Category: ព័ត៌មាន

  • សហភាពអឺរ៉ុបប្រកាសដំឡើងពន្ធនាំចូលទំនិញពីសហរដ្ឋអាមេរិក ដើម្បីឆ្លើយតប នឹងការតម្លើងពន្ធរបស់មហាអំណាចមួយនេះ

    សហភាពអឺរ៉ុប៖ សង្រ្គាមពាណិជ្ជកម្មដែលបង្កើតឡើងដោយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាន់តែរីករាលដាលធំឡើង ខណៈសហភាពអឺរ៉ុបបានប្រកាស ពីវិធានការសងសឹក ដោយដំឡើងពន្ធលើផលិតផលនាំចូលពីសហរដ្ឋអាមេរិក មាន តម្លៃរាប់ពាន់លានអឺរូ ។ ហើយក្រៅពីសហភាពអឺរ៉ុបនោះ ប្រទេសឥណ្ឌាក៏បានប្រកាសផងដែរថា នឹងតម្លើង ពន្ធនាំចូលលើផលិតផល២៩មុខពីសហរដ្ឋអាមេរិក ក្នុងនោះរួមមានផលិតផលកសិ កម្ម និងដែកថែបជាដើម ដើម្បីសងសឹកនឹងការតម្លើងពន្ធ២៥ភាគរយលើដែកថែប និង១០ភាគរយលើអាលុយមីញ៉ូមរបស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ។ បើតាមវិធានការរបស់សហភាពអឺរ៉ុបនោះ កតាព្វកិច្ចដំឡើងពន្ធ២.៨ពាន់លានអឺរ៉ូ នឹងត្រូវចូលជាធរមាននៅក្នុងថ្ងៃសុក្រនេះតែម្តង ហើយការដំឡើងពន្ធនេះដែរ គឺ មានគោលដៅលើស្រាវីស្គី ម៉ូតូ និងទឹកក្រូចស្រស់ជាដើម ខណៈប្រធានគណៈកម្ម ការអឺរ៉ុប លោក ហ្សង់ ក្លូដ ចាំងខឺ បានសង្កត់ធ្ងន់ថា ការតម្លើងពន្ធរបស់សហរដ្ឋអា មេរិកប្រឆាំងនឹងសហភាពអឺរ៉ុប គឺប្រឆាំងនឹងភាពត្រឹមត្រូវ និងប្រវត្តិសាស្ត្រ ៕

  • អ្នកនំាំពាក្យក្រសួងការបរទេសសហរដ្ឋអាមេរិកនិយាយថា លោក ម៉ៃ ប៉ុមប៉េអូ នឹងជួបពិភាក្សាជាមួយមន្រ្តីកូរ៉េខាងជើង

    សហរដ្ឋអាមេរិក៖ មន្រ្តីជាន់ខ្ពស់សហរដ្ឋអាមេរិកមួយរូបបានលើកឡើងថា រដ្ឋមន្រ្តីការបរទេសអាមេ រិកលោក ម៉ៃ ប៉ុមប៉េអូ មានគម្រោងជួបពិភាក្សាជាមួយមន្រ្តីជាន់ខ្ពស់កូរ៉េខាងជើង នាពេលឆាប់ៗតាមដែលអាចធ្វើទៅបាន ស្ថិតក្នុងគោលបំនងព្យាយាមសម្រេចឱ្យ បានកិច្ចព្រមព្រៀងនៃជំនួបកំពូលរវាងសហរដ្ឋអាមេរិក-កូរ៉េខាងជើង នៅប្រទេស សង្ហិបុរី ។អ្នកនំាពាក្យក្រសួងបរទេសអាមេរិកលោកស្រី ហីតធើ ណឺត បានបញ្ជាក់ប្រាប់អ្នក យកព័ត៌មានថា ភាគីទំាងពីរធ្លាប់បានជជែកពិភាក្សាគ្នារួចមកហើយ ចាប់តំាងពីថ្ងៃ ទី១២ ខែមិថុនាកន្លងទៅនេះ នៅប្រទេសសង្ហិបុរី ។ អ្នកនំាពាក្យក្រសួងបរទេសអាមេរិកបានសង្តក់ធ្ងន់ថា សម្រាប់ពេលវេលា និង ទីកន្លែងជាក់លាក់នៃជំនួបរវាងប្រមុខការទូតអាមេរិក លោក ម៉ៃ ប៉ុមប៉េអូ ជាមួយ ក្រុមមន្រ្តីជាន់ខ្ពស់កូរ៉េខាងជើងបាននឹងកំពុងស្ថិតក្រោមការពិចារណានៅឡើយ ៕  

  • សហភាពសហព័ន្ធយុវជនកម្ពុជា សហការជាមួយក្រសួងអប់រំយុវជន និងកីឡា បានរៀបចំពិធីសំណេះសំណាលជាមួយលោកគ្រូ-អ្នកគ្រូស្ម័គ្រចិត្ត នៅទីស្តីការក្រសួងបរិស្ថាន

    ទីស្តីការក្រសួងបរិស្ថាន ថ្ងៃសុក្រ ១០រោច ខែបឋមាសាឍ ឆ្នាំច សំរិទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹង ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៨ សហភាពសហព័ន្ធយុវជនកម្ពុជា សហការជាមួយក្រសួងអប់រំយុវជន និងកីឡា បានរៀបចំពិធីសំណេះសំណាលជាមួយលោកគ្រូ-អ្នកគ្រូស្ម័គ្រចិត្ត និងបើកវគ្គបំប៉ននៅរាជធានី ភ្នំពេញ ដល់សិស្សត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ ខាងមុខ នេះ ដោយមានការអញ្ជើញជាអធិបតីដោយ ឯកឧត្តម អ៊ឹម កុច រដ្ឋលេខាធិការក្រសួងអប់រំ ឯកឧត្តម ឃុត ចាន់ដារ៉ា អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាអនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជារាជធានី ភ្នំពេញ ឯកឧត្តម នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ និងមានការចូលរួមពីបណ្តាមន្ទីរអប់រំ លោកគ្រូ-អ្នកគ្រូ ទាំង២៥ រាជធានី-ខេត្ត ចំនួន៣៤វិទ្យាល័យ ចំនួន៣៦០នាក់ ដើម្បីបំពាក់បំប៉នចំណេះដឹង ក៏ដូច ជារំលឹកបន្ថែមដល់សិស្សថ្នាក់ទី១២ ទទួលបានលទ្ធផលល្អសម្រាប់ឆ្នាំសិក្សា២០១៧-២០១៨។ ឯកឧត្តម ឃុត ចាន់ដារ៉ា អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាអនុប្រធានសហភាពសហព័ន្ធយុវជន កម្ពុជារាជធានី ថ្លែងអំណរគុណ ដល់ក្រសួងអប់រំយុវជន និងកីឡា…

  • ប្រជាពលរដ្ឋក្នុងសង្កាត់ពងទឹក ខណ្ឌដង្កោ ទទួលបានផ្លូវបេតុងថ្មីមួយខ្សែទៀត ពីរដ្ឋបាលខណ្ឌដើម្បីសម្រួលការធ្វើដំណើរប្រចាំថ្ងៃ

    ភ្នំពេញ ៖ អនុវត្តតាមយុទ្ឋសាស្រ្តរបស់ប្រមុខរាជរដ្ឋាភិបាល និងធ្វើកំណែទម្រង់យ៉ាងស៊ីជម្រៅ ក្នុងការប្រែក្លាយ និងអភិវឌ្ឍគ្រប់ទីកន្លែងនៅក្នុងរាជធានីភ្នំពេញ ទូទាំង១២ខណ្ឌបាននឹងកំពុងប្រែមុខមាត់ថ្មីជាបន្តបន្ទាប់ ក្នុងនោះខណ្ឌដង្កោដែលសម្បូរទៅដោយផ្លូវដី ភក់ជ្រាំនោះ បានវិវឌ្ឍជាផ្លូវបេតុងស្ទើរគ្រប់ទីកន្លែងទូទាំង១៣សង្កាត់ ។ ជាក់ស្តែងនាព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៨ ផ្លូវដីមួយខ្សែទៀតនៅក្នុងសង្កាត់ពងទឹក ខណ្ឌដង្កោ ត្រូវបានលោកនុត ពុធដារ៉ា អភិបាលខណ្ឌ អមដំណើរដោយមន្រ្តីរាជការជាច្រើននាក់ទៀត បានធ្វើពិធីបើកការដ្ឋានជាផ្លូវការស្ថាបនាជាផ្លូវបេតុង ដើម្បីជួយសម្រួលបន្ថែមក្នុងការធ្វើដំណើរប្រចាំថ្ងៃ របស់ប្រជាពលរដ្ឋ ។   លោកនុត ពុធដារ៉ា បានលើកឡើងអំពីការអភិវឌ្ឍរីកចម្រើននៅទូទាំងប្រទេស ជាពិសេសក្នុងមូលដ្ឋានខណ្ឌដង្កោ បានប្រែក្លាយមុខមាត់យ៉ាងឆាប់រហ័សក្នុងចំណោមខណ្ឌទាំង១២ ជីវភាពប្រជាពលរដ្ឋកាន់តែប្រសើរ ការស្ថាបនាផ្លូវ និងប្រព័ន្ឋលូ ត្រូវបានយកចិត្តទុកដាក់យ៉ាងខ្លាំង ។ ទាំងនេះគឺដោយសារប្រទេសជាតិមានសុខសន្តិភាព ស្ថេរភាពនយោបាយ និងការអភិវឌ្ឍ ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី ជាមួយកំណើនសេដ្ឋកិច្ចកាន់តែល្អប្រសើរ ។   បងប្អូនប្រជាពលរដ្ឋ បានធ្វើការថ្លែងអំណរគុណដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលតែងគិតគូរដល់ការលំបាករបស់ពួកគាត់ និងបានប្តេជ្ញាគាំទ្រសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីសម្រាប់អាណត្តិបន្តបន្ទាប់ទៀត…

  • ប្រធានក្រុមការងារខេត្តព្រះវិហារ ចុះជួយស្រុកឆែប បានអំពាវនាវឲ្យប្រជាពលរដ្ឋចេះរួបរួមគ្នា ដើម្បីជម្រុញការអភិវឌ្ឍជាតិ ឲ្យកាន់តែមានភាពរីកចំរើនទ្វេរឡើង!

    ខេត្តព្រះវិហារ៖ សេចក្តីអំពាវនាវ របស់ប្រធានក្រុមការងារថ្នាក់ខេត្ត ចុះជួយស្រុកឆែប លោក ច័ន្ទ សុភ័ក្ត្រា នាគ្រានោះ គឺបានធ្វើឡើងកាលពីថ្ងៃទី២១មិថុនាម្សិលមិញ ក្នុងពិធីប្រកាសបញ្ចូល និងទទួលស្គាល់សមាជិកថ្មី បក្សប្រជាជនកម្ពុជា ជិត១០០នាក់ នៅក្នុងឃុំម្លូរព្រៃ១ ស្រុកឆែប ខេត្តព្រះវិហារ។ ពិធីបញ្ចូលសមាជិកថ្មី បក្សប្រជាជននោះ ក៏មានការចូលរួមពីប្រធាន អនុប្រធានគណបក្សស្រុក បក្សឃុំ និងក្រុមការងារចុះជួយស្រុកឆែប ជាច្រើនរូបនោះថែមទៀត។  ប្រជាពលរដ្ឋនៅក្នុងឃុំម្លូរព្រៃ១ ដែលបានស្ម័គ្រចិត្តចូលមករួមរស់ ក្នុងជីវភាពនយោ បាយ ជាមួយបក្សជាជនកម្ពុជា នៅគ្រានោះ គឺមានចំនួន៩៧នាក់ ក្នុងនោះស្ត្រី៤៧នាក់។ សមាជិកថ្មីបក្សទាំង៩៧នាក់នេះ នៅរយះកាលកន្លងមក គេបានដឹងថា គឺជាពលរដ្ឋស្អាតស្អំ មិនដែលបានបំរើឲ្យនិន្នាការនយោបាយបក្សណានោះទេ ហើយដើម្បីបញ្ចប់នូវភាពមន្ទិល ពួកគាត់បានសំរេចចិត្ត សុំចូលមករួមរស់ជាមួយបក្សប្រជាជន ដែលជាបក្សបានរំដោះ និងដឹកនាំប្រទេសជាតិ ឲ្យមានការអភិវឌ្ឍ និងទទួលបានសុខសន្តិភាព។ ហើយសន្តិភាពពិប្រាកដនៅកម្ពុជា ទើបតែកើតមានជាង៣៨ឆ្នាំមកនេះទេ ក្រោយបញ្ចប់សង្គ្រាមស៊ីវិល នាចុងឆ្នាំ១៩៩៨ នោះមក។   ប្រធានក្រុមការងារថ្នាក់ខេត្ត ចុះជួយស្រុកឆែប លោក ច័ន្ទ សុភ័ក្ត្រា…

  • ភរិយាប្រធានាធិបតីសហរដ្ឋអាមេរិកបំពេញទស្សនៈកិច្ចនៅតំបន់ព្រំដែនម៉ិចស៊ីកូ និងសហរដ្ឋអាមេរិក

    សហរដ្ឋអាមេរិក៖ ភរិយាប្រធានាធិតីអាមេរិកលោកស្រី មេឡានៀ ត្រាំ បានបំពេញដំណើរទស្សនៈកិច្ចដ៏ភ្ញាក់ផ្អើលមួយទៅកាន់តំបន់ ព្រំដែនរវាងអាមេរិក និងម៉ិចស៊ីកូ ខណៈរដ្ឋបាលស្វាមីរបស់លោកស្រីកំពុងទទួលការរិះគន់យ៉ាងខ្លាំង ជុំវិញគោល នយោបាយបំបែកបាក់គ្រួសារជនអន្តោប្រវេសន៍ ។ លោកស្រី មេឡានៀ ត្រាំ បានធ្វើដំណើរទៅកាន់ទីក្រុង ម៉ាកអាល់ឡេន រដ្ឋ តិចសាស់ ដើម្បីបំពេញទស្សនៈកិច្ចនៅឯមជ្ឈមណ្ឌលគំាពារកុមារមួយកន្លែង ដែល កុមារ៥៥នាក់មានអាយុពី៥ឆ្នាំដល់១៧ឆ្នាំមកពីប្រទេស ហុងឌូរ៉ាស់ ហ្គាតេម៉ាឡា និង អែលសាលវ៉ាឌ័រ កំពុងស្នាក់នៅ ។ នាឱកាសនោះដែរ ជំទាវទី១អាមេរិករូបនេះ បាននិយាយថា លោកស្រីពិតជារីករាយណាស់ដែលបានមកទីនេះ ហើយរូបលោក ស្រីកំពុងអន្ទះសារជួយក្មេងទាំងអស់នេះ ។ ម្យ៉ាងទៀត លោកស្រីក៏ចង់សួរអ្នកដែរ ថា តើរូបលោកស្រីត្រូវធ្វើដូចម្ដេចដើម្បីជួយអោយក្មេងទាំងនេះ ជួបជុំឪពុកម្ដាយ របស់ពួកគេឡើងវិញ ។ ជាមួយគ្នានេះ លោកស្រី មេឡានៀ ត្រាំ បានអំពាវនាវឱ្យមានការសម្រុះសម្រួល ផ្នែកនយោបាយ ដើម្បីបញ្ចប់ការបែកបាក់ដែលជាលទ្ធផលនៃគោលនយោបាយ “គ្មានការអត់ធ្មត់” របស់រដ្ឋបាលសហរដ្ឋអាមេរិកបច្ចុប្បន្ន ដែលបានចាប់ផ្តើមកាល ពីដើមខែ ឧសភា…

  • ប្រធានាធិបតីសហរដ្ឋអាមេរិកបញ្ជាក់ថា កូរ៉េខាងជើងចាប់ផ្តើមការរំសាយអាវុធ នុយក្លេអ៊ែរទំាងស្រុងហើយ

    សហរដ្ឋអាមេរិក៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានបញ្ជាក់ថា រដ្ឋាភិ បាលក្រុង ព្យុងយ៉ាង បានបំផ្ទុះកម្ទេចចោលនូវទីតំាងធ្វើតេស្តមីស៊ីល-នុយក្លេអ៊ែរ ធំៗចំនួន៤របស់ខ្លួនហើយ ហើយថា ដំណើរការរំសាយអាវុធនុយក្លេអ៊ែរទំាងស្រុងក៏ បានចាប់ផ្តើមធ្វើឡើងរួចហើយដែរ ប៉ុន្តែការអះអាងនេះ ត្រូវបានមន្រ្តីអាមេរិក និយាយថា មិនទាន់ឃើញមានភស្តុតាងបញ្ជាក់ថា កូរ៉េខាងជើងបានធ្វើវានៅឡើយ នោះទេ ។ ថ្លែងក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តីនៅសេតវិមាន លោក ដូណាល់ ត្រាំ បាននិយាយថា ពួកគេបានបញ្ឈប់ការបញ្ជូនមីស៊ីល ក្នុងនោះរួមមានទំាងមីស៊ីលផ្លោង ហើយថា ពួក គេក៏បានបំផ្ទុះបំផ្លាញទីតំាងម៉ាស៊ីនផងដែរ ។ លោក ត្រាំ បន្តថា ពួកគេពិតជាបាន បំផ្ទុះកម្ទេចចោលទីតំាំងធ្វើតេស្តដ៏ធំរបស់ពួកគេ ហើយជាការពិតណាស់  ទីតំាំងធ្វើ តេស្តដ៏ធំចំនួន៤របស់ពួកគេ គឺពិតជាត្រូវបានបំផ្លាញ ។ ដោយឡែកអ្នកនំាពាក្យក្រសួងបរទេសអាមេរិកលោកស្រី ហីតធើ ណឺត បានថ្លែង ប្រាប់អ្នកសារព័ត៌មានថា ប្រមុខការទូតអាមេរិកលោក ម៉ៃ ប៉ុមប៉េអូ បានអះអាងថា រូបលោកនឹងមានជំនួបជាមួយភាគីកូរ៉េខាងជើង ហើយពិភាក្សាគ្នាជាមួយពួកគេនា ពេលឆាប់ៗនេះតាមដែលអាចធ្វើទៅបាន…

  • សមត្ថកិច្ច ចុះបិតដីកាកោះញ្ជើញ លោក សម រង្ស៊ី ចូលបំភ្លឺ ករណីពាក់ព័ន្ធការប្រមាថព្រះមហាក្សត្រ

    នៅព្រឹកថ្ងៃទី២២  ខែមិថុនា ឆ្នាំ២០១៨ នៅទីស្នាក់ការកណ្តាលគណបក្សសង្គ្រោះជាតិ មន្រ្តីប៉ូលិសនបាលសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បានចុះមកបិតដីកាកោះ នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ អញ្ជើញ លោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ ចូលខ្លួនសាក់សួរ នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៨ វេលាម៉ោង០៩ព្រឹក អំពីដំណើរឿង ករណីពាក់ព័ន្ធការប្រមាថព្រះមហាក្សត្រ ៕  

  • ប្រឡាយអូរអាគុជនៃមូលដ្ឋានខណ្ឌសែនសុខកំពុងត្រូវបានគេចាក់ដីរំលោភយកធ្វើកម្មសិទ្ធិ

     ភ្នំពេញ ៖ ប្រឡាយអូរអាគុជ គឺជាប្រឡាយមេបង្ហូរទឹកស្អុយយ៉ាងសំខាន់ សម្រាប់រំដោះទឹកចេញពីភូមិសាស្រ្តខណ្ឌពោធិ៍សែនជ័យ ក៍ដូចជា ខណ្ឌសែនសុខ បន្តទៅកាន់ប្រឡាយ ៥៩៨ បច្ចុប្បន្ននេះ កំពុងត្រូវបានគេចាក់ដីរំលោភយ៉ាងរំភើយ ហាក់ដូចជាគ្មានការមើលថែពីសំណាក់អាជ្ញាធរខណ្ឌ ឬ សង្កាត់សោះឡើយ ។ ជាក់ស្តែង រូបភាពការចាក់ដីរំលោភបំពានទៅលើប្រឡាយ អូរអាគុជនេះ ត្រូវបានក្រុមការងារ ថតបាន កាលពីរសៀលថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៨ នៅចំណុចប្រឡាយ អូរអាគុជ ជាប់ផ្លូវលេខ២០១១ ភូមិដីថ្មី សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។  ប្រជាពលរដ្ឋម្នាក់រស់នៅតំបន់ក្បែរនោះប្រាប់ឲ្យដឹងថា ការចាក់ដីរំលោភបំពានទៅលើប្រឡាយ អូរអាគុជនេះ គឺរូបគាត់ឃើញប្រហែលជាង ២០ថ្ងៃមកហើយ ដោយមិនដឹងថា ខាងណាជាអ្នកចាក់ដីលុបនោះទេ ។ ដូច្នេះពួកគាត់មិនដឹងជាធ្វើអ្វីនោះទេ គឺបានត្រឹមតែ ឈរមើល គេចាក់ដីលុបប្រឡាយតែប៉ុណ្ណោះ ។ ទោះបីយ៉ាងណាក្តី នៅពេលដែលឃើញគេចាក់ដីលុយប្រឡាយបង្ហូរទឹកបែបនេះ រូបគាត់មាន ការសោកស្តាយយ៉ាងក្រៃលេង ។ ពីព្រោះថា ប្រឡាយនេះ មានតួនាទីយ៉ាងសំខាន់ សម្រាប់បង្ហូរ…

  • អភិបាលខណ្ឌច្បារអំពៅលោកចេង មុនីរ៉ា ប្រាប់ប្រជាពលរដ្ឋថា ទៅបោះឆ្នោតអោយបានគ្រប់ៗគ្នា

     ភ្នំពេញ  ៖  ស្របពេលដែលការបោះឆ្នោតសកលជិតឈានចូលមកដល់នាពេលខាងមុខ និងមានជនអគតិមួយចំនួនដើរបំផុសបំផុលប្រជាពលរដ្ឋកុំអោយទៅបោះឆ្នោតទៀតនោះ  បានធ្វើអោយលោកចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅប្រតិកម្មតបវិញដោយធ្វើការអំពាវនាដល់ប្រជាពលរដ្ឋទៅបោះឆ្នោតអោយបានគ្រប់ៗគ្នាដើម្បីកំណត់ជោគវាសនាប្រទេសជាតិ ជ្រើសរើសមេដឹកនាំណាដែលយកចិត្តទុកដាក់ជាមួយប្រជាពលរដ្ឋ  ដោះស្រាយទុក្ខលំបាករបស់ប្រជាពលរដ្ឋ  ដឹកនាំប្រទេសមានការអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យ គឺមានតែគណបក្សប្រជាជនកម្ពុជាតែមួយប៉ុណ្ណោះដែលមានសម្តេចតេជោហ៊ុនសែនជាប្រមុខ ដឹកនាំប្រទេសតាំងពីបាតដៃទទេរហូតដល់មានការអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យទាំងផ្នែកពុទ្ធចក្រ និងអាណាចក្រ ។        ប្រតិកម្មតបទៅនិងទង្វើរបស់ជនអគតិនេះបានថ្លែងនៅក្នុងកម្មវិធីវេទិការផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សខណ្ឌកាលពីព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៨ ក្រោមវត្តមានលោកជំទាវ សុភ័គ ថាវី អនុប្រធានក្រុមការងារចុះជួយខណ្ឌច្បារអំពៅ ,លោកអ៊ំ ម៉ារ៉េត ប្រធានក្រុមប្រឹក្សាខណ្ឌ , លោកចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ និងមានការចូលរួមពីមន្ត្រីក្រុមការងារជាច្រើនអ្នកទៀត រួមជាមួយប្រជាពលរដ្ឋចំនួន៩៦០នាក់ ។     នៅក្នុងពិធីនេះលោកចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅបានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋទៅបោះឆ្នោតអោយបានគ្រប់ៗគ្នាដើម្បីប្រទេសជាតិមានការរីចំរើនថែមទៀតកុំជឿតាមការញ៉ុះញ៉ង់របស់ជនអគតិទាំងនោះ  ។  ចង់បានការអភិវឌ្ឍន៍រីកចំរើនគ្រប់ផ្នែក មានស្ថេរភាពនយោបាយ  រស់នៅត្រជាក់ត្រជុំសុខដុមរម្មនាក្រោមដំបូលសន្តិភាព សូមបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាមានលេខរៀងទី២០ មានរូបទេវតាបាចផ្កាជាសញ្ញាសំគាល់ និងងាយស្រួលគូសណាស់អូសមកដល់ខាងក្រោមគេបង្អស់ ។  ការទៅបោះឆ្នោតឬមិនទៅបោះឆ្នោតជាសិទ្ធសេរីភាពរបស់បងប្អូនទេមិនមែនជាកាតព្វកិច្ចនោះឡើយហើយក៍គ្មានអ្នកណាចាប់បង្ខំមិនអោយបងប្អូនទៅបោះឆ្នោតដែរ  តែអ្វីដែលជាអំពើរខុសច្បាប់នោះគឺអ្នកដែរមានចេតនាអាក្រក់រារាំងបងប្អូនមិនអោយទៅបោះឆ្នោត  សកម្មភាពបែបនេះគឺជាទង្វើខុសច្បាប់មិនអាចអត់អោនអោយបានឡើយ ។      ក្រៅពីការថ្លែងអំពាវនាវដល់ប្រជាពលរដ្ឋទៅបោះឆ្នោតអោយបានគ្រប់ៗគ្នា  លោកអភិបាលខណ្ឌក៍បានទទួលយកសំណើររបស់បងប្អូនប្រជាពលរដ្ឋមកដោះស្រាយផងដែរ  រួមមាន  តបណ្តាញទឹកស្អាត …