Category: ព័ត៌មាន

  • ក្រសួងអប់រំ យុវជននិងកីឡា បានផ្សព្វផ្សាយអំពីគ្រោះថ្នាក់ នៃការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ និងសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៅគ្រឹះស្ថានសិក្សាខេត្តបាត់ដំបង

     ដើម្បីបង្កើននូវការយល់ដឹងអំពីគ្រោះថ្នាក់ នៃការប្រើប្រាស់គ្រឿងញៀនដល់យុវជនយើងឲ្យបានយល់ច្បាស់កុំឲ្យបំពានសាកល្បងគ្រឿងញៀន ក្រសួងអប់រំ យុវជន និងកីឡា បានបើកវគ្គផ្សព្វផ្សាយអប់រំអំពីគ្រោះថ្នាក់នៃការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ និងពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៅតាមគ្រឹះស្ដានសិក្សានានា នៅក្នុងខេត្តបាត់ដំបង ជាពិសេសសិស្ស និស្សិត មកពីសាកលវិទ្យាល័យបាត់ដំបងផ្ទាល់តែម្តង ។ ពិធីនេះ ត្រូវបានប្រព្រឹត្តទៅកាលពីព្រឹកថ្ងៃទី១២ ខែមិថុនា ២០១៨ នៅសាលប្រជុំ សាលាសកលវិទ្យាល័យបាត់ដំបង ក្រោមអធិបតីភាព      ឯ.ឧ អ៊ុយ សុធាវី អភិបាលរងខេត្តបាត់ដំបង និងជាដំណា ឯ.ឧ ងួន រតនៈ អភិបាលខេត្ត និងលោកជំទាវ សឿ សុជាតា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជននិងកីឡា។      ឯ.ឧ  អ៊ុយ សុធាវី បានលើកឡើងថា៖ ដើម្បីឲ្យខ្លួនយើងអាចចៀសផុតពីការត្រួតត្រាញាំញីដោយឥទ្ធិពលនៃសារធាតុគ្ថឿងញៀនបាន លុះត្រាតែយើងទាំង អស់គ្នា ចូលរួមទប់ស្កាត់ ចូលរួមធ្វើយ៉ាងណាឲ្យ ” ជីវិតយើង សហគមន៍យើងគ្មានគ្រឿងញៀន “។   ឯ.ឧ អភិបាលរងខេត្ត បានបន្តថា៖ ទាំងអាជ្ញាធរ ទាំងកម្លាំងសមត្ថកិច្ច ក្រុមគ្រួសារ មិត្តភ័ក្ត្រ…

  • អភិបាលខេត្តមណ្ឌលគិរី ផ្តល់ពូជស្រូវផ្ការំដួលចំនួន១,០០០គីឡូក្រាម និងជីសរីរាង្គសញ្ញារូបក្ងាន២,៥០០តោន ដល់កសិករចំនួន១០០គ្រួសារ ស្ថិតនៅពីរឃុំ ក្នុងស្រុកកោះញែក

    មណ្ឌលគិរី៖ ប្រជាកសិករចំនួន១០០គ្រួសារ ស្ថិតនៅពីរឃុំ ក្នុងស្រុកកោះញែក ទទួលបានពូជស្រូវចំនួន១,០០០គីឡូក្រាម និងជីសរីរាង្គសញ្ញារូបក្ងានចំនួន២,៥០០គីឡូក្រាម ពីសំណាក់ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី ដោយមានការចូលរួមពីមន្ទីរអង្គភាពពាក់ព័ន្ធ កងកម្លាំងប្រដាប់អាវុធទាំងបី និងអាជ្ញាធរស្រុក នាព្រឹក ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៨។ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី បានមានប្រសាសន៍ថា ការនាំយកពូជស្រូវ និងជីសរី     រាង្គ ផ្តល់ជូនកសិករនាពេលនេះ គឺជាការឆ្លើយតបតាមតម្រូវការប្រជាពលរដ្ឋ ដែលបានលើកឡើងក្នុងផែនការ   សមាហរកម្មកន្លងមក ដើម្បីឱ្យកសិករយកពូជស្រូវទៅដាំដុះទាន់ពេលវេលា។ ឯកឧត្តម បានបន្ថែមថា ដោយមានការយកចិត្តទុកដាក់ពីរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទ ក្នុងការលើកកម្ពស់វិ     ស័យកសិកម្ម ដែលជាវិស័យបង្កើតនូវចំណូលសេដ្ឋកិច្ចជាតិ និងបង្កើនកំរិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋគ្រប់ទីកន្លែង ជាពិសេស សម្រាប់ប្រជាកសិករនៅស្រុកកោះញែក ដែលមានផ្ទៃដីដាំដុះស្រូវស្រែវស្សាច្រើនជាងគេ ក្នុងក្រុង/ស្រុកទាំង៥ក្នុងខេត្ត។ ជាងនេះទៅទៀត ឯកឧត្តម បានណែនាំដល់ប្រជាកសិករទាំងអស់ ដែលមានផ្ទៃដីដាំដុះស្រូវស្រែ ក្នុងរដូវវស្សានេះ ត្រូវភ្ជួររាស់ដីស្រែឱ្យបានស្អាត និងត្រូវចេះជ្រើសរើសពូជដែលល្អ ធននឹងអាកាសធាតុ ជាពិសេស ត្រូវសាបព្រោះឲ្យទាន់ពេលវេលា ជៀសវាងទុកដីទំនេរចោល។ ម្យ៉ាងទៀត គ្រាប់ពូជស្រូវផ្ការំដួលនេះ…

  • ក្រសួងបរិស្ថានបានរៀបចំវេទិកាស្តីពីការការពារ និងអភិរក្សធនធានធម្មជាតិ លើប្រធានបទការរៀបចំសម្ព័ន្ធសហភាពសហគមន៍អភិរក្សធនធានធម្មជាតិ

    មណ្ឌលគិរី: ឯកឧត្តម សូ ខនឬទ្ធីគុណ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានអញ្ជើញជាអធិបតី ក្នុងពិធីវេទិកាស្តីពី ការការពារនិងអភិរក្សធនធានធម្មជាតិ លើប្រធានបទការរៀបចំ សម្ព័ន្ធសហភាពសហគមន៍អភិរក្សធនធានធម្មជាតិ ដោយមានការចូលរួមពីសំណាក់ លោក ញ៉ន សិទ្ធ អភិបាលរងខេត្តមណ្ឌលគិរី ព្រមទាំង លោក លោកស្រីមកពីអគ្គនាយកដ្ឋានក្រសួងបរិស្ថាន មន្រ្តីដែនជម្រកតំបន់ការពារធនធានធម្មជាតិ គណៈកម្មាធិការសហគមន៍ និងអង្គការដៃគូរពាក់ព័ន្ធ ប្រមាណជាង២០០នាក់ ដែលប្រព្រឹត្តទៅនៅសណ្ឋាគារអេម៉ារីអូរ  ស្ថិតនៅក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី នាព្រឹកថ្ងៃអង្គារ៍ ទី១២ ខែមិថុនា ឆ្នាំ២០១៨ ឯកឧត្តម សូ ខនឬទ្ធីគុណ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន  បានមានប្រសាសន៍ថា ការរៀបចំវេទិកានេះ ក្នុងគោលបំណង ដើម្បីដាក់ចេញជាយន្តការសម្របសម្រួលមួយ សំរាប់សហគមន៍តំបន់ការពារធម្មជាតិក្នុងដែនសមត្ថកិច្ចរបស់ក្រសួងបរិស្ថាន ក្នុងការពង្រឹងប្រសិទ្ធភាពនៃប្រព័ន្ធគ្រប់គ្រងធនធានធម្មជាតិ ពង្រឹងទំនាក់ទំនងក្នុងចំណោមសហគមន៍តំបន់ការពារធម្មជាតិ មានការចូលរួមពិភាក្សា និងធ្វើបច្ចុប្បន្នភាព ពីការងារពាក់ព័ន្ធនឹងការការពារអភិរក្សធនធានធម្មជាតិចងក្រងសហគមន៍ទាំងនោះជាសម្ព័ន្ធ ដើម្បីអោយសហគមន៍យកទៅធ្វើដើមទុនឬទុនបង្វិលសំរាប់ជួយដល់សមាជិកសហគមន៍ក្នុងការធ្វើអាជីវកម្ម បង្កើតមុខរបរថ្មីចិញ្ចឹមជីវិតបន្ថែមពីលើមុខរបររបស់គាត់ដែលមាន និងចូលរួមចំណែកក្នុងការការពារអភិរក្សទប់ស្កាត់បទល្មើសផ្សេងៗ ឱ្យមានប្រសិទ្ធភាពខ្ពស់។ លោក ញ៉ន សិទ្ធ អភិបាលរងខេត្ត បានឲ្យដឹងថា ខេត្តមណ្ឌលគិរី មានតំបន់ព្រៃការពារនិងមណ្ឌលសត្វព្រៃចំនួន០៥ កន្លែង…

  • វិទ្យាល័យព្រះបិតា ទទួលបានអគារសិក្សា១ខ្នងកំពស់២ជាន់១០បន្ទប់បន្ថែមទៀត មានតម្លៃ ១៥ម៉ឺន ៧ពាន់ដុល្លារអាមេរិកជាអំណោយសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានី ហ៊ុន សែន

    អាជ្ញាធរ លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្នប្រមាណ ៣.៥០០នាក់ បានអញ្ជើញចូលរួមចូលរួមអបអរសាទរ ក្នុងពិធីសម្ភោធអគារសិក្សា ១ខ្នងកំពស់២ជាន់១០បន្ទប់ នៅវិទ្យាលយ័ព្រះបិតាជាតិ ស្ថិតក្នុងភូមិអូរច្រនៀង ឃុំកំពង់ត្រាចខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត ។ ពិធីនេះរៀបចំឡើងក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ប៉ែនស៊ីម៉ន ទីប្រឹក្សាផ្ទាល់សម្តេចតេជោហ៊ុនសែននាយករដ្នមន្ត្រីនៃព្រះរាជាអាណាចក្រកម្ពុជាអនុប្រធានទី១ក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តកំពត រួមដំណើរដោយ ឯកឧត្តម ជាវ តាយ អភិបាលខេត្ត។ លោកអូន ខន អភិបាលស្រុកកំពង់ត្រាចបានឲ្យដឹងថា ៖អគារសិក្សា១ខ្នងកំពស់២ជាន់១០បន្ទប់ដែលប្រារព្ធពិធីសម្ភោធនៅពេលនេះ គឺជាអំណោយឧបត្ថម្ភដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានី ហ៊ុន សែន ផ្តល់ជូនតាមរយៈ ឯកឧត្តមបណ្ឌិត ប៉ែន ស៊ីម៉ន និងលោកជំទាវ ងី ស៊ុនសូភាព ដោយចំណាយថវិការសាងសង់អស់ ១៥ម៉ឺន៧ពាន់ដុល្លារអាមេរិក ។មានប្រសាសន៍សំណេះសំណាល ឯកឧត្តមបណ្ឌិត ប៉ែន ស៊ីម៉ន បានពាំនាំការនឹករលឹក សាកសួរសុខទុក្ខ ពីសំណាក់ប្រមុខថ្នាក់ដឹកនាំ គណបក្សប្រជាជនកម្ពុជា ដែលជានិច្ចកាលតែងតែគិតគូយកចិត្តទុក្ខដាក់ដល់សុខទុក្ខនិងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋទូទៅ តាមរយៈការស្តារ និងអភិវឌ្ឍន៍លើគ្រប់វិស័យ ក្នុងនោះវិស័យអប់រំត្រូវបានលើកកំពស់ ។…

  • នៅឆ្នាំសិក្សា២០១៨-២០១៩ខាងមុខ វិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន ដងទង់ នឹងទទួលបានអគារសិក្សាថ្មី១ខ្នង២ជាន់១០បន្ទប់បន្ថែមទៀតដែលមានតម្លៃ១៥ម៉ឺន៧ពាន់ដុល្លាអាមេរិក

    ក្នុងពិធីបញ្ចុះបឋមសិលាសាងសង់អាគារសិក្សា ១ខ្នង កំពស់ ២ជាន់ ១០បន្ទប់ ទុកជាចំណងដៃដល់សិស្សានុសិស្សវិទ្យាលយ័ប៊ុនរ៉ានីហ៊ុនសែនដងទង់ ស្ថិតក្មុងភូមិធំថ្មី ឃុំដងទង់ ស្រុកដងទង់ ខេត្តកំពត លោក ស៊ីវ ផេង អភិបាលស្រុកដងទង់ បាន បញ្ជាក់ថា ៖ រយៈពេលតែជាង ២០ថ្ងៃតែប៉ុណ្ណុះ ពោលគឺចាប់ពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៨ ដល់ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៨ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែន បានផ្តល់ជូនអគារ៣ខ្នងស្មើរនិង២១បន្ទប់ តាមរយៈឯកឧត្តមបណ្ឌិត ប៉ែន ស៊ីម៉ន និងលោកជំទាវសម្រាប់ចៅៗសិស្សានុសិស្សសាលាបឋមសិក្សាអង្គមគ្គប្រាង្គ ១ខ្នង៥បន្ទប់ ,  នៅវិទ្យាលយ័ក្រាំងលាវ ១ខ្នង៦បន្ទប់ និងនៅវិទ្យាលយ័ប៊ុនរ៉ានីហ៊ុនសែនដងទង់ ១ខ្នងកំពស់២ជាន់ ១០បន្ទប់ដែលនិងប្រារព្ធពិធីបញ្ចុះបឋមសិលានាពេលនេះ ។ នេះគឺជាការយកចិត្តទុក្ខដាក់ខ្ពស់របស់ប្រមុខថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាសម្រាប់ស្រុកដងទង់យើង ។ ឯកឧត្តមបណ្ឌិត ប៉ែន ស៊ីម៉ន ទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន នាយករដ្នមន្រ្តី នៃព្រះរាជាអាណាចក្រកម្ពុជា មានប្រសាសន៍ថា ៖ អគារសិក្សានេះ…

  • មន្ត្រីចំនួន ១១នាក់ ដែលមកពី ៣អង្គភាព-មន្ទីរ ក្នុងខេត្តកំពង់ធំ ត្រូវបានប្រកាសចូលកាន់មុខតំណែង

    ខេត្តកំពង់ធំ   មន្ត្រីចំនួន ១១នាក់ ដែលមកពី ៣អង្គភាព-មន្ទីរ ក្នុងខេត្តកំពង់ធំ ត្រូវបានប្រកាសចូលកាន់មុខតំណែង ក្រោមអធិបតីភាព ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ និងឯកឧត្តម ឈុន ឈន់ ប្រធានក្រុមប្រឹក្សាខេត្ត ក្នុងនោះមាន មន្ទីររ៉ែ និងថាមពលខេត្ត ៦នាក់ មន្ទីរសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត ៤នាក់ និង មន្ទីរអប់រំ យុវជន និងកីឡាខេត្ត ១នាក់ នៅរសៀលថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៨។ ឯកឧត្តម សុខ លូ បានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ ដែលកន្លងមក បានយកចិត្តទុកដាក់ខ្ពស់ក្នុងការអនុវត្តការងារតាមតួនាទី និងភារកិច្ចរបស់ខ្លួន ប្រកបដោយការសហការ សាមគ្គីភាព ឯកភាពផ្ទៃក្នុង នាំឲ្យការអនុវត្តការងារ សម្រេចបានលទ្ធផលល្អប្រសើរ។ ឯកឧត្តមបន្ថែមទៀត សូមលោក លោកស្រី ដែលទើបទទួលបាននូវការតែងតាំងមុខតំណែងថ្មីនេះ ត្រូវខិតខំបង្កើនសមត្ថភាពរបស់ខ្លួនឲ្យបានខ្លំាងក្លា ដើម្បីបន្តបេសកកម្មដឹកនាំអនុវត្តការងារ ឲ្យកាន់តែទទួលបានលទ្ធផលល្អប្រសើរថែមទៀត ត្រូវខិតខំពង្រឹងការសាមគ្គីភាព ឯកភាពផ្ទៃក្នុងឲ្យបានល្អ…

  • កីឡាករ យ៉ាន់ ពិសី និងជន ស៊ីផា ឈ្នះជើងឯកពីរពូលផ្សេងគ្នា ការប្រកួតកីឡាប្រណាំងសេះ Smart Land & Home Championsប្រចាំខែមិថុនា

    កីឡាករ យ៉ាន់ ពិសី និងជន ស៊ីផា ឈ្នះជើងឯកពីរពូលផ្សេងគ្នា ការប្រកួតកីឡាប្រណាំងសេះ Smart Land & Home Championsប្រចាំខែមិថុនា

  • ធនាគារជាតិនៃកម្ពុជា ប្រកាសគម្រោងសាងសង់អគារស្នាក់ការថ្មីលើទីតាំងចាស់

    ធនាគារជាតិនៃកម្ពុជា ប្រកាសគម្រោងសាងសង់អគារស្នាក់ការថ្មីលើទីតាំងចាស់

      (ភ្នំពេញ)៖ ធនាគារជាតិនៃកម្ពុជា នារសៀលថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៨នេះ បានប្រកាសតាម Facebook Page ជាផ្លូវការរបស់ខ្លួនថា នឹងសាងសង់ អគារស្នាក់ការថ្មីលើទីតាំងចាស់នាពេលឆាប់ៗខាងមុខ។   យោងតាមការប្រកាស របស់ធនាគារជាតិ បានឲ្យដឹងទៀតថា អគារស្នាក់ការថ្មីនេះ នឹងត្រូវរចនាឡើង តាមលំនាំប្រាសាទភ្នំ ដែលបង្ហាញពីវប្បធម៌ខ្មែរ បង្ហាញពីភាពរឹងមាំ ទំនើប និងការរីកចម្រើនរបស់វិស័យធនាគារនាពេលបច្ចុប្បន្ន។   ក្រៅពីបង្ហាញគម្រោងអគារថ្មី​ ធនាគារជាតិក៏បានបង្ហាញអគារចាស់តាំងពីឆ្នាំ១៩៥៤ ផងដែរ៕

  • សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពត បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ផ្តល់ជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ចំនួន ២០គ្រួសារ មកពីឃុំចំនួន៤ ស្រុកអង្គរជ័យ ខេត្តកំពត

    សាខាកក្រកខេត្តកំពត ៖ កាលពីព្រឹកថ្ងៃអាទិត្យ ១២រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ១០ ខែ មិថុនា ឆ្នាំ ២០១៨ សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពត  ដឹកនាំដោយឯកឧត្តម ជាវ តាយ ប្រធានកិត្តិយសសាខា រួមដំណើរដោយ ឯកឧត្តម លោក លោកស្រី ជាសមាជិក សមាជិកា គណៈកម្មាធិការសាខា ព្រមទាំងក្រុមប្រតិបត្តិសាខា បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ផ្តល់ជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ចំនួន ២០គ្រួសារ  មកពីឃុំចំនួន៤ ស្រុកអង្គរជ័យ ខេត្តកំពត។ នាឱកាសនោះ ឯកឧត្តមប្រធាន បានពាំនាំមកនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ ពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្តេចតែងតែគិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ ដែលជួបការលំបាក ទីទ័លក្រ មានជំងឺ ជនងាយរងគ្រោះ ជនរងគ្រោះដោយសារគ្រោះមហន្តរាយផ្សេងៗ ដោយមិនប្រកាន់រើសអើងវណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ និងសូមឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ប្រកាន់យកនូវអនាម័យល្អ ហូបស្អាត…

  • ឧត្តមសេនីយ៍ទោ សោម ស៊ុន ចុះប្រគល់ផ្ទះ៧៤ដែល ជាអំណោយសម្តេចតេជោហ៊ុនសែន ជូនដល់អតីតយុទ្ធជន

    ខេត្តកំពង់ធំ៖  អតីតយុទ្ធជនដែលរស់នៅ ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ ទៅនៅតំបន់ដាច់ស្រយាល ចំកាត់មាត់ញក ក៏តែងតែទទួលបាននូវការយកចិត្តទុកដាក់ ពីសំណាក់ ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ  តាមការណែនាំ និងចង្អុលបង្ហាញពីសំណាក់ឯកឧត្តមនាយឧត្តមសេនីយ៍ គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា ។ជាកន្លែងនៅរសៀលថ្ងៃទី១២ ខែមិថុនាឆ្នាំ២០១៨ ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការងយោធភូមិភាគទី៤ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ  និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ បានដឹកនាំសហការី  ចុះទៅប្រគល់ ខ្នងផ្ទះលើកទី៧៤ ដែលជាអំណោយ ដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ផ្តល់ជូនលោក មាស ភារម្យ អាយុ ៥៩ឆ្នាំ ប្រពន្ធឈ្មោះ ព្រាន ឡំ មានកូនចំនួន ២ រស់នៅសំបួរ ឃុំពពក ស្រុកស្ទោង ខេត្តកំពង់ធំ ។លោក មាស ភារម្យ អតីតយុទ្ធជន ធ្លាប់បំរើការងារនៅអង្គភាពយោធា មានឋានៈថ្នាក់…