Category: ព័ត៌មាន

  • ឯកអគ្គរាជទូតចក្រភពអង់គ្លេសចប់អាណត្តិសន្យានឹងចូលរួមសង្កេតការណ៍ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៦មុននឹងលោកចាកចេញពីកម្ពុជា

    ឯកអគ្គរាជទូតចក្រភព អង់គ្លេស ប្រចំាព្រះរាជាណាចក្រកម្ពុជា ដែលត្រូវចប់អាណត្តិលោក វីលៀម ជេស ឡុងហឹស្ត (William Jesse Longhurst ) បានចូលជួបសម្តែងការគួរសម និងជម្រាបលាសម្តេច អគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៅព្រឹកថ្ងៃទី១៥ មិថុនា ឆ្នាំ២០១៨នេះ នៅវិមានរដ្ឋសភា។ នៅក្នុងឱកាសនោះ លោកឯកអគ្គរាជទូត បានបញ្ជាក់ថា លោកនឹង ចាកចេញពីប្រទេសកម្ពុជា នៅក្រោយការបោះឆ្នោតសកលរួច។ ដូច្នេះ លោកនឹងចូលរួម សង្កេតការណ៍ការបោះឆ្នោតជ្រើសតំាងតំណាងរាស្រ្ត នីតិកាលទី៦ នោះផងដែរ។ លោក វីលៀម ជេស ឡុងហឹស្ត បានមានប្រសាសន៍ថា នៅក្នុងបេសកកម្មការទូត៤ឆ្នាំនៅកម្ពុជា ឯកឧត្តមបានចូលរួមសង្កេតការណ៍ការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ កាលពីឆ្នាំ២០១៧ ប៉ុន្តែឆ្នាំ២០១៨នេះ ជាការបោះឆ្នោតសកល ជាបទពិសោធន៍ថ្មីមួយ ដែលលោកនឹង ទទួលបាន។ ក្នុងនាមរដ្ឋាភិបាលអង់គ្លេស លោកឯកអគ្គរាជទូត បានគូសបញ្ជាក់ថា អង់គ្លេសសង្ឃឹមថា ការបោះឆ្នោតនាពេលខាងមុខនេះ នឹងដំណើរទៅរលូន មានការចូលរួម ពីគ្រប់ភាគីពាក់ព័ន្ធ ហើយអង់គ្លេសនឹងបន្តកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា…

  • ឯកឧត្តម ឧត្តមសេនីយ៍ឯក ឯក មនោសែន អញ្ជើញចុះសំណេះ សំណាល និងសួរ សុខទុក្ខ ដល់ សិក្ខាកាម ក្នុងវគ្គបណ្តុះបណ្តាលមន្រ្តីនគរបាលប៉ុស្តិ៍រដ្ឋបាល នៅសាលានគរបាលជាតិភូមិភាគ១ ខេត្តស្ទឹងត្រែង

    មន្ត្រីនគរបាលជាតិទាំងអស់ត្រូវចាំថា បណ្ឌិត្យសភានគរបាលកម្ពុជាប្រកាន់យកគោលការណ៍ បី យ៉ាងគឺ៖សមធម៌មិនលម្អៀង និងគុណភាព  ប្រសាសន៍នេះឯកឧត្តម ឧត្តមសេនីយ៍ឯក ឯក មនោ សែន អនុប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា និងជាប្រធាននាយកដ្ឋានបណ្តុះបណ្តាល បានថ្លែងនៅក្នុង ពិធី សំណេះសំណាលនិងសួរសុខទុក្ខដល់សិក្ខាកាមក្នុងវគ្គបណ្តុះបណ្តាល លើជំនាញបន្ថែមដល់មន្រ្តីនគរបាលប៉ុស្តិ៍រដ្ឋបាលនៅសាលានគរបាលជាតិភូមិភាគ១ នារសៀលថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៨ ។   ឯកត្តម ឧត្តមសេនីយ៍ឯក ឯក មនោសែន អនុប្រធានបណ្ឌិត្យសភានគរបាល កម្ពុជានិងជា ប្រធាន នាយកដ្ឋានបណ្តុះបណ្តាលមានប្រសាសន៍ថា៖នេះជាវគ្គបណ្តុះបណ្តាលសម្រាប់មន្រ្តីនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំ/សង្កាត់ គោលបំណងឲ្យសិក្ខាកាម មានជំនាញជាមូលដ្ឋាននៃវិជ្ជាជីវនគរបាល មានចំណេះដឹងអំពីតួនាទី និងភារកិច្ចរបស់ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ/សង្កាត់ ។   ឯកឧត្តម បន្តថា៖ក្រោមការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ជាពិសេស ! ក្រោមកិច្ច ដឹក នាំបញ្ជាផ្ទាល់ពីសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បណ្ឌិត្យសភា នគរ បាលកម្ពុជា បានដាក់ចេញនូវផែនការយុទ្ធសាស្រ្ត រយះពេល៥ឆ្នាំ(២០១៥-២០១៩) ។ សំដៅលើក កម្ពស់ គុណភាពអប់រំបណ្តុះបណ្តាល…

  • ឯកឧត្តម ជាប ដាវុធ ៖ ក្រោមកាដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ បានយកចិត្តទុកដាក់ខ្លាំងក្នុងការអភិវឌ្ឍន៍យុវជនកម្ពុជាសម្រាប់បម្រើឲ្យសកម្មភាពអភិវឌ្ឍន៍លើគ្រប់វិស័យ

    (កណ្តាល)៖ឯកឧត្តម ជាប ដាវុធ ប្រធានក្រុមការងារយុវជនចលនាយុវជនថ្នាក់ជាតិចុះជួយស្រុកខ្សាច់កណ្តាល និងស្រុកល្វាឯម មានប្រសាសន៍ថា ក្រោយកាដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលមាន សម្តេចតេជោ ហ៊ុន សែន ជាប្រមុខបានយកចិត្តទុកដាក់ខ្លាំងក្នុងការអភិវឌ្ឍន៍យុវជនកម្ពុជា និងការបើកទូលាយឲ្យយុវជនចូលរួមជាមួយសង្គម ជាពិសេសការជម្រុញជួយដល់យុវជន បង្ហាញនូវស្នាដៃផ្សេងៗ តាមរយៈសហភាពសហព័ន្ធយុវជនកម្ពុជា ដូចជាការរៀប ចំមហាសង្រ្កាន្ត ការដាក់ចេញនូវគោលនយោបាយជាតិ ស្តីពីការអភិវឌ្ឍន៍យុវជន ឲ្យស្របតាមបរិបឋនៃសង្គមកម្ពុជា គឺធ្វើយ៉ាងណាឲ្យកម្ពុជាមានធនធានគ្រប់គ្រាន់ សម្រាប់បម្រើឲ្យសកម្មភាពអភិវឌ្ឍន៍លើគ្រប់វិស័យ ។   ឯកឧត្តម មានប្រសាសន៍បែបនេះក្នុងពិធីជួបជុំសិស្ស និស្សិត កម្មករ អាជីវករ និងកសិករ ដើម្បីត្រៀមរៀបចំចូលរួមបោះឆ្នោត ជូនគណបក្សប្រជាជនកម្ពុជា នៅឃុំកំពង់ចំលង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៨ ។ ឯកឧត្តម ប្រធាន បានបន្តទៀតថា យុវជនគឺជាកំលាំងស្នូលយ៉ាងសំខាន់នៅក្នុងសង្គម យុវជនបានភ្ជាប់ខ្លួនទៅនឹងសកម្មភាពសេដ្ឋកិច្ច សង្គម នយោបាយ និងវប្បធម៌ ស្ថិតនៅក្រោយមហាគ្រួសារកម្ពុជាតែមួយ ដោយមានវិជ្ជាជីវៈ និងក្រមសីលធម៌ជាមួយសង្គមជាច្រើន ក្នុងទិសដៅអប់រំ បំពាក់ បំប៉ន តម្រង់ទិស…

  • សម្តេចតេជោ ហ៊ុន សែន អបអរសាទរ និងជូនពរជ័យ ដល់បងប្អូនសាសនិកឥស្លាមកម្ពុជាទាំងក្នុង និងក្រៅប្រទេស ដែលបញ្ចប់បួសខែរ៉ាម៉ាឌន នៅថ្ងៃនេះ

    (ភ្នំពេញ) ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៨នេះ បានចូលរួមអបអរ និងជូនពរជ័យដល់បងប្អូន សាសនិកឥស្លាមកម្ពុជាទាំងក្នុង និងក្រៅប្រទេស រួមទាំងបងប្អូនសាសនិកឥស្លាម នៅលើសាកលលោក ដែលបានបញ្ចប់បួសខែរ៉ាម៉ាឌន នៅថ្ងៃនេះ បន្ទាប់ពីបួសតមអាហាររយៈពេល១ខែ។ តាមរយៈ Facebook ផ្លូវការ សម្តេចតេជោ ហ៊ុន សែន បានជូនពរជ័យបងប្អូនសាសនិកឥស្លាមយ៉ាងដូច្នេះថា «ក្នុងនាមខ្ញុំ ជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង ភរិយា ខ្ញុំសូមអបអរសាទរ និងសូមជូននូវពរជ័យ សិរីសួស្ដី សុភមង្គល បវរមហាប្រសើរ ជូនដល់បងប្អូនសាសនិកឥស្លាមកម្ពុជាក្នុង និងនៅក្រៅប្រទេស រួមទាំងបងប្អូនសាសនិកឥស្លាម នៅលើសាកលលោកផងដែរ ដែលបានបញ្ចប់បួសខែរ៉ាម៉ាឌន ហើយត្រូវធ្វើពិធីថ្ងៃរ៉យ៉ាហ្វិតត្រស់ នៅថ្ងៃសុក្រទី១ កើត ខែស្ហាវ៉ាល់ ឆ្នាំ១៤៣៩ ម៉ូហាំម៉ាត់ សករាជ ត្រូវនឹងថ្ងៃទី ៣ កើត ខែ បឋមាសាឍ ឆ្នាំច សំរឹទ្ធស័ក ព.ស…

  • ពិព័រណ៍ស្តីពី«ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវីជ្ជាជីវៈលើកទី១ ឆ្នាំ២០១៨» ប្រព្រឹត្តទៅនៅថ្ងៃសុក្រ៣កើត ខែបឋមសាឍ ឆ្នាំច សំរិទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៨ ដែលមានការរៀបចំដោយក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅមជ្ឍមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ

    ក្រសួងបរិស្ថាននឹងចូលរួមដាក់តាំងបង្ហាញពីសមិទ្ធិផលការងារ ដែលបានអនុវត្តកន្លងមក និង កំពុងបន្ត តាមរយៈជាឯកសារ រូបសំណាក និងវីដេអូឯកសារ របស់អគ្គនាយកដ្ឋាន និងនាយកដ្ឋានជំនាញ នីមួយៗចំណុះក្រសួងបរិស្ថាន ទាក់ទងសកម្មភាព កិច្ចគាំពារបរិស្ថាន ការអភិរក្សធនធានព្រៃឈើ និងជីវៈចម្រុះ ឯកសារការប្រែប្រួលអាកាសធាតុ និងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាសហគមន៍តំបន់ការពារធម្មជាតិ ដើម្បីដាក់បង្ហាញជូនសាធារណជន ជាពិសេសសិស្សនិស្សិត កំពុងសិក្សា និងកំពុងស្វែងរកការងារធ្វើសិក្សា ស្វែងយល់។ ពិព័រណ៍ស្តីពី«ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវីជ្ជាជីវៈលើកទី១ ឆ្នាំ២០១៨» នេះ មានរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១៥-១៦ ខែឧសភា ឆ្នាំ២០១៨ ដើម្បីលើកកម្ពស់ការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ក្នុងការរួមចំណែកសម្រេចឱ្យបាននូវចក្ចុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា ធ្វើយ៉ាងណាឱ្យយុវជនកម្ពុជាទទួល បានការងារ និងប្រែក្លាយកម្ពុជាទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ឆ្នាំ២០៣០ និងក្លាយទៅជា ប្រទេសអភិវឌ្ឍនៅឆ្នាំ២០៥០ យុវជនយុវនារីកម្ពុជា ត្រូវមានសមត្ថភាព និងជំនាញរបស់ខ្លួនឱ្យក្លាយជាធនធាន មនុស្ស ដែលមានសក្តានុពលក្នុងការឆ្លើយតបទៅ នឹងតម្រូវការទីផ្សារការងារនាពេលអនាគត៕

  • កាកបាទក្រហមកម្ពុជា ប្រារព្ធពិធីសូត្រមន្តចម្រើនព្រះបរិត្ត និងរាប់បាត្រព្រះសង្ឃ៨៣អង្គ ថ្វាយព្រះពរសម្ដេចព្រះមហាក្សត្រី ក្នុងឱកាសបុណ្យចម្រើនព្រះជន្មវស្សាគម្រប់៨២ យាងចូល ៨៣ព្រះវស្សា

    (ភ្នំពេញ)៖  នៅទីស្នាក់ការកណ្ដាលកាកបាទក្រហមកម្ពុជា ព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៨នេះ មានប្រារព្ធពិធីសូត្រមន្តចម្រើនព្រះបរិត្ត និងរាប់បាត្រព្រះសង្ឃ ៨៣អង្គ ថ្វាយព្រះពរសម្ដេច ព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ នរោត្ដម មុនិនាថ សីហនុ ព្រះប្រធានកិត្ដិយសកាកបាទក្រហមកម្ពុជា ក្នុងឱកាសបុណ្យចម្រើនព្រះជន្មវស្សាគម្រប់ ៨២ យាងចូល ៨៣ព្រះវស្សា ក្រោមអធិបតីភាពសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ។ការប្រារព្ធពិធីសូត្រមន្តចម្រើនព្រះបរិត្ត និងរាប់បាត្រព្រះសង្ឃ ៨៣អង្គ ថ្វាយព្រះពរសម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសចម្រើនព្រះជន្មវស្សា គម្រប់៨២ យាងចូល៨៣ ព្រះវស្សា មានការអញ្ជើញចូលរួមពីមន្ដ្រីកាកបាទក្រហមកម្ពុជា គ្រប់លំដាប់ថ្នាក់ រួមទាំងយុវជនស្ម័គ្រចិត្ដ កាកបាទក្រហមកម្ពុជាផងដែរ។ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន និងសហការី នៃកាកបាទក្រហមកម្ពុជាទាំងអស់ បានលើកហត្ថប្រណម្យ បួងសួង ដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិទាំងអស់ក្នុងលោក ទេវតាថែរក្សាព្រះមហាស្វេតច្ឆត្រ ព្រះបារមី នៃអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រិយានីខ្មែរ គ្រប់ព្រះអង្គ ព្រះបារមី…

  • ឯ.ឧ សួស គង់ ៖ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន ធ្វើឲ្យកំណើនសេដ្ឋកិច្ចជាតិមានភាពល្អប្រសើរ និងកំរិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ត្រូវបានលើកកំពស់ជាបន្តបន្ទាប់

    (កំពង់ស្ពឺ) ៖ ឯកឧត្តម សួស គង់ រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកភ្នំស្រួច មានប្រសាសន៍ថា ស្នាដៃដ៏ត្រចះត្រចង់ និងសមិទ្ធផលដ៏ធំធេងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន ធ្វើឲ្យកំណើនសេដ្ឋកិច្ចជាតិមានភាពល្អប្រសើរ និងកំរិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ត្រូវបានលើកកំពស់ជាបន្តបន្ទាប់ ។ ឯកឧត្តម មានប្រសាសន៍បែបនេះ ខណៈអញ្ជើញជាអធិបតីក្នុងកម្មវិធីវេទិការសាធារណៈ ដើម្បីត្រួតពិនិត្យ និងគាំទ្រ ការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាលកម្ពុជា នៅឃុំព្រៃរំដួល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ កាលពីថ្ងៃព្រហស្បតិ៍ ២កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនិងថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៨  ដែលមានប្រជាពលរដ្ឋចូលរួមចំនួន ២៣០នាក់ ស្រី ៨៣នាក់ ដែលអញ្ជើញមកពី ៧ភូមិ នៃឃុំព្រៃរំដួល ។ ក្នុងកម្មវិធីសំណួរ ចម្លើយ រវាងប្រជាពលរដ្ឋ និងក្រុមការងារ បងប្អូនប្រជាពលរដ្ឋបានលើកឡើងពីសំណូមពរ និងទុក្ខកង្វល់របស់ខ្លួនជាបន្តបន្ទាប់ ជាពិសេស ពាក់ព័ន្ធនឹងសំណូមពរសុំសាងសង់ផ្លូវឆ្លងកាត់ភូមិ…

  • សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយអតីតនាយករដ្ឋមន្រ្តីថៃ

    សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅល្ងាចថ្ងៃ១៤មិថុនាម្សិលមិញ បានអញ្ជើញជួបសំណេះសំណាលជាមួយ លោក ឆាវវ៉ាលីត យ៊ុងឆៃយុទ្ឋ អតីនាយករដ្ឋមន្រ្តីប្រទេសថៃ នៅសណ្ឋាគារសាំងហ្រ្គីឡា ប្រទេសថៃ។ នៅក្នុងឱកាសនោះ ក៏មានក្រុមគ្រួសារសាច់ញាត្តិ និងតំណាងក្រុមហ៊ុនធំៗរបស់ថៃ ជាច្រើនក៏បានចូលរួមផងដែរ។ លោកអតីនាយករដ្ឋមន្រ្តីថៃមានសេចក្តីរីករាយយ៉ាងខ្លាំងដែល សម្តេចតេជោនាយករដ្ឋមន្រ្តី បានផ្តល់កិត្តិយសអោយលោក និងក្រុមគ្រួសារបានជួប សម្តែងការគួសម ក្នុងលក្ខណៈដូចជាបងប្អូនប្រកបដោយភាព ស្និទ្ឋស្នាលនិងកក់ក្តៅបំផុត។ លោក ឆាវវ៉ាលីត យ៊ុងឆៃយុទ្ឋ បានជម្រាបសម្តេចតេជោថា ប្រសិនបងប្អូនកម្ពុជា ត្រូវការអ្វីអោយលោកជួយគឺនឹងរីករាយជួយដល់ កម្ពុជា។មកទល់ពេលនេះ គឺទំនាក់ទំនងល្អជាបងប្អូនរវាងសម្តេចតេជោ និង លោក ឆាវវ៉ាលីត យ៊ុងឆៃយុទ្ឋ មានរយៈពេល ៣០ឆ្នាំហើយ ហើយនៅពេលនេះ លោកអតីនាយករដ្ឋមន្រ្តីក៏មានអាយុកាល ៨៤ឆ្នាំហើយដែរ។ លោកឆាវវ៉ាលីត កោតសរសើរសម្តេចតេជោ ដែលមានវ័យនៅក្មេង ស្រស់ថ្លាមានសុខភាពមាំទាំដដែល។ លោកថា ចំពោះលោកផ្ទាល់គឺពេញចិត្ត និងបាន កោតសររសើរ ចំពោះការដឹកនាំរបស់សម្តេចតេជោដែលបានធ្វើអោយប្រទេសជាតិរីកចម្រើន គឺលេខ១តែម្តង។ សម្តេចតេជោវិញ គឺបានចាត់ទុកលោកឆាវវ៉ាលីត ជាចំណែកដ៏សំខាន់មួយ ក្នុងការជួយសម្របសម្រួលឈានទៅរកកិច្ចចរចារជាមួយ…

  • ក្រសួងធនធានទឹក បញ្ជាក់ពីស្ថានភាព​កម្ពស់ទឹកជំនន់​ នៅតាមបណ្តាស្ថានីយ​​ជលសាស្ត្រ ​ប្រចាំថ្ងៃទី១៥ ខែមិថុនានេះ

    (ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញព្រឹត្តិបត្រព័ត៌មាន និងការព្យាករណ៍ពីកម្ពស់ទឹក ប្រចាំថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៨នេះ ដោយបញ្ជាក់ពីស្ថានភាពកម្ពស់ទឹក នៅតាមបណ្តាស្ថានីយជលសាស្ត្រនានា រួមមាន​ស្ថានីយទន្លេមេគង្គ-ស្ទឹងត្រែង, ស្ថានីយទន្លេមេគង្គ-ក្រចេះ, ស្ថានីយទន្លេ មេគង្គ-កំពង់ចាម, ស្ថានីយបាសាក់-ចតុមុខ, ស្ថានីយមេគង្គ-អ្នកលឿង, ស្ថានីយបាសាក់-កោះខែល​, ស្ថានីយទន្លេសាប​-ព្រែកក្តាម និងបឹងទន្លេសាប-កំពង់លួង។

  • លោកជំទាវម៉ែន សអន ជម្រុញអោយសមាជិករបក្សទាំងអស់ចូលរួមបោះឆ្នោតថ្ងៃទី២៩កក្កដា ដើម្បីបំពេញ កាតព្វកិច្ច ជាពលរដ្ឋល្អ

    ខេត្តស្វាយរៀង៖លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សអន សមាជិកគណៈអចិន្ត្រៃយ៍ គណៈកម្មារធិការកណ្តល គណបក្សប្រជាជនកម្ពុជា ជាបេក្ខជនឈរឈ្មោះ អ្នកតំណាងរាស្ត្រពេញ សិទ្ធិមណ្ឌលស្វាយរៀង អាណត្តិទី៦បានជម្រុញអោយសមាជិកសមាជិការបក្សទូទាំងស្រុកស្វាយជ្រុំក្នុងខេត្តស្វាយរៀងទៅចូលរួមបោះឆ្នោតនៅថ្ងៃទី២៩ កក្កដាខាងមុខនេះកុំបីខានដើម្បីបំពេញកាតព្វកិច្ចក្នុងនាមជាពលរដ្ឋល្អ។ លើសពីនេះទៀតលោកជំទាវកិត្តិសង្គហបណ្ឌិតក៍សំណូមពរសមាជិកសមាជិការបក្សទាំងអស់បន្តចុះផ្ទាល់ដល់មូលដ្ឋានពលរដ្ឋដើម្បីដឹងអំពីតម្រូវការពិតៗរបស់ពួកគាត់។   លោកជំទាវកិត្តិសង្គហបណ្ឌិតថ្លែងបែបនេះខណៈអញ្ជើញចុះជួបសំណេះសំណាល ជាមួយ សមាជិក សមាជិការគណបក្សប្រជាជនកម្ពុជាស្រុកស្វាយជ្រុំខេត្តស្វាយរៀងចំនួន៦៦២នាក់ នារសៀល ថ្ងៃព្រហស្បតិ ទី២កើតខែបឋមាសាឍឆ្នាំច សំរិទ្ធស័ក ព.ស.២៥៦២ ត្រូវនឹង ថ្ងៃទី១៤ខែមិថុនា ឆ្នា២០១៨ នៅទីស្នាក់ការបក្សប្រជាជនកម្ពុជាស្រុកស្វាយជ្រុំខេត្តស្វាយរៀង។ លោកជំទាវកិត្តិសង្គហបណ្ឌិត ក៏ពាំនាំនូវការផ្តាំផ្ញើរសាកសួរសុខទុកពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់អង្គពិធី ទាំងមូលផងដែរ។ លោកជំទាវកិត្តិសង្គហបណ្ឌិតក៏បានថ្លែងបន្តថា ក្នុងរយៈពេល ៣៩ឆ្នាំ ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រី បានដឹកនាំប្រទេស បានការពារប្រទេស ស្តារកសាងប្រទេសជាតិឡើងវិញពីលេខ សូន្យ មកជាប្រទេសដែលមានការអភិវឌ្ឍន៍លើគ្រប់វិស័យ  ក្រោមនយោបាយ ឈ្នះ…