-
លោក ប៉ុន សុខ បានស្នើដល់សិក្ខាកាម យកចំណេះដឹងថ្មីៗ ដើម្បីស្វែងយល់សុខភាពផ្លូវចិត្ត ទៅចែករំលែក និងផ្សព្វផ្សាយដល់កីឡាករ កីឡាការិនីជម្រើសជាតិឲ្យបានទូលំទូលាយ

គ្រូបង្វឹក គ្រួជំនួយជម្រើសជាតិចំនួន៨០នាក់ មកពី១៦សហព័ន្ធកីឡាជាតិ បានចូលរួមក្រេបយកចំណេះដឹងស្វែងយល់ នៅក្នុងសិក្ខាសាលាស្តីពីថែទាំសុខភាពផ្លូវចិត្ត ក្នុងអំឡុងការរាតត្បាតជំងឺកូវីដ-១៩ នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១ នៅពហុកីឡដ្ឋានជាតិមករតកតេជោ ក្រោមវត្តមាន លោក ម៉ិល កាដូ អគ្គនាយករង នៃអគ្គនាយកដ្ឋានកីឡាតំណាងឯកឧត្តម អ៊ុក សិទ្ធិជាតិ អគ្គនាយកកីឡា និងលោកបណ្ឌិត អ៊ាន និល ប្រធានសមាគម E M D R កម្ពុជា
-
ឯកឧត្តម អ៊ុក សិទ្ធិជាតិ បញ្ជាក់ថា មុខវិជ្ជាអប់រំកាយ និងកីឡា បានដើរតួនាទីយ៉ាងសំខាន់ នៅក្នុងសង្គមជាតិយើង

-
អង្គការផ្កាយសមុទ្រកម្ពុជា និងក្រុមហ៊ុន AIA ខេមបូឌា មានគម្រោងពង្រីកវិសាលភាព កម្មវិធីប្រកួតបាល់ទាត់វិលជុំទៅកាន់រាជធានី ខេត្តចំនួន៣

-
ក្លិបក្រសួងមហាផ្ទៃ ដណ្តើមបានមេដាយមាសច្រើនជាងគេ ពីការប្រកួតតេក្វាន់ដូ WT ជើងឯកថ្នាក់ជាតិ ២០២១

ការប្រកួតកីឡាតេក្វាន់ដូ WT ជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២១ នៅសាលា ACE ចាក់អង្រែក្រោម ដោយក្លិបក្រសួងមហាផ្ទៃ ដណ្តើមបានមេដាយមាសច្រើនជាងគេ គឺមេដាយមាស៤ និងសំរឹទ្ធ១ គ្រឿង ។ ខណៈក្លិបពិភពថ្មី ឈរលេខ២ ដណ្តើមបានមេដាយមាស២ ប្រាក់២ និងសំរឹទ្ធ១ និងលេខ៣ ក្លិបសាមគ្គី មេដាយមាស ២ និងប្រាក់១ ខណៈ៧ក្លិបផ្សេងទៀតដណ្តើមបានមេដាយមាស១គ្រឿងដូចគ្នា ។ ដោយឡែកបណ្តាក្លិបចំនួន១៣ផ្សេងទៀត មិនដណ្តើមបានមេដាយមាស ប៉ុន្តែមានខ្លះដណ្តើមបានមេដាយប្រាក់ និងខ្លះទៀតទទួលបានមេដាយសំរឹទ្ធផងដែរ
-
អគ្គលេខាធិការប៉ារ៉ាឡាំពិកកម្ពុជា វាយតម្លៃថា ជើងឯកអត្តពលកម្មប៉ារ៉ាឡាំពិកឆ្នាំ២០២១នេះ សមត្ថភាពយុវជនមានការរីកចំរើនខ្លាំង

ឯកឧត្តម យី វាសនា អគ្គលេខាធិការ គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកម្ពុជា បានវាយតម្លៃថា ការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិ អត្តពលកម្មប៉ារ៉ាឡាំពិក ឆ្នាំ២០២១ ក្រោមការឧបត្ថម្ភគាំទ្រពីក្រសួងអប់រំយុវជន និងកីឡា រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២០ដល់ថ្ងៃទី២១ ខែធ្នូ សង្កេតឃើញថាអត្តពលិកកីឡាជនពិការ វ័យក្មេងដែលចូលរួមប្រកួតប្រជែង មានការរីកចំរើនសមត្ថភាពខ្លាំង ដោយដណ្តើមជ័យលាភីជំនួសតំណែងកីឡាករចាស់ៗ
-
ក្រុមកីឡាអេឡិចត្រូនិចកម្ពុជា See You Soon ទទួលបានប្រាក់រង្វាន់១៥០០០ដុល្លា ពីការប្រកួតជើងឯកពិភពលោក M3

-
តេក្វាន់ដូ ITF ដាក់គោលដៅយ៉ាងជាក់លាក់ដណ្តើមមេដាយមាស១៥គ្រឿង ពីស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា

តេក្វាន់ដូ ITF ដាក់គោលដៅយ៉ាងជាក់លាក់ដណ្តើមមេដាយមាស១៥គ្រឿង ពីស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា ការបញ្ជាក់ជូនពីឯកឧត្តម បួនហ៊ីង សុធីយ៉ា អគ្គលេខាធិការសហព័ន្ធ ដូច្នេះក្រោយបញ្ចប់កិច្ចប្រជុំ សហព័ន្ធកីឡាតេក្វាន់ដូ ITF អាស៊ីអាគ្នេយ៍ និងដំណើរឆ្ពោះទៅការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ តាមប្រព័ន្ធអនឡាញ ក្រោអធិបតីភាព ឯកឧត្តម កែវ រ៉េមី ប្រធានសហព័ន្ធកីឡាតេក្វាន់ដូ ITF កម្ពុជា និងជាប្រធានសហព័ន្ធកីឡាតេក្វាន់ដូ ITF អាស៊ីអាគ្នេយ៍
-
ស្ថាបនិកព្រឹត្តការណ៍កង់ភ្នំ បញ្ជាក់ថា នឹងជ្រើសរើសគោលដៅថ្មី២ ជាមួយការបង្កើនជុំប្រកួតអោយបាន៥ដងវិញ ក្នុងមួយឆ្នាំ

-
សម្តេចពិជ័យសេនា ទៀ បាញ់៖ ស្រុកមានសង្រ្គាមកម្ពុជាកៀកស្មាវៀតណាមវាយបណ្តេញខ្មាំង ដល់កម្ពុជាមានសុខសន្តិភាព កម្ពុជា និងវៀតណាម ជួបគ្នាលេងកីឡាកូនហ្គោលបង្ហាញពីការរិតចំណងសាមគ្គីភាព

សម្តេច ពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ និងជាប្រធានសហព័ន្ធកីឡាវាយកូនហ្គោលកម្ពុជា មានប្រសាសន៍ថា កាលមានសង្គ្រាម កម្ពុជា វៀតណាម បានកៀកស្មាគ្នាវាយបណ្តេញខ្មាំងសត្រូវគ្រប់ទិសទី ដល់ពេលកម្ពុជាមានសុខសន្តិភាព ក្រោមការដឹកនាំសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី យើងនាំគ្នាលេងកីឡា ដើម្បីបញ្ជាក់អំពីមិត្តភាពដ៍ល្អប្រពៃលើគ្រប់វិស័យទាំងអស់
-
អនុប្រធានសហព័ន្ធកីឡាទូកក្តោងកម្ពុជា អះអាងថា ជោគជ័យពីការប្រកួតជើងឯកអាស៊ីអាគ្នេយ៍ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ គឺជាការបើកទំព័រប្រវត្តិសាស្រ្តថ្មី

ឯកឧត្តម ថោង រដ្ឋសក្តិ អនុប្រធានសហព័ន្ធកីឡាទូកក្តោងកម្ពុជា បានបញ្ជាក់ឲ្យដឹង ថា ការប្រកួតកីឡាទូកក្តោងជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះ លើកទី១ មានរយៈពេល៥ថ្ងៃ បានបញ្ចប់ដោយភាពជោគជ័យ នឹងទទួលបានការកោតសរសើរ និងវាយតម្លៃខ្ពស់ពីប្រតិភូ កីឡាការ កីឡាការិនី និងប្រធានគណៈកម្មការបច្ចេកទេសអន្តរជាតិ ចំពោះការរៀបចំបានល្អ និងមានស្តង់ដាអន្តរជាតិ