរើនសេដ្ឋកិច្ចរបស់អាមេរិក និងបណ្តាប្រទេសជាច្រើនទៀត ។ជុំវិញបញ្ហានេះដែរ ក្រសួងពាណិជ្ជកម្មចិនបានអះអាងថា រាល់លទ្ធផលទាំងអស់ ដែលបានកើតចេញពីការចរចាគ្នាផ្នែកពាណិជ្ជកម្មរវាងចិន និងសហរដ្ឋអាមេរិក កាលពីមុនត្រូវលុបចោលទាំងអស់ ខណៈខាងសេតវិមាន ក្រោយពីការប្រកាសតម្លើងពន្ធលើទំនិញនាំចូលពីចិនហើយនោះ ក៏បានព្រមានផងដែរថា ពន្ធបន្ថែម ទៀតក៏នឹងត្រូវដាក់ចេញ ប្រសិនបើចិនហ៊ានសងសឹក ៕
-
ជប៉ុនកំពុងពិចារណាបង្កើតមូលនិធិអន្តរជាតិ ដើម្បីជួយដល់ការរំសាយអាវុធ នុយក្លេអ៊ែររបស់កូរ៉េខាងជើង
ជប៉ុន៖ ប្រព័ន្ធផ្សព្វផ្សាយជប៉ុនបានរាយការណ៍ថា នាយករដ្ឋមន្រ្តីជប៉ុន លោក ស៊ីនហ្សូ អាបេ បានលើកឡើងអំពីយន្តការជាសកលមួយ ដែលនឹងប្រមូលការបរិ ច្ចាគទានពីសហគមន៍អន្តរជាតិ ដើម្បីផ្តល់ជំនួយដល់ប្រទេសកូរ៉េខាងជើង ក្នុងការ លុបបំបាត់អាវុធនុយក្លេអ៊ែរចេញពីរដ្ឋកុម្មុយនិស្តមួយនេះ ។សូមរំលឹកថា ប្រមុខដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានប្តេជ្ញានឹងរំសាយ អាវុធនុយក្លេអ៊ែរ នៅក្នុងសេចក្តីថ្លែងការណ៍រួមមួយ ដែលត្រូវបានចុះហត្ថលេខា ដោយលោក និងលោក ដូណាល់ ត្រាំ នៅក្រោយជំនួបកំពូលជាប្រវត្តិសាស្រ្តរវាង ប្រទេសទាំងពីរ នៅសិង្ហបុរី ។ដោយឡែកនៅក្នុងសន្និសីទព័ត៌មាន បន្ទាប់ពីជំនួបកំពូលអាមេរិក-កូរ៉េខាងជើង លោក ដូណាល់ ត្រាំ បាននិយាយថា ប្រទេសលោកនឹងមិនជួយចេញថ្លៃលុបបំបាត់ អាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង ខណៈកូរ៉េខាងត្បូង និងជប៉ុនបញ្ជាក់ថា ពួកគេ មានសមត្ថភាពផ្ដល់ជំនួយហិរញ្ញវត្ថុដល់រដ្ឋមួយនេះ ។ ហើយបើតាមអ្នកនាំពាក្យ រដ្ឋាភិបាលក្រុងតូក្យូ លោក យ៉ូស៊ីហ៊ីដេ ស៊ូហ្គា ប្រទេសជប៉ុនអាចនឹងជួយចេញថ្លៃ ចំណាយខ្លះ លើដំនើរការរំសាយអាវុធនុយក្លេអ៊ែររបស់របបដឹកនំាំក្រុងព្យុងយ៉ាង ៕
-
ប្រធានាធិបតីសហរដ្ឋអាមេរិកគ្រោងនឹងហៅទូរស័ព្ទទៅជជែកជាមួយមេដឹកនំា កំពូលកូរ៉េខាងជើង
សហរដ្ឋអាមេរិក៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានអះអាងនៅ ចំពោះមុខក្រុមអ្នកសារព័ត៌មាននៅសេតវិមានថា រូបលោកអាចហៅទូរស័ព្ទទៅ លោក គីម ជុងអ៊ុន បានភ្លាមនៅពេលនេះ ព្រោះលោកបានអោយលេខទូរស័ព្ទ ផ្ទាល់មួយខ្សែទៅលោក គីម ។ លោក ត្រាំ បានសង្កត់ធ្ងន់ថា លោក គីម អាចហៅ ទូរស័ព្ទមកលោកបានភ្លាមៗ បើសិនគាត់មានបញ្ហាលំបាកអ្វីមួយ និយាយរួម យើង មានមធ្យោបាយទាក់ទងគ្នា ។ ការលើកឡើងរបស់ប្រធានាធិបតីរូបនេះ ធ្វើឡើងក្រោយរូបលោកបានជួប និង ពិភាក្សាទល់មុខគ្នាជាមួយលោក គីម ជុងអ៊ុន នៅប្រទេសសិង្ហបុរី កាលពីថ្ងៃ អង្គារ៍ សប្តាហ៍នេះ ដែលអន្តរជាតិបានមើលឃើញថា ជាភាពវិជ្ជមានធំធេងសម្រាប់ពិភព លោក និងជាលើកដំបូងសម្រាប់ប្រវត្តិសាស្ត្ររបស់ប្រទេសទំាងពីរ ។ស្របពេលជាមួយគ្នានោះដែរ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ក៏បាន បង្ហើបអោយដឹងផងដែរថា រូបលោកគ្រោងនឹងទូរស័ព្ទទៅកាន់មេដឹកនំាំកពូលកូរ៉េ ខាងជើងលោក គីម ជុងអ៊ុន ដោយផ្ទាល់នៅក្នុងថ្ងៃ អាទិត្យ…
-
ប្រមុខដឹកនាំ CLMV ប្ដេជ្ញាចិត្តពង្រឹងទំនាក់ទំនង ក្នុងភាពជាអ្នកជិតខាងល្អជាប្រពៃ ដើម្បីផ្ដល់ផលប្រយោជន៍ ឲ្យគ្នាទៅវិញទៅមក
ប្រមុខដឹកនាំ CLMV ប្ដេជ្ញាចិត្តពង្រឹងទំនាក់ទំនង ក្នុងភាពជាអ្នកជិតខាងល្អជាប្រពៃ ដើម្បីផ្ដល់ផលប្រយោជន៍ ឲ្យគ្នាទៅវិញទៅមក បាងកក៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងប្រមុខដឹកនាំប្រទេស៣ ផ្សេងទៀត ដែលជាប្រមុខដឹកនាំ CLMV នៅព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៨នេះ បានធ្វើការប្ដេជ្ញាចិត្តយ៉ាងច្បាស់ថា នឹងពង្រឹងទំនាក់ទំនងក្នុងភាពជា អ្នកជិតខាងល្អជាប្រពៃ ដើម្បីផ្ដល់ផលប្រយោជន៍ឲ្យគ្នាទៅវិញទៅមក។ បន្ទាប់ពីពិធីបិទនៃកិច្ចប្រជុំ CLMV រួចហើយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញផ្តល់សន្និសីទសារព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំ CLMV និងផែនការសកម្មភាពសំខាន់ៗ។ ថ្លែងទៅកាន់អ្នកសារព័ត៌មានជាតិ និងអន្តរជាតិជាច្រើននាក់ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា សម្តេចពិតជាមានកិត្តិយសណាស់ ដោយធ្វើជាប្រធានកិច្ចប្រជុំកំពូល CLMV លើកទី៩នេះ ហើយកិច្ចប្រជុំនេះ គឺទទួលបាននូវភាពជោគជ័យ ជាមួយនឹងសេចក្តីថ្លែងការណ៍រួមក្រោមមូលបទ «ដើម្បីការតភ្ជាប់ និងសមាហរណកម្មសេដ្ឋកិច្ចកាន់តែខ្លាំងក្លា»។ សម្តេចតេជោ ហ៊ុន សែន បន្តថា នេះគឺជាលើកទីមួយហើយ ដែលកិច្ចប្រជុំ CLMV…
-
ជនជាតិស្បែកខ្មៅសរុប ១៧នាក់ សុទ្ធតែគ្មានឯកសារពាក់ព័ន្ធ ត្រូវបានឃាត់ខ្លួន គិតត្រឹមវេលាម៉ោង១២ និង៣០នាទីដល់ម៉ោង២នេះ
កម្លាំងនគរបាល បានឃាត់ខ្លួនជនជាតិស្បែកខ្មៅសរុប ១៧នាក់ សុទ្ធតែគ្មានឯកសារពាក់ព័ន្ធត្រឹមត្រូវទាំងអស់ ទាំងលិខិតឆ្លងដែន និងលិខិតអនុញ្ញាត្តិច្បាប់ការងារ ។សូមបញ្ជាក់ថា នេះជាប្រតិបត្តិការត្រួតពិនិត្យទ្រង់ទ្រាយធំ ធ្វើឡើងក្រោមបទបញ្ជាផ្ទាល់របស់ នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ លើទីតាំងខុនដូរចំនួន ៣ទីតាំងធំៗ ។ ប្រតិបត្តិការពុំទាន់ត្រូវបានបញ្ចប់នៅឡើយនោះទេពោលត្រូវពិនិត្យលើជនជាតិស្បែកខ្មៅទាំងអស់ ដែលរស់នៅក្នុងខុនដូរទាំង៣ទីតាំង ។ប្រភពមន្ត្រីនគរបាល ស្និលស្នាល អោយដឹងថា ៖ ប្រតិបត្តិការនេះធ្វើឡើង បន្ទាប់ពីកម្លាំងកិញសម្ងាត់របស់សមត្ថកិច្ច បានរាយការពីការចូលមករស់នៅដោយខុសច្បាប់ នៅក្នុងខុនដូរទាំង៣ទីតាំងខាងលើ ដែលមានមេខ្យល់ធំម្នាក់ ជាជនជាតិស្បែកខ្មៅដូចគ្នា ជាអ្នកនាំគ្នីគ្នាពីប្រទេសវៀតណាម មកកម្ពុជា លួចចូលមកតាមច្រករបៀងតូចៗ តាមក្រវ៉ាត់ព្រុំដែន ៕
-
លោកជំទាវកិត្តិសង្គសហបណ្ឌិតម៉ែន សំអន ជម្រុញអោយប្រជាពលរដ្ឋចូលរួមបោះឆ្នោតថ្ងៃទី២៩កក្កដាដើម្បីបំពេញកាតព្វកិច្ចជាពលរដ្ឋល្អនិងទទួលបានសមិទ្ធផលថ្មីៗបន្ថែមទៀត
(ស្វាយរៀង)៖លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអនរដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភាព្រឹទ្ធសភានិងអធិការកិច្ចនិងជា សមាជិកគណៈអចិន្ត្រៃយ៍ គណៈកម្មារធិការកណ្តល គណបក្សប្រជាជនកម្ពុជា ជាបេក្ខជនឈរឈ្មោះអ្នកតំណាងរាស្ត្រពេញសិទ្ធិមណ្ឌលស្វាយរៀងអាណត្តិទី៦បានជម្រុញអោយប្រជាពលរដ្ឋនៅទូទាំងខេត្តស្វាយរៀងទៅចូលរួមបោះឆ្នោតនៅថ្ងៃទី២៩ កក្កដាខាងមុខនេះកុំបីខានដើម្បីបំពេញកាតព្វកិច្ចក្នុងនាមជាពលរដ្ឋល្អនិងទទួលបានសមិទ្ធផលថ្មីៗបន្ថែមទៀត។ លោកជំទាវកិត្តិសង្គហបណ្ឌិតថ្លែងបែបនេះខណៈអញ្ជើញចូលរួមបុណ្យផ្កាសាមគ្គីប្រមូលបច្ច័យសម្រាប់កសាងស្ពានឆ្លងកាត់ប្រឡាយកូនភ្លោះស្ថិតក្នុងភូមិចំបក់ថ្លឹងឃុំគោកព្រីងស្រុកស្វាយជ្រំខេត្តស្វាយរៀងនៅព្រឹកថ្ងៃទី១៦ខែមិថុនាឆ្នាំ២០១៨ដែលមានប្រជាពលរដ្ឋចូលរួមប្រមាណជាង៤០០នាក់ផងដែរ។ប្រជាពលរដ្ឋនៅក្នុងភូមិត្រពាំងថ្លឹងនេះមានការលំបាកក្នុងការធ្វើដំណើរឆ្លងកាត់ឆ្លងទៅឆ្លងមកទើបមានកាយកចិត្តទុកដាក់ពីលោកស្រីសុខវិឡាយប្រធានក្រុមការងារចុះជួយឃុំគោកព្រីងផ្តួចផ្តើមកសាងនិងធ្វើពិធីបុណ្យផ្កាដើម្បីប្រមូលបច្ច័យកសាងស្ពាននេះឡើង។ លោកជំទាវកិត្តិសង្គហបណ្ឌិត ក៏ពាំនាំនូវការផ្តាំផ្ញើរសាកសួរសុខទុកពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់អង្គពិធី ទាំងមូលផងដែរ។ លោកជំទាវកិត្តិសង្គហបណ្ឌិតក៏បានថ្លែងបន្តថា ក្នុងរយៈពេល ៣៩ឆ្នាំ ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រី បានដឹកនាំប្រទេស បានការពារប្រទេស ស្តារកសាងប្រទេសជាតិឡើងវិញពីលេខ សូន្យ មកជាប្រទេសដែលមានការអភិវឌ្ឍន៍លើគ្រប់វិស័យ ក្រោមនយោបាយ ឈ្នះ ឈ្នះ របស់សម្តេចតេជោ បានធ្វើឲ្យអង្គការចាត់តាំងរបស់ ខ្មែក្រហម ត្រូវរលំរលាយទាំងស្រុង។ លោកជំទាវក៏បានលើកឡើងផងដែរ នូវ មនុស្ស ផ្លូវ ទឹក ភ្លើង ដែលជាកត្តាដ៏សំខាន់បំផុត ដែលត្រូវបានរាជរដ្ឋាភិបាលបាយកយកចិត្តទុកដាក់ខ្ពស់បំផុតក្នុងន័យជួយសម្រួលដល់ការអភិវឌ្ឍន៍មូលដ្ឋានតែម្ដង។ លោកជំទាវកិត្តិសង្គហបណ្ឌិតក៏បានផ្តាំផ្ញើរជូនដល់សមាជិកសមាជិការបក្សទាំងអស់ត្រូវអនុវត្តន៍ខ្លឹមសារដូចជា ១. មិនត្រូវឲ្យមានបងតូច បងធំ…
-
គណបក្សប្រជាជនកម្ពុជា ប្តេជ្ញាមិនរាថយ ដើម្បីកសាង និងអភិវឌ្ឍប្រទេសជាតិ ឱ្យមានការរីកចម្រើន ទាំងក្នុងវិស័យអាណាចក្រ និងពុទ្ធចក្រ
គណបក្សប្រជាជនកម្ពុជា ប្តេជ្ញាមិនរាថយ ដើម្បីកសាង និងអភិវឌ្ឍប្រទេសជាតិ ឱ្យមានការរីកចម្រើន ទាំងក្នុងវិស័យអាណាចក្រ និងពុទ្ធចក្រ តាំងពីដើមរៀងមក គណបក្សប្រជាជនកម្ពុជា បានប្តេជ្ញាយ៉ាងមុតមាំរួចហើយថា បើទោះបីយើង បានចេញដំណើរ ពីឆ្នាំ១៩៧៩ ដោយបាតដៃទទេ និងឆ្លងកាត់ឧបសគ្គជាច្រើន ស្ទើររាប់មិនអស់ ក្នុងការ ស្វែងរកសុខសន្តិភាព ការបង្រួបបង្រួមជាតិ និងការអភិវឌ្ឍជូនប្រជាពលរដ្ឋ យ៉ាងណាក៏ដោយ ក៏យើងត្រូវតែបន្តខិតខំប្រឹងប្រែងជម្នះរាល់ឧបសគ្គ ដោយមិនរាថយ ដើម្បីកសាង និងអភិវឌ្ឍប្រទេសជាតិឱ្យ មានការរីកចម្រើន ទាំងក្នុងវិស័យអាណាចក្រ និងពុទ្ធចក្រ រហូតមានកិត្យានុភាព លេចធ្លោនៅលើឆាក អន្តរជាតិដ៏គួរជាទីមោទនៈ ។ នេះជាការគូសបញ្ជាក់ជាថ្មី របស់សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ក្នុងពិធីបុណ្យឆ្លងឧបដ្ឋានសាលាថ្មី និងសមិទ្ធផលនានា ក្នុងវត្តគីរីមានជ័យ ហៅវត្តបឹងជ្រោង ស្ថិតក្នុងឃុំជាំ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី១៦ មិថុនានេះ ដោយក្នុងពិធីនេះ សម្តេចប្រធានរដ្ឋសភា បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះគំនិតផ្តួចផ្តើម និងកិច្ចខិតខំប្រឹងប្រែងរបស់ព្រះសង្ឃគ្រប់ព្រះអង្គ ព្រះគ្រូចៅអធិការគ្រប់ជំនាន់ ពុទ្ធបរិស័ទ និងសប្បុរជនជិតឆ្ងាយ ដែលបានរួមសាមគ្គីគ្នា…
-
ក្រុមគ្រូពេទ្យមន្ទីរសុខាភិបាលខេត្តស្វាយរៀងចុះពិនិត្យជម្ងឺជូនប្រជាពលរដ្ឋនៅឃុំឈើទាលដោយឥតបង់ថ្លៃ
ស្វាយរៀង៖ក្រុមគ្រូពេទ្យមន្ទីរសុខាភិបាលខេត្តស្វាយរៀង បានចុះពិនិត្យព្យាបាលជម្ងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃនៅភូមិរំដេញ ភូមិត្រោក ភូមិចំបក់ និងភូមិនារាទេន នៅក្នុងឃុំឈើទាល ស្រុកស្វាយជ្រំ ។ ការពិនិត្យនេះបានធ្វើឡើងនៅថ្ងៃទី១៥ខែមិថុនាឆ្នាំ២០១៨ដោយមានប្រជាពលរដ្ឋមកព្យាបាលសរុប 336នាក់ ស្រី 206នាក់។លោកវេជ្ជបណ្ឌិតកែ រដ្ឋាប្រធានមន្ទីសុខាភិបាលខេត្តបានអោយដឹងថាប្រជាពលរដ្ឋដែលមកពិនិត្យជម្ងឺ រួមមាន ៖ -ជំងឺទូទៅ 209នាក់ (កុមារ 38នាក់)-ជំងឺរោគស្រ្តី 34នាក់ -ជំងឺភ្នែក 62នាក់ -ជំងឺមាត់ធ្មេញ 26នាក់ -ជំងឺចិត្តសាស្ត្រ 5នាក់ -វះកាត់តូច 7នាក់ -ឆ្លុះអេកូ 26ករណី-ថតវិទ្យុសាស្ត្រ 10ករណី-ពិនិត្យឈាម 12ករណីលោកវេជ្ជបណ្ឌិត កែរ រដ្ឋា បានបញ្ជាក់ថា ៖នៅក្នុងឃុំឈើទាលនេះ មាន 12ភូមិ មានប្រជាពលរដ្ឋជាងមួយមឺននាក់ ។ ក្នុងការពិនិត្យព្យាបាលនេះ ចែកចេញជា 3វគ្គ មួយវគ្គៗមាន 4ភូមិ ប្រើប្រាស់បុគ្គលិកពេទ្យ 32នាក់ រថយន្តគ្លីនិកចល័ត 1គ្រឿង ដែលជាជំនួយពីប្រទេសចិន និងរថយន្តសង្គ្រោះ 1គ្រឿង ដែលជាអំណោយរបស់ជំទាវស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន…
-
លោកជំទាវកិត្តិសង្គសហបណ្ឌិតម៉ែន សំអន បញ្ជាក់ថា បច្ច័យដែលបានមកពីបុណ្យផ្កាសាមគ្គី នឹងត្រូវយកទៅកសាងស្ពានឆ្លងកាត់ប្រឡាយកូនភ្លោះ ក្នុងភូមិចំបក់ថ្លឹងឃុំគោកព្រីងស្រុកស្វាយជ្រំខេត្តស្វាយរៀង
(ស្វាយរៀង)៖លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអនរដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភាព្រឹទ្ធសភានិងអធិការកិច្ចនិងជា សមាជិកគណៈអចិន្ត្រៃយ៍ គណៈកម្មារធិការកណ្តល គណបក្សប្រជាជនកម្ពុជា ជាបេក្ខជនឈរឈ្មោះអ្នកតំណាងរាស្ត្រពេញសិទ្ធិមណ្ឌលស្វាយរៀងអាណត្តិទី៦បានជម្រុញអោយប្រជាពលរដ្ឋនៅទូទាំងខេត្តស្វាយរៀងទៅចូលរួមបោះឆ្នោតនៅថ្ងៃទី២៩ កក្កដាខាងមុខនេះកុំបីខានដើម្បីបំពេញកាតព្វកិច្ចក្នុងនាមជាពលរដ្ឋល្អនិងទទួលបានសមិទ្ធផលថ្មីៗបន្ថែមទៀត។ លោកជំទាវកិត្តិសង្គហបណ្ឌិតថ្លែងបែបនេះខណៈអញ្ជើញចូលរួមបុណ្យផ្កាសាមគ្គីប្រមូលបច្ច័យសម្រាប់កសាងស្ពានឆ្លងកាត់ប្រឡាយកូនភ្លោះស្ថិតក្នុងភូមិចំបក់ថ្លឹងឃុំគោកព្រីងស្រុកស្វាយជ្រំខេត្តស្វាយរៀងនៅព្រឹកថ្ងៃទី១៦ខែមិថុនាឆ្នាំ២០១៨ដែលមានប្រជាពលរដ្ឋចូលរួមប្រមាណជាង៤០០នាក់ផងដែរ។ប្រជាពលរដ្ឋនៅក្នុងភូមិត្រពាំងថ្លឹងនេះមានការលំបាកក្នុងការធ្វើដំណើរឆ្លងកាត់ឆ្លងទៅឆ្លងមកទើបមានកាយកចិត្តទុកដាក់ពីលោកស្រីសុខវិឡាយប្រធានក្រុមការងារចុះជួយឃុំគោកព្រីងផ្តួចផ្តើមកសាងនិងធ្វើពិធីបុណ្យផ្កាដើម្បីប្រមូលបច្ច័យកសាងស្ពាននេះឡើង។លោកជំទាវកិត្តិសង្គហបណ្ឌិត ក៏ពាំនាំនូវការផ្តាំផ្ញើរសាកសួរសុខទុកពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់អង្គពិធី ទាំងមូលផងដែរ។ លោកជំទាវកិត្តិសង្គហបណ្ឌិតក៏បានថ្លែងបន្តថា ក្នុងរយៈពេល ៣៩ឆ្នាំ ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រី បានដឹកនាំប្រទេស បានការពារប្រទេស ស្តារកសាងប្រទេសជាតិឡើងវិញពីលេខ សូន្យ មកជាប្រទេសដែលមានការអភិវឌ្ឍន៍លើគ្រប់វិស័យ ក្រោមនយោបាយ ឈ្នះ ឈ្នះ របស់សម្តេចតេជោ បានធ្វើឲ្យអង្គការចាត់តាំងរបស់ ខ្មែក្រហម ត្រូវរលំរលាយទាំងស្រុង។ លោកជំទាវក៏បានលើកឡើងផងដែរ នូវ មនុស្ស ផ្លូវ ទឹក ភ្លើង ដែលជាកត្តាដ៏សំខាន់បំផុត ដែលត្រូវបានរាជរដ្ឋាភិបាលបាយកយកចិត្តទុកដាក់ខ្ពស់បំផុតក្នុងន័យជួយសម្រួលដល់ការអភិវឌ្ឍន៍មូលដ្ឋានតែម្ដង។ លោកជំទាវកិត្តិសង្គហបណ្ឌិតក៏បានផ្តាំផ្ញើរជូនដល់សមាជិកសមាជិការបក្សទាំងអស់ត្រូវអនុវត្តន៍ខ្លឹមសារដូចជា១. មិនត្រូវឲ្យមានបងតូច បងធំ ការធ្វើកូដកម្ម និងបាតុកម្មផងនៅក្នុងរោងចក្រ ដើម្បីរក្សានូវតម្លៃនៃការវិនិយោគនៅក្នុងមូលដ្ឋាន។២.…
-
លោកជំទាវ កិត្តិសង្គហបណ្ឌិត ម៉ែន សំអន អំពាវនាវ ដល់សមាជិកសមាជិកាបក្សទាំងអស់ ចូលរួមថែរក្សាសន្តិភាពដើម្បីបន្តការអភិវឌ្ឍន៍
ខេត្តស្វាយរៀង៖លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សអន សមាជិកគណៈអចិន្ត្រៃយ៍ គណៈកម្មារធិការកណ្តល គណបក្សប្រជាជនកម្ពុជា ជាបេក្ខជនឈរឈ្មោះអ្នកតំណាងរាស្ត្រពេញសិទ្ធិមណ្ឌលស្វាយរៀងអាណត្តិទី៦បានថ្លែងថា សន្តិភាពមានតម្លៃខ្លាំងណាស់ដែលមនុស្សជាតិនៅលើពិភពលោកប្រាថ្នាចង់បាន។ដូច្នេះសមាជិកសមាជិកាបក្សទូទាំងក្រុងបាវិតក្នុងខេត្តស្វាយរៀងត្រូវទៅចូលរួមថែរក្សាសន្តិភាពនិងការអភិវឌ្ឍន៍។ ជាមួយគ្នានេះដែរបងប្អូនសមាជិកសមាជិកាគណបក្សក្រុងបាវិតទាំងអស់ត្រូវតែចូលរួមបោះឆ្នោតនៅថ្ងៃទី២៩ កក្កដាខាងមុខនេះកុំបីខានដើម្បីបំពេញកាតព្វកិច្ចក្នុងនាមជាពលរដ្ឋល្អ។ លើសពីនេះទៀតលោកជំទាវកិត្តិសង្គហបណ្ឌិតក៍សំណូមពរសមាជិកសមាជិកាបក្សទាំងអស់បន្តចុះផ្ទាល់ដល់មូលដ្ឋានពលរដ្ឋដើម្បីដឹងអំពីតម្រូវការពិតៗរបស់ពួកគាត់។ លោកជំទាវកិត្តិសង្គហបណ្ឌិតថ្លែងបែបនេះខណៈអញ្ជើញចុះជួបសំណេះសំណាល ជាមួយសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាក្រុងបាវិតខេត្តស្វាយរៀងចំនួន១៩៤នាក់ នាព្រឹកថ្ងៃសុក្រទី៣កើតខែបឋមាសាឍឆ្នាំច សំរិទ្ធស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៥ខែមិថុនាឆ្នាំ២០១៨ នៅទីស្នាក់ការបក្សប្រជាជនកម្ពុជាក្រុងបាវិតខេត្តស្វាយរៀង។លោកជំទាវកិត្តិសង្គហបណ្ឌិត ក៏ពាំនាំនូវការផ្តាំផ្ញើរសាកសួរសុខទុកពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់អង្គពិធី ទាំងមូលផងដែរ។ លោកជំទាវកិត្តិសង្គហបណ្ឌិតក៏បានថ្លែងបន្តថា ក្នុងរយៈពេល ជិត៤០ឆ្នាំ ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រី បានដឹកនាំប្រទេស បានការពារប្រទេស ស្តារកសាងប្រទេសជាតិឡើងវិញពីលេខ សូន្យ មកជាប្រទេសដែលមានការអភិវឌ្ឍន៍លើគ្រប់វិស័យ ក្រោមនយោបាយ ឈ្នះ ឈ្នះ របស់សម្តេចតេជោ បានធ្វើឲ្យអង្គការចាត់តាំងរបស់ ខ្មែក្រហម ត្រូវរលំរលាយទាំងស្រុង។ លោកជំទាវក៏បានលើកឡើងផងដែរ នូវ មនុស្ស…