-
នាយឧត្តមសេនីយ៍ សៅ សុខា៖ចាប់ខ្លួននាយទាហានជាន់ខ្ពស់ម្នាក់និងបក្ខពួក ពាក់ព័ន្ធករណីជួញដូរអាវុធ

ភ្នំពេញៈកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានចាប់ខ្លួនមន្ត្រីយោធាពាក់ផ្កាយ១ម្នាក់ និងបក្ខពួកពាក់ព័ន្ធរក្សាទុកនិងជួញដូរអាវុធខុសច្បាប់ ដែលបានលាក់ទុកនៅក្នុងចម្ការមៀន នៅក្នុងស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ជាប់ព្រំដែនថៃ។ ការចាប់ខ្លួននេះនៅមុខភោជនីយដ្ឋាន ស្យាមស៊ីហ្វូត ស្ថិតក្នុងភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប កាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២១។
-
របួសធ្ងន់ស្រាលច្រើនអ្នក រួមទាំងកម្លាំងអាវុធហត្ថផង ក្នុងករណីផ្ទុះអាវុធរវាងជនជាតិថៃ និងថៃ នៅកន្លែងផឹកស៊ីផ្សាររាត្រីទឹកពុះ ទល់មុខកាស៊ីណូប៉ារ៉ាមិច ក្រុងប៉ោយប៉ែត

-
អ្នកនាំពាក្យក្រសួងមហាផ្ទៃ៖ មនុស្ស៤២នាក់ ត្រូវបានឃាត់ខ្លួនក្នុងបទល្មើសព្រហ្មទណ្ឌ និងបទល្មើសគ្រឿងញៀន នៅថ្ងៃទី១៨ ខែវិច្ឆិកា ម្សិលមិញ

-
កម្លាំងនគរបាលរាជធានីភ្នំពេញដាក់ពង្រាយការពារពង្រឹងសន្តិសុខ រក្សាសណ្តាប់ធ្នាប់ខណៈដែលប្រជាពលរដ្ឋមកដំណើរកម្សាន្តថ្ងៃឈប់សម្រាកព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុកនិងសំពះព្រះខែ

-
ថ្ងៃទី១ នៃព្រះរាជពិធីបុណ្យអុំទូក៖សភាពការណ៍សន្តិសុខ សណ្តាប់ធ្នាប់ មានភាពល្អប្រសើរ

-
រថយន្តកាមរីបាឡែន បុករបាំងថ្មពុះចែកផ្លូវបាក់អស់២កង់រងការខូចខាតយ៉ាងដំណំ

-
នារីជានិស្សិតឆ្នាំទី៤ម្នាក់រៀបរាប់ទាំងក្ដុកក្ដួលស្ដាយស្រណោះប៉ាស្ព័រឆ្លងដែន៥សន្លឹក ក្រោយពីក្រុមចោរឆក់កាបូបស្ពាយគាត់បានសម្រេចនៅស្ទឹងមានជ័យទី១

-
អ្នកនាំពាក្យស្នងការដ្ឋានរាជធានីភ្នំពេញ៖ត្រៀមកម្លាំងជាង ១៦០០នាក់ ដើម្បីការពារសន្តិសុខក្នុងថ្ងៃឈប់សម្រាកបុណ្យអុំទូក

ភ្នំពេញៈ អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោកវរសេនីយ៍ឯក សាន សុខសីហា បានមានប្រសាសន៍ប្រាប់ AMS ថា រយៈពេល៣ថ្ងៃ គឺពីថ្ងៃទី១៨-១៩-២០ ខែវិច្ឆិកា ឆ្នាំ២០២១ នៃថ្ងៃឈប់សម្រាកនៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានត្រៀមកម្លាំងជាង១៦០០នាក់ ដើម្បីការពារសន្តិសុខ សណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវជាតិ និងអន្តរជាតិ ដែលចូលមកទស្សនាកម្សាន្តទីកន្លែងនានា
-
ប្រជាការពារសាលាសង្កាត់បឹងទំពុនទី២ ម្នាក់ ប្រេីអំពេីរហឹង្សារុញច្រានទៅលើបុរសម្នាក់ទៀតដួលបោកក្បាលចំកញ្ចឹងកស្លាប់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន

-
នគរបាលរាជធានីភ្នំពេញបង្រ្កាបជនសង្ស័យប្រើប្រាស់និងជួញដូរគ្រឿងញៀន០៨នាក់ក្នុងនោះមាន០២នាក់ទើបចេញពីពន្ធនាគារមានទាំងកាំបិតច្នៃបង្កអសន្តិសុខសង្គមនិងដកហូតវត្ថុតាងគ្រឿងញៀន០៨កញ្ចបតូចធំ
